Month: May 2021

ទៅដល់ត្រើយដោយសុវត្ថិភាព

នៅ​ប្រទេស​ប៉ាពូ ញូ គីនា កុលសម្ព័ន្ធ​ខាន់​ដា បាន​ទន្ទឹង​រង់​ចាំ ដោយ​ចិត្ត​រំភើប​រីក​រាយ ចំពោះ​ការ​មក​ដល់​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដែល​គេ​បាន​បោះ​ពុម្ពផ្សាយ​ជា​ភាសា​របស់​ពួក​គេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ទៅ​ដល់​ភូមិ​របស់​ពួក​គេ ​អ្នក​ដឹក​ជញ្ជូន​ព្រះគម្ពីរ ត្រូវ​ធ្វើ​ដំណើរ​តាម​សមុទ្រ ដោយ​ជិះ​កាណូត​តូច​ៗ​។

តើ​មាន​អ្វី​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ក្លាហាន នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ឆ្លង​កាត់​ទឹក​ដ៏​ធំ​ដូច​នេះ? ជា​ការ​ពិត​ណាស់ ពួក​គេ​មាន​ជំនាញ​ដើរ​សមុទ្រ​ស្រាប់។ ប៉ុន្តែ ពួក​គេ​ក៏​បាន​ស្គាល់​ព្រះ​ដែល​បាន​បង្កើត​សមុទ្រ​ផង​ដែរ។ ព្រះ​អង្គ​ជា​ព្រះ​ដែល​ដឹក​នាំ​យើង កាត់​តាម​សមុទ្រ​ជ្រៅ ដែល​មាន​ទឹក​រលក​ធំ​ៗ។

ស្តេច​ដាវីឌ​បាន​ពោល​ថា “តើ​ទូលបង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះវិញ្ញាណ​ទ្រង់?”(ទំនុកដំកើង ១៣៩:៧)។ “ទោះ​បើ​ទូលបង្គំ​នឹង​ឡើង​ទៅ​ឯ​ស្ថានសួគ៌ ក៏​មាន​ទ្រង់​សណ្ឋិត​នៅ​ទី​នោះ…ទោះ​បើ​ទូលបង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូសកាល ហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ គង់​តែ​ព្រះហស្ត​ទ្រង់​នឹង​នាំ​ទូលបង្គំ​នៅ​ទី​នោះ ហើយ​ព្រះហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូលបង្គំ​ដែរ”(ខ.៨-១០)។

ពាក្យ​ពេចន៍​ទាំង​នេះ​មាន​ន័យ​ជ្រាល​ជ្រៅ សម្រាប់​កុលសម្ព័ន្ធ​ខេន​ដាស ដែល​កំពុង​រស់​នៅ​លើ​កោះ ដែល​មាន​អាកាសធាតុ​ត្រូពិច ព្រៃ​ក្រាស់ និង​ភ្នំ​ដែល​មាន​ថ្ម​ច្រើន។ គេ​បាន​ហៅ​កោះ​នេះ​ថា “តំបន់​ចុង​ក្រោយ​ដែល​គេ​ស្គាល់”។ តែ​ក្នុង​នាម​ជា​អ្នក​ជឿ​នៅ​ទីនោះ និង​នៅ​កន្លែង​ផ្សេង គ្មាន​ទីកន្លែង ឬ​បញ្ហា​អ្វី ដែល​ព្រះ​ទ្រង់​ឈោង​មិន​ដល់​នោះ​ឡើយ។ គឺ​ដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង ១៣៩:១២ បាន​ចែង​ថា “ដូច្នេះ​ទាំង​សេចក្តី​ងងឹត​នោះ​ឯង មិន​លាក់​ពី​ទ្រង់​ឡើយ ទោះ​ទាំង​យប់​ក៏​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​ដែរ ឯ​សេចក្តី​ងងឹត និង​ពន្លឺ​ភ្លឺ នោះ​ស្មើ​គ្នា​នៅ​ចំពោះ​ទ្រង់”។

ដូច​នេះ ព្រះ​ទ្រង់​មាន​បន្ទូល​បង្ក្រាប​ទឹក​រលក និង​ខ្យល់​ព្យុះ​ដែល​នៅ​ពី​មុខ​យើង ដោយ​បន្ទូល​ថា “ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ”(ម៉ាកុស…

ចូរដើរ កុំរត់

ខ្ញុំ​តែង​តែ​ឃើញ​នាង ទៅ​ទទួល​ស្វាគមន៍​ថ្ងៃ​រះ ជា​រៀង​រាល់​ពេល​ព្រឹក។ នាង​ជា​អ្នក​ហាត់​ប្រាណ​ដោយ​ការ​ដើរ​លឿន ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ។ ពេល​ខ្ញុំ​បើក​ឡាន​ជូន​កូន​ទៅ​រៀន ខ្ញុំ​តែង​តែ​ឃើញ​នាង ដើរ​នៅ​លើ​ចិញ្ចើម​ផ្លូវ។  នាង​បាន​មាន​កាស់​ធំ​ខុស​ធម្មតា​ពាក់​នៅ​លើ​ត្រចៀក និង​ពាក់​ស្រោម​ជើង​វែង​ដល់​ក្បាល​ជង្គង់។ នាង​ដើរ​ទៅ​មុខ ដោយ​ចលនា​ដៃ និង​ជើង​ឆ្លាស់​គ្នា​យ៉ាង​លឿន​។ កីឡា​ប្រភេទ​នេះ មាន​ភាព​ខុស​ប្លែក​ពី​ការ​រត់​ហាត់​ប្រាណ​ត្រឹក​ៗ។ ការ​ដើរ​លឿន​គឺ​រាប់​បញ្ចូល​ការ​ទប់​ចិត្ត និង​រាងកាយ​ដែល​តាម​ធម្មតា យើង​ចង់​តែ​រត់ ពេល​ដែល​យើង​ដើរ​លឿន​ដូច​នេះ។ ទោះ​វា​មិន​ដូច​ការ​រត់ តែ​វា​មាន​ថា​ពល ការ​ផ្តោត​ចិត្ត និង​កម្លាំង ដូច​ការ​រត់​ត្រឹក​ៗ​ផង​ដែរ។ ប៉ុន្តែ គេ​មាន​ការ​គ្រប់​គ្រង​វា​បាន​ល្អ។​

អំណាច​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង គឺ​ជា​គន្លឹះ​ដ៏​សំខាន់។ ការ​បន្ទាប​ខ្លួន​តាម​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ គឺ​មិន​ខុស​ពី​ការ​ដើរលឿន​នោះ​ឡើយ គឺ​មនុស្ស​ច្រើន​តែ​គិត​ថា ការ​បន្ទាប​ខ្លួន ជា​ភាព​កម្សោយ។ តាម​ពិត គឺ​មិន​ដូច្នោះ​ទេ។ ការ​បន្ទាប​ខ្លួន គឺ​មិនមែន​ជា​ការ​បន្ថយ​កម្លាំង ឬ​សមត្ថ​ភាព​របស់​យើង​ទេ តែ​ផ្ទុយ​ទៅ​វិញ យើង​គ្រប់​គ្រង​កម្លាំង ឬ​លទ្ធ​ភាព​របស់​យើង គឺ​ដូច​ដែល​ដៃ និង​ជើង​យើង ស្ថិត​នៅ​ក្រោម​ការ​បញ្ជា​របស់​គំនិត ពេល​ដែល​គេ​ហាត់​ប្រាណ ដោយ​ការ​ដើរ​លឿន​យ៉ាង​ដូច្នោះ​ដែរ។​

ពាក្យ “ដើរ​ដោយ​សុភាព​រាប​ទាប” ​ក្នុង​បទ​គម្ពីរ​មីកា​ គឺ​បាន​ត្រាស់​ហៅ​យើង ឲ្យ​គ្រប់​គ្រង​ចំណង់​របស់​យើង ដែល​ចេះ​តែ​ចង់​ធ្វើ​អ្វី​លឿន ជាង​ការ​ដឹក​នាំ​របស់​ព្រះ។ យើង​ត្រូវ “​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស” (៦:៨) ហើយ​ការ​នេះ​អាច​នាំ​ឲ្យ​យើង​មាន​ចិត្ត​ចង់​ធ្វើ​អ្វី​ម្យ៉ាង ឲ្យ​បាន​ឆាប់​រហ័ស។ នេះ​ជា​រឿង​ធម្មតា…

នាងធ្វើការអ្វីដែលនាងធ្វើបាន

នាង​បាន​ដាក់​នំពង​ទា​តូច​ៗ​មួយ​កញ្ចប់​នៅ​ពី​លើ​តុ​គិត​លុយ ហើយ​បន្ទាប់​មក នាង​ក៏​បាន​ដាក់​កាត​ថ្ងៃ​ខួប​កំណើត និង​ចំណិត​ដំឡូង​បំពង​ប៉ុន្មាន​កញ្ចប់ នៅ​លើ​តុ​នោះ​ទៀត។​ នាង​កំពុង​តែ​ឈឺ​ក្បាល​ស្រាប់​ផង កូន​នាង​ដែល​ចេះ​ដើរ​តេស​តាស់ ក៏​បានស្រែក​រក​ការ​ចាប់​អារម្មណ៍​ពី​នាង។ ពេល​អ្នក​គិត​លុយ​ប្រាប់​នាង អំពី​ថ្លៃ​ទំនិញ​សរុប ស្រ្តី​ជា​ម្តាយ​រូប​នេះ​ក៏​បាន​ឈ្ងោក​មុខ។ គាត់​ដក​ដង្ហើម​ធំ ហើយ​មើល​ទៅ​កូន​គាត់ ដោយ​ការ​សោក​ស្តាយ រួច​និយាយ​ថា “អូហ៍ ខ្ញុំ​ត្រូវ​ដក​របស់​ខ្លះ​ចេញ តែ​របស់​ទាំងអស់​នេះ​សម្រាប់​ពិធី​ខួប​កំណើត​របស់​នាង​ទេ”។

អតិថិជន​ម្នាក់​ទៀត ដែល​កំពុង​ឈរ​ពី​ក្រោយ ​ក៏​បាន​ដឹង អំពី​ការ​ឈឺ​ចាប់​របស់​ស្រ្តី​ជា​ម្តាយ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះ​បន្ទូល ដែល​ព្រះ​យេស៊ូវ​មាន ទៅ​កាន់​នាង​ម៉ារា នៅ​ស្រុក​បេថានី។ បន្ទាប់​ពី​នាង​បាន​ចាក់​ទឹក​អប់​ដ៏​មាន​តម្លៃ​ថ្វាយ​ព្រះ​អង្គ មុន​ពេល​ព្រះ​អង្គ​សុគត និង​បញ្ចុះ​ព្រះ​សព ពួក​សិស្ស​ក៏​បាន​ចំអក​ឲ្យ​នាង។ ព្រះ​អង្គ​ក៏​បាន​កែ​តម្រង់​ពួក​គេ ដោយ​ពោល​សរសើរ ​នាង​ថា “នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន”(ម៉ាកុស ១៤:៨)។ ត្រង់​ចំណុច​នេះ ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​ថា “នាង​បាន​ធ្វើអ្វី​ៗ​គ្រប់​យ៉ាង ដែល​នាង​អាច​ធ្វើ​បាន​នោះ​ទេ” តែ​ព្រះ​អង្គ​មាន​បន្ទូល​ថា “នាង​បាន​ធ្វើ​ការ​អ្វី ដែល​នាង​ធ្វើ​បាន”។ ព្រះ​អង្គ​មិន​មាន​បន្ទូល​សំដៅ​ទៅ​តម្លៃ​ដ៏​សែន​ថ្លៃ​របស់​ទឹក​អប់​ទេ តែ​ដែល​សំខាន់​នោះ គឺ​នាង​បាន​បង្ហាញ​ចេញ​នូវ​ក្តី​ស្រឡាញ់ ចំពោះ​ព្រះ​អង្គ។

នៅ​ពេល​នោះ មុន​ពេល​ស្រ្តី​ជា​ម្តាយ​ដក​ទំនិញ​ខ្លះ​ចេញ អតិថិជន​ដែល​ឈរ​ពី​ក្រោយ​នាង​ក៏​បាន​ឱន​ទៅ​មុខ ហើយ​ក៏​បាន​យក​កាត​ក្រេឌីត​របស់​គាត់​ដាក់​ចូល​ម៉ាស៊ីន​ស្គែន ហើយ​ក៏​បាន​ចេញ​ថ្លៃ​ទំនិញ​ជំនួស​នាង។ ថ្លៃ​ដែល​គេ​ចេញ​ឲ្យ​នោះ មិន​ច្រើន​ណាស់​ណា​ទេ តែ​នាង​ក៏​បាន​សល់​ប្រាក់​សម្រាប់​ចាយ​ក្នុង​ខែ​នោះ។ ប៉ុន្តែ សម្រាប់​ស្រ្តី​ជា​ម្តាយ​នេះ ទង្វើ​ដ៏​សប្បុរស​មួយ​នេះ មាន​ន័យ​ចំពោះ​នាង​ណាស់។ នេះ​ជា​ទង្វើ​នៃ​ក្តី​ស្រឡាញ់​ពិត…

ការប្រឈមមុខដាក់ភាពងងឹត

នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៦០ មាន​មនុស្ស​ពីរ​នាក់ បាន​ចូល​រួម នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ អំពី​ឥទ្ធិ​ពល​របស់​ភាព​ងងឹត មក​លើ​សតិ​អារម្មណ៍​របស់​មនុស្ស។ អ្នក​ស្ម័គ្រ​ចិត្ត​បាន​ចូល​ទៅ​ក្នុង​រូង​ភ្នំ​ផ្សេង​ពី​គ្នា ខណៈ​ពេល​ដែល​អ្នក​ស្រាវ​ជ្រាវ​ធ្វើ​ការ​សង្កេតមើល​ទម្លាប់​នៃ​ការ​បរិភោគ និង​ការ​គេង​របស់​ពួក​គេ។ ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ស្ថិត​ក្នុង​ភាព​ងងឹត​អស់​៨៨​ថ្ងៃ ហើយ​ម្នាក់ទៀត ១២៦​ថ្ងៃ។ ពួក​គេ​ម្នាក់​ៗ​ក៏​បាន​គិត​ស្មាន អំពី​រយៈ​ពេល​ដែល​ខ្លួន​អាច​ស្ថិត​ក្នុង​ភាព​ងងឹត ហើយ​បាន​ស្មាន​ខុស​ចំនួន​ជា​ច្រើន​ខែ។ មាន​ម្នាក់​គិត​ថា គាត់​គ្រាន់​តែ​គេង​ថ្ងៃ​មួយ​ស្របក់ តែ​ក្រោយ​មក គាត់​ក៏​បាន​ដឹង​ថា តាម​ពិត​គាត់​បាន​គេង​អស់​៣០ម៉ោង​។ ដូច​នេះ ភាព​ងងឹត​បាន​ធ្វើ​ឲ្យ​គាត់​វង្វេង​ស្មារតី។

នៅ​គ្រា​សញ្ញា​ចាស់ រាស្រ្ត​របស់​ព្រះ​បាន​ស្ថិត​ក្នុង​ភាព​ងងឹត នៃ​ការ​និរទេស​ដែល​ជិត​មក​ដល់។ ពួក​គេ​ក៏​បាន​រង់​ចំា ដោយ​មិន​ដឹង​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទេ។ ហោរា​អេសាយ​ក៏​បាន​និយាយ អំពី​ភាព​ងងឹត ដើម្បី​ប្រៀប​ប្រដូច អំពី​ការ​វង្វេង​ស្មារតី​របស់​ពួក និង​ដើម្បី​និយាយ អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​(អេសាយ ៨:២២)។ កាល​ពី​មុន សាសន៍​អេស៊ីព្ទ​ក៏​ធ្លាប់​ស្ថិត​ក្នុង​ភាព​ងងឹត ដែល​ស្ថិត​ក្នុង​ចំណោម​គ្រោះ​កាច​ទាំង​១០​(និក្ខមនំ ១០:២១-២៩)។ តែ​នៅ​សម័យ​ហោរា​អេសាយ ពួក​អ៊ីស្រាអែល​ក៏​បាន​ស្គាល់​ភាព​ងងឹត​ផង​ដែរ។

ប៉ុន្តែ ពន្លឺ​ក៏​បាន​មកដល់។ ​គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ឯ​បណ្តាជន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​នៃ​ម្លប់​សេចក្តី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ”(អេសាយ ៩:២)។ ការ​សង្កត់​សង្កិន និង​ការ​វង្វេង​នឹង​បញ្ចប់។ គាត់​ក៏​បាន​ថ្លែង​ទំនាយ​ថា ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ក៏​បាន​យាង​មក​ប្រសូត​ជា​មនុស្ស ដើម្បី​កែ​ប្រែ​អ្វី​ៗ​ទាំង​អស់ ហើយ​ប្រទាន​យុគ​សម័យ​ថ្មី​មួយ គឺ​យុគ​សម័យ​នៃ​ការ​អត់​ទោស និង​សេរីភាព​(ខ.៦)។

ព្រះ​យេស៊ូវ​ក៏​បាន​យាង​មក​មែន។ ហើយ​ទោះ​ភាព​ងងឹត​នៃ​ពិភព​លោក​នេះ​…

តាមរក ដោយក្តីស្រឡាញ់

កវី​អង់គ្លេស ឈ្មោះ ហ្វ្រង់ស៊ីស ថមសុន(Francis Thompson) បាន​និពន្ធ​បទ​កំណាព្យ មាន​ចំណង​ជើង​ថា “អ្នក​ប្រមាញ់​មក​ពី​ស្ថាន​សួគ៌” ដែល​ក្នុង​នោះ នៅ​បន្ទាត់​ដំបូង​គាត់​បាន​សរសេរ​ថា “ខ្ញុំ​បាន​រត់​គេច​ពី​ព្រះ​អង្គ ទាំង​យប់​ថ្ងៃ”។ ត្រង់​ចំណុច​នេះ លោក​ថមសុន បាន​ពិពណ៌នា អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ដេញ​តាម​គាត់​ឥត​ឈប់​ឈរ ទោះ​គាត់​បាន​ព្យាយាម​លាក់​ខ្លួន ឬ​រត់គេច​ពី​ព្រះ​អង្គ​យ៉ាង​ណា​ក៏​ដោយ។ នៅ​ឃ្លា​ចុង​ក្រោយ​គាត់​ក៏​បាន​សរសេរ​ថា “ខ្ញុំ​ជា​មនុស្ស​ដែល​ព្រះ​អង្គ​បាន​តាម​រក”។

ខ្លឹម​សារ​សំខាន់​នៃ​កណ្ឌ​គម្ពីរ​យ៉ូណាស និយាយ​អំពី សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​តាម​រក​មនុស្ស​បាត់​បង់។ ហោរា​រូប​នេះ​បាន​ទទួល​ការ​ចាត់​តាំង​របស់​ព្រះ ឲ្យ​ទៅ​ប្រកាស​ប្រាប់​ប្រជាជន​នៅ​ទីក្រុង​នីនីវេ​(ដែល​ជា​ខ្មាំង​សត្រូវ​របស់​ប្រជាជន​អ៊ីស្រាអែល​) ឲ្យ​ងាក​មក​រក​ព្រះ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​រត់​គេច​ពី​ព្រះ​អង្គ​(យ៉ូណាស ១:៣)។ គាត់​ក៏​បាន​រក​ឃើញ​ផ្លូវ​រត់​គេច តាម​សំពៅ ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​ដៅ​នៃ​ទីក្រុង​នីនីវេ តែ​មិន​យូរ​ប៉ុន្មាន​នាវា​នោះ​ក៏​ជួប​ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ​មួយ។ ដើម្បី​សង្រ្គោះ​មនុស្ស​នៅ​លើ​នាវា​នោះ គេ​ក៏​បាន​បោះ​លោក​យ៉ូណាស​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ ហើយ​គាត់​ក៏​ត្រូវ​សត្វ​ត្រី​ធំ​លេប​ទាំង​រស់​(១:១៥-១៧)។

ក្នុង​បទ​កំណាព្យ​ដ៏​ពីរោះ​របស់​លោក​យ៉ូណាស គាត់​បាន​រំឭក​ថា ទោះ​គាត់​ខំ​រត់​គេច​ពី​ព្រះ​យ៉ាង​ណា​ក៏​ដោយ ព្រះ​អង្គ​នៅ​តែ​តាម​រក​គាត់។​ ពេល​ដែល​លោក​យ៉ូណាស​ចុះ​ចាញ់​ស្ថាន​ភាព​ដ៏​ពិបាក​របស់​គាត់ ហើយ​ត្រូវ​ការ​ការ​សង្រ្គោះ​របស់​ព្រះ នោះ​គាត់​ក៏​បាន​អធិស្ឋាន​ស្រែក​រក​ព្រះ​អង្គ ហើយ​ងាក​បែរ​មក​រក​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ(២:២,៨)។ ព្រះ​ទ្រង់​ឆ្លើយ​តប ហើយ​ប្រទាន​ការ​សង្រ្គោះ​មិន​គ្រាន់​តែ​សម្រាប់​យ៉ូណាស តែ​ក៏​សម្រាប់​សាសន៍​អាសស៊ើរ ដែល​ជា​សត្រូវ​របស់​គាត់​ផង​ដែរ​(៣:១០)។

គឺ​ដូច​ដែល​គាត់​បាន​ពិពណ៌នា​នា ក្នុង​បទ​កំណាព្យ​របស់​គាត់ ​ជីវិត​យើង​ អាច​មាន​រដូវ​កាល ដែល​យើង​ព្យាយាម​រត់​គេច​ពី​ព្រះ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូវ​នៅ​តែ​ស្រឡាញ់​យើង ហើយ​បន្ត​ធ្វើ​ការ​ក្នុង​ចិត្ត​យើង ដើម្បី​ឲ្យ​យើង​វិល​ត្រឡប់​មក​រក​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ​(១យ៉ូហាន ១:៩)។—Lisa M.…

កំហុស និងការអត់ទោសបាប

ក្នុង​សៀវភៅ​ដែល​លោក​ដូណាល់ ប្រោន(Donald Brown) ដែល​ជា​នរវិទូ បាន​និពន្ធ មាន​ចំណង​ជើង​ថា មនុស្ស​ជា​សកល គាត់​បាន​លើក​ឡើង​អំពី​អាកប្ប​កិរិយា​ជាង​៤០​ប្រភេទ ដែល​គាត់​គិត​ថា ជា​អាកប្ប​កិរិយា​ដែល​មនុស្ស​ជាតិ​មាន​ជា​ធម្មតា។ គាត់​បាន​រាប់​បញ្ចូល​របស់​ក្មេង​លេង រឿង​កំប្លែង ការ​រាំ សុភា​សិត ការ​ខ្លាច​សត្វ​ពស់ និង​ការ​ចង​អ្វី​ៗ ដោយ​ប្រើ​ខ្សែ។ ទន្ទឹម​នឹង​នោះ គាត់​ជឿ​ថា វប្បធម៌​ទាំង​អស់​សុទ្ធ​តែ​យល់​ដឹង អំពី​អ្វី​ខុស​អ្វី​ត្រូវ ការ​ឲ្យ​តម្លៃ​មក​លើ​ភាព​សប្បុរស និង​ឲ្យ​តម្លៃ​មក​លើ​ការ​សន្យា ហើយ​ក៏​យល់​ថា ភាព​កំណាញ់ និង​ការ​សម្លាប់​មនុស្ស​ គឺ​ជា​ការ​អាក្រក់។ ទោះ​យើង​មាន​ប្រភព​មក​ពី​ណា​ក៏​ដោយ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​សតិ​សម្បជញ្ញៈ ឬ​បញ្ញា​ចិត្ត។

សាវ័ក​ប៉ុល​បាន​លើក​ឡើង​អំពី​រឿង​ស្រដៀង​នេះ​ដែរ កាល​ពី​ប៉ុន្មាន​សតវត្សរ៍​មុន។ ព្រះ​ទ្រង់​បាន​ប្រទាន​ជន​ជាតិ​យូដា នូវ​ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ​ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ច្បាស់​ថា អ្វី​ត្រូវ​ អ្វី​ខុស តែ​សាវ័ក​ប៉ុល​បាន​កត់​សំគាល់​ឃើញ​ថា ដោយសារ​សាសន៍​ដទៃ​អាច​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ តាម​សតិ​សម្បជញ្ញៈ​របស់​ពួក​គេ ជា​ភស្តុ​តាង​បញ្ជាក់​ថា ក្រឹត្យ​វិន័យ​របស់​ព្រះ ក៏​បាន​កត់​ទុក នៅ​លើ​ចិត្ត​របស់​អ្នក​មិន​ជឿ តាំង​ពី​កំណើត​ផង​ដែរ​(រ៉ូម ២:១៤-១៥)។ តែ​មិន​មាន​ន័យ​ថា មនុស្ស​តែងតែ​ធ្វើ​អ្វី​ដែល​ត្រូវ​ជា​និច្ច​នោះ​ឡើយ។ សាសន៍​ដទៃ​បាន​ទាស់​ប្រឆាំង​នឹង​សម្បជញ្ញៈ​របស់​ខ្លួន​(១:៣២) ពួក​សាសន៍​យូដា​ក៏​បាន​បំពាន​ក្រឹត្យ​វិន័យ​(២:១៧-២៤) ដូចនេះ ពួក​គេ​សុទ្ធ​តែ​ប្រព្រឹត្ត​ខុស។​ ប៉ុន្តែ តាម​រយៈ​ជំនឿ​លើ​ព្រះ​យេស៊ូវ នោះ​យើង​ក៏​បាន​រួច​ពី​ទោស នៃ​អំពើ​បាប ដែល​ជា​សេចក្តី​ស្លាប់(៣:២៣-២៦ ៦:២៣)។

ដោយសារ​ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​ទាំង​អស់ ឲ្យ​ស្គាល់​អ្វី​ខុស​អ្វី​ត្រូវ…

ពន្លឺផ្កាយចែងចាំង

ខ្ញុំ​អាច​បិទ​ភ្នែក ហើយ​នឹក​ចាំ​អំពី​ផ្ទះ ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ និង​ចម្រើន​វ័យ​ធំ​ឡើង។ ខ្ញុំ​នឹក​ចាំ​ពេល​ដែល​ខ្ញុំ​មើល​ផ្កាយ​ ជា​មួយ​ឪពុក​របស់​ខ្ញុំ។ យើង​បាន​ដាក់​វេន​គ្នា​ឆ្លុះមើល​ផ្កាយ ដោយ​ប្រើ​កែវ​យឺត​តេឡេស្កូប ដោយ​ព្យាយាម​ផ្តោត​ទៅ​លើ​ផ្កាយ ដែល​មើល​ពី​ចម្ងាយ មាន​រាង​ជា​ចំណុច​ភ្លឺ​ៗ ព្រឹម​ៗ ព្រិច​ៗ។ ពន្លឺ​តូច​ៗ ​នៃ​ផ្កាយ​ដែល​កើត​ចេញ​ពី​កម្តៅ និង​ភ្លើង បាន​លេច​ធ្លោ នៅ​លើ​ផ្ទៃមេឃ​ងងឹត ដូច​ទឹក​ខ្មៅ។

តើ​អ្នក​គិត​ថា ខ្លួន​អ្នក​ជា​ផ្កាយ​ដែល​បញ្ចេញ​ពន្លឺ​ឬ​ទេ? ខ្ញុំ​មិន​និយាយ​សំដៅ​ទៅ​លើ​ការ​ឈាន​ទៅ​ដល់​កំរិត​កំពូល​នៃ​ជោគ​ជ័យ​របស់​មនុស្ស​នោះ​ទេ តែ​ជា​ការ​លេច​ធ្លោ នៅ​ពី​មុខ​ផ្ទៃ​ខាង​ក្រោយ​ដ៏​ងងឹត ដែល​មាន​ពេញ​ដោយ​ភាព​ប្រេះ​បែក និង​ការ​អាក្រក់។ សាវ័ក​ប៉ុល​បាន​ប្រាប់​អ្នក​ជឿ​នៅ​ទីក្រុង​ភីលីព​ថា ព្រះ​ទ្រង់​នឹង​បញ្ចេញ​ពន្លឺ នៅ​ក្នុង និង​តាម​រយៈ​ពួក​គេ ពេល​ណា​ពួក​គេ​នៅ​ជាប់ នឹង “ព្រះ​បន្ទូល​នៃ​ជីវិត” ហើយ​ជៀស​វាង ការ​រអ៊ូរទាំ និង​ការ​ឈ្លោះ​ប្រកែក​គ្នា​(ភីលីព ២:១៤-១៦)។

ការ​រួប​រួម​របស់​យើង ជា​មួយ​អ្នក​ជឿ​ដទៃ​ទៀត និង​ភាព​ស្មោះ​ត្រង់​ដែល​យើង​មាន​ចំពោះ​ព្រះ អាច​ញែក​យើង​ចេញ​ពី​លោកិយ។ បញ្ហា​ស្ថិត​នៅ​ត្រង់​ថា ការ​នេះ​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ខ្លួន​ឯង​នោះ​ឡើយ។ យើង​ត្រូវ​ព្យាយាម​ជម្នះ​ការ​ល្បួង​ជា​និច្ច ដើម្បី​ឲ្យ​យើង​អាច​បន្ត​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ។ យើង​តយុទ្ធ​នឹង​ភាព​អាត្មា​និយម ដើម្បី​មាន​ភាព​សុខដុម​ជា​មួយ​បង​ប្អូន​ប្រុសស្រី​ខាង​វិញ្ញាណ​របស់​យើង។​

ប៉ុន្តែ យើង​នៅ​តែ​មាន​សង្ឃឹម។ ព្រះ​វិញ្ញាណ​គង់​នៅ​ក្នុង​អ្នក​ជឿ​ម្នាក់​ៗ ដោយ​ប្រទាន​កម្លាំង​យើង ឲ្យ​ចេះ​ដឹង​ខ្នាត មាន​ចិត្តសប្បុរស និង​ស្មោះ​ត្រង់​(កាឡាទី ៥:២២-២៣)។​ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​រស់​នៅ​លើស​ពី​លក្ខណៈ​ធម្មជាតិ​របស់​យើង ដោយ​ជំនួយ​ដ៏​អស្ចារ្យ​ពី​ព្រះ​អង្គ​(ភីលីព ២:១៣)។ បើ​អ្នក​ជឿ​ម្នាក់​ៗ…

នាំចូលផ្ទះ

ឆ្កែ​របស់​ខ្ញុំ​មាន​វ័យ​ចាស់​ណាស់​ហើយ។ មាន​ពេល​មួយ​ វា​បាន​អង្គុយ​នៅ​ក្បែរ​ខ្ញុំ ហើយ​សម្លឹង​មើល​ទៅ​ផ្ទៃ​មេឃ។ តើ​វា​កំពុង​តែ​គិត​អំពី​អ្វី? តែ​ខ្ញុំ​អាច​ដឹង​ថា វា​មិន​កំពុង​តែ​គិត​អំពី​ការ​ស្លាប់​នោះ​ទេ ព្រោះ​សត្វ​ឆ្កែ​មិន​មាន “ការ​យល់​ដឹង” អំពី​ការ​ស្លាប់​នោះ​ទេ។ ពួក​វា​ក៏​មិន​គិត​អំពី​ពេល​អនាគត​ដែរ។ តែ​យើង​គិត។ ទោះ​យើង​ស្ថិត​ក្នុង​វ័យ​ណា ឬ​មាន​សុខ​ភាព​យ៉ាង​ណា​ ទោះ​មាន​ ឬ​ក្រ​ក្តី នៅ​ពេល​ខ្លះ យើង​គិត​អំពី​ការ​ស្លាប់។

តាម​បទ​គម្ពីរ ទំនុក​ដំកើង ៤៩:២០ មូល​ហេតុ គឺ​ដោយ​សារ​យើង​មាន “ការ​យល់​ដឹង ឬុ​យោបល់” គឺ​ខុស​ពី​សត្វ​តិរច្ឆាន។  យើង​ដឹង​ថា យើង​នឹង​ស្លាប់​នៅ​ថ្ងៃ​ណា​មួយ ហើយ​យើង​មិន​អាច​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ឃាត់​សេចក្តី​ស្លាប់​បាន​ទេ។ “​គ្មាន​អ្នក​ណា​មួយ​នឹង​អាច​លោះ​បង​ប្អូន​ខ្លួន ឬ​យក​ដំឡៃ​សំរាប់​លោះ​គេ​ទៅ​ថ្វាយ​ដល់​ព្រះ​បាន​ឡើយ”(ខ.៧)។ គ្មាន​នរណា​មាន​លុយ​គ្រប់​គ្រាន់ ដើម្បី​លោះ​ខ្លួន​ឯង ឲ្យ​រួច​ពី​សេចក្តី​ស្លាប់។

ប៉ុន្តែ មាន​ផ្លូវ​មួយ សម្រាប់​គេច​ចេញ​ពី​ការ​ស្លាប់​អស់​កល្ប​ជា​និច្ច គឺ​ការ​ប្រោស​លោះ​របស់​ព្រះ ឲ្យ​យើង​រួច​ផុត​ពី​ស្ថាន​ឃុំ​ព្រលឹង មនុស្ស​ស្លាប់ ហើយ​នាំ​យើង​ចូល​មក​រក​អង្គ​ទ្រង់(ខ.១៥)។ លោក​រ៉ូបឺត ហ្វ្រូស(Robert Frost) មាន​ប្រសាសន៍​ថា “ផ្ទះ​របស់​អ្នក​ជា​ទីកន្លែង​មួយ ដែល​ពួក​គេ​ត្រូវ​ទទួល​ស្វាគមន៍​អ្នក ពេល​ដែល​អ្នក​ត្រូវ​ចូល​ខាង​ក្នុង”។ ព្រះ​ទ្រង់​បាន​រំដោះ​យើង ឲ្យ​រួច​ពី​សេចក្តី​ស្លាប់ តាម​រយៈ​ព្រះ​រាជ​បុត្រា​ទ្រង់​ ដែល​បាន​ថ្វាយ​ព្រះអង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ដែល​ត្រូវ​មាន​ទី​បន្ទាល់​នៅ​ពេល​កំណត់ (១ធីម៉ូថេ ២:៦)។ ដូច​នេះ ព្រះ​យេស៊ូវ​បាន​សន្យា​ថា ពេល​ណា​យើង​ដល់​ពេល​ដែល​ត្រូវ​ទៅ​នៅ​ជា​មួយ​ព្រះអង្គ…

ទឹកជាបរិបូរ

នៅ​ប្រទេស​អូស្រ្តាលី ព័ត៌មាន​បាន​ផ្សាយ អំពី “រឿង​ដ៏​ក្រៀម​ក្រំ​”   នៃ​ភាព​រាំង​ស្ងួត ភាព​ក្តៅ​ហួត​ហែង និង​ភ្លើង​ឆេះ​ព្រៃ។ រឿង​នោះ​បាន​ពិពណ៌នា អំពី​រយៈ​ពេល​មួយ​១​ឆ្នាំ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច ដែល​មាន​ភ្លៀង​ធ្លាក់​តិច​តួច ដែល​បណ្តាល​ឲ្យ​គុម្ពោត​ព្រៃ​ដ៏​ក្រៀម​ក្រោះ​ប្រែ​ក្លាយ​ជា​ឈើ​ដែល​ងាយ​នឹង​ឆាប​ឆេះ។ ភ្លើង​ឆេះ​ព្រៃ​ដ៏​កាច​សាហាវ បាន​ដុត​បំផ្លាញ​តំបន់​ជន​បទ។ ត្រី​ក៏​ស្លាប់​អស់​ច្រើន​។ ការ​ដាំ​ដុះ​ក៏​បរាជ័យ​ទៀត។ មូល​ហេតុ គឺ​ដោយ​សារ​ពួក​គេ​មិន​មាន​ធន​ធាន​មួយ ដែល​យើង​ច្រើន​តែ​មើល​ស្រាល គឺ​ទឹក ដែល​យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ ដើម្បី​ឲ្យ​អាច​រស់​នៅ។

ជន​ជាតិ​អ៊ីស្រាអែល​ក៏​ធ្លាប់​ឆ្លង​កាត់​រឿង​ដ៏​រន្ធត់​ផង​ដែរ។ ខណៈ​ពេល​ដែល​ពួក​គេ កំពុង​តែ​បោះ​ជំរុំ នៅ​ក្នុង​វាល​រហោ​ស្ថាន​ដ៏​ហួត​ហែង គ្មាន​ជី​ជាតិ ពួក​គេ​មិន​មាន​ទឹក​សម្រាប់​ផឹក​នោះ​ទេ(និក្ខមនំ ១៧:១)។ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច។ បំពង់​ក​របស់​ពួក​គេ​ស្ងួត កូន​ចៅ​របស់​ពួក​គេ​កំពុង​តែ​ស្រេក​ទឹក។​ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច ហើយ​ក៏​បាន​រអ៊ូរទាំ​ដាក់​លោក​ម៉ូសេ ដោយ​ទាម​ទា​ទឹកផឹក​(ខ.២)។ ប៉ុន្តែ តើ​លោក​ម៉ូសេ​អាច​ធ្វើ​អ្វី​បាន? ស្ថិត​ក្នុង​ពេល​នោះ គាត់​មិន​អាច​ធ្វើ​អ្វី​បាន ក្រៅពី​ចូល​ទៅ​រក​ព្រះ​នោះ​ឡើយ។

ហើយ​ព្រះ​ទ្រង់​ក៏​បាន​បង្គាប់​ដល់​លោក​ម៉ូសេ​ថា “ត្រូវ​ឲ្យ​ឯង​វាយ​ថ្ម​នោះ រួច​នឹង​មាន​ទឹក​ចេញ​មក​ឲ្យ​គេ​ផឹក​ហើយ”(ខ.៥-៦)។ ដូច​នេះ លោក​ម៉ូសេ​ក៏​បាន​វាយ​ថ្ម​នោះ ហើយ​ទឹក​ក៏​បាន​ហូរ​ចេញ​មក​ដូច​ទឹក​ទន្លេ សម្រាប់​ឲ្យ​ប្រជាជន និង​សត្វ​ចិញ្ចឹម​របស់​ពួកគេ​ផឹក។ នៅ​ថ្ងៃ​នោះ ពួក​អ៊ីស្រា​អែល​ក៏​បាន​ដឹង​ថា ព្រះ​របស់​ពួក​គេ​ស្រឡាញ់​ពួក​គេ។

ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ទឹក​ហូរ​ហៀរ។

បើ​អ្នក​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​កំពុង​ស្ថិត នៅ​ក្នុង​ភាព​រាំង​ស្ងួត ឬ​វាល​រហោស្ថាន សូម​ចាំ​ថា ព្រះ​ទ្រង់​ជ្រាប​អំពី​ស្ថាន​ភាព​របស់​អ្នក ហើយ​ព្រះ​អង្គ​គង់​នៅ​ជា​មួយ​អ្នក។ ទោះ​អ្នក​ត្រូវ​ការ​អ្វី ឬ​ខ្វះ​អ្វី​ក៏​ដោយ…

ការផ្លាស់ប្តូរជាថ្មី ក្នុងការមើលឃើញ

បន្ទាប់​ពី​ភ្នែក​ខាង​ឆ្វេង​របស់​ខ្ញុំ បាន​ទទួល​ការ​វះ​កាត់​ដ៏​ឈឺ​ចាប់ វេជ្ជ​បណ្ឌិត​ក៏​បាន​ណែ​នាំ​ខ្ញុំ ឲ្យ​ធ្វើ​តេស្ត​ភ្នែក ដើម្បី​ឲ្យ​ដឹង​ថា​ ខ្ញុំមើល​ច្បាស់​ប៉ុណ្ណា។  ខ្ញុំ​ក៏​បាន​បិទ​ភ្នែក​ស្តាំ​ដោយ​ទំនុក​ចិត្ត ហើយ​ក៏​បាន​ចង្អុល​ទៅ​បន្ទាត់​នីមួយ​ៗ​ នៅ​លើ​តារាង យ៉ាង​ងាយ​ស្រួល​ តាម​បង្គាប់​របស់​គ្រូ​ពេទ្យ។ ខ្ញុំ​ក៏​បាន​បិទ​ភ្នែក​ឆ្វេង​ទៀត ហើយ​ក៏​បាន​ដក​ដង្ហើម​ដង្ហក់ ព្រោះ​ពេល​ដែល​បិទ​ភ្នែក​ទាំង​សង្ខាង​ដូច​នេះ ខ្ញុំ​ប្រៀប​ដូច​ជា​មនុស្ស​ខ្វាក់​អញ្ចឹង។

ខណៈ​ពេល​ដែល​ខ្ញុំ​សម្រប​ខ្លួន​នឹង​វែន​តា​ថ្មី និង​ការ​មើល​ឃើញ​ជា​ថ្មី​ឡើង​វិញ ខ្ញុំ​ក៏​បាន​គិត​ដល់ ទុក្ខ​លំបាក​ប្រចាំ​ថ្ងៃ ដែល​ច្រើនតែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភ្នែក​មីញ៉ូប​ខាង​វិញ្ញាណ។ បាន​សេចក្តី​ថា ពេល​ណា​ខ្ញុំ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​អាច​មើល​ឃើញ នៅ​ជិត​ខ្លួន​ខ្ញុំ ដែល​មាន​ដូច​ជា​ការ​ឈឺ​ចាប់ និង​ស្ថាន​ភាព​ដែល​ផ្លាស់​ប្តូរ​ឥត​ឈប់ នោះ​ខ្ញុំ​ក៏​បាន​ប្រែ​ជា​ខ្វាក់ មើល​ឃើញ​មិន​ឃើញ​ ភាព​ស្មោះត្រង់​នៃ​ព្រះ​ដ៏​អស់​កល្ប និង​មិន​ចេះ​ប្រែ​ប្រួល។ ដោយសារ​ខ្ញុំ​មិន​បាន​មើល​វែង​ឆ្ងាយ នោះ​ក្តី​សង្ឃឹម​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ ក្នុង​សភាព​ព្រាល​ៗ។

បទ​គម្ពីរ​សាំយ៉ូអែល​ទី​១ បាន​ប្រាប់​យើង អំពី​រឿង​របស់​ស្រ្តី​ម្នាក់​ទៀត ដែល​មិន​បាន​គិត​ដល់​ភាព​ស្មោះ​ត្រង់​របស់​ព្រះ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​ផ្តោត​ទៅ​លើ​ការ​ឈឺ​ចាប់ ភាព​មិន​ច្បាស់​លាស់ និង​ការ​បាត់​បង់​ក្នុង​ពេល​បច្ចុប្បន្ន។ នាង​ហាណា​បាន​ស៊ូទ្រាំ​នឹង​ភាព​ជា​ស្រី​អារ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយក៏​ទទួល​រង​ការ​ធ្វើ​ទុក​បុក​ម្នេញ​ឥត​ឈប់​ឈរ ពី​នាង​ពេនីណា ​ដែលជា​ភរិយា​ម្នាក់​ទៀត មួយ​លោក​អែលកាណា។ ស្វាមី​របស់​នាង​ហាណា​បាន​ស្រឡាញ់ និង​ឲ្យ​តម្លៃ​នាង តែ​នាង​នៅ​តែ​មិន​ស្កប់​ចិត្ត។ ថ្ងៃ​មួយ នាង​ក៏​បាន​អធិស្ឋាន​សូម​ចិត្ត​ស្មោះ​ត្រង់។ ពេល​ដែល​លោក​អេលី ដែល​ជា​សង្ឃ​របស់​ព្រះ​ចោទ​សួរ​នាង នាង​ក៏បាន​ពន្យល់​ប្រាប់​គាត់ អំពី​ស្ថាន​ភាព​របស់​នាង។ ពេល​ដែល​នាង​ចាក​ចេញ​ទៅ គាត់​ក៏​បាន​អធិស្ឋាន​សូម​ព្រះ​ទ្រង់​ឆ្លើយ​តប ចំពោះ​សេចក្តី​សំណួរ​របស់​នាង​(១សាំយ៉ូអែល ១:១៧)។ ទោះ​ស្ថាន​ភាព​របស់​នាង​ហាណា​មិន​បាន​ផ្លាស់​ប្តូរ​ភ្លាម​ៗ​ក៏​ដោយ ក៏​នាង​នៅ​តែ​ដើរ​ចេញ​ទៅ…