បុរសដែលអង្គុយនៅលើកៅអីថ្លៃ
អ្នកស្រីខេលស៊ី(Kelsey) បានដើរយ៉ាងពិបាក នៅតាមផ្លូវ នៅចន្លោះកន្លែងអង្គុយក្នុងយន្តហោះ ជាមួយកូនស្រីអាយុ១១ខែរបស់គាត់ឈ្មោះលូស៊ី(Lucy) ដែលភ្ជាប់ទៅដោយម៉ាស៊ីនអុកស៊ីសែន។ ពួកគេកំពុងតែធ្វើដំណើរ ទៅស្វែងរកការព្យាបាល សម្រាប់កូនតូចរបស់នាង ដែលមានជម្ងឺសួតដ៏រាំរ៉ៃ។ បន្ទាប់ពីពួកគេបានអង្គុយចុះ នៅលើកៅអីរួម មិនទាន់បានប៉ុន្មានផង អ្នកបម្រើលើយន្តហោះ ក៏បានដើរមករកអ្នកស្រីខេលស៊ី ដោយប្រាប់នាងថា មានអ្នកដំណើរម្នាក់នៅកៅអីជួរមុខ ចង់ប្តូរកៅអីជាមួយនាង។ ទឹកភ្នែករបស់នាងក៏ហូរចុះមក ដោយការដឹងគុណ ហើយក៏បានដើរទៅរកកៅអីដែលពិសេសជាងកៅអីរបស់នាង ខណៈពេលដែលសប្បុរសជនដែលនាងមិនដែលស្គាល់នោះ កំពុងតែដើរទៅរកកន្លែងអង្គុយរបស់នាង។
សប្បុរសជនដែលអ្នកស្រីខេលស៊ីបានជួប បានធ្វើឲ្យខ្ញុំនឹកចំា អំពីសេចក្តីសប្បុរស ដែលសាវ័កប៉ុលបានលើកមកនិយាយ ដើម្បីលើកទឹកចិត្ត នៅក្នុងសំបុត្រដែលគាត់បានសរសេរផ្ញើទៅលោកធីម៉ូថេ។ សាវ័កប៉ុលបានប្រាប់លោកធីម៉ូថេ ឲ្យបង្រៀនគេ ដោយបង្គាប់ឲ្យ “ធ្វើគុណ និងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង”(១ធីម៉ូថេ ៦:១៨)។ សាវ័កប៉ុលបានមានប្រសាសន៍ថា យើងងាយនឹងត្រូវល្បួង ឲ្យមានចិត្តក្រអឺតក្រទម និងសង្ឃឹមលើទ្រព្យសម្បត្តិ ក្នុងលោកិយនេះ។ ផ្ទុយទៅវិញ គាត់បានលើកទឹកចិត្តយើង ឲ្យផ្តោតទៅលើការរស់នៅ ដោយចិត្តសប្បុរស និងបម្រើដល់អ្នកដទៃ ដោយធ្វើជាអ្នកមាន ក្នុងការប្រព្រឹត្តការល្អ។
ទោះយើងឃើញថា ខ្លួនយើងមានទ្រព្យសម្បត្តិច្រើន ឬខ្វះខាតក្តី យើងរាល់គ្នា សុទ្ធតែអាចពិសោធន៍នឹងភាពបរិបូរ នៃការរស់នៅដោយចិត្តសប្បុរស ដោយស្ម័គ្រចិត្តចែករំលែក អ្វីដែលយើងមានដល់អ្នកដទៃ។ សាវ័កប៉ុលមានប្រសាសន៍ថា “យ៉ាងនោះ ទើបឈ្មោះថា…
តើព្រះអង្គគង់នៅទីនេះទេ?
អ្នកស្រីលេឡា(Lela) កំពុងមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ ហើយលោកធីម៉ូធី(Timothy) ដែលជាស្វាមី មិនយល់ថា ហេតុអ្វីព្រះដែលមានក្តីស្រឡាញ់ អនុញ្ញាតឲ្យភរិយាគាត់រងទុក្ខវេទនាយ៉ាងនេះទេ។ នាងបានបម្រើព្រះអង្គដោយចិត្តស្មោះត្រង់ ក្នុងការងារជាគ្រូបង្រៀនព្រះគម្ពីរ និងបានបង្កើតសិស្សជាច្រើននាក់។ គាត់ក៏បានទូលសួរព្រះអង្គទាំងទឹកភ្នែកថា “ហេតុអ្វីព្រះអង្គអនុញ្ញាតឲ្យរឿងនេះកើតឡើង?” ប៉ុន្តែ លោកធីម៉ូធីនៅតែបន្តដើរជាមួយព្រះជាម្ចាស់ ដោយចិត្តស្មោះត្រង់។
ខ្ញុំក៏បានសួរគាត់ត្រង់ៗថា “ហេតុអ្វីលោកនៅតែជឿព្រះអង្គ?” “តើមានអ្វីដែលរារាំងមិនឲ្យអ្នកឈប់ជឿព្រះអង្គ?”
លោកធីម៉ូធីក៏បានឆ្លើយថា “គឺដោយសាររឿងដែលបានកើតឡើង កាលពីមុន”។ សព្វថ្ងៃនេះ គាត់មិនអាច “មើលឃើញ” ព្រះជាម្ចាស់ទេ តែគាត់បាននឹកចាំ អំពីពេលមួយ ដែលព្រះជាម្ចាស់បានជួយ និងការពារគាត់។ នោះជាសញ្ញាបញ្ជាក់ថា ព្រះអង្គនៅតែថែរក្សាក្រុមគ្រួសារគាត់។ គាត់ថា “ខ្ញុំដឹងថា ព្រះដែលខ្ញុំជឿ ទ្រង់នឹងនាំខ្ញុំឆ្លងកាត់ទុក្ខលំបាកនេះ តាមរបៀបរបស់ទ្រង់”។
ពាក្យសម្តីរបស់លោកធីម៉ូធីបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលលោកអេសាយបង្ហាញចេញនូវការទុកចិត្តចំពោះព្រះអម្ចាស់ ក្នុងបទគម្ពីរ អេសាយ ៨:១៧។ កាលនោះ គាត់មិនអាចមើលឃើញព្រះវត្តមានព្រះអង្គ ខណៈពេលដែលរាស្រ្តព្រះអង្គកំពុងតែត្រៀមខ្លួន សម្រាប់បញ្ហាដែលបង្ករឡើងដោយពួកសត្រូវ តែទោះជាយ៉ាងណាក៏ដោយ គាត់នៅតែ “រង់ចាំព្រះអម្ចាស់”។ គាត់ទុកចិត្តព្រះ ព្រោះព្រះអង្គបានប្រទានទីសំគាល់ ដែលបង្ហាញថា ព្រះអង្គតែងតែគង់នៅជាមួយជានិច្ច(ខ.១៨)។
មានពេលខ្លះ យើងប្រហែលជាមានអារម្មណ៍ថា ព្រះជាម្ចាស់មិនបានគង់នៅជាមួយយើង ក្នុងពេលយើងមានបញ្ហា ។ ស្ថិតក្នុងពេលបែបនេះ យើងចាំបាច់ត្រូវពឹងផ្អែកទៅលើអ្វីដែលយើងបានឃើញព្រះអង្គធ្វើក្នុងជីវិតយើង កាលពីមុន…
Sample Form Download DS
[contact-form-7 id="133913" title="Form for DS: Food for the souls"]
ជីវិតពេញបរិបូរ
លោកថូម៉ាស ហប់(Thomas Hobbes) ដែលជាទស្សនវិទូ នៅសតវត្សរ៍ទី១៧ បានសរសេរអត្ថបទដ៏ល្បីល្បាញថា តាមលក្ខណៈធម្មជាតិ ជីវិតរបស់មនុស្ស “មានភាពឯកោ ក្រីក្រ កាច ឃោឃៅ និងខ្លី”។ គាត់បានលើកឡើងថា សភាវគតិរបស់យើង មានទំនោរទៅរកការធ្វើសង្រ្គាម ដើម្បីគ្រង់គ្រងអ្នកដទៃ ដូចនេះ ការបង្កើតឲ្យមានរដ្ឋាភិបាល គឺជាមានភាពចាំបាច់ ដើម្បីអនុវត្តច្បាប់ និងរក្សាសណ្តាប់ធ្នាប់សង្គម។
នេះជាទស្សនៈអំពីភាពកម្សោយរបស់មនុស្ស ដែលបានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ក្នុងបទគម្ពីរយ៉ូហាន ១០:៨ ព្រះអង្គបានមានបន្ទូលថា “អស់អ្នកដែលមកមុនខ្ញុំ នោះសុទ្ធតែជាចោរលួចចោរប្លន់ទទេ”។ តែយើងមិនត្រូវអស់សង្ឃឹមឡើយ ព្រោះព្រះអង្គបានមានបន្ទូលផងដែរថា “ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង”(ខ.១០)។
បទគម្ពីរទំនុកដំកើង ជំពូក២៣ ក៏បានពិពណ៌នា អំពីលក្ខណៈនៃជីវិត ដែលព្រះជាអ្នកគង្វាលសព្វព្រះទ័យឲ្យយើងមាន។ ក្នុងព្រះអង្គ យើង “មិនខ្វះអ្វីឡើយ”(ខ.១) ហើយព្រះអង្គកែព្រលឹងយើងឡើងវិញ(ខ.៣)។ ព្រះអង្គដឹកនាំយើង តាមផ្លូវត្រឹមត្រូវ តាមព្រះទ័យដ៏គ្រប់លក្ខណ៍ ដើម្បីកុំឲ្យយើងមានការភ័យខ្លាច នៅពេលយើងជួបភាពងងឹត ព្រោះព្រះអង្គគង់នៅជាមួយយើង ដើម្បីកម្សាន្តចិត្តយើងជានិច្ច(ខ.៣-៤)។ ព្រះអង្គជួយឲ្យយើងមានជ័យជម្នះ នៅក្នុងទុក្ខលំបាក ហើយប្រទានព្រះពរហូរហៀរដល់យើង(ខ.៥)។ សេចក្តីល្អ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ នឹងនៅជាប់តាមយើងជារៀងរាល់ថ្ងៃ ហើយយើងមានឯកសិទ្ធិ ដែលមានព្រះវត្តមានព្រះអង្គគង់នៅជាមួយយើងជារៀងរហូត(ខ.៦)។
ចូរយើងឆ្លើយតប…
ដើរតាមគន្លងយ៉ាងត្រឹមត្រូវ
ដើម្បីភ្ជួរដីឲ្យត្រូវជួរ កសិករចាំបាច់ត្រូវបើកត្រាក់ទ័រ ដោយមើលទៅមុខឲ្យត្រូវទិសដៅ ហើយកាន់ចង្កូតឲ្យនឹង។ ប៉ុន្តែ សូម្បីតែអ្នកដែលមានភ្នែកភ្លឺល្អបំផុត ក៏នៅតែភ្ជួរខុសជួរ ហើយសូម្បីតែអ្នកដែលមានដៃរឹងមាំបំផុត ក៏នៅតែមានការចុករោយដែរ។ ប៉ុន្តែ សព្វថ្ងៃនេះ នៅប្រទេសជឿនលឿន គេបានប្រើចង្កូតស្វ័យប្រវត្តិ ដែលជាបច្ចេកវិទ្យាផ្អែកទៅលើប្រព័ន្ធជីភីអេស ដែលអនុញ្ញាតឲ្យត្រាក់ទ័រភ្ជូរដី ដាំដំណាំ ប្រមូលផល និងបាញ់ថ្នាំ ឬជី ត្រូវជួរល្អ។ វិធីសាស្រ្តនេះគឺពិតជាមានប្រសិទ្ធភាពណាស់ ដោយកសិករមិនចាំបាច់កាន់ចង្កូតឡើយ។ សូមស្រមៃថា អ្នកកំពុងតែអង្គុយនៅលើត្រាក់ទ័រធំមួយគ្រឿង ដែលកំពុងតែភ្ជួរដី ដោយអ្នកមិនចាំបាច់ត្រូវកាន់ចង្កួត តែបែរជាអាចកាន់នំប៉័ងសាំងវិចសាច់គោញាំយ៉ាងឆ្ងាញ់ពិសារ។ ព្រោះឧបករណ៍ដ៏អស្ចារ្យនេះបានធ្វើឲ្យត្រាក់ទ័ររបស់អ្នកបើកត្រង់ទៅមុខ ត្រូវតាមគន្លង ដោយមិនពិបាកទប់ចង្កូត។
អ្នកប្រហែលជានៅចាំព្រះនាមរបស់ស្តេចយ៉ូសៀស។ ទ្រង់បានឡើងសោយរាជ្យជាស្តេច ក្នុងព្រះជន្ម “៨ឆ្នាំ”(២ពង្សាវតាក្សត្រ ២២:១)។ ប៉ុន្មានឆ្នាំក្រោយមក ពេលទ្រង់មានព្រះជន្មប្រហែល២៥ឆ្នាំ លោកហ៊ីលគីយ៉ាដែលជាសម្តេចសង្ឃក៏បានរកឃើញ “គម្ពីរក្រឹត្យវិន័យ” ក្នុងព្រះវិហារ(ខ.៨)។ បន្ទាប់មក គេក៏បានអានគម្ពីរនោះឲ្យស្តេចវ័យក្មេងអង្គនេះស្តាប់។ ទ្រង់ក៏បានហែកព្រះពស្ត្រទ្រង់ ដោយការសោកសង្រេង ចំពោះការដែលពួកឰយុកោរបស់ទ្រង់មិនស្តាប់បង្គាប់ព្រះជាម្ចាស់។ ស្តេចយ៉ូសៀសក៏បានប្រព្រឹត្តអំពើដ៏ “ត្រឹមត្រូវ នៅចំពោះព្រះនេត្រព្រះអម្ចាស់”(ខ.២)។ គម្ពីរក្រឹត្យវិន័យនោះក៏បានក្លាយជាឧបករណ៍សម្រាប់ដឹកនាំរាស្រ្តរបស់ព្រះ ដើម្បីកុំឲ្យពួកគេរេរាម្តងទៅឆ្វេង ម្តងទៅស្តាំនោះឡើយ។ ការបង្រៀនរបស់ព្រះអម្ចាស់ ក្នុងព្រះគម្ពីរនោះបានតម្រង់ផ្លូវរបស់ពួកគេ។
ការអនុញ្ញាតឲ្យព្រះគម្ពីរដឹកនាំជីវិតយើង ជារៀងរាល់ថ្ងៃ ជួយឲ្យជីវិតយើងរស់នៅស្របតាមការស្គាល់ព្រះជាម្ចាស់ និងស្របតាមព្រះទ័យទ្រង់។ ព្រះគម្ពីរប៊ីបជាឧបករណ៍ដ៏អស្ចារ្យ ដែលជួយឲ្យយើងបោះជំហានត្រង់ទៅមុខ តាមផ្លូវព្រះ…
ពន្លឺនៃលោកិយ មិនឈប់បំភ្លឺឡើយ។
មនុស្សបានពឹងផ្អែកលើពន្លឺថ្ងៃ និងពន្លឺព្រះច័ន្ទ ដើម្បីបំភ្លឺនៅពេលថ្ងៃ និងពេលយប់ អស់ជាច្រើនជំនាន់រាប់មិនអស់។ ពន្លឺព្រះច័ន្ទជួយបំភ្លឺផ្លូវនៅពេលយប់ រីឯពន្លឺថ្ងៃផ្តល់កំារស្មី ដែលផ្តល់ជីវិតដល់រុក្ខជាតិហូបផ្លែ និងផ្តល់ជីវជាតិដែលរូបកាយយើងត្រូវការ ហើយបំភ្លឺលោកា នៅពេលថ្ងៃ និយាយរួមព្រះបានប្រទានពន្លឺដ៏អស្ចារ្យតាមរយៈតួពន្លឺទាំងពីរនេះ។ យ៉ាងណាមិញ ព្រះគម្ពីរលោកុប្បត្តិបានចែងថា ព្រះទ្រង់ “ធ្វើពន្លឺធំជា២តួ ១ដែលធំជាង នោះសំរាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសំរាប់បំភ្លឺក្នុងពេលយប់”(លោកុប្បត្តិ ១:១៦)។
ប៉ុន្តែ ថ្ងៃណាមួយ ព្រះអង្គនឹងប្រទាននូវពន្លឺមួយប្រភេទទៀត ដល់មនុស្សជាតិ។ សាវ័កយ៉ូហានបានកត់ទុកក្នុងកណ្ឌគម្ពីរវិវរណៈថា ទីក្រុងយេរូសឡិមថ្មី “មិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទ សំរាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ”(២១:២៣)។ ពាក្យ “ពន្លឺ” ដែលបានប្រើក្នុងបទគម្ពីរនេះ គឺប្រៀបបាននឹងចង្កៀងដ៏ធំមួយ។ ព្រះគ្រីស្ទដែលមានពេញដោយសិរីល្អ នឹងជាចង្កៀងខាងវិញ្ញាណ ដែលបំភ្លឺផែនដីថ្មីមានពេញដោយអំណរ។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជា “កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក”(យ៉ូហាន ១:២៩)។ ព្រះអង្គជាប្រភពនៃពន្លឺខាងវិញ្ញាណ ដែលធ្វើឲ្យអ្នកដើរតាមព្រះអង្គ ក្លាយជា “ពន្លឺនៃលោកិយ”(ម៉ាថាយ ៥:១៤)។ ប៉ុន្តែ ព្រះអង្គនឹងក្លាយជាចង្កៀងបំភ្លឺផ្លូវយើង អស់កល្បជានិច្ច(វិវរណៈ ២១:២៣)។ តើយើងនឹងមានចិត្តរំភើបយ៉ាងណា ពេលដែលបានរស់នៅក្នុងពន្លឺកូនចៀមនៃព្រះ!-Dennis Fisher
រូបព្រះ សម្រាប់ដោះទាល់
លោកស៊ែម(Sam) បានពិនិត្យមើលគណនីប្រាក់ចូលនិវត្តន៍របស់គាត់ ក្នុងមួយថ្ងៃពីរដង។ គាត់បានសន្សំប្រាក់ចូលនិវត្តន៍អស់រយៈពេល៣០ឆ្នាំហើយ ហើយដោយសារផ្សារហ៊ុនមានការកើនឡើង។ ទីបំផុត គាត់មានប្រាក់គ្រប់គ្រាន់ ដើម្បីចូលនិវត្តន៍។ ប៉ុន្តែ គាត់ក៏ខ្លាចផ្សារហ៊ុនធ្លាក់ចុះវិញផងដែរ។ ការភ័យខ្លាចនេះបានធ្វើឲ្យគាត់បារម្ភ អំពីប្រាក់ដែលគាត់មានក្នុងកុងធនាគាររបស់គាត់។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីហោរាយេរេមា ដែលព្រមានប្រជាជនយូដាថា “ឱពួកយូដាអើយ ចំនួនព្រះរបស់ឯង នោះប្រមាណស្មើនឹងទីក្រុងទាំងប៉ុន្មានរបស់ឯងដែរ ហើយដែលមានផ្លូវនៅក្រុងយេរូសាឡិមប៉ុណ្ណា នោះឯងក៏បានស្អាងអាសនាថ្វាយដល់របស់គួរខ្មាសនោះ ចំនួនប៉ុណ្ណោះដែរ គឺជាអាសនាសំរាប់ដុតកំញានថ្វាយដល់ព្រះបាលផង”(១១:១៣)។
ការថ្វាយបង្គំរូបព្រះរបស់ពួកយូដា គឺជាបញ្ហាដែលគួរឲ្យកត់សំគាល់។ ពួកគេដឹងថា ព្រះជាម្ចាស់ គឺជាព្រះ។ ហេតុអ្វីបានជាពួកគេនៅតែថ្វាយបង្គំព្រះដទៃ? កាលនោះ ពួកគេកំពុងតែចាក់ខ្សែ ឬខ្លួនមួយជិះទូកពីរ។ ពួកគេដឹងថា ពួកគេត្រូវការព្រះអម្ចាស់ជួយពួកគេ បន្ទាប់ពីពួកគេស្លាប់ទៅ ព្រោះមានតែព្រះពិតទេ ដែលអាចប្រោសពួកគេឲ្យរស់ពីស្លាប់ឡើងវិញ។ ប៉ុន្តែ ហេតុអ្វីពេលនោះ ពួកគេថ្វាយបង្គំរូបព្រះ? ព្រោះព្រះរបស់សាសន៍ដទៃបានសន្យាថា នឹងផ្តល់ឲ្យនូវសុខភាពល្អ ទ្រព្យសម្បត្តិ និងភាពចម្រុងចម្រើន។
តើអ្នកដឹងទេថា យើងក៏កំពុងតែជួបការល្បួងឲ្យថ្វាយបង្គំរូបព្រះផងដែរ? វាជាការល្អហើយ ដែលយើងមានអំណោយទាន ការអប់រំ និងលុយច្រើន។ ប៉ុន្តែ បើមិនប្រយ័ត្នទេ យើងនឹងងាកមកទុកចិត្តលើពួកវា ជាជាងទុកចិត្តព្រះ។ យើងដឹងថា យើងត្រូវការព្រះ នៅពេលយើងស្លាប់ទៅ ហើយយើងក៏សូមព្រះអង្គឲ្យប្រទានពរយើង ក្នុងពេលបច្ចុប្បន្នផងដែរ។ ប៉ុន្តែ បើយើងពឹងផ្អែក…
វិធីជួសជុល
នៅពេលយប់មួយនោះ អ្នកដឹកនាំម្នាក់បានចេញទៅក្រៅ ដើម្បីជិះសេះត្រួតពិនិត្យការងារ ដែលមិនទាន់ធ្វើហើយ។ ខណៈពេលដែលគាត់កំពុងតែពិនិត្យមើលសំណង់បាក់បែក នៅជុំវិញខ្លួនគាត់ គាត់ក៏បានឃើញកំផែងទីក្រុង ដែលបានទទួលរងការបំផ្លិចបំផ្លាញ និងទ្វារទីក្រុងដែលត្រូវភ្លើងឆេះអស់។ នៅតំបន់ខ្លះមានកំទេចថ្មច្រើនពេក ធ្វើឲ្យសេះគាត់មានការពិបាកធ្វើដំណើរទៅមុខទៀត។ គាត់ក៏បានត្រឡប់ទៅផ្ទះវិញ ដោយទឹកមុខស្រងូតស្រងាត់។
ពេលដែលគាត់ត្រូវរាយការណ៍អំពីការខូចខាត ដល់ពួកមន្រ្តីរបស់ទីក្រុងនេះ គាត់ក៏បានប្រាប់ពួកគេថា “អ្នករាល់គ្នាឃើញសណ្ឋានអាក្រក់របស់យើងរាល់គ្នានេះ ហើយថា ក្រុងយេរូសាឡិមនៅតែគ្រាំគ្រា ហើយទ្វារក្រុងទាំងប៉ុន្មានភ្លើងឆេះអស់ ដូច្នេះ ចូរមក យើងសង់កំផែងក្រុងយេរូសាឡិមឡើង ដើម្បីកុំឲ្យមានគេត្មះតិះដៀលដល់យើងទៀត”(នេហេមា ២:១៧)។ គាត់រាយការណ៍ថា ទីក្រុងកំពុងស្ថិតក្នុងភាពបាក់បែក ហើយកំផែងមិនអាចការពារទីក្រុងបានឡើយ។
ប៉ុន្តែ បន្ទាប់មក គាត់ក៏បានថ្លែងទៅកាន់ប្រជាជនដែលកំពុងតែថប់បារម្ភ ដើម្បីកំឡាចិត្តពួកគេថា ព្រះជាម្ចាស់បានដាក់ព្រះហស្តទ្រង់ នៅលើគាត់។ ភ្លាមៗនោះ ប្រជាជនក៏បានឆ្លើយតប ដោយរួបរួមគ្នា នៅក្នុងការជួសជុលកំផែងទីក្រុង(ខ.១៨)។
នៅក្រោមការដឹកនាំរបស់លោកនេហេមា ប្រជាជនទីក្រុងយេរូសាឡិមក៏បានជួសជុលកំផែងឡើងវិញ ក្នុងរយៈពេល៥២ថ្ងៃ ដោយជំនឿលើព្រះ និងការប្រឹងប្រែងអស់ពីលទ្ធភាព ទោះជាមានការប្រឆាំងពីសត្រូវ ហើយមានការពិបាកយ៉ាងណាក៏ដោយ(៦:១៥)។
ពេលដែលអ្នកពិចារណាអំពីកាលៈទេសៈរបស់អ្នក តើមានការអ្វីដែលហាក់ដូចជាពិបាក ប៉ុន្តែ អ្នកដឹងថា ព្រះជាម្ចាស់សព្វព្រះទ័យឲ្យអ្នកធ្វើ? តើមានអំពើបាបអ្វី ដែលអ្នកហាក់ដូចជាមិនអាចជម្រុះចោលឬទេ? តើទំនាក់ទំនងរបស់អ្នកមានបញ្ហាអ្វី ដែលមិនបានថ្វាយសិរីល្អដល់ព្រះ? តើមានកិច្ចការអ្វីដែលហាក់ដូចជាពិបាកពេក សម្រាប់ព្រះអង្គឬទេ?
ចូរទូលសូមការដឹកនាំពីព្រះ(២:៤-៥) ចូរវិភាគបញ្ហារបស់អ្នក(ខ.១១-១៥) ចូលទូលសូមឲ្យព្រះអង្គចូលរួមជាមួយអ្នក(ខ.១៨) ហើយចូរចាប់ផ្តើមដោះស្រាយបញ្ហារបស់អ្នក។—Dave…
ត្រូវបានបង្កើតមក មិនមែនសម្រាប់ភាពឯកោ
អ្នកស្រីស្ទេឡា(Stella) និយាយថា “ខ្ញុំមើលថែរគាត់។ ពេលណាគាត់សប្បាយចិត្ត ខ្ញុំក៏សប្បាយចិត្ត”។ លោកម៉ឺល(Merle) ក៏បានឆ្លើយតបថា “ខ្ញុំសប្បាយចិត្ត ពេលណានាងនៅក្បែរខ្ញុំ”។ លោកម៉ឺល និងអ្នកស្រីស្ទេឡាបានរៀបការអស់រយៈពេល៧៩ឆ្នាំមកហើយ។ ពេលដែលលោកម៉ឺលត្រូវបានគេទទួលឲ្យស្នាក់នៅក្នុងមន្ទីរចាស់ជរា គាត់មានអារម្មណ៍វេទនាណាស់ ដូចនេះ អ្នកស្រីស្ទេឡាក៏បាននាំគាត់មកផ្ទះវិញ ដោយចិត្តត្រេកអរ។ គាត់មានអាយុ១០១ឆ្នាំ ហើយចំណែកអ្នកស្រីស្ទេឡាវិញ មានអាយុ៩៥ឆ្នាំ។ អ្នកស្រីស្ទេឡាត្រូវការឈើច្រត់ដើម្បីផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត តែគាត់នៅតែធ្វើអ្វីដែលគាត់អាចធ្វើ ដោយក្តីស្រឡាញ់ សម្រាប់ស្វាមីរបស់គាត់ ដូចជា ការរៀបចំម្ហូបអាហារ ដែលស្វាមីគាត់ចូលចិត្តជាដើម។ ប៉ុន្តែ គាត់មិនអាចធ្វើការនេះ ដោយខ្លួនឯងបានឡើយ។ ចៅៗ និងអ្នកជិតខាង បានជួយអ្នកស្រីស្ទេឡាធ្វើការអ្វីដែលគាត់មិនអាចរ៉ាប់រងបាន។
អ្នកស្រីស្ទេឡា និងលោកម៉ឺលបានរួមជីវិត ជាគំរូ ដែលមានចែងក្នុងបទគម្ពីរលោកុប្បត្តិ ២ ដែលក្នុងនោះ ព្រះជាម្ចាស់បានមានបន្ទូលថា “ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសំរាប់ជួយវា”(ខ.១៨)។ គ្មានសត្វណាមួយដែលព្រះបានដាក់ ក្នុងសួនច្បាអេដែន ជាមួយលោកអ័ដាម អាចបំពេញតួនាទីនេះបានឡើយ។ គឺមានតែនាងអេវ៉ាប៉ុណ្ណោះ ដែលព្រះអង្គបានបង្កើតពីឆ្អឹងជំនីរបស់លោកអ័ដាំម ដែលអាចធ្វើជាអ្នកជំនួយ និងអ្នករួមជីវិតដ៏សក្តិសមរបស់លោកអ័ដាំម(ខ.១៩-២៤)។
នាងអេវ៉ា គឺជាអ្នករួមជីវិតដ៏ល្អបំផុត សម្រាប់លោកអ័ដាម ហើយតាមរយៈពួកគេ ព្រះជាម្ចាស់ក៏បានបង្កើតមង្គលការ។ នេះមិនគ្រាន់តែដើម្បីជាជំនួយដល់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ តែថែមទាំងដើម្បីបង្កើតគ្រួសារមួយ និងថែរក្សាស្នាព្រះហស្តព្រះអង្គ ដែលរាប់បញ្ចូលមនុស្សជំនាន់ក្រោយ(១:២៨)។ គ្រួសារដំបូងនោះ…
ព្រះអង្គបានកែប្រែខ្ញុំ
ពេលដែលលោកចន(John) ដែលជាម្ចាស់ផ្ទះបនធំជាងគេនៅទីក្រុងឡុងដ៍ ត្រូវបានគេចាប់ដាក់គុក គាត់យល់ច្រឡំថា ខ្លួនគាត់ជាមនុស្សល្អ។ ក្នុងអំឡុងពេលគាត់ជាប់ពន្ធនាគា គាត់បានសម្រេចចិត្តចូលរួមការសិក្សាព្រះគម្ពីរ ដើម្បីទទួលបាននូវនំខេក និងកាហ្វេ ប៉ុន្តែ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានឃើញអ្នកទោសដទៃទៀត ហាក់ដូចជាមានទឹកមុខរីករាយ។ គាត់ក៏បានចាប់ផ្តើមយំ នៅពេលដែលពួកគេច្រៀងបទចម្រៀងទី១ ហើយក្រោយមក គាត់ក៏ទទួលបានព្រះគម្ពីរមួយក្បាល។ គាត់មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានអានកណ្ឌគម្ពីរអេសេគាល ដែលបានចែងថា “កាលណាមនុស្សទុច្ចរិតបែរចេញពីអំពើទុច្ចរិត ដែលខ្លួនបានធ្វើ ទៅប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ នោះគេនឹងធ្វើឲ្យព្រលឹងខ្លួនរស់នៅ គឺនឹងរស់នៅជាពិត ឥតស្លាប់ឡើយ ដោយព្រោះគេបានពិចារណាហើយបែរចេញពីអំពើរំលង ដែលខ្លួនបានប្រព្រឹត្តនោះ”(១៨:២៧-២៨)។ ព្រះបន្ទូលព្រះបានប៉ះពាល់ចិត្តគាត់ ធ្វើឲ្យគាត់ដឹងថា គាត់មិនមែនជាមនុស្សល្អទេ… គាត់ជាមនុស្សអាក្រក់ ដែលត្រូវការការប្រែចិត្ត។ ពេលដែលគាត់បានអធិស្ឋានជាមួយលោកគ្រូគង្វាលហើយ គាត់ក៏បាននិយាយថា គាត់បានរកឃើញព្រះយេស៊ូវ ហើយព្រះអង្គបានកែប្រែជីវិតគាត់។
បទគម្ពីរខាងលើនេះ គឺជាពាក្យដែលបានថ្លែងទៅកាន់រាស្រ្តរបស់ព្រះ ពេលដែលពួកគេក្នុងស្ថិតនៅក្នុងការនិរទេស។ ទោះពួកគេបានងាកចេញពីព្រះហើយក៏ដោយ ក៏ព្រះអង្គនៅតែសព្វព្រះទ័យឲ្យពួកគេបោះបង់ចោលអំពើរំលងទាំងប៉ុន្មាន ដែលពួកគេបានប្រព្រឹត្តនោះ ហើយផ្លាស់ប្រែ “ឲ្យមានចិត្ត និងវិញ្ញាណថ្មី”(ខ.៣១)។ ខគម្ពីរនេះបានជួយឲ្យលោកចន “ប្រែចិត្ត និងរស់នៅថ្វាយព្រះ”(ខ.៣២) ដោយដើរតាមព្រះយេស៊ូវ ដែលជាព្រះ បានត្រាស់ហៅមនុស្សមានបាប ឲ្យប្រែចិត្ត(លូកា ៥:៣២)។
ចូរយើងឆ្លើយតប ពេលដែលព្រះវិញ្ញាណបណ្តាលចិត្តយើងឲ្យផ្លាស់ប្រែចិត្ត ដើម្បីឲ្យយើងអាចអរសប្បាយនឹងការអត់ទោសបាប និងសេរីភាពរួចពីអំពើបាបផងដែរ។—Amy Boucher…