ប្រភេទ  |  April

ព្រះពរដែលព្រះបានឲ្យយើងខ្ចី

មុន​ពេល​យើង​ញាំ​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា មិត្ត​ភក្តិ​របស់​ខ្ញុំ ដែល​មាន​ឈ្មោះ ចេហ្វ(Jeff) ក៏​បាន​ឱន​ក្បាល​អធិស្ឋាន​ថា “ឱ​ព្រះ​វរ​បិតា សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​ប្រទាន​ខ្យល់ ឲ្យ​យើង​ខ្ញុំ​ដក​ដង្ហើម ហើយ​បាន​ប្រទាន​អាហារ​ឲ្យ​យើង​ខ្ញុំ​បរិភោគ”។ កាល​នោះ​លោក​ចេហ្វ​ទើប​តែ​បាត់​បង់​ការងារ ដូច​នេះ​គាត់​ក៏​បាន​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់​អស់​ពី​ចិត្ត ហើយ​ពេល​ដែល​គាត់​ទទួល​ស្គាល់​ថា អ្វី​ៗ​ទាំង​អស់​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏​បានសួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​បាន​ទទួល​ស្គាល់ ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ​ថា សូម្បី​តែ​របស់​ដែល​យើង​ត្រូវ​ការ​ចាំ​បាច់​បំផុត និងអ្វី​ៗ​ទាំង​អស់​ក្នុង​ជីវិត​ខ្ញុំ គឺ​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ ហើយ​ទ្រង់​គ្រាន់​តែ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រើ​ពួក​វា​ប៉ុណ្ណោះ?

ពេល​ដែល​ស្តេច​ដាវីឌ​បាន​ទទួល​ដង្វាយ​ពី​ប្រជាជន​អ៊ីស្រាអែល សម្រាប់​ការ​សាង​សង់​ព្រះ​វិហារ នៅ​ទីក្រុង​យេរូសាឡិម​ ទ្រង់​បាន​អធិស្ឋាន​ថា “​តើ​ទូលបង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូលបង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ” ហើយ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ទៀត​ថា “អ្វី​ៗ​ជា​របស់​ផង​ព្រះ​ជា​ម្ចាស់​ទាំង​អស់”(១របាក្សត្រ ២៩:១៤,១៦)។

ព្រះ​គម្ពីរ​បាន​ចែង​ថា សូម្បី​តែ “សមត្ថ​ភាព នៅ​ក្នុង​ការ​បង្កើត​ទ្រព្យ​សម្បត្តិ” និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត ក៏​មក​ពី​ទ្រង់​ផង​ដែរ​(ចោទិយកថា ៨:១៨)។ យើង​ស្គាល់​ថា អ្វី​ទាំង​អស់​ដែល​យើង​មាន គឺ​សុទ្ធ​តែ​ទ្រង់​ឲ្យ​យើង​ខ្ចី​ប្រើ។ ការ​ទទួល​ស្គាល់​បែប​នេះ បាន​លើក​ទឹក​ចិត្ត​យើង កុំ​ឲ្យ​ក្តាប់​យក​របស់​របរ នៅ​ក្នុង​លោកិយ​នេះ ហើយ​រស់​នៅ​ដោយ​ដៃ និង​ចិត្តដែល​បើក​ទូលាយ ដើម្បី​ចែក​រំលែក​ដល់​អ្នក​ដទៃ ដោយ​ចិត្ត​ជ្រះ​ថ្លា ដោយ​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ សម្រាប់​សេចក្តី​សប្បុរស​ដែល​យើង​បាន​ទទួល​ពី​ទ្រង់ ជា​រៀង​រាល់​ថ្ងៃ។

ព្រះ​ជា​ម្ចាស់​ជា​អ្នក​ចែក​រំលែក​ដ៏​សប្បុរស ដោយ​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់…

ការកាត់ផ្តាច់ច្រវ៉ាក់

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ទស្សនា​ព្រះ​វិហារ​ធំ​មួយ ដែល​មាន​ឈ្មោះ​ថា ព្រះវិហារ​ព្រះ​គ្រីស្ទ នៅ​ក្រុង​ស្តូន​ថោន ក្នុង​តំបន់​ហ្សានហ្ស៊ីបា ហើយ​ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​ខ្ញុំ​ដឹង​ថា ព្រះ​វិហារ​នេះ​មាន​ទីតាំង​នៅ​លើ​កន្លែង​ ដែល​ជា​អតីត​ផ្សា​ទាសករ​ដ៏​ធំ​បំផុត នៅ​តំបន់​អាហ្រ្វិក​ខាង​កើត។ អ្នក​គូរ​ប្លង់​រចនា​ព្រះ​វិហារ​ធំ​នេះ​បាន​ប្រើ​និមិត្ត​សញ្ញា​មួយ ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​ដំណឹង​ល្អ បាន​វាយ​បំបាក់​ច្រវ៉ាក់​នៃ​របប​ទាស​ភាព។ កន្លែង​នោះ​មិន​មែន​ជា​កន្លែង​នៃ​ការ​អាក្រក់ និង​ភាព​សាហាវ​ព្រៃ​ផ្សៃ​ទៀត​ឡើយ ប៉ុន្តែ ជា​កន្លែង​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រះ​គុណ​ព្រះ។

អ្នក​សាង​សង់​ព្រះ​វិហារ​ធំ​នោះ ចង់​បង្ហាញ​អំពី​ដំណើរ​នៃ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​ នៅ​លើ​ឈើ​ឆ្កាង ដែល​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ នៅ​ក្នុង​សំបុត្រ ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​ក្រុង​អេភេសូរ​ថា ​“យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់”(អេភេសូរ ១:៧)។ ត្រង់​ចំណុច​នេះ គាត់​បាន​ប្រើ​ពាក្យ ប្រោស​លោះ  ដែល​គេ​និយម​ប្រើ នៅ​ក្នុង​ផ្សា នៅ​គ្រា​សញ្ញា​ចាស់ ដែល​មាន​ការ​បង់​ប្រាក់​លោះមនុស្ស ឬ​វត្ថុ​ណា​មួយ។ ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ​លោះ យើង​ម្នាក់​ៗ ឲ្យ​រួច​ពី​ជីវិត​ជា​ទាសករ នៃ​អំពើ​បាប និង​ការ​ប្រព្រឹត្ត​ខុស។

ក្នុង​ដើម​ដំបូង​នៃ​សំបុត្រ​របស់​សាវ័ក​ប៉ុល(ខ.៣-១៤) គាត់​បង្ហាញ​ពី​ក្តី​អំណរ​ដ៏​ពោរ​ពេញ ដែល​បាន​មក​ពី​ការ​គិត អំពីសេរីភាព ក្នុង​ព្រះ​គ្រីស្ទ។​ គាត់​បាន​ចង្អុល​បង្ហាញ អំពី​ព្រះ​រាជ​កិច្ច​នៃ​ព្រះ​គុណ​ព្រះ ដែល​បាន​ប្រទាន​មក​យើង តាម​រយៈ​ការ​សុគត​របស់​ព្រះ​យេស៊ូវ ដែល​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​ចំណង​នៃ​អំពើ​បាប។ យើង​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ជា​ទាសករ​នៃ​អំពើ​បាប​ទៀត​ទេ ដ្បិត​ទ្រង់​បាន​រំដោះ​យើង​ឲ្យ​មាន​សេរីភាព ដើម្បី​រស់​នៅ​ថ្វាយ​ព្រះ និង​ថ្វាយ​សិរីល្អ​ទ្រង់។—AMY BOUCHER PYE

ចូរមើលទៅព្រះយេស៊ូវម្តងហើយម្តងទៀត

លោកគ្រូ​ប្រាដឺ ចាស់ស្ទីស(Brother Justice) ជា​មនុស្ស​ស្មោះ​ត្រង់។ គាត់​មាន​ការ​ប្តូរ​ផ្តាច់​ចំពោះ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​គាត់ និង​មាន​ការ​ប្តេជ្ញា​ចិត្ត ចំពោះ​ការងារ​ជា​បុគ្គលិក​ប្រៃសណីយ៍ ហើយ​ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ គាត់​បាន​ឈរ​បម្រើ​ព្រះ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ពួក​ជំនុំ ក្នុង​តំបន់។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ទៅ​លេង​ព្រះ​វិហារ ដែល​ខ្ញុំ​បាន​ទៅ​ថ្វាយ​បង្គំ​កាល​ពី​ក្មេង ហើយ​នៅ​លើ​ព្យាណូ​នៅ​ក្នុង​ព្រះវិហារ​នោះ មាន​ជួង​មួយ ដែល​លោក​គ្រូ​ប្រាដឺ ចាស់​ស្ទីស បាន​វាយ​កាល​ពី​មុន ជា​សញ្ញា​ឲ្យ​យើង​ដឹង​ថា ម៉ោង​រៀន​ព្រះ​គម្ពីរ ជិត​ចប់​ហើយ។ ជួង​នោះ បាន​ធន់​នៅ​អស់​កាល​ជា​ច្រើន​ឆ្នាំ។ ហើយ​ទោះ​បី​ជា​លោក​ប្រាដឺ​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​អម្ចាស់ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នំា​ហើយ​ក្តី កេរ​ដំណែល​នៃ​ភាព​ស្មោះ​ត្រង់​របស់​គាត់ បាន​ស្ថិត​ស្ថេរ​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

បទ​គម្ពីរ​ហេព្រើ ជំពូក ៣ បាន​នាំ​ចិត្ត​អ្នក​អាន ឲ្យ​ពិចារណា​អំពី​អ្នក​បម្រើ និង​ព្រះ​រាជ​បុត្រា​ដ៏​ស្មោះ​ត្រង់។ ក្នុង​នាម​ជា “អ្នក​បម្រើ” ព្រះ លោក​ម៉ូសេ​មាន​ភាព​ស្មោះ​ត្រង់ យ៉ាង​ពិត​ប្រាកដ​មិន​អាច​ប្រកែក​បាន ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​បង្រៀន​អ្នក​ជឿ​គ្រប់​រូប​ឲ្យ​ផ្តោត​ចិត្ត ទៅ​លើ​ព្រះ​យេស៊ូវ។  “ដូច្នេះ បង​ប្អូន​បរិសុទ្ធ ដែល​មាន​ចំណែក​ក្នុង​ការងារ​ស្ថានសួគ៌​អើយ ចូរ​ពិចារណា​ពី​ព្រះយេស៊ូវចុះ”(ខ.១)។ នេះ​ជា​ការ​លើក​ទឹក​ចិត្ត សម្រាប់​អស់​អ្នក​ដែល​ជួប​ការ​ល្បួង(២:១៨)។ កេរ​ដំណែល​ដ៏​ល្អ​របស់​ពួក​គេ អាច​កើត​មាន ដោយ​សារ​តែ​ពួក​គេ​បាន​ដើរ​តាម​ព្រះ​យេស៊ូវ តែប៉ុណ្ណោះ ដែល​ទ្រង់​ជា​អង្គ ដ៏​ស្មោះ​ត្រង់។

តើ​អ្នក​ធ្វើ​ដូច​ម្តេច ពេល​ដែល​ខ្យល់​នៃ​ការ​ល្បួង កំពុង​តែ​កួច​ជុំវិញ​យើង? តើ​អ្នក​មាន​ការ​នឿយ​ហត់ និង​អស់​កម្លំាង…

នៅក្នុងការហ្វឹកហាត់ការងារ

មាន​ពេល​មួយ​គ្រូ​របស់​កូន​ប្រុស​ខ្ញុំ បាន​សុំ​ឲ្យ​ខ្ញុំ ទៅ​បម្រើ​ការ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​សិស្ស ​នៅ​ក្នុង​ការ​បោះ​ជំរុំ​សម្រាប់​មុខ​វិជ្ជា​វិទ្យា​សាស្រ្ត។ ពេល​នោះ ខ្ញុំ​ក៏​មាន​ការ​ស្ទាក់​ស្ទើរ។ តើ​ខ្ញុំ​អាច​ធ្វើ​ជា​គំរូ​សម្រាប់​ពួក​គេ​យ៉ាង​ដូច​ម្តេច បើ​ខ្ញុំ​ធ្លាប់​មានកំហុស​ជា​ច្រើន​កាល​ពី​អតីត​កាល ហើយ​ខ្ញុំ​នៅ​មាន​ការ​តយុទ្ធ​យ៉ាង​ពិបាក ព្រម​ទាំង​ជំពប់​ដួល និង​រអិល​ដួល​ចូល​ទៅក្នុង​ទម្លាប់​ចាស់​ទៀត​នោះ? ព្រះ​ទ្រង់​បាន​ជួយ​ឲ្យ​ខ្ញុំ​ស្រឡាញ់ និង​ចិញ្ចឹម​កូន​ប្រុស​ខ្ញុំ ប៉ុន្តែ ខ្ញុំ​ច្រើន​តែ​មាន​ការ​សង្ស័យ ​ថា​តើ​ទ្រង់​អាច​ប្រើ​ខ្ញុំ នៅ​ក្នុង​ការ​បម្រើ​អ្នក​ដទៃ​ឬ​អត់។

មាន​តែ​ព្រះ​ទេ ជា​អង្គ​ដែល​ល្អ​ឥត​ខ្ចោះ ដែល​អាច​កែ​ប្រែ​ចិត្ត និង​ជីវិត​របស់​មនុស្ស។ ប៉ុន្តែ ជួន​កាល ខ្ញុំ​នៅ​តែ​មិន​អាចទទួល​ស្គាល់​ថា ព្រះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ។ ក្រោយមក ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​រំឭក​ខ្ញុំ​ អំពី​ការ​ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​ឱប​ក្រសោប​យក​ការ​ហ្វឹក​ហាត់​ក្នុង​ការងារ​បម្រើ​ព្រះ និង​អត់​ទ្រាំ ក្នុង​ជំនឿ ហើយ​ប្រើ​អំណោយ​ទាន ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​គាត់(២ធីម៉ូថេ ១:៦)។ លោក​ធីម៉ូថេ អាច​មាន​ចិត្ត​ក្លា​ហាន ដោយ​សារ​ព្រះ​ទ្រង់​ជា​ប្រភព​នៃ​កម្លាំង​គាត់ ទ្រង់​ជួយ​គាត់ ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​មាន​ការ​លុត​ដំ នៅ​ពេល​ដែល​គាត់បន្ត​លូត​លាស់ និង​បម្រើ​អ្នក​ដែល​គាត់​អាច​ទៅ​ដល់(ខ.៧)។

ព្រះ​គ្រីស្ទ​បាន​សង្រ្គោះ និង​ប្រទាន​កម្លាំង​យើង ឲ្យ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់ ដោយ​ប្រើ​ជីវិត​យើង​ មិន​មែន​ដោយ​សារ យើង​មាន​សមត្ថ​ភាព​ពិសេស​នោះ​ទេ តែ​ដោយ​សារ​យើង​ម្នាក់​ៗ ជា​សមាជិក​ដ៏​មាន​តម្លៃ​ក្នុង​មហា​គ្រួសារ​ទ្រង់(ខ.៩)។

យើង​អាច​អត់​ទ្រាំ ដោយ​ទំនុក​ចិត្ត ពេល​ដែល​យើង​ដឹង​ថា តួនាទី​របស់​យើង គឺ​ត្រូវ​ស្រឡាញ់​ព្រះ និង​អ្នក​ដទៃ។ តួនាទី​ព្រះ​គ្រីស្ទ គឺ​ជួយ​សង្រ្គោះ​យើង និង​ប្រទាន​យើង នូវ​គោល​បំណង…

ប្រាជ្ញាបានហៅ

លោក​ម៉ាលខម មូហ្គើរិជ(Malcolm Muggeridge) ដែល​ជា​អ្នក​កាសែត​អង់​គ្លេស​ដ៏​ល្បី​ល្បាញ និង​ជា​អ្នក​រិះ​គន់​សង្គម បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ នៅ​ពេល​គាត់​មាន​អាយុ​៦០​ឆ្នាំ។ នៅ​ថ្ងៃ​ខួប​កំណើត​គំរប់​អាយុ​៧០​ឆ្នាំ គាត់​បាន​ផ្តល់​ឲ្យ​នូវ​ការ​សង្កេត​មើល​២៥​ចំណុច ដោយ​ការ​យល់​ដឹង​ខ្ពស់​អំពី​ជីវិត។ មាន​មតិ​មួយ​ពោល​ថា “ខ្ញុំ​មិន​ដែល​ជួប​អ្នក​មាន​ណា​ម្នាក់ ដែល​សប្បាយ​ចិត្ត​ឡើយ ប៉ុន្តែ ខ្ញុំ​កម្រ​នឹង​ជួប​អ្នក​ក្រ​ណា​ម្នាក់ ដែល​មិន​ដែល​ចង់​ក្លាយ​ជា​អ្នក​មាន”។

មនុស្ស​ភាគ​ច្រើន​យល់​ថា លុយ​មិន​អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​បាន​ឡើយ ប៉ុន្តែ យើង​ប្រហែល​ជា​ចង់​មាន​លុយកាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​កុំ​ឲ្យ​ខ្វះ។

ស្តេច​សាឡូម៉ូន មាន​ទ្រព្យ​សម្បត្តិ​ច្រើន​លើស​លប់ គឺ​លើស​ទឹក​ប្រាក់ ២​ទ្រី​លាន ដុល្លា​អាមេរិក​សព្វ​ថ្ងៃ។ ទោះ​ទ្រង់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​នេះ​ក៏​ដោយ ក៏​ទ្រង់​ជ្រាប​ថា លុយ​មាន​ដែន​កំណត់​របស់​វា។​ បទ​គម្ពីរ​សុភាសិត ជំពូក​៨ ត្រូវបាន​និពន្ធ ដោយ​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​របស់​ទ្រង់ ហើយ​បាន​ផ្តល់​ឲ្យ​នូវ​ការ​ប្រកាស​ហៅ​របស់​ប្រាជ្ញា​របស់​ព្រះ។  សម្លេង​របស់​ប្រាជ្ញា​នៃព្រះក៏​ហៅ​រក​ដល់​អស់​មនុស្ស​ជាតិ … មាត់​របស់​ប្រាជ្ញា​ទ្រង់​ក៏​ពោល​សេចក្តី​ពិត(ខ.៤-៧)។ “ស៊ូ​ទទួល​យក​ដំបូន្មាន​របស់​ប្រាជ្ញានៃព្រះ ជា​ជាង​ប្រាក់ ហើយ​ទទួល​ដំរិះ ជា​ជាង​មាស​យ៉ាង​វិសេស​បំផុត ដ្បិត​ប្រាជ្ញារបស់ទ្រង់​ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន ​ដែល​មនុស្ស​នឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀបផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង”(ខ.១០-១១)។

ប្រាជ្ញារបស់ព្រះមានបន្ទូលថា “ផល​ដែល​កើត​ពី​អញ នោះ​វិសេស​ជាង​មាស អើ ក៏​ប្រសើរ​ជាង​មាស​យ៉ាង​បរិសុទ្ធ​ផង ហើយ​ផល​កំរៃ​របស់​អញ​ជា​ជាង​ប្រាក់​យ៉ាង​វិសេស​បំផុត។ អញ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្តី​សុចរិត គឺ​នៅ​កណ្តាល​ផ្លូវ​ច្រក​នៃ​សេចក្តី​យុត្តិធម៌”(ខ.១៩-២០)។

ការ​មាន​ប្រាជ្ញា គឺ​ជា​ការ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ពិត។—DAVID C. MCCASLAND

ស្រ្តីមេម៉ាយដែលមានសេចក្តីជំនឿ

អាពី(Ah-pi) បាន​ចេញ​ទៅ​ធ្វើ​ការ ពេល​ដែល​មេឃ​នៅ​ងងឹត​នៅ​ឡើយ។ មិន​យូរ​ប៉ុន្មាន អ្នក​ដទៃ​ទៀត​នៅ​ក្នុង​ភូមិ ក៏​បាន​ភ្ញាក់​ពី​គេង ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ចំការ​កៅ​ស៊ូ។ ការ​ប្រមូល​ផល​ជ័រ​កៅ​ស៊ូ ស្ថិត​ក្នុង​ចំណោម​ប្រភព​នៃ​ប្រាក់​ចំណូល​សំខាន់​ជាង​គេ សម្រាប់​ប្រជា​ជន​រស់​នៅ​ក្នុង​ភូមិ ហុង​ហ្សួង ប្រទេស​ចិន។ ដើម្បី​ប្រមូល​ផល​ជ័រ​កៅ​ស៊ូ​ឲ្យ​បាន​ច្រើន​ជា​អតិ​បរមា  គេ​ត្រូវ​ចៀរ​ជ័រ​កៅស៊ូ​ពី​ព្រលឹម​ស្រាង​ៗ មុន​ពេល​ថ្ងៃ​រះ។ អាពី​នឹង​ទៅ​ចូល​រួម​ជា​មួយ​អ្នក​ចៀរជ័រ​ទាំង​នោះ​ដែរ ប៉ុន្តែ ជា​ដំបូង នាង​នឹង​ចំណាយ​ពេល​ប្រកប​ជា​មួយ​ព្រះ​ជា​មុន​សិន។

ឪពុក ស្វាមី និង​កូន​តែ​មួយ​របស់​អាពី​បាន​ស្លាប់​អស់ ហើយ​នាង​និង​កូន​ប្រសារ​ស្រី​របស់​នាង កំពុង​ផ្គត់​ផ្គង់​ម្តាយ​ចាស់ជរា និង​ចៅ​ប្រុស​ពីរ​នាក់  ដែល​នៅ​ក្មេង​នៅ​ឡើយ។ រឿង​របស់​នាង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ស្រី​មេម៉ាយ​ម្នាក់​ទៀត​ នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​បាន​ជឿ​ព្រះ។

ប្តី​របស់​ស្រ្តី​ម្នាក់​នេះ បាន​ស្លាប់ ហើយ​បាន​បន្សុល​ទុក​នូវ​បំណុល​ជា​ច្រើន(២ពង្សាវតាក្សត្រ ៤:១)។ ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក​នោះ នាង​ក៏​បាន​ងាក​ទៅ​រក​ព្រះ ដើម្បី​ស្វែង​រក​ជំនួយ ដោយ​ទៅ​រក​អ្នក​បម្រើ​ទ្រង់ ឈ្មោះ អេលីសេ។ នាង​ជឿ​ថា​ ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់ ហើយ​ទ្រង់​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នាង​បាន។ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ជួយ​នាង។ ទ្រង់​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​នេះ​(ខ.៥-៦)។ ព្រះ​ទ្រង់​ក៏​បាន​ផ្គត់​ផ្គង់​អាពី​ផង​ដែរ តាម​រយៈ​ការងារ​ដែល​នាង​បាន​ធ្វើ​ដោយ​ដៃ និង​ផល​ពី​ដី និង​អំណោយ​របស់​រាស្រ្ត​ទ្រង់ ទោះ​នាង​មិន​បាន​ជួប​ការ​ដែល​អស្ចារ្យ​ខ្លាំង ដូច​ស្រ្តី​មេម៉ាយ​ក្នុង​ព្រះ​គម្ពីរ​ក៏​ដោយ។

ទោះ​ជីវិត​យើង អាច​ជួប​ការ​លំបាក​ច្រើន​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​ទទួល​កម្លាំង​ពី​ព្រះ។ យើង​អាច​ថ្វាយ​ទុក្ខ​កង្វល់​របស់​យើង​ដល់​ទ្រង់ និង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើ​ការ​ដែល​ទ្រង់​អាច​ធ្វើ​បាន​ ដើម្បី​ជួយ​យើង។—POH FANG CHIA

ជម្ងឺបាត់បង់ការចងចាំ

មាន​ពេល​មួយ ក្រុម​សង្រ្គោះ​បន្ទាន់ ក្នុង​ក្រុង​ខាង​ស្បាត រដ្ឋ​កាលីហ្វូញ៉ា បាន​មក​ជួយ​សង្រ្គោះ​ស្រ្តី​ម្នាក់ ដែល​និយាយ​ភាសា​អង់​គ្លេស តុង​អូស្រា្តលី។ គាត់​មិន​ចាំ​ថា ខ្លួន​ឯង​ជា​នរណា​ទេ។ ដោយ​សារ​គាត់​បាត់​ការ​ចង​ចាំ ហើយ​មិន​មាន​អត្ត​សញ្ញាណ​ប័ណ្ឌ​ជាប់​ខ្លួន គាត់​មិន​អាច​ប្រាប់​គេ​ថា គាត់​មាន​ឈ្មោះ​អ្វី ហើយ​គាត់​មក​ពី​ណា​ ។ ក្រោយ​មក ដោយ​សារ​ជំនួយ​របស់​ក្រុម​គ្រូពេទ្យ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរ​ជាតិ គាត់​ក៏​មាន​សុខ​ភាព​ល្អ​ឡើង​វិញ ហើយ​គេ​​ក៏​បាន​ដឹង​អំពី​ប្រវត្តិ​គាត់ រួច​នាំ​គាត់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​គាត់​វិញ។​

ស្តេច​នេប៊ូក្នេសា នៃ​ចក្រ​ភព​បាប៊ីឡូន ក៏​ស្ទើរ​តែ​ភ្លេច​ថា ទ្រង់​ជា​នរណា ហើយ​ទ្រង់​មាន​ដើម​កំណើត​មក​ពី​ណា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​បាត់​បង់​ការ​ចង​ចាំ​របស់​ទ្រង់ គឺ​ជា​ជម្ងឺ​ខាង​វិញ្ញាណ។ ទ្រង់​បាន​លើក​ដំកើង​ខ្លួន​ឯង សម្រាប់​នគរ​ដែល​ព្រះ​បាន​ប្រទាន​ទ្រង់ ហើយ​ទ្រង់​បាន​ភ្លេច​ថា ព្រះ​ទ្រង់​ជា​ក្សត្រ​លើ​អស់​ទាំង​ក្សត្រ​ ហើយ​អ្វី​ៗ​ដែល​ទ្រង់​មាន ​គឺ​បាន​មក​ពី​ព្រះ​អម្ចាស់(ដានីយ៉ែល ៤:១៧,២៨-៣០)។

ព្រះ​ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​គំនិត​របស់​ស្តេច​ កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរ ដោយ​ឲ្យ​ទ្រង់​ចូល​ទៅ​ក្នុង​ទីវាល​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​សោយ​ស្មៅ​ដូច​សត្វ​គោ​(ខ.៣២-៣៣)។ ទី​បញ្ចប់ ប្រាំ​ពីរ​ឆ្នាំ​ក្រោយ​មក ស្តេច​នេប៊ូក្នេសា​ក៏​បាន​មើល​ទៅ​លើមេឃ ហើយ​ទ្រង់​ក៏​បាន​មាន​ការ​ចង​ចាំ​ឡើង​វិញ ធ្វើ​ឲ្យ​ទ្រង់​នឹក​ចាំ​ថា ទ្រង់​ជា​នរណា ហើយ​ចាំ​ថា នរណា​បាន​ប្រទាន​នគរ​​​​មក​ទ្រង់។ ពេល​ដែល​ទ្រង់​ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញ​ហើយ ទ្រង់​ក៏​បាន​ប្រកាស​ថា “នេប៊ូក្នេសា យើង​ក៏​សរសើរ ហើយ​លើក​ដំកើង ព្រម​ទាំង​ពណ៌នា​គុណ​ដល់​មហាក្សត្រ​នៃ​ស្ថានសួគ៌”(ខ.៣៧)។

ចុះ​ចំណែក​យើង​វិញ? តើ​យើង​គិត​ថា យើង​ជា​នរណា? តើ​យើង​មាន​ប្រភព​មក​ពី​ណា? ដោយ​សារ​យើង​ងាយ​នឹងភ្លេច ក្រៅ​ពី​ស្តេច​លើ​អស់​ទាំង​ស្តេច…

កន្លែងរង់ចាំ

បណ្ឌិត សូស(Seuss) ដែល​ជា​អ្នក​និពន្ធ​សៀវ​ភៅ​កុមារ​ជា​ច្រើន​ក្បាល បាន​មាន​ប្រសាសន៍​ថា “អ្នក​ខ្លះ​រង់​ចាំ​ត្រី​ស៊ីនុយ ឬ​រង់​ចាំ​ឲ្យ​មាន​ខ្យល់​បក់​មក ដើម្បី​បង្ហោះ​ខ្លែង។ ពុំ​នោះ​ទេ ពួក​គេ​កំពុង​រង់​ចាំ​យប់​នៅ​ថ្ងៃ​សុក្រ… មនុស្ស​ម្នាក់​ៗសុទ្ធ​តែ​មាន​ការ​រង់​ចំា”។ ជាការពិតណាស់ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​ការ​រង់​ចាំ។

ការ​រង់​ចាំ​មាន​ការ​ពិបាក។ យើង​ប្រហែល​ជា​ឈ្លី​មេ​ដៃ គោះ​ជើង ស្ងាប ដក​ដង្ហើម​ធំ និង​មាន​ការ​ថប់​បារម្ភ ដោយ​ចិត្ត​នឿយ​ណាយ។​ យើង​ប្រហែល​ជា​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រស់​នៅ​ជា​មួយ​មនុស្ស​យ៉ាប់​ម្នាក់​នេះ​ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ធ្វើ​ការងារ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ អស់​ពេល​យូរ​យ៉ាង​នេះ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​អត់​ទ្រាំ​នឹង​អាកប្ប​កិរិយ៉ា​ដែល​អាក្រក់​នេះ ហេតុ​អ្វីបញ្ហា​សុខ​ភាព​របស់​ខ្ញុំ មិន​ព្រម​បាត់​សោះ? ហេតុ​អ្វី​បាន​ជា​ព្រះ​ទ្រង់​មិន​ជួយ​ខ្ញុំ​ផង?

ពេល​យើង​មាន​សំណួរ​បែប​នេះ យើង​ត្រូវ​ដឹង​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ រង់​ចាំ​មួយ​រយៈ​ពេល​សិន ហើយ​មើលការ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ។

ការ​រង់​ចាំ ស្ថិត​ក្នុង​ចំណោម​គ្រូ​បង្រៀន​ដ៏​ល្អ​បំផុត នៃ​ជីវិត​យើង ព្រោះ​ពេល​យើង​រង់​ចាំ យើង​បាន​រៀន​សូត្រ ​អំពី​អត្ថ​ន័យ​នៃ​ការ​រង់​ចាំ គឺ​រង់​ចាំ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ ក្នុង​ជីវិត​យើង និង​សម្រាប់​យើង។ នៅ​ក្នុង​ការ​រង់​ចាំ យើង​រៀន​អត់​ធ្មត់ ដោយ​អាច​ទុក​ចិត្ត​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ល្អ​របស់​ព្រះ កាន់​តែ​ខ្លាំង ទោះ​បី​ជា​អ្វី​ៗ​មិន​ដំណើរ​ការ ដូច​ដែល​យើង​ចង់​បាន​ក៏​ដោយ(ទំនុកដំកើង ៧0:៥)។

ប៉ុន្តែ យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច និង​ខាំ​មាត់​សង្កត់​ចិត្ត នៅ​ក្នុង​ការ​រង់​ចំា​ឡើយ។ យើង​អាច “រីក​រាយ និង​មាន​អំណរ” ខណៈ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​ទ្រង់(ខ.៤)។ យើង​រង់​ចាំ ដោយ​មាន​សង្ឃឹម…

អាថ៌កំបាំង នៃសន្តិភាព

អ្នកស្រីហ្គ្រេស(Grace) ជា​ស្រ្តី​ម្នាក់ ដែល​មាន​លក្ខណៈ​ពិសេស​ណាស់។ ពេល​ខ្ញុំ​គិត​ដល់​គាត់ មាន​ពាក្យ​មួយ​ដែលលេច​ឡើង​ក្នុង​គំនិត​ខ្ញុំ គឺ​ពាក្យ សន្តិ​ភាព ។ ភាព​ស្ងាត់​ស្ងៀម និង​ស្ងប់​សុខ ដែល​បាន​បង្ហាញ​ចេញ​នៅ​ទឹក​មុខ​គាត់ កម្រ​នឹង​ប្រែ​ប្រួល​ណាស់ ក្នុង​រយៈ​ពេល​៦​ខែ ដែល​ខ្ញុំ​បាន​ស្គាល់​គាត់ ទោះ​ជា​ស្វាមី​គាត់ បាន​ពិនិត្យ​សុខ​ភាព រក​ឃើញជម្ងឺ​ដ៏​កម្រ ហើយ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក៏​ដោយ។

ពេល​ខ្ញុំ​សួរ​អ្នក​ស្រី​ហ្គ្រេស អំពី​អាថ៌​កំបាំង​នៃ​សន្តិ​ភាព ដែល​មាន​ក្នុង​ចិត្ត​គាត់ គាត់​ក៏​បាន​ប្រាប់​ថា គ្មាន​អ្វី​អាថ៌​កំបាំង​ទេ។ គឺ​ដោយ​សារ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​គង់​នៅ​ក្នុង​ជីវិត​គាត់។  គាត់​មាន​ភាព​ស្ងប់​សុខ នៅ​ក្នុង​ពេល​មាន​ព្យុះភ្លៀង​ដ៏​ខ្លាំង​យ៉ាង​នេះ គឺ​ដោយ​សារ​ព្រះ​វត្ត​មាន​ព្រះ​យេស៊ូវ ក្នុង​ជីវិត​គាត់។

អាថ៌​កំបាំង​នៃ​សន្តិ​ភាព ឬ​សេចក្តី​សុខ​សាន្ត នៅ​ក្នុង​ចិត្ត​យើង គឺ​ជា​ទំនាក់​ទំនង ដែល​យើង​មាន​ជា​មួយ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ទ្រង់​ជា​សន្តិ​ភាព​របស់​យើង។ ពេល​ដែល​ព្រះ​យេស៊ូវ​ក្លាយ​ជា​ព្រះ​អង្គ​សង្រ្គោះ និង​ព្រះ​អម្ចាស់ ហើយ​យើង​ផ្លាស់ប្រែ​កាន់​តែ​មាន​លក្ខណៈ​ដូច​ទ្រង់ សន្តិ​ភាព​ក៏​បាន​កើត​មាន​ពិត​មែន។ ការ​អាក្រក់ ដូច​ជា ជម្ងឺ ការ​លំបាក​ផ្នែក​ហិរញ្ញ​វត្ថុ ឬ​គ្រោះ​ថ្នាក់​អាច​កើត​មាន ប៉ុន្តែ សន្តិ​ភាព​ដែល​យើង​នឹង​ទទួល គឺ​ជា​ការ​ធានា​ថា ព្រះ​ទ្រង់​បាន​ដាក់​ជីវិត​យើង​ក្នុង​ព្រះ​ហស្ត​ទ្រង់​(ដានីយ៉ែល ៥:២៣) ហើយ​យើង​អាច​ទុក​ចិត្ត​ថា ការ​គ្រប់​យ៉ាង​នឹង​ផ្សំ​គ្នា​មក ដើម្បី​ជា​ប្រយោជន៍​យើង។

តើ​យើង​បាន​ពិសោធន៍​នឹង​សន្តិ​ភាព ដែល​ហួស​ពី​ការ​យល់​ដឹង និង​ការ​វិភាគ​រក​ហេតុ​ផល​ដែរ​ឬ​ទេ? តើ​អ្នក​មាន​ទំនុកចិត្ត​ថា ព្រះ​ទ្រង់​កំពុង​គ្រប់​គ្រង​អ្វី​ៗ​គ្រប់​យ៉ាង​ដែរ​ឬ​ទេ? ខ្ញុំ​សូម​អធិ​ស្ឋាន តាម​សាវ័ក​ប៉ុល​ថា “”សូម​ឲ្យ​ព្រះអម្ចាស់ ដែល​ទ្រង់​ផ្តល់​សេចក្តី​សុខ​សាន្ត…

ព្រះ និងភាពលម្អិត

ឆ្កែ​របស់​ខ្ញុំ​ជា​ពូជ​ឆ្កែ​ប្រម៉ាញ់​ឡាប្រាឌ័រ ដែល​មាន​សម្បុរ​ក្រម៉ៅ​ដូច​ស្ករ​សូកូឡា​។​ ពេល​វា​មាន​អាយុ​៣​ខែ ខ្ញុំ​ក៏​បាន​នាំ​វាទៅ​ការិយ៉ាល័យ​ពេទ្យ​សត្វ ដើម្បី​ចាក់​ថ្នាំ​បង្ការ និង​ពិនិត្យ​សុខ​ភាព។ ខណៈ​ពេល​ដែល​ពេទ្យ​សត្វ​កំពុង​ពិនិត្យ​មើល​វា គាត់​ក៏​បាន​កត់​សំគាល់​ឃើញ​រោម​ពណ៌​សរ​មួយ​ដុំ​តូច នៅ​លើ​ក្រញាំ​ជើង​ខាង​ក្រោយ​របស់​វា។ គាត់​ក៏​បាន​ញញឹម​ហើយ និយាយ​ទៅ​កាន់​វា​ថា “ជើង​ដែល​មាន​រោម​ពណ៌​សរ​នឹង គឺ​ជា​កន្លែង​ដែល​ព្រះ​បាន​យូរ​ឯង ពេល​ទ្រង់​ជ្រមុជ​ពណ៌ឯង ចូល​ទៅ​ក្នុង​ស្ករ​សូកូឡា”។ ខ្ញុំ​ក៏​ទប់​សំណើច​មិន​បាន។ ប៉ុន្តែ ត្រង់​ចំណុច​នេះ ទោះ​ជា​គាត់​មិន​មាន​ចេតនា​ក៏​ដោយ ក៏​អ្វី​ដែល​គាត់​បាន​និយាយ គឺ​កំពុង​តែ​បង្ហាញ អំពី​ចំណាច់​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ ​ដែល​ព្រះ​ទ្រង់​មាន ចំពោះ​ភាព​លម្អិត​នៃ​ស្នា​ព្រះ​ហស្ត​ទ្រង់។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១០:៣០ ថា “សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ”។ ព្រះ​ទ្រង់​ពិត​ជា​អស្ចារ្យ​ណាស់ បាន​ជា​ទ្រង់​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ផ្នែក​ដ៏​តូច​ល្អិត​បំផុត នៃ​ជីវិត​យើង​។ គ្មាន​ការ​អ្វី​ដែល​តូច​ខ្លាំង​ពេក ដែល​ទ្រង់​មិន​អាច​ទត​ឃើញ ហើយ​មិន​ចាប់​អារម្មណ៍​នោះ​ឡើយ ហើយ​គ្មាន​ទុក្ខ​លំបាក​អ្វី ដែល​ធ្ងន់​ពេក ដែល​យើង​មិន​អាច​ថ្វាយ​ទៅ​ទ្រង់​នោះ​ដែរ។ និយាយ​ឲ្យ​ខ្លី ទ្រង់​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ណាស់។​

ព្រះ​ទ្រង់​មិន​គ្រាន់​តែ​បាន​បង្កើត​យើង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែម​ទាំង​បាន​ទ្រ​ទ្រង់ និង​ថែរក្សា​យើង នៅ​គ្រប់​នាទី។ មាន​មតិ​មួយ​ពោល​ថា ការ​គិត​ច្រើន​ពេក អំពី​ភាព​លម្អិត គឺ​មិន​ល្អ​ទេ។ ប៉ុន្តែ យើង​គួរ​តែ​ដឹង​ថា ព្រះ​ទ្រង់​គង់​នៅ​ក្នុង​ភាព​លម្អិត​ទាំង​អស់ ហើយ​ក៏​បាន​ទត​ឃើញ​ការ​អ្វី ដែល​គេច​ផុត​ពី​ការ​ចាប់​អារម្មណ៍​របស់​យើង។ យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ដែល​បាន​ដឹង​ថា ព្រះ​វរបិតា​នៃ​យើង  ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​មាន​ប្រាជ្ញា​ឥត​ខ្ចោះ និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង…