ប្រភេទ  |  August

មិនឲ្យជាប់នៅក្នុងអតីតកាល

នៅ​ឯ​កិច្ច​ពិភាក្សា​តុ​មូល​មួយ ស្ដី​ពី​ការ​ផ្សះ​ផ្សា មាន​អ្នក​ចូល​រួម​ម្នាក់​បាន​ថ្លែង​យ៉ាង​ឈ្លាស​វៃ​ថា “ចូរ​កុំ​ធ្វើ​ឲ្យ​មនុស្ស​ ជាប់​នៅ​ក្នុង​ពេល​អតីត​កាល​ឡើយ”។ គាត់​បាន​សង្កេត​ឃើញ​ថា ជា​ទូទៅ​ មនុស្ស​យើង​ច្រើន​តែ​នឹក​ចាំ​អំពី​កំហុស​របស់​គេ ហើយ​មិន​ចង់​ផ្ដល់​ឱកាស​ ឲ្យ​គេ​កែ​ប្រែ​ទេ។

​មាន​ពេល​ជា​ច្រើន​ដង នៅ​ក្នុង​ដំណើរ​ជីវិត​របស់​សាវ័ក​ពេត្រុស ព្រះ​ទ្រង់​អាច​ “​បង្កក” គាត់​ ឲ្យ​ជាប់​ក្នុង​កំហុស ​នៅ​ពេល​អតីត​កាល។ ប៉ុន្តែ ទ្រង់​មិន​ដែល​បង្កក​គាត់​ម្ដង​ណា​ឡើយ។ មាន​ពេល​មួយ លោក​ពេត្រុស​ ដែល​ជា​សាវ័ក​ដ៏​ឆេះ​ឆួល ធ្លាប់​បាន ប្រាប់​ព្រះយេស៊ូវ​ឲ្យ​ធ្វើ​ខុស​នឹង​ព្រះ​បន្ទូល​ទ្រង់ ហើយ​ក៏​ត្រូវ​ទ្រង់​​ស្ដី​បន្ទោស​ឲ្យ(ម៉ា​ថាយ ១៦:២១-២៣)។ ក្រោយ​មក លោក​ពេត្រុស​ក៏​បាន​បដិសេធ​ថា​ មិន​ស្គាល់​ព្រះ​គ្រីស្ទ​(យ៉ូហាន ១៨:១៥-២៧) រួច​ព្រះ​អម្ចាស់​ក៏​បាន​ស្អាង​គាត់​ឡើង​វិញ(២១:១៥-១៩)។ ហើយ​គាត់​ក៏​ធ្លាប់​បាន រួម​ចំណែក​នៅ​ក្នុង​ការ​បែង​ចែក​ជាតិ​សាសន៍ ក្នុង​ពួក​ជំនុំ​ផង​ដែរ។

បញ្ហា​នេះ​បាន​កើត​មាន​ឡើង នៅពេល​ដែល​លោក​ពេត្រុស (ឬ​ហៅ​ថា កេផាស) បាន​ដក​ខ្លួន​ចេញ​ពី​ពួក​សាសន៍​ដទៃ (កាឡាទី ២:១១-១២)។ ​មុន​នោះ​បន្តិច គាត់​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​សាសន៍​ដទៃ ជា​ធម្មតា។ ប៉ុន្តែ ​ពួក​សាសន៍​យូដា​ខ្លះ​បាន​មក​ទទូច​ ឲ្យ​មាន​ការ​កាត់​ស្បែក​ជា​ចាំបាច់​ សម្រាប់​ពួក​អ្នក​ជឿ​ដល់​ព្រះ​គ្រីស្ទ។ ហេតុ​នេះ​ហើយ លោក​ពេត្រុស​ក៏​បាន​គេច​ចេញ​ពី​ពួក​សាសន៍​ដទៃ ដែល​មិន​បាន​កាត់​ស្បែក​។ ទង្វើ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ការ​វិល​ត្រឡប់​ដ៏​គ្រោះ​ថ្នាក់ ទៅ​រក​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ។​ សាវ័ក​ប៉ុល​ក៏​បាន​ហៅ​អាកប្ប​កិរិយា​របស់​ពេត្រុស​ថា “ទង្វើ​មាន​ពុត" (ខ.១៣)។​

ដោយ​ព្រោះ​តែ​ភាព​ក្លាហាន​របស់​លោក​ប៉ុល នៅ​ក្នុង​ការ​កែ​តម្រង់​លោក​ពេត្រុស ​បញ្ហា​នោះ​ក៏​បាន​ដោះ​ស្រាយ។ លោក​ពេត្រុស​ក៏​បន្ត​ធ្វើ​ការ​ងារ​បម្រើ​ព្រះ…

អ្នកថ្វាយដោយចិត្តសប្បុរស

មាន​ពេល​មួយ ពួក​ជំនុំ​របស់​ខ្ញុំ​បាន​ធ្វើ​ការ​រំឭក អំពី​ការ​គ្រប់​យ៉ាង ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​កន្លង​មក ក្នុង​ប្រវត្តិ​នៃ​ពួក​ជំនុំ​របស់​ យើង។ បន្ទាប់​មក ​ក្រុម​អ្នក​ដឹកនាំ​បាន​ធ្វើ​បទ​បង្ហាញ ទៅ​កាន់​សមាជិក​ពួក​ជំនុំ​ទាំង​មូល នូវ​សំណើរ​សុំ ឲ្យ​មាន​ការ​សាង​សង់​ក្លឹប​ហាត់​ប្រាណ​ថ្មី​មួយ ដើម្បី​ជួយ​ឲ្យ​យើង​អាច​បម្រើ​ដល់​សហគមន៍​ បាន​កាន់​តែ​ប្រសើរ​ឡើង។ ក្រុម​អ្នក​ដឹកនាំ​ក៏​បាន​ប្រកាស​ថា ពួក​គេ​នឹង​ធ្វើ​ការ​សន្យា​ជាលាយ​លក្ខណ៍​អក្សរ​មុន​គេ ថានឹង​ដាក់​ដង្វាយ​ឧបត្ថម្ភ សម្រាប់​ការ​សាង​សង់​នេះ។ ដំបូង​ឡើយ ខ្ញុំ​បាន​អធិស្ឋាន​ទាំង​ចិត្ត​រារែក ដោយ​ភាព​អាត្មា​និយម​ ព្រោះ​មិន​ចង់​ថ្វាយ​ប្រាក់​ លើស​ពី​ចំនួន​ដែល​យើង​បាន​ប្ដេជ្ញា​ចិត្ត​ថ្វាយ​រួច ហើយ។ ប៉ុន្តែ ខ្ញុំ​និង​ស្វាមី​របស់​ខ្ញុំក៏​បាន​ព្រម​ចិត្ត​គ្នា អធិស្ឋាន​សម្រាប់​ដំណើរ​ការ​សាង​សង់​នោះ។​ ខណៈ​ពេល​ដែល​យើង​កំពុង​គិត​ អំពី​ការ​ទាំង​អស់​ ដែល​ព្រះ​នៅ​តែ​បន្ត​ផ្គត់​ផ្គង់​ ដល់​យើង​ ទី​បំផុត យើង​ក៏​បាន​សម្រេច​ចិត្ត​​ បន្ថែម​ការ​ថ្វាយ​ដង្វាយ ប្រចាំ​ខែ។ ជា​លទ្ធ​ផល​ ​ដង្វាយ​សរុប​ដែល​បាន​មកពី​គ្រប់​ក្រុម​គ្រួសារ​ នៃ​ព្រះ​វិហារ​របស់​យើង មាន​ចំនួន​គ្រប់គ្រាន់​ ដើម្បី​ចំណាយ​ទៅ​លើ​ការ​សាងសង់​អគារ​រួច​រាល់​ទាំង​ស្រុង។

យើង​ក៏​បាន​អរ​ព្រះ​គុណ​ដល់​ព្រះ​ជា​ម្ចាស់ សម្រាប់​ការ​ដែល​ទ្រង់​បាន​ប្រើ​ប្រាស់​ក្លឹប​ហាត់​ប្រាណ​នោះ តាម​មធ្យោ​បាយ​ជា​ច្រើន ដើម្បី​ធ្វើ​ពិធី​សម្រាប់​សហគមន៍ ចាប់​តាំង​ពី​ពួក​យើង​បាន​សម្ភោធ​បើក​ឲ្យ​ប្រើ​ប្រាស់​មក។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ស្ដេច​ដាវីឌ ដែល​ជា​អ្នក​ថ្វាយ​ដ៏​សទ្ធា​ម្នាក់​ទៀត។ ទោះ​បី​ជា​ព្រះ​អម្ចាស់​មិន​បាន​ជ្រើស​រើស​ស្ដេច​ដាវីឌ ឲ្យ​ស្អាង​ព្រះវិហារ​ថ្វាយ​ព្រះ​អង្គ​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​បាន​ថ្វាយ​គ្រប់​អស់​ទាំង​ធន​ធានដែល​ទ្រង់​មាន សម្រាប់​គម្រោង​សាង​សង់​នោះ(១របាក្សត្រ ២៩:១-៥)។ ពួក​មន្រ្តី​ថ្នាក់​ក្រោម​របស់​ទ្រង់ ក៏​បាន​ថ្វាយ​ដង្វាយ យ៉ាង​សប្បុរស​ផង​ដែរ(ខ.៦-​៩)។ ស្ដេច​ដាវីឌ​ជ្រាប​ថា គ្រប់​របស់​ទាំង​អស់​ដែល​ទ្រង់ និង​ពួក​គេ​បាន​ថ្វាយ គឺ​សុទ្ធ​តែ​ជា​ព្រះពរ​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន គឺ​ព្រះ​ដ៏​ជា​ព្រះ​អាទិករ​ ព្រះ​ដ៏​ជួយទំនុក​បម្រុង…

យើងនឹងឃើញព្រះយេស៊ូវ

ពេល​ដែល​ខ្ញុំ​មើល​ទៅ​អាសនា ពី​កន្លែង​ខ្ញុំ​ឈរ​អធិស្ឋាន​ ក្នុង​ពិធី​បុណ្យ​សព​ ខ្ញុំ​ក៏​បាន​ឃើញ​ស្លាក​ធ្វើ​ពី​ស្ពាន់ ដែល​គេ​បាន​ឆ្លាក់​បទ​គម្ពីរ យ៉ូហាន ១២:២១ ពី​លើ​ថា “លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ​យេស៊ូវ”។ ពេល​នោះ ខ្ញុំ​នឹក​គិត​ក្នុង​ចិត្ត​ថា បទ​គម្ពីរ​នេះ គឺ​សក្កិ​សម​នឹង​ឲ្យ​យើង​ពិចារណា អំពី​ការ​ដែល​យើង​មើល​ឃើញ​ព្រះ​យេស៊ូវ នៅ​ក្នុង​ជីវិត​របស់​ស្រ្តី​ម្នាក់ ដែល​យើង​កំពុង​តែ​ប្រារព្ធ​ពិធី​បុណ្យ​សព​ជូន​គាត់ ដោយ​ទឹក​ភ្នែក និង​ស្នាម​ញញឹម។ ​នាង​ជួប​ប្រទះ​នឹង​បញ្ហា ដែល​ត្រូវ​ប្រឈម​មុខ ព្រម​ទាំង​ការ​ខក​ចិត្ត​ជា​ច្រើន កាល​នាង​នៅ​រស់ តែទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​នាង​នៅ​តែ​មិន​បោះ​បង់​សេចក្តី​ជំនឿ​ ដែល​នាង​មាន ចំពោះ​ព្រះ​គ្រីស្ទ​ឡើយ។ ​​ហើយ​យើង​អាច​មើល​ឃើញ​ព្រះ​យេស៊ូវ នៅ​ក្នុង​ជីវិត​គាត់ គឺ​ដោយ​ព្រោះ​តែ​ព្រះវិញ្ញាណ​នៃ​ព្រះ ដែល​ទ្រង់​គង់​នៅ​ក្នុង​នាង។

ព្រះ​គម្ពីរ​ដំណឹងល្អ​ ​យ៉ូហាន បាន​រៀប​រាប់ ​អំពី​ព្រឹត្តិ​ការណ៍ បន្ទាប់​ពី​ព្រះយេស៊ូវ​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​គង់​លើ​ខ្នង​សត្វ​លា (យ៉ូហាន ១២:១២-១៦)។ ពេល​នោះ​មាន​សាសន៍​ក្រេក​ខ្លះ​ បាន​មក​ឯ​ភីលីព ដែល​ជា​សាវ័ក​ម្នាក់​របស់​ព្រះ​យេស៊ូវ សួរ​គាត់​ថា “លោក​ម្ចាស់​ . . . យើង​ខ្ញុំ​ចង់​ឃើញ​ព្រះយេស៊ូវ” (ខ.២១)។ ពួក​គេ​ទំនង​ជា​មាន​បំណង​ចង់​ដឹង អំពី​ការ​ប្រោស​ជំងឺ និង​ការ​អស្ចារ្យ​ ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ប៉ុន្តែ ពួកគេ​មិន​មែន​ជា​សាសន៍​យូដា បាន​ជា​ពួក​គេ​មិន​មាន​សិទ្ធិ​ចូល​ទៅ​ ទីលាន​ខាង​ក្នុង​នៃ​ព្រះវិហារ។ នៅ​ពេល​ដែល​ការ​ស្នើរ​សូម​របស់​ពួក​គេ បាន​ឮ​ដល់​ព្រះយេស៊ូវ ​ទ្រង់​ក៏​បាន​ថ្លែង​ថា…

ក្ដីអំណរដែលនៅជាប់ជានិច្ច

ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ស្ដាប់​ឮ​គេ​និយាយ​ថា សុភ​មង្គល​កើត​មក​ពី​ការ​ធ្វើ​អ្វី​មួយ តាម​ចិត្ត​របស់​យើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទស្សនៈ​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ទស្សនៈ​នេះ​នាំ​មក​នូវ​ ភាព​គ្មាន​ន័យ ភាព​ថប់​បារម្ភ និង​ការ​ឈឺ​ក្បាល។

កវី​កំណាព្យ​ឈ្មោះ ដាប់បិលយូ អេចហ៍ អូដិន (W. H. Auden) បាន​សង្កេត​ឃើញ​ថា ​មនុស្ស​បាន​ព្យាយាម​រក​វិធី​គេច​ចេញ​ពី​បញ្ហា ដោយ​ប្រើ​ការ​សប្បាយ។​ គាត់​បាន​សរសេរ ក្នុង​បទ​កំណាព្យ​របស់​គាត់​ថា ​“អ្នក​ទាំង​នោះ មិន​ខុស​ពី​មនុស្ស​ដែល​វង្វេង​ នៅ​ក្នុង​ព្រៃ​ខ្មោច​លង  ក្មេង​ៗ​ដែល​ខ្លាច​ងងឹត​នៅ​ពេល​យប់ មនុស្ស​ដែល​មិន​ធ្លាប់​មាន​អំណរ ឬ​មិន​ធ្លាប់​ធ្វើ​ជា​មនុស្ស​ល្អ"។ ​

យ៉ាង​ណា​មិញ ស្ដេច​ដាវីឌ​ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ថ្លែង​អំពី ដំណោះ​ស្រាយ សម្រាប់​ការ​ភ័យ​ខ្លាច និង​ការ​ខ្វះ​ក្តី​អំណរ ដែល​យើង​មាន​ក្នុង​ជីវិត។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា​ “ខ្ញុំ​បាន​ស្វែង​រក​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​ រួច​ពី​អស់​ទាំង​សេចក្តី​ភិត​ភ័យ​របស់​ខ្ញុំ” (ទំនុក​ដំកើង​ ៣៤:៤)។ សុភ​មង្គល គឺ​បាន​មក​ពី​ការ​ដែល​បាន​ប្រព្រឹត្ត​ តាម​ព្រះ​ហឫ​ទ័យ ឬ​ផ្លូវ​របស់​ព្រះ។ នេះ​គឺ​ជា​ការពិត ដែល​យើង​អាច​សង្កេត​មើល​ជា​រៀង​រាល់​ថ្ងៃ។ ស្ដេច​ដាវីឌ​បាន​ថ្លែង​ទៀត​ថា “អ្នក​ណា​ដែល​ពឹង​ដល់​ទ្រង់ នោះ​ក៏​មាន​សេចក្តី​អំណរ​ដ៏​ព្រោង​ព្រាយ”(ខ.៥)។ ចូរ​សាក​ល្បង​ខ្លួន​ឯង​ចុះ នោះ​អ្នក​នឹង​បាន​ដឹង​ការ​ពិត​មិន​ខាន។ គឺ​ដូច​ដែល​ស្ដេច​ដាវីឌ បាន​មាន​បន្ទូល​ថា “ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះយេហូវ៉ា​ទ្រង់​ល្អ​ចុះ” (ខ.៨)។

មនុស្ស​យើង​ចូល​ចិត្ត​និយាយ​ថា “ទាល់​តែ​បាន​មើល​ឃើញ​ផ្ទាល់​ភ្នែក…

ព្រះទ្រង់ថែរក្សាយើងរាល់គ្នា

ចៅ​ប្រុស​របស់​ខ្ញុំ នៅ​តូច​នៅ​ឡើយ។ ពួក​គេ​ចូល​ចិត្ត​ស្លៀក​ពាក់​ខោអាវ ដោយ​ខ្លួន​ឯង​ណាស់។ តែ​ពេល​ខ្លះ ពួក​គេ​នៅ​តែ​ពាក់​អាវ​បញ្ច្រាស​ពី​មុខ​ទៅ​ក្រោយ ហើយ​ជា​ញឹក​ញាប់ ចៅ​ដែល​តូច​ជាង​គេ​ពាក់​ស្បែក​ជើង​ខាង​ខុស​។ តាម​ធម្មតា ខ្ញុំ​មិន​ដាច់​ចិត្ត​ប្រាប់​ពួក​គេ​សោះ ព្រោះ​ខ្ញុំ​គិត​ថា ពួក​គេ​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ពេល​ដែល​ពួក​គេ​មិន​ទាន់​ដឹង​អី​បែប​នេះ។

ខ្ញុំ​ចូល​ចិត្ត​មើល​ឃើញ​ពិភព​លោក​នេះ តាម​ក្រសែ​ភ្នែក​របស់​ពួក​គេ។ សម្រាប់​ពួក​គេ គ្រប់​យ៉ាង​គឺ​ជា​ការ​ផ្សង​ព្រេង ក្នុង​នោះ​រួម​មាន​ ការ​ដើរ​ពី​លើ​ដើម​ឈើ​ដែល​បាន​រលំ ការ​លប​មើល​សត្វ​អណ្ដើក​សំដិល​ខ្លួន​នឹង​កម្តៅ​ថ្ងៃ នៅ​លើ​កំណាត់​ឈើ ឬ​ការ​តាម​មើល​រថយន្ត​ពន្លត់​អគ្គីភ័យ ដែល​បន្លឺ​សម្លែង​ស៊ីរ៉ែន​ខ្លាំង​ៗ​ជា​ដើម។ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ដឹង​ថា ចៅ​ប្រុស​ដ៏​តូច​ល្អិត​របស់​ខ្ញុំ មិន​មែន​ជា​ក្មេង ដែល​ទាន់​មិន​ដឹង​អី​សោះ​នោះ​ឡើយ។ ពួក​គេ​អាច​ប្រើ​ហេតុ​ផល​បួន​ដប់​យ៉ាង​ ដើម្បី​និយាយ​ដោះ​សារ គេច​មិន​ព្រម​ចូល​គេង នៅ​ពេល​យប់ ហើយ​ពួក​គេ​ថែម​ទាំង​កញ្ឆក់​ដណ្ដើម​របស់​លេង​ ដែល​ពួកគេ​ចង់​បាន ពី​ក្មេង​ដទៃ​ផង​ដែរ។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​ស្រឡាញ់​ពួក​គេ​ដដែល​។ ​

ពេល​ខ្ញុំ​គិត​អំពី​ចៅ​ៗ​របស់​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ អំពី​អ័ដាម និង​នាង​អេវ៉ា ជា​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មុន​បង្អស់។ គ្រប់​យ៉ាង​ដែល​ពួកគេ​បាន​ឃើញ ក្នុង​សួន​ច្បារ​អេដែន ប្រាកដ​ជា​មាន​ភាព​អស្ចារ្យ​ណាស់​ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ដើរ​ជា​មួយ​ព្រះ​អម្ចាស់។ ប៉ុន្តែ មាន​ថ្ងៃ​មួយ ពួក​គេ​បាន​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ ដោយ​ចេតនា​។ ពួក​គេ​បាន​បរិភោគ​ផ្លែ ពី​ដើម​ដែល​ព្រះ​ទ្រង់​បាន​ហាម (លោកុប្បត្តិ ២:១៥-១៧; ៣:៦)។ រំពេច​នោះ ការ​មិន​ស្ដាប់​បង្គាប់​នោះ បាន​នាំឲ្យ​ពួក​គេ​ចេះ​កុហក និង​ទម្លាក់​កំហុស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក…

សេចក្ដីអធិស្ឋាន ដែលបង្ហាញឲ្យយើងមើលឃើញផ្ទះ

កាល​ពី​ក្មេង ខ្ញុំ​បាន​រៀន​អធិស្ឋាន​ជា​លើក​ដំបូង​ថា “ពេល​នេះ ទូល​បង្គំ​ចូល​គេង​ សូម​ព្រះអម្ចាស់​ថែរក្សា​ព្រលឹង​របស់​ទូល​បង្គំ​ . . .”។ ឪពុក​ម្តាយ​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ដូច​នេះ ហើយ​ក្រោយ​មក​ ខ្ញុំ​ក៏​បាន​បង្រៀន​កូន​ៗ​របស់​ខ្ញុំ​ តាំង​ពី​ពួក​គេ​នៅ​តូច​ផង​ដែរ។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ពិត​ជា​បាន​ទទួល​ នូវ​ការ​កម្សាន្ត​ចិត្ត​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​ខ្ញុំ​បាន​ថ្វាយ​ខ្លួន ទៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ ដោយ​ការ​អធិស្ឋាន​យ៉ាង​ដូច​នេះ មុន​ពេល​ចូល​ដំណេក។​

ការ​អធិស្ឋាន​របស់​ខ្ញុំ មាន​លក្ខណៈ​ស្រដៀង នឹង​ការ​អធិស្ឋាន ដែល​បាន​កត់​ទុក​ នៅ​ក្នុង​ “​កណ្ឌ​នៃ​ការ​អធិស្ឋាន” ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ គឺ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង។ អ្នក​ប្រាជ្ញ​ផ្នែក​ព្រះ​គម្ពីរ​ខ្លះ បាន​លើក​ឡើង​ថា ឃ្លា​ដែល​ថ្លែង​ថា «ទូល​បង្គំ​ប្រគល់​ព្រលឹង​វិញ្ញាណ​នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់» ​គឺជា​ការ​អធិស្ឋាន ពេល​ចូល​ដំណេក សម្រាប់​ក្មេង​ៗ  ដែល​គេ​បាន​បង្រៀន​នៅ​ជំនាន់​ព្រះ​យេស៊ូវ។

អ្នក​ប្រហែល​នៅ​ចាំ​ការ​អធិស្ឋាន​ចុង​ក្រោយ​របស់​ព្រះ​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​បន្ថែម​ពាក្យ​ “ព្រះ​វរបិតា” (លូកា ២៣:៤៦) នៅ​ក្នុង​ការ​អធិស្ឋាន​នេះ។ កាល​ដែល​ព្រះ​យេស៊ូវ​បាន​អធិស្ឋាន ជា​ពាក្យ​ទាំង​នោះ មុន​ពេល​ដែល​ទ្រង់​សុគត គឺ​ទ្រង់​បាន​បង្ហាញ​នូវ​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ ជា​មួយ​ព្រះ​វរបិតា ហើ​យ​ក៏​បាន​បញ្ជាក់​ដល់​ពួក​អ្នក​ជឿ​ទ្រង់​ថា ពួក​គេ​នឹង​បាន​ទៅ​ឯ​ដំណាក់​នៃ​ព្រះ​វរបិតា ជា​មួយ​នឹង​ទ្រង់​ដែរ (យ៉ូហាន ១៤:៣)។

ព្រះ​យេស៊ូវ​បាន​សុគត​ នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ ក្នុង​ភាព​អស្ចារ្យ​នៃ​ការ​ប្រកប​ទាក់​ទង ជា​មួយ​ព្រះ ដ៏​ជា​ព្រះ​វរបិតា​នៃ​យើង​រាល់​គ្នា…

កំពុងដំណើរការ ឬចប់សព្វគ្រប់?

ការ​បញ្ចប់​ការ​ងារ​ គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ស្កប់​ចិត្ត។ ឧទាហរណ៍ ជា​រៀង​រាល់​ខែ​នីមួយៗ ការ​ទទួល​ខុស​ត្រូវ​នៃ​ការងារ​របស់​ខ្ញុំ​ ត្រូវ​ផ្លាស់​ប្ដូរ​ចេញ​ពី​ផ្នែក​មួយ ទៅ​កាន់​ផ្នែក​មួយ​ទៀត គឺ​ផ្លាស់​ប្តូរ​ពី “ផ្នែក​កំពុង​ដំណើរ​ការ​ទៅ​មុខ” ទៅ​កាន់ “​ផ្នែក​ចប់​សព្វ​គ្រប់”​។ ខ្ញុំ​ចូល​ចិត្ត ចុច​ប៊ូតុង​​ “ភាព​ចប់​សព្វ​គ្រប់”។ ប៉ុន្តែ នៅ​ខែ​មុន នៅ​ពេល​ដែល​ខ្ញុំ​បាន​ចុច​វា​ ខ្ញុំ​ក៏​បាន​នឹក​គិត​ថា ឱ​បើ​ខ្ញុំ​អាច​ជម្នះ​ភាព​កម្សោយ នៅ​ក្នុង​សេចក្តី​ជំនឿ​របស់​ខ្ញុំ​ យ៉ាង​ងាយ​ស្រួល​ ដូច​ការ​ចុច​ប៊ូតុង​នេះ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ​! តាម​មើល​ទៅ ជីវិត​គ្រីស្ទ​បរិស័ទ ហាក់​ដូច​ជា​អាច​មាន​លក្ខណៈ ដែល​ហាក់​ដូច​ជា​កំពុង​ដំណើរ​ការ​ទៅ​មុខ ជា​និច្ច គឺ​មិន​ដែល​ចប់​សព្វ​គ្រប់​សោះ។

បន្ទាប់​មក ខ្ញុំ​ក៏​បាន​នឹក​ចាំ បទ​គម្ពីរ​ហេព្រើរ ១០:១៤។ បទ​គម្ពីរ​នេះ​ចែង​អំពី ដង្វាយ​យញ្ញ​បូជា​របស់​ព្រះ​គ្រីស្ទ​ដែល​បាន​ប្រោស​លោះ​យើង​រាល់​គ្នា​ទាំង​ស្រុង។ ដូច្នេះ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ការ​នេះ ប្រៀប​បី​ដូច​ជា ព្រះ​ទ្រង់​បាន​ចុច “ប៊ូតុង ភាព​ចប់​សព្វ​គ្រប់” ជំនួស​យើង​រួច​ស្រេច​ហើយ។ ការ​សុគត​របស់​ព្រះ​យេស៊ូវ​ បាន​ជួយ​យើង នូវ​អ្វី​ដែល​យើង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ ដោយ​ទ្រង់​បាន​កែ​ប្រែ​យើង ឲ្យ​បាន​ត្រឡប់​ជា​ឥត​សៅ​ហ្មង នៅ​ចំពោះ​ព្រះ​នេត្រ​ទ្រង់ នៅ​ពេល​ដែល​យើង​ទទួល​ជឿ​ទ្រង់។ ទ្រង់​បាន​ធ្វើ​ការ​នោះ​ម្ដង​ជា​សម្រេច គឺ​ដូច​ដែល​ទ្រង់​បាន​ប្រកាស​ថា ការ​ស្រេច​ហើយ! (យ៉ូហាន ១៩:៣០)។ ទន្ទឹម​គ្នា​នេះ​ដែរ យញ្ញ​បូជា​របស់​ទ្រង់ បាន​ធ្វើ​ការ​ប្រោស​លោះ​សព្វ​គ្រប់​ម្ដង​ជា​សម្រេច ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ញែក​ជា​បរិសុទ្ធ ដែល​នេះ ជា​ភាព​ពិត​ខាង​វិញ្ញាណ​របស់​យើង ដែល​ជាប់​មាន​អស់​មួយ​ជីវិត…

អ្នកបង្កើតដ៏អស្ចារ្យ

ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ថត​រូប​ជា​លក្ខណៈ​កម្សាន្ត ខ្ញុំ​ចូល​ចិត្ត​ផ្ដិត​យក​រូប​ភាព​នៃ​ស្នា​ព្រះ​ហស្ត​ ដែល​ព្រះ​ទ្រង់​បាន​បង្កើត ដោយ​ភាព​ប៉ិន​ប្រសប់។ ខ្ញុំ​ដឹង​ថា ​​ស្នាម​អង្គុលី​របស់​ទ្រង់  បាន​ជាប់​នៅ​ត្របក​ផ្កា​នីមួយ​ៗ ហើយ​នៅ​លើ​កាំ​រស្មី​នៃ​ព្រះអាទិត្យ​រះ និង​លិច ព្រម​ទាំង​នៅ​លើ​ផ្ទាំង​ទស្ស​នីយភាព​នៃ​ផ្ទៃ​មេឃ ដែល​មាន​ពពក និង​ពន្លឺ​ផ្កាយ​ភ្លឺ​ផ្លេក។​

ម៉ាស៊ីន​ថត​របស់​ខ្ញុំ​អាច​ពង្រីក​រូប​ភាព​បាន​ច្បាស់​ល្អ ដូច្នេះ​ហើយ ​ខ្ញុំ​ក៏​អាច​ថត​រូប​សត្វ ដែល​ទ្រង់​បាន​បង្កើត​ផង​ដែរ។ ខ្ញុំ​ថត​បាន​សត្វ​កំប្រុក​ជា​ច្រើន​ប៉ុស្ទ ពេល​ពួក​វា​កំពុង​ប្រលែង​គ្នា​ចចេច​ចាច នៅ​លើ​ដើម​សារី ដែល​មាន​ផ្កា​រីក​ស្គុះ​ស្គាយ។ ខ្ញុំ​ក៏​បាន​ថត​រូប​សត្វ​មេ​អំបៅ ដែល​កំពុង​បើក​បិទ​ស្លាប​ចុះ​ឡើង​ៗ ហើយ​និង​សត្វ​កន្ធាយ​សមុទ្រ ដែល​កំពុង​សំដិល​ខ្លួន នៅ​លើ​ឆ្នេរ​ខ្សាច់​ពណ៌​ខ្មៅ ដែល​មាន​ថ្ម​ច្រើន។​ រូប​ថត​ដ៏​ល្អ​ឯក​នីមួយ​ៗ ជំរុញ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​ថ្វាយ​បង្គំ​ព្រះ​នៃ​ខ្ញុំ​ ដែល​ជា​អ្នក​បង្កើត​ដ៏​អស្ចារ្យ។​

មិន​មែន​មាន​តែ​ខ្ញុំ​ទេ ដែល​សរសើរ​តម្កើង​ព្រះ​ជា​ម្ចាស់ ខណៈ​ពេល​ដែល​ខ្ញុំ​ស្ងើច​សរសើរ​ស្នា​ព្រះ​ហស្ត​ដ៏វិសេស​វិសាល​របស់​ទ្រង់​ទាំង​ប៉ុន្មាន។ អ្នក​និពន្ធ​ព្រះ​គម្ពីរ ទំនុក​ដំកើង ជំពូក ១០៤ បាន​ច្រៀង​សរសើរ​ អំពី​ស្នា​ព្រះហស្ត​ដ៏​ប្រណិត​របស់​ព្រះ​ជាម្ចាស់ ដែល​មាន​នៅ​ក្នុង​ធម្មជាតិ(ខ.២៤)។ គាត់​បាន​ពណ៌នា​ថា "សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ក្នុង​ទឹក​នោះ ​មាន​របស់​រវើក​ឥត​គណនា (ខ.​២៥)។ ហើយ​គាត់​ក៏​មាន​អំណរ​ជា​ខ្លាំង ចំពោះ​ព្រះ​ជា​ម្ចាស់ ដោយ​សារ​ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ទាំង​ស្រុង​ ជា​និច្ច ចំពោះ​ស្នា​ព្រះ​ហស្ត​ទ្រង់​(ខ.២៧-៣១)។ អ្នក​និពន្ធ​ទំនុក​ដំកើង​ក៏​បាន​ពិចារណា អំពី​ភាព​អស្ចារ្យ​នៃ​ជីវិត​ដែល​ព្រះ​ទ្រង់​ប្រទាន បាន​ជា​គាត់​ក្រាប​ថ្វាយ​បង្គំ​ទ្រង់ ដោយ​ទូល​ថ្វាយ​ទ្រង់​ថា “កាល​នៅ​មាន​ជីវិត​នៅ​ឡើយ នោះ​ទូលបង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះយេហូវ៉ា​ជា​ដរាប កាល​ទូលបង្គំ​មាន​នៅៗ​ឡើយ នោះ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ទូលបង្គំ (ខ.៣៣)។

ខណៈ​ពេល​ដែល​យើង​ជញ្ជឹង​គិត…

សួនច្បារអាកាស

កាល​ដែល​យើង​នៅ​ទីក្រុង​ឡុងដ៍ មិត្ត​ភក្ដិ​របស់​យើង​ម្នាក់​បាន​រៀប​ចំ​ឲ្យ​ខ្ញុំ និង​ម៉ាលីន ភរិយា​របស់​ខ្ញុំ​ទៅ​ទស្សនា​សួន​អាកាស​។ សួន​អាកាស​នោះ​ស្ថិត​នៅ​ជាន់​លើ​បំផុត នៃ​អគារ​កម្ពស់​៣៥​ជាន់ នៅ​សង្កាត់​ពាណិជ្ជ​កម្ម​នៃ​ទីក្រុង​ឡុង។ គេ​បាន​ដាំ​រុក្ខ​ជាតិ​តូច​ៗ និង​ដើម​ឈើ ព្រម​ទាំង​ផ្កា​ស្រស់​បំព្រង នៅ​ក្នុង​សួន​ច្បារ​នោះ ដែល​មាន​កញ្ចក់​ហុម​ព័ទ្ធ​ជុំវិញ។ ប៉ុន្តែ អ្វី​ដែល​​យើង​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​យើង​អាច​គយ​គន់​ពី​ខាង​លើ​អគារ ដែល​មាន​កម្ពស់​១៥២ ម៉ែត្រ ដោយ​ស្ងើច​សរសើរ ព្រះ​វិហារ​ធំ​សន្តប៉ុល ព្រម​ទាំង​ប៉ម​ទីក្រុង​ឡុងដ៍ និង​អ្វី​ៗ​ជា​ច្រើន​ទៀត។ ទេសភាព​នៃ​រាជ​ធានី​ទាំង​មូល ពិត​ជា​គួរ​ឲ្យ​ពិច​ពិល​រមិល​មើល​ណាស់ ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​ទ្រង់​ទត​មើល​មក​យើង​រាល់​គ្នា។

ព្រះ​នៃ​យើង​ទ្រង់​ទត​ឃើញ​ការ​ទាំង​អស់​ ដែល​យើង​ជួប​ប្រទះ។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​ដំកើង បាន​ថ្លែង​ថា “ដ្បិត​ទ្រង់​បាន​ក្រឡេក​ទត​ពី​ជាន់​ខ្ពស់​នៃ​ទី​បរិសុទ្ធ​ទ្រង់ គឺ​ព្រះយេហូវ៉ា​បាន​ទត​ពី​ស្ថានសួគ៌​មក ពិចារណា​មើល​ផែនដី ដើម្បី​នឹង​ស្តាប់​ដំងូរ​របស់​ពួក​ឈ្លើយ ហើយ​នឹង​ស្រាយ​លែង​អស់​អ្នក ​ដែល​បាន​តម្រូវ​ឲ្យ​ត្រូវ​ស្លាប់” (ទំនុក​ដំកើង ១០២:១៩-២០)។

ជា​រឿយ​ៗ ​យើង​រាល់​គ្នា​ជាប់​ខ្លួន ក្នុង​ពេល​បច្ចុប្បន្ន​កាល​ ដែល​ពេញ​ទៅ​ដោយ​ការ​ពិបាក ធ្វើ​ឲ្យ​យើង​មាន “ដំងូរ” ដោយ​ភាព​អស់​សង្ឃឹម គឺ​មិន​ខុស​ពី​មនុស្ស ដែល​កំពុង​ឈឺ​ចាប់ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ១០២ ប៉ុន្មាន​ទេ។ ប៉ុន្តែ ព្រះ​ទ្រង់​ទត​ឃើញ និង​ជ្រាប​ អំពី​ជីវិត​របស់​យើង តាំង​ពី​ដើម​ រហូត​ដល់​ចប់។ មាន​បញ្ហា​ខ្លះ​ធ្វើ​ឲ្យ​យើង​ងងឹត​រក​មើល​អ្វី​មិន​យល់ តែ​ព្រះ​ទ្រង់​នៅ​តែ​យល់​អារម្មណ៍​របស់​យើង​ជា​និច្ច។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជឿ​ជាក់​ថា…

ព្រះយេស៊ូវលូកព្រះហស្ត

ពេល​ខ្លះ ជីវិត​របស់​ខ្ញុំ​មាន​ភាព​មមា​ញឹក​ណាស់។ ការ​សិក្សា​មាន​ការ​ពិបាក ការ​ងារ​ក៏​មាន​ភាព​នឿយ​ហត់ ​ខ្ញុំ​ត្រូវ​សម្អាត​បន្ទប់​គេង​ជា​ប្រចាំ ហើយ​ការ​ណាត់​ជួប​នៅ​ហាង​កាហ្វេ ក៏​មាន​នៅ​ក្នុង​កាល​វិភាគ​ទៀត។ ខ្ញុំ​រវល់​ខ្លាំង​ពេក រហូត​ដល់​ថ្នាក់​ ខ្ញុំ​ត្រូវ​តែ​បង្ខំ​ខ្លួន​ឯង ឲ្យ​រំលែក​ពេល​អាន​ព្រះ​គម្ពីរ ឲ្យ​បាន​ពីរ​បី​នាទី ក្នុង​មួយ​ថ្ងៃ ហើយ​ប្រាប់​ខ្លួន​ឯង​ថា សប្ដាហ៍​ក្រោយ ខ្ញុំ​នឹង​ចំណាយ​ពេល​បន្ថែម​ទៀត​ជា​មួយ​ព្រះ​ជាម្ចាស់។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ខ្ញុំ​បន្ត​ជាប់​រវល់​ជា​មួយ​ភារៈ​កិច្ច​ប្រចាំ​ថ្ងៃ ហើយ​ថែម​ទាំង​ភ្លេច ទូល​សូម​ជំនួយ​មក​ពី​ទ្រង់ នៅ​ក្នុង​រឿង​ដ៏​ចាំ​បាច់​មួយ​ចំនួន។

នៅ​ពេល​ដែល​លោក​ពេត្រុស​កំពុង​ដើរ​លើ​ទឹក ឆ្ពោះ​ទៅ​រក​ព្រះយេស៊ូវ ​គាត់​ក៏​បាន​បែក​អារម្មណ៍​ចេញ​ពី​ទ្រង់ ដោយ​សារ​ខ្យល់ និង​ទឹក​រលក។ គាត់​ក៏​ចាប់​ផ្ដើម​លិច​ចូល​ទៅ​ក្នុង​ទឹក(ម៉ាថាយ ១៤:២៩-៣០)។ ក៏​ប៉ុន្តែ នៅ​ពេល​ដែល​លោក​ពេត្រុស​ស្រែក​សូម​ឲ្យ​ព្រះយេស៊ូវ​ជួយ “​ទ្រង់​ក៏​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម” (ខ.៣០-៣១)។

ជាញឹក​ញាប់ ខ្ញុំ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​ការ​រវល់​ខ្លាំង​ពេក ហើយ​ចេះ​តែ​មាន​អ្វី​នាំ​ឲ្យ​ខ្ញុំ​បែក​អារម្មណ៍​ចេញ​ពី​ទ្រង់ បាន​ជា​ខ្ញុំ​ត្រូវ​អនុញ្ញាត​ឲ្យ​ទ្រង់​ជួយ​ខ្ញុំ។ នៅ​ពេល​ណា​ ដែល​យើង​វិល​មក​រក​ព្រះយេស៊ូវ ដើម្បី​សុំ​ជំនួយ ​ទ្រង់​នឹង​លូក​ព្រះ​ហស្ត​ ដើម្បី​ជួយ​ភ្លាម​ៗ ដោយ​ឥត​រារែក​ឡើយ។​

នៅ​ពេល​ណា ដែល​ភាព​ចលាចល​នៅ​ក្នុង​ជីវិត ធ្វើ​ឲ្យ​យើង​បាត់​បង់​លំនឹង ​យើង​ងាយ​នឹង​ភ្លេច​ថា ព្រះ​ទ្រង់​កំពុង​តែ​គង់​នៅ​ក្នុង​ព្យុះ​នោះ​ ជា​មួយ​នឹង​យើង​ដែរ។ ព្រះ​យេស៊ូវ​បាន​សួរ​ពេត្រុស​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ?" (ខ.៣១)។ ទោះ​បីជា​យើង​កំពុង​តែ​ឆ្លង​កាត់​រឿង​អ្វី​ក៏​ដោយ ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។ ទ្រង់​កំពុង​តែ​គង់​នៅ​ជា​មួយ​យើង នៅ​ពេល​ឥឡូវ​នេះ ហើយ​​តែង​តែ​ប្រុង​ជា​ស្រេច ដើម្បី​លូក​ព្រះហស្ត​ជួយ​សង្រ្គោះ​យើង។​—Julie Schwab