ទ្វារសម្រាប់ឲ្យមនុស្សទាំងអស់ចូល
ពេលដែលភ្ញៀវទេសចរណ៍ឈរនៅលើស្ពាន ដែលគេបានសង់នៅលើកោះអេលូថេរ៉ា ជាកោះតូចមួយ នៅតំបន់ខារីប៊ីន ពួកគេអាចទស្សនាទេសភាពសមុទ្រ ដោយស្ងើចសរសើរភាពខុសគ្នាដាច់ រវាងទឹកសមុទ្រពណ៌ខៀវចាស់នៃមហាសមុទ្រអាត្លង់ទិចដែលកំពុងកម្រើករំពើក និងទឹកសមុទ្រពណ៌ខៀវខ្ចីដ៏ស្ងប់ស្ងាត់ នៃសមុទ្រខារីប៊ីន។ កាលពីមុន នៅលើកោះនោះ មានផ្ទាំងថ្មមានរាងកោងខ្ពស់ ដូចស្ពានដែលតភ្ជាប់ដីមួយកន្លែងមានរាងទ្រវែង តែខ្យល់ព្យុះបក់បោកមកជាញឹកញាប់ អស់រយៈពេលជាច្រើនឆ្នាំ ធ្វើឲ្យស្ពានថ្មធម្មជាតិនោះបាក់បែក។ សព្វថ្ងៃនេះ ស្ពានថ្មកោងខ្ពស់ ដែលមានសណ្ឋានដូចបង្អួចកញ្ចក់នោះ បានក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយម នៅលើកោះអេលូតេរ៉ា ដែលគេបានដាក់ឈ្មោះឲ្យថា “ច្រកតូចចង្អៀតបំផុតនៅលើផែនដី”។
ព្រះគម្ពីរប៊ីបបានពិពណ៌នាថា ឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ(ម៉ាថាយ ៧:១៤)។ ទ្វារនោះតូច ព្រោះព្រះរាជបុត្រានៃព្រះ ជាស្ពានតែមួយ ដែលអាចផ្សះផ្សាមនុស្សមានបាប និងព្រះវរបិតា តាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ(ខ.១៣-១៤ មើល យ៉ូហាន ១០:៧-៩ ១៦:១៣)។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរក៏បានចែងផងដែរថា មនុស្សមកពីគ្រប់ជាតិសាសន៍ គ្រប់ឋានៈ អាចចូលទៅក្នុងនគរស្ថានសួគ៌ ហើយនឹងថ្វាយបង្គំស្តេចលើអស់ទាំងស្តេច ហើយថ្វាយបង្គំទាំងអស់គ្នា នៅជុំវិញបល្ល័ង្កទ្រង់(វិវរណៈ ៥:៩)។ ទិដ្ឋភាពដ៏អស្ចារ្យនៃភាពខុសគ្នា និងការរួបរួមនេះ គឺបានរាប់បញ្ចូលរាស្រ្តទំាងអស់របស់ព្រះ គឺគ្រប់ជាតិសាសន៍ និងភាសា លើផែនដី។
មនុស្សបានដាច់ចេញពីព្រះ ដោយសារអំពើបាប តែព្រះអង្គបានអញ្ជើញមនុស្សម្នាក់ៗដែលព្រះអង្គបានបង្កើត ឲ្យចូលទៅក្នុងភាពអស់កល្បជានិច្ច ក្នុងនគរស្ថានសួគ៌ ដោយដើរតាមទ្វារដ៏ចង្អៀត…
សេចក្តីស្រឡាញ់ដែលកែតម្រង់
មានពេលមួយកូនស្រីខ្ញុំបានបិទទ្វារគ្រាំងៗ។ នាងក៏បានបិទទ្វារមួយទំហឹងដៃម្តងទៀត ។ ខ្ញុំក៏បានចូលបន្ទប់ដាក់ឡាន យកញញួរ និងទួរណឺវីស ដើរទៅបន្ទប់របស់កូនស្រីខ្ញុំ។ ខ្ញុំក៏បាននិយាយខ្សឹបៗ ដោយចិត្តស្ងប់ថា “កូនសំឡាញ់។ កូនត្រូវតែរៀនគ្រប់គ្រងកំហឹង”។ ហើយបន្ទាប់មក ខ្ញុំក៏បានដោះទ្វារចេញពីបន្ទប់នាង យកទៅដាក់ក្នុងបន្ទប់ដាក់ឡាន។ ខ្ញុំសង្ឃឹមថា ការដោះទ្វារចេញបណ្ដោះអាសន្ន នឹងជួយឲ្យនាងនឹកចាំ អំពីសារៈសំខាន់នៃការគ្រប់គ្រងខ្លួនឯង។
ក្នុងបទគម្ពីរសុភាសិត ៣:១១-១២ គ្រូបង្រៀនប្រកបដោយប្រាជ្ញាបានអញ្ជើញអ្នកអានទាំងឡាយ ឲ្យទទួលការប្រៀនប្រដៅរបស់ព្រះ។ ពាក្យ សេចក្តីប្រៀន ឬការប្រៀនប្រដៅ អាចប្រែមកថា “ការកែតម្រង់”។ ក្នុងនាមជាឪពុកដ៏ល្អ និងមានពេញដោយក្តីស្រឡាញ់ ព្រះទ្រង់មានបន្ទូលតាមរយៈព្រះវិញ្ញាណ និងព្រះគម្ពីររបស់ព្រះអង្គ ដើម្បីកែតម្រង់អាកប្បកិរិយាដែលបំផ្លាញខ្លួនឯង។ ការកែតម្រង់របស់ព្រះបានចាក់ឫសនៅក្នុងសេចក្តីស្រឡាញ់ និងបំណងព្រះទ័យព្រះអង្គ ដែលសព្វព្រះទ័យឲ្យយើងបានទទួលអ្វីដែលល្អបំផុត។ ជួនកាល ព្រះទ្រង់ជំរុញចិត្តនរណាម្នាក់ ឲ្យចង្អុលបង្ហាញចំណុចដែលយើងមើលមិនឃើញ ឬមើលរំលង។ ជាញឹកញាប់ ការនេះធ្វើឲ្យយើងមានអារម្មណ៍មិនស្រួល តែការកែតម្រង់របស់ព្រះ ជាអំណោយមកពីព្រះអង្គ។
ប៉ុន្តែ យើងមិនតែងតែគិតដូចនេះទេ។ បទគម្ពីរសុភាសិតបានដាស់តឿនយើងថា “កូនអើយ កុំឲ្យមើលងាយសេចក្តីប្រៀនរបស់ព្រះយេហូវ៉ាឡើយ”(ខ.១១)។ ជួនកាល យើងមានការភ័យខ្លាច ចំពោះការប្រៀនប្រដៅរបស់ព្រះ។ នៅពេលខ្លះទៀត យើងយល់ថា ការអាក្រក់ដែលកើតឡើងក្នុងជីវិតយើង គឺជាការប្រៀនប្រដៅរបស់ព្រះ។ តែយើងត្រូវយល់បំណងព្រះទ័យរបស់ព្រះវរបិតា ដែលមានពេញដោយក្តីស្រឡាញ់។ ព្រះអង្គប្រៀនប្រដៅ និងកែតម្រង់ ដោយសារព្រះអង្គស្រឡាញ់យើង។
ចូរយើងកុំខ្លាចការប្រៀនប្រដៅរបស់ព្រះអង្គឡើយ ផ្ទុយទៅវិញ…
សេចក្តីស្រឡាញ់ដែលគ្មានការភ័យខ្លាច
មានរូបភាពមួយចំនួន ដែលមានអំណាចណាស់ បានជាគេមិនអាចបំភ្លេចពួកវាបាន។ ខ្ញុំចាំថា ពេលដែលខ្ញុំបានមើលរូបថតដ៏ល្បីល្បាញមួយសន្លឹក របស់ព្រះនាងដាយអាណា(Diana) នៃប្រទេសវេល ខ្ញុំក៏មានបទពិសោធន៍ដូចនេះផងដែរ។ បើមើលតែមួយភ្លែត រូបថតនោះហាក់ដូចជាសាមញ្ញ ដោយមានរូបព្រះនាងចាប់ដៃបុរសម្នាក់ដែលខ្ញុំមិនស្គាល់ ដោយព្រះភក្ត្រញញឹមដ៏កក់ក្តៅ។ ប៉ុន្តែ ប្រវត្តិនៃរូបថតនេះ ពិតជាគួរឲ្យកត់សំគាល់ណាស់។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ១៩៨៧ ពេលដែលព្រះនាងដាយអាណាទៅសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យមីឌលសេក នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសកំពុងតែស្ថិតក្នុងភាពតក់ស្លុត ដោយសារជំងឺអេដស៍កំពុងតែរាតត្បាតពេញប្រទេស។ កាលនោះ គេមិនទាន់បានដឹងថា ជំងឺដែលកំពុងឆក់យកជីវិតមនុស្ស ដោយល្បឿនដ៏គួរឲ្យតក់ស្លត់នេះ បានរីករាលដាលដោយរបៀបណាទេ ហេតុនេះហើយ សាធារណៈជនបានចាត់ទុកជនរងគ្រោះនៃជំងឺអេដស៍ ដូចមនុស្សដែលត្រូវកាត់ចេញពីសង្គម។
ដូចនេះ គេមានការភ្ញាក់ផ្អើលណាស់ ពេលដែលព្រះនាងដាយអាណា បានចាប់ដៃអ្នកជំងឺអេដស៍ នៅថ្ងៃនោះ ដោយមិនបានពាក់ស្រោមដៃ និងមានទឹកមុខញញឹមដ៏ស្មោះត្រង់។ រូបភាពនៃការគោរព និងភាពសប្បុរសនេះ បានបណ្តាលចិត្តពិភពលោកឲ្យប្រព្រឹត្តចំពោះអ្នកជំងឺអេដស៍ ដោយសេចក្តីមេត្តា និងការអាណិតស្រដៀងនេះផងដែរ។
រូបភាពនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដែលបានប្រទានដល់មនុស្សទាំងឡាយ ដោយឥតគិតថ្លៃ និងដោយព្រះទ័យដ៏សប្បុរស។ លោកយ៉ូហានបានរំឭកអ្នកជឿព្រះយេស៊ូវនៅសម័យដើមថា ការបណ្តោយឲ្យក្តីស្រឡាញ់ក្រៀមស្វិត ឬលាក់ខ្លួន ដោយសារការភ័យខ្លាច គឺជាការរស់នៅជាប់ “ក្នុងសេចក្តីស្លាប់” នៅឡើយ(១យ៉ូហាន ៣:១៤)។ ហើយការស្រឡាញ់ ដោយសេរី និងគ្មានការភ័យខ្លាច…
បញ្ហាដែលមានប្រយោជន៍
លោកចន លូអ៊ីស(John Lewis) ជាសមាជិកសភាអាមេរិក និងជាអ្នកដឹកនាំចលនាទាមទាសិទ្ធិពលរដ្ឋ។ ពេលដែលគាត់ទទួលមរណៈភាពនៃឆ្នាំ២០២០ មនុស្សជាច្រើន ដែលមាននិន្នាការនយោបាយខុសៗគ្នា បាននាំគ្នាកាន់ទុក្ខ។ កាលពីឆ្នាំ១៩៦៥ លោកលូអ៊ីស បានដើរដង្ហែរក្បួនជាមួយលោកម៉ាទីន លូស័រ ឃីង ជូនា(Martin Luther King Jr.) ដើម្បីទាមទាឲ្យពលរដ្ឋអាមេរិកស្បែកខ្មៅមានសិទ្ធិបោះឆ្នោត។ ក្នុងអំឡុងពេលដង្ហែក្បួននោះ លោកលូអ៊ីសត្រូវគេវាយដំ បណ្តាលឲ្យប្រេះលលាក្បាល និងមានស្នាមសម្លាកលើរាងកាយ ពេញមួយជីវិត។ គាត់មានប្រសាសន៍ថា “ពេលដែលអ្នកបានឃើញអ្វីមួយ ដែលមិនត្រឹមត្រូវ មិនយុត្តិធម៌ មិនស្មើភាព នោះអ្នកមានកាតព្វកិច្ចតាមផ្លូវសីលធម៌ ដែលត្រូវនិយាយ និងធ្វើអ្វីម្យ៉ាង។ កុំខ្លាច ក្នុងការស្រែកទាមទា ហើយកុំខ្លាចមានរឿង ដែលមានប្រយោជន៍នោះឡើយ”។
លោកលូអ៊ីសបានដឹងតាំងពីដំបូងថា ការធ្វើអ្វីដែលត្រឹមត្រូវ ហើយមានចិត្តស្មោះត្រង់ចំពោះសេចក្តីពិត តម្រូវឲ្យយើងហ៊ានប្រឈមមុខដាក់បញ្ហា ដែល “មានប្រយោជន៍”។ គាត់ចាំបាច់ត្រូវនិយាយ ទោះមនុស្សភាគច្រើនមិនចូលចិត្តក៏ដោយ។ ហោរាអេម៉ុសក៏បានដឹងអំពីបញ្ហានេះផងដែរ។ ពេលដែលគាត់បានឃើញអំពើបាប និងភាពអយុត្តិធម៌ដែលពួកអ៊ីស្រាអែលបានប្រព្រឹត្ត គាត់មិនអាចនៅស្ងៀមបានឡើយ។ លោកអេម៉ុសក៏បានប្រកាសថ្កោលទោសពួកអ្នកមានអំណាច ដែលកំពុងគាបសង្កត់ជនស្លូតត្រង់ ស៊ីសំណូក ហើយកាត់ក្តីឲ្យអ្នកក្រ ដោយអយុត្តិធម៌ ព្រមទំាងសង់ផ្ទះថ្ម និងមានចំការទំពាំងបាយជូរដ៏ត្រសុំត្រសាយ(អេម៉ុស ៥:១១-១២)។ លោកអេម៉ុសមិនខិតខំស្វែងរកសុវត្ថិភាព និងភាពស្រណុកស្រួលនោះទេ ផ្ទុយទៅវិញ គាត់បាននិយាយប្រឆាំងនឹងការអាក្រក់។…
អត់ទោសឲ្យគ្នាជាមុនសិន
ខ្ញុំ និងមិត្តភក្តិខ្ញុំដែលជាជនជាតិស្បែកស បានហៅខ្លួនយើងថា “បងប្អូនក្នុងព្រះគ្រីស្ទ” ប៉ុន្តែ ខ្ញុំ និងគាត់ក៏បានចាប់ផ្តើមប្រព្រឹត្តចំពោះគ្នាដូចខ្មាំងសត្រូវ។ នៅក្នុងការញ៉ាំកាហ្វេ នៅពេលព្រឹកថ្ងៃមួយ យើងបានប្រកែកគ្នា អំពីរឿងពូជសាសន៍ ដោយគ្មានការយោគយល់។ បន្ទាប់មក យើងក៏បានបែកគ្នា ដោយខ្ញុំបានតាំងចិត្តថា នឹងមិនជួបនាងទៀតឡើយ។ មួយឆ្នាំក្រោយមក យើងទាំងពីរក៏បានចូលធ្វើការ ក្នុងអង្គការគ្រីស្ទបរិស័ទតែមួយ ក្នុងផ្នែកតែមួយ ដោយមិនអាចជៀសវាងការទំនាក់ទំនងគ្នាបានឡើយ។ ពីដំបូង យើងក៏បានជជែកគ្នាអំពីជម្លោះ។ ក្រោយមក ព្រះទ្រង់ក៏បានជួយយើងឲ្យសុំទោសគ្នាទៅវិញទៅមក ហើយក៏បានទទួលការប្រោសឲ្យជា ហើយក៏បានខិតខំធ្វើការបម្រើព្រះអស់ពីចិត្ត។
ព្រះទ្រង់ក៏បានប្រទានការប្រោសឲ្យជា សម្រាប់ការបាក់បែករវាងលោកអេសាវ និងលោកយ៉ាកុបដែលជាបងប្អូនភ្លោះ ហើយក៏បានប្រទានពរដល់ជីវិតរបស់អ្នកទាំងពីរ។ លោកយ៉ាកុបបានប្រើល្បិច លួចពររបស់ឪពុកគាត់ ពីបងប្រុស ។ ប៉ុន្តែ ២០ឆ្នាំក្រោយមក ព្រះទ្រង់បានត្រាស់ហៅលោកយ៉ាកុប ឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញ។ ដូចនេះ យ៉ាកុបក៏បាននាំអំណោយដ៏ច្រើនសន្ធឹក ដើម្បីលួងលោកអេសាវឲ្យឈប់ខឹង។ “អេសាវក៏រត់មកទទួល ហើយឱបថើប រួចយំជាមួយគ្នាទាំង២នាក់”(លោកុប្បត្តិ ៣៣:៤)។
ការជួបជុំរបស់ពួកគេ គឺជាឧទាហរណ៍ ដែលបង្រៀនអំពីការបង្គាប់របស់ព្រះ ឲ្យយើងផ្សះផ្សាគ្នាជាមួយនឹងបងប្អូនយើង មុននឹងយើងថ្វាយដង្វាយ ជាអំណោយទាន ឬទ្រព្យសម្បត្តិក្តី ដល់ព្រះអង្គ(ម៉ាថាយ ៥:២៣-២៤)។ គឺដូចមានសេចក្តីចែងថា “ត្រូវទុកដង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅរកជានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយដង្វាយអ្នកចុះ”(ខ.២៤)។ លោកយ៉ាកុបបានស្តាប់បង្គាប់ព្រះ…
ក្រោកឈរឡើងវិញ
លោករ៉ាយអិន ហ៊ល(Ryan Hall) ជាកីឡាករអាមេរិក ដែលបានបំបែកឯកត្តកម្មនៅក្នុងការរត់ប្រណំាងពាក់កណ្តាលម៉ារ៉ាតុន។ គាត់បានបញ្ចប់ការរត់ ក្នុងរយៈចម្ងាយ២១គីឡូម៉ែត្រ ដោយប្រើរយៈពេល៥០នាទី ៤៣វិនាទី ធ្វើឲ្យគាត់ក្លាយជាកីឡាករអាមេរិក ដែលបានរត់ប្រណាំង ដោយប្រើរយៈពេលតិចជាង១ម៉ោង។ លោកហ៊ល បានអបអរជោគជ័យ ដែលជាការបំបែកឯកត្តកម្ម តែគាត់ក៏ធ្លាប់ជួបការខកចិត្ត ដោយសារគាត់មិនអាចបញ្ចប់ការប្រកួតមួយ។
គាត់បានស្គាល់រស់ជាតិជោគជ័យ ហើយក៏ធ្លាប់ស្គាល់រស់ជាតិបរាជ័យផងដែរ តែគាត់បានទទួលស្គាល់ថា ជំនឿដែលគាត់មានចំពោះព្រះយេស៊ូវ បានទ្រទ្រង់គាត់។ គាត់បានទទួលការលើកទឹកចិត្តពីខគម្ពីរដែលគាត់ចូលចិត្តជាងគេ ដែលមានបទគម្ពីរសុភាសិតជាដើម ដែលចែងថា “ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន”(សុភាសិត ២៤:១៦)។ បទគម្ពីរសុភាសិតនេះបានរំឭកយើងថា មនុស្សសុចរិត គឺអ្នកដែលមានជំនឿ និងមានទំនាក់ទំនងជាមួយព្រះ នឹងនៅតែជួបការលំបាក ហើយទុក្ខព្រួយ។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលពួកគេបន្តស្វែងរកព្រះអង្គ នៅពេលមានការលំបាក ព្រះទ្រង់ប្រទានកម្លាំង ដោយព្រះទ័យស្មោះត្រង់ ដើម្បីឲ្យពួកគេក្រោកឡើងវិញ។
ថ្មីៗនេះ តើអ្នកបានជួបការខកចិត្ត ឬបរាជ័យដ៏ធ្ងន់ធ្ងរ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ហាក់ដូចជាបានដួលចុះ មិនអាចក្រោកឈរឬទេ? ព្រះគម្ពីរប៊ីបបានលើកទឹកចិត្តយើង មិនឲ្យពឹងផ្អែកទៅលើកម្លាំងរបស់យើង តែឲ្យបន្តទុកចិត្តលើព្រះ និងព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ពេលណាយើងទុកចិត្តព្រះអង្គ ព្រះវិញ្ញាណទ្រង់នឹងប្រទានកម្លាំងមកយើង ដើម្បីប្រឈមមុខដាក់បញ្ហាក្នុងជីវិត រាប់ចាប់តាំងពីបញ្ហាតូចតាច រហូតដល់បញ្ហាធំ(២កូរិនថូស ១២:៩)។—Lisa M. Samra
ភាពធំប្រសើរពិតប្រាកដ
លោកខាត់បឺត(Cuthbert) ជាបុគ្គលដែលបានទទួលការស្រឡាញ់ ពីមនុស្សជាច្រើន នៅភាគខាងជើងនៃចក្រភពអង់គ្លេស។ គាត់មានការទទួលខុសត្រូវ នៅក្នុងការផ្សាយដំណឹងល្អ ក្នុងទីតាំងជាច្រើន ក្នុងតំបន់នោះ នៅសតវត្សរ៍ទី១៧ ដោយគាត់បានធ្វើការជាទីប្រឹក្សាដល់ពួកស្តេច ហើយមានឥទ្ធិពលមកលើកិច្ចការប្រទេសជាតិ ហើយបន្ទាប់ពីគាត់បានលាចាកលោក គេក៏បានសាងសង់ទីក្រុងដឺហាម ដើម្បីផ្តល់កិត្តិយសដល់គាត់។ ប៉ុន្តែ កេរដំណែលរបស់លោកខាត់បឺត មានភាពអស្ចារ្យជាងនេះទៀត។
បន្ទាប់ពីជំងឺរាតត្បាតបានរីករាលដាលពីតំបន់មួយទៅតំបន់មួយទៀត លោកខាត់បឺត ក៏បានធ្វើដំណើរទៅកាន់ទីប្រជុំជនទាំងឡាយ ដើម្បីលើកទឹកចិត្តប្រជាជន។ នៅភូមិមួយនោះ មុនពេលគាត់ចាកចេញ គាត់ក៏បានរកមើលអ្នកដែលគាត់មិនទាន់បានអធិស្ឋានឲ្យ។ ពេលនោះ មានស្រ្តីម្នាក់កំពុងតែឱបកូនរបស់ខ្លួន។ នាងបានបាត់បង់កូនប្រុសម្នាក់ ហើយកូនដែលនាងកំពុងតែបីនោះ ក៏ជិតស្លាប់ហើយដែរ។ លោកខាត់បឺតក៏បានបីកូនដែលកំពុងក្តៅខ្លួននោះ ហើយអធិស្ឋានឲ្យវា ហើយថើបថ្ងាសវា។ គាត់ក៏បានប្រាប់នាងថា “កុំខ្លាចអី គ្រួសាររបស់អ្នកនឹងមិនមានអ្នកស្លាប់ទៀតទេ”។ ក្រោយមក គេក៏បានរាយការណ៍ថា ក្មេងប្រុសនោះក៏រួចផុតពីសេចក្តីស្លាប់។
ព្រះយេស៊ូវធ្លាប់ពរក្មេងប្រុសតូចមួយ ដើម្បីបង្រៀនគេ អំពីភាពធំប្រសើរ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “អ្នកណាដែលទទួលកូនតូច១ ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ”(ម៉ាកុស ៩:៣៧)។ ក្នុងវប្បធម៌របស់សាសន៍យូដាសម័យនោះ ការទទួលនរណាម្នាក់ គឺមានន័យថា ត្រូវបម្រើគេ គឺដូចដែលម្ចាស់ផ្ទះទទួលស្វាគមន៍ភ្ញៀវ។ ដោយសារក្មេងៗត្រូវបម្រើមនុស្សធំ គឺមិនមែនឲ្យគេបម្រើខ្លួន នោះការបង្រៀនរបស់ព្រះអង្គប្រាកដជាធ្វើឲ្យគេមានការភ្ញាក់ផ្អើល។ ត្រង់ចំណុចនេះ ព្រះអង្គចង់បង្រៀនថា ភាពធំប្រសើរពិតប្រាកដ គឺស្ថិតនៅក្នុងការបម្រើអ្នកតូចទាបបំផុត(ខ.៣៥)។
លោកខាត់បឺតមានឈ្មោះល្បីជាទីប្រឹក្សារបស់ស្តេច…
ព្រះអង្គមិនបានបំភ្លេចយើងទេ
មានពេលមួយក្មួយប្រុសខ្ញុំឈ្មោះ ចារេត(Jared) បានសួរខ្ញុំថា “លោកពូ អាធ័រ(Arthur) នៅចាំថ្ងៃដែលពូនាំក្មួយទៅហាងកាត់សក់ និងផ្សាទំនើបទេ? កាលនោះ ខ្ញុំពាក់ខោកាគីពណ៌ដាំដែង អាវយឺតពណ៌ខៀវក្រឡា អាវចាក់ពណ៌ខៀវចាស់ ស្រោមជើងពណ៌ត្នោត និងស្បែកជើងពណ៌ត្នោតចាស់។ ថ្ងៃនោះ ជាថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦”។ ចារេតមានជម្ងឺអូទីសិម ដែលធ្វើឲ្យគាត់ជួបការលំបាកជាច្រើន តែទន្ទឹមនឹងនោះ វាបានធ្វើឲ្យគាត់មានការចងចាំដ៏អស្ចារ្យ ដោយគាត់អាចនឹកចាំជាលម្អិត អំពីថ្ងៃខែ និងខោអាវ ដែលគាត់បានពាក់ ក្នុងព្រឹត្តិការណ៍ដែលបានកន្លងផុត កាលប៉ុន្មានឆ្នាំមុន។
ដោយសារគាត់មានភាពចម្លែកនេះ ដែលអាចចាំរឿងចាស់ៗជាលម្អិត នោះខ្ញុំក៏បាននឹកចាំ អំពីព្រះដែលជ្រាបអំពីអ្វីៗទាំងអស់ ជាអ្នកគ្រប់គ្រងពេលវេលា និងភាពអស់កល្បជានិច្ច។ ព្រះអង្គជ្រាបអំពីការពិត ហើយមិនដែលភ្លេចព្រះបន្ទូលសន្យា ឬរាស្រ្តព្រះអង្គឡើយ។ ពេលដែលអ្នកដទៃហាក់ដូចជាមានសុខភាពល្អជាង សប្បាយ ឬជោគជ័យ ឬក៏ល្អជាងអ្នក តើអ្នកមានឆ្ងល់ទេថា ព្រះបានភ្លេចអ្នកហើយឬនៅ?
ពេលដែលពួកអ៊ីស្រាអែលនៅសម័យបុរាណ ស្ថិតក្នុងស្ថានភាពដ៏ពិបាក ពួកគេក៏បានចោទសួរថា “ព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់ទ្រង់បានភ្លេចខ្ញុំហើយ”(អេសាយ ៤៩:១៤)។ ប៉ុន្តែ ព្រះទ្រង់មិនដែលភ្លេចពួកគេឡើយ។ សេចក្តីអាណិត និងការយកព្រះទ័យទុកដាក់របស់ព្រះអង្គ គឺមានភាពជ្រាលជ្រៅជាងមនោសញ្ចេតនា ដែលម្តាយមានចំពោះកូនរបស់ខ្លួនទៅទៀត(ខ.១៥)។ មុនពេលយើងគិតថា ព្រះទ្រង់បាន “បោះបង់ចោល” ឬ “បំភ្លេចយើង”…
ការដើរជាមួយព្រះយេស៊ូវ
របបអាហារដ៏ត្បិតត្បៀត ស្បែកជើងមិនជ្រាបទឹក និងផែនទី ស្ថិតក្នុងចំណោមរបស់របរដ៏ចាំបាច់ ដែលអ្នកដើរព្រៃត្រូវការ ក្នុងការធ្វើដំណើរតាមផ្លូវលំរបស់លោកចន មួរ(John Muir)។ ផ្លូវលំរបស់លោកចន មួរមានប្រវែង៣៣៩គីឡូម៉ែត្រ ក្នុងភាគខាងលិចនៃសហរដ្ឋអាមេរិក ដែលបត់ចុះឡើងៗ កាត់តាមជ្រលងដងអូ បឹងបួរ ព្រៃ និងភ្នំដែលស្ថិតនៅរយៈកម្ពស់ប្រហែល១៤៣២៥ម៉ែត្រ។ ដោយសារការឆ្លងកាត់តាមផ្លូវលំមួយនេះ ដោយថ្មើរជើង ត្រូវចំណាយពេលប្រហែល៣សប្តាហ៍ ការដាក់ស្បៀងអាហារឲ្យបានត្រឹមត្រូវ ជាប់តាមខ្លួន គឺពិតជាសំខាន់ណាស់។ បើអ្នកដាក់ច្រើនពេក អ្នកនឹងបាក់កម្លាំងដោយសារទម្ងន់របស់វា តែបើដាក់តិចពេក អ្នកនឹងជួបការខ្វះខាត នៅតាមផ្លូវ។
ដើម្បីបញ្ចប់ការធ្វើដំណើរខាងវិញ្ញាណរបស់យើង ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងក៏ត្រូវពិចារណា អំពីការអ្វីខ្លះដែលយើងត្រូវដាក់ជាប់ខ្លួនផងដែរ។ ក្នុងបទគម្ពីរហេព្រើរ ជំពូក១២ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យ “ចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ”។ គាត់បានប្រៀបធៀបការរស់នៅរបស់យើង ទៅនឹង “ការរត់ ក្នុងទីប្រណាំង នៅមុខយើង” ដែលក្នុងនោះ យើងមិនត្រូវនឿយហត់ និងរសាយចិត្តឡើយ(ខ.១,៣)។ ការមានបន្ទុកនៃអំពើបាបធ្ងន់ពេក ឬការបែកអារម្មណ៍ទៅរកអ្វី នៅក្រៅគោលបំណងរបស់ព្រះ គឺជាការលីបន្ទុកដែលមិនចាំបាច់។
គេបានណែនាំអ្នកដើរព្រៃ ដែលធ្វើដំណើរតាមផ្លូវរបស់លោកចន មួរ ឲ្យដាក់ជាប់ខ្លួននូវរបស់សំខាន់ៗ។ យ៉ាងណាមិញ ព្រះទ្រង់ក៏បានប្រទាននូវការណែនាំ ក្នុងព្រះគម្ពីរប៊ីប សម្រាប់ឲ្យយើងដើរតាមព្រះយេស៊ូវផងដែរ។ យើងត្រូវបើកមើលព្រះគម្ពីរប៊ីប ដើម្បីឲ្យយើងអាចដឹងថា…
តើនរណាខ្លះត្រូវការការគាំទ្ររបស់អ្នក?
លោកឃ្លីហ្វហ្វ៊ត វីលៀម(Clifford Williams) ត្រូវគេកាត់ទោសប្រហារជីវិត ពីបទមនុស្សឃាត ដែលគាត់មិនបានប្រព្រឹត្ត។ ខណៈពេលដែលគាត់ កំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំង រង់ចាំពេលទទួលទោសប្រហារជីវិត គាត់ក៏បានដាក់ពាក្យបណ្តឹងទាមទាឲ្យគេពិចារណាឡើងវិញ អំពីភស្តុតាងដែលគេបានប្រើ ក្នុងការកាត់ទោសគាត់នោះ។ ពាក្យបណ្តឹងនីមួយៗ សុទ្ធតែត្រូវគេបដិសេធ អស់រយៈពេល៤២ឆ្នាំ។ បន្ទាប់មក អ្នកស្រី សេលី ធីបូដូ(Shelley Thibodeau) ដែលជាមេធាវី ក៏បានដឹង អំពីរឿងក្តីរបស់គាត់។ នាងក៏បានរកឃើញថា គេមិនគ្រាន់តែគ្មានភស្តុតាង ដើម្បីកាត់ទោសលោកវីលៀមប៉ុណ្ណោះទេ តែមានបុរសម្នាក់ទៀត បានសារភាពថា ខ្លួនជាអ្នកប្រព្រឹត្ត។ ទីបំផុត លោកវីលៀម ក៏បានរួចពីការចោទប្រកាន់ ហើយក៏ត្រូវគេដោះលែង។
ហោរាយេរេមា និងហោរាអ៊ូរីយ៉ា ក៏ជួបរឿងធំផងដែរ។ ពួកគេបានប្រកាសប្រាប់សាសន៍យូដាថា ព្រះទ្រង់បានសន្យាថា នឹងជំនុំជម្រះរាស្រ្តទ្រង់ បើពួកគេមិនប្រែចិត្តទេនោះ(យេរេមា ២៦:១២-១៣,២០)។ ការប្រកាសនោះបានធ្វើឲ្យពួកបណ្តាជន និងពួកនាម៉ឺននៅនគរយូដាមានការខឹងសម្បារ ហើយក៏បានរិះរកវិធីសម្លាប់ហោរាទាំងពីរ។ ពួកគេទទួលជោគជ័យនៅក្នុងការសម្លាប់លោកអ៊ូរីយ៉ា។ គាត់បានរត់គេចទៅនគរអេស៊ីព្ទ តែត្រូវគេចាប់ខ្លួនត្រឡប់មកវិញ ដើម្បីឲ្យស្តេចកាត់ទោស ហើយស្តេចក៏បានសម្រេចឲ្យគេប្រហារជីវិតគាត់ នឹងដាវ(ខ.២៣)។ ហេតុអ្វីពួកគេមិនបានសម្លាប់លោកយេរេមា? ព្រោះលោកអ័ហ៊ីកាម “ជួយខាងយេរេមា ដើម្បីមិនឲ្យគេប្រគល់លោកទៅក្នុងកណ្តាប់ដៃនៃពួកជនឲ្យគេសំឡាប់លោកឡើយ”(ខ.២៤)។
យើងប្រហែលមិនដឹងថា មាននរណាខ្លះដែលកំពុងប្រឈមមុខដាក់សេចក្តីស្លាប់ឡើយ ប៉ុន្តែ យើងប្រហែលជាដឹងថា មាននរណាខ្លះដែលកំពុងតែត្រូវការជំនួយរបស់យើង។ តើនរណាខ្លះកំពុងតែត្រូវគេជាន់ឈ្លីសិទ្ធិសេរីភាព?…