Month: February 2019

ទទួលទុកក្នុងចិត្ត ហើយបន្តដំណើរទៅមុខ

ខ្ញុំ​បាន​នឹក​ចាំ អំពី​យោបល​ដ៏​ល្អ​ៗ​មួយ​ចំនួន ដែល​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ផ្តល់​ឲ្យ​ខ្ញុំ។ នៅ​ដើម​ដំបូង​នៃ​អាជីព​របស់​គាត់ ជា​អ្នក​ចាក់​ផ្សាយ​វិទ្យុ គាត់​មាន​ការ​ពិបាក មិន​ដឹង​ថា ត្រូវ​ឆ្លើយ​តប​យ៉ាង​ដូច​ម្តេច ចំពោះ​ការ​រិះ​គន់ និង​ការ​សរសើរ។ ពេល​នោះ គាត់​យល់​ថា ព្រះ​ជា​ម្ចាស់​កំពុង​តែ​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​ទទួល​យក​ការ​រិះ​គន់​ ក៏​ដូច​ជា​ការ​សរសើរ។ តើ​គាត់​ត្រូវទទួល​ការ​ទាំង​ពីរ​យ៉ាង​នេះ ទុក​ក្នុង​ចិត្ត​ដោយ​របៀប​ណា? គឺ​គាត់​បាន​រៀន​សូត្រ អំពី​ប្រយោជន៍ ដែល​គាត់​អាច​ទទួល​បាន​ពី​ការរិះ​គន់ ហើយ​ទទួល​យក​ការ​សរសើរ​ពី​អ្នក​ដទៃ។ បន្ទាប់​មក គាត់​យក​ការ​ទាំង​ពីរ​យ៉ាង​នេះ ទុក​ក្នុង​ចិត្ត​ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​ការ​បន្ទាប​ខ្លួន ក្នុង​ព្រះ​គុណ និង​អំណាច​ចេស្តា​របស់​ព្រះ។

ការ​រិះ​គន់ និង​ការ​សរសើរ​បណ្តាល​ឲ្យ​យើង​មាន​អារម្មណ៍​ដ៏​មាន​អំណាច តែ​បើ​មិន​ប្រយ័ត្ន​ទេ វា​អាច​នាំ​ឲ្យ​យើង​លើក​ដំកើង​ខ្លួន​ឯង ឬ​មាន​អំណួត។ បទ​គម្ពីរ​សុភាសិត​បាន​ចែង​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​លើក​ទឹក​ចិត្ត និង​ការ​ផ្តល់​យោបល់​ដ៏​ឆ្លាត​វ័យ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “​ដំណឹង​ដែល​គាប់​ចិត្ត នោះ​រមែង​ចំរើន​កំឡាំង​ដល់​ឆ្អឹង។ ត្រចៀក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អាស្រ័យ​នៅ​ជា​កណ្តាល​ពួក​អ្នក​ប្រាជ្ញ។ អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្តី​ប្រៀនប្រដៅ​នោះ​ឈ្មោះ​ថា​ស្អប់​ខ្ពើម​ដល់​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស នោះ​បាន​យោបល់​វិញ”(១៥:៣០-៣២)។

បើ​យើង​បាន​ទទួល​ការ​ស្តី​បន្ទោស នោះ​យើង​អាច​សម្រេច​ចិត្ត​ឲ្យ​ការ​ស្តី​បន្ទោស​នោះ​សំលៀង​យើង​ឲ្យ​មុត។ បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា “ត្រចៀក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អាស្រ័យ​នៅ​ជា​កណ្តាល​ពួក​អ្នក​ប្រាជ្ញ”(ខ.៣១)។ ហើយ​បើ​គេ​ឲ្យ​ពរ​យើង ដោយ​ពាក្យ​សរសើរ នោះ​យើង​អាច​រៀន​សូត្រ ពី​ការ​រិះ​គន់ និង​ការ​សរសើរ ទទួល​ទុក​ក្នុង​ចិត្ត ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត នៅ​ក្នុង​ព្រះ​អង្គ​(ខ.៣៣)។—RUTH O'REILLY-SMITH

ការអធិស្ឋាន និងការលូតលាស់

ពេល​ដែល​ភរិយា​របស់​មិត្ត​ភក្តិ​ខ្ញុំ កើត​ជម្ងឺ​វង្វេង ការ​ផ្លាស់​ប្តូរ ដែល​បាន​បណ្តាល​មក​ពី​ជម្ងឺ​នេះ បាន​ធ្វើ​ឲ្យ​ជីវិត​គាត់​ជួប​ភាព​ជូរ​ចត់។ គាត់​ចាំ​បាច់​ត្រូវ​ចូល​និវត្តន៍​មុន​ពេល​កំណត់ ដើម្បី​មើល​ថែ​ភរិយា​គាត់ ហើយ​ខណៈ​ពេល​ដែល​ជម្ងឺ​នេះមាន​សភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ៗ នាង​ត្រូវ​ការ​ការ​ថែ​ទាំ​កាន់​តែ​ខ្លាំង។

គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ខឹង​នឹង​ព្រះ​ជា​ម្ចាស់​ណាស់ ប៉ុន្តែ ពេល​ដែល​គាត់​អធិស្ឋាន​អំពី​រឿង​នេះ កាន់​តែ​ច្រើន ព្រះ​ជា​ម្ចាស់​ក៏​បាន​បើក​បង្ហាញ​អ្វី​ដែល​បាន​កប់​ក្នុង​ចិត្ត​គាត់​ និង​បង្ហាញ​ឲ្យ​ដឹង​ថា គាត់​មាន​ភាព​អាត្មា​និយម​ប៉ុណ្ណា នៅ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​គាត់។ គាត់​ក៏​បាន​និយាយ​សារ​ភាព​ទាំង​ទឹក​ភ្នែក​ថា នាង​បាន​ឈឺ​ដប់​ឆ្នាំ​ហើយ ប៉ុន្តែ ព្រះ​ជា​ម្ចាស់បាន​ជួយ​គាត់ ឲ្យ​មាន​ទស្សនៈ និង​គំនិត​ខុស​ពី​មុន។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​នាង ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ថ្វាយ​ព្រះយេស៊ូវ​ផង​ដែរ។ ការ​មើល​ថែ​នាង គឺ​ជា​ឯក​សិទ្ធិ​ដ៏​អស្ចារ្យ ក្នុង​ជីវិត​គាត់”។

ជួន​កាល ព្រះ​ជា​ម្ចាស់​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង ដោយ​មិន​បាន​ប្រទាន​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ តែ​ទ្រង់​ជំរុញ​ចិត្ត​យើង ឲ្យ​មាន​ការ​ផ្លាស់​ប្រែ។ មាន​ពេល​មួយ ហោរា​យ៉ូណាស​មាន​កំហឹង​ឆួល​ឡើង ដោយ​សារ​ព្រះ​ជា​ម្ចាស់​ប្រោស​ប្រណី​ដល់​ទីក្រុង​នីនីវេ ដែល​ជា​ទីក្រុង​ដ៏​អាក្រក់ ឲ្យ​ជៀស​ផុត​ពី​ការ​បំផ្លិច​បំផ្លាញ។ ពេល​នោះ​ ព្រះ​អង្គ​ក៏​បាន​បណ្តាល​ឲ្យ​រុក្ខ​ជាតិ​មួយ​ដើម​ដុះ​ឡើង ដើម្បី​ឲ្យ​គាត់​មាន​ម្លប់​ជ្រក នៅ​ពេល​ថ្ងៃ​ក្តៅ​(យ៉ូណាស ៤:៦)។ បន្ទាប់​មក ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​វា​ក្រៀម​ស្វិត។ ពេល​លោក​យ៉ូណាស​រអ៊ូរទាំ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា “ការ​ដែល​ឯង​ខឹង​ពី​ដំណើរ​ដើម​វល្លិ​នោះ តើ​គួរ​ឬ?”(ខ.៧-៩)។ លោក​យ៉ូណាស​គិត​តែ​ពី​ខ្លួន​ឯង បាន​ជា​គាត់​ឆ្លើយ​ថា ដែល​គាត់​ខឹង​នោះ គឺ​ត្រូវ​ហើយ។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​ក៏​បាន​ជំរុញ​ចិត្ត​គាត់ ឲ្យ​គិត​ពី​អ្នក​ដទៃ…

បរិយ៉ាកាស នៃការលើកទឹកចិត្ត

ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត រៀង​រាល់​ពេល​ដែល​ខ្ញុំ​បាន​ទៅ​មើល​មជ្ឈ​មណ្ឌល​ហាត់​ប្រាណ នៅ​ក្បែរ​ផ្ទះ​ខ្ញុំ។ នៅ​កន្លែង​ដ៏​មមាញឹក​នោះ​ មាន​សុទ្ធ​តែ​អ្នក ដែល​ព្យាយាម​ហាត់​ប្រាណ ឲ្យ​មាន​ខុស​ភាព​ល្អ និង​កម្លាំង​កាន់​តែ​ខ្លាំង។ គេ​បាន​ដាក់​ផ្លាក​សញ្ញា នៅ​ទីនោះ ដើម្បី​រំឭក​យើង​ថា យើង​មិន​ត្រូវ​កាត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ប៉ុន្តែ គេ​តែង​តែ​ស្វាគមន៍ ​ពាក្យ​សម្តី និង​សកម្ម​ភាព ដែល​បង្ហាញ​ចេញ​នូវ​ការ​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​ការ​ប្រឹង​ប្រែង​របស់​យើង​។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា អំពី​អាកប្ប​កិរិយា ដែល​យើង​ត្រូវ​មាន ក្នុង​ជីវិត​ខាង​វិញ្ញាណ។ អ្នក​ខ្លះ​បាន​ព្យាយាម​ហ្វឹកហាត់ ឲ្យ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ និង​លូត​លាស់ ក្នុង​សេចក្តី​ជំនឿ តែ​ពេល​ខ្លះ​ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​ហាក់​ដូច​ជា​មិន​អាច​ចូល​ទៅ​ក្នុង​ចំណោម​គ្រីស្ទ​បរិស័ទ​ដទៃ​បាន ដោយសារ​ខ្លួន​មិន​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ នៅ​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​យេស៊ូវ ដូច​អ្នក​ដទៃ។

ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង ដោយ​និយាយ​ត្រង់​ៗ​ថា “ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅ​វិញ​ទៅ​មក ដូច​ជា​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​ហើយ​នោះ​ដែរ”(១ថែស្សាឡូនិច ៥:១១)។ ហើយ​គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម​ថា “ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង”(រ៉ូម ១៥:២)។ យើង​ត្រូវ​ដឹង​ថា ព្រះ​វរបិតា​នៃ​យើង​មាន​ព្រះ​ទ័យ​សណ្តោស ចំពោះ​យើង​យ៉ាង​ខ្លាំង បាន​ជា​យើង​អាច​បង្ហាញចេញ​នូវ​ព្រះ​គុណ​របស់​ព្រះ​អង្គ ដល់​អ្នក​ដទៃ ដោយ​ពាក្យ​សម្តី និង​សកម្ម​ភាព ដែល​លើក​ទឹក​ចិត្ត។

ខណៈ​ពេល​ដែល​យើង “ទទួល​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.៧) ចូរ​យើង​ថ្វាយ​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​យើង ដាច់​ដល់​ព្រះ​ជា​ម្ចាស់ ដោយ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​ធ្វើ​ការ​ក្នុង​ជីវិត​យើង។ ហើយ​ខណៈ​ពេល​ដែល​យើង​ព្យាយាម​ដើរ​តាម​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ ចូរ​យើង​បង្កើត​បរិយា​កាស នៃ​ការ​លើក​ទឹក​ចិត្ត…

អំពើសប្បុរស

មាន​ពេល​មួយ ពេល​ម្តាយ​ខ្ញុំ​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ គាត់​បាន​ប្រាប់​ខ្ញុំ​ថា មិត្ត​ភក្តិ​របស់​យើង​ឈ្មោះ ហេលែន(Helen) បាន​ផ្ញើ​អំណោយ​មួយ​មក​ខ្ញុំ។ កាល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង យើង​មិន​សូវ​មាន​របស់​របរ​អ្វី​ច្រើន​ទេ ដូច​នេះ ការ​ទទួល​អំណោយ​មួយ នៅ​ក្នុង​ប្រអប់​សំបុត្រ គឺ​សប្បាយ​ដូច​ការ​ប្រារព្ធ​បុណ្យ​ណូអែល លើក​ទីពីរ​អញ្ចឹង។ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់​ស្រឡាញ់ នឹក​ចាំ និង​ឲ្យ​តម្លៃ​ខ្ញុំ តាម​រយៈ​ស្រ្តី​ដ៏​អស្ចារ្យ​ម្នាក់​នេះ។

ស្រ្តី​មេមាយ​ទាល់​ក្រ ដែល​អ្នក​ស្រី​តេប៊ីថា​បាន​កាត់​ខោអាវ​ឲ្យ ប្រាកដ​ជា​មាន​អារម្មណ៍​ដូច​នេះ​ផង​ដែរ។ កាល​នោះ នាងជា​សិស្ស​ស្រី​ម្នាក់​របស់​ព្រះ​យេស៊ូវ ដែល​កំពុង​រស់​នៅ ក្នុង​ទីក្រុង​យ៉ុបប៉េ។ គេ​ឮ​ល្បី​ថា នាង​ជា​មនុស្ស​ដែល​បាន​ធ្វើ​អំពើ​សប្បុរស​ជា​ច្រើន។ នាង​តែង​តែ “ធ្វើ​អំពើ​ល្អ និង​ជួយ​អ្នក​ក្រ​ជា​ច្រើន”(កិច្ចការ ៩:៣៦)។ បន្ទាប់​មក នាង​ក៏​មាន​ជម្ងឺ ហើយ​ក៏​បាន​ស្លាប់។​ នៅ​ពេល​នោះ សាវ័ក​ពេត្រុស​កំពុង​តែ​នៅ​ទីក្រុង​ជិត​ខាង ដូច​នេះ មាន​គ្រីស្ទ​បរិស័ទ​ពីរ​នាក់ បាន​ទៅ​រក​គាត់ ហើយ​ក៏​បាន​អង្វរ​គាត់ ឲ្យ​ធ្វើ​ដំណើរ​មក​ក្រុង​យ៉ុបប៉េ។

ពេល​លោក​ពេត្រុស​មក​ដល់ ស្រ្តី​មេម៉ាយ​ដែល​អ្នក​ស្រី​តេប៊ីថា​បាន​ជួយ ក៏​បាន​បង្ហាញ​ភស្តុតាង​នៃ​ភាព​សប្បុរស​របស់​នាង ដែល​មាន​ដូច​ជា “អាវ និង​សំលៀក​បំពាក់​ទាំង​ប៉ុន្មាន ដែល​តេប៊ីថា​បាន​ធ្វើ”(ខ.៣៩)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏បាន​ដឹក​នាំ​លោក​ពេត្រុស ឲ្យ​អធិស្ឋាន​ឲ្យ​គាត់ ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រោស​នាង​ឲ្យ​រស់​ឡើង​វិញ!​ ដោយសារ​ព្រះ​ទ័យ​សណ្តោស​របស់​ព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ការ​ប្រោស​គាត់​ “មនុស្ស​ទាំងឡាយ​បាន​ដឹង​ដំណឹង​ពី​ការ​នោះ នៅ​ពេញពាស​ក្នុង​ក្រុង​យ៉ុបប៉េ ហើយ​មាន​មនុស្ស​ជា​ច្រើន បាន​ជឿ​ដល់​ព្រះអម្ចាស់”(ខ.៤២)​។

ខណៈ​ពេល​ដែល​យើង​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស ដល់​អ្នក​ដែល​នៅ​ជុំវិញ​យើង សូម​ព្រះ​ជា​ម្ចាស់​ប្រទាន​ពរ​ពួក​គេ…

ចូលទៅក្នុងការសម្រាក ក្នុងព្រះគុណ

ទី​បំផុត នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ ១៩៦៤ ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ ឈ្មោះ រែនឌី ហ្កាតន័រ(Randy Gardner) បាន​ធ្វើ​នូវ​រឿង​មួយ ដែល​គាត់​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក ដោយ​ព្យាយាម​ឃាត់​ខ្លួន​ឯង​មិន​ឲ្យ​ដេក អស់​រយៈ​ពេល​១១​ថ្ងៃ និង​២៥​នាទី​។ កាល​នោះ គាត់​ចង់​បំបែក​ឯកត្ត​កម្ម របស់​សៀវភៅ​ឯកត្ត​កម្ម​ពិភព​លោក​ហ្គីននេស ដែល​បាន​កត់​ត្រា​អំពី​រយៈ​ពេល​ដ៏​វែង​បំផុត ដែល​រូប​កាយ​របស់​មនុស្ស​អាច​រស់​នៅ ដោយ​មិន​បាន​ដេក។ ហ្កាន័រ​បាន​ផឹក​ភេស​ជ្ជៈ ហើយ​ទៅ​លេង​កីឡា​វាយ​កូន​បាល់ និង​កីឡា​បោះប៊ូលីង​ដើម្បី​ឃាត់​ខ្លួន​ឯង​មិន​ឲ្យ​គេង អស់​រយៈ​ពេល​១​សប្តាហ៍​កន្លះ។ ទី​បំផុត មុនពេល​គាត់​ដួល​ដោយ​ការ​ហត់​នឿយ​ពេក គាត់​ក៏​បាត់​បង់​ការ​គ្រប់​គ្រង​ការ​ដឹង​រស់​ជាតិ ការ​ធំ​ក្លិន និង​ការ​ស្តាប់។ ប៉ុន្មានទសវត្សរ៍​ក្រោយ​មក គាត់​ក៏​បាន​កើត​ជម្ងឺ​គេង​មិន​លក់​ដ៏​ធ្ងន់​ធ្ងរ មួយ​រយៈ​ពេល​ខ្លី។ គាត់​បាន​បំបែក​កំណត់​ត្រា តែ​ទន្ទឹម​នឹង​នោះ​គាត់​ក៏​បាន​បញ្ជាក់​ឲ្យ​គេ​ដឹង​កាន់​តែ​ច្បាស់​ថា ការ​គេង គឺ​ពិត​ជា​សំខាន់​ណាស់។

មនុស្ស​ជា​ច្រើន​មាន​ការ​ពិបាក នៅ​ក្នុង​ការ​គេង នៅ​ពេល​យប់។ ហ្កាន័រ​មិន​បាន​ដេក​ជា​ច្រើន​ថ្ងៃ ដោយសារ​គាត់​ចង់​បំបែក​កំណត់​ត្រា ប៉ុន្តែ យើង​ប្រហែល​ជា​មាន​បញ្ហា​ដេក​មិន​លក់ ដោយសារ​កត្តា​ជា​ច្រើន ដែល​មាន​ដូច​ជា​ការ​ថប់​បារម្ភ ដោយសារ​យើង​ខ្លាច​ធ្វើ​អ្វី​មួយ​មិន​បាន​សម្រេច ឬ​ខ្លាច​មិន​អាច​ធ្វើ​អ្វី​ដែល​គេ​បាន​រំពឹង​ឲ្យ​យើង​ធ្វើ ឬ​ដោយ​សារ​ការ​រស់​នៅ ដោយ​ភាព​ប្រញាប់​ប្រញាល់​ជា​ដើម។​ ជួន​កាល យើង​មាន​ការ​ពិបាក មិន​អាច​បំបាត់​ការ​ភ័យ​ខ្លាច និង​មិន​អាច​សម្រាក​បាន។

ទាក់​ទង​នឹង​រឿង​នេះ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ប្រាប់​យើង​ថា “បើ​គ្មាន​ព្រះយេហូវ៉ា​សង់​ផ្ទះ​ឡើង” នោះ​យើងធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ទេ(ទំនុកដំកើង ១២៧:១)”។ ការ…

tst

តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច បើ​អ្នក​មិន​ទាន់​មាន​គូ (ជា​ពិសេស នៅ​ថ្ងៃ​នៃ​សេចក្តី​ស្រឡាញ់)

តើ​ពី​មុន​មក អ្នក​ធ្លាប់​ស្រមៃ​ថា អ្នក​នឹង​មាន​មង្គល​ការ ដ៏​ល្អ​ឥត​ខ្ចោះ​ដែ​ឬ​ទេ? ខ្ញុំ​ធ្លាប់​មាន​ក្តី​ស្រមៃ​ដូច​នេះ ជា​ពិសេស ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន និង​នៅ​ថ្ងៃ​នៃ​សេចក្តី​ស្រឡាញ់។ ជួន​កាល ពេល​ដែល​ខ្ញុំកំពុង​ទស្សនា​ខ្សែ​ភាព​យន្ត​ស្នេហា ខ្ញុំ​ក៏​ចាប់​ផ្តើម​មាន​ការ​ស្រមៃ​ផង​ដែរ។

តែ​ការ​ស្រមៃ នៅ​តែ​ជា​ការ​ស្រមៃ​ដដែល។​ ខ្ញុំ​ធ្លាប់​បាន​ទទួល​សំបុត្រ​ស្នេហា​ខ្លះ​ៗ​ដែរ កាល​ពី​មុន តែ​ខ្ញុំ​មិន​ដែល​មាន​ការ​ណាត់​ជួប​ជា​មួយ​នរណា​ម្នាក់​ទេ។…

ខុសបរិបទ

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​តម្រង់​ជួរ​ រង់​ចាំ​ឡើង​ជិះ​យន្ត​ហោះ មាន​មនុស្ស​ម្នាក់​ប៉ះ​ស្មា​ខ្ញុំ​។​ ខ្ញុំ​ក៏​បាន​ងាក​មក​រក​គាត់ ហើយ​ក៏​បាន​ទទួល​ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ។ គាត់​ក៏​បាន​សួរ​ខ្ញុំ​ថា “អេលីសា(Elisa)! នៅ​ចាំ​ខ្ញុំ​ទេ? ខ្ញុំ​ឈ្មោះ​ចូន(Joan)”។ ពេល​នោះ ខ្ញុំ​ក៏​បាន​ខំ​នឹក​គិត អំពី​មនុស្ស​ទាំង​ប៉ុន្មាន​នាក់ ដែល​មាន​ឈ្មោះ​ចូន ដែល​ខ្ញុំ​បាន​ស្គាល់ ប៉ុន្តែ ខ្ញុំនៅ​តែ​នឹក​មិន​ឃើញ​ថា ធ្លាប់​ស្គាល់​គាត់​ពី​ពេល​ណា។ តើ​គាត់​ជា​អ្នក​ជិត​ខាង ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ​ក្បែរ កាល​ពី​មុន? ឬ​ជា​មិត្ត​រួម​ការងារ​កាល​ពី​មុន? ខ្ញុំ​រក​នឹក​មិន​ឃើញ​ទេ។

ពេល​គាត់​ឃើញ​ខ្ញុំ​ពិបាក​រក​នឹក​ដូច​នេះ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “អេលីសា យើង​ធ្លាប់​ស្គាល់​គ្នា​កាល នៅ​រៀន​នៅ​វិទ្យាល័យ​”។ ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​នឹក​ឃើញ​ថា កាល​នោះ គឺ​នៅ​ពេល​យប់​ថ្ងៃ​សុក្រ នៅ​ទីលាន​ប្រកួត​កីឡា​បាល់​ទាត់ យើង​បាន​ស្រែក​ហូរ​កញ្រ្ចៀវ ពី​កន្លែង​ឈរ​ទស្សនា។ ពេល​ដែល​ខ្ញុំ​បាន​គិត​ដល់​បរិបទ​មួយ​នេះ​ហើយ​ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​គាត់​ឡើង​វិញ។

ក្រោយ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​សុគត​ហើយ នាង​ម៉ារា មក​ពី​ស្រុក​ម៉ាកដាឡា ក៏​បាន​ទៅ​ផ្នូរ​របស់​ព្រះ​អង្គ​នៅ​ពេល​ព្រឹក​ព្រលឹម ហើយ​ក៏​បាន​ឃើញ​ថ្ម​បាន​យក​ចេញ​ពី​មាត់​ផ្នូរ​ហើយ​(យ៉ូហាន ២០:១-២)។ នាង​ក៏​បាន​រត់​ទៅ​ហៅ​សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន។ អ្នក​ទាំង​ពីរ​ក៏​បាន​ត្រឡប់​មក​ផ្នូរ​វិញ ជា​មួយ​នឹង​នាង ហើយ​ក៏​បាន​ឃើញ​ផ្នូរ​ព្រះ​អង្គ​នៅ​ទទេ(ខ.៣-១០)។ តែ​នាង​ម៉ារា​បាន​ឈរ​យំ​នៅ​ខាង​ក្រៅ​ផ្នូរ​(ខ.១១)។ ពេល​ដែល​ព្រះ​យេស៊ូវ​បង្ហាញ​ព្រះ​អង្គ​ទ្រង់ នៅ​ទីនោះ “នាង​មើល​ទ្រង់​មិន​ស្គាល់​ទេ”(ខ.១៤) ដោយ​នឹក​ស្មាន​ថា ទ្រង់​ជា​អ្នក​ថែ​ចំការ​(ខ.១៥)។

តើ​ហេតុ​អ្វី បាន​ជា​នាង​មើល​ព្រះយេស៊ូវ​មិន​ស្គាល់ យ៉ាង​ដូច្នេះ? តើ​ព្រះ​កាយ​របស់​ព្រះ​អង្គ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង បាន​ជា​នាង​ពិបាក​នឹង​មើល​ទ្រង់​ស្គាល់​ឬ?…

មានក្តីសង្ឃឹមជាថ្មី

ខណៈ​ពេល​ដែល​គ្រាប់​ផ្លោង​បាន​ធ្លាក់ ធ្វើ​ឲ្យ​កក្រើក​ដី នៅ​ក្បែរ​កន្លែង​ដែល​ទាហាន​វ័យ​ក្មេង​ម្នាក់​កំពុង​ប្រចាំ​ការ គាត់​ក៏​បាន​អធិស្ឋាន​យ៉ាង​អស់​ពី​ចិត្ត​ថា “ឱ​ព្រះ​អម្ចាស់ បើ​ព្រះអង្គ​ទុក​ជីវិត​ឲ្យ​ទូល​បង្គំ​រស់​នៅ​បន្ត​ទៀត ទូល​បង្គំ​នឹង​ទៅ​រៀន​នៅសាលា​ព្រះ​គម្ពីរ ដែល​ម្តាយ​ទូល​បង្គំ​ចង់​ឲ្យ​ទូល​បង្គំ​ទៅ​រៀន”។ ព្រះ​ជា​ម្ចាស់​ក៏​បាន​ឆ្លើយ​តប ការ​អធិស្ឋាន​ដ៏​អស់​ពីចិត្ត​របស់​គាត់​នៅ​ថ្ងៃ​នោះ។ ទាហាន​វ័យ​ក្មេង​នោះ គឺ​ជា​ឪពុក​របស់​ខ្ញុំ ដែល​បាន​រួច​ជីវិត ក្នុង​សង្រ្គាម​លោក​លើក​ទី​២។ គាត់​ក៏​បាន​ទៅ​រៀន​នៅ​វិទ្យា​ស្ថាន​ព្រះ​គម្ពីរ​មូឌី ហើយ​បាន​ចំណាយ​ពេល​មួយ​ជីវិត នៅ​ក្នុង​ការងារ​បម្រើ​ព្រះ។

មាន​អ្នក​ប្រយុទ្ធ​ម្នាក់​ទៀត ដែល​បាន​អត់​ទ្រាំ​នឹង​គ្រោះ​ភ័យ​ផ្សេង​ទៀត ដែល​បាន​នាំ​គាត់​ងាក​ទៅ​រក​ព្រះ​ជា​ម្ចាស់ ប៉ុន្តែ បញ្ហា​របស់​គាត់​បាន​កើត​មាន ពេល​ដែល​គាត់​បាន​ព្យាយាម​ជៀស​វាង ការ​ប្រយុទ្ធ។ ខណៈ​ពេល​ដែល​កង​ទ័ព​របស់​ស្តេច​ដាវីឌ​កំពុង​តែ​ប្រយុទ្ធ​ជា​មួយ​នឹង​ពួក​សាសន៍​អាម៉ូរី ទ្រង់​កំពុង​តែ​គង់​នៅ​ក្នុង​រាជ​វាំង​របស់​ទ្រង់ ដោយ​រវល់​តែ​មើល​ប្រពន្ធ​របស់​គេ​(២សាំយ៉ូអែល ១១)។ ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៣៩ ស្តេច​ដាវីឌ​ក៏​បាន​រៀប​រាប់​អំពី​ដំណាក់កាល​នៃ​ការ​ស្អាង​ឡើង​វិញ​ដ៏​ឈឺ​ចាប់ ដោយ​សារ​អំពើ​បាប ដែល​បាន​កើត​ឡើង​ពី​រឿង​នោះ។ គឺ​ដូច​ដែល​ទ្រង់​បាន​សរសេរ​ថា “​សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​ក៏​ជ្រួល​ឡើង ចិត្ត​ខ្ញុំ​បាន​ក្តៅ​នៅ​ក្នុង​ខ្លួន កំពុង​ដែល​ខ្ញុំ​គិត​រំពឹង នោះ​ភ្លើង​ក៏​ឆួល​ឡើង”(ខ.២-៣)។ វិញ្ញាណ​បាក់​បែក​របស់​ស្តេច​ដាវីឌ ក៏​បាន​បណ្តាល​ចិត្ត​ទ្រង់ ឲ្យ​ទូល​សូម​ដល់​ព្រះ​ជា​ម្ចាស់​ថា “ឱ​ព្រះយេហូវ៉ា​អើយ

សូម​ឲ្យ​ទូលបង្គំ​ដឹង​ពី​ចុង​បំផុត​នៃ​ទូលបង្គំ ហើយ​ពី​ចំនួន​ថ្ងៃ​អាយុ​នៃ​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ដឹង​ជា​មាន​ជីវិត​ស្រួយ​អម្បាលម៉ាន​ទៅ”(ខ.៤)។ ស្ថិត​ក្នុង​ពេល​ដែល​ទ្រង់​កំពុង​ផ្តោត​ចិត្ត​ជា​ថ្មី​នោះ ទ្រង់​មិន​បាន​អស់​សង្ឃឹម​ឡើយ។ ទ្រង់​មិន​បាន​ងាក​ទៅ​រក​ជំនួយ​ពី​កន្លែង​ផ្សេង​ទេ។ គឺដូចទ្រង់​មាន​បន្ទូលថា “ឥឡូវ​នេះ ឱ​ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​នៅ​រង់ចាំ​អ្វី​ទៀត ដ្បិត​ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់​តែ​១​ប៉ុណ្ណោះ”(ខ.៧)។ ព្រះ​ជា​ម្ចាស់​ក៏​បាន​ទុក​ជីវិត​ឲ្យ​ស្តេច​ដាវីឌ ក្នុង​សង្រ្គាម​ផ្ទាល់​ខ្លួន​នោះ ហើយ​ទ្រង់​ក៏​បាន​បន្ត​បម្រើ​ព្រះ​ជា​ម្ចាស់​ទៀត។

កត្តា​ដែល​បាន​នាំ​ឲ្យ​យើង​អធិស្ឋាន​ទៅ​រក​ព្រះ គឺ​មិន​សំខាន់​ដូច​ការ​ផ្តោត​ចិត្ត​ទៅ​រក​ព្រះអង្គ នៅ​ក្នុង​ការ​អធិស្ឋាន​ឡើយ។ ព្រះ​ជា​ម្ចាស់​ជា​ប្រភព​នៃ​ក្តី​សង្ឃឹម​របស់​យើង។…

ព្រះជាម្ចាស់ទតឃើញ

វែនតា​មីញ៉ូប ដែល​ខ្ញុំ​មាន​ជា​លើក​ទីមួយ បាន​បើក​ភ្នែក​ខ្ញុំ ឲ្យ​មើល​ឃើញ​ពិភព​លោក​ដ៏​ស្រស់​ស្អាត។ ភ្នែក​របស់​ខ្ញុំ​អាច​មើល​ឃើញ​វត្ថុ​ដែល​នៅ​ជិត​ច្បាស់​ល្អ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​ខ្ញុំ​មិន​ប្រើ​វែនតា​ទេ វត្ថុ​ដែល​នៅ​ចុង​ម្ខាង​នៃបន្ទប់ ឬ​នៅ​ឆ្ងាយ​ៗ មាន​សភាព​ព្រាល​ៗ។ កាល​ខ្ញុំ​មាន​អាយុ​១២​ឆ្នាំ ពេល​ដែល​ខ្ញុំ​បាន​ពាក់​វែនតា​មីញ៉ូប​ជា​លើក​ដំបូង ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ឃើញ​អក្សរ​នៅ​លើ​ក្តាខៀន និង​ស្លឹកឈើ នៅ​លើ​ដើម​ឈើ​ច្បាស់​ជាង​មុន ហើយ​ដែលសំខាន់​បំផុត​នោះ គឺ​បាន​ឃើញ​ស្នាម​ញញឹម​ស្រស់​ច្បាស់​កាន់​តែ​ច្បាស់។

ខ្ញុំ​បាន​ឃើញ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ញញឹម​តប​មក​ខ្ញុំ​វិញ ពេល​ខ្ញុំ​ញញឹម​ដាក់​ពួក​គេ ហើយ​ពេល​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​ដែល​ត្រូវ​គេ​មើល​ឃើញ គឺ​ជា​អំណោយ និង​ព្រះ​ពរ​ដ៏​អស្ចារ្យ ដូច​ការ​មើល​ឃើញ​គេ​វិញ​ផង​ដែរ។

នាង​ហាកា​ដែល​ជា​បាវ​បម្រើ បាន​ដឹង​អំពី​រឿង​នេះ ពេល​ដែល​នាង​បាន​រត់​គេច​ពី​ការ​គៀប​សង្កត់ របស់​នាង​សារ៉ាយ​ដែល​ជា​ចៅហ្វាយ​ស្រី។ តាម​វប្បធម៌​នៅ​សម័យ​នោះ នាង​ហាកា​ជា “មនុស្ស​ដែល​គេ​មិន​ឲ្យ​តម្លៃ” ដោយ​នាង​មាន​ផ្ទៃពោះ ហើយ​នៅ​តែ​ម្នាក់​ឯង ខណៈ​ពេល​ដែល​នាង​កំពុង​តែ​រត់​គេច​ទៅ​វាល​រហោ​ស្ថាន ដោយ​គ្មាន​ជំនួយ ឬ​ក្តី​សង្ឃឹម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​ទត​ឃើញ​នាង ហើយ​នាង​ក៏​បាន​ទទួល​អំណាច ឲ្យ​មើល​ឃើញ​ទ្រង់​វិញ​ផង​ដែរ។ ពី​មុន​នាង​ដឹង​ច្បាស់​អំពី​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់​ឡើយ តែ​ពេល​នោះ នាង​ក៏​បាន​ឃើញ​ព្រះ​ជាម្ចាស់​យ៉ាង​ច្បាស់ បាន​ជា​នាង​ហៅ​ព្រះ​នាម​ទ្រង់​ថា អេល រ៉ូអេ ដែល​ប្រែ​មក​ថា“ព្រះ​ដែល​ទត​ឃើញ”នាង។ ហើយ​នាងក៏​បាន​និយាយ​ថា នាង​បាន​ឃើញ​ព្រះ​ដែល​បាន​ទត​ឃើញ​នាង(លោកុប្បត្តិ ១៦:១៣) ។

ព្រះ​ដ៏​ទត​ឃើញ ទ្រង់​ក៏​បាន​ទត​ឃើញ​យើង​ម្នាក់​ៗ​ផង​ដែរ។ តើ​អ្នក​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​យក​ភ្នែក​មើល​អ្នក ឬ​នៅ​ឯកោ…

ការថ្វាយការសរសើរ

កាល​ពី​ទសវត្សរ៍​ឆ្នាំ ១៩៦០ មាន​ផ្ទាំង​គំនូរ​ចម្លែក​ៗ​មួយ​ចំនួន ដែល​ក្នុង​នោះ គេ​បាន​គូរ​រូប​មនុស្ស ឬ​សត្វ ដែល​មាន​ភ្នែក​ធំ​ៗ និង​កំសត់។  ផ្ទាំង​គំនូរ​ប្រភេទ​នេះ​ក៏​បាន​មាន​ប្រជា​ប្រិយ​ភាព នៅ​សម័យ​នោះ។ អ្នក​ខ្លះ​បាន​ចាត់​ទុក​ផ្ទំាង​គំនូរ​ទាំង​នោះ ជា​ស្នាដៃ​សិល្បៈ​ដែល​បង្ហាញ​ពី​អារម្មណ៍ ឬ​មាន​ភាព​មិន​សមរម្យ ខណៈ​ពេល​ដែល​អ្នក​ខ្លះ​ទៀត​បាន​ចូល​ចិត្ត​ផ្ទាំង​គំនូរ​ទាំង​នោះ។ អ្នក​ស្រី​ម៉ាហ្ការែត ឃីន(Margaret Keane) គឺ​ជា​អ្នក​គូររូប​ទាំង​នោះ ហើយ​ស្វាមី​គាត់​បាន​ជួយ​ផ្សព្វ​ផ្សាយ​ស្នា​ដៃ​របស់​គាត់ ហើយ​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ ក៏​បាន​ប្រែ​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​គួរ​សម។ ប៉ុន្តែ គេ​មិន​បាន​ឃើញ​ហត្ថលេខា​របស់​អ្នក​ស្រី​ម៉ាហ្ការែត ដែល​ជា​វិចិត្រករ នៅ​លើ​ផ្ទាំង​គំនូរ​ទាំង​នោះ​ឡើយ។ ផ្ទុយ​ទៅវិញ ស្វាមី​របស់​គាត់​បែរ​ជា​បាន​បង្ហាញ​ប្រាប់​គេ​ថា ផ្ទាំង​គំនូរ​ទាំង​នេះ​ជា​ស្នាដៃ​របស់​ខ្លួន​ទៅ​វិញ។ ដោយសារ​ការ​ភ័យ​ខ្លាច អ្នក​ស្រី​ម៉ាហ្ការែត​ក៏​បាន​បន្ត​នៅ​ស្ងៀម មិន​ហ៊ាន​បក​អាក្រាត​អំពី​ការ​ក្លែង​បន្លំ​នេះ អស់​រយៈ​ពេល​២០​ឆ្នាំ រហូត​ដល់​ពេល​ដែល​ជីវិត​អាពាហ៍​ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​បាន​បញ្ចប់។ នៅ​ពេល​នោះ តុលាការ​ក៏​បាន​តម្រូវ​ឲ្យ​អ្នក​ទាំង​ពីរ គូរ​រូប​ដ៏ល្បី​ល្បាញ​នោះ​ឡើង​វិញ នៅ​ក្នុង​បន្ទប់​កាត់​ក្តី​តែ​ម្តង ដើម្បី​ឲ្យ​ដឹង​ថា នរណា​ជា​ម្ចាស់​ស្នាដៃ​សិល្បៈ​នោះ​ពិត​ប្រាកដ។

គេ​ក៏​បាន​ដឹង​ច្បាស់ អំពី​អំពើ​បោក​ប្រាស់​របស់​បុរស​នោះ  ប៉ុន្តែ ក្នុង​នាម​អ្នក​ដើរ​តាម​ព្រះយេស៊ូវ ពេល​ខ្លះ យើង​ក៏ប្រហែល​ជា​លើក​សរសើរ​ខ្លួន​ឯង សម្រាប់​អំណោយ​ទាន ដែល​យើង​មាន ជំនាញ​ផ្នែក​ដឹក​នាំ ដែល​យើង​បាន​បង្ហាញ​ចេមក ឬ​អំពើ​សប្បុរស​ដែល​យើង​បាន​ធ្វើ​សម្រាប់​អ្នក​ដទៃ​ជា​ដើម។ ប៉ុន្តែ លក្ខណៈ​សម្បត្តិ​ទាំង​អស់​នោះ អាច​កើត​មាន​ ដោយសារ​តែ​ព្រះ​គុណ​របស់​ព្រះ​ជា​ម្ចាស់​ប៉ុណ្ណោះ។ ក្នុង​បទ​គម្ពីរ យេរេមា ៩ យើង​ឃើញ​ថា ហោរា​យេរេមា​បាន​ពោល​ទំនួញ អំពី​ការ​ដែល​រាស្រ្ត​របស់​ព្រះ​ខ្វះ​ការ​បន្ទាប​ខ្លួន…