ការកាត់ផ្តាច់ច្រវ៉ាក់
មានពេលមួយ ខ្ញុំបានទៅទស្សនាព្រះវិហារធំមួយ ដែលមានឈ្មោះថា ព្រះវិហារព្រះគ្រីស្ទ នៅក្រុងស្តូនថោន ក្នុងតំបន់ហ្សានហ្ស៊ីបា ហើយខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលខ្ញុំដឹងថា ព្រះវិហារនេះមានទីតាំងនៅលើកន្លែង ដែលជាអតីតផ្សាទាសករដ៏ធំបំផុត នៅតំបន់អាហ្រ្វិកខាងកើត។ អ្នកគូរប្លង់រចនាព្រះវិហារធំនេះបានប្រើនិមិត្តសញ្ញាមួយ ដើម្បីបង្ហាញអំពីរបៀបដែលដំណឹងល្អ បានវាយបំបាក់ច្រវ៉ាក់នៃរបបទាសភាព។ កន្លែងនោះមិនមែនជាកន្លែងនៃការអាក្រក់ និងភាពសាហាវព្រៃផ្សៃទៀតឡើយ ប៉ុន្តែ ជាកន្លែងដែលគ្របដណ្តប់ទៅដោយព្រះគុណព្រះ។
អ្នកសាងសង់ព្រះវិហារធំនោះ ចង់បង្ហាញអំពីដំណើរនៃការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង ដែលបានរំដោះយើងឲ្យរួចពីបាប គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ នៅក្នុងសំបុត្រ ដែលគាត់បានសរសេរផ្ញើទៅពួកជំនុំក្រុងអេភេសូរថា “យើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់”(អេភេសូរ ១:៧)។ ត្រង់ចំណុចនេះ គាត់បានប្រើពាក្យ ប្រោសលោះ ដែលគេនិយមប្រើ នៅក្នុងផ្សា នៅគ្រាសញ្ញាចាស់ ដែលមានការបង់ប្រាក់លោះមនុស្ស ឬវត្ថុណាមួយ។ ព្រះយេស៊ូវបានបង់ថ្លៃលោះ យើងម្នាក់ៗ ឲ្យរួចពីជីវិតជាទាសករ នៃអំពើបាប និងការប្រព្រឹត្តខុស។
ក្នុងដើមដំបូងនៃសំបុត្ររបស់សាវ័កប៉ុល(ខ.៣-១៤) គាត់បង្ហាញពីក្តីអំណរដ៏ពោរពេញ ដែលបានមកពីការគិត អំពីសេរីភាព ក្នុងព្រះគ្រីស្ទ។ គាត់បានចង្អុលបង្ហាញ អំពីព្រះរាជកិច្ចនៃព្រះគុណព្រះ ដែលបានប្រទានមកយើង តាមរយៈការសុគតរបស់ព្រះយេស៊ូវ ដែលបានរំដោះយើងឲ្យរួចពីចំណងនៃអំពើបាប។ យើងមិនចាំបាច់ត្រូវធ្វើជាទាសករនៃអំពើបាបទៀតទេ ដ្បិតទ្រង់បានរំដោះយើងឲ្យមានសេរីភាព ដើម្បីរស់នៅថ្វាយព្រះ និងថ្វាយសិរីល្អទ្រង់។—AMY BOUCHER PYE
ចូរមើលទៅព្រះយេស៊ូវម្តងហើយម្តងទៀត
លោកគ្រូប្រាដឺ ចាស់ស្ទីស(Brother Justice) ជាមនុស្សស្មោះត្រង់។ គាត់មានការប្តូរផ្តាច់ចំពោះទំនាក់ទំនងប្តីប្រពន្ធរបស់គាត់ និងមានការប្តេជ្ញាចិត្ត ចំពោះការងារជាបុគ្គលិកប្រៃសណីយ៍ ហើយជារៀងរាល់ថ្ងៃអាទិត្យ គាត់បានឈរបម្រើព្រះ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ក្នុងតំបន់។ កាលពីពេលថ្មីៗនេះ ខ្ញុំបានទៅលេងព្រះវិហារ ដែលខ្ញុំបានទៅថ្វាយបង្គំកាលពីក្មេង ហើយនៅលើព្យាណូនៅក្នុងព្រះវិហារនោះ មានជួងមួយ ដែលលោកគ្រូប្រាដឺ ចាស់ស្ទីស បានវាយកាលពីមុន ជាសញ្ញាឲ្យយើងដឹងថា ម៉ោងរៀនព្រះគម្ពីរ ជិតចប់ហើយ។ ជួងនោះ បានធន់នៅអស់កាលជាច្រើនឆ្នាំ។ ហើយទោះបីជាលោកប្រាដឺបានទៅនៅជាមួយព្រះអម្ចាស់ អស់រយៈពេលជាច្រើនឆ្នំាហើយក្តី កេរដំណែលនៃភាពស្មោះត្រង់របស់គាត់ បានស្ថិតស្ថេរនៅរហូតមកដល់សព្វថ្ងៃ។
បទគម្ពីរហេព្រើ ជំពូក ៣ បាននាំចិត្តអ្នកអាន ឲ្យពិចារណាអំពីអ្នកបម្រើ និងព្រះរាជបុត្រាដ៏ស្មោះត្រង់។ ក្នុងនាមជា “អ្នកបម្រើ” ព្រះ លោកម៉ូសេមានភាពស្មោះត្រង់ យ៉ាងពិតប្រាកដមិនអាចប្រកែកបាន ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានបង្រៀនអ្នកជឿគ្រប់រូបឲ្យផ្តោតចិត្ត ទៅលើព្រះយេស៊ូវ។ “ដូច្នេះ បងប្អូនបរិសុទ្ធ ដែលមានចំណែកក្នុងការងារស្ថានសួគ៌អើយ ចូរពិចារណាពីព្រះយេស៊ូវចុះ”(ខ.១)។ នេះជាការលើកទឹកចិត្ត សម្រាប់អស់អ្នកដែលជួបការល្បួង(២:១៨)។ កេរដំណែលដ៏ល្អរបស់ពួកគេ អាចកើតមាន ដោយសារតែពួកគេបានដើរតាមព្រះយេស៊ូវ តែប៉ុណ្ណោះ ដែលទ្រង់ជាអង្គ ដ៏ស្មោះត្រង់។
តើអ្នកធ្វើដូចម្តេច ពេលដែលខ្យល់នៃការល្បួង កំពុងតែកួចជុំវិញយើង? តើអ្នកមានការនឿយហត់ និងអស់កម្លំាង…
នៅក្នុងការហ្វឹកហាត់ការងារ
មានពេលមួយគ្រូរបស់កូនប្រុសខ្ញុំ បានសុំឲ្យខ្ញុំ ទៅបម្រើការជាអ្នកមើលការខុសត្រូវសិស្ស នៅក្នុងការបោះជំរុំសម្រាប់មុខវិជ្ជាវិទ្យាសាស្រ្ត។ ពេលនោះ ខ្ញុំក៏មានការស្ទាក់ស្ទើរ។ តើខ្ញុំអាចធ្វើជាគំរូសម្រាប់ពួកគេយ៉ាងដូចម្តេច បើខ្ញុំធ្លាប់មានកំហុសជាច្រើនកាលពីអតីតកាល ហើយខ្ញុំនៅមានការតយុទ្ធយ៉ាងពិបាក ព្រមទាំងជំពប់ដួល និងរអិលដួលចូលទៅក្នុងទម្លាប់ចាស់ទៀតនោះ? ព្រះទ្រង់បានជួយឲ្យខ្ញុំស្រឡាញ់ និងចិញ្ចឹមកូនប្រុសខ្ញុំ ប៉ុន្តែ ខ្ញុំច្រើនតែមានការសង្ស័យ ថាតើទ្រង់អាចប្រើខ្ញុំ នៅក្នុងការបម្រើអ្នកដទៃឬអត់។
មានតែព្រះទេ ជាអង្គដែលល្អឥតខ្ចោះ ដែលអាចកែប្រែចិត្ត និងជីវិតរបស់មនុស្ស។ ប៉ុន្តែ ជួនកាល ខ្ញុំនៅតែមិនអាចទទួលស្គាល់ថា ព្រះទ្រង់អាចធ្វើឲ្យជីវិតយើងផ្លាស់ប្រែ។ ក្រោយមក ព្រះវិញ្ញាណបរិសុទ្ធក៏បានរំឭកខ្ញុំ អំពីការដែលសាវ័កប៉ុលបានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យឱបក្រសោបយកការហ្វឹកហាត់ក្នុងការងារបម្រើព្រះ និងអត់ទ្រាំ ក្នុងជំនឿ ហើយប្រើអំណោយទាន ដែលព្រះទ្រង់បានប្រទានគាត់(២ធីម៉ូថេ ១:៦)។ លោកធីម៉ូថេ អាចមានចិត្តក្លាហាន ដោយសារព្រះទ្រង់ជាប្រភពនៃកម្លាំងគាត់ ទ្រង់ជួយគាត់ ឲ្យមានសេចក្តីស្រឡាញ់ ហើយមានការលុតដំ នៅពេលដែលគាត់បន្តលូតលាស់ និងបម្រើអ្នកដែលគាត់អាចទៅដល់(ខ.៧)។
ព្រះគ្រីស្ទបានសង្រ្គោះ និងប្រទានកម្លាំងយើង ឲ្យថ្វាយព្រះកិត្តិនាមដល់ទ្រង់ ដោយប្រើជីវិតយើង មិនមែនដោយសារ យើងមានសមត្ថភាពពិសេសនោះទេ តែដោយសារយើងម្នាក់ៗ ជាសមាជិកដ៏មានតម្លៃក្នុងមហាគ្រួសារទ្រង់(ខ.៩)។
យើងអាចអត់ទ្រាំ ដោយទំនុកចិត្ត ពេលដែលយើងដឹងថា តួនាទីរបស់យើង គឺត្រូវស្រឡាញ់ព្រះ និងអ្នកដទៃ។ តួនាទីព្រះគ្រីស្ទ គឺជួយសង្រ្គោះយើង និងប្រទានយើង នូវគោលបំណង…
ប្រាជ្ញាបានហៅ
លោកម៉ាលខម មូហ្គើរិជ(Malcolm Muggeridge) ដែលជាអ្នកកាសែតអង់គ្លេសដ៏ល្បីល្បាញ និងជាអ្នករិះគន់សង្គម បានទទួលជឿព្រះគ្រីស្ទ នៅពេលគាត់មានអាយុ៦០ឆ្នាំ។ នៅថ្ងៃខួបកំណើតគំរប់អាយុ៧០ឆ្នាំ គាត់បានផ្តល់ឲ្យនូវការសង្កេតមើល២៥ចំណុច ដោយការយល់ដឹងខ្ពស់អំពីជីវិត។ មានមតិមួយពោលថា “ខ្ញុំមិនដែលជួបអ្នកមានណាម្នាក់ ដែលសប្បាយចិត្តឡើយ ប៉ុន្តែ ខ្ញុំកម្រនឹងជួបអ្នកក្រណាម្នាក់ ដែលមិនដែលចង់ក្លាយជាអ្នកមាន”។
មនុស្សភាគច្រើនយល់ថា លុយមិនអាចធ្វើឲ្យយើងសប្បាយចិត្តបានឡើយ ប៉ុន្តែ យើងប្រហែលជាចង់មានលុយកាន់តែច្រើនថែមទៀត ដើម្បីកុំឲ្យខ្វះ។
ស្តេចសាឡូម៉ូន មានទ្រព្យសម្បត្តិច្រើនលើសលប់ គឺលើសទឹកប្រាក់ ២ទ្រីលាន ដុល្លាអាមេរិកសព្វថ្ងៃ។ ទោះទ្រង់មានទ្រព្យសម្បត្តិច្រើនយ៉ាងនេះក៏ដោយ ក៏ទ្រង់ជ្រាបថា លុយមានដែនកំណត់របស់វា។ បទគម្ពីរសុភាសិត ជំពូក៨ ត្រូវបាននិពន្ធ ដោយផ្អែកទៅលើបទពិសោធន៍របស់ទ្រង់ ហើយបានផ្តល់ឲ្យនូវការប្រកាសហៅរបស់ប្រាជ្ញារបស់ព្រះ។ សម្លេងរបស់ប្រាជ្ញានៃព្រះក៏ហៅរកដល់អស់មនុស្សជាតិ … មាត់របស់ប្រាជ្ញាទ្រង់ក៏ពោលសេចក្តីពិត(ខ.៤-៧)។ “ស៊ូទទួលយកដំបូន្មានរបស់ប្រាជ្ញានៃព្រះ ជាជាងប្រាក់ ហើយទទួលដំរិះ ជាជាងមាសយ៉ាងវិសេសបំផុត ដ្បិតប្រាជ្ញារបស់ទ្រង់ប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មាន ដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង”(ខ.១០-១១)។
ប្រាជ្ញារបស់ព្រះមានបន្ទូលថា “ផលដែលកើតពីអញ នោះវិសេសជាងមាស អើ ក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផង ហើយផលកំរៃរបស់អញជាជាងប្រាក់យ៉ាងវិសេសបំផុត។ អញដើរក្នុងផ្លូវនៃសេចក្តីសុចរិត គឺនៅកណ្តាលផ្លូវច្រកនៃសេចក្តីយុត្តិធម៌”(ខ.១៩-២០)។
ការមានប្រាជ្ញា គឺជាការមានទ្រព្យសម្បត្តិដ៏ពិត។—DAVID C. MCCASLAND
ស្រ្តីមេម៉ាយដែលមានសេចក្តីជំនឿ
អាពី(Ah-pi) បានចេញទៅធ្វើការ ពេលដែលមេឃនៅងងឹតនៅឡើយ។ មិនយូរប៉ុន្មាន អ្នកដទៃទៀតនៅក្នុងភូមិ ក៏បានភ្ញាក់ពីគេង ហើយក៏បានធ្វើដំណើរទៅចំការកៅស៊ូ។ ការប្រមូលផលជ័រកៅស៊ូ ស្ថិតក្នុងចំណោមប្រភពនៃប្រាក់ចំណូលសំខាន់ជាងគេ សម្រាប់ប្រជាជនរស់នៅក្នុងភូមិ ហុងហ្សួង ប្រទេសចិន។ ដើម្បីប្រមូលផលជ័រកៅស៊ូឲ្យបានច្រើនជាអតិបរមា គេត្រូវចៀរជ័រកៅស៊ូពីព្រលឹមស្រាងៗ មុនពេលថ្ងៃរះ។ អាពីនឹងទៅចូលរួមជាមួយអ្នកចៀរជ័រទាំងនោះដែរ ប៉ុន្តែ ជាដំបូង នាងនឹងចំណាយពេលប្រកបជាមួយព្រះជាមុនសិន។
ឪពុក ស្វាមី និងកូនតែមួយរបស់អាពីបានស្លាប់អស់ ហើយនាងនិងកូនប្រសារស្រីរបស់នាង កំពុងផ្គត់ផ្គង់ម្តាយចាស់ជរា និងចៅប្រុសពីរនាក់ ដែលនៅក្មេងនៅឡើយ។ រឿងរបស់នាង បានធ្វើឲ្យខ្ញុំនឹកចាំស្រីមេម៉ាយម្នាក់ទៀត នៅក្នុងព្រះគម្ពីរ ដែលបានជឿព្រះ។
ប្តីរបស់ស្រ្តីម្នាក់នេះ បានស្លាប់ ហើយបានបន្សុលទុកនូវបំណុលជាច្រើន(២ពង្សាវតាក្សត្រ ៤:១)។ ក្នុងពេលដែលមានទុក្ខលំបាកនោះ នាងក៏បានងាកទៅរកព្រះ ដើម្បីស្វែងរកជំនួយ ដោយទៅរកអ្នកបម្រើទ្រង់ ឈ្មោះ អេលីសេ។ នាងជឿថា ព្រះទ្រង់យកព្រះទ័យទុកដាក់ ហើយទ្រង់អាចជួយដោះស្រាយបញ្ហានាងបាន។ ហើយព្រះទ្រង់ក៏បានជួយនាង។ ទ្រង់បានបំពេញសេចក្តីត្រូវការរបស់ស្ត្រីមេម៉ាយម្នាក់នេះ(ខ.៥-៦)។ ព្រះទ្រង់ក៏បានផ្គត់ផ្គង់អាពីផងដែរ តាមរយៈការងារដែលនាងបានធ្វើដោយដៃ និងផលពីដី និងអំណោយរបស់រាស្រ្តទ្រង់ ទោះនាងមិនបានជួបការដែលអស្ចារ្យខ្លាំង ដូចស្រ្តីមេម៉ាយក្នុងព្រះគម្ពីរក៏ដោយ។
ទោះជីវិតយើង អាចជួបការលំបាកច្រើនយ៉ាងណាក៏ដោយ យើងនៅតែអាចទទួលកម្លាំងពីព្រះ។ យើងអាចថ្វាយទុក្ខកង្វល់របស់យើងដល់ទ្រង់ និងធ្វើអ្វីដែលយើងអាចធ្វើបាន ហើយអនុញ្ញាតឲ្យទ្រង់ធ្វើការដែលទ្រង់អាចធ្វើបាន ដើម្បីជួយយើង។—POH FANG CHIA
ជម្ងឺបាត់បង់ការចងចាំ
មានពេលមួយ ក្រុមសង្រ្គោះបន្ទាន់ ក្នុងក្រុងខាងស្បាត រដ្ឋកាលីហ្វូញ៉ា បានមកជួយសង្រ្គោះស្រ្តីម្នាក់ ដែលនិយាយភាសាអង់គ្លេស តុងអូស្រា្តលី។ គាត់មិនចាំថា ខ្លួនឯងជានរណាទេ។ ដោយសារគាត់បាត់ការចងចាំ ហើយមិនមានអត្តសញ្ញាណប័ណ្ឌជាប់ខ្លួន គាត់មិនអាចប្រាប់គេថា គាត់មានឈ្មោះអ្វី ហើយគាត់មកពីណា ។ ក្រោយមក ដោយសារជំនួយរបស់ក្រុមគ្រូពេទ្យ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ គាត់ក៏មានសុខភាពល្អឡើងវិញ ហើយគេក៏បានដឹងអំពីប្រវត្តិគាត់ រួចនាំគាត់ទៅជួបជុំក្រុមគ្រួសារគាត់វិញ។
ស្តេចនេប៊ូក្នេសា នៃចក្រភពបាប៊ីឡូន ក៏ស្ទើរតែភ្លេចថា ទ្រង់ជានរណា ហើយទ្រង់មានដើមកំណើតមកពីណា។ ទោះជាយ៉ាងណាក៏ដោយ ការបាត់បង់ការចងចាំរបស់ទ្រង់ គឺជាជម្ងឺខាងវិញ្ញាណ។ ទ្រង់បានលើកដំកើងខ្លួនឯង សម្រាប់នគរដែលព្រះបានប្រទានទ្រង់ ហើយទ្រង់បានភ្លេចថា ព្រះទ្រង់ជាក្សត្រលើអស់ទាំងក្សត្រ ហើយអ្វីៗដែលទ្រង់មាន គឺបានមកពីព្រះអម្ចាស់(ដានីយ៉ែល ៤:១៧,២៨-៣០)។
ព្រះទ្រង់ក៏បានធ្វើឲ្យគំនិតរបស់ស្តេច កាន់តែមានភាពធ្ងន់ធ្ងរ ដោយឲ្យទ្រង់ចូលទៅក្នុងទីវាលរស់នៅជាមួយសត្វព្រៃ ហើយសោយស្មៅដូចសត្វគោ(ខ.៣២-៣៣)។ ទីបញ្ចប់ ប្រាំពីរឆ្នាំក្រោយមក ស្តេចនេប៊ូក្នេសាក៏បានមើលទៅលើមេឃ ហើយទ្រង់ក៏បានមានការចងចាំឡើងវិញ ធ្វើឲ្យទ្រង់នឹកចាំថា ទ្រង់ជានរណា ហើយចាំថា នរណាបានប្រទាននគរមកទ្រង់។ ពេលដែលទ្រង់ភ្ញាក់ដឹងខ្លួនឡើងវិញហើយ ទ្រង់ក៏បានប្រកាសថា “នេប៊ូក្នេសា យើងក៏សរសើរ ហើយលើកដំកើង ព្រមទាំងពណ៌នាគុណដល់មហាក្សត្រនៃស្ថានសួគ៌”(ខ.៣៧)។
ចុះចំណែកយើងវិញ? តើយើងគិតថា យើងជានរណា? តើយើងមានប្រភពមកពីណា? ដោយសារយើងងាយនឹងភ្លេច ក្រៅពីស្តេចលើអស់ទាំងស្តេច…
កន្លែងរង់ចាំ
បណ្ឌិត សូស(Seuss) ដែលជាអ្នកនិពន្ធសៀវភៅកុមារជាច្រើនក្បាល បានមានប្រសាសន៍ថា “អ្នកខ្លះរង់ចាំត្រីស៊ីនុយ ឬរង់ចាំឲ្យមានខ្យល់បក់មក ដើម្បីបង្ហោះខ្លែង។ ពុំនោះទេ ពួកគេកំពុងរង់ចាំយប់នៅថ្ងៃសុក្រ… មនុស្សម្នាក់ៗសុទ្ធតែមានការរង់ចំា”។ ជាការពិតណាស់ យើងរាល់គ្នាសុទ្ធតែមានការរង់ចាំ។
ការរង់ចាំមានការពិបាក។ យើងប្រហែលជាឈ្លីមេដៃ គោះជើង ស្ងាប ដកដង្ហើមធំ និងមានការថប់បារម្ភ ដោយចិត្តនឿយណាយ។ យើងប្រហែលជាសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំត្រូវរស់នៅជាមួយមនុស្សយ៉ាប់ម្នាក់នេះ ហេតុអ្វីខ្ញុំត្រូវធ្វើការងារដែលគួរឲ្យធុញទ្រាន់ អស់ពេលយូរយ៉ាងនេះ ហេតុអ្វីខ្ញុំត្រូវអត់ទ្រាំនឹងអាកប្បកិរិយ៉ាដែលអាក្រក់នេះ ហេតុអ្វីបញ្ហាសុខភាពរបស់ខ្ញុំ មិនព្រមបាត់សោះ? ហេតុអ្វីបានជាព្រះទ្រង់មិនជួយខ្ញុំផង?
ពេលយើងមានសំណួរបែបនេះ យើងត្រូវដឹងថា ព្រះទ្រង់សព្វព្រះទ័យឲ្យយើង រង់ចាំមួយរយៈពេលសិន ហើយមើលការអ្វីដែលទ្រង់នឹងធ្វើ។
ការរង់ចាំ ស្ថិតក្នុងចំណោមគ្រូបង្រៀនដ៏ល្អបំផុត នៃជីវិតយើង ព្រោះពេលយើងរង់ចាំ យើងបានរៀនសូត្រ អំពីអត្ថន័យនៃការរង់ចាំ គឺរង់ចាំ ខណៈពេលដែលព្រះទ្រង់ធ្វើការ ក្នុងជីវិតយើង និងសម្រាប់យើង។ នៅក្នុងការរង់ចាំ យើងរៀនអត់ធ្មត់ ដោយអាចទុកចិត្តសេចក្តីស្រឡាញ់ និងសេចក្តីល្អរបស់ព្រះ កាន់តែខ្លាំង ទោះបីជាអ្វីៗមិនដំណើរការ ដូចដែលយើងចង់បានក៏ដោយ(ទំនុកដំកើង ៧0:៥)។
ប៉ុន្តែ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាច និងខាំមាត់សង្កត់ចិត្ត នៅក្នុងការរង់ចំាឡើយ។ យើងអាច “រីករាយ និងមានអំណរ” ខណៈពេលដែលយើងកំពុងរង់ចាំទ្រង់(ខ.៤)។ យើងរង់ចាំ ដោយមានសង្ឃឹម…
អាថ៌កំបាំង នៃសន្តិភាព
អ្នកស្រីហ្គ្រេស(Grace) ជាស្រ្តីម្នាក់ ដែលមានលក្ខណៈពិសេសណាស់។ ពេលខ្ញុំគិតដល់គាត់ មានពាក្យមួយដែលលេចឡើងក្នុងគំនិតខ្ញុំ គឺពាក្យ សន្តិភាព ។ ភាពស្ងាត់ស្ងៀម និងស្ងប់សុខ ដែលបានបង្ហាញចេញនៅទឹកមុខគាត់ កម្រនឹងប្រែប្រួលណាស់ ក្នុងរយៈពេល៦ខែ ដែលខ្ញុំបានស្គាល់គាត់ ទោះជាស្វាមីគាត់ បានពិនិត្យសុខភាព រកឃើញជម្ងឺដ៏កម្រ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏ដោយ។
ពេលខ្ញុំសួរអ្នកស្រីហ្គ្រេស អំពីអាថ៌កំបាំងនៃសន្តិភាព ដែលមានក្នុងចិត្តគាត់ គាត់ក៏បានប្រាប់ថា គ្មានអ្វីអាថ៌កំបាំងទេ។ គឺដោយសារអង្គព្រះយេស៊ូវគ្រីស្ទ ដែលគង់នៅក្នុងជីវិតគាត់។ គាត់មានភាពស្ងប់សុខ នៅក្នុងពេលមានព្យុះភ្លៀងដ៏ខ្លាំងយ៉ាងនេះ គឺដោយសារព្រះវត្តមានព្រះយេស៊ូវ ក្នុងជីវិតគាត់។
អាថ៌កំបាំងនៃសន្តិភាព ឬសេចក្តីសុខសាន្ត នៅក្នុងចិត្តយើង គឺជាទំនាក់ទំនង ដែលយើងមានជាមួយព្រះយេស៊ូវគ្រីស្ទ។ ទ្រង់ជាសន្តិភាពរបស់យើង។ ពេលដែលព្រះយេស៊ូវក្លាយជាព្រះអង្គសង្រ្គោះ និងព្រះអម្ចាស់ ហើយយើងផ្លាស់ប្រែកាន់តែមានលក្ខណៈដូចទ្រង់ សន្តិភាពក៏បានកើតមានពិតមែន។ ការអាក្រក់ ដូចជា ជម្ងឺ ការលំបាកផ្នែកហិរញ្ញវត្ថុ ឬគ្រោះថ្នាក់អាចកើតមាន ប៉ុន្តែ សន្តិភាពដែលយើងនឹងទទួល គឺជាការធានាថា ព្រះទ្រង់បានដាក់ជីវិតយើងក្នុងព្រះហស្តទ្រង់(ដានីយ៉ែល ៥:២៣) ហើយយើងអាចទុកចិត្តថា ការគ្រប់យ៉ាងនឹងផ្សំគ្នាមក ដើម្បីជាប្រយោជន៍យើង។
តើយើងបានពិសោធន៍នឹងសន្តិភាព ដែលហួសពីការយល់ដឹង និងការវិភាគរកហេតុផលដែរឬទេ? តើអ្នកមានទំនុកចិត្តថា ព្រះទ្រង់កំពុងគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែរឬទេ? ខ្ញុំសូមអធិស្ឋាន តាមសាវ័កប៉ុលថា “”សូមឲ្យព្រះអម្ចាស់ ដែលទ្រង់ផ្តល់សេចក្តីសុខសាន្ត…
ព្រះ និងភាពលម្អិត
ឆ្កែរបស់ខ្ញុំជាពូជឆ្កែប្រម៉ាញ់ឡាប្រាឌ័រ ដែលមានសម្បុរក្រម៉ៅដូចស្ករសូកូឡា។ ពេលវាមានអាយុ៣ខែ ខ្ញុំក៏បាននាំវាទៅការិយ៉ាល័យពេទ្យសត្វ ដើម្បីចាក់ថ្នាំបង្ការ និងពិនិត្យសុខភាព។ ខណៈពេលដែលពេទ្យសត្វកំពុងពិនិត្យមើលវា គាត់ក៏បានកត់សំគាល់ឃើញរោមពណ៌សរមួយដុំតូច នៅលើក្រញាំជើងខាងក្រោយរបស់វា។ គាត់ក៏បានញញឹមហើយ និយាយទៅកាន់វាថា “ជើងដែលមានរោមពណ៌សរនឹង គឺជាកន្លែងដែលព្រះបានយូរឯង ពេលទ្រង់ជ្រមុជពណ៌ឯង ចូលទៅក្នុងស្ករសូកូឡា”។ ខ្ញុំក៏ទប់សំណើចមិនបាន។ ប៉ុន្តែ ត្រង់ចំណុចនេះ ទោះជាគាត់មិនមានចេតនាក៏ដោយ ក៏អ្វីដែលគាត់បាននិយាយ គឺកំពុងតែបង្ហាញ អំពីចំណាច់អារម្មណ៍ដ៏ជ្រាលជ្រៅ ដែលព្រះទ្រង់មាន ចំពោះភាពលម្អិតនៃស្នាព្រះហស្តទ្រង់។
ព្រះយេស៊ូវបានមានបន្ទូល ក្នុងបទគម្ពីរម៉ាថាយ ១០:៣០ ថា “សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ”។ ព្រះទ្រង់ពិតជាអស្ចារ្យណាស់ បានជាទ្រង់មានចំណាប់អារម្មណ៍ចំពោះផ្នែកដ៏តូចល្អិតបំផុត នៃជីវិតយើង។ គ្មានការអ្វីដែលតូចខ្លាំងពេក ដែលទ្រង់មិនអាចទតឃើញ ហើយមិនចាប់អារម្មណ៍នោះឡើយ ហើយគ្មានទុក្ខលំបាកអ្វី ដែលធ្ងន់ពេក ដែលយើងមិនអាចថ្វាយទៅទ្រង់នោះដែរ។ និយាយឲ្យខ្លី ទ្រង់ពិតជាយកព្រះទ័យទុកដាក់ចំពោះយើងណាស់។
ព្រះទ្រង់មិនគ្រាន់តែបានបង្កើតយើងប៉ុណ្ណោះទេ តែទ្រង់ថែមទាំងបានទ្រទ្រង់ និងថែរក្សាយើង នៅគ្រប់នាទី។ មានមតិមួយពោលថា ការគិតច្រើនពេក អំពីភាពលម្អិត គឺមិនល្អទេ។ ប៉ុន្តែ យើងគួរតែដឹងថា ព្រះទ្រង់គង់នៅក្នុងភាពលម្អិតទាំងអស់ ហើយក៏បានទតឃើញការអ្វី ដែលគេចផុតពីការចាប់អារម្មណ៍របស់យើង។ យើងពិតជាមានការកម្សាន្តចិត្តណាស់ ដែលបានដឹងថា ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ដែលមានប្រាជ្ញាឥតខ្ចោះ និងយកព្រះទ័យទុកដាក់ចំពោះយើង…
ទោះទៅទីណាក៏ដោយ
ពេលដែលខ្ញុំកំពុងបើកទំព័រអាល់ប៊ុមរូបថតអាពាហ៍ពិពាហ៍របស់ខ្ញុំ ម្រាមដៃរបស់ខ្ញុំក៏បានឈប់បើក នៅត្រង់រូបថតខ្ញុំថតជាមួយស្វាមីរបស់ខ្ញុំ ដែលកាលនោះ យើងទើបតែបានទទួលការប្រកាសជាប្តីនិងប្រពន្ធ។ កាលនោះ ខ្ញុំបានបង្ហាញចេញនូវការប្តេជ្ញាចិត្តរបស់ខ្ញុំ យ៉ាងច្បាស់លាស់ចំពោះគាត់។ ខ្ញុំព្រមទៅជាមួយគាត់ ទោះគាត់នាំខ្ញុំទៅទីណាក៏ដោយ ។
ជិត៤ទសវត្សរ៍ក្រោយមក ទំនាក់ទំនងប្តីប្រពន្ធយើង ក៏បានចងភ្ជាប់គ្នាយ៉ាងជាប់ ដោយចំណងនៃសេចក្តីស្រឡាញ់ និងការប្តេជ្ញាចិត្ត ដែលបានចម្លងយើង ឲ្យឆ្លងកាត់ពេលដែលយើងជួបរឿងអាក្រក់ និងពេលដែលយើងជួបរឿងល្អ។ ពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំបានធ្វើការប្តេជ្ញាចិត្តជាថ្មីថា ខ្ញុំព្រមទៅជាមួយគាត់ ទោះគាត់នាំខ្ញុំទៅទីណាក៏ដោយ ។
ក្នុងបទគម្ពីរយេរេមា ២:២ ព្រះទ្រង់បាននឹកចាំ អំពីរាស្រ្តអ៊ីស្រាអែល ជាទីស្រឡាញ់របស់ទ្រង់ ដែលបានដើរផ្លូវខុស។ គឺដូចដែលទ្រង់មានបន្ទូលថា “គឺអញនឹកចាំពីឯងកាលនៅក្មេង ដែលឯងមានចិត្តកួចចំពោះអញ ហើយពីសេចក្តីស្រឡាញ់របស់ឯង កាលទើបនឹងបានគ្នា គឺដែលឯងបានដើរតាមអញ នៅក្នុងទីរហោស្ថាន”។ ចំពោះពាក្យ ចិត្តគួច ព្រះគម្ពីរដើមជាភាសាហេព្រើរ បានប្រើពាក្យដែលសំដៅទៅលើ ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្ត ក្នុងកំរិតខ្ពស់បំផុត ដែលអាចធ្វើទៅបាន។ ពីដំបូង ពួកអ៊ីស្រាអែលបានបង្ហាញចេញនូវការប្តូរផ្តាច់ឥតងាករេ ចំពោះព្រះ ប៉ុន្តែ ក្រោយមក ពួកគេក៏បានងាកបែរចេញពីទ្រង់បន្តិចម្តងៗ។
ពួកគេមានការប្តូរផ្តាច់ដ៏មុតមាំ នៅគ្រាដំបូង ប៉ុន្តែ ការសប្បាយភ្លេចខ្លួន បានធ្វើឲ្យសេចក្តីស្រឡាញ់មានការរីករិលទៅៗ ហើយការខ្វះការប្រឹងប្រែងក៏បាននាំឲ្យពួកគេ មានភាពមិនស្មោះត្រង់។ យ៉ាងណាមិញ ទំនាក់ទំនងប្តីប្រពន្ធ…