ប្រភេទ  |  នំម៉ាណាប្រចាំថ្ងៃ

ទ្វារសម្រាប់ឲ្យមនុស្សទាំងអស់ចូល

ពេល​ដែល​ភ្ញៀវ​ទេសចរណ៍​ឈរ​នៅ​លើ​ស្ពាន ដែល​គេ​បាន​សង់​នៅ​លើ​កោះ​អេលូថេរ៉ា ​ជា​កោះ​តូច​មួយ នៅ​តំបន់​ខារីប៊ីន ពួក​គេ​អាច​ទស្សនា​ទេសភាព​សមុទ្រ ដោយ​ស្ងើច​សរសើរ​ភាព​ខុស​គ្នា​ដាច់ រវាង​ទឹក​សមុទ្រ​ពណ៌​ខៀវ​ចាស់​នៃ​មហា​សមុទ្រ​អាត្លង់ទិច​ដែល​កំពុង​កម្រើក​រំពើក និង​ទឹក​សមុទ្រ​ពណ៌​ខៀវខ្ចី​ដ៏​ស្ងប់​ស្ងាត់ នៃ​សមុទ្រ​ខារីប៊ីន។ កាល​ពី​មុន នៅ​លើ​កោះ​នោះ មាន​ផ្ទាំង​ថ្ម​មាន​រាង​កោង​ខ្ពស់ ដូច​ស្ពាន​ដែល​តភ្ជាប់​ដី​មួយ​កន្លែង​មាន​រាង​ទ្រវែង តែ​ខ្យល់​ព្យុះ​បក់​បោក​មក​ជា​ញឹកញាប់ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ធ្វើ​ឲ្យ​ស្ពាន​ថ្ម​ធម្មជាតិ​នោះ​បាក់​បែក។ សព្វ​ថ្ងៃ​នេះ ស្ពានថ្ម​កោង​ខ្ពស់ ដែល​មាន​សណ្ឋាន​ដូច​បង្អួច​កញ្ចក់​នោះ បាន​ក្លាយ​ជា​កន្លែង​ទេសចរណ៍​ដ៏​ពេញ​និយម នៅ​លើ​កោះ​អេលូតេរ៉ា ដែល​គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា “ច្រក​តូច​ចង្អៀត​បំផុត​នៅ​លើ​ផែនដី”។​

ព្រះគម្ពីរ​ប៊ីប​បាន​ពិពណ៌នា​ថា ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ(ម៉ាថាយ ៧:១៤)។ ទ្វារ​នោះ​តូច ព្រោះ​ព្រះ​រាជបុត្រា​នៃ​ព្រះ ជា​ស្ពាន​តែ​មួយ ដែល​អាច​ផ្សះផ្សា​មនុស្ស​មាន​បាប និង​ព្រះ​វរបិតា តាម​រយៈ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​(ខ.១៣-១៤ មើល យ៉ូហាន ១០:៧-៩ ១៦:១៣)។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​ក៏​បាន​ចែង​ផង​ដែរ​ថា មនុស្ស​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​ឋានៈ អាច​ចូល​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌ ហើយ​នឹង​ថ្វាយ​បង្គំ​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ថ្វាយ​បង្គំ​ទាំង​អស់​គ្នា នៅ​ជុំវិញ​បល្ល័ង្ក​ទ្រង់​(វិវរណៈ ៥:៩)។ ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ភាព​ខុស​គ្នា និង​ការ​រួប​រួម​នេះ គឺ​បាន​រាប់​បញ្ចូល​រាស្រ្ត​ទំាង​អស់​របស់​ព្រះ គឺ​គ្រប់​​ជាតិ​សាសន៍ និង​ភាសា​ លើ​ផែន​ដី។

មនុស្ស​បាន​ដាច់​ចេញ​ពី​ព្រះ ដោយសារ​អំពើ​បាប តែ​ព្រះ​អង្គ​បាន​អញ្ជើញ​មនុស្ស​ម្នាក់​ៗ​ដែល​ព្រះ​អង្គ​បាន​បង្កើត​ ឲ្យ​ចូល​ទៅ​ក្នុង​ភាព​អស់​កល្ប​ជានិច្ច ក្នុង​នគរ​ស្ថាន​សួគ៌ ដោយ​ដើរ​តាម​ទ្វារ​ដ៏​ចង្អៀត…

សេចក្តីស្រឡាញ់ដែលកែតម្រង់

មាន​ពេល​មួយ​កូន​ស្រី​ខ្ញុំ​បាន​បិទ​ទ្វារ​គ្រាំង​ៗ។ នាង​ក៏​បាន​បិទ​ទ្វារ​មួយ​ទំហឹង​ដៃ​ម្តង​ទៀត ។ ខ្ញុំ​ក៏​បាន​ចូល​បន្ទប់​ដាក់​ឡាន យក​ញញួរ និង​ទួរណឺវីស ​ដើរ​ទៅ​បន្ទប់​របស់​កូន​ស្រី​ខ្ញុំ។ ខ្ញុំ​ក៏​បាន​និយាយ​ខ្សឹប​ៗ ដោយ​ចិត្ត​ស្ងប់​ថា “កូន​សំឡាញ់។ កូន​ត្រូវ​តែ​រៀន​គ្រប់​គ្រង​កំហឹង”។ ហើយ​បន្ទាប់​មក ខ្ញុំ​ក៏​បាន​ដោះ​ទ្វារ​ចេញ​ពី​បន្ទប់​នាង យក​ទៅ​ដាក់​ក្នុង​បន្ទប់​ដាក់​ឡាន។ ខ្ញុំ​សង្ឃឹម​ថា ការ​ដោះ​ទ្វារ​ចេញ​បណ្ដោះ​អាសន្ន នឹង​ជួយ​ឲ្យ​នាង​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ការ​គ្រប់​គ្រង​ខ្លួន​ឯង។

ក្នុង​បទ​គម្ពីរ​សុភាសិត ៣:១១-១២ គ្រូ​បង្រៀន​ប្រកប​ដោយ​ប្រាជ្ញា​បាន​អញ្ជើញ​អ្នក​អាន​ទាំង​ឡាយ ឲ្យ​ទទួល​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ។ ពាក្យ សេចក្តី​ប្រៀន ឬ​ការ​ប្រៀន​ប្រដៅ អាច​ប្រែ​មក​ថា “ការ​កែ​តម្រង់”។ ក្នុង​នាម​ជា​ឪពុក​ដ៏​ល្អ និង​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់ ព្រះ​ទ្រង់​មាន​បន្ទូល​តាម​រយៈ​ព្រះ​វិញ្ញាណ និង​ព្រះ​គម្ពីរ​របស់​ព្រះ​អង្គ ដើម្បី​កែតម្រង់​អាកប្ប​កិរិយា​ដែល​បំផ្លាញ​ខ្លួន​ឯង។ ការ​កែ​តម្រង់​របស់​ព្រះ​បាន​ចាក់​ឫស​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ និង​បំណង​ព្រះទ័យ​ព្រះ​អង្គ ដែល​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​បាន​ទទួល​អ្វី​ដែល​ល្អ​បំផុត។ ជួន​កាល ព្រះ​ទ្រង់​ជំរុញ​ចិត្ត​នរណា​ម្នាក់ ឲ្យ​ចង្អុល​បង្ហាញ​ចំណុច​ដែល​យើង​មើល​មិន​ឃើញ ឬ​មើល​រំលង។ ជា​ញឹក​ញាប់ ការ​នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល តែ​ការ​កែ​តម្រង់​របស់​ព្រះ ជា​អំណោយ​មក​ពី​ព្រះ​អង្គ។​

ប៉ុន្តែ យើង​មិន​តែង​តែ​គិត​ដូច​នេះ​ទេ។ បទ​គម្ពីរ​សុភាសិត​បាន​ដាស់​តឿន​យើង​ថា “កូន​អើយ កុំ​ឲ្យ​មើល​ងាយ​សេចក្តី​ប្រៀន​របស់​ព្រះ​យេហូវ៉ា​ឡើយ”(ខ.១១)។ ជួន​កាល យើង​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ។ នៅ​ពេល​ខ្លះ​ទៀត យើង​យល់​ថា ការ​អាក្រក់​ដែល​កើត​ឡើង​ក្នុង​ជីវិត​យើង គឺ​ជា​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ។ តែ​យើង​ត្រូវ​យល់​បំណង​ព្រះ​ទ័យ​របស់​ព្រះ​វរបិតា ដែល​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់។ ព្រះ​អង្គ​ប្រៀន​ប្រដៅ និង​កែតម្រង់ ដោយសារ​ព្រះ​អង្គ​ស្រឡាញ់​យើង។​

ចូរ​យើង​កុំ​ខ្លាច​ការ​ប្រៀន​ប្រដៅ​របស់​ព្រះអង្គ​ឡើយ ផ្ទុយ​ទៅ​វិញ…

សេចក្តីស្រឡាញ់ដែលគ្មានការភ័យខ្លាច

មាន​រូប​ភាព​មួយ​ចំនួន ដែល​មាន​អំណាច​ណាស់ បាន​ជា​គេ​មិន​អាច​បំភ្លេច​ពួក​វា​បាន។ ខ្ញុំ​ចាំ​ថា ពេល​ដែល​ខ្ញុំ​បាន​មើល​រូប​ថត​ដ៏​ល្បី​ល្បាញ​មួយ​សន្លឹក របស់​ព្រះ​នាង​ដាយអាណា(Diana) នៃ​ប្រទេស​វេល ខ្ញុំ​ក៏​មាន​បទ​ពិសោធន៍​ដូច​នេះ​ផង​ដែរ។ បើ​មើល​តែ​មួយ​ភ្លែត រូប​ថត​នោះ​ហាក់​ដូច​ជា​សាមញ្ញ ដោយ​មាន​រូប​ព្រះ​នាង​ចាប់​ដៃ​បុរស​ម្នាក់​ដែល​ខ្ញុំ​មិន​ស្គាល់ ដោយ​ព្រះ​ភក្ត្រ​ញញឹម​ដ៏​កក់​ក្តៅ។ ប៉ុន្តែ ប្រវត្តិ​នៃ​រូប​ថត​នេះ​ ពិត​ជា​គួរ​ឲ្យ​កត់​សំគាល់​ណាស់។​

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ ១៩៨៧ ពេល​ដែល​ព្រះ​នាង​ដាយអាណា​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ នៅ​មន្ទីរ​ពេទ្យ​មីឌលសេក នៅ​ទីក្រុង​ឡុងដ៍ ចក្រ​ភព​អង់គ្លេស​កំពុង​តែ​ស្ថិត​ក្នុង​ភាព​តក់​ស្លុត ដោយសារ​ជំងឺ​អេដស៍​កំពុង​តែ​រាត​ត្បាត​ពេញ​ប្រទេស។ កាល​នោះ គេ​មិន​ទាន់​បាន​ដឹង​ថា ជំងឺ​ដែល​កំពុង​ឆក់​យក​ជីវិត​មនុស្ស ដោយ​ល្បឿន​ដ៏​គួរ​ឲ្យ​តក់​ស្លត់​នេះ បាន​រីក​រាល​ដាល​ដោយ​របៀប​ណា​ទេ ហេតុ​នេះ​ហើយ សាធារណៈ​ជន​បាន​ចាត់​ទុក​ជន​រង​គ្រោះ​នៃ​ជំងឺ​អេដស៍ ដូច​មនុស្ស​ដែល​ត្រូវ​កាត់​ចេញ​ពី​សង្គម។

ដូច​នេះ គេ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​ព្រះ​នាង​ដាយអាណា បាន​ចាប់​ដៃ​អ្នក​ជំងឺ​អេដស៍ នៅ​ថ្ងៃ​នោះ ដោយ​មិន​បាន​ពាក់​ស្រោម​ដៃ និង​មាន​ទឹក​មុខ​ញញឹម​ដ៏​ស្មោះ​ត្រង់។ រូប​ភាព​នៃ​ការ​គោរព និង​ភាព​សប្បុរស​នេះ បាន​បណ្តាល​ចិត្ត​ពិភព​លោក​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ជំងឺ​អេដស៍ ដោយ​សេចក្តី​មេត្តា និង​ការ​អាណិត​ស្រដៀង​នេះ​ផង​ដែរ។​

រូបភាព​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ដែល​បាន​ប្រទាន​ដល់​មនុស្ស​ទាំង​ឡាយ ដោយ​ឥត​គិត​ថ្លៃ និង​ដោយ​ព្រះ​ទ័យ​ដ៏​សប្បុរស។ លោក​យ៉ូហាន​បាន​រំឭក​អ្នក​ជឿ​ព្រះ​យេស៊ូវ​នៅ​សម័យ​ដើម​ថា ការ​បណ្តោយ​ឲ្យ​ក្តី​ស្រឡាញ់​ក្រៀម​ស្វិត ឬ​លាក់​ខ្លួន ដោយសារ​ការ​ភ័យ​ខ្លាច គឺ​ជា​ការ​រស់​នៅ​ជាប់ “ក្នុង​សេចក្តី​ស្លាប់” នៅ​ឡើយ​(១យ៉ូហាន ៣:១៤)។ ហើយ​ការ​ស្រឡាញ់ ដោយ​សេរី និង​គ្មាន​ការ​ភ័យ​ខ្លាច…

បញ្ហាដែលមានប្រយោជន៍

លោក​ចន លូអ៊ីស(John Lewis) ជា​សមាជិក​សភា​អាមេរិក និង​ជា​អ្នក​ដឹក​នាំ​ចលនា​ទាមទា​សិទ្ធិ​ពល​រដ្ឋ។ ពេល​ដែល​គាត់​ទទួល​មរណៈ​ភាព​នៃ​ឆ្នាំ​២០២០ មនុស្ស​ជា​ច្រើន ដែល​មាន​និន្នាការ​នយោបាយ​ខុស​ៗ​គ្នា បាន​នាំ​គ្នា​កាន់​ទុក្ខ។ កាល​ពី​ឆ្នាំ​១៩៦៥ លោក​លូអ៊ីស បាន​ដើរ​ដង្ហែរ​ក្បួន​ជា​មួយ​លោក​ម៉ាទីន លូស័រ ឃីង ជូនា(Martin Luther King Jr.) ដើម្បី​ទាមទា​ឲ្យ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​មាន​សិទ្ធិ​បោះ​ឆ្នោត។ ក្នុង​អំឡុង​ពេល​ដង្ហែ​ក្បួន​នោះ លោក​លូអ៊ីស​ត្រូវ​គេ​វាយ​ដំ បណ្តាល​ឲ្យ​ប្រេះ​លលា​ក្បាល  និង​មាន​ស្នាម​សម្លាក​លើ​រាង​កាយ ពេញ​មួយ​ជីវិត។ គាត់​មាន​ប្រសាសន៍​ថា​ “ពេល​ដែល​អ្នក​បាន​ឃើញ​អ្វី​មួយ ដែល​មិន​ត្រឹម​ត្រូវ មិន​យុត្តិធម៌ មិន​ស្មើ​ភាព នោះ​អ្នក​មាន​កាតព្វកិច្ច​តាម​ផ្លូវ​សីលធម៌ ដែល​ត្រូវ​និយាយ និង​ធ្វើ​អ្វី​ម្យ៉ាង។ កុំ​ខ្លាច ក្នុង​ការ​ស្រែក​ទាម​ទា ហើយ​កុំ​ខ្លាច​មាន​រឿង ដែល​មាន​ប្រយោជន៍​នោះ​ឡើយ”។​

លោក​លូអ៊ីស​បាន​ដឹង​តាំង​ពី​ដំបូង​ថា ការ​ធ្វើអ្វី​ដែល​ត្រឹម​ត្រូវ ហើយ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​សេចក្តី​ពិត តម្រូវ​ឲ្យ​យើង​ហ៊ាន​ប្រឈម​មុខ​ដាក់​បញ្ហា ដែល “មាន​ប្រយោជន៍”។ គាត់​ចាំ​បាច់​ត្រូវ​និយាយ ទោះ​មនុស្ស​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ក៏​ដោយ។ ហោរា​អេម៉ុស​ក៏​បាន​ដឹង​អំពី​បញ្ហា​នេះ​ផង​ដែរ។ ពេល​ដែល​គាត់​បាន​ឃើញ​អំពើ​បាប និង​ភាព​អយុត្តិធម៌​ដែល​ពួក​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត  គាត់​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ។ លោក​អេម៉ុស​ក៏​បាន​ប្រកាស​ថ្កោល​ទោស​ពួក​អ្នក​មាន​អំណាច ដែល​កំពុង​គាប​សង្កត់​ជន​ស្លូត​ត្រង់ ស៊ី​សំណូក ហើយ​កាត់​ក្តី​ឲ្យ​អ្នក​ក្រ ដោយ​អយុត្តិធម៌ ព្រម​ទំាង​សង់​ផ្ទះ​ថ្ម និង​មាន​ចំការ​ទំពាំង​បាយ​ជូរ​ដ៏​ត្រសុំ​ត្រសាយ​(អេម៉ុស ៥:១១-១២)។ លោក​អេម៉ុស​មិន​ខិត​ខំ​ស្វែង​រក​សុវត្ថិភាព និង​ភាព​ស្រណុក​ស្រួល​នោះ​ទេ ផ្ទុយ​ទៅ​វិញ គាត់​បាន​និយាយ​ប្រឆាំង​នឹង​ការ​អាក្រក់។…

អត់ទោសឲ្យគ្នាជាមុនសិន

ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​ដែល​ជា​ជន​ជាតិ​ស្បែក​ស បាន​ហៅ​ខ្លួន​យើង​ថា “បង​ប្អូន​ក្នុង​ព្រះ​គ្រីស្ទ” ប៉ុន្តែ ខ្ញុំ និង​គាត់​ក៏​បាន​ចាប់​ផ្តើម​ប្រព្រឹត្ត​ចំពោះ​គ្នា​ដូច​ខ្មាំង​សត្រូវ។ នៅ​ក្នុង​ការ​ញ៉ាំ​កាហ្វេ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ យើង​បាន​ប្រកែក​គ្នា អំពី​រឿង​ពូជ​សាសន៍ ដោយ​គ្មាន​ការ​យោគ​យល់។ បន្ទាប់​មក យើង​ក៏​បាន​បែក​គ្នា ដោយ​ខ្ញុំ​បាន​តាំង​ចិត្ត​ថា នឹង​មិន​ជួប​នាង​ទៀត​ឡើយ។ មួយ​ឆ្នាំ​ក្រោយ​មក យើង​ទាំងពីរ​ក៏​បាន​ចូល​ធ្វើ​ការ ក្នុង​អង្គការ​គ្រីស្ទ​បរិស័ទ​តែ​មួយ ក្នុង​ផ្នែក​តែ​មួយ ដោយ​មិន​អាច​ជៀស​វាង​ការ​ទំនាក់​ទំនង​គ្នា​បាន​ឡើយ​។ ពី​ដំបូង យើង​ក៏​បាន​ជជែក​គ្នា​អំពី​ជម្លោះ។ ក្រោយ​មក ព្រះ​ទ្រង់​ក៏​បាន​ជួយ​យើង​ឲ្យ​សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា ហើយ​ក៏​បាន​ខិត​ខំ​ធ្វើការ​បម្រើ​ព្រះ​អស់​ពី​ចិត្ត។

ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ការ​ប្រោស​ឲ្យ​ជា សម្រាប់​ការ​បាក់​បែក​រវាង​លោក​អេសាវ និង​លោក​យ៉ាកុប​ដែល​ជា​បង​ប្អូន​ភ្លោះ ហើយ​ក៏​បាន​ប្រទាន​ពរ​ដល់​ជីវិត​របស់​អ្នក​ទាំង​ពីរ។ លោក​យ៉ាកុប​បាន​ប្រើ​ល្បិច លួច​ពរ​របស់​ឪពុក​គាត់ ពី​បង​ប្រុស ។ ប៉ុន្តែ ២០​ឆ្នាំ​ក្រោយ​មក ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​លោក​យ៉ាកុប ឲ្យ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ ដូច​នេះ យ៉ាកុប​ក៏​បាន​នាំ​អំណោយ​ដ៏​ច្រើន​សន្ធឹក ដើម្បី​លួង​លោក​អេសាវ​ឲ្យ​ឈប់​ខឹង។ “អេសាវ​ក៏​រត់​មក​ទទួល ហើយ​ឱប​ថើប រួច​យំ​ជា​មួយ​គ្នា​ទាំង​២​នាក់”(លោកុប្បត្តិ ៣៣:៤)។

ការ​ជួប​ជុំ​របស់​ពួក​គេ គឺ​ជា​ឧទាហរណ៍ ដែល​បង្រៀន​អំពី​ការ​បង្គាប់​របស់​ព្រះ ឲ្យ​យើង​ផ្សះ​ផ្សា​គ្នា​ជា​មួយ​នឹង​បង​ប្អូន​យើង មុន​នឹង​យើង​ថ្វាយ​ដង្វាយ ជា​អំណោយ​ទាន ឬ​ទ្រព្យ​សម្បត្តិ​ក្តី ដល់​ព្រះ​អង្គ​(ម៉ាថាយ ៥:២៣-២៤)។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ត្រូវ​ទុក​ដង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​រក​ជា​នឹង​បង​ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​ដង្វាយ​អ្នក​ចុះ”(ខ.២៤)។ លោក​យ៉ាកុប​បាន​ស្តាប់​បង្គាប់​ព្រះ…

ក្រោកឈរឡើងវិញ

លោក​រ៉ាយអិន ហ៊ល(Ryan Hall) ជា​កីឡាករ​អាមេរិក ដែល​បាន​បំបែក​ឯកត្តកម្ម​នៅ​ក្នុង​ការ​រត់​ប្រណំាង​ពាក់​កណ្តាល​ម៉ារ៉ាតុន។ គាត់​បាន​បញ្ចប់​ការ​រត់ ក្នុង​រយៈ​ចម្ងាយ​២១​គីឡូម៉ែត្រ ដោយ​ប្រើ​រយៈ​ពេល​៥០នាទី ៤៣​វិនាទី ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​អាមេរិក ដែល​បាន​រត់​ប្រណាំង ដោយ​ប្រើ​រយៈ​ពេល​តិច​ជាង​១​ម៉ោង។ លោក​ហ៊ល បាន​អបអរ​ជោគជ័យ ដែល​ជា​ការ​បំបែក​ឯកត្តកម្ម តែ​គាត់​ក៏​ធ្លាប់​ជួប​ការ​ខក​ចិត្ត ដោយសារ​គាត់​មិន​អាច​បញ្ចប់​ការ​ប្រកួត​មួយ។

គាត់​បាន​ស្គាល់​រស់​ជាតិ​ជោគ​ជ័យ ហើយ​ក៏​ធ្លាប់​ស្គាល់​រស់​ជាតិ​បរាជ័យ​ផង​ដែរ តែ​គាត់​បាន​ទទួល​ស្គាល់​ថា ជំនឿ​ដែល​គាត់​មាន​ចំពោះ​ព្រះ​យេស៊ូវ បាន​ទ្រទ្រង់​គាត់។ គាត់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ខគម្ពីរ​ដែល​គាត់​ចូល​ចិត្ត​ជាង​គេ ដែល​មាន​បទ​គម្ពីរ​សុភាសិត​ជា​ដើម ដែល​ចែង​ថា “ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​៧​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន”(សុភាសិត ២៤:១៦)។ បទ​គម្ពីរ​សុភាសិត​នេះ​បាន​រំឭក​យើង​ថា មនុស្ស​សុចរិត គឺ​អ្នក​ដែល​មាន​ជំនឿ និង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ នឹង​នៅ​តែ​ជួប​ការ​លំបាក ហើយ​ទុក្ខ​ព្រួយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខណៈ​ពេល​ដែល​ពួក​គេ​បន្ត​ស្វែង​រក​ព្រះ​អង្គ នៅ​ពេល​មាន​ការ​លំបាក ព្រះ​ទ្រង់​ប្រទាន​កម្លាំង ដោយ​ព្រះ​ទ័យ​ស្មោះ​ត្រង់ ដើម្បី​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ។​

ថ្មី​ៗ​នេះ តើ​អ្នក​បាន​ជួប​ការ​ខក​ចិត្ត ឬ​បរាជ័យ​ដ៏​ធ្ងន់​ធ្ងរ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​បាន​ដួល​ចុះ មិន​អាច​ក្រោក​ឈរ​ឬ​ទេ? ព្រះ​គម្ពីរ​ប៊ីប​បាន​លើក​ទឹក​ចិត្ត​យើង មិន​ឲ្យ​ពឹង​ផ្អែក​ទៅ​លើ​កម្លាំង​របស់​យើង តែ​ឲ្យ​បន្ត​ទុក​ចិត្ត​លើ​ព្រះ និង​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ។ ពេល​ណា​យើង​ទុក​ចិត្ត​ព្រះ​អង្គ ព្រះ​វិញ្ញាណ​ទ្រង់​នឹង​ប្រទាន​កម្លាំង​មក​យើង ដើម្បី​ប្រឈម​មុខ​ដាក់​បញ្ហា​ក្នុង​ជីវិត  រាប់​ចាប់​តាំង​ពី​បញ្ហា​​តូច​តាច រហូត​ដល់​បញ្ហា​ធំ​(២កូរិនថូស ១២:៩)។—Lisa M. Samra

ភាពធំប្រសើរពិតប្រាកដ

លោក​ខាត់បឺត(Cuthbert) ជា​បុគ្គល​ដែល​បាន​ទទួល​ការ​ស្រឡាញ់ ពី​មនុស្ស​ជា​ច្រើន នៅ​ភាគ​ខាង​ជើង​នៃ​ចក្រ​ភព​អង់គ្លេស។ គាត់​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ក្នុង​ទីតាំង​ជា​ច្រើន ក្នុង​តំបន់​នោះ នៅ​សតវត្សរ៍​ទី​១៧ ដោយ​គាត់​បាន​ធ្វើ​ការ​ជា​ទី​ប្រឹក្សា​ដល់​ពួក​ស្តេច ហើយ​មាន​ឥទ្ធិពល​មក​លើ​កិច្ចការ​ប្រទេស​ជាតិ ហើយ​បន្ទាប់​ពី​គាត់​បាន​លាចាក​លោក គេ​ក៏​បាន​សាង​សង់​ទីក្រុង​ដឺហាម ដើម្បី​ផ្តល់​កិត្តិយស​ដល់​គាត់។ ប៉ុន្តែ កេរ​ដំណែល​របស់​លោក​ខាត់បឺត មាន​ភាព​អស្ចារ្យ​ជាង​នេះ​ទៀត។

បន្ទាប់​ពី​ជំងឺ​រាតត្បាត​បាន​រីក​រាល​ដាល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត លោក​ខាត់បឺត ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីប្រជុំជន​ទាំង​ឡាយ ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាជន។ នៅ​ភូមិ​មួយ​នោះ មុន​ពេល​គាត់​ចាក​ចេញ គាត់​ក៏​បាន​រក​មើល​អ្នក​ដែល​គាត់​មិន​ទាន់​បាន​អធិស្ឋាន​ឲ្យ។ ពេល​នោះ មាន​ស្រ្តី​ម្នាក់​កំពុង​តែ​ឱប​កូន​របស់​ខ្លួន។ នាង​បាន​បាត់​បង់​កូន​ប្រុស​ម្នាក់ ហើយ​កូន​ដែល​នាង​កំពុង​តែ​បី​នោះ ក៏​ជិត​ស្លាប់​ហើយ​ដែរ។ លោក​ខាត់បឺត​ក៏​បាន​បី​កូន​ដែល​កំពុង​ក្តៅ​ខ្លួន​នោះ ហើយ​អធិស្ឋាន​ឲ្យ​វា ហើយ​ថើប​ថ្ងាស​វា។ គាត់​ក៏​បាន​ប្រាប់​នាង​ថា “កុំ​ខ្លាច​អី គ្រួសារ​របស់​អ្នក​នឹង​មិន​មាន​អ្នក​ស្លាប់​ទៀត​ទេ”។ ក្រោយ​មក គេ​ក៏​បាន​រាយការណ៍​ថា ក្មេង​ប្រុស​នោះ​ក៏​រួច​ផុត​ពី​សេចក្តី​ស្លាប់។

ព្រះយេស៊ូវ​ធ្លាប់​ពរ​ក្មេង​ប្រុស​តូច​មួយ ដើម្បី​បង្រៀន​គេ អំពី​ភាព​ធំ​ប្រសើរ។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “អ្នក​ណា​ដែល​ទទួល​កូន​តូច​១ ដូច​ជា​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ”(ម៉ាកុស ៩:៣៧)។ ក្នុង​វប្បធម៌​របស់​សាសន៍​យូដា​សម័យ​នោះ ការ​ទទួល​នរណា​ម្នាក់ គឺ​មាន​ន័យ​ថា ត្រូវ​បម្រើ​គេ គឺ​ដូច​ដែល​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​ភ្ញៀវ។ ដោយសារ​ក្មេង​ៗ​ត្រូវ​បម្រើ​មនុស្ស​ធំ គឺ​មិន​មែន​ឲ្យ​គេ​បម្រើ​ខ្លួន នោះ​ការ​បង្រៀន​របស់​ព្រះ​អង្គ​ប្រាកដ​ជា​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ្ញាក់​ផ្អើល។ ត្រង់​ចំណុច​នេះ ព្រះ​អង្គ​ចង់​បង្រៀន​ថា ភាព​ធំ​ប្រសើរ​ពិត​ប្រាកដ គឺ​ស្ថិត​នៅ​ក្នុង​ការ​បម្រើ​អ្នក​តូច​ទាប​បំផុត​(ខ.៣៥)។

លោក​ខាត់បឺត​មាន​ឈ្មោះ​ល្បី​ជា​ទីប្រឹក្សា​របស់​ស្តេច…

ព្រះអង្គមិនបានបំភ្លេចយើងទេ

មាន​ពេល​មួយ​ក្មួយ​ប្រុស​ខ្ញុំ​ឈ្មោះ ចារេត(Jared) បាន​សួរ​ខ្ញុំ​ថា “លោក​ពូ អាធ័រ(Arthur) នៅ​ចាំ​ថ្ងៃ​ដែល​ពូ​នាំ​ក្មួយ​ទៅ​ហាង​កាត់​សក់ និង​ផ្សា​ទំនើប​ទេ? កាល​នោះ ខ្ញុំ​ពាក់​ខោកាគី​ពណ៌​ដាំ​ដែង  អាវ​យឺត​ពណ៌​ខៀវ​ក្រឡា អាវ​ចាក់​ពណ៌​ខៀវ​ចាស់ ស្រោម​ជើង​ពណ៌​ត្នោត និង​ស្បែក​ជើង​ពណ៌​ត្នោត​ចាស់។ ថ្ងៃ​នោះ ជា​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែ​តុលា ឆ្នាំ​២០១៦”។ ចារេត​មាន​ជម្ងឺ​អូទីសិម ដែល​ធ្វើ​ឲ្យ​គាត់​ជួប​ការ​លំបាក​ជា​ច្រើន តែ​ទន្ទឹម​នឹង​នោះ វា​បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ចង​ចាំ​ដ៏​អស្ចារ្យ  ដោយ​គាត់​អាច​នឹក​ចាំ​ជា​លម្អិត អំពី​ថ្ងៃ​ខែ និង​ខោអាវ ដែល​គាត់​បាន​ពាក់ ក្នុង​ព្រឹត្តិការណ៍​ដែល​បាន​កន្លង​ផុត កាល​ប៉ុន្មាន​ឆ្នាំ​មុន។

ដោយសារ​គាត់​មាន​ភាព​ចម្លែក​នេះ ដែល​អាច​ចាំ​រឿង​ចាស់​ៗ​ជា​លម្អិត នោះ​ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ព្រះ​ដែល​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់ ជា​អ្នក​គ្រប់​គ្រង​ពេល​វេលា និង​ភាព​អស់​កល្ប​ជា​និច្ច។ ព្រះ​អង្គ​ជ្រាប​អំពី​ការ​ពិត ហើយ​មិន​ដែល​ភ្លេច​ព្រះ​បន្ទូល​សន្យា ឬ​រាស្រ្ត​ព្រះ​អង្គ​ឡើយ។ ពេល​ដែល​អ្នក​ដទៃ​ហាក់​ដូច​ជា​មាន​សុខភាព​ល្អ​ជាង សប្បាយ ឬ​ជោគជ័យ ឬ​ក៏​ល្អ​ជាង​អ្នក តើ​អ្នក​មាន​ឆ្ងល់​ទេ​ថា ព្រះ​បាន​ភ្លេច​អ្នក​ហើយ​ឬ​នៅ?

ពេល​ដែល​ពួក​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក ពួក​គេ​ក៏​បាន​ចោទ​សួរ​ថា “ព្រះ​យេហូវ៉ា​ទ្រង់​បាន​បោះបង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះអម្ចាស់​ទ្រង់​បាន​ភ្លេច​ខ្ញុំ​ហើយ”(អេសាយ ៤៩:១៤)។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​ដែល​ភ្លេច​ពួក​គេ​ឡើយ។ សេចក្តី​អាណិត និង​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​របស់​ព្រះ​អង្គ ​គឺ​មាន​ភាព​ជ្រាល​ជ្រៅ​ជាង​មនោសញ្ចេតនា ដែល​ម្តាយ​មាន​ចំពោះ​កូន​របស់​ខ្លួន​ទៅ​ទៀត​(ខ.១៥)។  មុន​ពេល​យើង​គិត​ថា ព្រះ​ទ្រង់​បាន “បោះ​បង់​ចោល” ឬ “បំ​ភ្លេច​យើង”…

ការដើរជាមួយព្រះយេស៊ូវ

របប​អាហារ​ដ៏​ត្បិត​ត្បៀត ស្បែក​ជើង​មិន​ជ្រាប​ទឹក និង​ផែនទី ស្ថិត​ក្នុង​ចំណោម​របស់​របរ​ដ៏​ចាំ​បាច់ ដែល​អ្នក​ដើរ​ព្រៃ​ត្រូវ​ការ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​របស់​លោក​ចន មួរ(John Muir)។ ផ្លូវ​លំ​របស់​លោក​ចន មួរ​មាន​ប្រវែង​៣៣៩​គីឡូម៉ែត្រ ក្នុង​ភាគ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ដែល​បត់​ចុះ​ឡើង​ៗ កាត់​តាម​ជ្រលង​ដង​អូ បឹង​បួរ ព្រៃ និង​ភ្នំ​ដែល​ស្ថិត​នៅ​រយៈ​កម្ពស់​ប្រហែល​១៤៣២៥​ម៉ែត្រ។ ដោយសារ​ការ​ឆ្លង​កាត់​តាម​ផ្លូវ​លំ​មួយ​នេះ ដោយ​ថ្មើរ​ជើង ត្រូវ​ចំណាយ​ពេល​ប្រហែល​៣​សប្តាហ៍ ការ​ដាក់​ស្បៀង​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ជាប់​តាម​ខ្លួន គឺ​ពិត​ជា​សំខាន់​ណាស់។ បើ​អ្នក​ដាក់​ច្រើន​ពេក អ្នក​នឹង​បាក់​កម្លាំង​ដោយ​សារ​ទម្ងន់​របស់​វា តែ​បើ​ដាក់​តិច​ពេក អ្នក​នឹង​ជួប​ការ​ខ្វះ​ខាត នៅ​តាម​ផ្លូវ។

ដើម្បី​បញ្ចប់​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​របស់​យើង ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ យើង​ក៏​ត្រូវ​ពិចារណា អំពី​ការ​អ្វីខ្លះ​ដែល​យើង​ត្រូវ​ដាក់​ជាប់​ខ្លួន​ផង​ដែរ។ ក្នុង​បទ​គម្ពីរ​ហេព្រើរ ជំពូក១២ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ “​​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប ដែល​រុំ​យើង​ជុំវិញ​ជា​ងាយ​ម៉្លេះ​នោះ​ចេញ”។ គាត់​បាន​ប្រៀប​ធៀប​ការ​រស់​នៅ​របស់​យើង ទៅ​នឹង “ការ​រត់ ក្នុង​ទី​ប្រណាំង នៅ​មុខ​យើង” ដែល​ក្នុង​នោះ យើង​មិន​ត្រូវ​នឿយ​ហត់ និង​រសាយ​ចិត្ត​ឡើយ​(ខ.១,៣)។ ការ​មាន​បន្ទុក​នៃ​អំពើ​បាប​ធ្ងន់​ពេក ឬ​ការ​បែក​អារម្មណ៍​ទៅ​រក​អ្វី នៅ​ក្រៅ​គោល​បំណង​របស់​ព្រះ គឺ​ជា​ការ​លី​បន្ទុក​ដែល​មិន​ចាំ​បាច់។

គេ​បាន​ណែនាំ​អ្នក​ដើរ​ព្រៃ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​របស់​លោក​ចន មួរ ឲ្យ​ដាក់​ជាប់​ខ្លួន​នូវ​របស់​សំខាន់​ៗ។ យ៉ាង​ណា​មិញ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​នូវ​ការ​ណែនាំ ក្នុង​ព្រះ​គម្ពីរ​ប៊ីប សម្រាប់​ឲ្យ​យើង​ដើរ​តាម​ព្រះ​យេស៊ូវ​ផង​ដែរ។ យើង​ត្រូវ​បើក​មើល​ព្រះ​គម្ពីរ​ប៊ីប ដើម្បី​ឲ្យ​យើង​អាច​ដឹង​ថា…

តើនរណាខ្លះត្រូវការការគាំទ្ររបស់អ្នក?

លោក​ឃ្លីហ្វហ្វ៊ត វីលៀម(Clifford Williams) ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត ពី​បទ​មនុស្ស​ឃាត ដែល​គាត់​មិន​បាន​ប្រព្រឹត្ត។​ ខណៈ​ពេល​ដែល​គាត់ កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង រង់ចាំ​ពេល​ទទួល​ទោស​ប្រហារ​ជីវិត គាត់​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទាមទា​ឲ្យ​គេ​ពិចារណា​ឡើង​វិញ អំពី​ភស្តុតាង​ដែល​គេ​បាន​ប្រើ ក្នុង​ការ​កាត់​ទោស​គាត់​នោះ។ ពាក្យ​បណ្តឹង​នីមួយ​ៗ សុទ្ធ​តែ​ត្រូវ​គេ​បដិសេធ អស់​រយៈ​ពេល​៤២​ឆ្នាំ។​ បន្ទាប់​មក អ្នក​ស្រី សេលី ធីបូដូ(Shelley Thibodeau) ដែល​ជា​មេធាវី ក៏​បាន​ដឹង អំពី​រឿង​ក្តី​របស់​គាត់។ នាង​ក៏​បាន​រក​ឃើញ​ថា គេ​មិន​គ្រាន់​តែ​គ្មាន​ភស្តុតាង ដើម្បី​កាត់​ទោស​លោក​វីលៀម​ប៉ុណ្ណោះ​ទេ តែ​មាន​បុរស​ម្នាក់​ទៀត បាន​សារភាព​ថា ខ្លួន​ជា​អ្នក​ប្រព្រឹត្ត។ ទី​បំផុត លោក​វីលៀម ក៏​បាន​រួច​ពី​ការ​ចោទ​ប្រកាន់ ហើយ​ក៏​ត្រូវ​គេ​ដោះ​លែង។

ហោរា​យេរេមា និង​ហោរា​អ៊ូរីយ៉ា ក៏​ជួប​រឿង​ធំ​ផង​ដែរ។ ពួក​គេ​បាន​ប្រកាស​ប្រាប់​សាសន៍​យូដាថា​ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ជំនុំ​ជម្រះ​រាស្រ្ត​ទ្រង់ បើ​ពួក​គេ​មិន​ប្រែ​ចិត្ត​ទេ​នោះ(យេរេមា ២៦:១២-១៣,២០)។ ការ​ប្រកាស​នោះ​បាន​ធ្វើ​ឲ្យ​ពួក​បណ្តាជន និង​ពួក​នាម៉ឺន​នៅ​នគរ​យូដា​មាន​ការ​ខឹង​សម្បារ ហើយ​ក៏​បាន​រិះ​រក​វិធី​សម្លាប់​ហោរា​ទាំង​ពីរ។ ពួក​គេ​ទទួល​ជោគ​ជ័យ​នៅ​ក្នុង​ការ​សម្លាប់​លោក​អ៊ូរីយ៉ា។ គាត់​បាន​រត់​គេច​ទៅ​នគរ​អេស៊ីព្ទ តែ​ត្រូវ​គេ​ចាប់​ខ្លួន​ត្រឡប់​មក​វិញ ដើម្បី​ឲ្យ​ស្តេច​កាត់​ទោស ហើយ​ស្តេច​ក៏​បាន​សម្រេច​ឲ្យ​គេ​ប្រហារ​ជីវិត​គាត់ នឹង​ដាវ(ខ.២៣)។ ហេតុ​អ្វី​ពួក​គេ​មិន​បាន​សម្លាប់​លោក​យេរេមា? ព្រោះ​លោក​អ័ហ៊ីកាម ​“ជួយ​ខាង​យេរេមា ដើម្បី​មិន​ឲ្យ​គេ​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ជន​ឲ្យ​គេ​សំឡាប់​លោក​ឡើយ”(ខ.២៤)។

យើង​ប្រហែល​មិន​ដឹង​ថា មាន​នរណា​ខ្លះ​ដែល​កំពុង​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​ឡើយ ប៉ុន្តែ យើង​ប្រហែល​ជា​ដឹង​ថា មាន​នរណា​ខ្លះ​ដែល​កំពុង​តែ​ត្រូវ​ការ​ជំនួយ​របស់​យើង។ តើ​នរណា​ខ្លះ​កំពុង​តែ​ត្រូវ​គេ​ជាន់​ឈ្លី​សិទ្ធិ​សេរីភាព?…