មិត្តភក្តិដែលបានធ្វើខុស
កាលពីថ្ងៃទី២៧ ខែវិច្ឆិការ ឆ្នាំ១៩៣៩ អ្នកស្វែងរកកំណប់ បានទៅជីកកាយថ្នល់កៅស៊ូ នៅក្រៅរង្គមណ្ឌលហូលីវូត បូល ក្នុងតំបន់ខាងត្បូងនៃរដ្ឋកាលីហ្វូញ៉ា ដោយមានអ្នកថតសកម្មភាពនៃការជីកកំណប់នោះ ធ្វើជាវីដេអូឯកសារ។ ពួកគេបានស្វែងរកកំណប់របស់ខានហុងហ្កាផាស ដែលមានមាស ពេជ្យ និងគុជខ្យង ព្រោះមានពាក្យចចាមអារាមថា កាលពី៧៥ឆ្នាំមុន គេបានកប់វានៅកន្លែងនោះ។ ពួកគេរកកំណប់នោះមិនឃើញឡើយ។ បន្ទាប់ពីការជីកកាយអស់២៤ថ្ងៃ ពួកគេក៏បានជីកប៉ះថ្មធំមួយផ្ទាំង ហើយពួកគេក៏បានឈប់ជីកទៀត។ អ្វីដែលពួកគេសម្រេចបាន គឺរណ្តៅដែលមានទទឹងជិត៣ម៉ែត្រ និងជម្រៅជិត១៣ម៉ែត្រ។ ពួកគេក៏បានដើរចេញដោយការសោកស្តាយ។
វាជារឿងធម្មតាទេ ដែលមនុស្សយើងមានកំហុស នៅពេលខ្លះ។ ព្រះគម្ពីរប៊ីបបានចែងថា យុវជនម្នាក់ឈ្មោះម៉ាកុស បានចាកចោលសាវ័កប៉ុល និងលោកបាណាបាស ក្នុងដំណើរបេសកកម្មនោះ “ហើយមិនបានធ្វើការជាមួយគ្នាទៀត”។ ហេតុនេះហើយ សាវ័កប៉ុលមិនចង់យកគាត់ទៅជាមួយ ក្នុងការធ្វើដំណើរលើកក្រោយឡើយ (កិច្ចការ ១៥:៣៨) ហើយការនេះបាននាំឲ្យមានការខ្វែងគំនិតគ្នា ជាមួយលោកបាណាបាស។
លោកម៉ាកុសបានបរាជ័យ កាលពីដំបូង ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមក គាត់ក៏មានការផ្លាស់ប្តូរដ៏អស្ចារ្យ។ ហេតុនេះហើយ ពេលដែលសាវ័កប៉ុលកំពុងមានភាពឯកោ នៅក្នុងគុក មុនពេលគាត់អស់ជីវិត គាត់បានសុំគេឲ្យយកលោកម៉ាកុសទៅជាមួយ ហើយបានមានប្រសាសន៍ថា “លោកម៉ាកុសមានប្រយោជន៍នៅក្នុងការងាររបស់គាត់”(២ធីម៉ូថេ ៤:១១)។ ព្រះជាម្ចាស់ថែមទាំងបានបណ្តាលចិត្តលោកម៉ាកុស ឲ្យនិពន្ធកណ្ឌគម្ពីរដំណឹងល្អម៉ាកុសទៀតផង។
ទីបន្ទាល់នៃជីវិតរបស់លោកម៉ាកុស បានបង្ហាញយើងថា ព្រះជាម្ចាស់មិនទុកឲ្យយើងប្រឈមមុខដាក់កំហុស និងបរាជ័យរបស់យើង…
ការរង់ចាំព្រះអង្គឆ្លើយតប
នៅក្រៅបង្អួចផ្ទះបាយរបស់ខ្ញុំ មានសត្វចាបរូប៊ីនមួយក្បាល បានធ្វើសំបុក នៅក្រោមជាយដំបូលដែលលយចេញក្រៅ។ ខ្ញុំចូលចិត្តមើលវាពាំស្មៅមកចាក់ធ្វើសំបុកដ៏សុខសាន្ត ហើយបន្ទាប់មកវាចូលទៅក្រាបពងនៅខាងក្នុង។ រៀងរាល់ពេលព្រឹក ខ្ញុំតែងតែទៅអើតមើលសំបុក្រវា ប៉ុន្តែ មិនទាន់ឃើញពងវាញាស់។ ក្រោយមក ខ្ញុំដឹងថា ពងសត្វចាបរូប៊ីននឹងញាស់ បន្ទាប់ពីវាក្រាបពងបាន២សប្តាហ៍។
នេះមិនមែនជាលើកទីមួយឡើយ ដែលខ្ញុំត្រូវការភាពអត់ធ្មត់។ ខ្ញុំតែងតែមានការពិបាកនៅក្នុងការរង់ចាំ ជាពិសេស នៅក្នុងការអធិស្ឋាន។ ខ្ញុំ និងស្វាមីរបស់ខ្ញុំបានរង់ចំាជិត៥ឆ្នាំ ទំរាំតែអាចទទួលចិញ្ចឹមកូនទីមួយរបស់យើង។ កាលប៉ុន្មានទសវត្សរ៍មុន អ្នកស្រីខាធ័ររីន ម៉ាស៊ល(Catherine Marshall) បានសរសេរថា “ការអធិស្ឋាន គឺប្រៀបបាននឹងស៊ុត ដែលមិនញាស់ភ្លាមៗ បន្ទាប់ពីយើងទើបតែបានក្រាប”។
លោកហោរាហាបាគុកក៏មានការតយុទ្ធនៅក្នុងការរង់ចាំ ព្រះទ្រង់ឆ្លើយតបការអធិស្ឋានរបស់គាត់ផងដែរ។ គាត់មានភាពនឿយណាយ ចំពោះភាពស្ងាត់ស្ងៀមរបស់ព្រះជាម្ចាស់ នៅពេលដែលចក្រភពបាប៊ីឡូនប្រព្រឹត្តិដោយភាពព្រៃផ្សៃមកលើនគរយូដា ដែលជានគរខាងត្បូង គាត់ក៏បានប្តេជ្ញាចិត្ត នៅត្រង់ទីចាំយាម ហើយឡើងទៅលើប៉ម ហើយខំមើលទៅ ដើម្បីឲ្យដឹងជាទ្រង់នឹងមានព្រះបន្ទូលមកដូចម្តេច(ហាបាគុក ២:១)។ ព្រះជាម្ចាស់ក៏បានឆ្លើយតបថា លោកហាបាគុកត្រូវរង់ចាំ “ពេលដែលព្រះអង្គបានកំណត់”(ខ.៣) ហើយក៏បានបង្គាប់គាត់ឲ្យកត់ទុកនូវអ្វីដែលព្រះអង្គបានបើកសម្តែង ដើម្បីឲ្យមនុស្សជាច្រើនឆាប់បានឮព្រះបន្ទូលព្រះអង្គ(ខ.២)។
ព្រះជាម្ចាស់មិនបានប្រាប់គាត់ភ្លាមៗ អំពី “ពេលកំណត់” ដែលចក្រភពបាប៊ីឡូនដួលរលំ នៅ៦ទសត្សរ៍ទៀត ដែលជារយៈពេលរង់ចាំដ៏វែង ទំរាំតែព្រះអង្គសម្រេចព្រះបន្ទូលសន្យានេះ។ ដូចនេះ ជាញឹកញាប់ ព្រះអម្ចាស់មិនឆ្លើយតបការអធិស្ឋានភ្លាមៗឡើយ ប៉ុន្តែ ព្រះអង្គសព្វព្រះទ័យនឹងសម្រេចបំណងព្រះទ័យ…
ដូចដើមឈើដែលបង្កើតផលផ្លែជាបរិបូរ
ខ្ញុំតែងតែមានចិត្តជាអ្នកសន្សំវត្ថុដែលខ្ញុំចូលចិត្ត។ កាលពីក្មេង ខ្ញុំបានសន្សំតែមសំបុត្រ កាតបេសប៊ល និងសៀវភៅរឿងប្រឌិត។ ឥឡូវនេះ ក្នុងនាមជាឪពុកម្នាក់ ខ្ញុំក៏បានឃើញកូនៗខ្ញុំមានចំណង់ចំណូលចិត្តដូចខ្ញុំផងដែរ។ ជួនកាល ខ្ញុំឆ្ងល់ថា តើក្មេងៗត្រូវការតុក្កតាខ្លាឃ្មំថេឌីបន្ថែមទៀតទេ? ជាការពិតណាស់ ការស្វែងរករបស់បន្ថែម មិនមែនដោយសារយើងត្រូវការវានោះឡើយ តែវាជារបស់ថ្មីនោះមានចំណុចទាក់ទាញអ្វីម្យ៉ាង។ ឬជួនកាល យើងក៏មានការចាប់ចិត្តចំពោះរបស់ចាស់ៗ ឬអ្វីដែលកម្រផងដែរ។ ទោះមានអ្វីជាប់នៅក្នុងក្តីស្រមៃក៏ដោយ យើងត្រូវបានល្បួងឲ្យជឿថា បើយើងមានរបស់ “មួយនេះ ឬមួយនោះ” ជីវិតយើងនឹងល្អជាងមុន យើងនឹងសប្បាយចិត្ត និងស្កប់ចិត្ត។
ប៉ុន្តែ របស់ទាំងនោះមិនដែលធ្វើឲ្យយើងស្កប់ចិត្តឡើយ។ ហេតុអ្វី? ព្រះជាម្ចាស់បានបង្កើតយើងមក ឲ្យស្កប់ចិត្ត តាមរយៈព្រះអង្គ គឺមិនមែនដោយសាររបស់របរ នៅក្នុងលោកិយ ដូចដែលមនុស្សភាគច្រើនគិតនោះឡើយ។
បញ្ហាដ៏តានតឹងនេះ មិនមែនទើបតែកើតមានក្នុងសម័យយើងឡើយ។ ជាក់ស្តែង បទគម្ពីរសុភាសិត បានធ្វើការប្រៀបធៀបជីវិតពីរប្រភេទ : គឺជីវិត ដែលដេញតាមទ្រព្យសម្បត្តិ និងជីវិតដែលស្រឡាញ់ព្រះ និងចែករំលែក ដោយចិត្តសប្បុរស។ តាមបទគម្ពីរ សុភាសិត ១១:២៨ ជីវិតបែបសម្ភារៈនិយម គឺជាជីវិតដែលមិនចេះស្កប់ស្កល់ ហើយនឹងត្រូវដួលចុះ តែជីវិតដែលរស់នៅតាមព្រះទ័យព្រះ នឹងចម្រើនឡើង ដូចដើមឈើដែលមានស្លឹកខៀវខ្ចី។
នេះជាការប្រៀបធៀបដ៏មានន័យ! តើយើងចង់រស់នៅ ក្នុងជីវិតដែលចម្រើនឡើង និងមានផលផ្លែ ឬជីវិតដែលប្រហោងក្នុង…
មានកម្លាំងជាថ្មី
លោករ៉ូបឺត ខូល(Robert Coles) ធ្លាប់បានធ្វើការកត់សម្គាល់ឃើញថា មនុស្សដែលអស់កម្លាំងកាយចិត្ត នៅក្នុងការបម្រើអ្នកដទៃ មានគំរូមួយដែលដូចគ្នា។ ជាដំបូង ពួកគេមានការហត់នឿយ។ បន្ទាប់មក ពួកគេមានគំនិតអវិជ្ជមាន ហាក់ដូចជាមិនឃើញមានអ្វីប្រសើរឡើង។ ពួកគេក៏មានចិត្តល្វីងជូរចត់ អស់សង្ឃឹម ពិបាកចិត្ត ហើយទីបំផុតពួកគេក៏បានអស់កម្លាំងកាយចិត្ត។
ខ្ញុំធ្លាប់បាននិពន្ធសៀវភៅមួយក្បាល ដែលនិយាយអំពី ភាពធូរស្បើយបន្ទាប់ពីក្តីស្រមៃរលាយអស់។ បន្ទាប់មក ខ្ញុំក៏បានចូលទៅក្នុងរដូវកាលដ៏មមាញឹក នៃការបង្រៀនតាមសិក្ខាសាលា។ ការជួយអ្នកដទៃ ឲ្យរកឃើញក្តីសង្ឃឹម បន្ទាប់ពីមានភាពអស់សង្ឃឹម គឺពិតជាបានធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់ ប៉ុន្តែ ខ្ញុំក៏មានការលះបង់ច្រើនដែរ។ ថ្ងៃមួយ ពេលដែលខ្ញុំហៀបនឹងបោះជំហានឡើងវេទិការ ខ្ញុំគិតថា ខ្ញុំហាក់ដូចជាចង់ងងឹតមុខដួល។ ខ្ញុំមិនបានគេងគ្រប់គ្រាន់ ការធ្វើដំណើរវិស្សមកាល មិនបានធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញឡើយ ហើយកាលណាខ្ញុំគិតអំពីពេលដែលខ្ញុំស្តាប់អ្នកដទៃនិយាយអំពីបញ្ហារបស់ពួកគេ បានធ្វើឲ្យខ្ញុំមានពេញដោយការភ័យខ្លាច។ ខ្ញុំកំពុងតែជួបបញ្ហា ដូចដែលលោកខូលបាននិយាយហើយ។
ព្រះគម្ពីរប៊ីបបានផ្តល់ឲ្យយើងនូវយុទ្ធសាស្រ្តពីរយ៉ាង ដើម្បីជម្នះភាពអស់កម្លាំងកាយចិត្ត។ ក្នុងបទគម្ពីរអេសាយ ជំពូក៤០ វិញ្ញាណដែលខ្សោះអស់កម្លាំង មានកម្លាំងជាថ្មី ពេលដែលវិញ្ញាណនោះសង្ឃឹមដល់ព្រះអម្ចាស់(ខ.២៩-៣១)។ ដូចនេះ ខ្ញុំចាំបាច់ត្រូវសម្រាកក្នុងព្រះជាម្ចាស់ ដោយទុកចិត្តថា ព្រះអង្គនឹងធ្វើការក្នុងខ្ញុំ ជាជាងបន្តពឹងផ្អែកលើកម្លាំងខ្លួនឯង។ ហើយបទគម្ពីរទំនុកដំកើង ជំពូក ១០៣ បានចែងថា ព្រះជាម្ចាស់ប្រទានកម្លាំងជាថ្មីមកយើង ដោយចម្អែតចិត្តយើង ដោយរបស់ល្អ(ខ.៥)។ របស់ល្អនោះគឺមានដូចជា ការអត់ទោសបាប…
បុរសដែលមានចិត្តសប្បុរស
លោកឡេអុង(Leon) មានការស្រង៉ាកចិត្តយ៉ាងខ្លាំង។ គាត់ចង់មានជីវិតដែលមានន័យជាងនេះ ដូចនេះ គាត់ក៏បានលាឈប់ពីការងារផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែ ថ្ងៃមួយ គាត់បានឃើញបុរសអនាថាម្នាក់ កំពុងតែឈរកាន់ផ្លាកមួយ នៅជ្រុងផ្លូវ ដែលមានអក្សរសរសេរពីលើថា “សេចក្តីសប្បុរស គឺជាថ្នាំដែលល្អបំផុត”។ លោកឡេអុងក៏បាននិយាយថា “ពាក្យមួយឃ្លានោះ បានប៉ះពាល់ចិត្តខ្ញុំណាស់។ វាបានធ្វើឲ្យខ្ញុំភ្ញាក់ខ្លួន”។
លោកឡេអុងក៏បានសម្រេចចិត្តចាប់ផ្តើមជីវិតថ្មី ដោយបង្កើតអង្គការអន្តរជាតិមួយ ដើម្បីលើកកម្ពស់សេចក្តីសប្បុរស។ គាត់បានធ្វើដំណើរទូទាំងពិភពលោក ដោយពឹងផ្អែកលើជំនួយរបស់មនុស្សដែលគាត់មិនដែលស្គាល់ ដែលមានដូចជាអាហារ ប្រេងឥន្ធនៈ និងកន្លែងស្នាក់នៅ។ បន្ទាប់មក គាត់ក៏បានឲ្យរង្វាន់ពួកគេ តាមរយៈអង្គការរបស់គាត់ ដោយធ្វើអំពើសប្បុរសធម៌ ដូចជាការចែកអាហារដល់ក្មេងកំព្រា ឬសង់សាលារៀនមួយខ្នងសម្រាប់ក្មេងក្រីក្រជាដើម។ គាត់និយាយថា “ជួនគាល គេមើលឃើញថា សេចក្តីសប្បុរស គឺជាភាពទន់ខ្សោយ ប៉ុន្តែ តាមពិត សេចក្តីសប្បុរសគឺជាចំណុចខ្លាំងរបស់មនុស្ស”។
ព្រះគ្រីស្ទគឺជាសេចក្តីល្អរបស់ព្រះជាម្ចាស់ទាំងស្រុង ដូចនេះ តាមធម្មតា សេចក្តីសប្បុរសបានហូរចេញពីព្រះអង្គ។ ខ្ញុំចូលចិត្តរឿងមួយ ដែលនិយាយអំពីការអ្វីដែលព្រះយេស៊ូវបានធ្វើ ពេលដែលព្រះអង្គឃើញគេហែរសពរបស់កូនប្រុស របស់ស្រ្តីមេម៉ាយម្នាក់(លូកា ៧:១១-១៧)។ ជីវភាពរបស់ស្រ្តីមេម៉ាយដ៏កំសត់នេះ ទំនងជាពឹងផ្អែកទៅលើការផ្គត់ផ្គង់របស់កូនប្រុសគាត់។ រឿងនេះមិនបានប្រាប់យើងថា មាននរណាម្នាក់ទូលសូមព្រះយេស៊ូវ ឲ្យជួយគាត់ឡើយ។ តែដោយព្រះទ័យក្តួលអាណឹត និងសប្បុរស(ខ.១៣) ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះគាត់ ហើយក៏បានប្រោសកូនប្រុសគាត់ឲ្យរស់ឡើងវិញ។ ពេលនោះ ពួកបណ្តាជនក៏បានពោលសរសើរព្រះគ្រីស្ទថា “ព្រះបានប្រោសរាស្រ្តទ្រង់ហើយ”(ខ.១៦)។—ANNE…
គ្រាន់តែផ្កាភ្លើងតែបន្តិចប៉ុណ្ណោះ
មានពេលមួយកូនស្រីខ្ញុំបាននិយាយថា “នាងមើលតាមបង្អូចបណ្ណាគារ ឃើញភ្លើងដែលកំពុងឆាបឆេះនៅខាងក្រៅ”។ របៀបនៃការនិយាយរបស់នាងបានបង្ហាញថា នាងកំពុងតែមានការភ័យខ្លាច។ យើងក៏ដឹងផងដែរថា អគារមហាវិទ្យាល័យរបស់នាង គឺជាកន្លែងដែលមានសុវត្ថិភាពបំផុត សម្រាប់នាង និងនិស្សិតជិត៣ពាន់នាក់។ កាលពីឆ្នាំ២០១៨ ភ្លើងឆេះព្រៃវូលសេយ បានរាលដាលយ៉ាងឆាប់រហ័ស លឿនជាងការរំពឹងគិតរបស់មនុស្សគ្រប់គ្នា ជាពិសេសភ្នាក់ងារពន្លត់អគ្គីភ័យ។ ឆ្នាំនោះតំបនជ្រលងភ្នំ នៅរដ្ឋកាលីហ្វូញ៉ា មានអាកាសធាតុក្តៅ និងស្ងួតបំផុត ក្នុងប្រវត្តិសាស្រ្ត ទន្ទឹមនឹងនោះ បូករួមនឹងខ្យល់បក់បោកខ្លាំងខុសធម្មតា ពីតំបន់សាន់តា អាណា បាននាំផ្កាភ្លើងតែបន្តិច ចូលទៅដុតបំផ្លាញព្រៃឈើ អស់៤ម៉ឺនហិចតា និងបំផ្លិចបំផ្លាញសំណង់អគារអស់១៦០០ខ្នង ហើយបណ្តាលឲ្យមនុស្សបីនាក់ បាត់បង់ជីវិត។ នៅក្នុងរូបថត ដែលគេបានថត បន្ទាប់ពីគេបានទប់ស្កាត់ការរាលដាលនៃភ្លើងឆេះព្រៃនេះ យើងឃើញតំបន់ឆ្នេរបានប្រែក្លាយជាវាលរហោស្ថាន ដែលក្រៀមក្រោះ គ្មានជីវិត ដូចផ្ទៃដីនៅស្ថានព្រះច័ន្ទ។
ក្នុងកណ្ឌគម្ពីរយ៉ាកុប អ្នកនិពន្ធបាននិយាយអំពីវត្ថុតូចៗ តែមានអំណាចណាស់ ដែលមានដូចជា ដែកបង្ខាំក្នុងមាត់សេះ និងចង្កូតសំពៅ(៣:៣-៤)។ យើងប្រហែលជាធ្លាប់ស្គាល់ឧបករណ៍ទាំងនេះហើយ។ ប៉ុន្តែ គាត់បាននិយាយអំពីវត្ថុម្យ៉ាង ដែលយើងគ្រប់គ្នាសុទ្ធតែស្គាល់ សុទ្ធតែមានដូចគ្នា គឺអណ្តាត។ ជំពូកនោះបានបង្រៀនគ្រូបង្រៀនព្រះបន្ទូលទំាងឡាយ មុនគេ(ខ.១) បន្ទាប់មក ការបង្រៀននេះក៏សម្រាប់យើងរាល់គ្នាផងដែរ។
អណ្តាតតូចទេ តែវាអាចនាំមកនូវវិនាសកម្មដ៏ធ្ងន់ធ្ងរ។
អណ្តាតដ៏តូចរបស់យើង មានអំណាចណាស់ ប៉ុន្តែ ព្រះដ៏ធំរបស់យើង មានអំណាចជាង។…
ផ្លែចេកចេះនិយាយ
នៅរដ្ឋវើជីនា នៅក្រុងវើជីនាប៊ីច ក្មេងៗដែលជាសិស្សសាលា បានឃើញគេសរសេរពីលើផ្លែចេកជាច្រើនផ្លែ ដោយពាក្យលើកទឹកចិត្ត ដែលមានដូចជា “ចូរកុំបោះបង់ការតស៊ូ។ ចូរធ្វើជាមូលហេតុដែលនាំឲ្យអ្នកដទៃញញឹម។ អ្នកជាមនុស្សអស្ចារ្យ។ កន្លែងដែលអ្នកចេញមក នោះមិនសំខាន់ទេ ដែលសំខាន់នោះ គឺកន្លែងដែលអ្នកកំពុងទៅ”។ អ្នកស្រីស្តេស៊ី ទ្រូមែន(Stacey Truman) ដែលជាអ្នកគ្រប់គ្រងកន្លែងលក់អាហារក្នុងសាលារៀន បានចំណាយពេលសរសេរពាក្យលើកទឹកចិត្តនៅលើផ្លែឈើទាំងនោះ ហើយក្មេងៗក៏បានដាក់រហ័សនាមឲ្យផ្លែចេកទំាងនោះថា “ផ្លែចេកចេះនិយាយ”។
ជាការពិតណាស់ផ្លែចេកមិនចេះនិយាយទេ តែការលើកទឹកចិត្តដែលគាត់បានសរសេរ នៅលើផ្លែចេកទាំងនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីទឹកចិត្តដែលលោកបាណាបាសមាន ចំពោះ “អ្នកដែលនៅក្មេងខាងវិញ្ញាណ” នៅទីក្រុងបុរាណអាន់ទីយ៉ូក(កិច្ចការ ១១:២២-២៤)។ លោកបាណាបាសមានឈ្មោះល្បី ដោយសារគាត់ពូកែលើកទឹកចិត្តអ្នកដទៃ។ គេហៅគាត់ថា មនុស្សល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ និងសេចក្តីជំនឿ ព្រោះគាត់បាន “ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់”(ខ.២៣)។ ខ្ញុំក៏បានស្រមៃថា កាលនោះ គាត់ប្រហែលជាបានចំណាយពេលជាមួយអ្នកដែលគាត់ចង់ជួយ ដោយប្រាប់គេថា ចូរបន្តអធិស្ឋាន ចូរទុកចិត្តព្រះអម្ចាស់ ចូរនៅជាប់ព្រះអម្ចាស់ ពេលដែលការរស់នៅមានការពិបាក។
អ្នកជឿថ្មី គឺមិនខុសពីក្មេងៗឡើយ។ ពួកគេត្រូវការការលើកទឹកចិត្តជាច្រើន ដើម្បីឲ្យមានការលូតលាស់ល្អ នៅក្នុងជំនឿ។ ពួកគេមានពេញដោយសក្តានុពល។ ពួកគេចង់ដឹងថា ខ្លួនពូកែអ្វី។ ពួកគេប្រហែលមិនទាន់បានដឹងច្បាស់ថា ព្រះជាម្ចាស់សព្វព្រះទ័យនឹងធ្វើអ្វី តាមរយៈពួកគេ ហើយជាញឹកញាប់ អារក្សដែលជាខ្មាំងសត្រូវ តែងតែព្យាយាមរារាំងជំនឿរបស់ពួកគេមិនឲ្យរីកចម្រើន។…
បញ្ហានៃភាពលម្អៀង
បងប្រុសរបស់ស្វាមីខ្ញុំ មានទីលំនៅ ក្នុងតំបន់ជួរភ្នំខូឡូរ៉ាដូ ដែលស្ថិតនៅចម្ងាយ ១៩៣០ គីឡូម៉ែត្រពីផ្ទះរបស់យើង។ ទោះផ្ទះរបស់ហ្គ័ររីត(Gerrits) នៅឆ្ងាយពីយើងក៏ដោយ គាត់នៅតែជាសមាជិកជាទីស្រឡាញ់របស់គ្រួសារ ដោយសារគាត់មានភាពកំប្លុកកំប្លែង និងចិត្តល្អ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅអាចចាំបានថា មានពេលមួយ បងប្អូនបង្កើតរបស់គាត់បាននិយាយលេងសើចថា គាត់ជាកូនសំណប់របស់ម្តាយពួកគេ។ កាលពីប៉ុន្មានឆ្នាំមុន ពួកគេថែមទាំងបានទិញអាវយឺតមួយ ដែលមានអក្សរបោះពុម្ភពីលើថា “ខ្ញុំជាកូនសំណប់របស់ម៉ាក់”។ យើងសុទ្ធតែមានភាពសប្បាយរីករាយ ចំពោះភាពកំប្លុកកំប្លែងរបស់បងប្អូនបង្កើតរបស់យើង ប៉ុន្តែ តាមធម្មតា ភាពលម្អៀង មិនមែនជារឿងលេងសើចឡើយ។
ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក៣៧ យើងឃើញថា លោកយ៉ាកុបបានឲ្យអាវដែលមានពណ៌ច្រើន ទៅយ៉ូសែបដែលជាកូនប្រុសរបស់គាត់ ដែលការនេះបានបង្ហាញឲ្យកូនដទៃទៀតដឹងថា យ៉ូសែបជាកូនពិសេសជាងគេ ចំពោះគាត់(ខ.៣)។ អាវនោះមិនមានអក្សរសរសេរពីលើទេ តែការប្រគល់អាវពិសេសនេះ ឲ្យទៅយ៉ូសែប គឺមិនខុសពីការប្រកាស់ថា យ៉ូសែបជាកូនសំណប់របស់លោកយ៉ាកុប។
ការបង្ហាញចេញនូវភាពលម្អៀងក្នុងគ្រួសារ អាចនាំឲ្យមានការបែកបាក់គ្រួសារ។ នាងរេបេកា ដែលជាម្តាយ បានស្រឡាញ់លោកយ៉ាកុប ខ្លាំងជាងលោកអេសាវ ជាហេតុនាំឲ្យមានជម្លោះរវាងបងប្អូនទាំងពីរ(២៥:២៨)។ កំហុសនេះក៏បានបន្តកើតមានទៀត នៅពេលដែលលោកយ៉ាកុប ស្រឡាញ់នាងរ៉ាជែល(ម្តាយរបស់លោកយ៉ូសែប) ខ្លាំងជាងនាងឡេអា ដែលនាំឲ្យមានភាពមិនចុះសម្រុងគ្នា និងបញ្ហាជាច្រើនដែលធ្វើឲ្យឈឺក្បាល(២៩:៣០-៣១)។ ជាការពិតណាស់ គំរូអាក្រក់នេះ គឺជាមូលហេតុដែលនាំឲ្យបងប្អូនរបសលោកយូសែបស្អប់គាត់ ហើយថែមទាំងរៀបគម្រោងសម្លាប់គាត់ទៀតផង(៣៧:១៨)។
នៅក្នុងទំនាក់ទំនង យើងអាចមានការពិបាក នៅក្នុងការជៀសវាងភាពលម្អៀង។ ប៉ុន្តែ…
ឆ្លងកាត់ដំណាក់កាលរលាក់បំផុតនៃជីវិត
មានពេលមួយ ខ្ញុំបានចូលរួមការជិះទូកចុះតាមល្បាក់ទឹក ជាមួយមនុស្សមួយក្រុម។ អ្នកនាំផ្លូវក៏បានស្រែកប្រាប់ ក្រុមដែលអង្គុយនៅខាងឆ្វេងគាត់ ឲ្យចែវទូកទៅមុខឲ្យបានបីច្រវ៉ា។ ក្រុមខាងឆ្វេង ក៏ខំចូកចែវ ដោយទាញនាំទូកចេញពីកន្លែងដែលមានទឹកកួចខ្លាំង។ អស់រយៈពេលប៉ុន្មានម៉ោងនោះ យើងបានរៀន អំពីសារៈសំខាន់នៃការស្តាប់តាមការណែនាំ របស់អ្នកនាំផ្លូវរបស់យើង។ សម្លេងដ៏នឹងធឹងរបស់គាត់បានជួយឲ្យគ្នាយើង៦នាក់ ដែលមានបទពិសោធន៍តិចតួច ក្នុងការអុំទូក ឲ្យធ្វើការរួមគ្នា ដើម្បីទាញនាំទូក ទៅរកកន្លែងដែលមានសុវត្ថិភាពបំផុត តាមបណ្តោយខ្សែទឹក ដែលកំពុងហូរធ្លាក់ចុះមកយ៉ាងគំហុក។
ជីវិតខាងវិញ្ញាណយើង ក៏មានដំណើរដូចការជិះទូកចុះតាមល្បាក់ទឹកផងដែរ តើមែនទេ? ពេលខ្លះ ការអុំទូកមានភាពរលូនទៅមុខ។ បន្ទាប់មក មួយរំពេចនោះ យើងក៏បានប្រញាប់ចូកចែវទូកយ៉ាងរហ័ស ដើម្បីជៀសចេញពីកន្លែងទឹកកួច ដែលកើតឡើងភ្លាមៗ។ ពេលដ៏តានតឹងនេះ ធ្វើឲ្យយើងដឹងថា យើងត្រូវការអ្នកនាំផ្លូវដែលមានជំនាញម្នាក់ ដើម្បីផ្តល់ឲ្យនូវការណែនាំដែលអាចទុកចិត្តបាន ដើម្បីជួយនាំយើងឆ្លងកាត់ពេលដ៏រំជើបរំជួល។
ក្នុងបទគម្ពីរទំនុកដំកើង ៣២ ព្រះជាម្ចាស់បានសន្យាថា “អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវ ដែលឯងត្រូវដើរ”(ខ.៨)។ ទន្ទឹមនឹងនោះ ដើម្បីឲ្យយើងស្តាប់តាមព្រះអង្គ យើងក៏ចាំបាច់ត្រូវសារភាពអំពើបាបរបស់យើង(ខ.៥) ហើយអធិស្ឋាន ក្នុងការស្វែងរកព្រះអង្គ(ខ.៦)។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានការកម្សាន្តចិត្ត នៅក្នុងព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាថា ព្រះអង្គនឹងទូន្មានយើង ដោយព្រះនេត្រមើលយើងជានិច្ច(ខ.៨)។ គឺបានរំឭកយើងថា ការដឹកនាំរបស់ព្រះអង្គបានបង្ហូរចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គ។ នៅចុងជំពូកនេះ អ្នកនិពន្ធទំនុកដំកើង ក៏បានសន្និដ្ឋានថា “សេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះអម្ចាស់ ក៏ហ៊មព័ទ្ធអ្នកដែលទុកចិត្តព្រះអង្គ”(ខ.១០)។ ហើយកាលណាយើងទុកចិត្តព្រះអង្គ…
សំណួរដ៏សាមញ្ញ ដែលនាំមកនូវការផ្លាស់ប្រែ
វេជ្ជបណ្ឌិតបានប្រាប់អ្នកជំងឺភ្នែកថា កែវភ្នែករបស់នាងខូចហើយ មិនអាចជួសជុលបានទេ។ គាត់ក៏បានរស់នៅ ដោយភាពពិការភ្នែក ដោយរៀនអក្សរផុស សម្រាប់ជនពិការភ្នែក និងប្រើឈើច្រត់មួយដើម និងសត្វឆ្កែមួយក្បាល សម្រាប់ជួយនាំផ្លូវ។ ប៉ុន្តែ ១៥ឆ្នាំក្រោយមក ការផ្លាស់ប្តូរក៏បានកើតឡើង ក្នុងជីវិតរបស់ស្រ្តីម្នាក់នេះ ដែលកំពុងរស់នៅ ក្នុងរដ្ឋមុនតាណា ពេលដែលស្វាមីរបស់គាត់បាននាំគាត់ទៅជួបពេទ្យភ្នែកម្នាក់ទៀត ដោយសួរសំណួរដ៏សាមញ្ញថា តើអាចជួយនាងបានទេ? វេជ្ជបណ្ឌិតក៏បានឆ្លើយថា គាត់អាចជួយនាងបាន។ វេជ្ជបណ្ឌិតក៏បានរកឃើញថា ស្រ្តីម្នាក់នេះមានជំងឺភ្នែកឡើងបាយ ដែលជាជំងឺកើតមានជាធម្មតា ហើយក៏បានវះកាត់យកបាយក្នុងភ្នែកនោះចេញពីភ្នែកខាងស្តាំ។ ពេលដែលគេបកបង់រំភ្នែកចេញ នៅថ្ងៃបន្ទាប់ ភ្នែកស្តាំរបស់គាត់អាចមើលច្បាស់ កំរិត២០/២០ ដូចមនុស្សធម្មតា។ ការវះកាត់នៅភ្នែកខាងឆ្វេង ក៏បានទទួលលទ្ធផលល្អដូចគ្នា។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសំណួរដ៏សាមញ្ញមួយ ដែលបាននាំមកនូវការផ្លាស់ប្តូរ ក្នុងជីវិតរបស់លោកណាម៉ាន់ ជាមេទ័ពដ៏មានអំណាច ដែលកើតជម្ងឺឃ្លង់។ ប៉ុន្តែ លោកណាម៉ាន់បានបញ្ចេញកំហឹង ដោយភាពក្រអឺតក្រទម ចំពោះហោរាអេលីសេ ដែលបានណែនាំថា “សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ”(២ពង្សាវតាក្សត្រ ៥:១០)។ ទោះជាយ៉ាងក៏ដោយ អ្នកបម្រើរបស់លោកណាម៉ាន់បានសួរអ្នកដឹកនាំទាហានរូបនេះ នូវសំណួរដ៏សាមញ្ញមួយថា “បើសិនជាហោរានោះបានប្រាប់ឲ្យលោកធ្វើការអ្វីយ៉ាងធំ នោះតើលោកមិនធ្វើតាមទេឬអី?”(ខ.១៣)។ លោកណាម៉ាន់ក៏មានជំនឿ ហើយក៏បាន “ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់អស់៧ដង តាមពាក្យនៃអ្នកសំណប់របស់ព្រះ នោះសាច់របស់លោកក៏ដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង ហើយលោកបានជាស្អាត”(ខ.១៤)។
ក្នុងជីវិតរបស់យើង…