ព្រះអង្គទ្រយើង ក្នុងព្រះហស្តស្តាំ
លោកហ្វ្រេឌី ប្លុម(Fredie Blom) គឺជាជនជាតិអាហ្វ្រិកខាងត្បូង ដែលមានអាយុ១១៤ឆ្នំា នៅឆ្នំា២០១៨ ហើយក៏ត្រូវបានគេទទួលស្គាល់ថា ជាបុរសដែលអាយុវែងជាងគេ នៅសម័យនោះ។ គាត់បានកើតនៅឆ្នាំ១៩០៤ ជាឆ្នាំ ដែលបងប្អូនប្រុសត្រកូលរ៉ាយទាំងពីរនាក់(Wright Brothers) បានឆ្នៃបង្កើតយន្តហោះមុនគេក្នុងប្រវត្តិសាស្រ្ត។ គាត់បានឆ្លងកាត់សង្រ្គាមលោកទាំងពីរលើក សម័យបែកចែកពូជសាសន៍នៅប្រទេសអាហ្វ្រិកខាងត្បូង និងវិបត្តិសេដ្ឋកិច្ចពិភពលោក។ ពេលគេសួរគាត់ អំពីអាថ៌កំបាំងដែលធ្វើឲ្យគាត់មានអាយុវែងយ៉ាងនេះ លោកប្លុមគ្រាន់តែញាក់ស្មា។ គាត់មិនតែងតែជ្រើសរើសចំណីអាហារ និងការអនុវត្តន៍ដែលលើកកម្ពស់សុខមាលភាព គឺមិនខុសពីអ្នកដទៃឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកប្លុមបានប្រាប់អំពីហេតុផលមួយ ដែលធ្វើឲ្យគាត់មានសុខភាពល្អ គឺដោយសារព្រះអម្ចាស់ ដែលមានគ្រប់អំណាចចេស្តា ព្រះអង្គបានទ្រគាត់។
ពាក្យសម្តីរបស់លោកប្លុម បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ទៅកាន់ពួកអ៊ីស្រាអែល ជាជាតិសាសន៍ដែលស្ថិតក្រោមការសង្កត់សង្កិនរបស់ខ្មាំងសត្រូវដ៏កាចសាហាវ។ ព្រះអង្គសន្យាថា ព្រះអង្គនឹងចំរើនកំឡាំង ហើយជួយពួកគេ ហើយនឹងទ្រពួកគេ ដោយព្រះហស្តស្តាំដ៏សុចរិត(អេសាយ ៤១:១០)។ ទោះពួកគេស្ថិតក្នុងស្ថានភាពដែលអស់សង្ឃឹមយ៉ាងណា ហើយជួបទុកលំបាកខ្លាំងប៉ុណ្ណាក៏ដោយ ព្រះអង្គបានធានាពួកគេថា ព្រះអង្គបានទ្រពួកគេ ដោយថែរក្សាពួកគេយ៉ាងស្រទន់។ ព្រះអង្គមានបន្ទូលថា “កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង” (ខ.១០)។
ទោះយើងមានអាយុប៉ុន្មានឆ្នាំក៏ដោយ ទុក្ខលំបាកក្នុងជីវិតយើង នឹងមកគោះទ្វាររបស់យើង។ ទំនាក់ទំនងប្តីប្រពន្ធដែលប្រេះឆា កូនដែលចាកចោលគ្រួសារ ពត៌មានដ៏រន្ធត់ពីគ្រូពេទ្យ ឬសូម្បីតែការបៀតបៀនក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ព្រះនៃយើងឈោងទៅរកយើង…
ការស្វាគមន៍អ្នកខាងក្រៅ
ពេលដែលខ្ញុំផ្លាស់ទៅរស់នៅ ក្នុងប្រទេសផ្សេង ជាដំបូងខ្ញុំមានអារម្មណ៍ថា គេមិនស្វាគមន៍ខ្ញុំ។ បន្ទាប់ពីខ្ញុំរកបានកន្លែងអង្គុយ ក្នុងព្រះវិហារតូចមួយ នៅថ្ងៃដែលស្វាមីខ្ញុំអធិប្បាយព្រះបន្ទូលនៅទីនោះ បុរសម្នាក់ដែលមានវ័យចំណាស់ជាងខ្ញុំ បានប្រាប់ខ្ញុំឲ្យទៅអង្គុយកន្លែងផ្សេង ដោយខ្វះការគួរសម ធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល។ ភរិយាគាត់ក៏បានសុំទោសខ្ញុំ ហើយរៀបរាប់ថា ខ្ញុំកំពុងតែអង្គុយនៅលើកៅអីវែង ដែលពួកគេតែងតែអង្គុយជាប្រចាំ។ ប៉ុន្មានឆ្នាំក្រោយមក ខ្ញុំក៏បានដឹងថា ពួកជំនុំនៅទីនោះធ្លាប់ជួលកៅអីវែង ក្នុងព្រះវិហារ ឲ្យទៅពួកជំនុំ ដើម្បីរៃអង្គាសប្រាក់ សម្រាប់ព្រះវិហារ ហើយដើម្បីធ្វើយ៉ាងណា កុំឲ្យមានអ្នកដទៃមកអង្គុយនៅកៅអី ដែលមានម្ចាស់ហើយ។ គេជឿថា ផ្នត់គំនិតនេះបានបន្តមាន អស់ជាច្រើនទសវត្សរ៍ក្រោយមកទៀត។
ក្រោយមក ខ្ញុំក៏បាននឹកចាំ អំពីពេលដែលព្រះទ្រង់បានបង្គាប់ពួកអ៊ីស្រាអែលឲ្យស្វាគមន៍ជនបរទេស គឺផ្ទុយពីវប្បធម៌ ដែលខ្ញុំបានជួប នៅប្រទេសនោះ។ ព្រះអង្គបានប្រទានក្រឹត្យវិន័យនោះ ដើម្បីឲ្យរាស្រ្តទ្រង់មានការរីកចម្រើន ហើយព្រះអង្គក៏បានបង្គាប់ពួកគេឲ្យស្វាគមន៍ជនបរទេស ដោយរំឭកពួកគេថា ពីដើមពួកគេក៏ធ្លាប់រស់នៅជាជនបរទេស ក្នុងទឹកដីគេផងដែរ(លេវីវិន័យ ១៩:៣៤)។ ពួកគេមិនគ្រាន់តែត្រូវប្រព្រឹត្តចំពោះជនបរទេស ដោយចិត្តសប្បុរសប៉ុណ្ណោះទេ(ខ.៣៣) តែក៏ត្រូវ “ស្រឡាញ់គេ ឲ្យដូចខ្លួនឯង”(ខ.៣៤)។ ព្រះអង្គបានរំដោះពួកគេ ឲ្យរួចពីការជិះជាន់ នៅនគរអេស៊ីព្ទ ដោយប្រទានពួកគេ នូវផ្ទះ ក្នុងទឹកដី ដែលមាន “ទឹកដោះ និងទឹកឃ្មំហូរហៀរ”(និក្ខមនំ ៣:១៧)។ ព្រះអង្គសព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គស្រឡាញ់អ្នកដទៃ ដែលចូលមកស្នាក់នៅ ក្នុងទឹកដីនោះដែរ។
ពេលណាអ្នកជួបមនុស្សដែលអ្នកមិនដែលស្គាល់…
តើខ្វះប្រាជ្ញាឬ?
ខេនេត(Kenneth) ជាក្មេងអាយុពីរឆ្នាំ ដែលបានបាត់ខ្លួន។ ប៉ុន្តែ បន្ទាប់ពីម្តាយរបស់គាត់បានទូរស័ព្ទទៅលេខ៩១១ បានបីនាទី ភ្នាក់ងារសង្រ្គោះបន្ទាន់ម្នាក់ បានរកគាត់ឃើញ នៅកន្លែងតាំងពិពណ៌ជនបទ ដែលស្ថិតនៅចម្ងាយពីផ្ទះគាត់ តែពីរប្លុកប៉ុណ្ណោះ។ ម្តាយរបស់គាត់បានសន្យាថា ជីតារបស់គាត់ នឹងនាំគាត់ទៅកន្លែងតាំងពិពណ៌នោះ នៅពេលក្រោយ ក្នុងថ្ងៃដដែលនោះ។ ប៉ុន្តែ គាត់បានជិះត្រាក់ទ័រសម្រាប់ក្មេងលេង ទៅកន្លែងនោះ ហើយយកវាទៅចតនៅកន្លែងដែលគាត់ចូលចិត្ត។ ពេលដែលក្មេងប្រុសនោះបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ឪពុករបស់គាត់ ក៏បានដោះអាគុយចេញពីត្រាក់ទ័ររបស់ក្មេងលេងនោះ។
ខេនេត ជាក្មេងឆ្លាត ព្រោះគាត់អាចទៅកន្លែងដែលគាត់ចង់ទៅ ដោយខ្លួនឯង ប៉ុន្តែ ក្មេងដែលមានអាយុពីរឆ្នំានេះ នៅខ្វះប្រាជ្ញា ដែលជាគុណសម្បត្តិដ៏សំខាន់។ ក្នុងនាមយើងជាមនុស្សធំ ជួនកាល យើងក៏ខ្វះប្រាជ្ញា នៅក្នុងការធ្វើកិច្ចការផ្សេងៗផងដែរ។ ស្តេចសាឡូម៉ូន ដែលបានទទួលការតែងតាំងពីស្តេចដាវីឌ ដែលជាបិតា(១ពង្សាវតាក្សត្រ ២) បានទទួលស្គាល់ថា ទ្រង់មានអារម្មណ៍ថា ទ្រង់ដូចកូនក្មេង។ កាលនោះ ព្រះអម្ចាស់បានលេចមកឲ្យទ្រង់ឃើញ ក្នុងសុបិនរបស់ទ្រង់ ហើយមានបន្ទូលថា “ចូរសូមអ្វីដែលចង់ឲ្យអញប្រទានដល់ឯងចុះ”(៣:៥)។ ទ្រង់ក៏បានឆ្លើយថា “ទូលបង្គំដូចជាក្មេងតូច ឥតដឹងជាត្រូវចេញចូលយ៉ាងណាឡើយ … ដូច្នេះ សូមទ្រង់ប្រទានឲ្យទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តប្រកបដោយប្រាជ្ញាដើម្បីនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ”(ខ.៧-៩)។ ព្រះទ្រង់ក៏បានប្រទានឲ្យស្តេចសាឡូម៉ូន “មានប្រាជ្ញា និងយោបល់ច្រើនក្រៃលែង ព្រមទាំងព្រះហឫទ័យធំទូលាយដូចជាបណ្តាខ្សាច់ដែលនៅមាត់សមុទ្រ”(៤:២៩)។…
ប្រយុទ្ធនឹងបញ្ហា ដែលខ្លាំងដូចសត្វនាគ
តើអ្នកធ្លាប់ប្រយុទ្ធនឹងសត្វនាគទេ? នៅក្នុងសៀវភៅដែលលោកយូជិន ភីធ័រសិន(Eugene Peterson) បាននិពន្ធមានចំណងជើងថា ការស្តាប់បង្គាប់ ដ៏យូរអង្វែង នៅក្នុងទិសដៅតែមួយ គាត់បានប្រៀបធៀបការភ័យខ្លាចរបស់មនុស្ស ទៅនឹងការបង្ហាញចេញនូវការភ័យខ្លាច និងការរួមផ្សំនៃសេចក្តីដែលគួរឲ្យភ័យខ្លាចទំាងអស់ ដែលអាចធ្វើឲ្យយើងឈឺចាប់។ គាត់ថា សត្វមាន់ព្រៃមិនមែនជាគូរប្រៀបរបស់សត្វនាគសោះឡើយ។ តើលោកភីធ័រសិនចង់មានន័យដូចម្តេច? ជីវិតរបស់យើងមានពេញទៅដោយទុក្ខលំបាក ដែលមានដូចជា បញ្ហាសុខភាពដែលគំរាមកំហែងជីវិត ការបាត់បង់ការងារ ទំនាក់ទំនងប្តីប្រពន្ធដែលបែកបាក់ និងកូនដែលមិនស្តាប់បង្គាប់ជាដើម។ បញ្ហាទាំងអស់នេះ អាចនាំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយបង្ហាញ នូវភាពផុយស្រួយនៃជីវិត ដែលយើងមិនមានកម្លាំងគ្រប់គ្រាន់ ដើម្បីប្រយុទ្ធនឹងពួកវា តែម្នាក់ឯង។
តែក្នុងសង្រ្គាមនោះ យើងមានព្រះដែលជាអ្នកប្រយុទ្ធជើងឯក។ គឺមិនមែនជាជើងឯកក្នុងរឿងនិទាននោះទេ តែជាជើងឯកដែលខ្លាំងពូកែជាងគេ ដែលប្រយុទ្ធជំនួសយើង ហើយវាយបំបាក់សត្វនាគ ដែលព្យាយាមបំផ្លាញយើង។ ទោះសត្វនាគនោះ ជាទុក្ខលំបាករបស់យើង ឬជាសត្រូវខាងវិញ្ញាណ ដែលចង់បំផ្លាញយើងក្តី អ្នកប្រយុទ្ធជើងឯករបស់យើង ខ្លាំងពូកែជាងសត្វនាគនោះ ហេតុនេះហើយជាសាវ័កប៉ុលបានសរសេរ អំពីព្រះយេស៊ូវថា “ទ្រង់បានទាំងទំលាក់ងារពីពួកគ្រប់គ្រង និងពួកមានអំណាច ទាំងដាក់ពួកទាំងនោះនៅកណ្តាលជំនុំឲ្យគេមើល ហើយដឹកនាំគេទៅ ដោយមានជ័យជំនះ ដោយសារឈើឆ្កាងនោះឯង”(កូល៉ុស ២:១៥)។ អំណាចដែលបង្ហិនបំផ្លាញនៃលោកិយដែលមានបាប មិនអាចតតាំងនឹងព្រះអង្គបានឡើយ!
នៅពេលណាយើងដឹងថា ទុក្ខលំបាកនៃជីវិតយើងធំពេកសម្រាប់យើង គឺជាពេលដែលយើងអាចចាប់ផ្តើមសម្រាកក្នុងការសង្រ្គោះរបស់ព្រះគ្រីស្ទ។ យើងអាចនិយាយដោយទំនុកចិត្តថា “តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង”(១កូរិនថូស…
ការឆ្លើយតប ចំពោះការរិះគន់
ពាក្យសម្តីធ្ងន់ៗអាចធ្វើឲ្យមានការឈឺចាប់។ មិត្តភក្តិខ្ញុំម្នាក់ ដែលជាអ្នកនិពន្ធដែលបានទទួលពានរង្វាន់ មានការពិបាកនៅក្នុងការឆ្លើយតប ចំពោះការរិះគន់ដែលគាត់បានទទួល។ សៀវភៅរបស់គាត់ដែលទើបតែបោះពុម្ភផ្សាយ ត្រូវបានប្រិយមិត្តអ្នកអានដាក់ពិន្ទុឲ្យផ្កាយ៥ ហើយថែមទាំងបានទទួលពានរង្វាន់ធំមួយផងដែរ។ បន្ទាប់មក អ្នករិះគន់ទស្សនាវដ្តីម្នាក់ ដែលមហាជនបានគោរព បាននិយាយវាយប្រហារមកលើសៀវភៅគាត់ ដោយរៀបរាប់ថា គាត់សរសេរសៀវភៅនោះបានល្អ តែបានរិះគន់សៀវភៅគាត់យ៉ាងចាស់ដៃ។ គាត់ក៏បានសុំយោបល់ពីមិត្តភក្តិរបស់គាត់ ដោយសួរពួកគេថា តើគាត់គួរតែឆ្លើយតបទៅគេវិញ យ៉ាងដូចម្តេច?
មិត្តភក្តិរបស់គាត់ម្នាក់បានឲ្យយោបល់គាត់ថា គាត់គួរតែកាត់ចិត្ត។ ខ្ញុំក៏បានឲ្យយោបល់គាត់ តាមបទពិសោធន៍ដែលខ្ញុំមាន នៅក្នុងការនិពន្ធសៀវភៅទស្សនាវដ្តី ដែលរាប់បញ្ចូលទាំងគន្លឹះ ដើម្បីធ្វើមិនដឹងមិនឮចំពោះការរិះគន់ប្រភេទនោះ ឬរៀនសូត្រពីវា ខណៈពេលដែលយើងបន្តធ្វើការ និងនិពន្ធជាធម្មតា។
ទោះជាយ៉ាងណាក៏ដោយ ទីបំផុត ខ្ញុំក៏បានសម្រេចចិត្តស្វែងរកយោបល់ក្នុងព្រះគម្ពីរប៊ីប ជាយោបល់ល្អបំផុត ដែលបង្រៀនយើង អំពីរបៀបឆ្លើយតប ចំពោះការរិះគន់ធ្ងន់ៗ។ កណ្ឌគម្ពីរយ៉ាកុបបានឲ្យយោបលថា “បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែ”(១:១៩)។ សាវ័កប៉ុលក៏បានផ្តល់យោបល ឲ្យយើងរស់នៅ ដោយភាពសុខដុមជាមួយគ្នាផងដែរ(រ៉ូម ១២:១៦)។
ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរសុភាសិត មួយជំពូក បានផ្តល់ឲ្យយើងនូវប្រាជ្ញា ដើម្បីជៀសវាងជម្លោះ។ បទគម្ពីរសុភាសិត ១៥:១ បានចែងថា “ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្តីកំហឹងវិញ”។ “អ្នកណាដែលយឺតនឹងខឹង នោះរំងាប់សេចក្តីជំលោះវិញ”(ខ.១៨)។ ហើយម្យ៉ាងទៀត…
មនុស្សដែលមានចិត្តមានះ
បណ្ឌិតស៊ូស(Seuss) បាននិពន្ធរឿងកំប្លែងជាច្រើន ដែលក្នុងនោះ មានរឿងមួយដំណាលអំពី “មនុស្សចម្លែកពីរនាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា។ ម្នាក់ទៅខាងជើង ម្នាក់ទៀតទៅខាងត្បូង ឆ្លងកាត់ទីវាលមួយ”។ អ្នកទាំងពីរក៏បានដើរទល់មុខគ្នា ដោយរវាងអ្នកទាំងពីរ គឺគ្មាននរណាម្នាក់ព្រមជៀសផ្លូវឲ្យម្នាក់ទៀតដើរឡើយ។ មនុស្សចម្លែកទីមួយ ក៏បានស្បថទាំងកំហឹងថា គាត់នឹងមិនព្រមជៀសផ្លូវឡើយ ទោះពិភពលោកនៅត្រឹងមួយកន្លែងក៏ដោយ។(ពួកគេក៏បានបន្តឈរទល់មុខគ្នា ខណៈពេលដែលពិភពលោកនៅតែបន្តមានចលនាទៅមុខ ហើយគេក៏បានសង់ផ្លូវធំៗជុំវិញអ្នកទាំងពីរ។
រឿងនិទាននេះបានឆ្លុះបញ្ចាំង អំពីចារិកលក្ខណៈដែលមនុស្សមានពីកំណើត។ យើងចង់ត្រូវរៀងខ្លួន ហើយយើងក៏ងាយនឹងប្រកាន់ខ្ជាប់នូវផ្នត់គំនិតនេះ ដោយចិត្តរឹងចចេស ដែលនាំទៅរកសេចក្តីហិនវិនាស។
ប៉ុន្តែ យើងមានហេតុផលដែលត្រូវអរសប្បាយ ព្រោះព្រះទ្រង់បានសម្រេចព្រះទ័យបន្ទន់ចិត្តមនុស្ស ដែលរឹងចចេស។ សាវ័កប៉ុលបានយល់អំពីសេចក្តីពិតនេះ ហេតុនេះហើយ ពេលដែលសមាជិកពីរនាក់ ក្នុងពួកជំនុំនៅក្រុងភីលីព មានជម្លោះ គាត់ក៏ជួយផ្សះផ្សាពួកគេ ដោយគាត់ស្រឡាញ់ពួកគេ(ភីលីព ៤:២)។ គាត់បានបង្រៀនអ្នកជឿទាំងឡាយ ឲ្យមាន “ផ្នត់គំនិតតែមួយ” នៅក្នុងការស្រឡាញ់ ដោយការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដូចព្រះគ្រីស្ទ ហើយបន្ទាប់មក គាត់ក៏បានស្នើឲ្យពួកគេ “ជួយស្រ្តីទំាងពីរនោះ” ដែលធ្លាប់តស៊ូជាមួយគាត់ នៅក្នុងការផ្សាយដំណឹងល្អ(៤:៣)។ ការអំពាវនាវឲ្យពួកគេរួមគ្នាធ្វើការជាក្រុម ដើម្បីផ្សះផ្សាអ្នកទាំងពីរ គឺជាដំណោះស្រាយប្រកបដោយប្រាជ្ញា។
ជាការពិតណាស់ មានពេលដែលយើងត្រូវឈរយ៉ាងមាំមួន តែត្រូវឈរតាមគំរូព្រះគ្រីស្ទ ដែលខុសស្រឡះពីមនុស្សចម្លែកទាំងពីរ ក្នុងរឿងនិទាន។ មានរឿងជាច្រើន ក្នុងជីវិតយើង ដែលមិនសមនឹងឲ្យយើងតតាំងគ្នាយកឈ្នះយកចាញ់នោះឡើយ។ បទគម្ពីរកាឡាទី ៥:១៥…
តើយើងសំខាន់ទេ?
អស់រយៈពេលប៉ុន្មានខែកន្លងមកនេះ ខ្ញុំកំពុងតែទំនាក់ទំនងជាមួយយុវជនម្នាក់ ដែលកំពុងតែមានការគិតស៊ីជម្រៅ អំពីសេចក្តីជំនឿ។ នៅពេលមួយនោះ គាត់បានសរសេរថា “យើងគ្រាន់តែជាចំណុចដ៏តូចល្អិតក្រែលែង នៅលើខ្សែបន្ទាត់នៃប្រវត្តិសាស្រ្ត។ តើយើងសំខាន់ទេ?”
លោកម៉ូសេ ដែលជាហោរារបស់សាសន៍អ៊ីស្រាអែល ក៏យល់ស្របចំពោះទស្សនៈនេះផងដែរ បានជាគាត់ពោលថា “អាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់”(ទំនុកដំកើង ៩០:១០)។ ភាពរួញខ្លីនៃជីវិត អាចធ្វើឲ្យយើងមានការព្រួយបារម្ភ ហើយនាំឲ្យយើងឆ្ងល់ថា តើយើងសំខាន់ទេ?
យើងសំខាន់។ ព្រោះព្រះដែលបានបង្កើតយើងមក ទ្រង់ស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ អស់កល្បជានិច្ច។ ក្នុងបទគម្ពីរទំនុកដំកើងនេះ លោកម៉ូសេបានពោលថា “ឱសូមចំអែតយើងខ្ញុំ ដោយសេចក្តីសប្បុរសនៃទ្រង់ នៅពេលព្រឹក”(ខ.១៤)។ យើងជាមនុស្សសំខាន់ ព្រោះយើងសំខាន់ចំពោះព្រះ។
យើងក៏សំខាន់ ព្រោះយើងអាចបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដល់អ្នកដទៃ។ ជីវិតយើងខ្លីមែន តែមានន័យ បើសិនជាយើងបន្សល់ទុកនូវកេរដំណែល នៃសេចក្តីស្រឡាញ់របស់ព្រះ។ យើងរស់នៅ ក្នុងផែនដីនេះ មិនមែនដើម្បីរកលុយឲ្យបានច្រើន ហើយចូលនិវត្តឲ្យបានស្រណុកស្រួលនោះទេ តែដើម្បី “បង្ហាញសេចក្តីស្រឡាញ់របស់ព្រះ” ដល់អ្នកដទៃ ដោយបង្ហាញពួកគេ នូវសេចក្តីស្រឡាញ់របស់ព្រះអង្គ។
សរុបមក ជីវិតនៅលើផែនដីមានភាពបណ្តោះអាសន្ន ប៉ុន្តែ យើងជាស្នាព្រះហស្ត ដែលស្ថិតស្ថេរអស់កល្ប។ ដោយសារព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ នោះយើងនឹងបានរស់នៅជាមួយព្រះអង្គ ក្នុងនគរស្ថានសួគ៌ជារៀងរហូត។ នេះជាអ្វីដេលលោកម៉ូសេចង់ប្រាប់ឲ្យយើងដឹង ពេលដែលគាត់ធានាយើងថា ព្រះអង្គនឹង “ចម្អែតយើងខ្ញុំ…
មិនបែកគ្នាជារៀងរហូតទេ
បន្ទប់មានសភាពងងឹត ហើយស្ងាត់ ពេលដែលខ្ញុំរុញកៅអី ទៅក្បែរគ្រែគេងរបស់ជែកគី(Jacquie)។ មុនពេលដែលមិត្តភក្តិរបស់ខ្ញុំម្នាក់នេះ តយុទ្ធនឹងជំងឺមហារីកអស់រយៈពេល៣ឆ្នាំ គាត់ជាមនុស្សដែលស្វាហាប់ណាស់។ ខ្ញុំនៅតែអាចស្រមៃឃើញគាត់សើច ដោយកែវភ្នែកពេញដោយភាពរស់រវើក នឹងទឹកមុខញញឹស្រស់។ ឥឡូវនេះ នាងប្រែជាស្ងាត់ស្ងៀម និងនៅមួយកន្លែង ពេលខ្ញុំទៅសួរសុខទុក្ខគាត់ ក្នុងបន្ទប់ព្យាបាលពិសេស។
ពេលនោះ ខ្ញុំមិនដឹងថា ត្រូវនិយាយអ្វី ទៅកាន់គាត់ទេ។ ខ្ញុំក៏បានសម្រេចចិត្តអានខគម្ពីរខ្លះៗឲ្យគាត់ស្តាប់។ ខ្ញុំក៏បានយកព្រះគម្ពីរប៊ីបចេញពីកាបូប ហើយអានខគម្ពីរ ក្នុងកណ្ឌគម្ពីរកូរិនថូស ខ្សែទី១។
បន្ទាប់ពីបានសួរសុខទុក្ខគាត់ហើយ ខ្ញុំក៏បានចំណាយពេលដ៏សោកសៅម្នាក់ឯង ក្នុងរថយន្តរបស់ខ្ញុំ នៅកន្លែងចំណត។ ពេលនោះ គំនិតមួយបានលេចឡើងក្នុងចិត្តខ្ញុំ ដែលបានជួយទប់ទឹកភ្នែកខ្ញុំ។ ខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំនឹងបានជួបគាត់ម្តងទៀត នៅនគរស្ថានសួគ៌។ ដោយសារខ្ញុំជាប់នៅក្នុងសេចក្តីទុក្ខ ខ្ញុំក៏បានភ្លេចសេចក្តីពិត ដែលបានចែងថា សម្រាប់អ្នកជឿព្រះ សេចក្តីស្លាប់គ្រាន់តែជារឿងបណ្តោះអាសន្នប៉ុណ្ណោះ(១កូរិនថូស ១៥:២១-២២)។ ខ្ញុំដឹងថា ខ្ញុំនឹងបានជួបជែកគីម្តងទៀត ព្រោះយើងទាំងពីរសុទ្ធតែបានជឿថា ព្រះយេស៊ូវបានសុគត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីអត់ទោសបាបឲ្យយើង(ខ.៣-៤)។ បន្ទាប់ពី ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ បន្ទាប់ពីព្រះអង្គសុគតនៅលើឈើឆ្កាង សេចក្តីស្លាប់ក៏បានបាត់បង់អំណាច ដែលកាត់ផ្តាច់អ្នកជឿចេញពីគ្នា និងចេញពីព្រះ។ បន្ទាប់ពីយើងស្លាប់ទៅ យើងដែលជាអ្នកជឿព្រះអង្គ នឹងបានទៅរស់នៅក្នុងនរគស្ថានសួគ៌ ជាមួយព្រះ និងជាមួយបងប្អូនប្រុសស្រី ខាងវិញ្ញាណរបស់យើង ជារៀងរហូត។
ដោយសារព្រះយេស៊ូវនៅមានព្រះជន្មរស់សព្វថ្ងៃ…
ដឹងថា ចុងបញ្ចប់នឹងទៅជាយ៉ាងណា
កាលពីក្មេង គេចូលចិត្តសួរខ្ញុំថា “ពេលឯងធំឡើង តើឯងចង់ធ្វើអី?” ចម្លើយរបស់ខ្ញុំមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ពីដំបូងខ្ញុំថា ខ្ញុំចង់ក្លាយជាគ្រូពេទ្យ។ ក្រោយ មកខ្ញុំថា ខ្ញុំចង់ក្លាយជាប៉ូលីសពន្លត់អគ្គីភ័យ ចង់ក្លាយជាបេសកជន អ្នកដឹកនាំថ្វាយបង្គំ អ្នកជំនាញខាងរូបវិទ្យា ឬក្លាយជាតារាភាពយន្តដ៏ល្បី នៅលើប៉ុស្ទទូរទស្សន៍។ សព្វថ្ងៃនេះ ក្នុងនាមជាឪពុកដែលមានកូនប្រាំនាក់ ខ្ញុំក៏បានគិតថា កូនៗរបស់ខ្ញុំក៏ប្រាដកជាមានការពិបាក នៅក្នុងការឆ្លើយសំណួរនេះដែរ។ មានពេលជាច្រើនដង ដែលខ្ញុំចង់ប្រាប់ពួកគេថា ខ្ញុំដឹងថា ពួកគេពូកែជំនាញអ្វីជាងគេ។ ជួនកាល ឪពុកម្តាយអាចមើលឃើញសមត្ថភាពរបស់កូន ច្បាស់ជាងកូនមើលឃើញខ្លួនឯង។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអ្វីដែលសាវ័កប៉ុលបានមើលឃើញ ក្នុងអ្នកជឿ នៅក្រុងភីលីព ដែលគាត់បានស្រឡាញ់ និងអធិស្ឋានឲ្យ(ភីលីព ១:៣)។ គាត់អាចដឹងថា ព្រះទ្រង់នឹងសម្រេចអ្វី ដែលព្រះអង្គបានមានបន្ទូល។ ព្រះគម្ពីរប៊ីបបានធ្វើការបើកសម្តែងដ៏ធំមួយ អំពីគ្រាចុងក្រោយ ដែលនឹងមានការរស់ឡើងវិញ និងការផ្លាស់ប្រែអ្វីៗគ្រប់យ៉ាង(១កូរិនថូស ១៥ និង វិវរណៈ ២១)។ ប៉ុន្តែ ព្រះគម្ពីរក៏បានប្រាប់យើងថា ព្រះជាអ្នកតាក់តែងរឿងនៃជីវិតរបស់យើងម្នាក់ៗ។
ក្នុងសេចក្តីផ្តើមនៃសំបុត្រ ដែលសាវ័កប៉ុលសរសេរផ្ញើ ចេញពីមន្ទីរឃុំឃាំង គាត់បានរំឭកពួកជំនុំ នៅទីក្រុងភីលីពថា “ខ្ញុំជឿសេចក្តីនេះជាយ៉ាងជាក់ថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។ ព្រះយេស៊ូវបានចាប់ផ្តើម និងបញ្ចប់ការល្អនោះ។…
ការកម្សាន្តចិត្ត ដែលមិននឹកស្មានដល់
ខគម្ពីរនៅលើកាតដែលលីសា(Lisa) បានទទួលហាក់ដូចជាមិនត្រូវនឹងស្ថានភាពរបស់នាងទេ។ខគម្ពីរនោះបានចែងថា “ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបំរើនោះ ហើយវាក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចំបាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ”(២ពង្សាវតាក្សត្រ ៦:១៧)។ គាត់បានគិត ទាំងអារម្មណ៍ច្របូកច្របល់ថា ខ្ញុំមានជំងឺមហារីក។ ខ្ញុំទើបតែរលូតកូន! ខគម្ពីរដែលនិយាយ អំពីកងទ័ពទេវតា មិនត្រូវនឹងស្ថានភាពរបស់ខ្ញុំទេ។
ក្រោយមក អ្នកដែលបានជាពីជំងឺមហារីកបានចំណាយពេលស្តាប់គាត់ចែកចាយ ពីទុក្ខលំបាករបស់គាត់។ ស្វាមីរបស់គាត់ បានទទួលការអនុញ្ញាត ឲ្យវិលត្រឡប់ពីការបំពេញបេសកកម្មយោធា នៅក្រៅប្រទេស មុនពេលកំណត់។ មិត្តភក្តិរបស់គាត់ជាច្រើនបានអធិស្ឋានឲ្យគាត់។ ប៉ុន្តែ គាត់បានពិសោធន៍នឹងក្តីស្រឡាញ់របស់ព្រះខ្លាំងបំផុត នៅពេលដែលមិត្តភក្តិរបស់គាត់ម្នាក់ ឈ្មោះភែតធី(Patty) បានដើរចូលមករកគាត់ ដោយកាន់ក្រដាស់ជូតមាត់ពីរប្រអប់ ដាក់នៅលើតុ។ ពេលនោះគាត់ក៏បានចាប់ផ្តើមយំ ហើយជូតទឹកភ្នែកនឹងក្រដាស់នោះ។ ភែតធីយល់អារម្មណ៍របស់លីសា។ ព្រោះភែតធីក៏ធ្លាប់ឆ្លងកាត់ការរលូតកូនផងដែរ។
លីសាក៏បាននិយាយថា “ការល្អដែលពួកគេធ្វើសម្រាប់ខ្ញុំ គឺពិតជាមានន័យណាស់។ ឥឡូវនេះ ខ្ញុំយល់ខគម្ពីរ នៅលើកាតនោះហើយ។ អ្នកទាំងនោះប្រៀបបាននឹងកងទ័ពទេវតា ដែលព្រះទ្រង់ចាត់ឲ្យមកជួយខ្ញុំ”។
ពេលដែលកងទ័ពសត្រូវបានឡោមព័ទ្ធនគរអ៊ីស្រាអែល កងទ័ពទេវតាបានការពារលោកអេលីសេ។ ប៉ុន្តែ អ្នកបម្រើរបស់លោកអេលីសេមើលមិនឃើញទេវតាទាំងនោះទេ។ គាត់ក៏បានស្រែកឡើងថា “តើយើងនឹងធ្វើដូចម្តេច?”(ខ.១៥)។ លោកអេលីសេក៏បានអធិស្ឋាន សូមព្រះអម្ចាស់បើកភ្នែកគាត់ឲ្យមើលឃើញ ហើយគាត់ក៏បានមើលឃើញ។
ពេលណាយើងមើលទៅព្រះ ក្នុងពេលដែលយើងមានវិបត្តិ ព្រះអង្គនឹងបង្ហាញយើង នូវការអ្វីខ្លះដែលពិតជាសំខាន់ចំពោះយើង ហើយបង្ហាញឲ្យយើងដឹងថា យើងមិននៅម្នាក់ឯងឡើយ។ យើងនឹងដឹងថា ព្រះវត្តមាននៃការកម្សាន្តចិត្តរបស់ព្រះ…