តើអ្នកមានផែនការទេ?
ខេដិន(Caden) ជាយុវជន ដែលនឹងចូលដល់អាយុ១៨ឆ្នាំ ក្នុងពេលឆាប់ៗ។ គាត់កំពុងទន្ទឹងរង់ចំាពេលដែលគាត់នឹងបានចូលរៀននៅមហាវិទ្យាល័យជាលើកដំបូង ដោយមានអាហាររូបករណ៍។ គាត់បានចូលរួមក្នុងការងារផ្សាយដំណឹងល្អ នៅវិទ្យាល័យ ហើយបានទន្ទឹងរង់ចាំពេលដែលគាត់នឹងបានចូលរួម ក្នុងការងារស្រដៀងនេះ ក្នុងបរិស្ថានថ្មី។ គាត់ក៏បានសន្សំលុយ ដែលគាត់ទទួលបានពីការងារពាក់កណ្តាលពេល ហើយក៏បានមានឱកាសដ៏ល្អ ដើម្បីទទួលបានការងារថ្មី។ គាត់មានគោលដៅល្អៗមួយចំនួន ហើយអ្វីៗក៏មានដំណើរការល្អ តាមគម្រោងរបស់គាត់។
ហើយបន្ទាប់មក នៅរដូវផ្ការីក នៃឆ្នាំ២០២០ ការរាតត្បាតនៃជំងឺកូវីតបានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។
សាលាក៏បានជូនដំណឹងមកថា គាត់ត្រូវរៀនតាមអនឡាន ក្នុងឆមាសទី១។ ការផ្សាយដំណឹងល្អ នៅមហាវិទ្យាល័យក៏បានផ្អាក។ ចិត្តដែលរំពឹងចង់បានការងារល្អ ក៏បានរីងស្ងួត ពេលដែលកន្លែងធ្វើការជាច្រើនត្រូវបានបិទ។ ខណៈពេលដែលគាត់កំពុងតែអស់សង្ឃឹម មិត្តភក្តិគាត់ម្នាក់ក៏បានដកស្រង់ពាក្យរបស់អ្នកប្រដាល់អាជីពដ៏ល្បីម្នាក់ដែលបាននិយាយថា “មនុស្សម្នាក់ៗសុទ្ធតែមានផែនការរៀងៗខ្លួន ទាល់តែត្រូវគេដាល់ចំកញ្ចប់មាត់”។
បទគម្ពីរសុភាសិត ជំពូក១៦ បានប្រាប់យើងថា ពេលណាយើងថ្វាយការទាំងអស់ដែលយើងធ្វើដល់ព្រះ ព្រះអង្គនឹងដឹកនាំយើងក្នុងការរៀបចំផែនការ ហើយអ្វីៗនឹងដំណើរការ តាមបំណងព្រះទ័យព្រះអង្គ(ខ.៣-៤)។ ទោះជាយ៉ាងណាក៏ដោយ ការប្តេជ្ញាចិត្តដ៏ពិតអាចមានការពិបាក។ ការប្តេជ្ញាចិត្តពិតប្រាកដតម្រូវឲ្យយើងបើកចិត្ត ទទួលការដឹកនាំពីព្រះ ដោយមិនងាកទៅឆ្វេង ឬទៅស្តាំ តាមតែចិត្តនឹកឃើញនោះឡើយ(ខ.៩ ១៩:២១)។
ក្តីស្រមៃដែលមិនមានផ្លែផ្កា អាចនាំឲ្យមកនូវការខកចិត្ត ប៉ុន្តែ ដោយសារយើងមិនអាចមើលឃើញពេលអនាគតជាមុន នោះយើងត្រូវតែពឹងផ្អែកទៅលើផ្លូវរបស់ព្រះ ដែលជ្រាបគ្រប់ការទាំងអស់។ ពេលណាយើងចុះចូលនឹងព្រះអង្គ យើងអាចដឹងច្បាស់ថា ព្រះអង្គនៅតែដឹកនាំជំហានយើងដោយក្តីស្រឡាញ់ សូម្បីតែនៅពេលដែលយើងមិនបានឃើញផ្លូវនៅខាងមុខក៏ដោយ(១៦:៩)។—Cindy Hess…
ការមើលឃើញ និងការជឿ
លោកយូរី ហ្កាហ្ការីន(Yuri Gagarin) បានឡើងទៅដល់ទីអវកាសក្រៅផែនដី ហើយក៏បានក្លាយជាមនុស្សទីមួយ ដែលបានចូលទៅក្នុងទីអវកាស។ បន្ទាប់មក យានចម្លងរបស់គាត់ក៏បានចូលក្នុងស្រទាប់បរិយាកាសផែនដីវិញ ហើយគាត់ក៏បានលោតឆ័ត្រយោង ចុះនៅក្នុងតំបន់ជនបទ នៃប្រទេសរុស្ស៊ី។ មានស្រ្តីកសិករម្នាក់បានប្រទះឃើញអវកាសយានិករូបនោះ ក្នុងឯកសណ្ឋានពណ៌លឿងទុំ នៅពាក់មួកការពារនៅឡើយ ហើយកំពុងតែអូសឆ័ត្រយោងពីរ។ នាងក៏បានសួរគាត់ដោយការភ្ញាក់ផ្អើលថា “តើអ្នកជាមនុស្សដែលបានចុះមកពីទីអវកាសឬ?” គាត់ក៏បានឆ្លើយថា “បាទ តាមពិត គឺខ្ញុំបានចុះមកពីទីអវកាសមែន”។
គួរឲ្យស្តាយណាស់ ពួកអ្នកដឹកនាំនៃសហភាពសូវៀត បានបង្វែរសាច់រឿងនៃការហោះហើរជាប្រវត្តិសាស្រ្តនេះ ទៅជាការឃោសនាប្រឆាំងនឹងជំនឿសាសនា។ នាយករដ្ឋមន្រ្តីរបស់ពួកគេក៏បានប្រកាសថា “លោកហ្កាហ្ការីនបានចូលទៅក្នុងទីអវកាស ប៉ុន្តែ គាត់មិនបានឃើញព្រះនៅទីនោះឡើយ”។(តាមពិត លោកហ្កាហ្ការីនមិនបាននិយាយដូចនេះទេ)។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំាលោកស៊ី អេស លូអ៊ីស(C. S. Lewis) ដែលបានមានប្រសាសន៍ថា “អ្នកដែលមិនបានរកឃើញព្រះ នៅលើផែនដីនេះ គឺមិនទំនងជានឹងរកឃើញព្រះអង្គនៅក្នុងទីអវកាសឡើយ”។
ព្រះយេស៊ូវបានដាស់តឿនយើង អំពីការព្រងើយកន្តើយចំពោះព្រះ ក្នុងជីវិតនេះ។ ព្រះអង្គបានមានបន្ទូលអំពីបុរសពីរនាក់ ដែលបានស្លាប់ គឺបុរសអ្នកមាន ដែលគ្មានពេលសម្រាប់ព្រះ និងលោកឡាសា ដែលជាអ្នកក្រតោកយ៉ាក តែមានជំនឿដ៏រឹងមាំ(លូកា ១៦:១៩-៣១)។ អ្នកមានក៏បានទទួលរងទារុណកម្មក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏បានអង្វរលោកអ័ប្រាហាំ ឲ្យជួយប្រាប់បងប្អូនគាត់ដែលកំពុងរស់នៅ លើផែនដី។ គាត់បានអង្វរលោកអ័ប្រាហាំថា “សូមលោកចាត់ឲ្យគាត់ទៅឯផ្ទះឪពុកខ្ញុំបន្តិច …បើមានអ្នកណាពីពួកមនុស្សស្លាប់ទៅឯគេវិញ នោះគេនឹងប្រែចិត្តជាមិនខាន”(ខ.២៧,៣០)។ លោកអ័ប្រាហាំក៏បានឆ្លើយត្រង់ៗតែម្តងថា “បើគេមិនព្រមស្តាប់លោកម៉ូសេ…
ទឹកដែលយើងត្រូវការ
បឹងបៃកាល ជាបឹងដែលជ្រៅជាងគេបំផុត នៅលើពិភពលោក។ វាមានទំហំធំធេង និងគួរឲ្យស្ញប់ស្ញែងណាស់។ វាមានជម្រៅប្រហែល១,៦ គីឡូម៉ែត្រ និងមានបណ្តោយ ៦៣៦ គីឡូម៉ែត្រ នឹងទទឹង ៧៩គីឡូម៉ែត្រ។ បរិមាណនៃទឹកបឹងនេះ ត្រូវជា១ភាគ៥ នៃបរិមាណទឹកសាបទាំងអស់នៅលើពិភពលោក សរុបចូលគ្នា។ ប៉ុន្តែ បឹងនេះពិបាកនឹងឲ្យគេទៅដល់ណាស់។ បឹងបៃកាលមានទីតាំង ក្នុងតំបន់ស៊ីបេរី ដែលស្ថិតក្នុងចំណោមតំបន់ដាច់ស្រយាលបំផុត នៃប្រទេសរូស្ស៊ី។ ភពផែនដីយើងកំពុងតែមានការខ្វះខាតទឹកសាបយ៉ាងខ្លាំង ដូចនេះ វាជារឿងគួរឲ្យឆ្ងល់ ដែលផ្ទៃទឹកដ៏ធំល្វឹងល្វើយនេះ បានលាក់ខ្លួន នៅក្នុងកន្លែង ដែលមនុស្សជាច្រើនមិនអាចទៅដល់។
បឹងបៃកាលស្ថិតនៅដាច់ស្រយាល ធ្វើឲ្យគេពិបាកទៅរកទឹករបស់វា ប៉ុន្តែ មានប្រភពទឹកមួយដែលផ្តល់ឲ្យនូវជីវិត ដែលមិនចេះរីងស្ងួត មានសម្រាប់អ្នកដែលត្រូវការ។ នៅក្បែរអណ្តូងទឹកមួយ ក្នុងស្រុកសាម៉ារី ព្រះយេស៊ូវបានមានបន្ទូលជាមួយស្រ្តីម្នាក់ ហើយក៏បានបង្ហាញអំពីការស្រេកទឹកខាងវិញ្ញាណដ៏ជ្រាលជ្រៅរបស់នាង។ គឺមានតែព្រះយេស៊ូវទេ ដែលអាចបំបាត់ការស្រេកទឹកខាងវិញ្ញាណរបស់នាងបាន។
ទឹកដែលព្រះយេស៊ូវប្រទានដល់នាង គឺខុសពីទឹកដែលនាងដងពីអណ្តូងនោះ។ គឺដូចដែលទ្រង់មានបន្ទូលថា “តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(យ៉ូហាន ៤:១៣-១៤)។
មានការជាច្រើនដែលសន្យាថា នឹងធ្វើឲ្យយើងស្កប់ចិត្ត តែមិនដែលបានបំបាក់ការស្រេកទឹករបស់យើងឡើយ។ មានតែព្រះយេស៊ូវទេ ដែលពិតជាអាចបំបាត់ការស្រេកទឹកខាងវិញ្ញាណរបស់យើង ហើយទឹករស់របស់ព្រះអង្គ មានសម្រាប់មនុស្សគ្រប់គ្នា នៅគ្រប់ទីកន្លែង។—Bill Crowder
ទៅដល់ត្រើយដោយសុវត្ថិភាព
នៅប្រទេសប៉ាពូ ញូ គីនា កុលសម្ព័ន្ធខាន់ដា បានទន្ទឹងរង់ចាំ ដោយចិត្តរំភើបរីករាយ ចំពោះការមកដល់នៃព្រះគម្ពីរសញ្ញាថ្មី ដែលគេបានបោះពុម្ពផ្សាយជាភាសារបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីទៅដល់ភូមិរបស់ពួកគេ អ្នកដឹកជញ្ជូនព្រះគម្ពីរ ត្រូវធ្វើដំណើរតាមសមុទ្រ ដោយជិះកាណូតតូចៗ។
តើមានអ្វីធ្វើឲ្យពួកគេមានចិត្តក្លាហាន នៅក្នុងការធ្វើដំណើរ ឆ្លងកាត់ទឹកដ៏ធំដូចនេះ? ជាការពិតណាស់ ពួកគេមានជំនាញដើរសមុទ្រស្រាប់។ ប៉ុន្តែ ពួកគេក៏បានស្គាល់ព្រះដែលបានបង្កើតសមុទ្រផងដែរ។ ព្រះអង្គជាព្រះដែលដឹកនាំយើង កាត់តាមសមុទ្រជ្រៅ ដែលមានទឹករលកធំៗ។
ស្តេចដាវីឌបានពោលថា “តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់?”(ទំនុកដំកើង ១៣៩:៧)។ “ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌ ក៏មានទ្រង់សណ្ឋិតនៅទីនោះ…ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល ហោះទៅនៅឯទីបំផុតនៃសមុទ្រ គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ”(ខ.៨-១០)។
ពាក្យពេចន៍ទាំងនេះមានន័យជ្រាលជ្រៅ សម្រាប់កុលសម្ព័ន្ធខេនដាស ដែលកំពុងរស់នៅលើកោះ ដែលមានអាកាសធាតុត្រូពិច ព្រៃក្រាស់ និងភ្នំដែលមានថ្មច្រើន។ គេបានហៅកោះនេះថា “តំបន់ចុងក្រោយដែលគេស្គាល់”។ តែក្នុងនាមជាអ្នកជឿនៅទីនោះ និងនៅកន្លែងផ្សេង គ្មានទីកន្លែង ឬបញ្ហាអ្វី ដែលព្រះទ្រង់ឈោងមិនដល់នោះឡើយ។ គឺដូចដែលបទគម្ពីរទំនុកដំកើង ១៣៩:១២ បានចែងថា “ដូច្នេះទាំងសេចក្តីងងឹតនោះឯង មិនលាក់ពីទ្រង់ឡើយ ទោះទាំងយប់ក៏ភ្លឺដូចជាពេលថ្ងៃដែរ ឯសេចក្តីងងឹត និងពន្លឺភ្លឺ នោះស្មើគ្នានៅចំពោះទ្រង់”។
ដូចនេះ ព្រះទ្រង់មានបន្ទូលបង្ក្រាបទឹករលក និងខ្យល់ព្យុះដែលនៅពីមុខយើង ដោយបន្ទូលថា “ចូរស្ងៀមទៅ ហើយឈប់ចុះ”(ម៉ាកុស…
ចូរដើរ កុំរត់
ខ្ញុំតែងតែឃើញនាង ទៅទទួលស្វាគមន៍ថ្ងៃរះ ជារៀងរាល់ពេលព្រឹក។ នាងជាអ្នកហាត់ប្រាណដោយការដើរលឿន ក្នុងតំបន់ដែលខ្ញុំរស់នៅ។ ពេលខ្ញុំបើកឡានជូនកូនទៅរៀន ខ្ញុំតែងតែឃើញនាង ដើរនៅលើចិញ្ចើមផ្លូវ។ នាងបានមានកាស់ធំខុសធម្មតាពាក់នៅលើត្រចៀក និងពាក់ស្រោមជើងវែងដល់ក្បាលជង្គង់។ នាងដើរទៅមុខ ដោយចលនាដៃ និងជើងឆ្លាស់គ្នាយ៉ាងលឿន។ កីឡាប្រភេទនេះ មានភាពខុសប្លែកពីការរត់ហាត់ប្រាណត្រឹកៗ។ ការដើរលឿនគឺរាប់បញ្ចូលការទប់ចិត្ត និងរាងកាយដែលតាមធម្មតា យើងចង់តែរត់ ពេលដែលយើងដើរលឿនដូចនេះ។ ទោះវាមិនដូចការរត់ តែវាមានថាពល ការផ្តោតចិត្ត និងកម្លាំង ដូចការរត់ត្រឹកៗផងដែរ។ ប៉ុន្តែ គេមានការគ្រប់គ្រងវាបានល្អ។
អំណាចដែលស្ថិតក្រោមការគ្រប់គ្រង គឺជាគន្លឹះដ៏សំខាន់។ ការបន្ទាបខ្លួនតាមការបង្រៀនក្នុងព្រះគម្ពីរ គឺមិនខុសពីការដើរលឿននោះឡើយ គឺមនុស្សច្រើនតែគិតថា ការបន្ទាបខ្លួន ជាភាពកម្សោយ។ តាមពិត គឺមិនដូច្នោះទេ។ ការបន្ទាបខ្លួន គឺមិនមែនជាការបន្ថយកម្លាំង ឬសមត្ថភាពរបស់យើងទេ តែផ្ទុយទៅវិញ យើងគ្រប់គ្រងកម្លាំង ឬលទ្ធភាពរបស់យើង គឺដូចដែលដៃ និងជើងយើង ស្ថិតនៅក្រោមការបញ្ជារបស់គំនិត ពេលដែលគេហាត់ប្រាណ ដោយការដើរលឿនយ៉ាងដូច្នោះដែរ។
ពាក្យ “ដើរដោយសុភាពរាបទាប” ក្នុងបទគម្ពីរមីកា គឺបានត្រាស់ហៅយើង ឲ្យគ្រប់គ្រងចំណង់របស់យើង ដែលចេះតែចង់ធ្វើអ្វីលឿន ជាងការដឹកនាំរបស់ព្រះ។ យើងត្រូវ “ប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស” (៦:៨) ហើយការនេះអាចនាំឲ្យយើងមានចិត្តចង់ធ្វើអ្វីម្យ៉ាង ឲ្យបានឆាប់រហ័ស។ នេះជារឿងធម្មតា…
នាងធ្វើការអ្វីដែលនាងធ្វើបាន
នាងបានដាក់នំពងទាតូចៗមួយកញ្ចប់នៅពីលើតុគិតលុយ ហើយបន្ទាប់មក នាងក៏បានដាក់កាតថ្ងៃខួបកំណើត និងចំណិតដំឡូងបំពងប៉ុន្មានកញ្ចប់ នៅលើតុនោះទៀត។ នាងកំពុងតែឈឺក្បាលស្រាប់ផង កូននាងដែលចេះដើរតេសតាស់ ក៏បានស្រែករកការចាប់អារម្មណ៍ពីនាង។ ពេលអ្នកគិតលុយប្រាប់នាង អំពីថ្លៃទំនិញសរុប ស្រ្តីជាម្តាយរូបនេះក៏បានឈ្ងោកមុខ។ គាត់ដកដង្ហើមធំ ហើយមើលទៅកូនគាត់ ដោយការសោកស្តាយ រួចនិយាយថា “អូហ៍ ខ្ញុំត្រូវដករបស់ខ្លះចេញ តែរបស់ទាំងអស់នេះសម្រាប់ពិធីខួបកំណើតរបស់នាងទេ”។
អតិថិជនម្នាក់ទៀត ដែលកំពុងឈរពីក្រោយ ក៏បានដឹង អំពីការឈឺចាប់របស់ស្រ្តីជាម្តាយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូល ដែលព្រះយេស៊ូវមាន ទៅកាន់នាងម៉ារា នៅស្រុកបេថានី។ បន្ទាប់ពីនាងបានចាក់ទឹកអប់ដ៏មានតម្លៃថ្វាយព្រះអង្គ មុនពេលព្រះអង្គសុគត និងបញ្ចុះព្រះសព ពួកសិស្សក៏បានចំអកឲ្យនាង។ ព្រះអង្គក៏បានកែតម្រង់ពួកគេ ដោយពោលសរសើរ នាងថា “នាងបានធ្វើការអ្វីដែលនាងធ្វើបាន”(ម៉ាកុស ១៤:៨)។ ត្រង់ចំណុចនេះ ព្រះអង្គមិនបានមានបន្ទូលថា “នាងបានធ្វើអ្វីៗគ្រប់យ៉ាង ដែលនាងអាចធ្វើបាននោះទេ” តែព្រះអង្គមានបន្ទូលថា “នាងបានធ្វើការអ្វី ដែលនាងធ្វើបាន”។ ព្រះអង្គមិនមានបន្ទូលសំដៅទៅតម្លៃដ៏សែនថ្លៃរបស់ទឹកអប់ទេ តែដែលសំខាន់នោះ គឺនាងបានបង្ហាញចេញនូវក្តីស្រឡាញ់ ចំពោះព្រះអង្គ។
នៅពេលនោះ មុនពេលស្រ្តីជាម្តាយដកទំនិញខ្លះចេញ អតិថិជនដែលឈរពីក្រោយនាងក៏បានឱនទៅមុខ ហើយក៏បានយកកាតក្រេឌីតរបស់គាត់ដាក់ចូលម៉ាស៊ីនស្គែន ហើយក៏បានចេញថ្លៃទំនិញជំនួសនាង។ ថ្លៃដែលគេចេញឲ្យនោះ មិនច្រើនណាស់ណាទេ តែនាងក៏បានសល់ប្រាក់សម្រាប់ចាយក្នុងខែនោះ។ ប៉ុន្តែ សម្រាប់ស្រ្តីជាម្តាយនេះ ទង្វើដ៏សប្បុរសមួយនេះ មានន័យចំពោះនាងណាស់។ នេះជាទង្វើនៃក្តីស្រឡាញ់ពិត…
ការប្រឈមមុខដាក់ភាពងងឹត
នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ មានមនុស្សពីរនាក់ បានចូលរួម នៅក្នុងការស្រាវជ្រាវ អំពីឥទ្ធិពលរបស់ភាពងងឹត មកលើសតិអារម្មណ៍របស់មនុស្ស។ អ្នកស្ម័គ្រចិត្តបានចូលទៅក្នុងរូងភ្នំផ្សេងពីគ្នា ខណៈពេលដែលអ្នកស្រាវជ្រាវធ្វើការសង្កេតមើលទម្លាប់នៃការបរិភោគ និងការគេងរបស់ពួកគេ។ ក្នុងចំណោមពួកគេ មានម្នាក់ស្ថិតក្នុងភាពងងឹតអស់៨៨ថ្ងៃ ហើយម្នាក់ទៀត ១២៦ថ្ងៃ។ ពួកគេម្នាក់ៗក៏បានគិតស្មាន អំពីរយៈពេលដែលខ្លួនអាចស្ថិតក្នុងភាពងងឹត ហើយបានស្មានខុសចំនួនជាច្រើនខែ។ មានម្នាក់គិតថា គាត់គ្រាន់តែគេងថ្ងៃមួយស្របក់ តែក្រោយមក គាត់ក៏បានដឹងថា តាមពិតគាត់បានគេងអស់៣០ម៉ោង។ ដូចនេះ ភាពងងឹតបានធ្វើឲ្យគាត់វង្វេងស្មារតី។
នៅគ្រាសញ្ញាចាស់ រាស្រ្តរបស់ព្រះបានស្ថិតក្នុងភាពងងឹត នៃការនិរទេសដែលជិតមកដល់។ ពួកគេក៏បានរង់ចំា ដោយមិនដឹងថា នឹងមានរឿងអ្វីកើតឡើងទេ។ ហោរាអេសាយក៏បាននិយាយ អំពីភាពងងឹត ដើម្បីប្រៀបប្រដូច អំពីការវង្វេងស្មារតីរបស់ពួក និងដើម្បីនិយាយ អំពីការជំនុំជម្រះរបស់ព្រះ(អេសាយ ៨:២២)។ កាលពីមុន សាសន៍អេស៊ីព្ទក៏ធ្លាប់ស្ថិតក្នុងភាពងងឹត ដែលស្ថិតក្នុងចំណោមគ្រោះកាចទាំង១០(និក្ខមនំ ១០:២១-២៩)។ តែនៅសម័យហោរាអេសាយ ពួកអ៊ីស្រាអែលក៏បានស្គាល់ភាពងងឹតផងដែរ។
ប៉ុន្តែ ពន្លឺក៏បានមកដល់។ គឺដូចមានសេចក្តីចែងថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ”(អេសាយ ៩:២)។ ការសង្កត់សង្កិន និងការវង្វេងនឹងបញ្ចប់។ គាត់ក៏បានថ្លែងទំនាយថា ព្រះរាជបុត្រានៃព្រះក៏បានយាងមកប្រសូតជាមនុស្ស ដើម្បីកែប្រែអ្វីៗទាំងអស់ ហើយប្រទានយុគសម័យថ្មីមួយ គឺយុគសម័យនៃការអត់ទោស និងសេរីភាព(ខ.៦)។
ព្រះយេស៊ូវក៏បានយាងមកមែន។ ហើយទោះភាពងងឹតនៃពិភពលោកនេះ…
តាមរក ដោយក្តីស្រឡាញ់
កវីអង់គ្លេស ឈ្មោះ ហ្វ្រង់ស៊ីស ថមសុន(Francis Thompson) បាននិពន្ធបទកំណាព្យ មានចំណងជើងថា “អ្នកប្រមាញ់មកពីស្ថានសួគ៌” ដែលក្នុងនោះ នៅបន្ទាត់ដំបូងគាត់បានសរសេរថា “ខ្ញុំបានរត់គេចពីព្រះអង្គ ទាំងយប់ថ្ងៃ”។ ត្រង់ចំណុចនេះ លោកថមសុន បានពិពណ៌នា អំពីការដែលព្រះយេស៊ូវបានដេញតាមគាត់ឥតឈប់ឈរ ទោះគាត់បានព្យាយាមលាក់ខ្លួន ឬរត់គេចពីព្រះអង្គយ៉ាងណាក៏ដោយ។ នៅឃ្លាចុងក្រោយគាត់ក៏បានសរសេរថា “ខ្ញុំជាមនុស្សដែលព្រះអង្គបានតាមរក”។
ខ្លឹមសារសំខាន់នៃកណ្ឌគម្ពីរយ៉ូណាស និយាយអំពី សេចក្តីស្រឡាញ់របស់ព្រះ ដែលតាមរកមនុស្សបាត់បង់។ ហោរារូបនេះបានទទួលការចាត់តាំងរបស់ព្រះ ឲ្យទៅប្រកាសប្រាប់ប្រជាជននៅទីក្រុងនីនីវេ(ដែលជាខ្មាំងសត្រូវរបស់ប្រជាជនអ៊ីស្រាអែល) ឲ្យងាកមករកព្រះ តែផ្ទុយទៅវិញ គាត់បានរត់គេចពីព្រះអង្គ(យ៉ូណាស ១:៣)។ គាត់ក៏បានរកឃើញផ្លូវរត់គេច តាមសំពៅ ដែលធ្វើដំណើរបញ្ច្រាសទិសដៅនៃទីក្រុងនីនីវេ តែមិនយូរប៉ុន្មាននាវានោះក៏ជួបខ្យល់ព្យុះដ៏កាចសាហាវមួយ។ ដើម្បីសង្រ្គោះមនុស្សនៅលើនាវានោះ គេក៏បានបោះលោកយ៉ូណាសចូលទៅក្នុងទឹកសមុទ្រ ហើយគាត់ក៏ត្រូវសត្វត្រីធំលេបទាំងរស់(១:១៥-១៧)។
ក្នុងបទកំណាព្យដ៏ពីរោះរបស់លោកយ៉ូណាស គាត់បានរំឭកថា ទោះគាត់ខំរត់គេចពីព្រះយ៉ាងណាក៏ដោយ ព្រះអង្គនៅតែតាមរកគាត់។ ពេលដែលលោកយ៉ូណាសចុះចាញ់ស្ថានភាពដ៏ពិបាករបស់គាត់ ហើយត្រូវការការសង្រ្គោះរបស់ព្រះ នោះគាត់ក៏បានអធិស្ឋានស្រែករកព្រះអង្គ ហើយងាកបែរមករកសេចក្តីស្រឡាញ់របស់ព្រះអង្គ(២:២,៨)។ ព្រះទ្រង់ឆ្លើយតប ហើយប្រទានការសង្រ្គោះមិនគ្រាន់តែសម្រាប់យ៉ូណាស តែក៏សម្រាប់សាសន៍អាសស៊ើរ ដែលជាសត្រូវរបស់គាត់ផងដែរ(៣:១០)។
គឺដូចដែលគាត់បានពិពណ៌នានា ក្នុងបទកំណាព្យរបស់គាត់ ជីវិតយើង អាចមានរដូវកាល ដែលយើងព្យាយាមរត់គេចពីព្រះ។ តែទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវនៅតែស្រឡាញ់យើង ហើយបន្តធ្វើការក្នុងចិត្តយើង ដើម្បីឲ្យយើងវិលត្រឡប់មករកការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ(១យ៉ូហាន ១:៩)។—Lisa M.…
កំហុស និងការអត់ទោសបាប
ក្នុងសៀវភៅដែលលោកដូណាល់ ប្រោន(Donald Brown) ដែលជានរវិទូ បាននិពន្ធ មានចំណងជើងថា មនុស្សជាសកល គាត់បានលើកឡើងអំពីអាកប្បកិរិយាជាង៤០ប្រភេទ ដែលគាត់គិតថា ជាអាកប្បកិរិយាដែលមនុស្សជាតិមានជាធម្មតា។ គាត់បានរាប់បញ្ចូលរបស់ក្មេងលេង រឿងកំប្លែង ការរាំ សុភាសិត ការខ្លាចសត្វពស់ និងការចងអ្វីៗ ដោយប្រើខ្សែ។ ទន្ទឹមនឹងនោះ គាត់ជឿថា វប្បធម៌ទាំងអស់សុទ្ធតែយល់ដឹង អំពីអ្វីខុសអ្វីត្រូវ ការឲ្យតម្លៃមកលើភាពសប្បុរស និងឲ្យតម្លៃមកលើការសន្យា ហើយក៏យល់ថា ភាពកំណាញ់ និងការសម្លាប់មនុស្ស គឺជាការអាក្រក់។ ទោះយើងមានប្រភពមកពីណាក៏ដោយ យើងរាល់គ្នាសុទ្ធតែមានសតិសម្បជញ្ញៈ ឬបញ្ញាចិត្ត។
សាវ័កប៉ុលបានលើកឡើងអំពីរឿងស្រដៀងនេះដែរ កាលពីប៉ុន្មានសតវត្សរ៍មុន។ ព្រះទ្រង់បានប្រទានជនជាតិយូដា នូវក្រឹត្យវិន័យទាំងដប់ប្រការ ដើម្បីឲ្យពួកគេដឹងច្បាស់ថា អ្វីត្រូវ អ្វីខុស តែសាវ័កប៉ុលបានកត់សំគាល់ឃើញថា ដោយសារសាសន៍ដទៃអាចធ្វើអ្វីដែលត្រឹមត្រូវ តាមសតិសម្បជញ្ញៈរបស់ពួកគេ ជាភស្តុតាងបញ្ជាក់ថា ក្រឹត្យវិន័យរបស់ព្រះ ក៏បានកត់ទុក នៅលើចិត្តរបស់អ្នកមិនជឿ តាំងពីកំណើតផងដែរ(រ៉ូម ២:១៤-១៥)។ តែមិនមានន័យថា មនុស្សតែងតែធ្វើអ្វីដែលត្រូវជានិច្ចនោះឡើយ។ សាសន៍ដទៃបានទាស់ប្រឆាំងនឹងសម្បជញ្ញៈរបស់ខ្លួន(១:៣២) ពួកសាសន៍យូដាក៏បានបំពានក្រឹត្យវិន័យ(២:១៧-២៤) ដូចនេះ ពួកគេសុទ្ធតែប្រព្រឹត្តខុស។ ប៉ុន្តែ តាមរយៈជំនឿលើព្រះយេស៊ូវ នោះយើងក៏បានរួចពីទោស នៃអំពើបាប ដែលជាសេចក្តីស្លាប់(៣:២៣-២៦ ៦:២៣)។
ដោយសារព្រះទ្រង់បានបង្កើតមនុស្សទាំងអស់ ឲ្យស្គាល់អ្វីខុសអ្វីត្រូវ…
ពន្លឺផ្កាយចែងចាំង
ខ្ញុំអាចបិទភ្នែក ហើយនឹកចាំអំពីផ្ទះ ដែលខ្ញុំធ្លាប់រស់នៅ និងចម្រើនវ័យធំឡើង។ ខ្ញុំនឹកចាំពេលដែលខ្ញុំមើលផ្កាយ ជាមួយឪពុករបស់ខ្ញុំ។ យើងបានដាក់វេនគ្នាឆ្លុះមើលផ្កាយ ដោយប្រើកែវយឺតតេឡេស្កូប ដោយព្យាយាមផ្តោតទៅលើផ្កាយ ដែលមើលពីចម្ងាយ មានរាងជាចំណុចភ្លឺៗ ព្រឹមៗ ព្រិចៗ។ ពន្លឺតូចៗ នៃផ្កាយដែលកើតចេញពីកម្តៅ និងភ្លើង បានលេចធ្លោ នៅលើផ្ទៃមេឃងងឹត ដូចទឹកខ្មៅ។
តើអ្នកគិតថា ខ្លួនអ្នកជាផ្កាយដែលបញ្ចេញពន្លឺឬទេ? ខ្ញុំមិននិយាយសំដៅទៅលើការឈានទៅដល់កំរិតកំពូលនៃជោគជ័យរបស់មនុស្សនោះទេ តែជាការលេចធ្លោ នៅពីមុខផ្ទៃខាងក្រោយដ៏ងងឹត ដែលមានពេញដោយភាពប្រេះបែក និងការអាក្រក់។ សាវ័កប៉ុលបានប្រាប់អ្នកជឿនៅទីក្រុងភីលីពថា ព្រះទ្រង់នឹងបញ្ចេញពន្លឺ នៅក្នុង និងតាមរយៈពួកគេ ពេលណាពួកគេនៅជាប់ នឹង “ព្រះបន្ទូលនៃជីវិត” ហើយជៀសវាង ការរអ៊ូរទាំ និងការឈ្លោះប្រកែកគ្នា(ភីលីព ២:១៤-១៦)។
ការរួបរួមរបស់យើង ជាមួយអ្នកជឿដទៃទៀត និងភាពស្មោះត្រង់ដែលយើងមានចំពោះព្រះ អាចញែកយើងចេញពីលោកិយ។ បញ្ហាស្ថិតនៅត្រង់ថា ការនេះមិនអាចប្រព្រឹត្តទៅដោយខ្លួនឯងនោះឡើយ។ យើងត្រូវព្យាយាមជម្នះការល្បួងជានិច្ច ដើម្បីឲ្យយើងអាចបន្តប្រកបស្និទ្ធស្នាលជាមួយព្រះ។ យើងតយុទ្ធនឹងភាពអាត្មានិយម ដើម្បីមានភាពសុខដុមជាមួយបងប្អូនប្រុសស្រីខាងវិញ្ញាណរបស់យើង។
ប៉ុន្តែ យើងនៅតែមានសង្ឃឹម។ ព្រះវិញ្ញាណគង់នៅក្នុងអ្នកជឿម្នាក់ៗ ដោយប្រទានកម្លាំងយើង ឲ្យចេះដឹងខ្នាត មានចិត្តសប្បុរស និងស្មោះត្រង់(កាឡាទី ៥:២២-២៣)។ ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យរស់នៅលើសពីលក្ខណៈធម្មជាតិរបស់យើង ដោយជំនួយដ៏អស្ចារ្យពីព្រះអង្គ(ភីលីព ២:១៣)។ បើអ្នកជឿម្នាក់ៗ…