កន្លែងដែលពិបាកបំផុត
សព្វថ្ងៃនេះ លោកជែហ្វ(Geoff) ជាគ្រូគង្វាលយុវជន នៅក្នុងទីក្រុង ដែលគាត់ធ្លាប់ញៀនថ្នាំ កាលពីមុន។ ព្រះជាម្ចាស់បានកែប្រែចិត្ត និងកាលៈទេសៈរបស់គាត់ តាមរបៀបដ៏គួរឲ្យចាប់អារម្មណ៍។ គាត់ថា គាត់ចង់ជួយការពារក្មេងៗ កុំឲ្យប្រព្រឹត្តខុស និងជួបការឈឺចាប់ ដែលគាត់ធ្លាប់ឆ្លងកាត់ ហើយព្រះយេស៊ូវនឹងជួយពួកគេជាប្រាកដ។ កាលពីមុន ព្រះជាម្ចាស់បានរំដោះគាត់ឲ្យរួចពីភាពជាទាសករនៃថ្នាំញៀន ហើយពេលនេះព្រះអង្គបានប្រទានកិច្ចការដ៏សំខាន់ឲ្យគាត់ធ្វើ ទោះគាត់មានប្រវត្តិយ៉ាងដូចម្តេចក៏ដោយ។
ពេលដែលក្តីសង្ឃឹមហាក់ដូចជារលាយអស់ ព្រះជាម្ចាស់អាចនាំការល្អចេញពីស្ថានភាពដ៏អាក្រក់ តាមរបៀបដែលយើងមិននឹកស្មានដល់។ គេបានលក់លោកយ៉ូសែប ឲ្យធ្វើជាទាសករនៅនគរអេស៊ីព្ទ ហើយក្រោយមក គេក៏បានចោទបង្ខូចគាត់ ហើយចាប់គាត់ដាក់គុក។ គាត់បានជាប់គុកអស់ជាច្រើនឆ្នាំ ដោយមិនមាននរណាម្នាក់នឹកចាំពីគាត់។ ប៉ុន្តែ ព្រះជាម្ចាស់បានលើកគាត់ឡើងវិញ ហើយដាក់គាត់នៅក្នុងមុខតំណែងដ៏មានអំណាច បន្ទាប់ពីស្តេចផារ៉ោន ដែលនៅទីនោះ គាត់អាចជួយសង្រ្គោះជីវិតមនុស្សជាច្រើន រាប់បញ្ចូលទាំងបងប្អូន ដែលបានបោះបង់ចោលគាត់ផងដែរ។ នៅនគរអេស៊ីព្ទ លោកយ៉ូសែបក៏បានរៀបការ ហើយមានកូន។ គាត់បានដាក់ឈ្មោះឲ្យកូនទីពីររបស់គាត់ថា អេប្រាអឹម(ជាភាសាហេព្រើរមានន័យថា “មានផលផ្លែទ្វេរជាពីរ”) ហើយគាត់ក៏បានប្រាប់ថា មូលហេតុដែលគាត់បានដាក់ឈ្មោះឲ្យកូនដូចនេះ គឺដោយសារព្រះជាម្ចាស់បានប្រទានឲ្យគាត់មានកូន ក្នុងស្រុកដែលគាត់ជួបទុក្ខលំបាក(លោកុប្បត្តិ ៤១:៥២)។
រឿងរបស់លោកជែហ្វ និងលោកយ៉ូសែប កើតក្នុងសម័យខុសគ្នាប្រហែលបី ទៅបួនពាន់ឆ្នាំ តែបាននាំយើងងាកទៅរកសេចក្តីពិតដែលមិនចេះប្រែប្រួល គឺសេចក្តីពិតដែលថា កន្លែងដែលពិបាកបំផុតក្នុងជីវិតយើង អាចជាកន្លែងដែលមានជីវជាតិ សម្រាប់ឲ្យព្រះជាម្ចាស់ជួយ និងប្រទានពរដល់មនុស្សជាច្រើន។ សេចក្តីស្រឡាញ់ និងអំណាចរបស់ព្រះអង្គសង្រ្គោះនៃយើង…
មិនទាន់បរាជ័យទេ
លោក ស៊ី អេស លូអ៊ីស(C. S. Lewis) ជាអ្នកនិពន្ធរឿង ពង្សាវតានៃនគរណានា : ស្តេចតោ មេធ្មប់ និងទូខោអាវ ។ ក្នុងរឿងនេះ បណ្តាជនទាំងអស់ នៅនគរណានាមានចិត្តរំភើបរីករាយយ៉ាងខ្លាំង ពេលដែលអាស្លាន(Aslan) ដែលជាស្តេចតោដ៏មានអំណាច បានបង្ហាញខ្លួនសារជាថ្មី បន្ទាប់ពីបានអវត្តមានអស់ពេលជាយូរមក។ ទោះជាយ៉ាងណាក៏ដោយ ក្តីអំណររបស់ពួកគេ ក៏បានប្រែក្លាយជាទុក្ខព្រួយ ពេលដែលអាស្លានចុះចាញ់ តាមការទាមទារបស់មេធ្មប់ស ដែលជាតួចិត្តអាក្រក់។ គេគិតថា អាស្លានបរាជ័យហើយ តែមិនយូរប៉ុន្មានពួកគេក៏បានស្គាល់ឫទ្ធានុភាពរបស់គាត់ ពេលដែលគាត់គ្រហឹមដោយសម្លេងដែលលាន់ឮខ្លាំងស្ទើរបែកក្រដាស់ត្រចៀក ធ្វើឲ្យមេធ្មប់នោះរត់គេច ដោយភាពតក់ស្លត់។ ទោះអ្វីៗហាក់ដូចជាបាត់បង់ទៅហើយក្តី ទីបំផុត អាស្លានបានបង្ហាញឲ្យគេដឹងថា គាត់មានឫទ្ធអំណាចខ្លាំងជាងមេធ្មប់កំណាចនោះ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នកបម្រើរបស់លោកអេលីសេ ដែលធ្លាក់ចូលក្នុងភាពអស់សង្ឃឹម ពេលដែលគាត់បានក្រោកឡើង នៅពេលព្រឹកមួយ ឃើញខ្លួនគាត់ និងលោកអេលីសេ ត្រូវពួកសត្រូវឡោមព័ទ្ធ។ គាត់ក៏បានលាន់មាត់ថា “វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច”(២ពង្សាវតាក្សត្រ ៦:១៥)។ លោកហោរាក៏បានឆ្លើយតប ដោយចិត្តស្ងប់ថា “កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត” (ខ.១៦)។ បន្ទាប់មក លោកអេលីសេក៏បានអធិស្ឋានថា “ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកវាបានមើលឃើញ”(ខ.១៧)។ ដូចនេះ…
ហួសពីលទ្ធភាពដែលអាចស្រមៃ
បទចម្រៀង ដែលមានចំណងជើងថា “ខ្ញុំគ្រាន់តែអាចស្រមៃ” ដែលលោកបាត មីលឡាត(Bart Millard) បាននិពន្ធ បានក្លាយជាបទចម្រៀងគ្រីស្ទាន ដែលល្បីល្បាញបំផុត កាលពីឆ្នាំ២០០១។ បទចម្រៀងនេះបានឆ្លុះបញ្ចាំង អំពីភាពអស្ចារ្យ ដែលយើងនឹងជួប ពេលដែលយើងបាននៅក្នុងព្រះវត្តមានព្រះគ្រីស្ទ។ ទំនុងច្រៀងដែលលោកមីលឡាដបាននិពន្ធនេះ បាននាំមកនូវការកម្សាន្តចិត្ត ដល់ក្រុមគ្រួសាររបស់ខ្ញុំ នៅឆ្នាំបន្ទាប់ពីកូនស្រីរបស់ខ្ញុំ អាយុ១៧ឆ្នាំ ឈ្មោះមែលីសា បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយយើងក៏បាននឹកស្រមៃថា នាងកំពុងតែស្ថិតនៅក្នុងព្រះវត្តមានព្រះជាម្ចាស់ ដោយក្តីអំណរដ៏អស្ចារ្យ។
ប៉ុន្តែ ខ្ញុំបានឮគេប្រើពាក្យ “ស្រមៃ” តាមរបៀបផ្សេងពីនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីមែលីសាលាចាកលោក។ ឪពុករបស់មិត្តភក្តិមែលីសាបានចូលមកជិតខ្ញុំ ដោយចិត្តដែលខ្វល់ និងឈឺចាប់ចំពោះការបាត់បង់របស់យើងផងដែរ ដោយពួកគេក៏បានប្រាប់ខ្ញុំថា ការឈឺចាប់របស់ខ្ញុំ គឺពិបាកហួសពីលទ្ធភាពដែលពួកគេអាចស្រមៃ។
ការដែលពួកគេបានបង្ហាញអារម្មណ៍ដូចនេះ គឺបានលើកទឹកចិត្តខ្ញុំណាស់។ ពួកគេកំពុងតែចូលរួមសោកស្តាយ ចំពោះការបាត់បង់របស់យើង ដោយចិត្តអាណិតអាសូរ ដែលហួសពីលទ្ធភាពដែលពួកគេអាចស្រមៃ។
ស្តេចដាវីឌបានមានបន្ទូល អំពីជម្រៅនៃការបាត់បង់ដ៏ធំធេង ដែលប្រៀបដូចជាការដើរកាត់ “ជ្រលងភ្នំដែលងងឹតបំផុត”(ទំនុកដំកើង ២៣:៤)។ ពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់ ពេលខ្លះយើងមិនដឹងថា យើងនឹងឆ្លងកាត់ពេលដ៏ងងឹតនោះ ដោយរបៀបណាទេ។ គឺវាពិបាកហួសពីលទ្ធភាពដែលយើងអាចស្រមៃ។
ប៉ុន្តែ ដោយសារព្រះជាម្ចាស់បានសន្យាថា ព្រះអង្គនឹងគង់នៅជាមួយយើង នៅក្នុងជ្រលងភ្នំងងឹតបំផុត នោះព្រះអង្គក៏ប្រទានក្តីសង្ឃឹមដ៏អស្ចារ្យសម្រាប់ពេលអនាគត ដោយធានាយើងថា យើងនឹងបានទៅនៅក្នុងព្រះវត្តមានព្រះអង្គ…
ព្រះវត្តមានតែងតែនៅជាមួយ
ក្នុងអំឡុងពេលនៃការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក ឆ្នាំ២០១៨ លោករ៉ាដេមែល ហ្វាល់ខៅ(Radamel Falcao) ដែលជាកីឡាករឈានមុខ របស់ប្រទេសកូឡុំប៊ី បានទាត់បាល់បញ្ចូលទីរបស់ក្រុមប៉ូឡូញ នៅនាទីទី៧០ នាំឲ្យក្រុមរបស់ខ្លួនទទួលជ័យជម្នះ ក្នុងការប្រកួតថ្ងៃនោះ។ ការទាត់បាល់បញ្ចូលទីមួយគ្រាប់នេះ គឺជាគ្រាប់ទី១៣របស់លោកហ្វាល់ខៅ នៅក្នុងការប្រកួតអន្តរជាតិ គឺមានន័យថា គាត់បានទាល់បាល់បញ្ចូលទី បានច្រើនជាងកីឡាករកូឡុំប៊ីដទៃទៀត នៅក្នុងប្រវត្តិនៃការប្រកួតអន្តរជាតិ។
ជាញឹកញាប់ លោកហ្វាល់ខៅច្រើនតែប្រើជោគជ័យរបស់គាត់ នៅក្នុងទីលានប្រកួតបាល់ទាត់ ដើម្បីផ្សព្វផ្សាយជំនឿរបស់គាត់ ដោយជារឿងៗ គាត់បានលើកអាវយឺតរបស់គាត់ឡើង បន្ទាប់ពីបានទាល់បាល់បញ្ចូលទី ដើម្បីបង្ហាញអាវយឺតខាងក្នុង ដែលមានពាក្យសរសេរពីលើថា “Con Jesus nunca estara solo:” ដែលមានន័យថា “ដោយសារព្រះវត្តមានព្រះយេស៊ូវ នោះអ្នកនឹងមិនដែលនៅឯកោឡើយ”។
ត្រង់ចំណុចនេះ ពាក្យដែលគាត់បានសរសេរនៅលើអាវយឺតគាត់ បានរំឭកយើង អំពីព្រះបន្ទូលសន្យារបស់ព្រះយេស៊ូវ ដែលបានមានបន្ទូលថា “ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប”(ម៉ាថាយ ២៨:២០)។ ពេលដែលព្រះយេស៊ូវជិតដល់ពេលយាងឡើងស្ថានសួគ៌វិញ ព្រះអង្គបានកម្សាន្តចិត្តពួកសិស្សព្រះអង្គ ដោយធានា ចំពោះពួកគេថាព្រះអង្គនឹងគង់នៅជាមួយពួកគេជានិច្ច តាមរយៈព្រះវត្តមាននៃព្រះវិញ្ញាណព្រះអង្គ(ខ.២០ យ៉ូហាន ១៤:១៦-១៨)។ ព្រះវិញ្ញាណព្រះគ្រីស្ទ នឹងកម្សាន្តចិត្ត ដឹកនាំ ការពារ និងចម្រើនកម្លាំងពួកគេ ពេលដែលពួកគេនាំព្រះរាជសារព្រះយេស៊ូវ ទៅទីក្រុងជិតឆ្ងាយ។ ហើយពេលដែលពួកគេជួបភាពឯកោខ្លាំង នៅកន្លែងដែលពួកគេមិនធ្លាប់រស់នៅ ព្រះបន្ទូលព្រះគ្រីស្ទនឹងរំឭកពួកគេ…
សេចក្តីស្រឡាញ់ ក្នុងពេលបែកបាក់
មានពេលមួយ ការពិភាក្សាជាសាធារណៈអំពីច្បាប់ដ៏ចម្រូងចម្រាស់របស់ប្រទេសសឹង្ហបូរី បានផ្ទុះឡើង ធ្វើឲ្យគ្រីស្ទបរិស័ទ មានការខ្វែងគំនិតគ្នា ដោយសា17រពួកគេមានទស្សនៈខុសៗគ្នា អំពីច្បាប់នោះ។ អ្នកខ្លះបានហៅអ្នកដទៃថា “មនុស្សគំនិតចង្អៀត” ឬចោទប្រកាន់ពួកគេថា បានបន្ទាបបន្ថោកជំនឿខ្លួនឯង។
រឿងចម្រូងចម្រាស់អាចបណ្តាលឲ្យមានការបែកបាក់ដ៏មុតស្រួច នៅក្នុងចំណោមមហាគ្រួសាររបស់ព្រះ ដោយនាំមកនូវការឈឺចាប់ និងបំបាក់ទឹកចិត្តមនុស្សជាច្រើន។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានចំណុចខ្វះខាតច្រើនណាស់ នៅក្នុងការអនុវត្តន៍តាមការបង្រៀនក្នុងព្រះគម្ពីរ។ ហើយខ្ញុំដឹងច្បាស់ថា ខ្ញុំក៏មានកំហុសផងដែរ ពេលដែលខ្ញុំរិះគន់អ្នកដទៃ ដែលមានទស្សនៈខុសពីខ្ញុំ។
ការបញ្ចេញទស្សនៈខុសៗគ្នា អាចនាំឲ្យមានការបែកបាក់ តែបំណងចិត្តរបស់យើងអាចជាប្រភពនៃបញ្ហានោះ។ តើយើងគ្រាន់តែមិនយល់ស្របចំពោះទស្សនៈរបស់គេ ឬយើងមានចេទនាចង់ជាន់ពន្លិចអ្នកដែលបានបញ្ចេញទស្សនៈនោះ?
តែមានពេលខ្លះ យើងចាំបាច់ត្រូវប្រាប់គេឲ្យដឹងថា អ្វីដែលគេនិយាយនោះ គឺជាការបង្រៀនខុសឆ្គងទេ។ បើសិនវាជាការបង្រៀនខុសឆ្គងមែន យើងចាំបាច់ត្រូវប្រាប់គេ អំពីគោលជំហររបស់យើង។ បទគម្ពីរអេភេសូរ ៤:២-៦ បានរំឭកយើងថា យើងត្រូវកែតម្រង់គ្នា ដោយការបន្ទាបខ្លួន ចិត្តសុភាព ការអត់ធ្មត់ និងសេចក្តីស្រឡាញ់។ ហើយដែលសំខាន់បំផុតនោះ យើងត្រូវខំប្រឹង “រក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ”(ខ.៣)។
បញ្ហាចម្រូងចម្រាស់ខ្លះនឹងនៅបន្តកើតមាន។ តែទោះជាយ៉ាងណាក៏ដោយ ព្រះបន្ទូលព្រះបានរំឭកយើងថា គោលដៅរបស់យើងគួរតែដើម្បីស្អាងជំនឿអ្នកដទៃ គឺមិនត្រូវជាន់ពន្លិចពួកគេនោះឡើយ(ខ.២៩)។ តើយើងកំពុងតែព្យាយាមប្រកែកឲ្យឈ្នះគេ ដើម្បីបំបាក់មុខគេឬ? ឬយើងកំពុងតែអនុញ្ញាតឲ្យព្រះជាម្ចាស់ជួយយើង ឲ្យយល់អំពីសេចក្តីពិតរបស់ព្រះអង្គ ក្នុងពេល និងផ្លូវរបស់ព្រះអង្គ ដោយនឹកចាំថា យើងមានជំនឿតែមួយ នៅក្នុងព្រះអម្ចាស់តែមួយ?(ខ.៤-៦)។—LESLIE KOH
សត្វកណ្តុរដែលចេះគ្រហឹម
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំ និងកូនប្រុសខ្ញុំ បានទៅបោះជំរុំពីរបីថ្ងៃ នៅវាលរហោស្ថាន សេលវេយ ប៊ីធ័ររូត នៅភាគខាងជើងនៃរដ្ឋអ៊ីដាហូ។ នៅទីនោះជាតំបន់ដែលមានសត្វខ្លាឃ្មុំរស់នៅ តែយើងបានយកថ្នាំសម្រាប់បាញ់សត្វខ្លាឃ្មុំ និងសម្អាតកន្លែងបោះជំរុំរបស់យើង ហើយយើងមិនរំពឹងថា នឹងជួបសត្វខ្លាឃ្មុំគ្រីសលីឡើយ។
នៅពេលយប់មួយ នៅពាក់កណ្តាលអាធ្រាត ខ្ញុំបានឮសម្លេងរេនឌីកំពុងតែរើបម្រះចុះឡើង ដើម្បីចេញពីភួយរបស់គាត់។ ខ្ញុំក៏បានយកពិលរបស់ខ្ញុំមកឈួលមើល ដោយគិតថា គាត់ប្រហែលជាកំពុងតែស្ថិតក្នុងក្រញាំរបស់សត្វខ្លាឃ្មុំ ដែលកំពុងតែបញ្ចេញភាពកាចសាហាវរបស់វា។
ពេលនោះ ខ្ញុំក៏បានឃើញសត្វកណ្តុរវាលមួយក្បាល មានកម្ពស់ប្រហែលមួយទឹកកន្លះ កំពុងតែអង្គុយត្រង់ខ្លួនឡើងលើ គ្រវីក្រញាំរបស់វា។ វាបានខាំមួករបស់រេនឌីជាប់យ៉ាងមាំ នឹងធ្មេញរបស់វា។ សត្វដ៏តូចល្អិតនេះបានខាំទាញមួករបស់រេនឌី របូតចេញពីក្បាលគាត់។ ពេលខ្ញុំអស់សំណើច សត្វកណ្តុរក៏បានទម្លាក់មួកគាត់ចុះ ហើយក៏បានរត់ទៅបាត់។ យើងក៏បានចូលគេង នៅក្នុងភួយយើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ការភ្ញាក់ផ្អើលនេះ បានធ្វើឲ្យខ្ញុំមិនអាចគេងលក់ឡើងវិញ ហើយខ្ញុំក៏បានគិតអំពីអារក្សសាតាំង ដែលតែងតែក្រវែលយើងជានិច្ច។
សូមយើងគិត អំពីពេលដែលសាតាំងបានល្បួងព្រះយេស៊ូវ(ម៉ាថាយ ៤:១-១១)។ ព្រះអង្គបានឆ្លើយតប ចំពោះមេល្បួង ដោយប្រើខគម្ពីរ។ ព្រះអង្គបានឆ្លើយតប ដោយនឹកចាំថា ព្រះវរបិតាបានមានបន្ទូលអំពីបញ្ហានេះ ក្នុងព្រះគម្ពីរ ដូចនេះ ព្រះអង្គនៅតែស្តាប់បង្គាប់ព្រះវរបិតាជានិច្ច។ ពេលនោះ អារក្សក៏បានរត់គេចចេញពីព្រះអង្គ។
សាតាំងតែងតែចង់លេបត្របាក់យើង តែយើងចាំបាច់ត្រូវចាំថា វាក៏ជាស្នាព្រះហស្តដែលព្រះបានបង្កើត ដូចជាសត្វកណ្តុរដ៏តូចល្អិតនោះដែរ។ លោកយ៉ូហានបានមានប្រសាសន៍ថា “ព្រះដែលគង់ក្នុងអ្នករាល់គ្នា…
ពេលដែលជីវិតមានការពិបាក
មានពេលមួយ ខ្ញុំមានការអស់កម្លាំងល្ហិតល្ហៃ ទាំងផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍។ ខ្ញុំក៏បានទៅតម្រេតខ្លួនសម្រាក នៅលើកៅអីមានដៃ។ ក្រុមគ្រួសារខ្ញុំបានដើរតាមការដឹកនាំរបស់ព្រះជាម្ចាស់ ហើយក៏បានផ្លាស់ទីលំនៅ ពីរដ្ឋកាលីហ្វូញ៉ា ទៅរដ្ឋវីសខុនសីន។ ពេលយើងមកដល់ ឡានរបស់យើងក៏បានខូច ធ្វើឲ្យយើងគ្មានយានជំនិះសម្រាប់ប្រើប្រាស់អស់រយៈពេល២ខែ។ ទន្ទឹមនឹងនោះ ស្វាមីរបស់ខ្ញុំក៏មានការពិបាកនៅក្នុងការផ្លាស់ទី បន្ទាប់ពីគាត់បានធ្វើការវះកាត់ខ្នង ដោយមិនបានរំពឹងទុក ហើយការឈឺចាប់ដ៏រាំរៃរបស់ខ្ញុំ បានធ្វើឲ្យការរៀបចំរបស់របរក្នុងផ្ទះ កាន់តែមានភាពស្មុគ្រស្មាញ។ ផ្ទះដែលយើងទើបមកនៅថ្មីនោះ ជាផ្ទះចាស់មួយខ្នង ដែលនាំឲ្យយើងត្រូវដោះស្រាយបញ្ហា ហើយត្រូវចំណាយប្រាក់ជាច្រើន។ ឆ្កែរបស់យើងដែលមានវ័យចាស់ ហើយមានបញ្ហាសុខភាពទៀត។ ទោះកូនឆ្កែដែលយើងទើបយកមកចិញ្ចឹមបាននាំមកនូវក្តីអំណរជាច្រើនក្តី ការចិញ្ចឹមសត្វដែលរពឹសខ្លាំងយ៉ាងនេះ បាននាំឲ្យយើងរវល់កាន់តែខ្លាំង លើសពីការរំពឹងទុក។ អាកប្បកិរិយារបស់ខ្ញុំក៏បានប្រែជាមានភាពជូរល្វីង។ តើខ្ញុំអាចមានជំនឿដែលមិនរង្គើរដោយរបៀបណា ខណៈពេលដែលខ្ញុំកំពុងតែធ្វើដំណើរតាមផ្លូវនៃទុក្ខលំបាកដ៏រលាក់យ៉ាងនេះ?
ពេលខ្ញុំអធិស្ឋាន ព្រះជាម្ចាស់ក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដែលបានសរសើរដំកើងព្រះអង្គ ទោះខ្លួនស្ថិតក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ។ ស្តេចដាវីឌបានចាក់បង្ហូរអារម្មណ៍របស់ទ្រង់ចេញមក ដោយមិនខ្លាចគ្រោះថ្នាក់ ហើយបានស្វែងរកការជ្រកកោន នៅក្នុងព្រះវត្តមានព្រះ(ទំនុកដំកើង ១៦:១)។ ទ្រង់បានទទួលស្គាល់ថា ព្រះជាម្ចាស់ជាអ្នកផ្គត់ផ្គង់ និងការពារទ្រង់(ខ.៥-៦) បានជាទ្រង់សរសេរដំកើងព្រះជាម្ចាស់ ហើយដើរតាមការប្រឹក្សារបស់ព្រះអង្គ(ខ.៧)។ ទ្រង់បានបញ្ជាក់ថា ទ្រង់នឹងមិនរង្គោះរង្គើរឡើយ ព្រោះទ្រង់បានមើលទៅព្រះអម្ចាស់ជានិច្ច(ខ.៨)។ ដូចនេះ ទ្រង់បានអរសប្បាយ និងសម្រាកយ៉ាងសុខសាន្ត ដោយអំណរ ចំពោះព្រះវត្តមានព្រះជាម្ចាស់(ខ.៩-១១)។
យើងក៏អាចអរសប្បាយផងដែរ ដោយដឹងថា សន្តិភាពក្នុងចិត្តយើង…
បានរួចពីទ្រុងហើយ
ពេលដែលលោកម៉ាទីន លែដ(Martin Laird) ដែលជាអ្នកនិពន្ធចេញដើរលេង គាត់បានជួបបុរសម្នាក់ ដែលមានឆ្កែរពូជប្រម៉ាញ់ Blue Terriers បួនក្បាល។ ក្នុងចំណោមឆ្កែទំាងនោះ ឆ្កែបីក្បាលកំពុងតែរត់ចុះឡើង ដោយសេរីនៅក្នុងទីធ្លា តែឆ្កែមួយក្បាលទៀតចេះតែរត់ជុំវិញ ជារង្វង់តូចៗតែម្នាក់ឯង នៅកន្លែងដដែល នៅក្បែរម្ចាស់វា។ ទីបំផុត លោកលែដក៏បានសួរបុរសនោះ អំពីអត្តចរិកដ៏ចម្លែករបស់ឆ្កែនោះ។ បុរសនោះក៏បានពន្យល់គាត់ថា វាជាសត្វឆ្កែដែលគេបានរំដោះ ពីកន្លែងដែលគេបានឃុំឃាំងវានៅក្នុងទ្រុងអស់ជាច្រើនឆ្នាំ។ សត្វឆ្កែនោះបានបន្តរត់ជុំវិញជារង្វង់ដូចនេះ ដោយសារវាធ្លាប់តែរត់ជារង្វង់នៅក្នុងទ្រុងអស់ជាច្រើនឆ្នាំ។
ព្រះគម្ពីរបានបង្ហាញថា ពេលណាយើងជាប់អន្ទាក់ ដោយគ្មានក្តីសង្ឃឹម គឺមានតែព្រះជាម្ចាស់ទេ ដែលអាចជួយរំដោះយើងបាន។ ត្រង់ចំណុចនេះ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានមានប្រសាសន៍ថា “ចំណងនៃសេចក្តីស្លាប់បានរុំជុំវិញទូលបង្គំ ហើយជំនន់នៃសេចក្តីទុច្ចរិតបានបំភ័យទូលបង្គំ ចំណងនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏រួបជុំវិញទូលបង្គំ
អន្ទាក់នៃសេចក្តីស្លាប់បានទាក់ទូលបង្គំ (ទំនុកដំកើង ១៨:៤-៥)។ ពេលដែលគាត់ស្ថិតក្នុងភាពទាល់ច្រក គាត់ក៏បានអំពាវនាវឲ្យព្រះជាម្ចាស់ជួយ(ខ.៦)។ ហើយព្រះអង្គក៏បានចុះពីលើស្ថានដ៏ខ្ពស់មក ចាប់ស្រង់គាត់ចេញពីទឹកធំនោះ។
ព្រះជាម្ចាស់ក៏អាចធ្វើដូចនេះ សម្រាប់យើងផងដែរ។ ព្រះអង្គអាចវាយបំបាក់ច្រវ៉ាក់ និងរំដោះយើង ឲ្យរួចពីទ្រុងដែលកំពុងតែឃុំឃាំងយើង។ ព្រះអង្គអាចរំដោះយើង ហើយនាំយើងចេញទៅទីធំទូលាយ(ខ.១៩)។ ពិតជាគួរឲ្យសោកស្តាយណាស់ បើយើងនៅតែបន្តរស់នៅ ដូចមនុស្សដែលកំពុងតែជាប់នៅក្នុងទ្រុងទៀតនោះ។ ដោយកម្លាំងរបស់ព្រះអង្គ ចូរយើងកុំមានការភ័យខ្លាច ក្តីអាម៉ាស់ ឬការគាបសង្កត់នោះឡើយ។ ព្រះអង្គបានរំដោះយើង ឲ្យរួចពីទ្រុងនៃសេចក្តីស្លាប់ហើយ។ ដូចនេះ យើងអាចរត់លេងនៅខាងក្រៅទ្រុង ដោយសេរី។—WINN…
ភាពអស្ចារ្យនៃព្រិលពណ៌ស
នៅសតវត្សរ៍ទី១៧ លោកអ៊ីសាក់ ញូតុន(Isaac Newton)បានប្រើកញ្ចក់ព្រីស ដើម្បីសិក្សាអំពីរបៀបដែលពន្លឺបានជួយឲ្យយើងមើលឃើញពណ៌ខុសៗគ្នា។ គាត់បានរកឃើញថា ពេលដែលពន្លឺឆ្លងកាត់វត្ថុណាមួយ វត្ថុនោះហាក់ដូចជាមានពណ៌ដ៏ជាក់លាក់មួយ។ តែតាមពិត ព្រឹលដែលមានពណ៌សរក្បុះ បានកើតឡើងពីដុំគ្រីស្តាល់ទឹកកកតូចល្អិតជាច្រើនផ្តុំចូលគ្នា ដែលសុទ្ធតែមានពណ៌ស្រអាប់។ ពេលដែលពន្លឺបានឆ្លងកាត់ដុំគ្រីស្តាល់ទឹកកកទាំងអស់នោះ យើងឃើញថា ដុំព្រឹលហាក់ដូចជាមានពណ៌សក្បុស។
ព្រះគម្ពីរបានចែងអំពីអំពើបាបរបស់មនុស្ស ដោយនិយាយអំពីពណ៌របស់វាផងដែរ។ ព្រះអម្ចាស់បានមានបន្ទូលតាមរយៈហោរាអេសាយ ដើម្បីប្រឈមមុខដោះស្រាយបញ្ហានៃអំពើបាបរបស់ប្រជាជនយូដា ហើយបានប្រាប់ពួកគេថា អំពើបាបរបស់ពួកគេមានពណ៌ក្រហមទែងហើយ។ ប៉ុន្តែ ព្រះអង្គបានសន្យាថា អំពើបាបរបស់ពួកគេនឹងបានសដូចហិមៈ ឬព្រិល(អេសាយ ១:១៨)។ តើប្រែជាសដូចហិមៈ ដោយរបៀបណា? ប្រជាជនយូដាចាំបាច់ត្រូវងាកចេញពីអំពើបាបរបស់ខ្លួន ហើយស្វែងរកការអត់ទោសបាបពីព្រះជាម្ចាស់។
ដោយសារព្រះយេស៊ូវ នោះយើងអាចចូលទៅទទួលការអត់ទោសបាបពីព្រះជាម្ចាស់ នៅពេលណាក៏បាន។ ព្រះយេស៊ូវបានហៅព្រះអង្គទ្រង់ថា “ពន្លឺនៃលោកិយ” ហើយមានបន្ទូលថា អស់អ្នកណាដែលដើរតាមព្រះអង្គ “មិនដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ”(យ៉ូហាន ៨:១២)។ ពេលណាយើងសារភាពអំពើបាបរបស់យើង ព្រះជាម្ចាស់នឹងអត់ទោសបាបឲ្យយើង ហើយពន្លឺរបស់ព្រះគ្រីស្ទដែលបានសុគតនៅលើឈើឆ្កាង ក៏បានចាំងមកកាត់វិញ្ញាណយើង។ បានសេចក្តីថា ព្រះជាម្ចាស់ទតឃើញយើង ដូចដែលព្រះអង្គទតឃើញព្រះយេស៊ូវ គឺល្អឥតកន្លែងបន្ទោសបាន។
យើងមិនចាំបាច់ត្រូវនៅជាប់ក្នុងកំហុស និងក្តីអាម៉ាស់ ដោយសារការអ្វីដែលយើងបានធ្វើនោះឡើយ។ ផ្ទុយទៅវិញ យើងអាចប្រកាន់ខ្ជាប់នូវសេចក្តីពិតនៃការអត់ទោសបាបរបស់ព្រះ ដែលធ្វើឲ្យយើង “សដូចហិមៈ”។—LINDA WASHINGTON
អ្នកដែលរស់នៅជិតខាងយើង
ក្នុងតំបន់ដែលខ្ញុំរស់នៅ ក៏ដូចជាតំបន់ជាច្រើនទៀត គេប្រើប្រាស់វិបសាយមួយ ដើម្បីជួយយើងតភ្ជាប់ទំនាក់ទំនងភ្លាមៗ ជាមួយអ្នកជិតខាង។ សមាជិកនៃសហគមន៍របស់ខ្ញុំ ក៏បានប្រើវែបសាយនោះ ដើម្បីដាស់តឿនគ្នាទៅវិញទៅមក អំពីសត្វតោភ្នំមួយក្បាល ដែលគេបានប្រទះឃើញ និងអំពីវិធីសាស្រ្តជំលាសចេញពីភ្លើងឆេះព្រៃ ក៏ដូចជាជួយមើលកូនឲ្យគ្នា ទៅវិញទៅមក តាមដែលចាំបាច់។ គេបានក៏ប្រើវា ដើម្បីស្វែងរកសត្វចិញ្ចឹមដែលបានរត់ចោលផ្ទះផងដែរ។ នៅក្នុងការប្រើប្រាស់អំណាចរបស់អ៊ីនធើណិតយ៉ាងដូចនេះ អ្នកដែលរស់នៅជិតខាងគ្នា ក៏បានមានការតភ្ជាប់ទំនាក់ទំនងសារឡើងវិញ តាមរបៀបថ្មីមួយ ដែលជាញឹកញាប់ ទំនាក់ទំនងប្រភេទនេះច្រើនតែបាត់បង់ ក្នុងសង្គមមនុស្សសព្វថ្ងៃ ដោយសារមនុស្សចូលចិត្តធ្វើអ្វីៗលឿនជាងមុន។
ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជិតខាង ក៏មានសារៈសំខាន់ នៅសម័យស្តេចសាឡូម៉ូនផងដែរ។ ទំនាក់ទំនងក្នុងគ្រួសារពិតជាសំខាន់ណាស់ ហើយអាចជាប្រភពនៃជំនួយដ៏ធំ ប៉ុន្តែ ស្តេចសាឡូម៉ូនបានមានបន្ទូលថា តួនាទីរបស់មិត្តភក្តិក៏សំខាន់ណាស់ដែរ ជាពិសេសនៅពេលដែលមានគ្រោះមហន្តរាយ(សុភាសិត ២៧:១០)។ សមាជិកគ្រួសារប្រហែលជាមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះគ្នាទៅវិញទៅមក ហើយក៏ចង់ជួយគ្នា ពេលដែលមានគ្រោះមហន្តរាយផងដែរ។ ប៉ុន្តែ បើសិនជាពួកគេនៅឆ្ងាយពីយើង នោះពួកគេមិនអាចមកជួយយើងភ្លាមៗបានទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជិតខាង ដែលកំពុងតែរស់នៅក្បែរយើង ទំនងជាអាចដឹងអំពីបញ្ហារបស់យើងលឿនជាង ហើយក៏ប្រហែលជាអាចជួយយើងបានឆាប់រហ័សជាងផងដែរ។
ដោយសារបច្ចេកវិទ្យាបានជួយឲ្យយើងកាន់តែមានភាពងាយស្រួល នៅក្នុងការបន្តទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ នៅជុំវិញពិភពលោក នោះយើងងាយនឹងមើលរំលងមនុស្សដែលរស់នៅជិតខាងយើង។ ឱព្រះយេស៊ូវ សូមជួយយើងខ្ញុំឲ្យចំណាយពេលទំនាក់ទំនងជាមួយមនុស្ស ដែលព្រះអង្គបានដាក់នៅជុំវិញយើងខ្ញុំ! —KIRSTEN HOLMBER