ចូរដើរ កុំរត់
ខ្ញុំតែងតែឃើញនាង ទៅទទួលស្វាគមន៍ថ្ងៃរះ ជារៀងរាល់ពេលព្រឹក។ នាងជាអ្នកហាត់ប្រាណដោយការដើរលឿន ក្នុងតំបន់ដែលខ្ញុំរស់នៅ។ ពេលខ្ញុំបើកឡានជូនកូនទៅរៀន ខ្ញុំតែងតែឃើញនាង ដើរនៅលើចិញ្ចើមផ្លូវ។ នាងបានមានកាស់ធំខុសធម្មតាពាក់នៅលើត្រចៀក និងពាក់ស្រោមជើងវែងដល់ក្បាលជង្គង់។ នាងដើរទៅមុខ ដោយចលនាដៃ និងជើងឆ្លាស់គ្នាយ៉ាងលឿន។ កីឡាប្រភេទនេះ មានភាពខុសប្លែកពីការរត់ហាត់ប្រាណត្រឹកៗ។ ការដើរលឿនគឺរាប់បញ្ចូលការទប់ចិត្ត និងរាងកាយដែលតាមធម្មតា យើងចង់តែរត់ ពេលដែលយើងដើរលឿនដូចនេះ។ ទោះវាមិនដូចការរត់ តែវាមានថាពល ការផ្តោតចិត្ត និងកម្លាំង ដូចការរត់ត្រឹកៗផងដែរ។ ប៉ុន្តែ គេមានការគ្រប់គ្រងវាបានល្អ។
អំណាចដែលស្ថិតក្រោមការគ្រប់គ្រង គឺជាគន្លឹះដ៏សំខាន់។ ការបន្ទាបខ្លួនតាមការបង្រៀនក្នុងព្រះគម្ពីរ គឺមិនខុសពីការដើរលឿននោះឡើយ គឺមនុស្សច្រើនតែគិតថា ការបន្ទាបខ្លួន ជាភាពកម្សោយ។ តាមពិត គឺមិនដូច្នោះទេ។ ការបន្ទាបខ្លួន គឺមិនមែនជាការបន្ថយកម្លាំង ឬសមត្ថភាពរបស់យើងទេ តែផ្ទុយទៅវិញ យើងគ្រប់គ្រងកម្លាំង ឬលទ្ធភាពរបស់យើង គឺដូចដែលដៃ និងជើងយើង ស្ថិតនៅក្រោមការបញ្ជារបស់គំនិត ពេលដែលគេហាត់ប្រាណ ដោយការដើរលឿនយ៉ាងដូច្នោះដែរ។
ពាក្យ “ដើរដោយសុភាពរាបទាប” ក្នុងបទគម្ពីរមីកា គឺបានត្រាស់ហៅយើង ឲ្យគ្រប់គ្រងចំណង់របស់យើង ដែលចេះតែចង់ធ្វើអ្វីលឿន ជាងការដឹកនាំរបស់ព្រះ។ យើងត្រូវ “ប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស” (៦:៨) ហើយការនេះអាចនាំឲ្យយើងមានចិត្តចង់ធ្វើអ្វីម្យ៉ាង ឲ្យបានឆាប់រហ័ស។ នេះជារឿងធម្មតា…
នាងធ្វើការអ្វីដែលនាងធ្វើបាន
នាងបានដាក់នំពងទាតូចៗមួយកញ្ចប់នៅពីលើតុគិតលុយ ហើយបន្ទាប់មក នាងក៏បានដាក់កាតថ្ងៃខួបកំណើត និងចំណិតដំឡូងបំពងប៉ុន្មានកញ្ចប់ នៅលើតុនោះទៀត។ នាងកំពុងតែឈឺក្បាលស្រាប់ផង កូននាងដែលចេះដើរតេសតាស់ ក៏បានស្រែករកការចាប់អារម្មណ៍ពីនាង។ ពេលអ្នកគិតលុយប្រាប់នាង អំពីថ្លៃទំនិញសរុប ស្រ្តីជាម្តាយរូបនេះក៏បានឈ្ងោកមុខ។ គាត់ដកដង្ហើមធំ ហើយមើលទៅកូនគាត់ ដោយការសោកស្តាយ រួចនិយាយថា “អូហ៍ ខ្ញុំត្រូវដករបស់ខ្លះចេញ តែរបស់ទាំងអស់នេះសម្រាប់ពិធីខួបកំណើតរបស់នាងទេ”។
អតិថិជនម្នាក់ទៀត ដែលកំពុងឈរពីក្រោយ ក៏បានដឹង អំពីការឈឺចាប់របស់ស្រ្តីជាម្តាយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូល ដែលព្រះយេស៊ូវមាន ទៅកាន់នាងម៉ារា នៅស្រុកបេថានី។ បន្ទាប់ពីនាងបានចាក់ទឹកអប់ដ៏មានតម្លៃថ្វាយព្រះអង្គ មុនពេលព្រះអង្គសុគត និងបញ្ចុះព្រះសព ពួកសិស្សក៏បានចំអកឲ្យនាង។ ព្រះអង្គក៏បានកែតម្រង់ពួកគេ ដោយពោលសរសើរ នាងថា “នាងបានធ្វើការអ្វីដែលនាងធ្វើបាន”(ម៉ាកុស ១៤:៨)។ ត្រង់ចំណុចនេះ ព្រះអង្គមិនបានមានបន្ទូលថា “នាងបានធ្វើអ្វីៗគ្រប់យ៉ាង ដែលនាងអាចធ្វើបាននោះទេ” តែព្រះអង្គមានបន្ទូលថា “នាងបានធ្វើការអ្វី ដែលនាងធ្វើបាន”។ ព្រះអង្គមិនមានបន្ទូលសំដៅទៅតម្លៃដ៏សែនថ្លៃរបស់ទឹកអប់ទេ តែដែលសំខាន់នោះ គឺនាងបានបង្ហាញចេញនូវក្តីស្រឡាញ់ ចំពោះព្រះអង្គ។
នៅពេលនោះ មុនពេលស្រ្តីជាម្តាយដកទំនិញខ្លះចេញ អតិថិជនដែលឈរពីក្រោយនាងក៏បានឱនទៅមុខ ហើយក៏បានយកកាតក្រេឌីតរបស់គាត់ដាក់ចូលម៉ាស៊ីនស្គែន ហើយក៏បានចេញថ្លៃទំនិញជំនួសនាង។ ថ្លៃដែលគេចេញឲ្យនោះ មិនច្រើនណាស់ណាទេ តែនាងក៏បានសល់ប្រាក់សម្រាប់ចាយក្នុងខែនោះ។ ប៉ុន្តែ សម្រាប់ស្រ្តីជាម្តាយនេះ ទង្វើដ៏សប្បុរសមួយនេះ មានន័យចំពោះនាងណាស់។ នេះជាទង្វើនៃក្តីស្រឡាញ់ពិត…
ការប្រឈមមុខដាក់ភាពងងឹត
នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ មានមនុស្សពីរនាក់ បានចូលរួម នៅក្នុងការស្រាវជ្រាវ អំពីឥទ្ធិពលរបស់ភាពងងឹត មកលើសតិអារម្មណ៍របស់មនុស្ស។ អ្នកស្ម័គ្រចិត្តបានចូលទៅក្នុងរូងភ្នំផ្សេងពីគ្នា ខណៈពេលដែលអ្នកស្រាវជ្រាវធ្វើការសង្កេតមើលទម្លាប់នៃការបរិភោគ និងការគេងរបស់ពួកគេ។ ក្នុងចំណោមពួកគេ មានម្នាក់ស្ថិតក្នុងភាពងងឹតអស់៨៨ថ្ងៃ ហើយម្នាក់ទៀត ១២៦ថ្ងៃ។ ពួកគេម្នាក់ៗក៏បានគិតស្មាន អំពីរយៈពេលដែលខ្លួនអាចស្ថិតក្នុងភាពងងឹត ហើយបានស្មានខុសចំនួនជាច្រើនខែ។ មានម្នាក់គិតថា គាត់គ្រាន់តែគេងថ្ងៃមួយស្របក់ តែក្រោយមក គាត់ក៏បានដឹងថា តាមពិតគាត់បានគេងអស់៣០ម៉ោង។ ដូចនេះ ភាពងងឹតបានធ្វើឲ្យគាត់វង្វេងស្មារតី។
នៅគ្រាសញ្ញាចាស់ រាស្រ្តរបស់ព្រះបានស្ថិតក្នុងភាពងងឹត នៃការនិរទេសដែលជិតមកដល់។ ពួកគេក៏បានរង់ចំា ដោយមិនដឹងថា នឹងមានរឿងអ្វីកើតឡើងទេ។ ហោរាអេសាយក៏បាននិយាយ អំពីភាពងងឹត ដើម្បីប្រៀបប្រដូច អំពីការវង្វេងស្មារតីរបស់ពួក និងដើម្បីនិយាយ អំពីការជំនុំជម្រះរបស់ព្រះ(អេសាយ ៨:២២)។ កាលពីមុន សាសន៍អេស៊ីព្ទក៏ធ្លាប់ស្ថិតក្នុងភាពងងឹត ដែលស្ថិតក្នុងចំណោមគ្រោះកាចទាំង១០(និក្ខមនំ ១០:២១-២៩)។ តែនៅសម័យហោរាអេសាយ ពួកអ៊ីស្រាអែលក៏បានស្គាល់ភាពងងឹតផងដែរ។
ប៉ុន្តែ ពន្លឺក៏បានមកដល់។ គឺដូចមានសេចក្តីចែងថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ”(អេសាយ ៩:២)។ ការសង្កត់សង្កិន និងការវង្វេងនឹងបញ្ចប់។ គាត់ក៏បានថ្លែងទំនាយថា ព្រះរាជបុត្រានៃព្រះក៏បានយាងមកប្រសូតជាមនុស្ស ដើម្បីកែប្រែអ្វីៗទាំងអស់ ហើយប្រទានយុគសម័យថ្មីមួយ គឺយុគសម័យនៃការអត់ទោស និងសេរីភាព(ខ.៦)។
ព្រះយេស៊ូវក៏បានយាងមកមែន។ ហើយទោះភាពងងឹតនៃពិភពលោកនេះ…
តាមរក ដោយក្តីស្រឡាញ់
កវីអង់គ្លេស ឈ្មោះ ហ្វ្រង់ស៊ីស ថមសុន(Francis Thompson) បាននិពន្ធបទកំណាព្យ មានចំណងជើងថា “អ្នកប្រមាញ់មកពីស្ថានសួគ៌” ដែលក្នុងនោះ នៅបន្ទាត់ដំបូងគាត់បានសរសេរថា “ខ្ញុំបានរត់គេចពីព្រះអង្គ ទាំងយប់ថ្ងៃ”។ ត្រង់ចំណុចនេះ លោកថមសុន បានពិពណ៌នា អំពីការដែលព្រះយេស៊ូវបានដេញតាមគាត់ឥតឈប់ឈរ ទោះគាត់បានព្យាយាមលាក់ខ្លួន ឬរត់គេចពីព្រះអង្គយ៉ាងណាក៏ដោយ។ នៅឃ្លាចុងក្រោយគាត់ក៏បានសរសេរថា “ខ្ញុំជាមនុស្សដែលព្រះអង្គបានតាមរក”។
ខ្លឹមសារសំខាន់នៃកណ្ឌគម្ពីរយ៉ូណាស និយាយអំពី សេចក្តីស្រឡាញ់របស់ព្រះ ដែលតាមរកមនុស្សបាត់បង់។ ហោរារូបនេះបានទទួលការចាត់តាំងរបស់ព្រះ ឲ្យទៅប្រកាសប្រាប់ប្រជាជននៅទីក្រុងនីនីវេ(ដែលជាខ្មាំងសត្រូវរបស់ប្រជាជនអ៊ីស្រាអែល) ឲ្យងាកមករកព្រះ តែផ្ទុយទៅវិញ គាត់បានរត់គេចពីព្រះអង្គ(យ៉ូណាស ១:៣)។ គាត់ក៏បានរកឃើញផ្លូវរត់គេច តាមសំពៅ ដែលធ្វើដំណើរបញ្ច្រាសទិសដៅនៃទីក្រុងនីនីវេ តែមិនយូរប៉ុន្មាននាវានោះក៏ជួបខ្យល់ព្យុះដ៏កាចសាហាវមួយ។ ដើម្បីសង្រ្គោះមនុស្សនៅលើនាវានោះ គេក៏បានបោះលោកយ៉ូណាសចូលទៅក្នុងទឹកសមុទ្រ ហើយគាត់ក៏ត្រូវសត្វត្រីធំលេបទាំងរស់(១:១៥-១៧)។
ក្នុងបទកំណាព្យដ៏ពីរោះរបស់លោកយ៉ូណាស គាត់បានរំឭកថា ទោះគាត់ខំរត់គេចពីព្រះយ៉ាងណាក៏ដោយ ព្រះអង្គនៅតែតាមរកគាត់។ ពេលដែលលោកយ៉ូណាសចុះចាញ់ស្ថានភាពដ៏ពិបាករបស់គាត់ ហើយត្រូវការការសង្រ្គោះរបស់ព្រះ នោះគាត់ក៏បានអធិស្ឋានស្រែករកព្រះអង្គ ហើយងាកបែរមករកសេចក្តីស្រឡាញ់របស់ព្រះអង្គ(២:២,៨)។ ព្រះទ្រង់ឆ្លើយតប ហើយប្រទានការសង្រ្គោះមិនគ្រាន់តែសម្រាប់យ៉ូណាស តែក៏សម្រាប់សាសន៍អាសស៊ើរ ដែលជាសត្រូវរបស់គាត់ផងដែរ(៣:១០)។
គឺដូចដែលគាត់បានពិពណ៌នានា ក្នុងបទកំណាព្យរបស់គាត់ ជីវិតយើង អាចមានរដូវកាល ដែលយើងព្យាយាមរត់គេចពីព្រះ។ តែទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវនៅតែស្រឡាញ់យើង ហើយបន្តធ្វើការក្នុងចិត្តយើង ដើម្បីឲ្យយើងវិលត្រឡប់មករកការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ(១យ៉ូហាន ១:៩)។—Lisa M.…
កំហុស និងការអត់ទោសបាប
ក្នុងសៀវភៅដែលលោកដូណាល់ ប្រោន(Donald Brown) ដែលជានរវិទូ បាននិពន្ធ មានចំណងជើងថា មនុស្សជាសកល គាត់បានលើកឡើងអំពីអាកប្បកិរិយាជាង៤០ប្រភេទ ដែលគាត់គិតថា ជាអាកប្បកិរិយាដែលមនុស្សជាតិមានជាធម្មតា។ គាត់បានរាប់បញ្ចូលរបស់ក្មេងលេង រឿងកំប្លែង ការរាំ សុភាសិត ការខ្លាចសត្វពស់ និងការចងអ្វីៗ ដោយប្រើខ្សែ។ ទន្ទឹមនឹងនោះ គាត់ជឿថា វប្បធម៌ទាំងអស់សុទ្ធតែយល់ដឹង អំពីអ្វីខុសអ្វីត្រូវ ការឲ្យតម្លៃមកលើភាពសប្បុរស និងឲ្យតម្លៃមកលើការសន្យា ហើយក៏យល់ថា ភាពកំណាញ់ និងការសម្លាប់មនុស្ស គឺជាការអាក្រក់។ ទោះយើងមានប្រភពមកពីណាក៏ដោយ យើងរាល់គ្នាសុទ្ធតែមានសតិសម្បជញ្ញៈ ឬបញ្ញាចិត្ត។
សាវ័កប៉ុលបានលើកឡើងអំពីរឿងស្រដៀងនេះដែរ កាលពីប៉ុន្មានសតវត្សរ៍មុន។ ព្រះទ្រង់បានប្រទានជនជាតិយូដា នូវក្រឹត្យវិន័យទាំងដប់ប្រការ ដើម្បីឲ្យពួកគេដឹងច្បាស់ថា អ្វីត្រូវ អ្វីខុស តែសាវ័កប៉ុលបានកត់សំគាល់ឃើញថា ដោយសារសាសន៍ដទៃអាចធ្វើអ្វីដែលត្រឹមត្រូវ តាមសតិសម្បជញ្ញៈរបស់ពួកគេ ជាភស្តុតាងបញ្ជាក់ថា ក្រឹត្យវិន័យរបស់ព្រះ ក៏បានកត់ទុក នៅលើចិត្តរបស់អ្នកមិនជឿ តាំងពីកំណើតផងដែរ(រ៉ូម ២:១៤-១៥)។ តែមិនមានន័យថា មនុស្សតែងតែធ្វើអ្វីដែលត្រូវជានិច្ចនោះឡើយ។ សាសន៍ដទៃបានទាស់ប្រឆាំងនឹងសម្បជញ្ញៈរបស់ខ្លួន(១:៣២) ពួកសាសន៍យូដាក៏បានបំពានក្រឹត្យវិន័យ(២:១៧-២៤) ដូចនេះ ពួកគេសុទ្ធតែប្រព្រឹត្តខុស។ ប៉ុន្តែ តាមរយៈជំនឿលើព្រះយេស៊ូវ នោះយើងក៏បានរួចពីទោស នៃអំពើបាប ដែលជាសេចក្តីស្លាប់(៣:២៣-២៦ ៦:២៣)។
ដោយសារព្រះទ្រង់បានបង្កើតមនុស្សទាំងអស់ ឲ្យស្គាល់អ្វីខុសអ្វីត្រូវ…
ពន្លឺផ្កាយចែងចាំង
ខ្ញុំអាចបិទភ្នែក ហើយនឹកចាំអំពីផ្ទះ ដែលខ្ញុំធ្លាប់រស់នៅ និងចម្រើនវ័យធំឡើង។ ខ្ញុំនឹកចាំពេលដែលខ្ញុំមើលផ្កាយ ជាមួយឪពុករបស់ខ្ញុំ។ យើងបានដាក់វេនគ្នាឆ្លុះមើលផ្កាយ ដោយប្រើកែវយឺតតេឡេស្កូប ដោយព្យាយាមផ្តោតទៅលើផ្កាយ ដែលមើលពីចម្ងាយ មានរាងជាចំណុចភ្លឺៗ ព្រឹមៗ ព្រិចៗ។ ពន្លឺតូចៗ នៃផ្កាយដែលកើតចេញពីកម្តៅ និងភ្លើង បានលេចធ្លោ នៅលើផ្ទៃមេឃងងឹត ដូចទឹកខ្មៅ។
តើអ្នកគិតថា ខ្លួនអ្នកជាផ្កាយដែលបញ្ចេញពន្លឺឬទេ? ខ្ញុំមិននិយាយសំដៅទៅលើការឈានទៅដល់កំរិតកំពូលនៃជោគជ័យរបស់មនុស្សនោះទេ តែជាការលេចធ្លោ នៅពីមុខផ្ទៃខាងក្រោយដ៏ងងឹត ដែលមានពេញដោយភាពប្រេះបែក និងការអាក្រក់។ សាវ័កប៉ុលបានប្រាប់អ្នកជឿនៅទីក្រុងភីលីពថា ព្រះទ្រង់នឹងបញ្ចេញពន្លឺ នៅក្នុង និងតាមរយៈពួកគេ ពេលណាពួកគេនៅជាប់ នឹង “ព្រះបន្ទូលនៃជីវិត” ហើយជៀសវាង ការរអ៊ូរទាំ និងការឈ្លោះប្រកែកគ្នា(ភីលីព ២:១៤-១៦)។
ការរួបរួមរបស់យើង ជាមួយអ្នកជឿដទៃទៀត និងភាពស្មោះត្រង់ដែលយើងមានចំពោះព្រះ អាចញែកយើងចេញពីលោកិយ។ បញ្ហាស្ថិតនៅត្រង់ថា ការនេះមិនអាចប្រព្រឹត្តទៅដោយខ្លួនឯងនោះឡើយ។ យើងត្រូវព្យាយាមជម្នះការល្បួងជានិច្ច ដើម្បីឲ្យយើងអាចបន្តប្រកបស្និទ្ធស្នាលជាមួយព្រះ។ យើងតយុទ្ធនឹងភាពអាត្មានិយម ដើម្បីមានភាពសុខដុមជាមួយបងប្អូនប្រុសស្រីខាងវិញ្ញាណរបស់យើង។
ប៉ុន្តែ យើងនៅតែមានសង្ឃឹម។ ព្រះវិញ្ញាណគង់នៅក្នុងអ្នកជឿម្នាក់ៗ ដោយប្រទានកម្លាំងយើង ឲ្យចេះដឹងខ្នាត មានចិត្តសប្បុរស និងស្មោះត្រង់(កាឡាទី ៥:២២-២៣)។ ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យរស់នៅលើសពីលក្ខណៈធម្មជាតិរបស់យើង ដោយជំនួយដ៏អស្ចារ្យពីព្រះអង្គ(ភីលីព ២:១៣)។ បើអ្នកជឿម្នាក់ៗ…
នាំចូលផ្ទះ
ឆ្កែរបស់ខ្ញុំមានវ័យចាស់ណាស់ហើយ។ មានពេលមួយ វាបានអង្គុយនៅក្បែរខ្ញុំ ហើយសម្លឹងមើលទៅផ្ទៃមេឃ។ តើវាកំពុងតែគិតអំពីអ្វី? តែខ្ញុំអាចដឹងថា វាមិនកំពុងតែគិតអំពីការស្លាប់នោះទេ ព្រោះសត្វឆ្កែមិនមាន “ការយល់ដឹង” អំពីការស្លាប់នោះទេ។ ពួកវាក៏មិនគិតអំពីពេលអនាគតដែរ។ តែយើងគិត។ ទោះយើងស្ថិតក្នុងវ័យណា ឬមានសុខភាពយ៉ាងណា ទោះមាន ឬក្រក្តី នៅពេលខ្លះ យើងគិតអំពីការស្លាប់។
តាមបទគម្ពីរ ទំនុកដំកើង ៤៩:២០ មូលហេតុ គឺដោយសារយើងមាន “ការយល់ដឹង ឬុយោបល់” គឺខុសពីសត្វតិរច្ឆាន។ យើងដឹងថា យើងនឹងស្លាប់នៅថ្ងៃណាមួយ ហើយយើងមិនអាចធ្វើអ្វីម្យ៉ាង ដើម្បីឃាត់សេចក្តីស្លាប់បានទេ។ “គ្មានអ្នកណាមួយនឹងអាចលោះបងប្អូនខ្លួន ឬយកដំឡៃសំរាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ”(ខ.៧)។ គ្មាននរណាមានលុយគ្រប់គ្រាន់ ដើម្បីលោះខ្លួនឯង ឲ្យរួចពីសេចក្តីស្លាប់។
ប៉ុន្តែ មានផ្លូវមួយ សម្រាប់គេចចេញពីការស្លាប់អស់កល្បជានិច្ច គឺការប្រោសលោះរបស់ព្រះ ឲ្យយើងរួចផុតពីស្ថានឃុំព្រលឹង មនុស្សស្លាប់ ហើយនាំយើងចូលមករកអង្គទ្រង់(ខ.១៥)។ លោករ៉ូបឺត ហ្វ្រូស(Robert Frost) មានប្រសាសន៍ថា “ផ្ទះរបស់អ្នកជាទីកន្លែងមួយ ដែលពួកគេត្រូវទទួលស្វាគមន៍អ្នក ពេលដែលអ្នកត្រូវចូលខាងក្នុង”។ ព្រះទ្រង់បានរំដោះយើង ឲ្យរួចពីសេចក្តីស្លាប់ តាមរយៈព្រះរាជបុត្រាទ្រង់ ដែលបានថ្វាយព្រះអង្គទ្រង់ ទុកជាថ្លៃលោះមនុស្សទាំងអស់ ដែលត្រូវមានទីបន្ទាល់នៅពេលកំណត់ (១ធីម៉ូថេ ២:៦)។ ដូចនេះ ព្រះយេស៊ូវបានសន្យាថា ពេលណាយើងដល់ពេលដែលត្រូវទៅនៅជាមួយព្រះអង្គ…
ទឹកជាបរិបូរ
នៅប្រទេសអូស្រ្តាលី ព័ត៌មានបានផ្សាយ អំពី “រឿងដ៏ក្រៀមក្រំ” នៃភាពរាំងស្ងួត ភាពក្តៅហួតហែង និងភ្លើងឆេះព្រៃ។ រឿងនោះបានពិពណ៌នា អំពីរយៈពេលមួយ១ឆ្នាំដ៏គួរឲ្យភ័យខ្លាច ដែលមានភ្លៀងធ្លាក់តិចតួច ដែលបណ្តាលឲ្យគុម្ពោតព្រៃដ៏ក្រៀមក្រោះប្រែក្លាយជាឈើដែលងាយនឹងឆាបឆេះ។ ភ្លើងឆេះព្រៃដ៏កាចសាហាវ បានដុតបំផ្លាញតំបន់ជនបទ។ ត្រីក៏ស្លាប់អស់ច្រើន។ ការដាំដុះក៏បរាជ័យទៀត។ មូលហេតុ គឺដោយសារពួកគេមិនមានធនធានមួយ ដែលយើងច្រើនតែមើលស្រាល គឺទឹក ដែលយើងរាល់គ្នាសុទ្ធតែត្រូវការ ដើម្បីឲ្យអាចរស់នៅ។
ជនជាតិអ៊ីស្រាអែលក៏ធ្លាប់ឆ្លងកាត់រឿងដ៏រន្ធត់ផងដែរ។ ខណៈពេលដែលពួកគេ កំពុងតែបោះជំរុំ នៅក្នុងវាលរហោស្ថានដ៏ហួតហែង គ្មានជីជាតិ ពួកគេមិនមានទឹកសម្រាប់ផឹកនោះទេ(និក្ខមនំ ១៧:១)។ ពួកគេមានការភ័យខ្លាច។ បំពង់ករបស់ពួកគេស្ងួត កូនចៅរបស់ពួកគេកំពុងតែស្រេកទឹក។ ពួកគេមានការភ័យខ្លាច ហើយក៏បានរអ៊ូរទាំដាក់លោកម៉ូសេ ដោយទាមទាទឹកផឹក(ខ.២)។ ប៉ុន្តែ តើលោកម៉ូសេអាចធ្វើអ្វីបាន? ស្ថិតក្នុងពេលនោះ គាត់មិនអាចធ្វើអ្វីបាន ក្រៅពីចូលទៅរកព្រះនោះឡើយ។
ហើយព្រះទ្រង់ក៏បានបង្គាប់ដល់លោកម៉ូសេថា “ត្រូវឲ្យឯងវាយថ្មនោះ រួចនឹងមានទឹកចេញមកឲ្យគេផឹកហើយ”(ខ.៥-៦)។ ដូចនេះ លោកម៉ូសេក៏បានវាយថ្មនោះ ហើយទឹកក៏បានហូរចេញមកដូចទឹកទន្លេ សម្រាប់ឲ្យប្រជាជន និងសត្វចិញ្ចឹមរបស់ពួកគេផឹក។ នៅថ្ងៃនោះ ពួកអ៊ីស្រាអែលក៏បានដឹងថា ព្រះរបស់ពួកគេស្រឡាញ់ពួកគេ។
ព្រះទ្រង់ក៏បានប្រទានទឹកហូរហៀរ។
បើអ្នកមានអារម្មណ៍ថា ហាក់ដូចជាកំពុងស្ថិត នៅក្នុងភាពរាំងស្ងួត ឬវាលរហោស្ថាន សូមចាំថា ព្រះទ្រង់ជ្រាបអំពីស្ថានភាពរបស់អ្នក ហើយព្រះអង្គគង់នៅជាមួយអ្នក។ ទោះអ្នកត្រូវការអ្វី ឬខ្វះអ្វីក៏ដោយ…
ការផ្លាស់ប្តូរជាថ្មី ក្នុងការមើលឃើញ
បន្ទាប់ពីភ្នែកខាងឆ្វេងរបស់ខ្ញុំ បានទទួលការវះកាត់ដ៏ឈឺចាប់ វេជ្ជបណ្ឌិតក៏បានណែនាំខ្ញុំ ឲ្យធ្វើតេស្តភ្នែក ដើម្បីឲ្យដឹងថា ខ្ញុំមើលច្បាស់ប៉ុណ្ណា។ ខ្ញុំក៏បានបិទភ្នែកស្តាំដោយទំនុកចិត្ត ហើយក៏បានចង្អុលទៅបន្ទាត់នីមួយៗ នៅលើតារាង យ៉ាងងាយស្រួល តាមបង្គាប់របស់គ្រូពេទ្យ។ ខ្ញុំក៏បានបិទភ្នែកឆ្វេងទៀត ហើយក៏បានដកដង្ហើមដង្ហក់ ព្រោះពេលដែលបិទភ្នែកទាំងសង្ខាងដូចនេះ ខ្ញុំប្រៀបដូចជាមនុស្សខ្វាក់អញ្ចឹង។
ខណៈពេលដែលខ្ញុំសម្របខ្លួននឹងវែនតាថ្មី និងការមើលឃើញជាថ្មីឡើងវិញ ខ្ញុំក៏បានគិតដល់ ទុក្ខលំបាកប្រចាំថ្ងៃ ដែលច្រើនតែធ្វើឲ្យខ្ញុំមានភ្នែកមីញ៉ូបខាងវិញ្ញាណ។ បានសេចក្តីថា ពេលណាខ្ញុំផ្ដោតទៅលើអ្វីដែលខ្ញុំអាចមើលឃើញ នៅជិតខ្លួនខ្ញុំ ដែលមានដូចជាការឈឺចាប់ និងស្ថានភាពដែលផ្លាស់ប្តូរឥតឈប់ នោះខ្ញុំក៏បានប្រែជាខ្វាក់ មើលឃើញមិនឃើញ ភាពស្មោះត្រង់នៃព្រះដ៏អស់កល្ប និងមិនចេះប្រែប្រួល។ ដោយសារខ្ញុំមិនបានមើលវែងឆ្ងាយ នោះក្តីសង្ឃឹមហាក់ដូចជានៅឆ្ងាយ ក្នុងសភាពព្រាលៗ។
បទគម្ពីរសាំយ៉ូអែលទី១ បានប្រាប់យើង អំពីរឿងរបស់ស្រ្តីម្នាក់ទៀត ដែលមិនបានគិតដល់ភាពស្មោះត្រង់របស់ព្រះ ខណៈពេលដែលនាងកំពុងតែផ្តោតទៅលើការឈឺចាប់ ភាពមិនច្បាស់លាស់ និងការបាត់បង់ក្នុងពេលបច្ចុប្បន្ន។ នាងហាណាបានស៊ូទ្រាំនឹងភាពជាស្រីអារ អស់ជាច្រើនឆ្នាំមកហើយ ហើយក៏ទទួលរងការធ្វើទុកបុកម្នេញឥតឈប់ឈរ ពីនាងពេនីណា ដែលជាភរិយាម្នាក់ទៀត មួយលោកអែលកាណា។ ស្វាមីរបស់នាងហាណាបានស្រឡាញ់ និងឲ្យតម្លៃនាង តែនាងនៅតែមិនស្កប់ចិត្ត។ ថ្ងៃមួយ នាងក៏បានអធិស្ឋានសូមចិត្តស្មោះត្រង់។ ពេលដែលលោកអេលី ដែលជាសង្ឃរបស់ព្រះចោទសួរនាង នាងក៏បានពន្យល់ប្រាប់គាត់ អំពីស្ថានភាពរបស់នាង។ ពេលដែលនាងចាកចេញទៅ គាត់ក៏បានអធិស្ឋានសូមព្រះទ្រង់ឆ្លើយតប ចំពោះសេចក្តីសំណួររបស់នាង(១សាំយ៉ូអែល ១:១៧)។ ទោះស្ថានភាពរបស់នាងហាណាមិនបានផ្លាស់ប្តូរភ្លាមៗក៏ដោយ ក៏នាងនៅតែដើរចេញទៅ…
ការស្តាប់តាមយោបល់ប្រកបដោយប្រាជ្ញា
ក្នុងអំឡុងសម័យសង្រ្គាមស៊ីវិល អាមេរិក លោកប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) ចង់ផ្គាប់ចិត្តអ្នកនយោបាយម្នាក់ ដូចនេះ គាត់ក៏បានបង្គាប់ឲ្យកងទ័ពផ្លាស់ប្តូរទីតាំង ទៅកន្លែងផ្សេង។ ពេលដែលលោក អេដវីន ស្តាតុន(Edwin Stanton) ដែលជារដ្ឋមន្រ្តីការពារជាតិ បានទទួលបញ្ជានេះ គាត់ក៏បានបដិសេធមិនព្រមអនុវត្តតាម។ គាត់ថា លោកប្រធានាធិបតីជាមនុស្សភ្លីភ្លើ។ គេក៏បានជម្រាបលោកលីនខិន អំពីអ្វីដែលលោកស្តាតុនបាននិយាយ ហើយគាត់ក៏បានឆ្លើយតបថា “បើលោកស្តាតុនថា ខ្ញុំជាមនុស្សភ្លីភ្លើ នោះខ្ញុំប្រាកដជាភ្លីភ្លើមែនហើយ ព្រោះគាត់និយាយត្រូវស្ទើរតែគ្រប់ពេល។ ខ្ញុំយល់ហើយ”។ ខណៈពេលដែលអ្នកទាំងពីរពិភាក្សាគ្នា លោកប្រធានាធិបតីក៏បានដឹងថា ការសម្រេចចិត្តរបស់ខ្លួន គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ហើយគាត់ក៏បានដកបទបញ្ជានោះចេញវិញ ដោយគ្មានការស្ទាក់ស្ទើរ។ លោកស្តាតុន បានហៅលោកលីនខិនថា ជាជាមនុស្សភ្លីភ្លើមែន តែលោកលីនខិនក៏បានធ្វើនូវរឿងដ៏ឆ្លាតវ័យ ដោយមិនបានប្រកាន់យកចិត្តមានៈ ពេលដែលលោកស្តាតុនមិនយល់ស្របនឹងគំនិតគាត់។ ផ្ទុយទៅវិញ គាត់បានស្តាប់យោបល់របស់លោកស្តាតុន ហើយក៏បានផ្លាស់ប្តូរគំនិត។
តើអ្នកធ្លាប់ជួបនរណាម្នាក់ ដែលមិនព្រមស្តាប់យោបល់គេទេ?(មើល ១ពង្សាវតាក្សត្រ ១២:១-១១)។ រឿងនេះអាចធ្វើឲ្យយើងខឹង តើមែនទេ? ពុំនោះទេ តើអ្នកធ្លាប់បដិសេធមិនព្រមស្តាប់យោបល់របស់គេទេ? គឺដូចដែលបទគម្ពីរសុភាសិត ១២:១៥ បានចែងថា “មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្តីដំបូន្មានវិញ”។ មនុស្សមិនតែងតែត្រូវរហូតទេ។ មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា នរណាក៏ចេះធ្វើខុសដែរ…