អ្វីដែលខ្ញុំអាចមើលឃើញ
មានពេលមួយ គ្រីស្តា(Krista)បានឈរ ក្នុងភាពត្រជាក់ស្ទើរកក នៅថ្ងៃមួយ ក្នុងរដូវរងា ដោយមើលទៅប៉មបញ្ចាំងពន្លឺ ដែលគ្របដណ្តប់ទៅដោយព្រឹល នៅមាត់បឹង។ ខណៈពេលដែលនាងដកទូរស័ព្ទចេញមក ដើម្បីថតរូប វែនតារបស់នាងក៏បានប្រែជាស្រអាប់ មិនអាចមើលអី្វឃើញច្បាស់ទេ ដូចនេះ នាងក៏បានសម្រេចចិត្តបង្វែរទូរស័ព្ទ ទៅរកប៉មបញ្ចាំងពន្លឺនោះ ហើយក៏បានចុចថតរូបបីប៉ុស្ទ នៅជ្រុងផ្សេងគ្នា។ ក្រោយមក នាងក៏បានយករូបនោះមកមើល ហើយក៏បានដឹងថា តាមពិត កាំមីរ៉ាក្នុងទូរស័ព្ទនោះ បែរជាថតស៊ែលហ្វ៊ី ជាប់រូបនាងទៅវិញ។ នាងក៏បានអស់សំណើច ហើយនិយាយថា រូបថតទាំងបីប៉ុស្ទនោះសុទ្ធតែផ្តោតទៅលើរូបរបស់នាង។ រូបថតរបស់គ្រីស្តា បានធ្វើឲ្យខ្ញុំ គិតអំពីកំហុសមួយ ដែលយើងបានធ្វើស្រដៀងនឹងរឿងរបស់នាងដែរ។ យើងចង់មើលឃើញរូបភាពដែលធំជាង នៅក្នុងផែនការរបស់ព្រះ ប៉ុន្តែ យើងមានការផ្តោតចិត្តទៅលើខ្លួនឯងពេក បានជាយើងមើលមិនឃើញរូបភាពនៃផែនការទ្រង់។
លោកយ៉ូហាន ដែលជាបងប្អូនជីដូនមួយរបស់ព្រះយេស៊ូវ បានដឹងច្បាស់ថា គាត់មិនបានផ្តោតទៅលើខ្លួនឯងឡើយ។ ចាប់តាំងពីដើមដំបូងមក គាត់ទទួលស្គាល់ថា ព្រះជាម្ចាស់ប្រទានតួនាទី និងត្រាសហៅគាត់ ឲ្យនាំអ្នកដទៃ ឲ្យស្គាល់ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ។ ពេលគាត់ឃើញព្រះយេស៊ូវ យាងមករកគាត់ និងសិស្សរបស់គាត់ គាត់ក៏បានប្រកាសឡើងថា “នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក” (យ៉ូហាន ១:២៩)។ គាត់ក៏បាននិយាយទៀតថា “ខ្ញុំមកធ្វើបុណ្យជ្រមុជនេះ គឺដើម្បីនឹងសំដែង ឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ទ្រង់ប៉ុណ្ណោះ”(ខ.៣១)។…
ត្រចៀកកើតមក សម្រាប់ស្តាប់
កញ្ញាដាយអ៊ែន គ្រូហ្គ័រ(Diane Kruger) គឺជាតារាភាពយន្ត ដែលគេបានឲ្យដើរតួរ ក្នុងរឿងមួយ ដែលបានធ្វើឲ្យនាងមានភាពល្បីល្បាញ។ ប៉ុន្តែ ក្នុងរឿងនោះ នាងត្រូវដើរតួរជាភរិយា និងម្តាយវ័យក្មេងម្នាក់ ដែលជួបការបាត់បង់ប្តី និងកូន ហើយនាងមិនធ្លាប់ជួបការបាត់បង់ដ៏ធ្ងន់ធ្ងរយ៉ាងនេះ ដោយផ្ទាល់ខ្លួនទេ។ នាងមិនដឹងថា គេអាចជឿលើសមត្ថភាពសម្តែងរបស់នាងឬអត់ទេ។ ប៉ុន្តែ នាងបានទទួលយកការសម្តែងនេះ ហើយដើម្បីត្រៀមខ្លួនដើរតួរ ក្នុងរឿងនេះ នាងក៏បានទៅចូលរួម នៅក្នុងការជួបជុំគ្នា ដែលគេបានរៀបចំ សម្រាប់ជួយអ្នកដែលកំពុងតែឆ្លងកាត់ជ្រលង នៃការទួញសោកដ៏ធ្ងន់ធ្ងរ។
ពីដំបូង នាងបានផ្តល់ការលើកទឹកចិត្ត និងយោបល់ ពេលដែលអ្នកនៅក្នុងក្រុមនោះ បានចែកចាយអំពីរឿងរបស់ពួកគេ។ នាងចង់ជួយលើកទឹកចិត្តពួកគេ ប៉ុន្តែ យូរៗទៅ នាងក៏បានឈប់និយាយ ហើយគ្រាន់តែស្តាប់គេនិយាយវិញ។ គឺទាល់តែដល់ពេលនោះ ទើបនាងចាប់ផ្តើមយល់ អំពីបទពិសោធន៍ ទុក្ខលំបាក និងជីវិតរបស់ពួកគេ។ ហើយនាងយល់អំពីទុក្ខលំបាករបស់ពួកគេ ដោយសារនាងប្រើត្រចៀកស្តាប់ពួកគេនិយាយ ។
មានពេលមួយ ហោរាយេរេមាបានចោទប្រកាន់ប្រជាជនអ៊ីស្រាអែលថា បានបដិសេធមិនព្រមប្រើ “ត្រចៀក” ស្តាប់ព្រះសូរសៀងព្រះអម្ចាស់។ ហោរារូបនេះមិនបានសំចៃពាក្យសម្តីឡើយ។ គាត់បានហៅពួកគេថា “ជនជាតិល្ងីល្ងើ ហើយឥតយោបល់”(យេរេមា ៥:២១)។ ព្រះជាម្ចាស់ធ្វើការក្នុងជីវិតយើងជានិច្ច ដោយមានបន្ទូលជាពាក្យនៃសេចក្តីស្រឡាញ់ ការបង្រៀន ការលើកទឹកចិត្ត និងការដាស់តឿន។ ព្រះវរបិតាសព្វព្រះទ័យឲ្យយើងរៀន…
បានស្អាងឡើងវិញ
កាលពីឆ្នាំ២០០៣ ហ្វូងសត្វចង្រិតម៉រមនដ៏ច្រើនសណ្ឋឹក បានបំផ្លាញផលដំណាំ ដែលនាំឲ្យខាតបង់ទឹកប្រាក់២៥លានដុល្លាអាមេរិក។ សត្វចង្រិតនោះមានចំនួនច្រើនពាសពេញដី ធ្វើឲ្យគេស្ទើរតែរកផ្លូវដើរមិនបាន។ កាលពីមុន គេល្បីថា សត្វចង្រិតដែលមានរូបរាង្គដូចសត្វកណ្តូបនោះ បានវាយប្រហារមកលើផលដំណាំរបស់អ្នកដែលមកបោះទីលំនៅដំបូងគេ នៅរដ្ឋយូតា កាលពីឆ្នាំ ១៩៤៨ ដោយក្នុងពួកវាមួយក្បាល អាចស៊ីបំផ្លាញផលដំណាំ ប្រហែល១៧គីឡូក្រាម ក្នុងមួយជីវិតរបស់ពួកវា ទោះពួកវាមានប្រវែងខ្លួនពី៥ ទៅ៧សង់ទីម៉ែត្រក៏ដោយ។ ការរាតត្បាតនៃហ្វូងសត្វចង្រិតនោះ អាចមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ មកលើជីវភាពរបស់កសិករ និងសេដ្ឋកិច្ចទាំងមូលរបស់រដ្ឋ ឬប្រទេស។
លោកយ៉ូអែល ដែលជាហោរាសម័យសញ្ញាចាស់ បានពិពណ៌នា អំពីហ្វូងសត្វដែលស្រដៀងនឹងហ្វូងសត្វចង្រិតម៉រមន ដែលបានធ្វើឲ្យប្រជាជាតិយូដាទាំងមូលទទួលរងភាពហិនហោច ដោយសារពួកគេមិនស្តាប់បង្គាប់ព្រះ។ គាត់បានថ្លែងទំនាយ អំពីការវាយប្រហាររបស់សត្វកណ្តូប ដែលមនុស្សជំនាន់មុន មិនដែលធ្លាប់ជួបសោះឡើយ(យ៉ូអែល ១:២ អ្នកប្រាជ្ញព្រះគម្ពីរខ្លះជឿថា សត្វកណ្តូបជាពាក្យប្រៀបប្រដូច អំពីកងទ័ពសត្រូវ)។ ហ្វូងសត្វកណ្តូបបានស៊ីបំផ្លាញផលដំណាំទាំងអស់ ដែលនៅពីមុខពួកវា បណ្តាលឲ្យប្រជាជនជួបគ្រោះអត់ឃ្លាន និងភាពក្រីក្រ។ ទោះជាយ៉ាងណាក៏ដោយ លោកយ៉ូអែលក៏បានប្រាប់ពួកគេថា បើពួកគេងាកបែរចេញពីផ្លូវនៃអំពើបាបរបស់ខ្លួន ហើយសូមឲ្យព្រះជាម្ចាស់អត់ទោសបាប នោះព្រះជាម្ចាស់ នឹង “សងបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូច ដោយកណ្តូបចង្រិត ដង្កូវ និងក្រា”(២:២៥)។
យើងក៏អាចរៀនសូត្រ អំពីមេរៀនដែលប្រជាជនយូដាបានទទួលផងដែរ។ អំពើបាបរបស់យើង គឺមិនខុសពីសត្វល្អិតចង្រៃទាំងនោះឡើយ។ វាស៊ីបំផ្លាញជីវិតដែលមានផលផ្លែ និងមានក្លិនដ៏ក្រអូប ដែលព្រះជាម្ចាស់សព្វព្រះទ័យនឹងឲ្យយើងមាន។…
សេចក្តីស្រឡាញ់ដែលជ្រាលជ្រៅជាង
ពេលដែលលោកអេដវីន ស្តាតុន(Edwin Stanton) បានជួបលោកអាប្រាហាំ លីនខិន(Abraham Lincoln) ដែលជាប្រធានាធិបតីអាមេរិក ជាលើកទីមួយ គាត់បានប្រមាថលោកលីនខិន ដោយផ្ទាល់ខ្លួន និងជាលក្ខណៈអាជីព ហើយថែមទាំងហៅគាត់ថា “សត្វដៃវែង”ទៀតផង។ ប៉ុន្តែ លោកលីនខិនបានឲ្យតម្លៃ ចំពោះសមត្ថភាពរបស់លោកស្តាតុន ហើយក៏បានសម្រចចិត្តអត់ឱនទោសឲ្យគាត់ ព្រមទាំងតែងតាំងគាត់ ឲ្យមានមុខតំណែងដ៏សំខាន់ ក្នុងគណៈរដ្ឋមន្រ្តី ក្នុងអំឡុងសម័យសង្រ្គាមស៊ីវិលអាមេរិក។ ក្រោយមក លោកស្តាតុនក៏កើតមានសេចក្តីស្រឡាញ់ ចំពោះលោកលីនខិន ដោយរាប់អានគ្នាជាមិត្តភក្តិ។ លោកស្តាតុន គឺជាអ្នកដែលបានអង្គុយនៅក្បែរគ្រែរបស់លោកលីនខិន ពេញមួយយប់ បន្ទាប់ពីលោកប្រធានាធិបតីរូបនេះ ត្រូវគេបាញ់សម្លាប់នៅក្នុងសាលមហោស្រព ហ្វ៊ដ ហើយក៏បាននិយាយខ្សិកខ្សួល ទាំងទឹកភ្នែក អំពីមរណៈភាពរបស់គាត់ថា “ចាប់ពីពេលនេះទៅ មនុស្សគ្រប់សម័យកាល នឹងនឹកចាំពីគាត់”។
ការផ្សះផ្សាគឺជារឿងដ៏ល្អ។ សាវ័កពេត្រុសបានចង្អុលបង្ហាញដល់អ្នកដើរតាមព្រះយេស៊ូវ អំពីរឿងនេះ ដោយសរសេរសំបុត្រប្រាប់ពួកគេថា “តែមុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត”(១ពេត្រុស ៤:៨)។ ពេលដែលខ្ញុំបានអានសំបុត្ររបស់លោកពេត្រុស ត្រង់ចំណុចនេះ ខ្ញុំគិតថា ពេលលោកពេត្រុសកំពុងសរសេរសំបុត្រនេះ គាត់ប្រហែលជាកំពុងតែគិត អំពីកាលដែលគាត់បានបដិសេធព្រះយេស៊ូវ (លូកា ២២:៥៤-៦២) និងអំពីការអត់ទោសបាប ដែលព្រះយេស៊ូវបានប្រទានដល់គាត់ ក៏ដូចជាយើងរាល់គ្នា នៅលើឈើឆ្កាង។
សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលព្រះយេស៊ូវបានបង្ហាញចេញ…
ត្រូវបានចិញ្ចឹម
មានចិត្តរីករាយ ពេលដែលបានដឹងថា សប្បុរសជនម្នាក់បានសាងសង់មជ្ឈមណ្ឌលកុមារកំព្រា សម្រាប់ក្មេងអនាថា។ ខ្ញុំមានចិត្តរំភើប ពេលដែលគាត់បានបរិច្ចាកលុយបន្ថែមទៀត សម្រាប់កុមារកំព្រានោះ ហើយក៏បានយកក្មេងម្នាក់ ក្នុងកុមារកំព្រានោះ មកចិញ្ចឹម។ ក្មេងកំព្រាភាគច្រើនមានការសប្បាយចិត្ត ពេលដែលមានអ្នកឧបត្ថម្ភសម្រាប់ពួកគេផ្ទាល់ៗខ្លួន។ ប៉ុន្តែ តើពួកគេមានអារម្មណ៍យ៉ាងណា ពេលដែលពួកគេដឹងថា អ្នកឧបត្ថម្ភនោះ មិនគ្រាន់តែចង់ជួយពួកគេប៉ុណ្ណោះទេ តែថែមទាំងចង់ទទួលពួកគេ ជាកូនចិញ្ចឹមទៀតនោះ?
បើអ្នកជាកូនព្រះ អ្នកប្រាកដជាស្គាល់អារម្មណ៍នេះ ព្រោះវាបានកើតឡើងចំពោះអ្នករួចហើយ។ យើងមិនអាចរអ៊ូរទាំឡើយ បើសិនជាព្រះគ្រាន់តែស្រឡាញ់យើង ល្មមនឹងចាត់ព្រះរាជបុត្រាទ្រង់ឲ្យយាងចុះមក ដើម្បី “កុំឲ្យយើងត្រូវវិនាសឡើយ តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។ សេចក្តីស្រឡាញ់របស់ទ្រង់ត្រង់ចំណុចនេះ គឺលើសពីគ្រប់គ្រាន់សម្រាប់យើង តែមិនទាន់គ្រប់គ្រាន់សម្រាប់ទ្រង់ឡើយ។ ដ្បិតទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់មក មិនគ្រាន់តែដើម្បីលោះយើងឲ្យរួចពីបាបឡើយ ប៉ុន្តែ ក៏ដើម្បីឲ្យយើងបានធ្វើជាកូនចិញ្ចឹមរបស់ទ្រង់ផងដែរ(កាឡាទី ៤:៤-៥)។
សាវ័កប៉ុលបានហៅយើងថា “កូន” ព្រោះនៅសម័យគាត់ ជាធម្មតា កូនជាអ្នកទទួលមរតកពីឪពុក។ ត្រង់ចំណុចនេះ គាត់ចង់បង្ហាញថា មនុស្សម្នាក់ៗទំាងប្រុសទាំងស្រី ដែលបានទទួលជឿព្រះយេស៊ូវ គឺបានក្លាយជាកូនព្រះ ដែលមានសិទ្ធិពេញលេញ និងស្មើគ្នា ដើម្បីទទួលមរតករបស់ព្រះជាម្ចាស់(ខ.៧)។
ព្រះជាម្ចាស់មិនគ្រាន់តែចង់សង្រ្គោះអ្នកប៉ុណ្ណោះឡើយ។ ទ្រង់ក៏ចង់ទទួលអ្នក ធ្វើជាកូនចិញ្ចឹមរបស់ទ្រង់ផងដែរ។ ទ្រង់បានទទួលចិញ្ចឹមអ្នក ក្នុងមហាគ្រួសាររបស់ទ្រង់ ដោយទ្រង់បានប្រទានព្រះនាមទ្រង់មកអ្នក(វិវរណៈ ៣:១២) ហើយក៏បានហៅអ្នកថា កូនទ្រង់ ដោយមោទនភាព។…
ភាពលម្អិតក្នុងសត្វដ៏តូចបំផុត
មានពេលមួយខ្ញុំបានផ្អែកលើស្មារបស់មិត្តភក្តិខ្ញុំ មើលរូបថតនៅក្នុងទូរស័ព្ទរបស់នាង ដែលនាងបានថត ដោយប្រើមីក្រូទស្សន៍។ ខ្ញុំក៏បានសួរនាងថា “តើឌីអាតូម គឺជាអ្វី?” នាងក៏បានពន្យល់ខ្ញុំថា “អូហ៍ វាដូចប្លុងតុងអញ្ចឹង ប៉ុន្តែ វាពិបាកមើលជាងប្លុងតុង។ ជួនកាល យើងត្រូវសម្រក់ប្រេងមួយដំណក់ នៅលើកែវពង្រីក ឬត្រូវឲ្យពួកវាងាប់សិន ទើបយើងអាចមើលពួកវាឃើញច្បាស់”។ ខ្ញុំក៏បានអង្គុយស្ញើច ខណៈពេលដែលនាងបើករូបភាពផ្សេងទៀតឲ្យខ្ញុំមើល។ ពេលនោះ ខ្ញុំក៏បានជក់ជិតនឹងការគិត អំពីភាពលម្អិត ដែលព្រះទ្រង់បានដាក់ ក្នុងជីវិតដ៏តូច ដែលទាល់តែប្រើមីក្រូទស្សន៍ ទើបយើងអាចមើលពួកវាឃើញ។
ស្នាព្រះហស្ត និងកិច្ចការដែលព្រះជាម្ចាស់បានធ្វើ គឺគ្មានព្រំដែនឡើយ។ ក្នុងកណ្ឌគម្ពីរយ៉ូប ក្នុងចំណោមមិត្តភក្តិរបស់លោកយ៉ូប លោកអេលីហ៊ូវបានអង្អុលបង្ហាញដល់លោកយ៉ូប ខណៈពេលដែលលោកយ៉ូបកំពុងតែមានទុក្ខជាទម្ងន់។ លោកអេលីហ៊ូវបានលើកទឹកចិត្តលោកយ៉ូបថា “ឱយ៉ូបអើយ សូមស្តាប់សេចក្តីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន។ តើលោកជ្រាបពីព្រះទ្រង់ដាក់កំរិតរបស់ទាំងនោះ ជាយ៉ាងណា ពីទ្រង់ធ្វើឲ្យផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗដូចម្តេចឬទេ? តើលោកយល់ពីទំងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះដ៏មានដំរិះសព្វគ្រប់ឬទេ”(យ៉ូប ៣៧:១៤-១៦)។ ក្នុងនាមយើងជាមនុស្ស យើងមិនអាចយល់ច្បាស់ អំពីភាពលម្អិតដ៏ស្មុគ្រស្មាញរបស់ព្រះជាម្ចាស់ និងស្នាព្រះហស្តទ្រង់បានឡើយ។
សូម្បីតែផ្នែកនៃស្នាព្រះហស្តទ្រង់ ដែលយើងមើលនឹងភ្នែកទទេមិនឃើញ ក៏បានឆ្លុះបញ្ចាំងអំពីសិរីល្អ និងអំណាចចេស្តារបស់ព្រះជាម្ចាស់ផងដែរ។ សិរីល្អរបស់ព្រះអង្គបានហ៊ុមព័ទ្ធយើង។ ព្រះអង្គកំពុងធ្វើការរបស់ទ្រង់យ៉ាងសកម្ម ទោះយើងកំពុងតែឆ្លងកាត់បញ្ហាអ្វី ឬមិនអាចមើលឃើញទ្រង់ធ្វើការ ឬមិនអាចមើលយល់ក៏ដោយ។ ចូរយើងសរសើរដំកើងព្រះអង្គ នៅថ្ងៃនេះ ដ្បិត…
វែកផ្ទៃមេឃ
នៅក្នុងការសន្ទនា កាលពីពេលថ្មីៗនេះ មិត្តភក្តិរបស់ខ្ញុំម្នាក់បានចែកចាយដល់ខ្ញុំថា នាងបានបោះបង់ចោលសេចក្តីជំនឿរបស់នាងហើយ។ ពេលនោះខ្ញុំក៏បានឮនាងនិយាយពាក្យរអ៊ូរទាំ ដែលខ្ញុំធ្លាប់ឮកាលពីមុនថា តើធ្វើដូចម្តេចឲ្យគាត់អាចជឿព្រះដែលហាក់ដូចជាមិនដែលធ្វើអ្វីសោះ? សំណួរដែលធ្វើឲ្យបាក់ទឹកចិត្តនេះ បានលេចឡើង ក្នុងគំនិតយើងម្នាក់ៗ ពីពេលមួយ ទៅពេលមួយទៀត ពេលយើងអានចំពត៌មានដែលនិយាយអំពីអំពើហឹង្សា និងនៅពេលដែលយើងកំពុងតែមានចិត្តខ្ទេចខ្ទំាជាដើម។ ការបាក់ទឹកចិត្តរបស់មិត្តភក្តិម្នាក់នេះ គឺបានបង្ហាញថា នាងកំពុងតែត្រូវការព្រះជាម្ចាស់ជួយរំដោះនាង ឲ្យរួចពីបញ្ហាអ្វីមួយ ដែលនេះជាការស្រេកឃ្លាន ដែលយើងម្នាក់ៗអាចមាន ជារឿយៗ។
ពួកអ៊ីស្រាអែលស្គាល់ទីតាំងភូមិសាស្រ្តរបស់ទឹកដីខ្លួនយ៉ាងច្បាស់។ តែពួកបាប៊ីឡូនបានធ្វើឲ្យពួកអ៊ីស្រាអែលមិនអាចទប់ទល់រួច ដោយវាយផ្តួលពួកគេនឹងកណ្តាប់ដៃដែក ហើយដុតបំផ្លាញទីក្រុងយេរូសាឡិម ឲ្យក្លាយជាសំណល់បាក់បែក។ ពេលនោះ ពួកបណ្តាជនមានការសង្ស័យដ៏ងងឹត ចំពោះព្រះជាម្ចាស់ បានជាហោរាអេសាយថ្លែងទៅកាន់ពួកគេថា តើព្រះដែលគួរតែជួយសង្រ្គោះយើងនោះ ទ្រង់នៅឯណា? (អេសាយ ៦៣:១១-១៥)។ ប៉ុន្តែ ស្ថិតក្នុងពេលបែបនោះ លោកអេសាយក៏បានអធិស្ឋានដោយចិត្តក្លាហានថា “ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់”(៦៤:១)។ ការឈឺចាប់ និងទុក្ខព្រួយរបស់លោកអេសាយ មិនបានទាញគាត់ចេញពីព្រះជាម្ចាស់ឡើយ តែបាននាំឲ្យគាត់ព្យាយាមចូលទៅជិតព្រះអង្គកាន់តែខ្លាំង។
ការសង្ស័យ និងទុក្ខព្រួយរបស់យើង ផ្តល់ឲ្យយើងនូវអំណោយដ៏ចម្លែកមួយ ដោយវាបានបង្ហាញឲ្យយើងដឹងថា យើងបានវង្វេងចេញឆ្ងាយប៉ុណ្ណាហើយ និងដឹងថា យើងត្រូវការព្រះជាម្ចាស់ខ្លាំងប៉ុណ្ណា។ នេះជារឿងដ៏គួរឲ្យកត់សម្គាល់ ដែលយើងមិននឹកស្មានដល់។ នៅក្នុងព្រះយេស៊ូវ ព្រះជាម្ចាស់ពិតជាបានវែកផ្ទៃមេឃ ហើយយាងចុះមករកយើង។ ព្រះគ្រីស្ទបានលះបង់ព្រះជន្មទ្រង់ ដោយឲ្យគេវាយដុំ និងចាក់ទំលុះព្រះកាយទ្រង់រហូតអស់ព្រះជន្ម…
អ្នកកែប្រែអារម្មណ៍
ខណៈពេលដែលខ្ញុំកំពុងតែរង់ចាំ នៅស្ថានីយរថភ្លើង ដើម្បីធ្វើដំណើរប្រចាំសប្តាហ៍ គំនិតវិជ្ជមានជាច្រើន បានពពាក់ពពូនគ្នា នៅក្នុងគំនិតខ្ញុំ ដូចអ្នកដំណើរដែលកំពុងឈរតម្រង់ជួបបញ្ជ្រាតគ្នា ដើម្បីរង់ចំាឡើងរថភ្លើង។ ពេលនោះ ខ្ញុំមានភាពតានតឹងក្នុងចិត្ត ដោយសារការសង្ស័យ និងសម្តីដែលគេនិយាយមកខ្ញុំ ដោយគ្មានមេត្តា ហើយខ្ញុំក៏មានភាពអស់សង្ឃឹម ដោយសារភាពអយុត្តិធម៌ ដែលសមាជិកក្រុមគ្រួសាររបស់ខ្ញុំម្នាក់ បានទទួលរង កាលពីពេលថ្មីៗនេះ។ ដល់ពេលដែលរថភ្លើងមកដល់ ខ្ញុំមានអារម្មណ៍មិនល្អសោះ។
ពេលខ្ញុំឡើងជិះរថភ្លើង គំនិតមួយទៀតក៏បានលេចឡើង ដោយជំរុញឲ្យខ្ញុំសរសេរសេចក្តីអធិស្ឋាន សម្រាប់ទូលថ្វាយព្រះ នូវពាក្យទំនួញរបស់ខ្ញុំ។ មិនយូរប៉ុន្មាន ខ្ញុំក៏បានសរសេរពាក្យទំនួញរបស់ខ្ញុំចប់ ហើយខ្ញុំក៏បានដកទូរស័ព្ទរបស់ខ្ញុំចេញមក ដើម្បីស្តាប់បទចម្រៀងសរសើរដំកើង។ អារម្មណ៍អាក្រក់ដែលខ្ញុំមានមុននោះ ក៏បានផ្លាស់ប្តូរទាំងស្រុង ដោយមិនដឹងខ្លួន។
ខ្ញុំក៏បានដឹងថា តាមពិត ខ្ញុំកំពុងតែអនុវត្តតាមគំរូរបស់អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៩៤។ អ្នកនិពន្ធបទគម្ពីរនេះ បានពោលទំនួញរបស់ខ្លួនថា “ឱចៅក្រមនៃផែនដីអើយ សូមទ្រង់ក្រោកឡើង សូមសងដល់ពួកឆ្មើងឆ្មៃតាមសមគួរ … តើអ្នកណានឹងក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងពួកអ្នកដែលប្រព្រឹត្តការអាក្រក់ តើអ្នកណានឹងឈរឡើងជំនួសខ្ញុំ ដើម្បីទប់ទល់នឹងពួកដែលប្រព្រឹត្តការទុច្ចរិត?”(ទំនុកដំកើង ៩៤:២,១៦)។ ត្រង់ចំណុចនេះ គាត់មិនបានលាក់ទុកអ្វីដែលមានក្នុងចិត្តឡើង ពេលដែលគាត់ទូលថ្វាយព្រះ អំពីអំពើអយុត្តិធម៌ ដែលគេបានធ្វើមកលើស្ត្រីមេម៉ាយ និងក្មេងកំព្រា។ បន្ទាប់ពីគាត់បានទូលពាក្យទំនួញដល់ព្រះជាម្ចាស់ហើយ គាត់ក៏បានចូលទៅក្នុងការសរសើរដំកើងថា “ប៉ុន្តែព្រះយេហូវ៉ាទ្រង់ជាទីពឹងយ៉ាងខ្ពស់នៃទូលបង្គំ គឺព្រះនៃទូលបង្គំ ទ្រង់ជាថ្មដា ដែលទូលបង្គំពឹងពាក់បាន”(ខ.២២)។
ព្រះជាម្ចាស់អញ្ជើញយើង…
សុចរិត ក្នុងចំណោមប្រជាជាតិ
ពេលដែលខ្ញុំ និងស្វាមីរបស់ខ្ញុំទៅមើលសារៈមន្ទីរប្រល័យពូជសាសន៍ យ៉ាត យ៉ាសេម នៅប្រទេសអ៊ីស្រាអែល យើងបានចូលក្នុងសួនច្បារ ដែលមានឈ្មោះថា សុចរិតក្នុងចំណោមប្រជាជាតិទាំងឡាយ។ សួនច្បារនេះបានផ្តល់កិត្តិយស ដល់បុរស និងស្រ្តីដែលបានប្រថុយជីវិត ដើម្បីជួយសង្រ្គោះជនជាតិយូដា ឬជ្វីប ក្នុងរបបប្រល័យពូជសាសន៍ហូឡូខោះ។ ខណៈពេលដែលយើងទស្សនាវិមានរំឭកនេះ យើងក៏បានជួបមនុស្សមួយក្រុម មកពីប្រទេសហូឡង់។ ក្នុងចំណោមពួកគេ មានស្រ្តីម្នាក់បានមកទីនោះ ដើម្បីមើលឈ្មោះជីដូនជីតារបស់នាង នៅក្នុងបញ្ជីឈ្មោះ ដែលគេបានឆ្លាក់នៅលើផ្លាកដ៏ធំមួយ។ ដោយសារយើងមានចិត្តចង់ដឹងចង់ឮ យើងក៏បានសាកសួរអំពីប្រវត្តិគ្រួសាររបស់នាង។
តា និងយាយរបស់នាង គឺលោកគ្រូគង្វាល ភីធ័រ(Rev. Pieter) និងអ្នកស្រី អេដ្រៀនណា មូល័រ(Adriana Müller) បានជួយសង្គ្រោះជីវិតក្មេងប្រុសជនជាតិយូដាម្នាក់ ដែលមានអាយុពីរឆ្នាំ ដោយនាំគាត់ចូលក្នុងផ្ទះរបស់ពួកគេ ហើយក៏បានលាក់អត្តសញ្ញាណរបស់គាត់ ដោយឲ្យគាត់ធ្វើជាកូនពៅគេ ក្នុងចំណោមកូនទាំង៨នាក់របស់ពួកគេពីឆ្នាំ១៩៤៣ ដល់ឆ្នាំ១៩៤៥។
រឿងនេះបានប៉ះពាល់ចិត្តយើងណាស់ បានជាយើងសួរនាងថា “តើក្មេងប្រុសនោះ បានរួចជីវិត នៅសម័យនោះទេ?”ពេលនោះ មានបុរសម្នាក់មានវ័យចាស់ជាងនាង ដែលកំពុងឈរក្នុងក្រុមនោះ ក៏ដើរចេញមក ហើយប្រកាសថា ក្មេងប្រុសនោះគឺជាគាត់ហ្នឹងហើយ។
ពេលខ្ញុំគិតអំពីសេចក្តីក្លាហានរបស់មនុស្សជាច្រើន ដែលបានជួយសង្រ្គោះប្រជាជនយូដា ខ្ញុំក៏បាននឹកចាំ អំពីព្រះនាងអេសធើរ។ នៅសម័យនោះ ស្តេចអ័ហាស៊ូរុសបានចេញព្រះរាជក្រឹត្យ ឲ្យគេសម្លាប់ជនជាតិយូដាបំផុតពូជ ប្រហែលជាក្នុងឆ្នាំ៣៥០មុនគ្រីស្ទសករាជ។ ព្រះនាងអេសធើរប្រហែលជាគិតថា ខ្លួនអាចជៀសផុតពីការកាប់សម្លាប់…
រួចផុតពីគ្រោះថ្នាក់
ថ្ងៃមួយ នៅរដូវរងា កូនៗរបស់ខ្ញុំបានទទូចសុំទៅចេញលេងជិះរំអិលនៅលើព្រឹល។ ស៊ីតុណ្ហភាពថ្ងៃនោះ បានធ្លាក់ចុះ ជិត -២០អង្សាសេ ក្រោមសូន្យ។ គ្រាប់ព្រឹលតូចៗបានរសាត់តាមបង្អួចផ្ទះយើង។ ខ្ញុំក៏បានគិតមួយសន្ទុះ ហើយក៏បានយល់ព្រមឲ្យពួកគេចេញទៅលេងខាងក្រៅ ប៉ុន្តែ ខ្ញុំបានប្រាប់ពួកគេ ឲ្យលេងជុំគ្នា ហើយចូលក្នុងផ្ទះវិញ បន្ទាប់ពីលេងបាន១៥នាទី។
ដោយសារសេចក្តីស្រឡាញ់ ខ្ញុំក៏បានបង្កើតច្បាប់នេះ ដើម្បីឲ្យកូនៗរបស់ខ្ញុំអាចលេង ដោយសេរី និងមិនមានគ្រោះថ្នាក់កកចុងម្រាមដៃ ឬម្រាមជើង ដោយសារត្រជាក់ខ្លាំង។ ខ្ញុំគិតថា អ្នកនិពន្ធបទគម្ពីរ ទំនុកដំកើង ជំពូក១១៩ បានទទួលស្គាល់ថា ព្រះជាម្ចាស់ទ្រង់មានបំណងល្អ ពេលដែលទ្រង់ដាក់ក្រឹត្យវិន័យឲ្យរាស្រ្តរបស់ទ្រង់ គឺដូចដែលគាត់បានសរសេរក្នុងខគម្ពីរពីរខជាប់គ្នាថា “ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យទ្រង់ជានិច្ច នៅអស់កល្បជានិច្ចរៀងតទៅ។ ទូលបង្គំនឹងដើរទៅដោយសេរីភាព ដ្បិតទូលបង្គំបានស្វែងរកអស់ទាំងបញ្ញត្តនៃទ្រង់”(ខ.៤៤-៤៥)។ ត្រង់ចំណុចនេះ តើហេតុអ្វីបានជាអ្នកនិពន្ធទំនុកដំកើងបានផ្សាភ្ជាប់សេរីភាព ជាមួយនឹងជីវិតដែលកាន់តាមក្រឹត្យវិន័យខាងវិញ្ញាណ?
ការអនុវត្តន៍តាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ជួយយើងមិនឲ្យជួបផលវិបាក ដែលបានមកពីការសម្រេចចិត្ត ដែលធ្វើឲ្យយើងស្តាយក្រោយ។ យើងនឹងមានសេរីភាពកាន់តែច្រើន នៅក្នុងការអរសប្បាយនឹងជីវិត បើសិនជាយើងគ្មានបន្ទុកនៃកំហុស ឬការឈឺចាប់ទេនោះ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងគ្រប់គ្រងយើង ដោយបញ្ជា និងបម្រាមនោះឡើយ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញឲ្យយើងដឹងថា ទ្រង់ដាក់ក្រឹត្យវិន័យឲ្យយើង គឺដោយសារទ្រង់ស្រឡាញ់យើង។
ពេលដែលកូនៗរបស់ខ្ញុំកំពុងតែជិះរំអិលលេង នៅលើព្រឹល ខ្ញុំបានមើលពួកគេរំអិលខ្លួនចុះពីលើទួលមកក្រោម។ ខ្ញុំក៏បានញញឹម ពេលឮសម្លេងសំណើចរបស់ពួកគេ និងបានឃើញថ្ពាល់របស់ពួកគេឡើងពណ៌ផ្កាឈូក។ ពួកគេអាចលេងដោយសេរី…