ព្រះអង្គជ្រាបទាំងអស់
ខ្ញុំបានចិញ្ចឹមត្រីក្រឹមសៀមមួយក្បាល ឈ្មោះហ្វ៊ីន(Finn) នៅក្នុងផ្ទះរបស់ខ្ញុំ អស់រយៈពេល២ឆ្នាំ។ ជាញឹកញាប់ កូនស្រីរបស់ខ្ញុំបានឱនមើលវា ក្នុងអាងចិញ្ចឹមត្រី ហើយនិយាយទៅកាន់វា បន្ទាប់ពីនាងបានទម្លាក់ចំណីឲ្យវា។ ពេលណាគ្រូលើកយកប្រធានបទ អំពីសត្វចិញ្ចឹមមកនិយាយ នៅក្នុងថ្នាក់រៀន នៅសាលាមេត្តេយ្យ នាងក៏បានប្រាប់គេថា ត្រីក្រឹមនោះជាសត្វចិញ្ចឹមរបស់នាង។ ទីបំផុត ត្រីក្រឹមនោះក៏បានស្លាប់ ជាហេតុបណ្តាលឲ្យកូនស្រីខ្ញុំមានការកើតទុក្ខយ៉ាងខ្លាំង។
ម្តាយរបស់ខ្ញុំក៏បានលើកទឹកចិត្តខ្ញុំ ឲ្យស្វែងយល់អំពីអារម្មណ៍របស់កូនស្រីខ្ញុំឲ្យបានច្បាស់ ហើយប្រាប់នាងថា ព្រះអង្គជ្រាបច្បាស់ អំពីទុក្ខលំបាករបស់នាង។ ខ្ញុំទទួលស្គាល់ថា ព្រះទ្រង់ជ្រាបអំពីអ្វីៗទាំងអស់ តែខ្ញុំឆ្ងល់ថា តើនាងអាចមានការកម្សាន្តចិត្តទេ ពេលដែលនាងបានឮខ្ញុំប្រាប់នាងដូចនេះ? បន្ទាប់មក ខ្ញុំក៏បាននឹកចាំថា ព្រះជាម្ចាស់មិនគ្រាន់តែជ្រាប អំពីហេតុការណ៍ក្នុងជីវិតយើងប៉ុណ្ណោះទេ តែថែមទាំងទតឃើញសណ្ឋាននៃវិញ្ញាណរបស់យើង ដោយព្រះទ័យក្តួលអាណឹត និងជ្រាបថា យើងមានការពិបាកចិត្តប៉ុណ្ណា។ ព្រះអង្គជ្រាបថា “រឿងតូច” អាចធ្វើឲ្យយើងមានអារម្មណ៍ថា វាជារឿងធំ អាស្រ័យទៅលើអាយុ របួសពីអតីតកាល ឬការខ្វះខាត។
ពេលដែលស្រ្តីមេម៉ាយម្នាក់ទម្លាក់ប្រាក់តែពីរស្លឹង ចូលទៅក្នុងហឹបដង្វាយ ព្រះយេស៊ូវបានទតឃើញទំហំពិតប្រាកដនៃដង្វាយនោះ នៅក្នុងចិត្តគាត់។ ទ្រង់ហៅពួកសិស្សមកមានព្រះបន្ទូលថា “ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា ស្ត្រីមេម៉ាយក្រនេះបានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង ដ្បិតគេសុទ្ធតែយកពីរបស់ជាសំណល់ខ្លួនមកថ្វាយ តែស្រ្តីនេះ បានយកពីសេចក្តីកំសត់ខ្លួនមកថ្វាយវិញ គឺជារបស់ដែលនាងមានទាំងប៉ុន្មានសំរាប់ចិញ្ចឹមជីវិតខ្លួនផង”(ម៉ាកុស ១២:៤៣-៤៤)។
ស្រ្តីនោះមិនបាននិយាយអ្វីទេ នៅពេលនោះ តែព្រះយេស៊ូវបានទទួលស្គាល់ថា ដង្វាយរបស់នាង…
ភាពប្រេះបែកដែលមានប្រយោជន៍
បន្ទាប់ពីមិត្តភក្តិរបស់ខ្ញុំម្នាក់បានបាត់បង់ភរិយា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ យើងក៏បានជួបគ្នារៀងរាល់ថ្ងៃព្រហស្បត្តិ៍ ដើម្បីលើកទឹកចិត្តគាត់។ ជួនកាល គាត់បានចោទជាសំណួរ ដែលខ្ញុំមិនអាចឆ្លើយរួច ហើយជួនកាល គាត់បានចែកចាយអំពីអនុស្សាវរីយ៍ ដែលគាត់ចង់មានសារឡើងវិញ។ មួយរយៈក្រោយមក គាត់ក៏បានទទួលស្គាល់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយសារភាពប្រេះបែកនៅក្នុងពិភពលោកដែលមានពេញដោយអំពើបាប តែព្រះជាម្ចាស់អាចធ្វើការ នៅក្នុងពេលដ៏ឈឺចាប់។ ពីរបីឆ្នាំក្រោយមក គាត់ក៏បានបង្រៀនក្នុងក្រុមមួយ នៅព្រះវិហាររបស់យើង អំពីការសោកសង្រេង និងអំពីរបៀបទួញសោកឲ្យបានត្រឹមត្រូវ។ មិនយូរប៉ុន្មាន គាត់ក៏បានក្លាយជាអ្នកលើកទឹកចិត្ត សម្រាប់អ្នកដែលកំពុងជួបការបាត់បង់ដ៏ឈឺចាប់។ ជួនកាល យើងមានអារម្មណ៍ថា យើងហាក់ដូចជាគ្មានអ្វីសម្រាប់ថ្វាយដល់ព្រះជាម្ចាស់ទេ ប៉ុន្តែ ព្រះអង្គក៏បានដក “ភាពមិនគ្រប់គ្រាន់”របស់យើង ហើយបន្ទាប់មក ព្រះអង្គក៏បានប្រទានពរយើងលើសពីគ្រប់គ្រាន់។
មានពេលមួយ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ព្រះអង្គ ឲ្យចែកអាហារដល់ពួកបណ្តាជន។ ពួកគេក៏បានទូលព្រះអង្គថា ពួកគេគ្មានអ្វីសម្រាប់ចែកឲ្យគេទេ។ ព្រះយេស៊ូវក៏បានធ្វើឲ្យអាហារដ៏តិចតួចរបស់ពួកគេកើនឡើងជាពហុគុណ ហើយបន្ទាប់មក ព្រះអង្គក៏បានងាកមករកពួកគេ ដោយប្រទាននំប៉័ងដល់ពួកគេ ដើម្បីឲ្យពួកគេចែកអាហារដល់ពួកបណ្តាជន(លូកា ៩:១៣-១៦)។ ព្រះគ្រីស្ទនឹងធ្វើការអស្ចារ្យ ប៉ុន្តែ ជាញឹកញាប់ ព្រះអង្គសព្វព្រះទ័យឲ្យយើងចូលរួមជាមួយព្រះអង្គ នៅក្នុងការបម្រើអ្នកដទៃ។
ព្រះយេស៊ូវបានត្រាស់ហៅយើង ឲ្យថ្វាយជីវិតយើង និងអ្វីៗដែលយើងមានក្នុងព្រះហស្តព្រះអង្គ។ គឺជីវិតដែលខ្ទេចខ្ទាំ និងរឿងរបស់យើង។ ក៏ដូចជាចំណុចខ្សោយ និងបរាជ័យរបស់យើង ការឈឺចាប់ និងទុក្ខលំបាករបស់យើងផងដែរ។ ចូរយើងថ្វាយទៅក្នុងព្រះហស្តព្រះអង្គ នោះយើងនឹងមានការភ្ញាក់ផ្អើល ចំពោះការអ្វីដែលព្រះអង្គនឹងធ្វើ…
ព្រះទ្រង់ទតមើលជានិច្ច
ពេលដែលចៅប្រុសដ៏តូចល្អិតរបស់ខ្ញុំត្រឡប់ទៅផ្ទះគាត់វិញ គាត់បានគ្រវីដៃលា។ បន្ទាប់មក គាត់ក៏បានងាកមករកខ្ញុំវិញ ហើយសួរថា “ម៉ាក់យាយ ហេតុអ្វីម៉ាក់យាយឈរមើលនៅមាត់ទ្វារ រហូតដល់ពេលដែលខ្ញុំចេញទៅបាត់?” ខ្ញុំក៏បានញញឹមដាក់គាត់ ដោយគិតថា គាត់ពិតជាគួរឲ្យស្រឡាញ់ណាស់ ដែលបានសួរសំណួរនេះ ក្នុងកាលដែលគាត់នៅក្មេងនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារគាត់ចង់ដឹង នោះខ្ញុំក៏បានព្យាយាមផ្តល់ឲ្យនូវចម្លើយដ៏ល្អមួយ។ ខ្ញុំក៏បានប្រាប់គាត់ថា ការដែលខ្ញុំធ្វើដូចនេះ គឺជាការគួរសម ហើយម្យ៉ាងទៀត ដោយសារគាត់ជាភ្ញៀវពិសេស នោះការដែលខ្ញុំឈរមើលគាត់ រហូតដល់ពេលដែលគាត់ចេញទៅបាត់ គឺមានន័យថា ខ្ញុំយកចិត្តទុកដាក់ចំពោះគាត់។ គាត់ហាក់ដូចជានៅឆ្ងល់។ ដូចនេះ ខ្ញុំក៏បានប្រាប់ការពិតដ៏សាមញ្ញថា “យាយឈរមើល ព្រោះយាយស្រឡាញ់ចៅ។ ពេលយាយឃើញឡានចៅបើកចេញទៅ យាយដឹងថា ចៅកំពុងតែធ្វើដំណើរទៅផ្ទះវិញ ដោយសុវត្ថិភាព”។ គាត់ក៏បានញញឹម ហើយឱបខ្ញុំថ្មមៗ។ ទីបំផុត គាត់ក៏បានយល់។
ការយល់ដឹងរបស់គាត់ តាមបែបកូនក្មេង គឺបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌តែងតែទតរំពៃមើលយើង ដែលជាកូនជាទីស្រឡាញ់ជានិច្ច។ គឺដូចដែលបទគម្ពីរទំនុកដំកើង ជំពូក១២១ បានចែងថា “ព្រះយេហូវ៉ាទ្រង់ជាព្រះដែលថែរក្សាអ្នក ព្រះយេហូវ៉ាទ្រង់ជាម្លប់នៅខាងស្តាំអ្នក”(ខ.៥)។
ជនជាតិអ៊ីស្រាអែលនៅសម័យដើម បានទទួលការធានាថា ព្រះជាម្ចាស់ថែរក្សាពួកគេ ក្នុងកាលដែលពួកគេកំពុងតែធ្វើដំណើរឡើងតាមផ្លូវចោទៗ ទៅកាន់ទីក្រុងយេរូសាឡិម ដើម្បីថ្វាយបង្គំព្រះអង្គ។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ានឹងរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្តីអាក្រក់ ទ្រង់នឹងថែរក្សាព្រលឹងរបស់អ្នក”(ខ.៦-៧)។ យើងក៏អាចមានការធានាដូចនេះផងដែរ។ ជួនកាល…
ការថ្វាយបង្គំដ៏ត្រឹមត្រូវ
លោកចូស(Jose) គឺជាគ្រូគង្វាល នៅព្រះវិហារមួយ ដែលមានភាពល្បីល្បាញ ដោយសារកម្មវិធី និងការប្រគុំតន្រ្តីថ្វាយបង្គំ។ ពួកជំនុំរបស់គាត់បានធ្វើកិច្ចការទាំងនេះបានល្អណាស់ តែគាត់មានការបារម្ភ ខ្លាចភាពមមាញឹករបស់ពួកជំនុំគាត់ ក្លាយជាការធ្វើជំនួញ។ តើពួកជំនុំរបស់គាត់បានលូតលាស់ ដោយសារមូលហេតុដ៏ត្រឹមត្រូវ ឬក៏ដោយសារសកម្មភាពរបស់ពួកគេ? លោកចូសចង់ដឹងការពិត ដូចនេះ គាត់ក៏បានលុបកម្មវិធីបន្ថែមរបស់ពួកជំនុំរបស់គាត់ អស់រយៈពេល១ឆ្នាំ។ ពួកជំនុំរបស់គាត់ក៏បានផ្តោតទៅលើការរស់នៅជាព្រះវិហារដ៏រស់ ដែលយកការថ្វាយបង្គំព្រះជាទីមួយ។
ការសម្រេចចិត្តរបស់លោកចូស បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអ្វីដែលព្រះយេស៊ូវបានធ្វើ ពេលដែលព្រះអង្គយាងចូលទីធ្លាខាងក្រៅនៃព្រះវិហារ នៅទីក្រុងយេរូសាឡិម។ ទីធ្លាដ៏បរិសុទ្ធដែលគេគួរតែប្រើជាកន្លែងអធិស្ឋាន បានក្លាយជាកន្លែងរកស៊ី ក្នុងផ្នែកថ្វាយបង្គំ។ ព្រះយេស៊ូវក៏បានផ្កាប់តុរបស់ពួកឈ្មួញទាំងនោះ ហើយក៏បានបញ្ឈប់អ្នកដែលបានទិញទំនិញរបស់ពួកគេ។ ព្រះអង្គខ្ញាល់ ចំពោះទង្វើររបស់ពួកគេ ហើយក៏បានដកស្រង់បទគម្ពីរអេសាយ ជំពូក៥៦ និងយេរេមា ជំពូក៧ ដែលបានចែងថា “តើគ្មានសេចក្តីចែងទុកមកទេឬអីថា «ដំណាក់អញត្រូវហៅជាទីអធិស្ឋាន សំរាប់គ្រប់អស់ទាំងសាសន៍» ប៉ុន្តែអ្នករាល់គ្នាបានយក ធ្វើជារោងចោរវិញ”(ម៉ាកុស ១១:១៧)។
ការធ្វើជំនួញ ឬមានការមមាញឹកនឹងការងារ អាចជាការចាំបាច់ ប៉ុន្តែ ពួកជំនុំរបស់ព្រះត្រូវមានការប្រុងប្រយ័ត្ន។ យើងជាព្រះវិហារដ៏រស់របស់ព្រះ ហើយកិច្ចការចម្បងរបស់យើង គឺត្រូវថ្វាយបង្គំព្រះយេស៊ូវឲ្យបានត្រឹមត្រូវ។ យើងមិនទំនងជាត្រូវផ្កាប់តុអ្នករកស៊ីក្នុងព្រះវិហារ ដូចព្រះយេស៊ូវឡើង ប៉ុន្តែ ព្រះអង្គអាចត្រាស់ហៅយើង ឲ្យធ្វើការកែតម្រង់ដ៏ចំាបាច់ណាមួយ ក្នុងពួកជំនុំ។ —MIKE WITTMER
រឿងដែលមិនត្រូវមើលរំលង
នៅសហរដ្ឋអាមេរិក ការប្រកួតជិះគោឡើងកមិនទាន់ផ្សាំង គឺជាកីឡាដ៏ពេញនិយម។ គេសង្កេតឃើញអ្នកប្រកួតខ្លះកំបុតមេដៃ។ វាជារបួសដែលបានកើតឡើងជាធម្មតា នៅក្នុងកីឡារនេះ នៅពេលដែលមេដៃរបស់ពួកគេទាក់ជាប់នឹងខ្សែ ហើយកម្លាំងទាញកន្រ្តាក់មួយទំហឹងរបស់សត្វគោ ក៏បានបណ្តាលឲ្យគេបាត់បង់មេដៃនោះ។ បញ្ហានេះមិនបានបញ្ចប់អាជីពរបស់ពួកគេទេ ប៉ុន្តែ អវត្តមានរបស់មេដៃបាននាំមកនូវការពិបាកជាច្រើន។ អ្នកនឹងដឹងថា វាពិបាកប៉ុណ្ណា ពេលដែលអ្នកព្យាយាមដុះធ្មេញ ឬដាក់លេវអាវ សិតសក់របស់អ្នក ចងខ្សែស្បែកជើង ឬមួយព្យាយាមញាំអាហារ ដោយមិនប្រើមេដៃជាជំនួយ។ មេដៃជាអវយវៈដ៏តូច នៃរូបកាយរបស់យើង ដែលយើងច្រើនតែមើលរំលងតួនាទីដ៏សំខាន់របស់វា។
សាវ័កប៉ុលបានលើកឡើងអំពីបញ្ហាស្រដៀងគ្នានេះ នៅក្នុងពួកជំនុំ។ សមាជិកពួកជំនុំដែលគេមិនសូវចាប់អារម្មណ៍ ឬកម្របញ្ចេញយោបល់ ជួនកាលមានអារម្មណ៍ថា អ្នកដទៃហាក់ដូចជាមិនត្រូវការពួកគេ(១កូរិនថូស ១២:២១)។ តាមធម្មតា គេមិនលើកយកបញ្ហានេះមកនិយាយទេ ប៉ុន្តែ ពេលខ្លះ បញ្ហានេះក៏បានក្លាយជារឿងធំ។
ព្រះជាម្ចាស់បានត្រាស់ហៅយើង ឲ្យមានការយកចិត្តទុកដាក់ និងការគោរព ចំពោះគ្នាទៅវិញទៅមក ឲ្យស្មើភាពគ្នា(ខ.២៥)។ យើងម្នាក់ៗគឺជាផ្នែកមួយនៃរូបកាយព្រះគ្រីស្ទ(ខ.២៧) ទោះយើងបានទទួលអំណោយទានអ្វីក៏ដោយ ហើយយើងក៏ត្រូវការគ្នាទៅវិញទៅមក។ ក្នុងចំណោមយើង មានអ្នកខ្លះបានបំពេញតួនាទីជាភ្នែក និងច្រមុះក្នុងក្រុមជំនុំ ហើយអ្នកខ្លះទៀតមានតួនាទីដូចមេដៃ។ ប៉ុន្តែ យើងម្នាក់ៗសុទ្ធតែមានតួនាទីសំខាន់ដូចគ្នា ក្នុងរូបកាយព្រះគ្រីស្ទ ហើយជួនកាល លើសពីការយល់ឃើញរបស់យើងទៀតផង។ —JOHN BLASÉ
មានគ្នាពីរនាក់ប្រសើរជាង
នៅក្នុងការរត់ប្រណាំ អាយរុនមែន ត្រេតលុន នៅរដ្ឋហាវ៉ៃ កាលពីឆ្នាំ១៩៩៧ កញ្ញាសាន វេល(Sian Welch) និងកញ្ញាវេនឌី អ៊ីនក្រាហាំ(Wendy Ingraham) ជាបានព្យាយាមក្រោកឈរឡើង ដើម្បីបន្តដំណើរទៅរកទីផ្តាច់ព្រ័ត្រ។ ពួកគេមានការខ្សោះអស់កម្លាំង ដោយជើងញ័រអស់ទៅហើយ។ ពួកគេក៏បានដួលទៅលើដី ហើយក៏បានព្យាយាមក្រោកឈរ តែពួកគេក៏បានដួលម្តងទៀត។ នៅសល់តែ២០ម៉ែត្រទៀតប៉ុណ្ណោះ ពួកគេទៅដល់ទីហើយ។ ពេលដែលកញ្ញាអ៊ីនក្រាហាំ ចាប់ផ្តើមលូនទៅរកទី ហ្វូងមនុស្សក៏បានទះដៃឡើង។ ពេលដែលគូប្រកួតរបស់នាងលូនតាមពីក្រោយនាង ហ្វូងមនុស្សក៏បានស្រែកហូរកាន់តែខ្លាំង។ អ៊ីនក្រាហាំក៏បានទៅដល់ទី ក្នុងលេខរៀងទី៤ ហើយនាងក៏បានផ្តួលខ្លួនទៅលើដៃរបស់អ្នកគាំទ្រ ដែលចាំទទួលនាង។ បន្ទាប់មក នាងក៏បានងាកមកក្រោយ ហើយឈោងដៃទៅរកកញ្ញាវេល ដែលបានដួលម្តងទៀត។ កញ្ញាវេលក៏បានព្យាយាមក្រោកឡើង ហើយផ្តួលខ្លួនទៅមុខ ដោយលាតដៃសន្ធឹង ទៅរកដៃដ៏ទន់ខ្សោយរបស់កញ្ញាអ៊ីនក្រាហាំ ហើយក៏បានទៅដល់ទីផ្តាត់ព្រត្រ។ ពេលដែលនាងបានបញ្ចប់ការប្រកួតក្នុងលេខរៀងទី៥ ហ្វូងមនុស្សក៏បានស្រែកហូរឡើង ដើម្បីអបអរនាង។
អ្នកទាំងពីរបានបញ្ចប់ការប្រកួតចម្ងាយ ២២៥គីឡូម៉ែត្រ ដែលរាប់បញ្ចូលការហែលទឹក ជិះកង់ និងរត់ប្រណាំង។ ជោគជ័យនេះបានបណ្តាលចិត្តមនុស្សជាច្រើនឲ្យមានការប្រឹងប្រែងក្នុងជីវិត។ ប៉ុន្តែ ទិដ្ឋភាពនៃកីឡាករដែលខ្សោះអស់កម្លាំងស៊ូទ្រាំជាមួយគ្នាដូចនេះ បានដក់ជាប់ក្នុងចិត្តខ្ញុំ ដោយបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីពិតក្នុងកណ្ឌគម្ពីរសាស្តា ៤:៩-១១
ការទទួលស្គាល់ថា យើងត្រូវការជំនួយក្នុងជីវិត(ខ.៩) គឺមិនមែនជារឿងដែលគួរឲ្យខ្មាស់អៀនទេ ជាពិសេស ដោយសារយើងមិនអាចបដិសេធដោយចិត្តស្មោះត្រង់ថា យើងគ្មានតម្រូវការ ឬមិនអាចលាក់បាំងតម្រូវការរបស់យើង…
ផែនការដែលត្រូវបានបង្អាក់
ចេន(Jane) មានគម្រោងធ្វើការជាអ្នកព្យាបាលក្មេងដែលមានបញ្ហានិយាយ។ ប៉ុន្តែ ពេលដែលនាងបានទៅ កម្មសិក្សា នាងក៏បានដឹងថា ការងារនោះមានបញ្ហាប្រឈម ក្នុងផ្លូវអារម្មណ៍ខ្លាំងពេក សម្រាប់នាង។ គម្រោងនេះក៏បានបញ្ចប់។ បន្ទាប់មក គេក៏បានផ្តល់ឱកាសឲ្យនាងធ្វើជាអ្នកនិពន្ធសម្រាប់ទស្សនាវដ្ដីមួយ។ តែនាងមិនបានធ្វើការជាអ្នកនិពន្ធទេ។ ប៉ុន្មានឆ្នាំក្រោយមក នាងក៏បានប្រើជំនាញសរសេររបស់នាង ដើម្បីលើកទឹកចិត្តគេឲ្យជួយគ្រូសារជនក្រីក្រ។ ក្រោយមកនាងក៏បានដឹងថា មូលហេតុ ដែលព្រះជាម្ចាស់បានផ្លាស់ប្តូរផែនការរបស់នាង គឺដោយសារព្រះអង្គមានផែនការដែលធំជាងនោះ សម្រាប់នាង។
នៅក្នុងព្រះគម្ពីរ មានរឿងជាច្រើនដែលនិយាយអំពីផែនការដែលព្រះទ្រង់បានបង្អាក់។ នៅក្នុងដំណើរបេសកកម្មលើកទីពីរ សាវ័កប៉ុលមានគម្រោងទៅផ្សាយដំណឹងល្អ នៅស្រុកប៊ីធូនា តែព្រះវិញ្ញាណបរិសុទ្ធក៏បានរារាំងគាត់ មិនឲ្យចូលស្រុកនោះទេ(កិច្ចការ ១៦:៦-៧)។ រឿងនេះហាក់ដូចជាគួរឲ្យឆ្ងល់។ ហេតុអ្វីបានជាព្រះយេស៊ូវបង្អាក់គម្រោង ដែលស្របតាមបេសកកម្មដែលព្រះជាម្ចាស់បានប្រទាន? ព្រះជាម្ចាស់ក៏បានបើកបង្ហាញឲ្យគាត់ដឹងថា តាមពិត គឺដោយសារស្រុកមាសេដូនត្រូវការគាត់ខ្លាំងជាង។ ជាលទ្ធផល នៅទីនោះ សាវ័កប៉ុលក៏បានបង្កើតពួកជំនុំដំបូង ក្នុងទ្វីបអឺរ៉ុប។ ស្តេចសាឡូម៉ូនក៏បានមានបន្ទូលផងដែរថា “នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ”(សុភាសិត ១៩:២១)។
ការធ្វើផែនការគឺជាទង្វើរដ៏សមហេតុផល។ មានមតិមួយបានពោលថា ការខកខានមិនបានធ្វើផែនការ គឺជាការរៀបគម្រោងដើម្បីទទួលបរាជ័យ។ ប៉ុន្តែ ព្រះជាម្ចាស់អាចបង្អាក់ផែនការរបស់យើង ដោយប្រើផែនការរបស់ទ្រង់។ អ្វីដែលយើងត្រូវធ្វើ គឺត្រូវស្តាប់ព្រះសូរសៀងព្រះអង្គ ហើយស្តាប់បង្គាប់តាម ដោយដឹងថា យើងអាចទុកចិត្តព្រះអង្គ។ ពេលណាយើងចុះចូលនឹងបំណងព្រះទ័យទ្រង់ យើងក៏នឹងបានរស់នៅស្របតាមគោលបំណង ដែលព្រះអង្គមានសម្រាប់ជីវិតយើង។…
រឿងដែលគួរឲ្យភា្ញក់ផ្អើល
មានពេលមួយ សាស្រ្តាចារ្យហូលី អដវេយ(Holly Ordway) បានបញ្ចេញប្រត្តិកម្ម ចំពោះបទកំណាព្យដ៏គួរឲ្យស្ងប់ស្ងែងរបស់លោកចន ដាន(John Donne) ដែលមានចំណងជើងថា “បទកំណាព្យបរិសុទ្ធ ទាំង១៤ឃ្លា”។ គាត់មានអារម្មណ៍ថា គាត់ហាក់ដូចជាបានប៉ះខ្សែភ្លើងឆក់។ គាត់មិនដឹងថា ត្រូវនិយាយដូចម្តេចទេ។ ក្រោយមក អ្នកស្រីអដវេយ បានរំឭកថា កាលនោះ ពីដំបូងគាត់មានទស្សនៈបែបអ្នកមិនជឿព្រះ តែបទកំណាព្យនោះ បានធ្វើឲ្យគាត់បើកចិត្ត។ ទីបំផុត គាត់ក៏បានជឿថា ព្រះគ្រីស្ទដែលបានមានព្រះជន្មរស់ឡើងវិញ ពិតជាមានអំណាចធ្វើឲ្យជីវិតផ្លាស់ប្រែ។
លោកពេត្រុស យ៉ាកុប និងយ៉ូហាន ប្រហែលជាមិនអារម្មណ៍មិនខុសពីសាស្រ្តាចារ្យអដវេយឡើយ ពេលដែលព្រះយេស៊ូវនាំពួកគេឡើងទៅដល់កំពូលភ្នំ ដែលនៅទីនោះពួកគេបានឃើញសិរីល្អរបស់ព្រះអង្គបង្ហាញចេញមក តាមរបៀបដ៏អស្ចារ្យ។ ព្រះពស្ត្រទ្រង់ត្រឡប់ជាភ្លឺសស្គុសដូចហិមៈ(ម៉ាកុស ៩:៣) នោះលោកអេលីយ៉ា ព្រមទាំងលោកម៉ូសេ បានលេចមកឲ្យឃើញ។
ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សទាំងបី ព្រះអង្គហាមប្រាមគេមិនឲ្យនិយាយអំពីហេតុការណ៍ ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់ពេលដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញ(ខ.៩)។ ប៉ុន្តែ ពួកគេមិនទាន់យល់អំពីអត្ថន័យនៃការមានព្រះជន្មរស់ឡើងវិញនោះឡើយ(ខ.១០)។
កាលនោះ ពួកសាវ័កមិនមានការយល់ដឹង អំពីព្រះយេស៊ូវ ឲ្យបានគ្រប់ជ្រុងជ្រោយឡើយ ព្រោះពួកគេមិនអាចយល់ អំពីគោលដៅរបស់ព្រះអង្គ ដែលរាប់បញ្ចូលការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ ប៉ុន្តែ ទីបំផុត បទពិសោធន៍ដែលពួកគេមានជាមួយព្រះអម្ចាស់របស់ពួកគេ ដែលមានព្រះជន្មរស់ឡើងវិញ បានធ្វើឲ្យជីវិតពួកគេផ្លាស់ប្រែ តាមរបៀបដ៏អស្ចារ្យ។ ក្រោយមក លោកពេត្រុសបានពិពណ៌នា…
ព្រះអង្គស្គាល់យើងគ្មានកន្លែងចន្លោះ
មានពេលមួយ អ្នកបើកបរឡានសណ្តោង បានទាញឡានរបស់ម្តាយខ្ញុំ ចេញពីមាត់ជ្រោះដែលនៅជាប់នឹងផ្លូវចោទមួយ នៅលើភ្នំ ហើយគាត់ក៏បានប្រាប់ម្តាយខ្ញុំ ឲ្យចាកចេញពីកន្លែងនោះ ព្រោះគេកំពុងតែតាមរកខ្ញុំ។ កាលនោះ ម្តាយខ្ញុំកំពុងតែមានផ្ទៃពោះកំណើតខ្ញុំ។ ពេលដែលខ្ញុំបានចម្រើនវ័យធំឡើង ជាញឹកញាប់ គាត់បានរំឭកអំពីការដែលព្រះជាម្ចាស់បានសង្រ្គោះជីវិតយើង នៅថ្ងៃនោះ ហើយគាត់បានបញ្ជាក់ថា ព្រះជាម្ចាស់បានឲ្យតម្លៃ ចំពោះជីវិតខ្ញុំ តាំងពីមុនពេលខ្ញុំចាប់កំណើត។
គ្មាននរណាម្នាក់អាចគេចផុត ពីព្រះនេត្ររបស់ព្រះអាទិករ ដែលជ្រាបអំពីអ្វីៗទាំងអស់។ កាលពីជាង២៥០០ឆ្នាំមុន ព្រះអង្គបានប្រាប់ហោរាយេរេមាថា មុនពេលព្រះអង្គជប់បង្កើតគាត់ នៅក្នុងផ្ទៃម្តាយគាត់ ព្រះអង្គបានស្គាល់គាត់រួចជាស្រេចហើយ(យេរេមា ១:៥)។ ព្រះជាម្ចាស់ស្គាល់យើងច្បាស់ជាងមនុស្សណាទាំងអស់ ហើយក៏ប្រទានគោលបំណង និងអត្ថន័យ ដល់ជីវិតយើងលើសពីអ្វីៗទាំងអស់។ ព្រះអង្គមិនគ្រាន់តែបានបង្កើតយើងមក ដោយប្រាជ្ញា និងអំណាចចេស្តារបស់ព្រះអង្គប៉ុណ្ណោះទេ តែថែមទាំងអាចរក្សាជីវិតយើង យកព្រះទ័យទុកដាក់ចំពោះរឿងលម្អិតបំផុតនៃជីវិតយើង រាល់វិនាទី គឺរាប់ចាប់តាំងពីចង្វាក់បេះដូងរបស់យើង រហូតដល់ដំណើរការដ៏ស្មុគ្រស្មាញនៃខួរក្បាលយើង។ ស្តេចដាវីឌបានលើកឡើង អំពីរបៀបដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌យកព្រះទ័យទុកដាក់ចំពោះយើង គឺដូចដែលទ្រង់បានមានបន្ទូលថា “ឱព្រះអង្គអើយ ព្រះដំរិះរបស់ទ្រង់មានដំឡៃវិសេសដល់ទូលបង្គំណាស់ហ្ន៎”(ទំនុកដំកើង ១៣៩:១៧)។
ព្រះជាម្ចាស់គង់នៅក្បែរយើងជានិច្ច គឺនៅជិតជាងអ្វីៗទាំងអស់។ ព្រះអង្គបានបង្កើតយើង ស្គាល់យើង ហើយស្រឡាញ់យើង ហើយព្រះអង្គសក្តិសមនឹងទទួលការថ្វាយបង្គំ និងការសរសើរដំកើងរបស់យើង។—JAMES BANKS
ពេលដែល “ការរត់ប្រណាំង” មានលក្ខណៈលើសពីការរត់ប្រណាំង
សូមអាន ហេព្រើរ ១២:១-២ “ត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង”។
ឧបមាថា អ្នកបានចូលរួមក្នុងរត់ប្រណាំងចម្ងាយឆ្ងាយមួយ។ ពេលនោះ អ្នកប្រហែលជាដកដង្ហើមដង្ហក់ អ្នកមានអារម្មណ៍ថា ក្តៅទ្រូងស្ទើរឆេះ ប៉ុន្តែ អ្នកមិនចង់បន្ថយល្បឿនទេ ព្រោះអ្នកចង់ឆាប់ទៅដល់ទី។ បើការរត់ប្រណាំងមានការពិបាកយ៉ាងនេះ ហេតុអ្វីបានជាមានមនុស្សជាច្រើនចូលរួកក្នុងការប្រកួតកីឡាប្រភេទនេះ?
ខ្ញុំតែងតែឆ្ងល់ថា…