តើយើងនៅតែគាស់កាយអំពើបាបរបស់យើងឬទេ?
អ្នកស្រីខូរី ធែន ប៊ូម(Corrie ten Boom) ជាអ្នកដែលបានរួចជីវិត នៅក្នុងរបបប្រល័យពូជសាសន៍។ គាត់យល់អំពីសារៈសំខាន់នៃការអត់ឱនទោស។ គាត់បាននិពន្ធសៀវភៅដែលមានចំណងជើងថា ការធ្វើដំណើរវែងឆ្ងាយ ថ្វាយព្រះអម្ចាស់ ។ ក្នុងសៀវភៅនេះ គាត់មានប្រសាសន៍ថា គាត់ចូលចិត្តគិតអំពីទិដ្ឋភាពដែលព្រះជាម្ចាស់បោះអំពើបាប ដែលបានអត់ទោសឲ្យ ចូលទៅក្នុងសមុទ្រ។ គាត់មានប្រសាសន៍ទៀតថា “ពេលណាយើងសារភាពអំពើបាបរបស់យើង ព្រះទ្រង់បោះអំពើបាបទំាងអស់នោះ ចូលទៅក្នុងសមុទ្រដ៏ជ្រៅ គឺកប់បាត់ជារៀងរហូត…ខ្ញុំជឿថា ព្រះជាម្ចាស់ក៏បានដាក់ផ្លាកនៅលើផ្ទៃទឹក ដើម្បីហាមកុំឲ្យយើងស្ទូចយកពួកវាមកវិញ”។
ត្រង់ចំណុចនេះ គាត់ចង់ឲ្យយើងដឹងថា ពេលណាព្រះទ្រង់អត់ទោសឲ្យអំពើបាបរបស់យើង នោះព្រះអង្គក៏បានអត់ទោសឲ្យយើងទាំងស្រុងផងដែរ។ នេះជាសេចក្តីពិតដ៏សំខាន់មួយ ដែលជួនកាល អ្នកជឿព្រះយេស៊ូវមិនបានយល់។ យើងមិនចាំបាច់ត្រូវគាស់កាយ ឬស្ទូចអំពើដ៏ខ្មាស់អៀនទាំងនោះមកវិញ នៅក្នុងអារម្មណ៍ដ៏អាប់អួររបស់យើងនោះឡើយ។ ផ្ទុយទៅវិញ យើងអាចទទួលយកព្រះគុណ និងការអត់ទោសបាបរបស់ព្រះអង្គ ដោយដើរតាមព្រះអង្គ ក្នុងសេរីភាពដ៏ពេញលេញ។
បទគម្ពីរទំនុកដំកើង ជំពូក១៣០ បានប្រកាស់ថា “ទ្រង់មានព្រះហឫទ័យអត់ទោស”។ បានសេចក្តីថា ព្រះទ្រង់ជាព្រះដ៏យុត្តិធម៌ តែព្រះអង្គក៏អត់ទោសបាប ឲ្យអ្នកណា ដែលប្រែចិត្តចេញ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងនេះក៏បានរង់ចាំព្រះអម្ចាស់ ដោយទុកចិត្តព្រះអង្គ(ខ.៥) ហើយទន្ទឹមនឹងនោះ គាត់ក៏បានប្រកាស់ដោយជំនឿថា ព្រះអង្គនឹងប្រោសលោះសាសន៍អ៊ីស្រាអែល ឲ្យរួចពីអំពើបាប(ខ.៨)។ អ្នកដែលជឿព្រះអង្គ និងរកឃើញ “ការប្រោសលោះដ៏ពេញលេញ”(ខ.៧)។
ពេលណាភាពអាម៉ាស់ និងការមិនឲ្យតម្លៃខ្លួនឯង បានដឹតជាប់ក្នុងអារម្មណ៍យើង យើងមិនអាចបម្រើព្រះ…
ស្មោះត្រង់រហូតដល់ពេលចម្រូត
ស្រ្តីម្នាក់ដែលខ្ញុំស្គាល់ បានរៀបគម្រោងធ្វើកម្មវិធីមួយ នៅក្នុងសួនច្បារក្នុងតំបន់ ហើយក៏បានអញ្ជើញក្មេងៗ ក្នុងតំបន់ដែលគាត់រស់នៅ ឲ្យចូលរួម។ គាត់មានចិត្តរំភើបរីករាយ ពេលដែលគាត់មានឱកាសចែកចាយ អំពីជំនឿរបស់គាត់ ដល់អ្នកជិតខាង នៅថ្ងៃនោះ។
គាត់បានជ្រើសរើសចៅទាំងបីនាក់របស់គាត់ និងសិស្សវិទ្យាល័យពីរនាក់ ឲ្យជួយគាត់ ក្នុងកម្មវិធីនេះ ដោយចែកក្រដាស់កិច្ចការឲ្យក្មេងៗ រៀបចំល្បែងកម្សាន្ត និងសកម្មភាពដទៃទៀត រៀបចំអាហារ ត្រៀមចែកចាយរឿងអំពីព្រះយេស៊ូវ ដល់ក្មេងៗ និងរង់ចាំក្មេងៗមកជុំគ្នា។
នៅថ្ងៃទីមួយ គ្មានក្មេងណាម្នាក់មកចូលរួម។ នៅថ្ងៃទីពីរ និងទីបី ក៏នៅតែគ្មានក្មេងមកចូលរួម។ ប៉ុន្តែ រៀងរាល់ថ្ងៃ មិត្តសំឡាញ់របស់ខ្ញុំម្នាក់នេះបានបន្តសកម្មភាពប្រចាំថ្ងៃ ជាមួយចៅៗ និងជំនួយការទាំងនោះ។
នៅថ្ងៃទី៤ គាត់ក៏បានឃើញគ្រួសារមួយ កំពុងតែញាំអាហារកម្សាន្ត នៅក្នុងសួនច្បារនោះ។ គាត់ក៏បានអញ្ជើញក្មេងៗ ឲ្យចូលរួម ក្នុងល្បែងកម្សាន្ត។ មានក្មេងស្រីតូចម្នាក់បានមកចូលរួម ដោយញាំអាហារជាមួយពួកគេ ហើយក៏បានស្តាប់រឿងអំពីព្រះយេស៊ូវ។ ក្មេងស្រីតូចម្នាក់នេះប្រហែលជានៅចាំពេលដ៏រីករាយនេះ ជាច្រើនឆ្នាំក្រោយមកទៀត។ តើនរណាដឹងថា ពួកគេនឹងសម្រេចបានលទ្ធផលអ្វី នៅពេលខាងមុខ? ព្រះជាម្ចាស់បានលើកទឹកចិត្តយើង តាមរយៈកណ្ឌគម្ពីរកាឡាទីថា “កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម”(៦:៩-១០)។
ចូរយើងកុំព្រួយបារម្ភ អំពីចំនួនមនុស្សចូលរួម ឬរង្វាស់នៃជោគជ័យ…
ភាពស្រស់ស្រាយ ក្នុងកន្លែងដ៏ក្រៀមក្រោះ
កាលខ្ញុំ និងស្វាមីខ្ញុំកំពុងតែដើរលេង នៅក្នុងតំបន់តូចមួយ ដែលមានថ្មច្រើន ក្នុងរដ្ឋវ៉ាយអូមីង ខ្ញុំក៏បានសង្កេតមើលដើមផ្កាឈូករ័ត្នមួយដើម ក្នុងកន្លែងដែលមានថ្មច្រើន និងក្រៀមក្រោះ ដែលមានរុក្ខជាតិតូចៗ ដើមកន្តេចអាល ដើមតំបងយក្សដែលមានបន្លាស្រួចៗ និងរុក្ខជាតិដទៃទៀតដុះនៅកន្លែងស្ងួតហែងនោះ។ វាមិនបានលូតខ្ពស់ ដូចដើមផ្កាឈូករ័ត្នដែលដុះក្នុងស្រុកនោះឡើយ តែវាមានភាពស្រស់ស្អាត។ វាបានធ្វើឲ្យចិត្តខ្ញុំរីករាយឡើង។
ផ្កាដ៏ស្រស់ស្អាត នៅកន្លែងដ៏ក្រៀមក្រោះនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីជីវិតរបស់មនុស្សទំាងអស់ សូម្បីតែអ្នកជឿក៏ដោយ ដែលអាចមានភាពក្រៀមក្រោះ និងគ្មានអំណរ។ បញ្ហារបស់យើងហាក់ដូចជាមិនអាចដោះស្រាយបាន ហើយជួនកាល យើងមានអារម្មណ៍ថា ព្រះអម្ចាស់ហាក់ដូចជាមិនបានឮការអធិស្ឋានរបស់យើង។ គឺដូចដែលស្តេចដាវីឌបានទូលអង្វរថា “ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មកស្តាប់ ហើយតបមកទូលបង្គំផង ពីព្រោះទូលបង្គំទាល់ក្រ ហើយខ្វះខាត”(ទំនុកដំកើង ៨៦:១)។ យើងក៏ចង់មានក្តីអំណរដូចស្តេចដាវីឌផងដែរ(ខ.៤)។
ប៉ុន្តែ ស្តេចដាវីឌក៏បានប្រកាស់ទៀតថា យើងបម្រើព្រះដ៏ស្មោះត្រង់(ខ.១១) មានសេចក្តីអាណឹត និងប្រកបដោយព្រះគុណ(ខ.១៥) ដែលមានសេចក្តីស្រឡាញ់ជាបរិបូរ សម្រាប់អស់អ្នក ដែលស្រែកអំពាវរកព្រះអង្គ(ខ.៥)។ ព្រះអង្គក៏ឆ្លើយតបការអធិស្ឋានរបស់យើង(ខ.៧)។
ជួនកាល ពេលណាយើងកំពុងតែស្រងូតស្រងាត់ ព្រះទ្រង់អាចលើកទឹកចិត្តយើង តាមរយៈសម្រស់នៃដើមផ្កាឈូករ័ត្ន ដែលដុះក្នុងកន្លែងក្រៀមក្រោះ ឬពាក្យ ឬសារលើកទឹកចិត្តពីមិត្តភក្តិណាម្នាក់ ឬក៏ខគម្ពីរលើកទឹកចិត្ត ឬមួយទេសភាពថ្ងៃរះដ៏ស្រស់ស្អាត ដើម្បីជួយឲ្យយើងបោះជំហានទៅមុខ ដោយក្តីសង្ឃឹម និងអំណរ។ ពេលណាយើងរង់ចាំថ្ងៃដែលព្រះអង្គរំដោះយើង ឲ្យរួចពីទុក្ខលំបាក យើងអាចចូលរួមជាមួយអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដោយប្រកាស់ថា…
ការធ្វើការជាមួយព្រះជាម្ចាស់
ក្នុងអំឡុងពេលដែលលោកប៊ីល អ៊ែស(Bill Ashe) ទៅលេងប្រទេសមិចស៊ីកូ នៅឆ្នាំ១៩៦២ គាត់បានជួយជួសជុលអណ្តូងស្នប់មួយ នៅមណ្ឌលកុមារកំព្រាមួយកន្លែង។ អណ្តូងស្នប់នោះដំណើរការដោយរហាត់ខ្យល់។ កាលពី១៤ឆ្នំាមុន គាត់បានទទួលការបណ្តាលចិត្ត ឲ្យបម្រើព្រះ ដោយជួយផ្គត់ផ្គង់ទឹកស្អាត ដល់អ្នកភូមិក្រីក្រ ហើយគាត់ក៏បានបង្កើតអង្គការមិនរកប្រាក់ចំណេញមួយ។ គាត់ថា “ព្រះជាម្ចាស់បានដាស់តឿនខ្ញុំ ឲ្យប្រើពេលវេលាឲ្យមានប្រយោជន៍បំផុត ដោយស្វែងរកមនុស្សដែលមានចិត្តចង់នាំទឹកស្អាត ទៅកាន់តំបន់ក្រីក្រដាច់ស្រយ៉ាល”។
ក្រោយមក បន្ទាប់ពីគាត់បានដឹង អំពីតម្រូវការទឹកស្អាត នៅទូទាំងពិភពលោក តាមរយៈការស្នើរសុំរបស់គ្រូគង្វាល និងអ្នកផ្សាយដំណឹងល្អរាប់ពាន់នាក់ នៅក្នុងប្រទេសជាង១០០ គាត់ក៏បានអញ្ជើញអ្នកដទៃ ឲ្យចូលរួមការងារនេះ។
ព្រះជាម្ចាស់បានត្រាស់ហៅយើង ឲ្យរួមគ្នាបម្រើព្រះអង្គ និងអ្នកដទៃ តាមមធ្យោបាយផ្សេងៗ។ ពេលដែលពួកជំនុំនៅក្រុងកូរិនថូសប្រកែកគ្នា អំពីគ្រូដែលពួកគេពេញចិត្ត សាវ័កប៉ុលក៏បានបញ្ជាក់ថា គាត់មានតួនាទីជាអ្នកបម្រើព្រះយេស៊ូវ និងជាមិត្តរួមការងាររបស់លោកអ័ប៉ូឡូស ដោយពឹងផ្អែកទាំងស្រុងទៅលើព្រះ ដើម្បីលូតលាស់ខាងវិញ្ញាណ(១កូរិនថូស ៣:១-៧)។ គាត់បានរំឭកយើងថា ការងារដែលព្រះឲ្យយើងធ្វើបម្រើព្រះអង្គ គឺមានតម្លៃមកពីព្រះអង្គ(ខ.៨)។ សាវ័កប៉ុលបានទទួលស្គាល់ថា ការធ្វើការជាមួយអ្នកដទៃ ដើម្បីបម្រើព្រះ គឺជាឯកសិទ្ធិ ហេតុនេះហើយ គាត់ក៏បានលើកទឹកចិត្តយើង ឲ្យស្អាងគ្នាទៅវិញទៅមក ដូចដែលព្រះអង្គបានកែប្រែជីវិតយើង ក្នុងសេចក្តីស្រឡាញ់(ខ.៩)។
ទោះព្រះវរបិតាដ៏មានចេស្តា មិនត្រូវការជំនួយរបស់យើង ដើម្បីសម្រេចព្រះរាជកិច្ចដ៏ធំរបស់ព្រះអង្គក៏ដោយ ក៏ព្រះអង្គបានប្រទានលទ្ធភាព និងអញ្ជើញយើង ឲ្យធ្វើការជាដៃគូរជាមួយព្រះអង្គ។—Xochitl Dixon
គ្រាន់តែទុកចិត្តប៉ុណ្ណោះ
មានពេលមួយ គេបានឲ្យក្មេង៣រយនាក់ស្លៀកពាក់ខោអាវ ហើយអង្គុយនៅតុអាហារ ដើម្បីបរិភោគអាហារពេលព្រឹក ហើយពួកគេបានអធិស្ឋានអរព្រះគុណព្រះ សម្រាប់អាហារដែលព្រះអង្គប្រទាន។ ប៉ុន្តែ នៅពេលនោះ ពួកគេគ្មានអាហារនៅលើតុឡើយ! នេះមិនមែនជាលើកទីមួយឡើយ ដែលលោកចន មូល័រ(George Mueller ឆ្នាំ១៨០៥-១៨៩៨) ដែលជានាយកនៃមណ្ឌលកុមារកំព្រា និងបេសកជន បានជួបរឿងនេះ។ ប៉ុន្តែ ពេលនោះ ជាឱកាស ដែលពួកគេអាចមើលឃើញរបៀបដែលព្រះផ្គត់ផ្គង់ពួកគេសារជាថ្មីទៀត។ បន្ទាប់ពីលោកមូល័រអធិស្ឋាន មិនទាន់បានប៉ុន្មាននាទីផង អ្នកដុតនំម្នាក់ បានមកឈរនៅមាត់ទ្វារមណ្ឌលកុមារកំព្រា ព្រោះកាលពីយប់មិញ គាត់ដេកមិនលក់។ គាត់ដឹងថា មណ្ឌលកុមារកំព្រានេះកំពុងតែត្រូវការអាហារ គាត់ក៏បានយកនំប៉័ងបីថង់មកឲ្យពួកគេ។ មិនយូរប៉ុន្មាន អ្នកលក់ទឹកដោះគោម្នាក់ ប្រចាំក្រុងនេះក៏មកបង្ហាញខ្លួននៅទីនោះផងដែរ។ រទេះដឹកទឹកដោះគោបានខូចនៅមុខមណ្ឌលកុមារកំព្រានោះ។ គាត់មិនចង់ឲ្យទឹកដោះគោខូច ដូចនេះគាត់ក៏បានប្រគល់ទឹកដោះគោនោះទៅលោកមូល័រ។
វាជារឿងធម្មតាទេ ដែលយើងមានការព្រួយបារម្ភ ថប់បារម្ភ និងអាណឹតខ្លួនឯង ពេលដែលយើងខ្វះធនធានដ៏ចាំបាច់ សម្រាប់សុខមាលភាពរបស់យើង ដែលមានដូចជាអាហារ ជំរក សុខភាព ប្រាក់កាស និងមិត្តភាពជាដើម។ បទគម្ពីរ ១ពង្សាវតាក្សត្រ ១៧:៨-១៦ បានរំឭកយើងថា ជំនួយរបស់ព្រះជាម្ចាស់មកដល់យើង តាមរយៈប្រភពដែលយើងមិននឹកស្មានដល់ គឺដូចដែលលោកអេលីយ៉ា បានទទួលការផ្គត់ផ្គង់ពីព្រះអង្គ តាមរយៈស្រ្តីមេម៉ាយទុរគត ដែល “មានតែម្សៅ១ក្តាប់នៅក្នុងខាប់ និងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ”(ខ.១២)។ ពីដំបូង…
ការបែកបាក់ ឬរួបរួមគ្នា
ទីក្រុងតិចសាកាណា មានទីតាំងចំខ្សែបន្ទាត់ព្រំដែនរបស់រដ្ឋតិចសាស់ និងរដ្ឋអាឃែនសាស់។ ទីក្រុងនេះមានប្រជាជន៧ម៉ឺននាក់ មានចៅហ្វាយក្រុងពីរនាក់ មានក្រុមប្រឹក្សាក្រុង ពីរ និងមានមន្ទីរប៉ូលីស និងអគ្គីភ័យពីរផ្សេងគ្នា។ ការប្រកួតកីឡារវាងក្រុមរបស់វិទ្យាល័យដែលនៅក្នុងរដ្ឋតិចសាស់ និងវិទ្យាល័យនៅក្នុងរដ្ឋអាឃែនសាស់ បាននាំឲ្យមានអ្នកទស្សនាច្រើនកុះករខុសធម្មតា គឺបានឆ្លុះបញ្ចាំងអំពីភាពស្ម័គ្រស្មោះដ៏ជ្រាលជ្រៅ ដែលក្រុមនីមួយៗមាន ចំពោះសាលារបស់រដ្ឋនីមួយៗ។ បញ្ហាប្រឈមសំខាន់ៗក៏កើតមានកាន់តែច្រើនផងដែរ ដែលមានដូចជាជម្លោះរឿងប្រព័ន្ធផ្គត់ផ្គង់ទឹកដែលផ្នែកទាំងពីរនៃទីក្រុងប្រើរួមគ្នា ដែលត្រូវបានគ្រប់គ្រង ដោយច្បាប់របស់រដ្ឋពីរផ្សេងគ្នា។ ប៉ុន្តែ គេក៏ដឹងផងដែរថា ទីក្រុងនេះក៏មានការរួបរួមគ្នា ទោះបីជាមានខ្សែបន្ទាត់ព្រំដែនពុះចែកទីក្រុងនេះជាពីរក៏ដោយ។ ពលរដ្ឋក្នុងទីក្រុងនេះបានជួបជុំគ្នា ជារៀងរាល់ឆ្នាំ ដើម្បីញាំអាហាររួម នៅពេលល្ងាច ដើម្បីអបអរសាទរការរួបរួមគ្នាជាសហគមន៍តែមួយ។
អ្នកជឿព្រះនៅទីក្រុងកូរិនថូស មិនមានខ្សែបន្ទាត់ព្រំដែនពុះចែកទីក្រុងរបស់ពួកគេជាពីរទេ ប៉ុន្តែ ពួកគេមានការបែកបាក់គ្នា។ ពួកគេមានការឈ្លោះប្រកែកគ្នា ដោយសារភាពស្មោះស្ម័គ្រដែលពួកគេមានចំពោះ គ្រូដែលបង្រៀនពួកគេ អំពីព្រះយេស៊ូវ ដែលមានដូចជា សាវ័កប៉ុល លោកអ័ប៉ូឡូស និងលោកកេផាស(ពេត្រុស)។ សាវ័កប៉ុលក៏បានអំពាវនាវពួកគេ ឲ្យមានការរួបរួមគ្នា ដោយមានចិត្តគំនិតតែមួយវិញ(១កូរិនថូស ១:១០) ដោយរំឭកពួកគេថា គឺព្រះគ្រីស្ទទេ ដែលបានសុគតលើឈើឆ្កាង ដើម្បីពួកគេ តែគ្រូរបស់ពួកគេមិនបានលោះបាបពួកគេឡើយ។
សព្វថ្ងៃនេះ យើងក៏មានបញ្ហាស្រដៀងនេះផងដែរ តើមែនទេ? ជួនកាល គ្រីស្ទបរិស័ទដែលមានគ្រូផ្សេងគ្នា តែមានគោលជំនឿដូចគ្នា ដែលជឿថា ព្រះយេស៊ូវបានលះបង់ព្រះជន្ម ដើម្បីលោះបាបយើង ប៉ុន្តែ ពួកគេបែរជាមានការឈ្លោះគ្នា…
បន្សុទ្ធនឹងភ្លើង
មាស២៤ការ៉ាត់ គឺជាមាសសុទ្ធស្ទើរតែ១រយភាគរយ ដោយមានលាយនឹងសារធាតុផ្សេងតែបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែ ដើម្បីសម្រេចឲ្យបានមាសសុទ្ធកំរិតនេះ គឺមិនមែនជាការងាយស្រួលឡើយ។ អ្នកចម្រាញ់មាសភាគច្រើន ប្រើវិធីសាស្រ្តមួយ ឬពីរប្រភេទ ដើម្បីធ្វើឲ្យមាសសុទ្ធល្អ។ វិធីសាស្រ្តមីល័រ គឺជាវិធីសាស្រ្តចម្រាញ់មាស ដែលលឿន និងថោកបំផុត ប៉ុន្តែ គេអាចសម្រេចបានមាសសុទ្ធ ៩៩,៩៥ភាគរយ។ វិធីសាស្រ្តវ៉ូលវីល ចំណាយពេលយូរជាង និងអស់ថ្លៃច្រើនជាង ប៉ុន្តែ អាចសម្រេចបានមាសសុទ្ធ ៩៩,៩៩ ភាគរយ។
នៅសម័យព្រះគម្ពីរ អ្នកចម្រាញ់មាស ប្រើភ្លើងដើម្បីធ្វើឲ្យមាសសុទ្ធ។ គេប្រើភ្លើងស្លរមាសឲ្យរាវ ដើម្បីឲ្យល្បាយដែលមិនសុទ្ធអណ្តែតឡើង ទៅផ្ទៃខាងលើ ដែលងាយនឹងឲ្យគេដួសចេញពីមាស។ ពេលដែលសាវ័កពេត្រុសសរសេរសំបុត្រទីមួយ ផ្ញើទៅអ្នកជឿព្រះយេស៊ូវ នៅទូទាំងតំបន់អាស៊ីមីន័រ(សព្វថ្ងៃ តំបន់ខាងជើងនៃប្រទេសទួរគី) គាត់បាននិយាយអំពីដំណើរការនៃការចម្រាញ់មាស ដើម្បីប្រៀបធៀបនឹងទុក្ខលំបាកក្នុងជីវិតគ្រីស្ទបរិស័ទ។ នៅសម័យនោះ ចក្រភពរ៉ូម៉ាំងបានបៀតបៀនអ្នកជឿជាច្រើននាក់ ដោយសារពួកគេមានជំនឿលើព្រះគ្រីស្ទ។ លោកពេត្រុសយល់អំពីបញ្ហានេះ ព្រោះគាត់ក៏ធ្លាប់ជួបការបៀតបៀនផងដែរ។ ប៉ុន្តែ លោកពេត្រុសក៏បានពន្យល់ថា ការបៀតបៀននោះ កំពុងតែសាកលជំនឿរបស់ពួកគេ ឲ្យសុទ្ធដូចមាស(១ពេត្រុស ១:៧)។
អ្នកប្រហែលជាមានអារម្មណ៍ថា ជីវិតអ្នកកំពុងតែស្ថិតក្នុងភ្លើងរបស់អ្នកចម្រាញ់មាស ដែលទទួលរងនូវកម្តៅនៃភាពអន់ថយ ជំងឺ ឬបញ្ហាប្រឈមផ្សេងៗ។ ប៉ុន្តែ ជាញឹកញាប់ ព្រះជាម្ចាស់បានប្រើទុក្ខលំបាក ដើម្បីបន្សុទ្ធមាសនៃជំនឿរបស់យើង ឲ្យបានសុទ្ធល្អ។ ពេលដែលយើងកំពុងតែឈឺចាប់ យើងប្រហែលជាទូលអង្វរព្រះជាម្ចាស់…
តើយើងមានវ័យធំល្មមហើយឬនៅ?
មានពេលមួយ ចៅប្រុសរបស់ខ្ញុំបានរត់ទៅរករថភ្លើងវិល ហើយក៏បានទៅឈរផ្អែក នៅលើជញ្ជាំងវាស់កម្ពស់ ដើម្បីឲ្យដឹងថា គាត់មានមាឌធំល្មមនឹងអាចជិះរថភ្លើងវិលនោះបានឬអត់។ គាត់ក៏បានស្រែកហ៊ោឡើង ដោយអំណរ ពេលដែលក្បាលរបស់គាត់ខ្ពស់ជាងគំនូរកំណត់កម្ពស់។
ក្នុងជីវិតយើង ជាញឹកញាប់ យើងត្រូវមានវ័យធំល្មម ដើម្បីធ្វើកិច្ចការនេះ ឬកិច្ចការនោះ តើមែនទេ? ឧទាហរណ៍ ក្មេងត្រូវមានអាយុធំល្មម ដើម្បីអាចអង្គុយកៅអីខាងមុខ នៅក្នុងរថយន្ត។ យើងត្រូវមានវ័យធំល្មម ដើម្បីប្រឡងយកប័ណ្ណបើកបរ ដើម្បីបោះឆ្នោត ដើម្បីរៀបការ ។ល។ យើងមិនចង់នៅក្មេងរហូតទេ គឺមិនខុសពីចៅប្រុសរបស់ខ្ញុំឡើយ។
នៅសម័យសញ្ញាចាស់ គេស្រឡាញ់ក្មេងៗ ប៉ុន្តែ គេមិនបានឲ្យតម្លៃពួកគេ ដូចមនុស្សធំឡើយ ទាល់តែពួកគេ “ពេញវ័យ” និងអាចរកប្រាក់ចំណូលចូលក្នុងផ្ទះ ហើយចូលទៅក្នុងសាលាប្រជុំ ដោយឯកសិទ្ធិរបស់មនុស្សពេញវ័យ។ ព្រះយេស៊ូវបានប្រឆំាងនឹងទំនៀមទម្លាប់នៅសម័យនោះ ដោយទទួលស្វាគមន៍អ្នកក្រីក្រ អ្នកជំងឺ និងក្មេងៗផងដែរ។ កណ្ឌគម្ពីរដំណឹងល្អបីកណ្ឌ(ម៉ាថាយ ម៉ាកុស និងលូកា) បានចែងអំពីឪពុកម្តាយ ដែលនាំកូនតូចៗ ចូលមកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្ត អធិស្ឋានឲ្យ(ម៉ាថាយ ១៩:១៣ ម៉ាកុស ១០:១៦)។
កាលនោះ ពួកសាវ័កបានស្តីបន្ទោសឲ្យមនុស្សធំ ព្រោះពួកគេគិតថា ការធ្វើដូចនេះហាក់ដូចជារំខាន។ ត្រង់ចំណុចនេះ ព្រះយេស៊ូវ “គ្នាន់ក្នុងព្រះទ័យ”(ម៉ាកុស ១០:១៤) ហើយក៏បានបើកព្រះហស្តទទួលស្វាគមន៍ក្មេងតូចៗទាំងនោះ។…
ការរត់ចូលទៅក្នុងសេចក្តីស្រឡាញ់
អ្នកស្រីណូរ៉ា(Nora) មានមាឌតូចល្អិត ប៉ុន្តែ ពេលដែលអ្នកស្រីប្រ៊ីហ្គែត(Bridget) ដែលជាមនុស្សកាច មានកម្ពស់១ម៉ែត្រ៨០ បានសម្លក់គាត់ដោយកំហឹង គាត់មិនមានការភ័យខ្លាចឡើយ។ អ្នកស្រីប្រ៊ីហ្គេតមិនអាចប្រាប់ អំពីមូលហេតុដែលគាត់មកមន្ទីរសម្ភពនោះទេ តែគាត់បានតាំងចិត្តហើយថា គាត់នឹងរំលូតកូន នៅថ្ងៃនោះ។ ដូចនេះ អ្នកស្រីណូរ៉ាក៏បាននិយាយយ៉ាងស្រទន់ ដើម្បីសាកសួរគាត់ ប៉ុន្តែ អ្នកស្រីប្រ៊ីហ្គេតបានឆ្លើយតបវិញ ដោយពាក្យសម្តីទ្រគោះបោះបោក។ មិនយូរប៉ុន្មាន អ្នកស្រីប្រ៊ីហ្គេតក៏បានក្រោកឈរ ដើម្បីចាកចេញ ដោយប្រកាស់ថា គាត់នឹងរំលូតកូន ទោះគេបានលើកទឹកចិត្តគាត់យ៉ាងណាក៏ដោយ។
ពេលដែលអ្នកស្រីណូរ៉ាកំពុងតែឈរនៅមាត់ទ្វារ អ្នកស្រីប្រ៊ីហ្គេតក៏បានបញ្រ្ចៀតខ្លួនចេញតាមទ្វារនោះ ហើយអ្នកស្រីណូរ៉ាក៏បានសួរគាត់ថា “មុនពេលអ្នកចេញទៅ តើខ្ញុំអាចឱបអ្នក ហើយអធិស្ឋានឲ្យអ្នកបានទេ?” តាំងពីមុនមក គ្មាននរណាធ្លាប់ឱបគាត់ ដោយបំណងល្អទេ។ ភ្លាមៗនោះ ទឹកភ្នែករបស់គាត់ក៏បានស្រក់ចុះមក ដោយមិនដឹងខ្លួន។
ត្រង់ចំណុចនេះ អ្នកស្រីណូរ៉ាបានឆ្លុះបញ្ចាំង ឲ្យគេស្គាល់ព្រះទ័យរបស់ព្រះនៃយើង ដែលស្រឡាញ់ពួកអ៊ីស្រាអែល ដែលជារាស្ត្រព្រះអង្គ ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ(យេរេមា ៣១:៣)។ ពួកគេបានដួលចុះ ដោយសារផលវិបាកនៃការមិនស្តាប់បង្គាប់ព្រះអង្គម្តងហើយម្តងទៀត។ តែព្រះជាម្ចាស់បានប្រាប់ពួកគេថា ព្រះអង្គបានទាញនាំពួកគេត្រឡប់មកវិញ ដោយសេចក្តីសប្បុរសដ៏ស្ថិតស្ថេរ ហើយព្រះអង្គនឹងស្អាងពួកគេឡើងវិញ(ខ.៣-៤)។
ប្រវត្តិរបស់អ្នកស្រីប្រ៊ីហ្គេត មានភាពស្មុគ្រស្មាញណាស់ តែមានមនុស្សជាច្រើនបានជួបការពិបាកដូចគាត់ផងដែរ។ មុនពេលគាត់បានស្គាល់សេចក្តីស្រឡាញ់ដ៏ពិតនៅថ្ងៃនោះ គាត់ជឿថា ព្រះ និងអ្នកដើរតាមទ្រង់សុទ្ធតែថ្កោលទោសគាត់។ ប៉ុន្តែ ថ្ងៃនោះ អ្នកស្រីណូរ៉ាបានធ្វើឲ្យគាត់ដឹងថា…
ក្តីសង្ឃឹម ដែលរីកឡើង
នៅក្នុងទីក្រុង ភីឡាដេលភា ពេលដែលគេកាប់ឆ្កាស្មៅ និងរុក្ខជាតិតូចៗដែលគ្មានប្រយោជន៍ នៅតាមទីលានមួយចំនួន ហើយបានដាំផ្កា និងដើមឈើដ៏ស្រស់ស្អាត ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ក៏មានសុខភាពផ្លូវចិត្តល្អប្រសើរជាងមុន។ រឿងដូចនេះ ក៏បានកើតឡើង ចំពោះអ្នកដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុផងដែរ។
បណ្ឌិតយូជីនា សោស(Eugenia South) បានធ្វើការនិពន្ធ និងស្រាវជ្រាវ អំពីប្រធានបទនេះ។ គាត់មានប្រសាសន៍ថា “គេបានរកឃើញភស្តុតាងកាន់តែច្រើន ដែលបញ្ជាក់ថា ទីកន្លែងដែលមានរុក្ខជាតិបៃតងច្រើន អាចមានឥទ្ធិពល មកលើសុខភាពផ្លូវចិត្ត ហើយមានសារៈសំខាន់ជាពិសេស ចំពោះអ្នកដែលរស់នៅ ក្នុងតំបន់ក្រីក្រ”។
ពេលដែលប្រជាជននៃនគរអ៊ីស្រាអែល និងយូដា ស្ថិតក្រោមការគៀបសង្កត់ ពួកគេបានរកឃើញក្តីសង្ឃឹមជាថ្មី ក្នុងការបើកសម្តែង តាមរយៈហោរាអេសាយ។ ហោរាអេសាយបានថ្លែងទំនាយ អំពីសេចក្តីហិនវិនាស និងការជំនុំជម្រះ ដែលពួកគេនឹងទទួល ប៉ុន្តែ គាត់ក៏បានថ្លែងទំនាយផងដែរថា “ទីរហោស្ថាន ហើយទីហួតហែង នឹងមានសេចក្តីអំណរ ឯសមុទ្រខ្សាច់ នឹងរីករាយ ហើយផ្កាឡើងដូចជាកុលាប គឺនឹងផ្កាឡើងយ៉ាងសន្ធឹក ក៏នឹងរីករាយដោយសេចក្តីអំណរ”(អេសាយ ៣៥:១-២)។
ទោះយើងកំពុងតែស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ នៅថ្ងៃនេះ យើងក៏អាចអរសប្បាយ ចំពោះការស្អាងឡើងវិញ ដែលព្រះវរបិតាគង់នៅស្ថានសួគ៌ប្រទានមកយើង ដែលនាំឲ្យយើងមានក្តីសង្ឃឹមឡើងវិញ តាមរយៈស្នាព្រះហស្តរបស់ព្រះអង្គផងដែរ។ ពេលណាយើងមានអារម្មណ៍បាក់ទឹកចិត្ត ការមើលទៅសិរីល្អ និងភាពរុងរឿងរបស់ព្រះអង្គ ដែលបានបង្ហាញចេញក្នុងស្នាព្រះហស្តព្រះអង្គ អាចលើកទឹកចិត្តយើង…