ប្រភេទ  |  នំម៉ាណាប្រចាំថ្ងៃ

ផលចំណេញពីការវិនិយោគ

កាល​ពី​ឆ្នាំ​១៩៩៥ អ្នក​វិនិយោគ​ផ្សា​ហ៊ុន​នៅ​អាមេរិក បាន​ទទួល​ផល​ចំណេញ​ ក្នុង​កំរិត​ដ៏​ច្រើន​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​ផ្សាហ៊ុន ដោយ​ជា​មធ្យម​ពួក​គេ​បាន​ទទួល​ផល​ចំណេញ​ ៣៧,៦ ភាគ​រយ ពី​ប្រាក់​ដុល្លា​ដែល​ពួក​គេ​បាន​ដាក់​ក្នុង​ផ្សា​ហ៊ុន។ បន្ទាប់​មក នៅ​ឆ្នាំ​២០០៨ អ្នក​វិនិយោគ​ផ្សា​ហ៊ុន​បាន​ខាត​បង់ ក្នុង​កំរិត ដែល​ស្ទើរ​តែ​ស្មើ​កំរិត​នៃការ​ចំពេញ​កាល​ពី​ឆ្នាំ១៩៩៥ គឺ​បាន​ខាត​បង់ ៣៧,០ ភាគ​រយ។ នៅ​ចន្លោះ​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ​២០០៨ ផលចំណេញ​បាន​ពី​ផ្សាហ៊ុន មាន​ការ​ឡើង​ចុះ​ជា​និច្ច ធ្វើ​អ្នក​ដែល​បាន​ដាក់​លុយ​ក្នុង​ផ្សា​ហ៊ុន​ មាន​ការ​ភ័យ​ខ្លាច នៅ​ពេល​ខ្លះ ដោយ​មិន​ដឹង​ថា ការ​វិនិយោគ​របស់​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា។

មាន​ពេល​មួយ ព្រះ​យេស៊ូវ​បាន​ធានា​ដល់​អ្នក​ដើរ​តាម​ទ្រង់​ថា ពួក​គេ​នឹង​បាន​ទទួល​ផល​ចំណេញ​ដ៏​អស្ចារ្យ ពី​ការ​យក​ជីវិត​ទៅ​វិនិយោគ នៅ​ក្នុង​ទ្រង់។ ពួក​គេ​បាន “លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង ដើម្បី​ដើរ​តាម​ទ្រង់” ដោយ​ចាក​ចេញ​ពី​ផ្ទះ ​ការងារ ឋានៈ និង​ក្រុម​គ្រួសារ ដើម្បី​ផ្ញើ​ជីវិត​លើ​ទ្រង់​(ម៉ាកុស ១០:២៨)។ ប៉ុន្តែ ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ព្រួយ​បារម្ភ ដោយ​ខ្លាច​មិន​បាន​ទទួល​ផល​ចំណេញ​ពី​ការ​លះ​បង់​របស់​ខ្លួន បន្ទាប់​ពី​បាន​ឃើញ​បុរស​អ្នក​មាន​ម្នាក់ កំពុង​តែ​តយុទ្ធ​នឹង​ចំណង​នៃ​ទ្រព្យ​សម្បត្តិ​ក្នុង​លោកិយ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​តប​ថា អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​លះ​បង់ ដើម្បី​ទ្រង់ “នឹង​បាន​ទទួល​ជា​១​រយ​ភាគ​ឡើង ក្នុង​សម័យ​នេះ​ ហើយ​ដល់​បរលោក​នាយ នឹង​បាន​ជីវិត​រស់​អស់​កល្ប​ជានិច្ច​ផង”(ខ.៣០)។ នេះ​ជា​ផល​ចំណេញ ដែល​លើស​ផល​ចំណេញ​ទាំង​អស់ ដែល​ផ្សា​ហ៊ុន​អាច​ផ្តល់​ឲ្យ​យើង។

យើង​មិន​ចាំ​បាច់​ត្រូវ​ព្រួយ​បារម្ភ អំពី “អត្រា​ការ​ប្រាក់” នៅ​ក្នុង​ការ​វិនិយោគ​ខាង​វិញ្ញាណ…

ពេលដែលអ្នកមិនត្រូវបានជ្រើសរើស

ថ្ងៃ​មួយ មិត្ត​ភកិ្ត​ខ្ញុំ​ម្នាក់​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក ដោយ​ប្រកាស់​ថា គាត់​បាន​បញ្ចប់​គម្រោង​មួយ។ អ្នក​ដទៃ​បាន​អប​អរ​គាត់ ប៉ុន្តែ ការ​បង្ហោះ​សារ​នោះ​បាន​ចាក់​ដោត​ចិត្ត​ខ្ញុំ​ណាស់។ គឺ​ខ្ញុំ​ទេ​ដែល​ជា​អ្នក​គួរ​តែ​ធ្វើ​គម្រោង​នោះ តែគេ​បាន​មើល​រំលង​ខ្ញុំ ហើយ​ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​ទេ។

លោក​យ៉ូសែប​ក៏​ធ្លាប់​ត្រូវ​បាន​ព្រះ​ជា​ម្ចាស់​មើល​រំលង​ផង​ដែរ ហើយ​គាត់​ដឹង​ថា មូល​ហេតុ​អ្វី។ លោក​យ៉ូសែប​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ពីរ​នាក់ ដែល​ត្រូវ​ជំនួស​លោក​យ៉ូដាស ដែល​បាន​ក្បត់​ព្រះ​យេស៊ូវ។ ពួក​សាវ័ក​ក៏​បាន​អធិស្ឋាន​ថា “ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំង​ឡាយ​អើយ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ទ្រង់​រើស​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​២​នេះ”(កិច្ចការ ១:២៤)។ ពេល​នោះ​ព្រះ​ជា​ម្ចាស់​មិន​បាន​ជ្រើស​រើស​លោក​យ៉ូសែប​ទេ។ បន្ទាប់​មក ទ្រង់​ក៏​បាន​ប្រកាស់ អំពី​ការ​សម្រេច​ព្រះ​ទ័យ​របស់​ទ្រង់ ដល់​ពួក​គេ ពេល​ដែល​គេ​ចាប់​ឆ្នោត​ត្រូវ​លោក​ម៉ាត់ធាស(ខ.២៦)។

ពួក​សាវ័ក​អប​អរសាទរ លោក​ម៉ាត់​ធាស ប៉ុន្តែ ខ្ញុំ​ឆ្ងល់​ថា ចុះ​ចំណែក​ឯ​លោក​យ៉ូសែប​វិញ។ តើ​គាត់​អាច​ទទួល​យកការ​បដិសេធន៍​នេះ ដោយ​របៀប​ណា? តើ​គាត់​មាន​អារម្មណ៍​ថា គេ​បាន​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​គាត់ និង​មាន​អារម្មណ៍​អាណិត​ខ្លួន​ឯង ហើយ​មាន​អារម្មណ៍​ដាច់​ឆ្ងាយ​ពី​អ្នក​ដទៃ​ឬ? ឬ​មួយ​គាត់​បាន​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់ ហើយបាន​បន្ត​បំពេញ​តួនាទី​គាំ​ទ្រ​ពួក​សាវ័ក ដោយ​ចិត្ត​ក្លៀវ​ក្លា?

ខ្ញុំ​ដឹង​ថា គាត់​ត្រូវ​សម្រេច​ចិត្ត​ថា ត្រូវ​ធ្វើ​ដូច​ម្តេច ស្ថិត​ក្នុង​ពេល​នោះ។ ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ក៏​ត្រូវ​សម្រេច​ចិត្ត​ធ្វើ​ដូច​ម្តេច​។ យើង​មិន​ត្រូវ​និយាយ​ថា យើង​មាន​ការ​ខ្មាស់​អៀន ដែល​គេ​មិន​ជ្រើស​រើស​យើង ហើយ​យើង​មិន​ត្រូវ​រង់​ចាំ​មើល ​គេ​ទទួល​ផល​វិបាក ដែល​កើត​ឡើង ដោយ​សារ​ការ​មិន​ជ្រើស​រើស​យើង​នោះ​ឡើយ។ ការ​សម្រេច​ចិត្ត​ធ្វើ​ដូច​នេះ ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ជាង​មុន តែ​វា​មាន​ភាព​អាត្មា​និយម​ណាស់។

ព្រះគម្ពីរ​បាន​ចែង​ថា…

គង់នៅជាមួយយើង

មាន​ពេល​មួយ ពេល​ខ្ញុំ​ដើរ​ទិញ​ឥវ៉ាន់ ក្នុង​ហាង​ទំនិញ ខ្ញុំ​ឃើញ​ស្រ្តី​ម្នាក់ កំពុង​ឈរ​សម្លឹង​មើល​ទៅ​ធ្នើរ​ដាក់​ទំនិញ ដែល​នៅ​ខ្ពស់​ជាង​គេ។ នៅ​លើ​ធ្នើរ​នោះ ខ្ញុំ​ឃើញ​មាន​ដប​ទឹក​ជ្រលក់​ស្ពេ​កាទី (នំ​បញ្ចុក​អ៊ីតាលី)ជា​ច្រើន​ដប។​ ខ្ញុំ​ក៏​កំពុង​តែ​ឈរ​នៅ​ក្បែរ​គាត់ អស់​ពេល​ពីរ​បី​នាទី ដោយ​ភ្នែក​ផ្តោត​ទៅ​រក​ធ្នើ​ឥវ៉ាន់​នោះ​ផង​ដែរ ដោយ​មិន​ដឹង​ថា ត្រូវ​ជ្រើស​រើស​យក​ដប​មួយ​ណា។ នាង​បាន​មើល​ទៅ​ធ្នើ​នោះ​ទាល់​តែ​ភ្លឹក មិន​ដឹង​ថា ខ្ញុំ​កំពុង​តែ​ឈរ​នៅ​ក្បែរ​នោះ​ទេ។ ខ្ញុំ​មិន​មាន​បញ្ហា នៅ​ក្នុង​ការ​ឈោង​ទៅ​រក​ធ្នើ​ដែល​នៅ​គេ​នោះ​ទេ ព្រោះ​ខ្ញុំ​មាន​កម្ពស់​ខ្ពស់​គួរ​សម​ដែរ។ តែ​នាង​មាន​កម្ពស់​ទាប​ពេក មិន​អាច​ឈោង​ដល់ បាន​ជា​ខ្ញុំ​សួរ​នាំ​នាង​ថា តើ​ខ្ញុំ​អាច​ជួយ​នាង​បាន​ទេ។ គាត់​ក៏​ភ្ញាក់​ខ្លួន​ព្រើត ហើយ​និយាយ​ប្រាប់​ខ្ញុំ​ថា គាត់​មិន​ដឹង​សោះ​ថា ខ្ញុំកំពុង​ឈរ​ក្បែរ​នេះ។ គាត់​ក៏​ពឹង​ឲ្យ​ខ្ញុំ​ជួយ​យក​ដប​នោះ​ឲ្យ​គាត់​ ។

ពួកសាវ័ក​ក៏​ធ្លាប់​ជួប​រឿង​ដូច​នេះ​ផង​ដែរ ពេល​ដែល​ពួក​គេ​ជួប​ហ្វូង​មនុស្ស​ដែល​កំពុង​ឃ្លាន​អាហារ នៅ​កន្លែង​ដាច់​ស្រយ៉ាល ហើយ​ម៉ោង​ក៏​ជ្រុល​ហើយ បាន​ជា​ពួក​គេ​ទូល​សូម​ព្រះ​យេស៊ូវ ឲ្យ​ប្រាប់​ហ្វូង​មនុស្ស ឲ្យ​ត្រឡប់​ទៅ​វិញ ដើម្បី​ឲ្យពួក​គេ​អាច​ទៅ​ទិញ​អាហារ​នៅ​ភូមិ​ជុំវិញ”(ម៉ាថាយ ១៤:១៥)។ ពេល​ដែល​ព្រះ​យេស៊ូវ​ប្រាប់​ពួក​គេ ឲ្យ​ផ្គត់​ផ្គង់ហ្វូង​មនុស្ស​ទាំង​នោះ ពួក​គេ​ក៏​បាន​ឆ្លើយ​តប​ថា “នៅ​ទី​នេះ​យើង​ខ្ញុំ​គ្មាន​អ្វី​ទេ មាន​តែ​នំបុ័ង​៥​ដុំ ហើយ​និង​ត្រី​ពីរ​ប៉ុណ្ណោះ”(ខ.១៧)។ ពេល​នោះ ពួក​គេ​ហាក់​ដូច​ជា​គិត​តែ​អំពី​ការ​ខ្វះ​ខាត​របស់​ខ្លួន​ប៉ុណ្ណោះ។ តែ​ពួក​គេ​ភ្លេច​ហើយថា ព្រះ​យេស៊ូវ​កំពុង​តែ​គង់​នៅ​ក្បែរ​ពួក​គេ ដោយ​ទ្រង់​ធ្វើ​ឲ្យ​មាន​នំប៉័ង​កើន​ឡើង​ជា​ច្រើន​សណ្ឋឹក ហើយ​ទ្រង់​ក៏​ជា​នំប៉័ង​ជីវិត​ផង​ដែរ។

ជួន​កាល យើង​ផ្តោត​ចិត្ត​ទៅ​លើ​បញ្ហា​ប្រឈម​ខ្លាំង​ពេក ហើយ​ក៏​បាន​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ ដោយ​ប្រើ​ទស្សនៈ​របស់​យើង ដែល​ច្រើន​តែ​មាន​កំរិត បាន​ជា​យើង​ភ្លេច​ថា ព្រះ​គ្រីស្ទ​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ កំពុង​តែគង់​នៅ​ក្បែរ​យើង​ជា​និច្ច។ ព្រះ​អង្គ​ជា​អេម៉ាញូអែល…

គោលបំណង នៅក្នុងការឈឺចាប់ឬ?

មាន​ពេល​មួយ​អ្នក​ស្រី​ស៊ូ ហ្វេន(Siu Fen)​បាន​ទៅ​ពិនិត្យ​សុខ​ភាព រក​ឃើញ​ថា គាត់​មាន​ជម្ងឺ​ខូច​តម្រង​នោម ហើយ​ត្រូវ​ទៅ​លាង​ឈាម​ជា​ប្រចាំ អស់​មួយ​ជីវិត។ ពេល​នោះ គាត់​ចង់​បោះ​បង់​ចោល​ការ​ព្យាបាល។ ដោយសារ​គាត់​ចូល​និវត្តន៍ ហើយ​នៅ​លីវ និង​ជា​អ្នក​ជឿ​ព្រះ តាំង​ពី​យូរ​មក​ហើយ គាត់​ក៏​បាន​គិត​ថា គាត់​មិន​ត្រូវ​ការ​ពន្យា​ជីវិត​ទេ។ ប៉ុន្តែ មិត្ត​ភក្តិ​របស់​គាត់​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​បន្ត​តស៊ូ ហើយ​ទៅ​លាង​ឈាម​ឲ្យ​ទៀត​ទាត់ ដោយ​ទុក​ចិត្ត​ថា ព្រះ​ជា​ម្ចាស់​នឹង​ជួយ​គាត់។

ពីរ​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​ប្រើ​បទ​ពិសោធន៍​របស់​គាត់​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដទៃ នៅ​ពេល​ដែល​គាត់​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​ម្នាក់​ ដែល​ទៅ​ថ្វាយ​បង្គំ​នៅ​ព្រះ​វិហារ​ជា​មួយ​គាត់។ ស្រ្តី​នោះ​មាន​ជម្ងឺ​ចុះ​ខ្សោយ​កម្លាំង ហើយ​មានអារម្មណ៍​ឯ​កោ ដោយ​សារ​មាន​មនុស្ស​តិច​ណាស់ ដែល​ពិត​ជា​អាច​យល់​ អំពី​ការ​អ្វី​ដែល​នាង​កំពុង​ឆ្លង​កាត់។ ប៉ុន្តែ អ្នក​ស្រី​ស៊ូ ហ្វ៊ែន អាច​យល់​អំពី​ការ​ឈឺ​ចាប់ ក្នុង​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍​របស់​គាត់​ ហើយ​អាច​មាន​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ជា​មួយ​គាត់​ផង​ដែរ។ បទ​ពិសោធន៍​របស់​អ្នក​ស្រី​ស៊ូ ហ្វ៊ែន បាន​ជួយ​ឲ្យ​គាត់​អាច​រួម​ដំណើរ​ជា​មួយ​ស្រ្តី​នោះ ហើយ​ធ្វើ​ឲ្យ​គាត់​អាច​ផ្តល់​ឲ្យ​ការ​កម្សាន្ត​ចិត្ត​ជា​ច្រើន ដែល​មនុស្ស​ជា​ច្រើន​មិន​អាច​ផ្តល់​ឲ្យ​បាន។ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា ពេល​នេះ គាត់​ដឹង​ហើយ​ថា ព្រះ​ទ្រង់​នៅ​តែ​អាច​ប្រើ​គាត់។

យើង​អាច​ពិបាក​យល់​អំពី​មូល​ហេតុ ដែល​យើង​មាន​ការ​ឈឺ​ចាប់។ តែ​ព្រះ​ជា​ម្ចាស់​អាច​ប្រើ​ទុក្ខ​លំបាក​របស់​យើង តាម​របៀប​ដែល​យើង​មិន​នឹក​ស្មាន​ដល់។ ពេល​ដែល​យើង​ងាក​ទៅ​រក​ទ្រង់ ដើម្បី​ទទួល​ការ​កម្សាន្ត​ចិត្ត និង​សេចក្តី​ស្រឡាញ់ ក្នុង​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក ទ្រង់​នឹង​ចម្រើន​កម្លាំង​យើង ឲ្យ​អាច​ជួយ​អ្នក​ដទៃ។ ហេតុ​នេះ​ហើយ បាន​ជា​សាវ័ក​ប៉ុល​បាន​មើល​ឃើញ​បំណង​ព្រះ​ទ័យ​ព្រះ នៅ​ក្នុង​ទុក្ខ​លំបាក​របស់​គាត់។…

ការស្វែងរកកំណប់ទ្រព្យ

មាន​សៀវភៅ​រឿង​កុមារ​ជា​ច្រើន ដែល​និយាយ​អំពី​កំណប់។ ប៉ុន្តែ លោក​ហ្វូររេស ហ្វ៊ែន(Forrest Fenn) ដែល​ជា​មហា​សេដ្ឋី​ដ៏​ចម្លែក បាន​អៈ​អាង​ថា ខ្លួន​បាន​ទុក​ប្រអប់​មួយ​ចោល នៅ​កន្លែង​ណា​មួយ នៅ​លើ​ភ្នំ​រក់គី ដែល​ក្នុង​នោះ​មាន​គ្រឿង​អល្ល័ង្កា និង​មាស ដែល​មាន​តម្លៃ​រហូត​ដល់​២​លាន​ដុល្លា។ មនុស្ស​ជា​ច្រើន​បាន​ទៅ​រក​មើល​ប្រអប់​នោះ។ តាម​ពិត​ទៅ មាន​មនុស្ស​បួន​នាក់ ដែល​បាន​បាត់​បង់​ជីវិត នៅ​ក្នុង​ការ​ព្យាយាម​ស្វែង​រក​កំណប់​នោះ។

អ្នក​និពន្ធ​បទ​គម្ពីរ​សុភាសិត​បាន​ប្រាប់​យើង អំពី​មូល​ហេតុ ដែល​យើង​ត្រូវ​ឈប់​បង្អង់ ហើយ​គិត​ថា តើ​មាន​ទ្រព្យ​សម្បត្តិ​អ្វី ដែល​សក្តិ​សម​នឹង​ឲ្យ​យើង​ស្វែង​រក? ក្នុង​បទ​គម្ពីរ​សុភាសិត ជំពូក​៤ បុរស​ជា​ឪពុក​បាន​សរសេរ​សំបុត្រ​ផ្ញើទៅ​កូន​ប្រុស​របស់​គាត់​ទាំង​ប៉ុន្មាន ឲ្យ​រស់​នៅ​ឲ្យ​បាន​ល្អ ដោយ​ប្រាប់​ពួក​គេ​ថា ប្រាជ្ញា ឬ​យោបល គឺ​ជា​កំណប់​ទ្រព្យដែល​សក្តិ​សម​នឹង​ឲ្យ​ពួក​គេ​ស្វែង​រក ឲ្យ​ខាន​តែ​បាន(ខ.៧)។ គាត់​មាន​ប្រសាសន៍​ថា ប្រាជ្ញា​នឹង​ជួយ​នាំ​ផ្លូវ​យើង​ក្នុងការ​រស់​នៅ ការ​ពារ​យើង​ ហើយ​ក៏​ជួយ​យើង​មិន​ឲ្យ​ជំពប់​ដួល(ខ.៨-១២)។

ជា​ច្រើន​រយ​ឆ្នាំ​ក្រោយ​មក លោក​យ៉ាកុប ដែល​ជា​សាវ័ក​របស់​ព្រះ​យេស៊ូវ ក៏​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សារៈ​សំខាន់​នៃ​ប្រាជ្ញា ក្នុង​សំបុត្រ​របស់​គាត់​ផង​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្តី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្តី​មេត្តាករុណា និង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង”(យ៉ាកុប ៣:១៧)។ ពេល​ដែល​យើង​ស្វែង​រក​ប្រាជ្ញា យើង​នឹង​រក​ឃើញ​ថា អ្វី​ៗ​គ្រប់​យ៉ាង​មាន​ភាព​រីក​ចម្រើន ក្នុង​ជីវិត​យើង។

ដើម្បី​ស្វែង​រក​ប្រាជ្ញា…

កុំប្រៀបធៀប

មាន​ពេល​មួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ ឈ្មោះ ស៊ូ(Sue) បាន​និយាយ​ថា “ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​បង្ហោះ​រឿង​នេះ នៅ​ក្នុង​ហ្វេស​ប៊ុក គឺ​មិន​គ្រាន់​តែ​បង្ហោះ​ចំណុច​ល្អ​ៗ​ប៉ុណ្ណោះ​ទេ”។ កាល​នោះ​នាង​កំពុង​បញ្ចេញ​មតិ អំពី​ការ​ញាំ​អាហារ ជា​មួយ​ស្វាមី​របស់​នាង ធ្វើ​ឲ្យ​ខ្ញុំ​ផ្ទុះ​សំណើច ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ពិចារណា​ផង​ដែរ។ បណ្តាញ​សង្គម​អាច​មាន​ប្រយោជន៍​ដល់​យើង ដោយ​វា​ជួយ​ឲ្យ​យើង​ភ្ជាប់​ទំនាក់​ទំនង និង​អធិស្ឋាន​ឲ្យ​មិត្ត​ភក្តិ ដែល​នៅ​ឆ្ងាយ​ពី​យើង។ តែ​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ វា​អាច​នាំ​ឲ្យ​យើង​គិត​អំពី​ជីវិត តាម​ទស្សនៈ​ដែល​ខុស​ពី​ការ​ពិត។ យើង​ប្រហែល​ជា​ឃើញ​មនុស្ស​ជា​ច្រើន ​បាន​បង្ហោះ “រឿង​ល្អ​ៗ” តែ​យើង​អាច​យល់​ច្រឡំ ដោយ​នឹក​ស្មាន​ថា ពួក​គេ​កំពុង​រស់​នៅ ក្នុង​ជីវិត ដែល​គ្មាន​បញ្ហា ហើយ​ឆ្ងល់​ថា ហេតុ​អ្វី​ខ្លួន​យើង​ចេះ​តែ​ជួប​ញ្ហា ខុស​ពី​អ្នក​ដទៃ។

ការ​ប្រៀប​ធៀប​ខ្លួន​ឯង ជា​មួយ​អ្នក​ដទៃ ប្រាកដ​ជា​នាំ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​មិន​ខាន។ ពេល​ដែល​ពួក​សាវ័ក​ប្រៀប​ធៀប​ខ្លួន​ឯង ជា​មួយ​អ្នក​ដទៃ​(មើល លូកា ៩:៤៦ ២២:២៤) ព្រះ​យេស៊ូវ​ក៏​បាន​ហាម​ឃាត់​ពួក​គេ​ភ្លាម។  បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មិន​ទាន់​បាន​ប៉ុន្មាន​ផង ទ្រង់​បាន​ប្រាប់​លោក​ពេត្រុស អំពី​ការ​រង​ទុក្ខ ដែល​គាត់​នឹង​ទទួល ដោយ​សារ​សេចក្តី​ជំនឿ​របស់​គាត់។ បន្ទាប់​មក លោក​ពេត្រុស​ក៏​បាន​ងាក​ទៅ​លោក​យ៉ូហាន ហើយ​ទូល​សួរ​ទ្រង់​ថា “ព្រះ​អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ?”​ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​ថា “បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ”(យ៉ូហាន ២១:២១-២២)។

ត្រង់​ចំណុច​នេះ​ ព្រះ​យេស៊ូវ​បាន​ចង្អុល​បង្ហាញ​លោក​ពេត្រុស ឲ្យ​ដឹង​ថា…

ដំណឹងដ៏អស្ចារ្យ!

មាន​ពេល​មួយ​ខ្ញុំ​បាន​អាន​កាសែត​ប្រចាំ​តំបន់ ឃើញ​មាន​អត្ថ​បទ​ដ៏​ខ្លី​មួយ តែ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​កក់​ក្តៅ។ អត្ថ​បទ​នោះ​បាន​ពិពណ៌នា​ថា បន្ទាប់​ពី​អ្នក​ទោស​មួយ​ក្រុម​បាន​ចូល​រួម ក្នុង​កម្ម​វិធី​រឹត​ចំណង​គ្រួសារ ផ្អែក​ទៅ​លើ​សេចក្តី​ជំនឿ​លើ​ព្រះ ពួក​គេ​ក៏​បាន​ទទួល​ការ​អនុញ្ញាត​ដ៏​កម្រ ឲ្យ​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ខ្លួន ដោយ​បើក​ចំហ។ ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​មិន​បាន​ជួប​កូន​ៗ​របស់​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ។ ថ្ងៃ​នោះ ពួក​គេ​មិន​បាន​ជួប​គ្នា នៅ​ក្នុង​បន្ទប់ ដែល​មាន​កញ្ចក់​ខណ្ឌ​ជា​ពីរ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គេ​អាច​ប៉ះ និង​ឱប​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។ ទឹក​ភ្នែក​ពួក​គេ​ក៏​បាន​ស្រក់​ចុះ​មក ខណៈ​ពេល​ដែល​ពួក​គេ​មាន​ភាព​ស្និទ្ធ​ស្នាល កាន់​តែ​ខ្លាំង​ជា​មួយ​ក្រុម​គ្រួសារ​របស់​ខ្លួន ហើយ​របួស​របស់​ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ទទួល​ការ​ប្រោស​ឲ្យ​ជា។

សម្រាប់​អ្នក​អាន​ភាគ​ច្រើន នេះ​គ្រាន់​តែ​ជា​រឿង​ប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់​ក្រុម​គ្រួសារ​ទាំង​នោះ ការ​ឱប​គ្នា​ជា​ព្រឹត្តិ​ការណ៍ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ហើយ​សម្រាប់​អ្នក​ខ្លះ​ទៀត ដំណើរ​ការ​នៃ​ការ​អត់​ឱន​ទោស និង​ការ​ផ្សះផ្សា​ក៏​បាន​ចាប់​ផ្តើម។

ការ​អត់​ទោស​បាប ដែល​ព្រះ​ជា​ម្ចាស់​មាន​សម្រាប់​យើង និង​ការ​ផ្សះផ្សា​ដែល​ទ្រង់​បាន​ប្រទាន តាម​រយៈ​ព្រះ​រាជ​បុត្រា​ទ្រង់ គឺ​មិន​គ្រាន់​តែ​ជា​សេចក្តី​ពិត​ដ៏​សាមញ្ញ នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ​ប៉ុណ្ណោះ​ទេ។ អត្ថ​បទ​កាសែត​នៅ​ថ្ងៃ​នោះ បាន​និយាយ​អំពី​ការ​ផ្សៈផ្សា ដែល​បាន​រំឭក​យើង​ថា ការ​លៈ​បង់​របស់​ព្រះ​យេស៊ូវ គឺ​ជា​ដំណឹង​ដ៏​អស្ចារ្យ មិន​គ្រាន់​តែ​សម្រាប់​លោកិយ​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​អ្នក និង​ខ្ញុំ​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ណា​យើង​មាន​អារម្មណ៍​ថា ពិបាក​ពេក ដោយ​សារ​កំហុស​ដែល​យើង​បាន​ធ្វើ នោះយើង​អាច​តោង​ឲ្យ​ជាប់​សេចក្តី​មេត្តា​របស់​ព្រះ​។ សេចក្តី​មេត្តា​ដ៏​ស្ថិត​ស្ថេរ​របស់​ទ្រង់ គឺ​ជា​ដំណឹង​ល្អ​ដែល​ប្រកាស​ថា ដោយ​សារព្រះ​យេស៊ូវ​បាន​សុគត​ជំនួស​យើង នោះ​យើង​អាច​ចូល​មក​រក​ព្រះ​វរបិតា ដោយ​ឲ្យ​ទ្រង់​លាង​សម្អាត​បាប​របស់​យើង ឲ្យ “សដូច​ព្រិល”(ទំនុកដំកើង ៥១:៧)។ ស្ថិត​ក្នុង​ពេល​បែប​នោះ ពេល​ដែល​យើង​ដឹង​ថា…

ដោយសារមាត់កូនក្មេង

មាន​ពេល​មួយ មីសែល(Michele) ឃើញ​វ៉ាយអូឡា(Viola) ដែល​មាន​អាយុ​១០​ឆ្នាំ កំពុង​តែ​ប្រើ​មែក​ឈើ ធ្វើ​ជា​ម៉ៃក្រូហ្វូន ដើម្បី​ធ្វើ​ត្រាប់​តាម​គ្រូ​អធិប្បាយ។ មីសែល​ក៏​បាន​សម្រេច​ចិត្ត​ឲ្យ​វ៉ាយអូឡា​ឡើង​ចែក​ចាយ​ព្រះ​បន្ទូល ក្នុង​អំឡុង​ពេល​នៃ​កម្ម​វិធី​ឈោង​ចាប់ ក្នុង​ភូមិ​មួយ។ វ៉ាយអូឡា​ក៏​បាន​យល់​ព្រម។ មីសែល ដែល​ជា​បេសកជន នៅ​ប្រទេស​ស៊ូដាន​ខាង​ត្បូង ក៏​បាន​សរសេរ​ថា “ហ្វូង​មនុស្ស​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង … ពេល​ដែល​ក្មេង​ស្រី​តូច​ម្នាក់ ដែល​គេ​បាន​បោះ​បង់​ចោល បាន​ក្រោក​ឈរ ដោយ​មាន​អំណាច នៅ​ចំពោះ​ពួក​គេ ក្នុង​នាម​ជា​កូន​ស្រី​របស់​ស្តេច​លើ​អស់​ទាំង​ស្តេច ដោយ​ចែក​ចាយ ដោយ​អំណាច​ចេស្តា អំពី​ភាព​ពិត​នៃ​នគរ​ព្រះ។ ហ្វូង​មនុស្ស​ប្រហែល​ពាក់​កណ្តាល បាន​ឡើង​មក​ខាង​មុខ ដើម្បី​ទទួល​ជឿ​ព្រះ​យេស៊ូវ” (Michele Perry, Love Has a Face)។

នៅ​ថ្ងៃ​នោះ ហ្វូង​មនុស្ស​មិន​នឹក​ស្មាន​ថា នឹង​បាន​ស្តាប់​ក្មេង​ចែក​ចាយ​ព្រះ​បន្ទូល​ឡើយ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ​មួយ​ឃ្លា​ដែល​សរសេរ​ថា “ដោយ​សារ​មាត់​កូន​ក្មេង” ដែល​មាន​ប្រភព​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៨។  ក្នុង​បទ​គម្ពីរ​នេះ ស្តេច​ដាវីឌ​បាន​ចែង​ថា “ទ្រង់​បាន​តាំង​ឲ្យ​មាន​សេចក្តី​សរសើរ ដោយ​សារ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅបៅ​ដោះ ដោយ​ព្រោះ​ពួក​តតាំង​នឹង​ទ្រង់”(ខ.២)។ ក្រោយ​មក ព្រះ​យេស៊ូវ​ក៏​បាន​ដក​ស្រង់​ខគម្ពីរ​នេះ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ២១:១៦ បន្ទាប់​ពី​ពួក​សង្ឃ និង​ពួក​អាចារ្យ​បាន​រិះ​គន់​ក្មេង​ៗ ដែល​បាន​ស្រែក​សរសើរ​ដំកើង​ព្រះ​យេស៊ូវ ក្នុង​ព្រះ​វិហារ​នៅ​ក្រុង​យេរូសាឡិម។ ក្មេង​ៗ​ទាំង​នោះ​បាន​នាំ​ឲ្យ​មាន​អារម្មណ៍​រំខាន ដល់​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ​ណាស់។ ព្រះ​យេស៊ូវ​ក៏​បាន​ដក​ស្រង់​ខគម្ពីរ…

ការធ្វើការផ្អែកទៅលើព័ត៌មានខុស

កាល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​បាន​ធ្វើ​ដំណើរ ទៅ​ទី​ក្រុង​ញូយ៉ក កាល​ពី​ពេល​ថ្មី​ៗ​នេះ យើង​ចង់​ចេញ​ទៅ​ខាង​ក្រៅ ដោយ​មិន​ខ្លាច​អាកាស​ធាតុ​ត្រជាក់ ដែល​មាន​ព្រឹល​ធ្លាក់​ខ្លាំង​នៅ​ពេល​ល្ងាច។ យើង​ក៏​បាន​ជួល​ឡាន​តាក់​ស៊ី ដើម្បី​ធ្វើ​ដំណើរ​ចម្ងាយ​ជាង​៤​គីឡូ​ម៉ែត្រ ពី​សណ្ឋាគា​របស់​យើង ទៅ​កាន់​ភោជនីយ​ដ្ឋាន​របស់​ជន​ជាតិ​គុយ​បា។ ពេល​ដែល​ខ្ញុំ​បំពេញ​ព័ត៌​មាន នៅ​ក្នុង​App របស់​តាក់​ស៊ី ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​កញ្ចក់​ទូរស័ព្ទ​របស់​ខ្ញុំ​បាន​បង្ហាញ​ទឹក​ប្រាក់ $1,547.26 ដែល​ខ្ញុំ​នឹង​ត្រូវ​បង់​សម្រាប់​ការ​ធ្វើ​ដំណើរ​នោះ។ បន្ទាប់​ពី​ខ្ញុំ​សម្រួល​អារម្មណ៍​ឡើង​វិញ​ហើយ ខ្ញុំ​ក៏​បាន​ដឹងថា តាម​ពិត​ខ្ញុំ​បាន​ច្រឡំ​ប្រើ​app នោះ ដើម្បី​ស្នើ​សុំ​ឲ្យ​ឡាន​តាក់​ស៊ី​ដឹក​យើង ទៅ​ផ្ទះ​របស់​យើង​ដែល​ស្ថិត​នៅ​ចម្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រ។

បើ​អ្នក​កំពុង​តែ​ធ្វើ​ការងារ ដោយ​ពឹង​ផ្អែក​ទៅ​លើ​ព័ត៌​មាន​ខុស អ្នក​នឹង​ទទួល​លទ្ធ​ផល​អាក្រក់​មិន​ខាន។ ហេតុ​នេះហើយ​បាន​ជា​បទ​គម្ពីរ​សុភាសិត​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ “​ផ្ចង់​ចិត្ត​ឯង​ចំពោះ​សេចក្តី​ប្រៀនប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ​ដែល​ប្រកប​ដោយ​ដំរិះ​”(សុភាសិត ២៣:១២)។ យើង​មិន​ត្រូវ​ស្វែង​រក​យោបល់ ពី​អ្នក​ដែល​ល្ងង់​ខ្លៅ ​ដែល​តាំង​ខ្លួន​ជា​អ្នក​ចេះ ហើយ​បែរ​ខ្នង​ដាក់​ព្រះ​ជា​ម្ចាស់​នោះ​ឡើយ ពុំ​នោះ​ទេ យើង​នឹង​មាន​បញ្ហា​ជា​មិន​ខាន។ ពួក​គេ “មើល​ងាយ​ចំពោះ​ប្រាជ្ញា​នៃ​ពាក្យ​សម្តី” ហើយ​អាច​នាំ​ឲ្យ​យើង​វង្វេង ដោយ​សារ​យោបល​ដែល​គ្មាន​ប្រយោជន៍ ​ឬ​នាំ​យើង​ដើរ​ផ្លូវ​ខុស ឬ​ក៏​បោក​ប្រាស់​យើង(ខ.៩)។

ផ្ទុយ​ទៅ​វិញ យើង​អាច “ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ប្រកប​ដោយ​តម្រិះ”(ខ.១២)។ យើង​អាច​បើក​ចិត្ត​របស់​យើង ហើយទទួល​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ ដែល​ជួយ​រំដោះ​យើង គឺ​ព្រះ​បន្ទូល​នៃ​ភាព​ច្បាស់​លាស់ និង​ក្តី​សង្ឃឹម។ ពេល​ដែល​យើង​ស្តាប់​យោបល​របស់​អ្នក​ដែល​មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ អំពី​ផ្លូវ​របស់​ព្រះ ពួក​គេ​អាច​ជួយ​យើង​ឲ្យ​ទទួល និង​ដើរ​តាម​ប្រាជ្ញា​ដែល​មក​ពី​ព្រះ​អង្គ។ ហើយ​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់ នឹង​មិន​ដែល​នាំ​ឲ្យ​យើង​ដើរ​ផ្លូវ​ខុស​ឡើយ ផ្ទុយ​ទៅ​វិញ ប្រាជ្ញា​ទ្រង់​តែង​តែ​លើក​ទឹក​ចិត្ត…

អត្ថន័យនៃឈ្មោះ ហ្វ៊ីកា

ក្នុង​ក្រុង​របស់​ខ្ញុំ មាន​ហាង​កាហ្វេ​មួយ នៅ​ក្បែរ​ផ្ទះ​ខ្ញុំ ដែល​មាន​ឈ្មោះ​ថា​ ហាង​កាហ្វេ​ហ្វ៊ីកា។ ពាក្យ ហ្វ៊ីកា គឺ​ជា​ពាក្យ​ជា​ភាសា​ស៊ុយអែត ដែល​មាន​ន័យ​ថា សម្រាក​ញាំ​កាហ្វេ និង​នំ​ផ្សេង​ៗ ជា​មួយ​ក្រុម​គ្រួសារ មិត្ត​រួម​ការងារ ឬ​មិត្ត​ភក្តិ។ ខ្ញុំ​មិន​មែន​ជា​ជន​ជាតិ​ស៊ុយ​អែត​ទេ តែ​អត្ថ​ន័យ​នៃ​ពាក្យ​ហ្វ៊ីកា បាន​ពិពណ៌នា អំពី​ការ​អ្វី​ម្យ៉ាង ដែល​ខ្ញុំ​ស្រឡាញ់​បំផុត នៅ​ក្នុង​អង្គ​ព្រះយេស៊ូវ គឺ​ការ​ដែល​ទ្រង់​មាន​ទម្លាប់​ឈប់​ពី​ការងារ ដើម្បី​សោយ​អាហារ និង​សម្រាក​ជា​មួយ​អ្នក​ដទៃ។

អ្នក​ប្រាជ្ញ​ព្រះ​គម្ពីរ​ទាំង​ឡាយ​បាន​មាន​ប្រសាសន៍​ថា ព្រះ​យេស៊ូវ​មិន​បាន​សោយ​អាហារ ដោយ​ចៃដន្យ​ឡើយ។ លោកម៉ាក គ្លែនវីល(Mark Glanville) ដែល​ជា​ទេវវិទូ​បាន​ហៅ​ការ​សោយ​អាហារ​របស់​ព្រះ​អង្គ​ថា “ការ​សោយ​អាហារ​តាមបែប​អ៊ីស្រាអែល ដែល​មាន​អាហារ​ពី​មុខ ដ៏​រីក​រាយ និង​ជា​ការ​អប​អរ តាម​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ ពេល​ព្រះ​យេស៊ូវ​គង់​នៅ​តុអាហារ ព្រះ​អង្គ​បាន​សម្តែង​ចេញ​នូវ​លក្ខណៈ ដែល​ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​មាន គឺ​ធ្វើ​ជាចំណុច​កណ្តាល​នៃ​ក្តី​អំណរ ការ​អប​អរ និង​យុត្តិ​ធម៌ សម្រាប់​លោកិយ​ទាំង​មូល”។

រាប់​ចាប់​ពី​ពេល​ដែល​ទ្រង់​ប្រទាន​អាហារ​ដល់​មនុស្ស​៥​ពាន់​នាក់ រហូត​ដល់​ពេល​ដែល​ទ្រង់​សោយ​អាហារ​ជា​លើក​ចុង​ក្រោយ មុន​ពេល​ទ្រង់​សុគត និង​សូម្បី​តែ​នៅ​ពេល​ទ្រង់​សោយ​អាហារ​ជា​មួយ​អ្នក​ជឿ​ពីរ​នាក់ បន្ទាប់​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​(លូកា ២៤:៣០) ព្រះ​រាជ​កិច្ច​នៃ​តុ​អាហារ​របស់​ព្រះ​អង្គ បាន​អញ្ជើញ​យើង ឲ្យ​ផ្អាក​ភាព​មមា​ញឹក​មួយ​រយៈ​ពេល​សិន ហើយ​ចូល​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់​វិញ។ ជា​ការ​ពិត​ណាស់ ទាល់​តែ​អ្នក​ជឿ​ទាំង​ពីរ​នាក់​នោះ​បាន​ញាំ​អាហារជា​មួយ​ព្រះ​យេស៊ូវ ទើប​ពួក​គេ​មើល​ទ្រង់​ស្គាល់ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះ​អម្ចាស់​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ “ទ្រង់​យក​នំបុ័ង​មក​ប្រទាន​ពរ រួច​កាច់​ប្រទាន​ទៅ​ឲ្យ​គេ។ នោះ​ភ្នែក​គេ​បាន​បើក​ភ្លឺ​ឡើង…