ប្រភេទ  |  March

ថ្វាយចេញពីការខ្វះខាត

លោក​វររេន ប៊ូហ្វេត(Warren Buffett) និង​លោក​ប៊ីល(Bill) និង​អ្នក​ស្រី មែលីនដា ហ្គេត(Melinda Gates) បាន​ធ្វើ​នូវ​រឿង​ដ៏​ល្បី​ល្បាញ​មួយ ក្នុង​ប្រវត្តិ​សាស្រ្ត ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​ធ្វើ​ការ​សន្យា​បរិច្ចាក​លុយ ចេញ​ពី​ពាក់​កណ្តាល​នៃ​ទ្រព្យ​សម្បត្តិទាំង​អស់​របស់​ពួក​គេ។ គិត​មក​ដល់​ឆ្នាំ​២០១៨ ការ​បរិច្ចាក​នេះ ប្រហែល​ជា​បាន​ឈាន​ដល់​ទឹក​ប្រាក់​សរុប​ចំនួន ៩២​ពាន់​លានដុល្លា​ហើយ។ ការ​សន្យា​បរិច្ចាក​ប្រាក់​នេះ បាន​ធ្វើ​ឲ្យ​លោក​ប៉ុល ពីហ្វ(Paul Piff ) ដែល​ជា​អ្នក​ចិត្ត​វិទ្យា បាន​ធ្វើ​ការ​សិក្សា​អំពីគំរូ​នៃ​ការ​បរិច្ចាក​ប្រាក់ ដោយ​ការ​ងឿង​ឆ្ងល់។​តាម​រយៈ ការ​ស្រាវ​ជ្រាវ ដោយ​ធ្វើ​តេស្ត គាត់​ក៏​បាន​រក​ឃើញ​ថា អ្នក​ក្រ​ ច្រើន​តែ​មាន​ចិត្ត​ចង់​បរិច្ចាក​នូវ ៤៤​ភាគ​រយ​ នៃ​ទ្រព្យ​សម្បត្តិ​ដែល​ពួក​គេ​មាន ពោល​គឺ​មាន​ចិត្ត​ចង់​បរិច្ចាក ខ្លាំង​ជាង​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តម្ភ។ អ្នក​ដែល​ស្គាល់​ទុក្ខ​លំបាក​នៃ​ភាព​ក្រីក្រ​របស់​ខ្លួន​ឯង ច្រើន​តែ​មាន​ចិត្ត​សប្បុរស​ជាង​អ្នក​ដែល​មាន​ទ្រព្យ​ច្រើន​ជាង។

ព្រះ​យេស៊ូវ​បាន​ជ្រាប​អំពី​បញ្ហា​នេះ។ ពេល​ដែល​ព្រះ​អង្គ​យាង​ចូល​ព្រះ​វិហារ​ទីក្រុង​យេរូសាឡិម ទ្រង់​ក៏​បាន​ទត​មើល​ពួក​បណ្តាជន​ថ្វាយ​ប្រាក់​ដង្វាយ ចូល​ឃ្លាំង​(ម៉ាកុស ១២:៤១)។​ ពួក​អ្នក​មាន​បាន​ទម្លាក់​លុយ​ជា​ច្រើន ចូល​ក្នុង​ហឹប​ដង្វាយ តែ​ស្រ្តីមេម៉ាយ​ក្រីក្រ បាន​ដាក់​ដង្វាយ​តែ​២​ស្លឹង ដែល​ជា​ប្រាក់​ចុង​ក្រោយ ដែល​គាត់​មាន ចូល​ទៅ​ក្នុង​ហឹប។ ខ្ញុំ​ជឿ​ថា ពេល​នោះ​ ព្រះយេស៊ូវ​កំពុង​តែ​ឈរ​ទត​មើល ដោយ​ព្រះ​ទ័យ​រីក​រាយ និង​ស្ញើច​សរសើរ​គាត់។ ភ្លាម​ៗ​នោះ ទ្រង់​ក៏​បាន​ហៅ​ពួក​សាវ័ក​ឲ្យ​មក​ជុំគ្នា ដើម្បី​បក​ស្រាយ អំពី​ទង្វើរ​ដ៏​ប្រពៃ​នេះ។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា “ស្ត្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង”(ខ.៤៣)។ ពួក​សិស្ស​ប្រហែល​ជា​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ងឿង​ឆ្ងល់ ចំពោះ​អ្វី​ដែល​ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល។…

អនុវត្តតាមសេចក្តីទាំងនេះ

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​បង្រៀន​កូន​ប្រុស​ខ្ញុំ​ធ្វើ​លំហាត់​គណិត​វិទ្យា ជា​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​នៅ​ផ្ទះ ខ្ញុំ​សង្កេត​ឃើញ​ថា គាត់​ហាក់​ដូច​ជា​មិន​សូវ​ចូល​ចិត្ត​ធ្វើ​លំហាត់ ដែល​ប្រើ​រូប​មន្ត​ដដែល​ៗ។ គាត់​ក៏​និយាយ​ថា​ “ប៉ា កូន​យល់​ហើយ!” គាត់​ចង់​ឲ្យ​ខ្ញុំបណ្តោយ​ឲ្យ​គាត់​ធ្វើ​លំហាត់​ទំាង​អស់ ដោយ​ខ្លួន​ឯង។ បន្ទាប់​មក ​ខ្ញុំ​ក៏​បាន​ពន្យល់​គាត់​ថា រូប​មន្ត គឺ​គ្រាន់​តែ​ជា​រូប​មន្ត​ប៉ុណ្ណោះ បើ​សិន​ជា​យើង​មិន​ចេះ​ប្រើ​វា នៅ​ក្នុង​ការ​អនុវត្តន៍​ជាក់​ស្តែង​ទេ​នោះ។​

ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ ផ្ញើ​ទៅ​កាន់​មិត្ត​សំឡាញ់​គាត់ នៅ​ទីក្រុង​ភីលីព គាត់​បាន​និយាយ​អំពី​ការ​អនុវត្តន៍​តាម យ៉ាង​ដូច​នេះ​ថា “​សេចក្តី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ​ចុះ”(ភីលីព ៤:៩)។ គាត់​ក៏​បាន​លើក​ឡើង អំពី​ការ​៥​យ៉ាង ដែល​មាន​ដូច​ជា : ទី១: ការ​ផ្សះ​ផ្សា  គឺ​ដូច​ដែល​គាត់​បាន​ជំរុញឲ្យ “នាង​អ៊ើរ៉ូឌា និង​នាង​ស៊ុនទីច”ផ្សះផ្សាគ្នា(ខ.២-៣)។ ទី២ : ក្តីអំណរ  គឺ​ដូច​ដែល​គាត់​បាន​បង្គាប់​អ្នក​អាន​សំបុត្រ​គាត់ ឲ្យស្វែង​រក​ក្តី​អំណរ(ខ.៤)។ ទី៣ : សេចក្តី​សម្លូត  គឺ​ដូច​ដែល​គាត់​បាន​ជំរុញ​ពួក​គេ ឲ្យ​បង្ហាញ​សេចក្តី​សម្លូត ក្នុង​ទំនាក់​ទំនង​ជា​មួយ​លោកិយ​(ខ.៥)។ ទី៤ : ការអធិស្ឋាន  គឺ​ដូច​ដែល​គាត់​បាន​ធ្វើ​ជា​គំរូ​ពួក​គេ ដោយ​ផ្ទាល់ និង​ក្នុង​ការ​សរសេរ​របស់​គាត់​(ខ.៦-៧) ហើយ​ទី​៥ : ការ​ផ្តោត​ចិត្ត  ​គឺ​ដូច​ដែល​គាត់​បាន​បង្ហាញ​ពួក​គេ ដោយ​ផ្ទាល់(ខ.៨)។ ការ​ផ្សះ​ផ្សា ក្តី​អំណរ ភាព​សម្លូត…

ព្រះអង្គបំភ្លឺជីវិតទូលបង្គំ

ជន​ជាតិ​ចិន​មាន​ពិធី​បុណ្យ​ដ៏​រ៉ូមិនទិច ក្នុង​អំឡុង​ពេល​យប់​ដែល​មាន​ដួង​ច័ន្ទ​ពេញ​វង់ នៅ​ខែ​ទី​៨ នៃ​ច័ន្ទ​គតិ។  នោះ​ជា​ពេល​ដែល​ដួង​ច័ន្ទ​មាន​សម្រស់​ស្រស់​ស្អាត​បំផុត ហើយ​គេ​ក៏​បាន​អបអរ​ដួង​ច័ន្ទ ដោយ​ញាំ​នំ​លោក​ខែ ឬ​ដើរ​លេង​ពេល​យប់ ដោយ​យួរ​ចង្កៀង​គោម តាម​ផ្លូវ។

ឆ្នាំនេះ យើង​បាន​ដើរ​យួរ​ចង្កៀង​គោម កម្សាន្ត​ជា​មួយ​អែនណា(Ana) ដែល​ជា​កូន​ប្រសារ​ខ្ញុំ ជា​ជន​ជាតិ​ឌូស៊ុន និង​កូន​ប្រុសរបស់​នាង នៅ​តូច​ៗ​នៅ​ឡើយ។(ជន​ជាតិ​ឌូស៊ុន ជា​ជន​ជាតិ​ដើម នៅ​រដ្ឋ​សាបាហ ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​ម៉ាឡេស៊ី)។ កូនប្រុសខ្ញុំ​បាន​ចង​ព្យួរ​ចង្កៀង​គោម​នឹង​ចុង​កំណាត់​ចម្រៀក​ឫស្សី។ បន្ទាប់​មក គាត់​ក៏​បាន​ដុត​ទៀន​តូច​ៗ ក្នុង​ចង្កៀង​គោម​ទាំង​នោះ រួច​យើង​ក៏​បាន​ចាប់​ផ្តើម​ដើរ​ចេញ​ទៅ។ ខណៈ​ពេល​ដែល​យើង​ដើរ​ត្រេត​ត្រត តាម​ផ្លូវ​ងងឹត ខ្ញុំ​ក៏​បាន​ញញឹម ពេល​ដែល​បាន​ឃើញ​ពន្លឺ​ភ្លើង​តូច​ៗ​នៃ​ចង្កៀង​ទាំង​នោះ បាន​បំភ្លឺ​ផ្លូវ​ដើរ​។ ភ្លាម​នោះ ខ្ញុំក៏​បាន​នឹក​ចាំ អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ១១៩:១០៥ ដែល​បាន​ចែង​ថា “ព្រះ​បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូល​បង្គំ​ផង”។

ដែល​ពន្លឺ​បណ្តេញ​ភាព​ងងឹត​ជា​យ៉ាង​ណា នោះ​ព្រះ​បន្ទូល​ព្រះ​ក៏​បំភ្លឺ​ផ្លូវ​របស់​យើង ដោយ​ជួយ​យើង​ឲ្យ​ជៀស​វាង​ក្រឡុក និង​ជង្ហុក ហើយ​ធានា​ថា យើង​នឹង​មិន​វង្វេង​ឡើយ។ ព្រះ​បន្ទូល​ព្រះ​បង្ហាញ​សេចក្តី​ពិត​របស់​ព្រះ ប្រៀន​ប្រដៅ​មនុស្ស​មាន​បាប(ខ.៨) ហើយ​នាំ​ផ្លូវ​មនុស្ស​ដែល​បន្ទាប​ខ្លួន​(ខ.៩)។ យើង​ត្រូវ​ការ​ព្រះ​បន្ទូល​ព្រះ ដើម្បី​នាំ​ផ្លូវ និង​ប្រទាន​សេចក្តី​សង្ឃឹម ពេល​ណាយើង​ជួប​ប្រទះ​នឹង​ភាព​ងងឹត នៅ​ជុំវិញ​ខ្លួន​យើង ដែល​មាន​ដូច​ជា​ទំនាក់​ទំនង​ដែល​បាក់​បែក ជម្លោះ និង​ការ​បោក​បញ្ឆោត​ជា​ដើម​។ យើង​ក៏​ត្រូវ​ការ​ព្រះ​បន្ទូល​ព្រះ ដើម្បី​ជម្នះ​ភាព​ងងឹត នៅ​ក្នុង​យើង ដែល​មាន​ដូច​ជា​អំណួត និង​ចិត្ត​ដែល​ចង់​លើក​ដំកើង​ខ្លួន​ឯង។ ចូរ​យើង​បន្ទាប​ខ្លួន…

មូលហេតុដែលត្រូវសរសេរ

នៅ​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ ១៩៤៣ អ្នកស្រី អេតធី ហ៊ីលេស៊ូម(Etty Hillesum) បាន​បោះ​កាត​ប៉ុស្តាល់​មួយ​សន្លឹក ចេញ​ពី​រថ​ភ្លើង។ នៅ​លើ​កាត​ប៉ូស្តាល់​នោះ គាត់​បាន​សរសេរ​ថា “ព្រះ​អម្ចាស់​ជា​ប៉ម​ដ៏​ខ្ពស់​របស់​ខ្ញុំ … យើង​ចាក​ចេញ​ពី​បន្ទាយ ដោយ​សម្លេងច្រៀង​សរសើរ”។ នេះ​ជា​ពាក្យ​ដែល​គាត់​បាន​សរសេរ ជា​លើក​ចុង​ក្រោយ។ នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ១៩៤៣ គេ​បាន​សម្លាប់គាត់ នៅ​ក្នុង​ជំរុំ​ប្រមូល​ផ្តុំ​អូកឈ្វីត។ ក្រោយ​មក គេ​ក៏​បាន​បក​ប្រែ និង​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក​ស្រី​ហ៊ីលេស៊ូម ដែល​គាត់​បាន​កត់​ត្រា អំពី​ជីវិត​របស់​គាត់ នៅ​ក្នុង​ជំរុំ​ប្រមូល​ផ្តុំ​នោះ។ សៀវភៅ​កំណត់​ហេតុ​ទាំង​នោះ​បាន​បង្ហាញ​ទស្សនៈដែល​គាត់​មាន ចំពោះ​ការ​គ្រប់​គ្រង​របស់​ពួក​ណាហ្ស៊ី និង​សម្រស់​នៃ​ពិភព​លោក​របស់​ព្រះ។​ គេ​បាន​បក​ប្រែ​សៀវ​ភៅកំណត់​ហេតុ​របស់​គាត់​ជា​៦៧​ភាសា ធ្វើ​ជា​អំណោយ​ដល់​អ្នក​ដែល​ចង់​អាន និង​ជឿ​ថា​ លោកិយ​នេះ​មាន​ការ​ល្អ ក៏​ដូច​ជា​ការ​អាក្រក់។​

ពេល​ដែល​សាវ័ក​យ៉ូហាន​កត់​ត្រា អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ នៅ​លើ​ផែន​ដី​នេះ គាត់​មិន​បាន​ជៀស​វាង​ការ​រៀប​រាប់​អំពី​ទុក្ខលំបាក​ដែល​ទ្រង់​បាន​ជួប​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​សរសេរ​អំពី​ការ​ល្អ ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ និង​បញ្ហា​ប្រឈមដែល​ទ្រង់​បាន​ជួប​ផង​ដែរ។ ពាក្យ​ពេចន៍​ចុង​ក្រោយ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​របស់​គាត់ បាន​បង្ហាញ​អំពី​គោល​បំណង នៃ​ការ​និពន្ធ​កណ្ឌ​គម្ពីរ​នេះ។ ព្រះ​យេស៊ូវ​បាន​ធ្វើ “​ទី​សំគាល់​ជា​ច្រើន​ទៀត នៅ​មុខ​ពួក​សិស្ស​ទ្រង់ ដែល​មិន​បាន​ចែង​ទុក​”(២០:៣០) ដោយ​លោក​យ៉ូហាន។ តែ​គាត់​ថា អ្វី​ដែល​បាន​ចែង​អំពី​ទ្រង់​នោះ គឺ​ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ជឿ​ព្រះ​អង្គ(ខ.៣១)។ កណ្ឌ​គម្ពីរ​កំណត់​ហេតុ​របស់​លោក​យ៉ូហាន បាន​បញ្ចប់ ដោយ​ពាក្យ​នៃ​ជ័យ​ជម្នះ ដែល​បាន​ចែង​ថា…

ការអធិស្ឋានទូលអង្វរ

ការ​ជួប​ជុំ​គ្នា​អធិស្ឋាន ក្នុង​ក្រុម​គ្រួសារ​មួយ បាន​បញ្ចប់ ដោយ​ការ​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល នៅ​ពេល​ព្រឹក​មួយ។ គ្រាន់​តែ​បុរសជា​ឪពុក​បាន​និយាយ​ថា “អាម៉ែន” ខេត​លីន(Kaitlyn) ដែល​ជា​ក្មេង​អាយុ​៥​ឆ្នាំ ក៏​បាន​ប្រកាស​ថា ខ្លួន​បាន​អធិស្ឋាន​ឲ្យ​ឡូហ្គិន(Logan) ព្រោះ​ឡូហ្គិន​បាន​បើក​ភ្នែក ក្នុង​អំឡុង​ពេល​អធិ​ស្ឋាន។

ខ្ញុំ​ដឹង​ច្បាស់​ថា ការ​អធិស្ឋាន​ឲ្យ​បង​ប្រុស​អាយុ​១០​ឆ្នាំ ដោយសារ​គាត់​បើក​ភ្នែក​ពេល​អធិស្ឋាន មិន​មែន​ជា​ការ​ទូល​អង្វរ​ទេ តែយ៉ាង​ហោច​ណាស់ ខេតលីន​បាន​ដឹង​ថា យើង​អាច​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​អូស្វូល ឆែមបឺរ(Oswald Chambers) ដែល​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សារៈ​សំខាន់​នៃ​ការអធិស្ឋាន​ឲ្យ​អ្នក​ដទៃ។ គាត់​មាន​ប្រសាសន៍​ថា “ការ​ទូល​អង្វរ គឺ​ជា​ការ​ដាក់​ខ្លួន​របស់​អ្នក ក្នុង​កន្លែង​របស់​ព្រះ គឺ​បាន​សេចក្តី​ថា អ្នក​មាន​ចិត្ត​គំនិត និង​ទស្សនៈ​ដែល​ស្រប​នឹង​ព្រះ​ទ័យ​ព្រះ​អង្គ”។ គឺ​ជា​ការ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ដោយ​ការ​យល់​ដឹង​ អំពី​ការ​អ្វីដែល​យើង​បាន​ដឹង អំពី​ព្រះ និង​សេចក្តី​ស្រឡាញ់ ដែល​ទ្រង់​មាន​ចំពោះ​យើង។

បទ​គម្ពីរ​ដានី​យ៉ែល ជំពូក​៩ បាន​ផ្តល់​ឲ្យ​នូវ​គំរូ​ដ៏​ប្រសើរ នៃ​ការ​អធិស្ឋាន​ទូល​អង្វរ។ ហោរា​រូប​នេះ​បាន​យល់ ​អំពី​ព្រះ​បន្ទូល​របស់ព្រះ ដែល​បាន​សន្យា​ថា ប្រជាជន​យូដា​នឹង​ត្រូវ​ជាប់​ជា​ឈ្លើយ​សឹក​របស់​ចក្រ​ភព​បាប៊ីឡូន អស់​រយៈ​ពេល​៧០​ឆ្នាំ( យេរេមា ២៥:១១-១២)។ លោក​ដានីយ៉ែល​ដឹង​ថា រយៈ​ពេល​នោះ ជិត​ដល់​ទី​បញ្ចប់​ហើយ ដូច​នេះ គាត់ក៏​បាន​អធិស្ឋាន​កាន់​តែ​ខ្លាំង​ឡើង។ ក្នុង​ការ​អធិស្ឋាន​នោះ គាត់​បាន​លើក​ឡើង អំពី​ក្រឹត្យ​វិន័យ​របស់​ព្រះ​(ដានីយ៉ែល ៩:៤-៦) បន្ទាប​ខ្លួន(ខ.៨) …

មិនជ្រៀតជ្រែកកិច្ចការអ្នកដទៃ

កាល​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ និង​កូន​ប្រុស​ខ្ញុំ​ឈ្មោះ ចូស(Josh) បាន​នាំ​គ្នា​ឡើង​ភ្នំ តាម​ផ្លូវ​មួយ។ ពេល​នោះ យើង​ក៏​បាន​ឃើញ​ដី​ហុយ​សំពោង។ យើង​ក៏​បាន​ដើរ​យឺត​ៗ​ទៅ​មុខ​ទៀត ហើយ​ក៏​បាន​ឃើញ​សត្វ​ស្កា​មួយ​ក្បាល កំពុង​កាយ​ដី​ធ្វើ​រន្ធ។ វា​បាន​មុជ​ក្បាល និង​ស្មា​វា ទៅ​ក្នុង​រន្ធ​នោះ ដោយ​ជើង​មុខ​វា​បាន​កាយ​ដី ហើយ​ជើង​ក្រោយ​បាន​ធាក់​ដី​ចេញ​មក​ក្រៅ​រន្ធ​ញាប់​ស្មេរ។ វា​កំពុង​តែជក់​នឹង​កិច្ច​ការ​របស់​វា បាន​ជា​វា​មិន​បាន​ឮ​សម្លេង​យើង​ដើរ​សោះ។

ដោយ​ទប់​ចិត្ត​មិន​បាន ខ្ញុំ​ក៏​បាន​រើស​ឈើ​វែង​មួយ​ដើម​ពី​ដី ដើម្បី​ញល់​ខ្លួន​វា​តិច​ៗ។ វា​មិន​ឈឺ​ទេ តែ​វា​បាន​លោត​ឡើង ហើយ​ក៏បាន​ស្ទុះ​មក​រក​យើង។ ខ្ញុំ និង​ចូស​ក៏​បាន​ប្រញាប់​រត់​យ៉ាង​លឿន​បំផុត ​ចម្ងាយ​ប្រហែល​១​រយ​ម៉ែត្រ ដូច​អ្នក​រត់​ប្រណំាង។

តាម​រយៈ​ការ​លេង​សើច​នេះ ខ្ញុំ​ក៏​រៀន​បាន​មេរៀន​មួយ គឺ​ថា ជួន​កាល យក​ល្អ យើង​មិន​ត្រូវ​រំខាន​ការងារ​របស់​អ្នក​ដទៃ​ឡើយ។ នេះ​ក៏​ជា​រឿង​ពិត នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ក្នុង​ព្រះ​គ្រីស្ទ​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ នៅក្រុង​ថែស្សាឡូនិច​ឲ្យ “ខំ​ប្រឹង​ឲ្យ​អស់​ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់​ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយដៃ​ខ្លួន​ឯង​ផង​”(១ថែស្សាឡូនិច ៤:១១)។ យើង​ត្រូវ​តែ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ហើយ​ស្វែង​រក​ឱកាស​ផ្សាយ​ព្រះ​បន្ទូល ដោយ​ព្រះគុណ​ព្រះ ហើយ​ព្រះ​អង្គ​ក៏បាន​ត្រាស់​ហៅ​យើង​ឲ្យ​កែ​តម្រង់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ចិត្ត​សុភាព នៅ​ពេល​ខ្លះ។  ​តែ​ការ​រៀន​រស់នៅ ក្នុង​ជីវិត​ដែល​ស្ងប់​ស្ងាត់ ដោយ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​អ្នក​ដទៃ គឺ​ជា​រឿង​សំខាន់។ នេះ​ក៏​ជា​គំរូ​ល្អ សម្រាប់​អ្នក ដែល​មិនមែន​ជា​សមាជិក​នៃ​មហា​គ្រួសារ​របស់​ព្រះ(ខ.១២)។​ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ “ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.៩)។—David H.…

តើនរណាដឹងថា រឿងនោះពិតជារឿងល្អ?

រឿង​ព្រេង​និទាន​របស់​ចិន​មួយ​បាន​ដំណាល​ថា ពេល​ដែល​លោក​សៃ វេង(Sai Weng) បាន​បាត់​សត្វ​សេះ​មួយ​ក្បាល ក្នុងចំណោម​សត្វ​សេះ​ដែល​មាន​តម្លៃ​បំផុត​របស់​គាត់ អ្នក​ជិត​ខាង​របស់​គាត់ ក៏​បាន​បង្ហាញ​នូវ​ការ​សោក​ស្តាយ ចំពោះ​ការ​បាត់​បង់​របស់​គាត់។ តែ​លោក​សៃ វេង មិន​បាន​ខ្វល់​ពី​រឿង​នេះ​ទេ។ គាត់​និយាយ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អាច​ដឹង​ច្បាស់​ថា សត្វ​សេះ​នោះ​ពិត​ជា​មាន​តម្លៃ​ចំពោះ​គាត់? រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ក៏​បាន​កើត​ឡើង នៅ​ពេល​ដែល​សត្វ​សេះ​ដែល​បាន​បាត់​នោះ បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​នាំ​សត្វ​សេះ​មួយ​ក្បាល​ទៀត​មក​ជា​មួយ​វា។ ពេល​ដែល​អ្នក​ជិត​ខាង​អប​អរ​សាទរ​គាត់ គាត់​ក៏​បាន​និយាយ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អាច​ដឹង​ច្បាស់​ថា រឿង​នេះ​ពិត​ជា​រឿង​ល្អ សម្រាប់​គាត់? មិន​យូរ​ប៉ុន្មាន កូន​ប្រុស​គាត់​ក៏​បាន​បាក់​ជើង នៅ​ពេល​ដែល​ខ្លួន​ជិះ​សេះ​ថ្មី​មួយ​ក្បាល​នោះ។​ រឿង​នេះ​ហាក់​ដូច​ជា​គ្រោះ​កាច​សម្រាប់​គ្រួសារ​គាត់ ប៉ុន្តែ ថ្ងៃ​មួយ កង​ទ័ព​បាន​មក​ដល់​ភូមិ​របស់​គាត់ ដើម្បី​កេណ្ឌ​ទ័ព ដោយ​ជ្រើស​រើស​ប្រុស​ៗ​ដែល​មាន​កាយ​សម្បទារ​គ្រប់​គ្រាន់ ដើម្បី​ប្រយុទ្ធ​ក្នុង​សង្រ្គាម។ តែ​ដោយ​សារ​កូន​ប្រុស​គាត់​មាន​របួស នោះ​គេ​មិន​បាន​ជ្រើស​រើស​ឲ្យ​ចូល​ធ្វើ​ទ័ព​ឡើយ ដូច​នេះ កូន​គាត់​អាច​រួច​ផុតពី​សេចក្តី​ស្លាប់ នៅ​ក្នុង​សង្រ្គាម។

រឿង​នេះ​ត្រូវ​បាន​និពន្ធ​ឡើង ផ្អែក​ទៅ​លើ​សុភាសិត​របស់​ចិន​មួយ ដែល​បង្រៀន​ថា ទុក្ខ​លំបាក​អាច​ជា​ព្រះ​ពរ ដែល​បាន​លាក់​ខ្លួន ហើយ​រឿង​ល្អ អាច​ជា​ទុក្ខ​លំបាក​ដែល​មិន​ទាន់​បង្ហាញ​ខ្លួន។ សុភា​សិត​បុរាណ​នេះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​សាស្តា ៦:១២ ដែល​ក្នុង​នោះ​អ្នក​និពន្ធ​បាន​ចោទ​សួរ​ថា “ដ្បិត​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្វីៗ​ដែល​ល្អ​សំរាប់​មនុស្ស​ក្នុង​ជីវិត​នេះ?”  ជា​ការពិត​ណាស់ គ្មាន​នរណា​ម្នាក់​ដឹង​ថា ពេល​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ។ ទុក្ខ​លំបាក​អាច​មាន​ប្រយោជន៍​ជា​វិជ្ជ​មាន ហើយ​ភាព​សម្បូរ​សប្បាយ អាច​នាំ​មក​នូវ​ផល​អាក្រក់។

ថ្ងៃនី​មួយ​ៗ បាន​នាំ​មក​នូវ​ឱកាស​ថ្មី​ៗ ក្តី​អំណរ…

ការស្គាល់ព្រះវរបិតា

គេ​បាន​និយាយ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា លោក ថូម៉ាស ប៊ីឆាម(Thomas Beecham) ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​តន្រ្តី​ជនជាតិ​អង់​គ្លេស បាន​ឃើញ​ស្រ្តី​ម្នាក់​ដែល​មាន​ការ​តុប​តែង​ខ្លួន​យ៉ាង​ថ្លៃ​ថ្នូ កំពុង​ឈរ​នៅ​កន្លែង​ទទួល​ភ្ញៀវ​ក្នុង​សណ្ឋា​គារ​មួយ។ គាត់​ជឿ​ថា គាត់​ស្គាល់​នាង តែ​មិន​អាច​ចាំ​ឈ្មោះ​នាង ដូច​នេះ គាត់​ក៏​បាន​ឈប់​ដើរ​ទៅ​មុខ​ទៀត ដើម្បី​ជជែក​ជា​មួយ​នាង។ ខណៈ​ពេល​ដែល​អ្នក​ទំាង​ពីរ​កំពុង​ជជែក​គ្នា គាត់​ក៏​បាន​នឹក​ចាំ ដោយ​ស្រពិច​ស្រពិល​ថា នាង​មាន​បង​ប្រុស​ម្នាក់។​ ដើម្បី​ឲ្យ​បានដឹង​ច្បាស់​ថា នាង​ពិត​ជា​មាន​បង​ប្រុស​ម្នាក់​មែន គាត់​ក៏​បាន​សួរ​នាង​ថា បង​ប្រុស​នាង​សុខ​សប្បាយ​ឬ​ទេ? ហើយ​តើ​គាត់​នៅតែ​ធ្វើ​ការ​ងារ​ដដែល​ឬ?  នាង​ក៏​បាន​ឆ្លើយ​ថា “អូហ៍ គាត់​សុខ​សប្បាយ​ណាស់។ ហើយ​គាត់​នៅ​មាន​ការងារ​ជា​មហាក្សត្រ”។

ការ​ច្រឡំ​មនុស្ស អាច​នាំ​ឲ្យ​មាន​ការ​ខ្មាស់​អៀន គឺ​មិន​ខុស​ពី​លោក ប៊ីឆាម​ប៉ុន្មាន​ឡើយ។ តែ​នៅ​ពេល​ផ្សេង​ទៀត ការ​ខ្មាស់​អៀនអាច​មាន​សភាព​ធ្ងន់​ធ្ងរ​ជាង​នេះ គឺ​ដូច​ដែល​លោក​ភីលីព ដែល​ជា​សាវ័ក​របស់​ព្រះ​យេស៊ូវ បាន​ជួប​ផ្ទាល់។ សាវ័ក​ម្នាក់​នេះ ស្គាល់​ព្រះយេស៊ូវ តែ​គាត់​មិន​ទាន់​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ជា​នរណា​ទេ​។ គាត់​ចង់​ឲ្យ​ព្រះយេស៊ូវ​បង្ហាញ “ព្រះ​វរបិតា ឲ្យ​ពួក​សាវ័កបាន​ឃើញ”។ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​តប​ថា “អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ”(យ៉ូហាន ១៤:៨-៩)។ ក្នុង​នាម​ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ ព្រះ​យេស៊ូវ​បាន​បង្ហាញ​ឲ្យ​គេ​ស្គាល់​ព្រះវរបិតា យ៉ាង​ឥត​ខ្ចោះ បាន​ជា​អ្នកដែល​ស្គាល់​ព្រះ​អង្គ ក៏​ស្គាល់​ព្រះ​វរបិតា​ផង​ដែរ​(ខ.១០-១១)។

បើ​យើង​ឆ្ងល់​ថា ព្រះ​មាន​ចារិក​លក្ខណៈ​ដូច​ម្តេច ហើយ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​មក​លើ​អ្នក​ដទៃ ដូច​ម្តេច​ខ្លះ នោះ​យើង​គ្រាន់​តែ​មើល​ទៅ​ព្រះ​យេស៊ូវ នោះ​យើង​នឹង​បាន​ដឹង​ហើយ។ ចារិក​លក្ខណៈ ភាព​សប្បុរស…

ព្រះអង្គតែងតែថែរក្សា

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​សម្អាត​សួន​ដំណាំ ដើម្បី​ត្រៀម​ខ្លួន សម្រាប់​ការ​ដាំ​ដុះ នៅ​រដូវ​ផ្កា​រីក  ខ្ញុំ​ក៏​បាន​ទាញ​គុម្ព​ផ្កាធំ​មួយដើម ដែល​នៅ​សល់​ពី​រដូវ​រងា … ហើយ​ខ្ញុំ​ក៏​ស្ទុះ​លោត​ឡើង! សត្វ​ពស់​មាន​ពិស​មួយ​ក្បាល​កំពុង​សង្ងំ​លាក់​ខ្លួន នៅ​ក្រោម​គុម្ពផ្កា នៅ​ក្រោម​ដៃ​ខ្ញុំ។ បើ​ខ្ញុំ​លូក​ទៅ​ក្រោម​ទៀត តែ​ពីរបីសង់​ទីម៉ែត្រ នោះ​ខ្ញុំ​មុខ​ជា​ច្រឡំ​ចាប់​ទាញ​វា​មិន​ខាន។ គ្រាន់​តែ​ខ្ញុំ​ចាប់លើក​គុម្ព​ផ្កា​នោះ​ឡើង​តែ​បន្តិច ខ្ញុំ​ក៏​បាន​ឃើញ​សម្បុរ​របស់​វា ដែល​មាន​ពណ៌​ចម្រុះ។ ខ្លួន​របស់​វា​បាន​អង្គួញ​ឡើង​ជា​ភ្នែន នៅក្រោម​គុម្ព​ផ្កា នៅ​ចន្លោះ​ជើង​ខ្ញុំ។

ជើង​របស់​ខ្ញុំ នៅ​ចម្ងាយ​ប្រហែល​មួយ​ម៉ែត្រ​ពី​វា ដូច​នេះ ខ្ញុំ​អរ​ព្រះ​គុណ​ព្រះអង្គ ដែល​វា​មិន​បាន​ចឹក​ខ្ញុំ។ ហើយ​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ព្រះ​អង្គ​បាន​ជួយ​ការពារ​ខ្ញុំ ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់ ដែល​ខ្ញុំ​មិន​បាន​មើល​ឃើញ​ ។

ព្រះ​ទ្រង់​មើល​ថែ​រាស្រ្ត​ព្រះ​អង្គ។ មុន​ពេល​ពួក​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា “​ព្រះយេហូវ៉ា​ដែល​នឹង​យាង​នាំ​មុខ​ឯង​ទៅ ព្រម​ទាំង​គង់​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ​កុំ​ឲ្យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ”(ចោទិយកថា ៣១:៨)។ ពួក​គេ​មិន​អាច​មើល​ឃើញ​ព្រះ​អង្គ តែ​ព្រះ​អង្គ​តែង​តែគង់​នៅ​ក្បែរ​ពួក​គេ​ជា​និច្ច។

ជួន​កាល រឿង​ពិបាក​ៗ​កើត​ឡើង ហើយ​យើង​ប្រហែល​មិន​យល់ តែ​យើង​អាច​ជញ្ជឹង​គិត អំពី​ពេល​ដែល​ព្រះ​ទ្រង់​បាន​ថែរក្សាយើង ជា​ញឹក​ញាប់ ដោយ​យើង​មើល​មិន​ដឹង។

ព្រះ​គម្ពីរ​បាន​រំឭក​យើង​ថា ព្រះ​អង្គ​តែង​តែ​ថែរក្សា​រាស្រ្ត​ព្រះ​អង្គ​ម្នាក់​ៗ យ៉ាង​ល្អ​ឥត​ខ្ចោះ ដោយ​អំណាច​គ្រប់​គ្រង​លើ​អ្វី​ៗ​ទំាង​អស់​។ ព្រះ​អង្គ​តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច(ម៉ាថាយ ២៨:២០)។—James Banks

មានសុវត្ថិភាព ហើយស្ងាត់ស្ងៀម

កូន​ប្រុស​ខ្ញុំ ឈ្មោះ ហ្សាវីយ័រ(Xavier) គឺ​ជា​សិស្ស​សាលាម​តេយ្យដ៏​រពឹស​ណាស់ បាន​ជា​គាត់​មិន​ចូល​ចិត្ត​ពេល​ស្ងាត់​ស្ងៀម នៅ​ពេល​រសៀល។ ភាព​ស្ងាត់​ស្ងៀម​នោះ ច្រើន​តែ​នាំ​ឲ្យ​គាត់​គេង​ថ្ងៃ ជា​អ្វី​ដែល​គាត់​ត្រូវ​ការ តែ​គាត់​មិន​ចូល​ចិត្ត។ ដូច​នេះ គាត់ក៏​បាន​អង្គុយ​នៅ​មិន​ស្ងៀម នៅលើ​កៅ​អី​របស់​គាត់ សម្រូត​ខ្លួន​នៅ​លើ​សាឡុង រំអិល​ជើង​នៅ​លើ​រនាប​ឈើ ហើយ​ថែម​ទាំងរមៀល​ខ្លួ​នពេញ​បន្ទប់ ដើម្បី​ជៀស​វាង​ភាព​ស្ងាត់​ស្ងៀម។ ពេល​ខ្លះ​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ឃ្លាន ពេល​ខ្លះ​គាត់​ថា គាត់​ស្រេក​ទឹក ម្តង​ថា​ចង់​ទៅ​បន្ទប់​ទឹក ហើយ​ម្តង​ចង់​ឲ្យ​ខ្ញុំ​ឱប​គាត់។

ខ្ញុំ​យល់​អំ​ពី​អត្ថ​ប្រយោជន៍​នៃ​ភាព​ស្ងៀម​ស្ងាត់ ដូច​នេះ ខ្ញុំ​ក៏​បាន​ជួយ​ហ្សាវីយ័រ ឲ្យ​សម្រួល​ឥរិយាបថ ដោយ​ឱប​គាត់ នៅ​ចំហៀង​ខ្លួន​ខ្ញុំ ហើយ​គាត់​ក៏​គេង​លក់។

ក្នុង​ដើម​ដំបូង​នៃ​ជីវិត​ខាង​វិញ្ញាណ​របស់​ខ្ញុំ ខ្ញុំ​មាន​លក្ខណៈ​មិន​ខុស​ពី​កូន​ប្រុស​របស់​ខ្ញុំ ដែល​តែង​តែ​ចង់​ធ្វើ​នេះ​ធ្វើ​នោះ​ជា​និច្ច។ ភាព​មមា​ញឹក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា គេ​ទទួល​ស្គាល់​ខ្ញុំ និង​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មាន​សារៈ​សំខាន់ និង​មាន​ម្ចាស់​ការ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​ព្រួយ​បារម្ភ អំពី​ចំណុច​ខ្វះ​ខាត និង​ទុក្ខ​លំបាក​របស់​ខ្ញុំ។ ពេល​ណា​ខ្ញុំ​សម្រាក ខ្ញុំ​ក៏​បាន​គិត​អំពី​ភាព​ជា​មនុស្ស​របស់​ខ្ញុំ ដែល​មិន​គ្រប់​លក្ខណ៍។ ដូច​នេះ ​ខ្ញុំ​ក៏​បាន​ជៀស​វាង​ភាព​ស្ងាត់​ស្ងៀម ដោយ​មាន​ការ​សង្ស័យ​ថា ព្រះ​ប្រហែល​មិន​អាចដោះ​ស្រាយ​បញ្ហា​របស់​ខ្ញុំ​បាន​ឡើយ បើ​សិន​ជា​ខ្ញុំ​មិន​មាន​ការ​ប្រឹង​ប្រែង​ទេ​នោះ។

ប៉ុន្តែ ព្រះ​អង្គ​ជា​ទី​ជ្រក​កោន​របស់​យើង ទោះ​យើង​មាន​បញ្ហា ឬ​ភាព​មិន​ច្បាស់​លាស់​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ ផ្លូវ​នៅ​ខាង​មុខ ហាក់​ដូច​ជា​វែង​ឆ្ងាយ គួរ​ឲ្យ​ខ្លាច ឬ​ពិបាក​លើស​សមត្ថ​ភាព ប៉ុន្តែ ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​បាន​ហ៊ុម​ព័ទ្ធ​យើង។ ព្រះ​អង្គ​ស្តាប់​ឮពាក្យ​ដែល​យើង​អធិស្ឋាន…