មិនអធិស្ឋានដោយប្រញាប់ប្រញាល់
អ្នកស្រី អាលីស ខាហូលូស៊ូណា(Alice Kaholusuna) បានដំណាលរឿងមួយ ដែលពិពណ៌នាថា ជនជាតិដើមនៅកោះហាវ៉ៃតែងតែអង្គុយ នៅខាងក្រៅព្រះវិហាររបស់ពួកគេ អស់ពេលយ៉ាងយូរ ដើម្បីរៀបចំខ្លួន មុននឹងចូលក្នុងព្រះវិហាររបស់សាសនាពួកគេ។ សូម្បីតែនៅពេលដែលពួកគេបានចូលក្នុងហើយ ក៏ពួកគេបានដើរយឺតៗទៅរកអាសនារបស់ពួកគេ ដើម្បីធ្វើការបួងសួង។ ក្រោយមក ពួកគេក៏បានអង្គុយនៅខាងក្រៅម្តងទៀត អស់ពេលយ៉ាងយូរ ដើម្បីធ្វើឲ្យការបួងសួងរបស់ពួកគេ “ស័ក្តិសិទ្ធិ”។ ពេលដែលបេសកជនបានមកដល់កោះនេះ ជួនកាល ជនជាតិដើមនៅកោះហាវ៉ៃបានចាត់ទុកការអធិស្ឋានរបស់បេសកជនថា ជាការបួងសួងដ៏ចម្លែក។ ពេលខ្លះ ពួកបេសកជនបានក្រោកឈរ បន្លឺសម្លេងអធិស្ឋានតែពីរបីប្រយោគ ហើយនិយាយថា អាមែន ហើយការអធិស្ឋាននោះក៏បានបញ្ចប់។ ជនជាតិដើមនៅកោះហាវ៉ៃក៏បានពិពណ៌នាថា ការអធិស្ឋានដ៏ខ្លីដូចនេះ មិនស័ក្កសិទ្ធិទេ។
រឿងដែលអ្នកស្រីអាលីសបានដំណាលនេះ បានបង្ហាញថា រាស្រ្តរបស់ព្រះ មិនតែងតែ ឈប់បង្អង់ ក្នុងការអធិស្ឋាននោះទេ(ទំនុកដំកើង ៤៦:១០)។ សូមយើងកុំច្រឡំ ព្រះទ្រង់ស្តាប់ឮពាក្យដែលយើងអធិស្ឋាន ទោះយើងអធិស្ឋានលឿន ឬយឺតៗក្តី ហើយក៏ឆ្លើយតប តាមបំណងព្រះទ័យព្រះអង្គ។ ប៉ុន្តែ យើងត្រូវមានការប្រុងប្រយ័ត្ន ព្រោះជាញឹកញាប់ ល្បឿននៃការរស់នៅរបស់យើង ឆ្លុះបញ្ចាំងអំពីល្បឿនរបស់ចិត្តយើង ដែលចង់បានអ្វីៗភ្លាមៗ ហើយយើងចាំបាច់ត្រូវថ្វាយពេលវេលារបស់យើងដល់ព្រះ ដើម្បីឲ្យទ្រង់មានបន្ទូលចូលក្នុងជីវិតយើង និងជីវិតមនុស្សដែលនៅក្បែរយើងផងដែរ។ តើមានពេលប៉ុន្មានដងហើយ ដែលយើងខកខានមិនបានប្រើពេលដ៏មានតម្លៃជាមួយព្រះ ដោយសារយើងប្រញាប់ប្រញាល់?
ជាញឹកញាប់ យើងខ្វះការអត់ធ្មត់ ចំពោះអ្វីៗទាំងអស់…
តើសក្តិសមឬទេ?
អ្នកស្រីហេឡិន រ៉ូស៊ីវា(Helen Roseveare) ជាគ្រូពេទ្យជនជាតិអង់គ្លេស ដែលបម្រើការជាបេសកជន ក្នុងប្រទេសខុងហ្គោ ទ្វីបអាហ្រ្វិក។ គាត់ត្រូវពួកឧទាមចាប់ជាចំណាប់ខ្មាំង ក្នុងអំឡុងសម័យសង្រ្គាមបះបោរស៊ីមបា ក្នុងឆ្នាំ១៩៦៤។ គាត់បានទទួលរងទុក្ខវេទនាជាពន់ពេក ដោយត្រូវគេវាយដំ និងរំលោភបំពាន។ នៅថ្ងៃបន្ទាប់ គាត់ក៏បានសួរខ្លួនឯងថា តើគាត់សក្តិសមនឹងទទួលការឈឺចាប់ទាំងអស់នេះទេ?
ខណៈពេលដែលដែលគាត់ចាប់ផ្តើមពិចារណា អំពីការលះបង់ ដើម្បីដើរតាមព្រះយេស៊ូវ គាត់ក៏បានដឹងថា ព្រះកំពុងមានបន្ទូលមកកាន់គាត់ អំពីរឿងនេះ។ ប៉ុន្មានឆ្នាំក្រោយមក គាត់ក៏បានពន្យល់អ្នកសម្ភាសម្នាក់ថា “ពេលដែលទុក្ខវេទនាបានមកដល់ ក្នុងអំឡុងពេលនៃសង្គ្រាមបះបោរ ហើយការលះបង់ហាក់ដូចជាខ្ពស់ពេក សម្រាប់ខ្ញុំ ព្រះអម្ចាស់ហាក់ដូចជាមានបន្ទូលមកកាន់ខ្ញុំថា ចូរផ្លាស់ប្តូរសំណួរ។ មិនត្រូវសួរថា តើខ្ញុំសមនឹងទទួលការឈឺចាប់នេះទេ តែត្រូវសួរថា តើព្រះអង្គសក្តិសមនឹងទទួលសិរីល្អឬទេ?” ហើយគាត់ក៏បានសន្និដ្ឋានថា ទោះគាត់ជួបការឈឺចាប់យ៉ាងណាក៏ដោយ គាត់ក៏បានឆ្លើយថា ព្រះអង្គពិតជាសក្តិសម។
តាមរយៈព្រះគុណព្រះ ដែលបានធ្វើការ ក្នុងជីវិតនាង ក្នុងអំឡុងពេលដ៏វេទនានោះ គាត់ក៏បានទទួលស្គាល់ថា ព្រះអង្គសង្រ្គោះ ដែលបានរងទុក្ខវេទនា រហូតដល់សុគត ដើម្បីសង្រ្គោះនាងឲ្យរួចពីបាប ព្រះអង្គសក្តិសមនឹងឲ្យគាត់ដើរតាម ទោះគាត់បានជួបប្រទះបញ្ហាអ្វីក៏ដោយ។ ពាក្យ “ព្រះអង្គសក្តិសម” បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសម្លេងដែលបានបន្លឺឡើង ជុំវិញបល្ល័ង្ករបស់ព្រះយេស៊ូវ ក្នុងកណ្ឌគម្ពីរវិវរណៈ។ គឺដូចមានសេចក្តីចែងថា “គ្រប់គ្នាក៏បន្លឺសំឡេងថា កូនចៀមដែលគេបានសំឡាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ…
បញ្ចេញពន្លឺ ជាជាងមានការថប់បារម្ភ
មានពេលមួយ ខ្ញុំបានស្ម័គ្រចិត្តបង្រៀន អំពីការអធិស្ឋាន រយៈពេល៥សប្តាហ៍ ក្នុងព្រះវិហារក្នុងតំបន់មួយ។ ពេលនោះខ្ញុំមានការថប់បារម្ភ។ តើសិស្សរបស់ខ្ញុំ ជាមនុស្សប្រភេទណា? តើពួកគេនឹងចូលចិត្តខ្ញុំទេ? ការថប់បារម្ភរបស់ខ្ញុំ បាននាំឲ្យខ្ញុំមានការផ្តោតចិត្ត មិនបានត្រឹមត្រូវ បានជាខ្ញុំមានការរៀបចំជ្រុលពេក សម្រាប់ការបង្រៀន ស្លាយសម្រាប់ធ្វើបទបង្ហាញ និងក្រដាស់មេរៀនសម្រាប់ចែកសិស្ស។ ប៉ុន្តែ នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ខ្ញុំនៅតែមិនទាន់បានលើកទឹកចិត្តគេឲ្យចូលរួម ឲ្យបានច្រើនដដែល។
ទោះជាយ៉ាងណាក៏ដោយ ពេលខ្ញុំអធិស្ឋាន ខ្ញុំក៏បាននឹកចាំថា ថ្នាក់រៀននេះគឺជាការបម្រើ ដែលបញ្ចេញពន្លឺរបស់ព្រះជាម្ចាស់។ ព្រះវិញ្ញាណបរិសុទ្ធនឹងប្រើថ្នាក់រៀននេះ ដើម្បីនាំមនុស្សឲ្យងាកទៅរកព្រះវរបិតាដែលគង់នៅស្ថានសួគ៌ នោះខ្ញុំត្រូវឈប់ថប់បារម្ភ អំពីការបង្រៀនរបស់ខ្ញុំទៀត។ ពេលដែលព្រះយេស៊ូវបង្រៀនពួកសិស្សព្រះអង្គ នៅក្នុងការអធិប្បាយនៅលើភ្នំ ព្រះអង្គបានប្រាប់ពួកគេថា “អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ។ ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា”(ម៉ាថាយ ៥:១៤-១៥)។
បន្ទាប់ពីបានអានខគម្ពីរនេះហើយ ទីបំផុត ខ្ញុំក៏បានបង្ហោះអំពីថ្នាក់រៀននេះ នៅលើបណ្តាញសង្គម។ ភ្លាមៗនោះ មនុស្សជាច្រើនបានចាប់ផ្តើមចុះឈ្មោះចូលរៀន ដោយបង្ហាញចេញនូវការអរព្រះគុណព្រះអង្គ និងចិត្តរំភើបរីករាយ។ ពេលដែលខ្ញុំបានឃើញការឆ្លើយតបរបស់ពួកគេ ខ្ញុំក៏បាននឹកចាំអំពីការបង្រៀនរបស់ព្រះយេស៊ូវ ដែលបានចែងថា “ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌”(ខ.១៦)។
បន្ទាប់ពីបានទទួលការលើកទឹកចិត្តនេះហើយ ខ្ញុំក៏បានបង្រៀននៅក្នុងថ្នាក់រៀននេះ ដោយក្តីអំណរ។…
សេចក្តីមេត្តាចំពោះជនទុរគត
វាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលទេ ពេលដែលអ្នកម្តាយ ថេរីសា(Mother Teresa) បានទទួលពានរង្វាន់ណូបែលសន្តិភាព។ គាត់សក្តសមនឹងទទួលពានរង្វាន់នេះណាស់ ព្រោះពេញមួយជីវិតគាត់ គាត់បានយកគំរូតាមព្រះយេស៊ូវ ដោយបម្រើដល់អ្នកស្រេកឃ្លាន អ្នកដែលគ្មានសំលៀកបំពាក់ ជនអនាថា មនុស្សខ្វាក់ អ្នកកើតឃ្លង់ និងអស់អ្នកដែលមានអារម្មណ៍ថា គេមិនចង់រាប់រក មិនស្រឡាញ់ មិនយកចិត្តទុកដាក់ ក្នុងសង្គម។
ព្រះយេស៊ូវបានធ្វើជាគំរូ ដែលការយកចិត្តទុកដាក់ និងស្រឡាញ់ជនទុរគត ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។ នៅព្រះវិហារ ពេលដែលព្រះយេស៊ូវបានឃើញស្រ្តីពិការម្នាក់ ព្រះអង្គមានព្រះទ័យអាណឹតចំពោះនាង គឺខុសពីពួកអ្នកដឹកនាំសាលាប្រជុំរបស់សាសន៍យូដា ដែលគោរពក្រឹត្យវិន័យថ្ងៃឈប់សម្រាក ខ្លាំងជាងខ្វល់ពីអ្នកជម្ងឺ(លូកា ១៣:១៤)។ ព្រះអង្គមិនគ្រាន់តែបានទតឃើញភាពកម្សោយខាងរូបកាយ តែក៏បានឃើញស្នាព្រះហស្តរបស់ព្រះ កំពុងជាប់ក្នុងចំណងផងដែរ។ ព្រះអង្គក៏បានឲ្យនាងចូលមករកព្រះអង្គ “រួចទ្រង់ដាក់ព្រះហស្តលើនាង នោះនាងក៏បានក្រោកឡើង ហើយសរសើរដំកើងព្រះ”(ខ.១៣)។ ទ្រង់បានពាល់នាង ជាហេតុនាំឲ្យអ្នកដឹកនាំសាសនាមិនសប្បាយចិត្ត ព្រោះថ្ងៃនោះ ជាថ្ងៃឈប់សម្រាក។ ព្រះយេស៊ូវ ជាម្ចាស់នៃថ្ងៃបុណ្យឈប់សម្រាក(លូកា ៦:៥) បានសម្រេចព្រះទ័យប្រទានការប្រោសឲ្យជា ដល់ស្រ្តីនោះ ដែលជួបការលំបាក និងភាពទៀតថោក អស់រយៈពេលជិត២ទសវត្សរ៍មកហើយ។
រឿងនេះបានធ្វើឲ្យខ្ញុំឆ្ងល់ថា តើមានពេលប៉ុន្មានដងហើយ ដែលយើងយល់ថា នរណាម្នាក់មិនសក្តិសមនឹងទទួលក្តីអាណឹតរបស់យើង។ យើងប្រហែលជាធ្លាប់ជួបការបដិសេធន៍ ដោយសារយើងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ យើងប្រហែលជាខុសពីអ្នកដឹកនាំសាសនា ដែលខ្វល់អំពីក្រឹត្យវិន័យ ខ្លាំងជាងមនុស្ស។ ផ្ទុយទៅវិញ ចូរយើងយកតម្រាប់តាមព្រះយេស៊ូវ ហើយប្រព្រឹត្តចំពោះអ្នកដទៃ…
ជ្រើសរើសយកចិត្តសណ្តោស
លោកថម(Tom) បានធ្វើការក្នុងក្រុមហ៊ុនច្បាប់មួយ ដែលផ្តល់ការប្រឹក្សាយោបល់ដល់ក្រុមហ៊ុនរបស់លោកបប់(Bob)។ អ្នកទាំងពីរក៏បានក្លាយជាមិត្តភក្តិ រហូតដល់ពេលដែលលោកថម បានបន្លំប្រាក់របស់ក្រុមហ៊ុនរបស់លោកបប់ អស់រាប់ពាន់ដុល្លា។ លោកបប់ឈឺចាប់ ហើយខឹងណាស់ ពេលបានដឹងពីរឿងនេះ ប៉ុន្តែ គាត់បានទទួលការប្រឹក្សាប្រកបដោយប្រាជ្ញា ពីនាយករងរបស់គាត់ ដែលជាអ្នកជឿព្រះគ្រីស្ទ។ លោកនាយករងបានកត់សំគាល់ឃើញថា លោកថម មានការខ្មាស់អៀនយ៉ាងខ្លាំង ហើយក៏បានផ្លាស់ប្រែចិត្តដែរ ដូចនេះ គាត់ក៏បានឲ្យយោបល់ទៅលោកបប់ ឲ្យដកពាក្យបណ្តឹង ហើយឲ្យលោកថមចូលធ្វើការជាមួយ។ គាត់ថា “សូមលោកឲ្យប្រាក់ខែគាត់ឲ្យបានសមរម្យ ដើម្បីឲ្យគាត់មានលុយសងក្រុមហ៊ុនវិញ។ អ្នកនឹងមានបុគ្គលិកម្នាក់ ដែលដឹងគុណ ហើយស្មោះត្រង់នឹងអ្នកបំផុត”។ លោកបប់ ក៏បានធ្វើតាមយោបល់នេះ ហើយលោកថមក៏បានចូលធ្វើការក្នុងក្រុមហ៊ុនលោកបប់។
ព្រះអង្គម្ចាស់មភីបូសែត ជាចៅស្តេចសូល ដែលមិនបានធ្វើអ្វីខុសឡើយ តែទ្រង់កំពុងតែជួបការលំបាក ក្នុងកាលដែលដាវីឌឡើងសោយរាជ្យ។ ស្តេចភាគច្រើនសម្លាប់កូនចៅរបស់រាជវង្សមុនៗផ្តាច់ពូជ។ ប៉ុន្តែ ស្តេចដាវីឌស្រឡាញ់ព្រះអង្គម្ចាស់យ៉ូណាថាន ដែលជាបុត្រាស្តេចសូល ហើយក៏បានចាត់ទុកកូនរបស់ទ្រង់ ដូចជាកូនបង្កើត(មើល ២សាំយ៉ូអែល ៩:១-១៣)។ ព្រះទ័យសណ្តោសរបស់ទ្រង់បាននាំឲ្យទ្រង់រកបានមិត្តសំឡាញ់មួយជីវិត។ ព្រះអង្គម្ចាស់មភីបូសែតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានទូលស្តេចដាវីឌថា “ដ្បិតព្រះវង្សនៃបិតាទូលបង្គំ បានដូចជាមនុស្សស្លាប់ហើយ នៅចំពោះព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ ប៉ុន្តែ ទ្រង់បានប្រោសតម្រូវឲ្យទូលបង្គំ ជាបាវបំរើនៃទ្រង់ បាននៅក្នុងពួកនាក់ដែលបរិភោគនៅតុរបស់ទ្រង់”(១៩:២៨)។ ទ្រង់នៅតែស្មោះត្រង់ចំពោះស្តេចដាវីឌ សូម្បីតែនៅពេលដែលព្រះអង្គម្ចាស់អាប់សាឡំបានដេញតាមប្រហារស្តេចដាវីឌពីទីក្រុងយេរូសាឡិម(២សំាយ៉ូអែល ១៦:១-៤ ១៩:២៤-៣០)។
តើអ្នកមានមិត្តសំឡាញ់មួយជីវិតទេ? អ្នកប្រហែលជាត្រូវធ្វើនូវរឿងមួយដែលនឹកស្មានមិនដល់…
ទុកចិត្តព្រះ ក្នុងពេលសោកសង្រេង
ពេលដែលលោក ផាផា ចន(Papa John) បានដឹងខ្លួនថា គាត់មានជម្ងឺមហារីកដំណាក់កាលចុងក្រោយ គាត់ និងភរិយាគាត់ឈ្មោះ ឃែរ៉ូល(Carol) បានដឹងថា ព្រះជាម្ចាស់កំពុងតែត្រាស់ហៅពួកគេ ឲ្យចែករំលែករឿងនេះ នៅតាមបណ្តាញអ៊ីនធើណិត។ ពួកគេជឿថា ព្រះជាម្ចាស់នឹងធ្វើការ តាមរយៈភាពកម្សោយរបស់ពួកគេ ដូចនេះ ពួកគេក៏បានបង្ហោះសារ ដែលនិយាយអំពីក្តីអំណរ ទុក្ខព្រួយ និងការឈឺចាប់ អស់រយៈពេលពីរឆ្នាំ។
ពេលដែលអ្នកស្រីឃែរ៉ូល បង្ហោះសារថា ស្វាមីរបស់គាត់បាន “ទៅនៅក្នុងព្រះហស្តរបស់ព្រះយេស៊ូវ” មនុស្សរាប់រយនាក់ បានឆ្លើយតប ដោយពួកគេជាច្រើននាក់បានអរគុណអ្នកស្រីឃែរ៉ូល សម្រាប់ការចែកចាយដោយបើកចំហរ។ មនុស្សម្នាក់បានសរសេរថា ដំណឹងមរណៈភាពរបស់គ្រីស្ទបរិស័ទ គឺជាដំណឹងដ៏មានន័យ ព្រោះ “យើងរាល់គ្នានឹងស្លាប់នៅថ្ងៃណាមួយ”។ មនុស្សម្នាក់ទៀត ក៏បាននិយាយថា ទោះគាត់មិនដែលបានជួបគូស្វាមីភរិយានេះក៏ដោយ ក៏គាត់អាចបង្ហាញអារម្មណ៍ថា គាត់បានទទួលការលើកទឹកចិត្តជាច្រើន តាមរយៈទីបន្ទាល់នៃការទុកចិត្តព្រះ។
ទោះពេលខ្លះ លោកចនមានការឈឺចាប់ជាពន់ពេក នៅក្នុងរូបកាយគាត់ក៏ដោយ ក៏គាត់ និងអ្នកស្រីឃែរ៉ូល បានចែកចាយរឿងរបស់ពួកគេ ដើម្បីបង្ហាញថា ព្រះជាម្ចាស់បានទ្រទ្រង់ពួកគេ។ ពួកគេដឹងថា ទីបន្ទាល់របស់ពួកគេ នឹងបង្កើតផលផ្លែថ្វាយព្រះ។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅលោកធីម៉ូថេ ក្នុងពេលដែលគាត់រងទុក្ខ គាត់បានមានប្រសាសន៍ថា “ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង”(២ធីម៉ូថេ…
ថែរក្សាពិភពលោករបស់ព្រះ
មានពេលមួយកូនស្រីពៅរបស់ខ្ញុំចង់ឲ្យខ្ញុំលេងជាមួយនាង បានជានាងសួរខ្ញុំថា “ប៉ា ហេតុអ្វីប៉ាត្រូវទៅធ្វើការ?” បើឲ្យខ្ញុំជ្រើសរើស ខ្ញុំចង់នៅលេងជាមួយនាង ជាជាងទៅធ្វើការ ប៉ុន្តែ នៅកន្លែងធ្វើការ មានការងារកាន់តែច្រើន ដែលខ្ញុំត្រូវផ្តោតអារម្មណ៍។ ទោះជាយ៉ាងណាក៏ដោយ សំណួររបស់នាង ជាសំណួរដ៏ល្អ។ ហេតុអ្វីយើងធ្វើការ? តើមិនមែនដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ខ្លួនឯង និងមនុស្សជាទីស្រឡាញ់ទេឬ? ចុះចំណែកឯការងារខ្លះដែលមិនផ្តល់ផលកំរៃ ហេតុអ្វីយើងត្រូវធ្វើវាដែរ?
បទគម្ពីរលោកុប្បត្តិ ជំពូក២ បានចែងថា ព្រះជាម្ចាស់បានដាក់មនុស្សដំបូង ក្នុងសួនច្បារអេដែន ដើម្បី “ធ្វើការ និងថែរក្សា”(ខ.១៥)។ ឪពុកក្មេកខ្ញុំជាកសិករ ហើយជាញឹកញាប់ គាត់បានប្រាប់ខ្ញុំថា គាត់ធ្វើការក្នុងកសិដ្ឋាន ដោយសារគាត់មានសេចក្តីស្រឡាញ់យ៉ាងខ្លាំង ចំពោះដី និងសត្វស្រុករបស់គាត់។ ប៉ុន្តែ សម្រាប់អ្នកដែលមិនចូលចិត្តការងារដែលខ្លួនកំពុងតែធ្វើ ពួកគេមានសំណួរមួយដែលពិបាកឆ្លើយ។ ហេតុអ្វីបានជាព្រះជាម្ចាស់ ឲ្យយើងធ្វើកិច្ចការ នៅកន្លែងណាមួយ?
បទគម្ពីរលោកុប្បត្តិ ជំពូក១ បានឆ្លើយប្រាប់យើងថា ព្រះជាម្ចាស់បានបង្កើតយើងមក ឲ្យមានរូបភាពដូចព្រះអង្គ ដើម្បីឲ្យយើងថែរក្សាពិភពលោកដែលព្រះអង្គបានបង្កើត(ខ.២៦)។ ព្រះជាម្ចាស់មិនបានបង្កើតយើងមក ធ្វើជាទាសកររបស់ព្រះអង្គឡើយ។ បទគម្ពីរលោកុប្បត្តិបានប្រកាស់ថា ព្រះពិតតែមួយបានបង្កើតមនុស្ស ឲ្យធ្វើជាអ្នកតំណាងរបស់ព្រះអង្គ និងធ្វើជាអ្នកថែរក្សាអ្វីដែលព្រះអង្គបានបង្កើត។ ចូរយើងនំាលោកិយ ឲ្យស្គាល់ការរៀបចំដ៏ឆ្លាតវ័យ និងប្រកបដោយក្តីស្រឡាញ់របស់ព្រះអង្គ។ ព្រះអង្គបានត្រាស់ហៅយើង ឲ្យថែរក្សាពិភពលោករបស់ព្រះអង្គជាប្រយោជន៍ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។—GLENN PACKIAM
ពេលដែលមិត្តសំឡាញ់ក្បត់
កាលពីឆ្នាំ២០១៩ កន្លែងតាំងពិពណ៌សិល្បៈទូទាំងពិភពលោក បានធ្វើការរំឭកខួបនៃការស្លាប់គំរប់៥០0ឆ្នាំ របស់លោកលីអូណាដូ ដាវីនស៊ី(Leonardo da Vinci)។ គាត់បានគូរគំនូរជាច្រើនផ្ទាំង និងបានធ្វើការរុករកឃើញជាច្រើន ក្នុងផ្នែកវិទ្យាសាស្រ្ត ដែលសព្វថ្ងៃនេះ គេបានយកស្នាដៃរបស់គាត់មកដាក់តាំងពិពណ៌នៅទូកញ្ចក់ ប៉ុន្តែ ក្នុងចំណោមនោះ មានផ្ទំាងគំនូរតែ៥ផ្ទាំងប៉ុណ្ណោះ ដែលបានគូរចប់សព្វគ្រប់ ត្រូវបានគេទទួលស្គាល់ថា ជាស្នាដៃរបស់គាត់ ដោយរាប់បញ្ចូលទាំងផ្ទាំងគំនូរអំពីពិធីលៀងព្រះអម្ចាស់ផងដែរ។
ផ្ទាំងគំនូរលើជញ្ជាំងដ៏ស្មុគ្រស្មាញនេះ បានពិពណ៌នា អំពីអាហារចុងក្រោយ ដែលព្រះយេស៊ូវបានសោយ ជាមួយពួកសាវ័ក ដូចដែលបានពិពណ៌នា ក្នុងកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន។ អត្ថន័យនៃផ្ទាំងគំនូរនេះ បានផ្តោតទៅលើការភ័ន្តភាំងរបស់ពួកសាវ័ក ពេលដែលព្រះយេស៊ូវមានបន្ទូលថា ក្នុងចំណោមពួកគេ មានម្នាក់នឹងក្បត់ព្រះអង្គ(យ៉ូហាន ១៣:២១)។ ពួកសាវ័កក៏បានចោទសួរគ្នាទៅវិញទៅមកថា តើនរណានឹងក្បត់ព្រះអង្គ ខណៈពេលដែលលោកយូដាសលួចចេញទៅក្រៅយ៉ាងស្ងាត់ស្ងៀម នៅពេលយប់ ដើម្បីទៅប្រាប់ពួកអាជ្ញាធរ អំពីទីតាំងរបស់គ្រូ និងមិត្តភក្តិរបស់គាត់។
អំពើក្បត់របស់យូដាសបាននាំមកនូវការឈឺចាប់ គឺដូចដែលបានបង្ហាញ ក្នុងព្រះបន្ទូលព្រះយេស៊ូវថា “អ្នកដែលបរិភោគនំបុ័ង ជាមួយនឹងទូលបង្គំ នោះបានលើកកែងជើង ទាស់នឹងទូលបង្គំវិញ”(ខ.១៨)។ យូដាសក៏ជាមិត្តជិតស្និទ្ធរបស់ព្រះយេស៊ូវដែរ បានជាគាត់អាចញាំអាហារជាមួយព្រះអង្គ ហើយ ភាពជិតស្និទ្ធនេះ ធ្វើឲ្យព្រះយេស៊ូវរងទុក្ខ។
យើងម្នាក់ៗប្រហែលជាធ្លាប់ត្រូវមិត្តភក្តិក្បត់។ តើយើងអាចឆ្លើយតប ចំពោះការឈឺចាប់នេះ ដោយរបៀបណា? សូមកុំអស់សង្ឃឹមឡើយ។ ព្រះយេស៊ូវបានដកស្រង់បទគម្ពីរ ទំនុកដំកើង ៤១:៩ ដើម្បីបង្ហាញថា…
ដើរទៅមុខយ៉ាងពិបាក
ព្រះទ្រង់ចូលចិត្តប្រើមនុស្ស ដែលលោកិយអាចមើលរំលង។ លោកវីលៀម ខារេយ(William Carey) បានទទួលការចិញ្ចឹមបីបាច់ ក្នុងភូមិតូចមួយ កាលទីទសវត្សរ៍ឆ្នាំ១៧០០ ហើយបានទទួលការអប់រំក្នុងប្រព័ន្ធតិចតួច។ គាត់មានជោគជ័យបន្តិចបន្តួច ក្នុងមុខជំនួញដែលគាត់បានជ្រើសរើស ហើយបានរស់នៅក្នុងភាពក្រីក្រ។ ប៉ុន្តែ ព្រះជាម្ចាស់បានប្រទានឲ្យគាត់មានចិត្តចង់ផ្សាយដំណឹងល្អ ហើយក៏បានត្រាស់ហៅគាត់ ឲ្យធ្វើការជាបេសកជន។ លោកខេរេយក៏បានរៀនភាសាក្រិក ហេព្រើរ និងឡាតំាង ហើយទីបំផុត ក៏បានបកប្រែព្រះគម្ពីរសញ្ញាថ្មី ទៅជាភាសាបង់កាលី នៅប្រទេសឥណ្ឌា។ សព្វថ្ងៃនេះ គេបានចាត់ទុកគាត់ ជា “ឪពុកនៃការងារបេសកកម្មសម័យទំនើប” ប៉ុន្តែ ក្នុងសំបុត្រមួយច្បាប់ ដែលគាត់បានសរសេផ្ញើទៅក្មួយប្រុសរបស់គាត់ គាត់បាននិយាយដោយបន្ទាបខ្លួន អំពីសមត្ថភាពរបស់គាត់ថា “ខ្ញុំអាចដើរទៅមុខយឺតៗ យ៉ាងពិបាក។ ខ្ញុំអាចស៊ូទ្រំា”។
ពេលណាព្រះជាម្ចាស់ត្រាស់ហៅយើង ឲ្យធ្វើកិច្ចការអ្វីមួយ ព្រះអង្គក៏ប្រទានយើង នូវកម្លាំង ដើម្បីសម្រេចកិច្ចការនោះ ទោះយើងមានចំណុចខ្វះខាតយ៉ាងណាក៏ដោយ។ ក្នុងបទគម្ពីរពួកចៅហ្វាយ ៦:១២ ទេវតានៃព្រះអម្ចាស់បានលេចមកឲ្យលោកគេឌានឃើញ ហើយក៏បានប្រាប់គាត់ថា “នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង”។ បន្ទាប់មក ទេវតាក៏បានប្រាប់គាត់ ឲ្យសង្រ្គោះពួកអ៊ីស្រាអែល ឲ្យរួចពីសាសន៍ម៉ាឌាន ដែលកំពុងតែចូលលុកលុយទីក្រុង និងស្រែចំការពួកគេ។ ប៉ុន្តែ លោកគេឌាន ដែលមិនបានគិតថាខ្លួនជាអ្នកក្លាហាន ក៏បានឆ្លើយតបថា “ឱព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំជួយសង្គ្រោះ…
ស្នាមសំលាករបស់ព្រះអង្គ
បន្ទាប់ពី ខ្ញុំបានសន្ទនា ជាមួយលោកក្រេឌី(Grady) ខ្ញុំក៏បានដឹង អំពីមូលហេតុដែលគាត់ស្វាគមន៍គ្នា ដោយ “ការជល់ដៃគ្នា” ជាជាងចាប់រលាក់ដៃ។ តាមពិត ការចាប់រលាក់ដៃ ធ្វើឲ្យគេមើលឃើញស្នាមសំលាក នៅលើកដៃគាត់ ដែលបានកើតឡើងពីការធ្វើបាបខ្លួនឯង។ វាមិនមែនជារឿងចម្លែកទេ ដែលយើងព្យាយាមលាក់ស្នាមរបួស ទំាងខាងក្នុង និងខាងក្រៅ ដែលបានបង្ករឡើង ដោយអ្នកដទៃ ឬខ្លួនឯង។
បន្ទាប់ពីខ្ញុំបានសន្ទនាជាមួយលោកក្រេឌីហើយ ខ្ញុំក៏បានគិតអំពីស្នាមសំលាក នៅលើព្រះកាយរបស់ព្រះយេស៊ូវ ដែលត្រូវបានដែកគោលចាក់ទំលុះ នៅលើព្រះហស្ត និងព្រះបាទ ហើយលំពែងចាក់ទំលុះចំហៀងរបស់ព្រះអង្គ។ ប៉ុន្តែ ព្រះអង្គមិនបានលាក់ស្នាមសំលាកទេ តែព្រះអង្គបានបង្ហាញឲ្យគេចាប់អារម្មណ៍វិញ។
បន្ទាប់ពីលោកថូម៉ាសមានការសង្ស័យ ចំពោះការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ព្រះអង្គក៏បានប្រាប់គាត់ “ចូរលូកម្រាមដៃអ្នកមក ស្ទាបមើលដៃខ្ញុំឯណេះ ហើយលូកដៃមកក្នុងចំហៀងខ្ញុំផង កុំឲ្យមានចិត្តមិនជឿឡើយ ត្រូវឲ្យជឿចុះ”(យ៉ូហាន ២០:២៧)។ ពេលដែលលោកថូម៉ាសបានឃើញស្នាមសំលាកនោះ ហើយបានឮព្រះគ្រីស្ទមានបន្ទូលដោយផ្ទាល់ គាត់ក៏បានជឿថា ព្រះអង្គពិតជាបានមានព្រះជន្មរស់ឡើងវិញមែន។ គាត់ក៏បានលាន់មាត់ថា “ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ”(ខ.២៨)។ បន្ទាប់មក ព្រះយេស៊ូវក៏បានប្រទានព្រះពរពិសេសមួយ ដល់អ្នកដែលបានជឿទ្រង់ ទោះមិនបានឃើញព្រះអង្គ ឬរបួសព្រះអង្គក៏ដោយ។ គឺដូចដែលព្រះអង្គមានបន្ទូលថា“មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ”(ខ.២៩)។
ដំណឹងល្អបំផុតនោះគឺថា ស្នាមសំលាករបស់ព្រះអង្គ គឺដោយសារអំពើបាបរបស់យើង។ ការសុគតរបស់ព្រះយេស៊ូវ គឺដើម្បីអត់ទោសបាប អស់អ្នកដែលជឿព្រះអង្គ ហើយសារភាព…