មេរៀនទទួលបានពីក្មេងៗ
ពេលដែលខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំម្នាក់ ធ្វើដំណើរចូលទៅក្នុងតំបន់សំណង់អាណាធិបតេយ្យ ចិត្តរបស់យើងក៏បានបន្ទាបចុះ ដោយសារភាពក្រីក្រ ដែលយើងបានឃើញ នៅទីនោះ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលដដែលនោះ ខ្ញុំក៏មានអារម្មណ៍ផ្សេងមួយទៀត គឺស្រស់ថ្លាណាស់ ពេលដែលបានឃើញក្មេងៗរត់មករកយើង ដោយស្រែកឡើងថា “មឈុងហ្កាយី មឈុងហ្កាយី!” (ជាភាសាស្វាហ៊ីលី មានន័យថា “លោកគ្រូគង្វាល”)។ នេះជាការឆ្លើយតបរបស់ពួកគេ ដែលពេញដោយអំណរ ពេលដែលបានឃើញអ្នកដឹកនាំខាងវិញ្ញាណរបស់ពួកគេ កំពុងតែនៅក្នុងយានយន្តជាមួយយើង។ ក្មេងៗទាំងនោះបានបន្លឺសម្លេងស្រែកដ៏ស្រទន់ ដើម្បីស្វាគមន៍អ្នកដែលបានយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីពួកគេ។
ពេលព្រះយេស៊ូវយាងមកដល់ទីក្រុងយេរូសាឡិម ដោយជិះនៅលើខ្នងសត្វលា ក្មេងៗដែលពេញដោយអំណរ ក៏ស្ថិតក្នុងចំណោមអ្នកដែលស្វាគមន៍ និងសរសើរដំកើងព្រះអង្គថា “ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត”(ម៉ាថាយ ២១:៩,១៥)។ ប៉ុន្តែ នៅថ្ងៃនោះ គេមិនគ្រាន់តែឮសម្លេងសរសើរដំកើងព្រះយេស៊ូវប៉ុណ្ណោះទេ។ សម្លេងរំខានក៏បានកើតមានផងដែរ ពេលដែលពួកអ្នកដូរលុយកំពុងតែច្រាស់ច្រាល ដោយសារព្រះយេស៊ូបានបណ្តេញពួកគេចេញពីព្រះវិហារ(ខ.១២-១៣)។ ជាងនេះទៅទៀត ពួកអ្នកដឹកនាំសាសនាដែលបានមើលឃើញអំពើសប្បុរសរបស់ព្រះយេស៊ូវ “ក៏មានចិត្តគ្នាន់ក្នាញ់”(ខ.១៤-១៥)។ ពួកគេក៏បាននិយាយ អំពីការមិនពេញចិត្ត ចំពោះការដែលក្មេងៗសរសើរដំកើងព្រះអង្គ(ខ.១៦)។ ការនេះបានបង្ហាញថា ពួកអ្នកដឹកនាំសាសនាទាំងនោះ កំពុងតែមានភាពក្រីក្រ នៅក្នុងចិត្ត។
យើងអាចរៀនសូត្រអំពីជំនឿរបស់ក្មេងៗ នៅគ្រប់សម័យ និងគ្រប់ទីកន្លែង ដែលបានទទួលស្គាល់ថា ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ នៃពិភពលោក។ ព្រះអង្គជាព្រះដែលឮការសរសើរដំកើង និងសម្លេងយំរបស់យើង…
សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ
កាលប៉ុន្មានឆ្នាំមុន កូនប្រុសខ្ញុំដែលមានអាយុ៤ឆ្នាំ មានស៊ុមធ្វើពីឈើមួយ មានរូបរាងដូចបេះដូង ដែលគេបានភ្ជាប់ពីលើបន្ទះលោហៈ ដោយមានអក្សរឆ្លាក់នៅចំកណ្តាលថា ជារៀងរហូត ។ គាត់បានឲ្យស៊ុមនោះមកខ្ញុំ ហើយប្រាប់ខ្ញុំថា “ម៉ាក់ កូនស្រឡាញ់ម៉ាក់ជារៀងរហូត”។
ខ្ញុំក៏បានអរគុណគាត់ ដោយឱបគាត់ ហើយប្រាប់គាត់ថា “កូនធ្វើឲ្យម៉ាក់ស្រឡាញ់កូនកាន់តែខ្លាំងហើយ”។
កូនប្រុសខ្ញុំបានឲ្យអំណោយមិនអាចកាត់ថ្លៃនេះមកខ្ញុំ ដើម្បីធានាថា គាត់នឹងស្រឡាញ់ខ្ញុំជារៀងរហូត។ នៅថ្ងៃដែលមានការពិបាក ព្រះជាម្ចាស់បានប្រើព្រះវត្តមានដ៏ផ្អែមល្ហែមរបស់ព្រះអង្គ ដើម្បីកម្សាន្តចិត្ត និងលើកទឹកចិត្តខ្ញុំ ដោយបញ្ជាក់ច្បាស់ថា ព្រះអង្គបានស្រឡាញ់ខ្ញុំ ដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ។
ស៊ុមនោះក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីអំណោយនៃសេចក្តីស្រឡាញ់ដ៏អស់កល្បរបស់ព្រះ ដែលបានបង្ហាញ នៅក្នុងព្រះបន្ទូលព្រះអង្គទាំងមូល និងបញ្ជាក់ ដោយព្រះវិញ្ញាណព្រះអង្គ។ យើងអាចទុកចិត្តលើសេចក្តីល្អដែលមិនប្រែប្រួលរបស់ព្រះអង្គ ហើយច្រៀងសរសើរ ដោយការដឹងគុណថា សេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតស្ថេរជានិច្ច គឺដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានបន្លឺសម្លេងសរសើរ ក្នុងបទគម្ពីរទំនុកដំកើង ១៣៦:១)។ យើងអាចសរសើរដំកើងថា ព្រះអម្ចាស់ធំប្រសើរលើសអ្វីៗទាំងអស់(ខ.២-៣) ខណៈពេលដែលយើងជញ្ជឹងគិត អំពីភាពអស្ចារ្យមិនចេះចប់ និងប្រាជ្ញាដែលគ្មានដែនកំណត់របស់ព្រះអង្គ (ខ.៤-៥)។ ព្រះដែលស្រឡាញ់យើងជារៀងរហូត ជាព្រះអាទិករនៃផ្ទៃមេឃ និងផែនដី ដែលស្គាល់យើង និងយកព្រះទ័យទុកដាក់ចំពោះយើង ហើយក៏បានគ្រប់គ្រងពេលវេលា ផងដែរ(ខ.៦-៩)។
យើងអាចអរសប្បាយ ព្រោះសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ដែលមានចែងក្នុងបទគម្ពីរទំនុកដំកើង ក៏ជាសេចក្តីស្រឡាញ់ ដ៏ស្ថិតស្ថេរ ដែលព្រះអាទិករ ដ៏មានគ្រប់ចេស្តា បានចាក់បង្ហូរមកលើជីវិត របស់កូនព្រះអង្គ…
ការសង្ស័យ និងជំនឿ
មានពេលមួយ លោកមីង តិច(Ming Teck)បានភ្ញាក់ពីដំណេក ដោយអាការៈឈឺក្បាលយ៉ាងខ្លាំង ហើយគាត់គិតថា គាត់កំពុងតែមានជំងឺប្រកាំងទៀតហើយ។ ប៉ុន្តែ ពេលគាត់ងើបពីគ្រែ គាត់ក៏បានដួលទៅលើកម្រាលឥដ្ឋ។ គេក៏បានយកគាត់ទៅមន្ទីរពេទ្យ ដែលនៅទីនោះ គ្រូពេទ្យក៏បានប្រាប់គាត់ថា គាត់មានជំងឺដាច់សរសៃឈាមខួរក្បាលហើយ។ ប៉ុន្តែ បន្ទាប់ពីគាត់បានទៅទទួលការស្តារនិតិសម្បទាឡើងវិញ អស់រយៈពេល៤ខែ គាត់ក៏បានមានលទ្ធភាពគិត និងនិយាយឡើងវិញ ប៉ុន្តែ គាត់នៅមានការឈឺចាប់ នៅក្នុងការដើរ។ ជាញឹកញាប់ គាត់បានព្យាយាមជម្នះភាពអស់សង្ឃឹម ប៉ុន្តែ គាត់រកឃើញការកម្សាន្តចិត្តដ៏អស្ចារ្យ នៅក្នុងកណ្ឌគម្ពីរយ៉ូប។
លោកយ៉ូបបានបាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់គាត់ ក្នុងរយៈពេលដ៏ខ្លី។ ទោះគាត់បានទទួលដំណឹងដ៏សោកសៅយ៉ាងណាក៏ដោយ ក៏គាត់នៅតែមើលទៅព្រះជាទីមួយ ដោយសេចក្តីសង្ឃឹម ហើយសរសេរដំកើងព្រះអង្គ ដែលបានធ្វើជាប្រភពនៃអ្វីៗទាំងអស់។ គាត់បានទទួលស្គាល់ថា ព្រះហស្តរបស់ព្រះបានឃុំគ្រងអ្វីៗទាំងអស់ ក្នុងពេលដែលគាត់មានទុក្ខភ័យ(យ៉ូប ១:២១)។ យើងស្ញើចសរសើរជំនឿដ៏រឹងមាំរបស់គាត់ ប៉ុន្តែ លោកយ៉ូបក៏បានតយុទ្ធនឹងភាពអស់សង្ឃឹមផងដែរ។ បន្ទាប់ពីគាត់ធ្លាក់ខ្លួនឈឺ(២:៧) គាត់ក៏បានពោលពាក្យប្រទេចផ្តាសា ដល់ថ្ងៃកំណើតរបស់គាត់(៣:១)។ គាត់បាននិយាយប្រាប់មិត្តភក្តិរបស់គាត់ និងទូលថ្វាយព្រះជាម្ចាស់ អំពីការឈឺចាប់របស់គាត់ ដោយមិនលាក់លៀម។ ទោះជាយ៉ាងណាក៏ដោយ ទីបំផុត គាត់ក៏បានទទួលស្គាល់ថា ព្រះហស្តព្រះ គឺជាអ្នកអនុញ្ញាតឲ្យការល្អ ក៏ដូចជាការអាក្រក់ កើតឡើងចំពោះគាត់(១៣:១៥ ១៩:២៥-២៧)។
ពេលដែលយើងមានការឈឺចាប់ យើងក៏អាចជ្រើសរើសយកក្តីសង្ឃឹម ឬភាពអស់សង្ឃឹម…
បុរសដែលមិនអាចនិយាយ
មានពេលមួយ ក្មេងជំទង់ដែលជាសិស្សវិទ្យាល័យមួយក្រុម មកពីសហរដ្ឋអាមេរិក បានទៅសួរសុខទុក្ខជនចាស់ជរា នៅក្នុងមន្ទីរចាស់ជរា ក្នុងទីក្រុងបេឡាយ។ ពេលដែលពួកគេកំពុងតែច្រៀងសរសើរព្រះយេស៊ូវ គេសង្កេតឃើញបុរសម្នាក់ កំពុងតែអង្គុយស្តាប់ នៅលើរទេះរុញ ដោយអំណរ។ ក្រោយមក ក្នុងចំណោមក្មេងជំទង់ទាំងនោះ មានអ្នកខ្លះបានព្យាយាមទំនាក់ទំនងជាមួយគាត់ ហើយក៏បានដឹងថា គាត់មិនអាចនិយាយបានទេ ដោយសារគាត់មានជម្ងឺដាច់សរសៃឈាមខួរក្បាល។
ដោយសារពួកគេមិនអាចបន្តការសន្ទនាជាមួយគាត់ ក្មេងជំទង់ទាំងនោះក៏បានសម្រេចចិត្តច្រៀងឲ្យគាត់ស្តាប់។ ពេលដែលពួកគេចាប់ផ្តើមច្រៀង រឿងដ៏អស្ចារ្យមួយបានកើតឡើង។ បុរសដែលមិនអាចនិយាយនោះ ក៏បានចាប់ផ្តើមច្រៀង។ គាត់ក៏បានបន្លឺសម្លេងច្រៀងជាមួយមិត្តភក្តិថ្មីទាំងនោះថា “ទ្រង់ធំណាស់ណា ទ្រង់ធំអស្ចារ្យ”។
វាជាពេលដែលពួកគេមិនអាចបំភ្លេចបានឡើយ។ សេចក្តីស្រឡាញ់ដែលបុរសនេះមានចំពោះព្រះជាម្ចាស់ បានទម្លុះទម្លាយឧបស័គ្គដែលធ្វើឲ្យគាត់និយាយមិនកើត ហើយក៏បានបន្លឺសម្លេងច្រៀង និងថ្វាយបង្គំ អស់ពីចិត្ត និងដោយអំណរ។
យើងរាល់គ្នាសុទ្ធតែមានឧបស័គ្គ នៅក្នុងការថ្វាយបង្គំ ពីមួយពេលទៅមួយពេល។ វាអាចជាការប៉ះទង្គិចគ្នា នៅក្នុងទំនាក់ទំនង ឬជាបញ្ហាលុយកាក់ជាដើម។ ពុំនោះទេ វាអាចជាចិត្តដែលកំពុងតែឃ្លាតចេញឆ្ងាយពីព្រះជាម្ចាស់។
បុរសនៅមន្ទីរចាស់ជរាដែលនិយាយមិនកើតនោះ បានរំឭកយើងថា ភាពអស្ចារ្យរបស់ព្រះដ៏មានគ្រប់ចេស្តា អាចជម្នះឧបស័គ្គទាំងអស់។ យើងអាចបន្លឺសម្លេងច្រៀងថា “ឱព្រះអម្ចាស់ កាលខ្ញុំនឹកស្ងើចខ្លាំងអស្ចារ្យ ពីសកលលោក ដែលទ្រង់សាងដោយព្រះហស្ត!”
តើអ្នកមានការពិបាកក្នុងការច្រៀងសរសើរ និងថ្វាយបង្គំព្រះទេ? សូមជញ្ជឹងគិត អំពីភាពធំប្រសើររបស់ព្រះនៃយើង ដោយអានខគម្ពីរ ដែលមានដូចជា ទំនុកដំកើង ជំពូក៩៦ ជាដើម ហើយអ្នកក៏នឹងបានដឹងថា…
ការអធិស្ឋានជំនួស
នៅពេលរសៀលថ្ងៃសៅរ៍មួយនោះ ពេលដែលខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំកំពុងធ្វើដំណើរតាមផ្លូវ យើងបានឈប់ឡាន ដើម្បីញាំអាហារ ក្នុងភោជនីយដ្ឋានមួយ។ ខណៈពេលដែលអ្នករត់តុបានដាក់ចំណិតដំឡូងបំពង និងនំប័រហ្គ័រក្រាស់ៗ នៅលើតុរបស់យើង ស្វាមីខ្ញុំក៏បានងើបក្បាលឡើង ហើយសួរឈ្មោះគាត់។ បន្ទាប់មក ស្វាមីខ្ញុំក៏បាននិយាយថា “ពួកខ្ញុំអធិស្ឋានជាលក្ខណៈគ្រួសារ មុនពេលញាំអាហារ។ តើមានអ្វីដែលពួកខ្ញុំអាចអធិស្ឋានឲ្យអ្នកនៅថ្ងៃនេះឬទេ?” អ៊ែលិន(Allen គឺជាឈ្មោះរបស់គាត់) ក៏បានមើលមកយើង ដោយការភ្ញាក់ផ្អើល រួមផ្សំនឹងការថប់បារម្ភ។ គាត់មិនមាត់មិនកមួយសន្ទុះ ហើយក៏បានប្រាប់យើងថា គាត់គេងនៅលើសាឡុង ក្នុងផ្ទះមិត្តភក្តិគាត់រាល់យប់។ ឡានរបស់គាត់ខូច ហើយគាត់ដាច់លុយហើយ។
ស្វាមីរបស់ខ្ញុំក៏បានអធិស្ឋានយ៉ាងស្ងាត់ស្ងៀម សូមព្រះជាម្ចាស់ផ្គត់ផ្គង់អ៊ែលិន ហើយបង្ហាញឲ្យគាត់ស្គាល់សេចក្តីស្រឡាញ់របស់ព្រះអង្គ។ ពេលដែលស្វាមីរបស់ខ្ញុំបានអធិស្ឋានទូលអង្វរឲ្យអ៊ែលិន ខ្ញុំក៏បាននឹកចាំ អំពីព្រះវិញ្ញាណបរិសុទ្ធ ដែលយល់ចិត្តយើង ហើយបានអធិស្ឋានទូលអង្វរជំនួសយើង។ ក្នុងពេលដែលយើងមានតម្រូវការខ្លាំងបំផុត គឺនៅពេលដែលយើងដឹងថា យើងមិនមានលទ្ធភាពដោះស្រាយបញ្ហាក្នុងជីវិតយើង។ ពេលនោះយើងមិនដឹងថា ត្រូវអធិស្ឋានទៅព្រះជាម្ចាស់យ៉ាងដូចម្តេចទេ តែ “ព្រះវិញ្ញាណបរិសុទ្ធទូលអង្វរជំនួសរាស្រ្តរបស់ព្រះ”(រ៉ូម ៨:២៧)។ យើងមិនដឹងថា ព្រះវិញ្ញាណទូលអង្វរអំពីអ្វីខ្លះទេ តែយើងអាចដឹងច្បាស់ថា ព្រះអង្គតែងតែទូលអង្វរ តាមបំណងព្រះទ័យ ដែលព្រះវរបិតាមានសម្រាប់ជីវិតយើងម្នាក់ៗ។
ពេលណាអ្នកអធិស្ឋាន សូមការដឹកនាំ ការផ្គត់ផ្គង់ និងការការពារពីព្រះជាម្ចាស់ សម្រាប់នរណាម្នាក់ សូមឲ្យទង្វើដ៏សប្បុរសនេះ បានរំឭកអ្នកថា ព្រះវិញ្ញាណបរិសុទ្ធក៏កំពុងតែទូលអង្វរ ដល់ព្រះវរបិតា អំពីតម្រូវការខាងវិញ្ញណរបស់អ្នកផងដែរ គឺទូលអង្វរដល់ព្រះដែលស្គាល់ឈ្មោះអ្នក…
ការអត់ឱនទោសដែលមិននឹកស្មានដល់
ជំរុំប្រមូលផ្តុំ វេវិនប្រាក ជាកន្លែងដែលពួកណាហ្ស៊ីបានប្រហារជីវិតស្រ្តីស្លូតត្រង់ អស់ជិត៥ម៉ឺននាក់។ នៅពេលដែលកងទ័ពរំដោះចូលជំរុំប្រមូលផ្តុំនេះ ពួកគេក៏បានរកឃើញក្រដាសមួយសន្លឹកដែលបានខ្ញុកខ្ញី នៅក្នុងចំណោមសាកសពទាំងឡាយ។ ក្នុងក្រដាសនោះ គេឃើញមានសេចក្តីអធិស្ឋាន មានខ្លឹមសារដូចតទៅ : ឱព្រះអម្ចាស់អើយ សូមនឹកចាំបុរស និងស្រ្តីទាំងឡាយ ដែលមានសុឆន្ទៈ តែក៏សូមនឹកចាំ អំពីអ្នកដែលមានបំណងអាក្រក់ផងដែរ។ ប៉ុន្តែ សូមកុំនឹកចាំ អំពីទុក្ខវេទនា ដែលពួកគេបានផ្តល់ឲ្យយើងខ្ញុំឡើយ។ សូមនឹកចាំ អំពីផលផ្លែ ដែលយើងខ្ញុំបានបង្កើតចេញពីទុក្ខវេទនានេះ ដែលមានដូចជា មិត្តភាព និងសាមគ្គីភាព ភាពស្មោះត្រង់ ការបន្ទាបខ្លួន សេចក្តីក្លាហាន ភាពសប្បុរស និងភាពអស្ចារ្យនៃចិត្ត ដែលបានកើតចេញពីទុក្ខវេទនានេះ។ ហើយពេលដែលពួកគេទទួលការជំនុំជម្រះ សូមឲ្យផលផ្លែដែលយើងខ្ញុំបង្កើតបាននេះ បានក្លាយជាមូលហេតុ ដែលពួកគេគួរតែទទួលការអត់ឱនទោសពីព្រះអង្គ។
ខ្ញុំមិនដឹងថា ស្រ្តីម្នាក់នោះ មានការភ័យខ្លាច និងការឈឺចាប់ប៉ុណ្ណាទេ ពេលដែលគាត់កំពុងតែសរសេរសេចក្តីអធិស្ឋាននេះ។ ពាក្យពេចន៍ដែលគាត់បានសរសេរនេះ បានបង្ហាញចេញនូវការអត់ឱនទោស ដែលមិនអាចពិពណ៌នាបាន។ គាត់បានធ្វើនូវរឿងមួយដែលគេមិននឹកស្មានដល់ គឺគាត់បានទូលសូមឲ្យព្រះជាម្ចាស់ អត់ឱនទោសដល់អ្នកដែលកំពុងធ្វើទារុណកម្មមកលើនាង។
សេចក្តីអធិស្ឋាននេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអធិស្ឋានរបស់ព្រះគ្រីស្ទ។ បន្ទាប់ពីគេបានចោទបង្ខូចព្រះអង្គ ព្រមទាំងចម្អកឲ្យ វាយដំ និងបន្ទាបបន្ថោកព្រះអង្គ នៅចំពោះមុខពួកបណ្តាជន គេក៏បាន “ឆ្កាងព្រះអង្គ ជាមួយនឹងឧក្រឹដ្ឋជនពីរនាក់”(លូកា ២៣:៣៣)។ ព្រះកាយព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាង…
កម្លាំងសម្រាប់បន្តដំណើរទៅមុខទៀត
មួយ នៅរដូវក្តៅ ខ្ញុំមានគម្រោងនិពន្ធដ៏ធំមួយ ដែលជិតដល់ពេលកំណត់។ វាជាកិច្ចការមួយដែលហាក់ដូចជាមិនអាចធ្វើឲ្យទាន់ពេលវេលា។ ខ្ញុំបានចំណាយពេលជាច្រើនថ្ងៃ តែម្នាក់ឯង ដោយព្យាយាមនឹករកពាក្យដែលត្រូវសរសេរនៅលើទំព័រសៀវភៅ។ ខ្ញុំមានអារម្មណ៍ថា ខ្សោះអស់កម្លាំង និងបាក់ទឹកចិត្តណាស់ ហើយខ្ញុំចង់បោះបង់ចោលការតស៊ូ។ មិត្តភក្តិដែលមានប្រាជ្ញាម្នាក់បានលើកទឹកចិត្តខ្ញុំឲ្យនឹកចាំ អំពីពេលដែលខ្ញុំមានអារម្មណ៍ស្រស់ថ្លា ហើយគាត់ប្រាប់ខ្ញុំថា ខ្ញុំគួរតែរកពេលសម្រាក និងញាំអាហារឲ្យសប្បាយចិត្ត។
ភ្លាមៗនោះ ខ្ញុំដឹងថា គាត់និយាយត្រូវ។ យោបលរបស់គាត់បានធ្វើឲ្យខ្ញុំគិតដល់លោកអេលីយ៉ា និងសារដ៏គួរឲ្យភ័យខ្លាច ដែលគាត់បានទទួលពីក្សត្រីយេសេបិល(១ពង្សាវតាក្សត្រ ១៩:២) ទោះគម្រោងនិពន្ធសៀវភៅរបស់ខ្ញុំ មិនបានជួបបញ្ហាធ្ងន់ធ្ងរ ដូចលោកហោរារូបនេះក៏ដោយ។ បន្ទាប់ពីលោកអេលីយ៉ាទទួលបានជ័យជម្នះលើពួកហោរាក្លែងក្លាយ នៅភ្នំកើមែល ក្សត្រីយេសេបិលក៏បានផ្ញើព្រះរាជសារទៅគាត់ថា នាងនឹងចាប់ខ្លួនគាត់ ហើយសម្លាប់គាត់ចោល ដូចនេះគាត់ក៏មានការអស់សង្ឃឹម លែងចង់រស់ទៀត។ ប៉ុន្តែ ក្រោយមក គាត់ក៏បានអរសប្បាយ នឹងការគេងលក់យ៉ាងស្កប់ស្កល់ ហើយទេវតាបានមកជួបគាត់ពីរដង ដើម្បីប្រទានអាហារដល់គាត់។ បន្ទាប់ពីព្រះជាម្ចាស់ បានចម្រើនកម្លាំងកាយគាត់ ជាថ្មីឡើងវិញ គាត់ក៏អាចបន្តដំណើរទៅមុខទៀត។
ពេលណា យើងមាន “ការពិបាកពេក ក្នុងដំណើរជីវិតរបស់យើង”(ខ.៧) យើងប្រហែលជាត្រូវការការសម្រាក និងបរិភោគអាហារ ដ៏មានផាសុខភាព និងអំណរ។ ព្រោះពេលណាយើងមានការខ្សោះអស់កម្លាំង ឬខឹង យើងងាយនឹងធ្លាក់ចូលក្នុងភាពខកចិត្ត ឬការភ័យខ្លាច។ ប៉ុន្តែ ពេលណាព្រះជាម្ចាស់បំពេញតម្រូវការខាងរូបកាយយើង តាមរយៈធនធានរបស់ព្រះអង្គ តាមបំណងព្រះទ័យព្រះអង្គ…
ពេលណាយើងស្ថិតក្នុងភាពងងឹត
មានពេលមួយក្រុមគ្រួសារខ្ញុំ និងមនុស្សរាប់លាននាក់ នៅសហរដ្ឋអាមេរិក បានត្រៀមខ្លួនមើលសូគ្រាសដែលបាំងពន្លឺទាំងស្រុង ជាបាតុភូតិដ៏កម្រ ដោយពេលនោះ ព្រះច័ន្ទបានបាំងពន្លឺព្រះអាទិត្យទាំងស្រុង ដែលបានចែងចាំងមកចំតំបន់របស់យើង។ ខ្ញុំក៏បានត្រៀមឧបករណ៍ការពារភ្នែក និងទីកន្លែងដ៏សមរម្យសម្រាប់ទស្សនា ព្រមទំាងនំផៃខ្លះៗ ដែលយើងបានដុតដោយខ្លួនឯង នៅផ្ទះ។
សូគ្រាសនោះ បានបណ្តាលឲ្យមានភាពងងឹតគ្របដណ្តប់ នៅពេលរសៀល ដែលធ្លាប់តែមានពន្លឺថ្ងៃភ្លឺចិញ្ចាច ក្នុងរដូវក្តៅ។ សម្រាប់ក្រុមគ្រួសារខ្ញុំ សូគ្រាសនោះបាននាំមកនូវការកម្សាន្តសប្បាយ និងនឹកចាំ អំពីអំណាចដ៏អស្ចារ្យដែលព្រះជាម្ចាស់មាន មកលើស្នាព្រះហស្តព្រះអង្គ(ទំនុកដំកើង ១៣៥:៦-៧) ប៉ុន្តែ ក្នុងប្រវត្តិសាស្រ្តទាំងមូល គេច្រើនតែគិតថា ភាពងងឹតនៅពេលថ្ងៃ គឺជារឿងមិនធម្មតា និងប្រថ្នូលអាក្រក់(និក្ខមនំ ១០:២១ និង ម៉ាថាយ ២៧:៤៥) ជាទីសម្គាល់ដែលបង្ហាញថា អ្វីៗមិនដំណើរការ ដូចធម្មតាឡើយ។
ហោរាអេម៉ុសក៏បានជួបភាពងងឹតផងដែរ ក្នុងអំឡុងសម័យដែលពួកស្តេចរបស់ជនជាតិអ៊ីស្រាអែលកំពុងតែបាក់បែកគ្នា។ លោកអេម៉ុសបានព្រមាននគរខាងជើងថា សេចក្តីហិនវិនាសនឹងធ្លាក់មកលើពួកគេ បើសិនជាពួកគេនៅតែបន្តងាកបែរចេញពីព្រះ។ ព្រះជាម្ចាស់នឹងប្រទានទីសម្គាល់មួយ ដោយ “ធ្វើឲ្យព្រះអាទិត្យលិចទៅ នៅពេលថ្ងៃត្រង់ ឲ្យផែនដីបានទៅជាងងឹត កំពុងដែលមេឃនៅស្រឡះ”(អេម៉ុស ៨:៩)។
ប៉ុន្តែ បំណងព្រះទ័យធំបំផុតរបស់ព្រះជាម្ចាស់នៅពេលនោះ គឺដើម្បីកែតម្រង់ពួកគេ ឲ្យងាកមកដើរផ្លូវត្រូវឡើងវិញ។ សូម្បីតែនៅពេលដែលរាស្រ្តរបស់ទ្រង់ ត្រូវគេនិរទេស ឲ្យធ្វើជាឈ្លើយក្នុងនគរដទៃ ព្រះអង្គបានសន្យាថា ថ្ងៃមួយ ព្រះអង្គនឹងនាំសំណល់នៃជនជាតិអ៊ីស្រាអែល ត្រឡប់មកទីក្រុងយេរូសាឡិមវិញ…
ព្រះដែលទតឃើញទូលបង្គំ
គ្រួសារខ្ញុំមានសត្វឆ្កែមួយក្បាល ឈ្មោះ “មែគ”(Max) ជាពូជឆ្កែប្រម៉ាញ់ឡាប្រាដូ ដែលមានទម្ងន់៤០គីឡូក្រាម។ មានពេលមួយ ភរិយាខ្ញុំបានបោះជំហានចូលក្នុងផ្ទះបាយ ហើយក៏បានលាន់មាត់ថា “អូហ៍ ទេ!”។ ភ្លាមនោះ មែគក៏បានស្ទុះរត់ចេញពីបន្ទប់មក។ យើងបានបាត់ជើងសត្វចៀមមួយជំហៀង ដែលយើងបានដាក់នៅគែមតុចង្រ្កានបាយ។ មែគបានស៊ីជើងសត្វចៀមនោះអស់ ដោយបន្សល់ទុកខ្ទះមួយ នៅទទេ។ វាបានព្យាយាមលាក់ខ្លួន នៅក្រោមគ្រែគេង ប៉ុន្តែ វាអាចចូលបានតែក្បាល និងស្មារបស់វាប៉ុណ្ណោះ។ គូទ កន្ទុយវាបានលយចេញមកក្រៅ ដូចនេះខ្ញុំក៏មិនពិបាកដើររកវាទេ។
ខ្ញុំក៏បានរអ៊ូដាក់វាថា “អូហ៍ មែក បាបឯងតាមឯងទាន់ហើយ”។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំាអំពីប្រសាសន៍របស់លោកម៉ូសេ ពេលដែលគាត់បានបង្គាប់ពួកអ៊ីស្រាអែល ក្នុងពូជអំបូរពីរ ឲ្យស្តាប់បង្គាប់ព្រះជាម្ចាស់ ហើយគោរពពាក្យសន្យារបស់ពួកគេ។ គឺដូចដែលគាត់បានប្រាប់ពួកគេថា “តែបើមិនព្រមធ្វើដូច្នោះទេ នោះនឹងមានបាបចំពោះព្រះយេហូវ៉ាវិញ ហើយត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់”(ជនគណនា ៣២:២៣)។
អំពើបាបអាចធ្វើឲ្យយើងមានអារម្មណ៍ល្អតែមួយរយៈពេល តែវានាំឲ្យយើងមានការឈឺចាប់ជាទីបំផុត ដោយសារការដាច់ចេញពីព្រះជាម្ចាស់។ កាលនោះ លោកម៉ូសេកំពុងតែរំឭករាស្រ្តរបស់ព្រះថា គ្មានអំពើបាបមួយណា ដែលព្រះជាម្ចាស់មិនបានជ្រាបនោះឡើយ។ គឺដូចមានសេចក្តីចែងថា “គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់”(ហេព្រើរ ៤:១៣)។
ព្រះជាម្ចាស់ដ៏បរិសុទ្ធនៃយើងទតមើលឃើញអ្វីទាំងអស់ដែលយើងធ្វើ តែព្រះអង្គនៅតែដាស់តឿនយើងដោយសេចក្តីស្រឡាញ់ ឲ្យសារភាពអំពើបាប ប្រែចិត្ត(ងាកចេញពីបាប) ហើយដើរដោយសុចរិត ជាមួយព្រះអង្គ(១យ៉ូហាន…
ការនឹកចាំរបស់សហគមន៍
លោករីឆាត មូវ(Richard Mouw) ជាទេវវិទូ ដែលបាននិពន្ធសៀវភៅមានចំណងជើងថា ជំនឿដែលគ្មានការសម្រាក ដែលក្នុងនោះ គាត់បាននិយាយ អំពីសារៈសំខាន់នៃការនឹកចាំ អំពីមេរៀន ពីអតីតកាល។ គាត់បានដកស្រង់សម្តីរបស់លោករ៉ូប៊ីត បេឡាហ៍(Robert Bellah) ដែលជាសង្គមវិទូ ដែលមានប្រសាសន៍ថា “ប្រជាជាតិដែលមានសុខភាពល្អ ត្រូវតែមានការនឹកចាំជាសហគមន៍”។ លោកបេឡាហ៍បានលើកឡើងថា គោលការណ៍នៃការនឹកចាំ ក៏មានភាពចាំបាច់សម្រាប់គ្រួសារ ដែលជាចំណងដ៏សំខាន់មួយទៀតក្នុងសង្គម ព្រោះការនឹកចាំជាផ្នែកមួយដ៏សំខាន់ ក្នុងការរស់នៅ ក្នុងសហគមន៍។
ព្រះគម្ពីរក៏បានបង្រៀនយើង អំពីតម្លៃនៃការនឹកចាំ អំពីសហគមន៍ផងដែរ។ ព្រះជាម្ចាស់បានប្រទាននូវពិធីបុណ្យរំលង ដល់ពួកអ៊ីស្រាអែល ដើម្បីឲ្យពួកគេនឹកចាំ អំពីការអ្វីដែលព្រះជាម្ចាស់បានធ្វើ ដើម្បីរំដោះពួកគេ ឲ្យរួចពីភាពជាទាសករ នៅទឹកដីអេស៊ីព្ទ(មើល និក្ខមនំ ១២:១-៣០)។ សព្វថ្ងៃនេះ ជនជាតិយូដានៅទូទាំងពិភពលោក នៅតែបន្តនឹកចាំ អំពីពិធីបុណ្យដ៏មានន័យនេះ រៀងរាល់រដូវផ្ការីក។
បុណ្យរំលងក៏មានអត្ថន័យដ៏ជ្រាលជ្រៅ ចំពោះអ្នកដើរតាមព្រះគ្រីស្ទផងដែរ ព្រោះបុណ្យរំលងតែងតែចង្អុលបង្ហាញមនុស្ស ឲ្យងាកទៅរកព្រះរាជកិច្ចដែលព្រះមែស៊ីបានសម្រេចនៅលើឈើឆ្កាង។ នៅក្នុងពិធីបុណ្យរំលង មុនពេលព្រះគ្រីស្ទសុគតនៅលើឈើឆ្កាង ព្រះអង្គបានបង្កើតពិធីបុណ្យមួយ នៅតុអាហារ សម្រាប់ឲ្យគេនឹកចាំជារៀងរហូត។ បទគម្ពីរលូកា ២២:១៩ បានចែងថា “ទ្រង់ក៏យកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយព្រះបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសំរាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ…