ការស្វែងរកព្រះជាម្ចាស់
យើងអាចទទួលការលើកទឹកចិត្ត ពេលដែលយើងឃើញគេបង្ហាញចេញនូវចិត្តឆេះឆួល និងប្តូរផ្តាច់ នៅក្នុងការដេញតាមក្តីស្រមៃរបស់ខ្លួន។ ឧទាហរណ៍ : យុវតីម្នាក់ដែលខ្ញុំបានស្គាល់ បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ កាលពីពេលថ្មីៗនេះ ក្នុងរយៈពេលតែ៣ឆ្នាំ ដែលនោះជាកិច្ចការដែលទាមទាឲ្យមានការប្តេជ្ញាចិត្តទាំងស្រុង។ មិត្តភក្តិរបស់ខ្ញុំម្នាក់ចង់បានរថយន្តមួយប្រភេទ ដូចនេះគាត់ក៏បានខិតខំដុតនំលក់ ទាល់តែគាត់សម្រេចគោលដៅ។ មនុស្សម្នាក់ទៀត ដែលធ្វើការក្នុងផ្នែកលក់ បានព្យាយាមជួបអតិថិជនឲ្យបាន១រយនាក់ ជារៀងរាល់សប្តាហ៍។
ការព្យាយាមស្វែងរកអ្វី ដែលមានតម្លៃនៅលើផែនដី អាចជារឿងល្អ តែមានការស្វែងរកមួយប្រភេទទៀត ដែលសំខាន់ជាងនេះ ដែលយើងត្រូវតែយកមកគិត។
កាលស្តេចដាវីឌកំពុងតែជួបភាពអស់សង្ឃឹម នៅក្នុងវាលរហោស្ថាន ទ្រង់បានសរសេរថា “ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត”(ទំនុកដំកើង ៦៣:១)។ ខណៈពេលដែលស្តេចដាវីឌស្រែករកព្រះអម្ចាស់ ព្រះអង្គក៏បានយាងចូលមកជិតក្សត្រអង្គនេះដែលកំពុងនឿយព្រួយ។ មានតែព្រះវត្តមានរបស់ព្រះជាម្ចាស់ទេ ដែលអាចចម្អែតការស្រេកឃ្លានខាងវិញ្ញាណ ដែលស្តេចដាវីឌមានចំពោះព្រះអង្គ។
ស្តេចដាវីឌក៏បាននឹកចាំ អំពីពេលដែលទ្រង់បានជួបជាមួយព្រះជាម្ចាស់ ក្នុង “ទីបរិសុទ្ធ”(ខ.២) និងបានពិសោធនឹងក្តីស្រឡាញ់របស់ព្រះអង្គដែលវិសេសលើសអ្វីៗទាំងអស់(ខ.៣) ហើយសរសើរដំកើងព្រះអង្គ ជារៀងរាល់ថ្ងៃ ដោយរកបានភាពស្កប់ចិត្តក្នុងព្រះអង្គ ដូចបានសោយម្ហូបអាហារដ៏បរិបូរ និងស្កប់ស្កល់(ខ.៤-៥)។
សូម្បីតែនៅពេលយប់ ទ្រង់ក៏បានជញ្ជឹងគិតអំពីភាពធំប្រសើររបស់ព្រះ ដោយទទួលស្គាល់ជំនួយ និងការការពាររបស់ព្រះអង្គ(ខ.៦-៧)។
នៅថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលចិត្តយើង ឲ្យស្វែងរកព្រះជាម្ចាស់ ឲ្យអស់ពីចិត្ត។ កាលណាយើងបានតោងព្រះអង្គឲ្យជាប់ហើយ ព្រះអង្គនឹងលើកយើងឡើង ដោយព្រះហស្តស្តាំដ៏មានចេស្តា និងសេចក្តីស្រឡាញ់។ តាមរយៈការដឹកនាំរបស់ព្រះវិញ្ញាណ ចូរយើងចូលទៅជិតព្រះដែលបានបង្កើតអ្វីៗគ្រប់យ៉ាង។…
ទុក្ខសោកប្រែជាអំណរ
លោកជីម(Jim) និងលោកជេមី ដាច់ឆ័រ(Jamie Dutcher) គឺជាអ្នកផលិតខ្សែភាពយន្ត ដែលមានឈ្មោះល្បី ដោយសារពួកគេមានការយល់ដឹង អំពីសត្វឆ្កែចចក។ ពួកគេបានពិពណ៌នាថា ពេលណាឆ្កែចចកសប្បាយចិត្ត ពួកវាគ្រវីកន្ទុយ ហើយប្រលែងគ្នាលេង។ ប៉ុន្តែ បន្ទាប់ពីសមាជិកណាមួយ របស់ហ្វូងចចកងាប់ ពួកវាក៏បានកាន់ទុកអស់ជាច្រើនសប្តាហ៍។ ពួកវានាំគ្នាទៅកន្លែងដែលសមាជិកនោះស្លាប់ ដោយបង្ហាញចេញនូវការសោកសង្រេង ដោយទម្លាក់កន្ទុយចុះ ហើយស្រែកលូយ៉ាងស្រងេះស្រង៉ោច។
ការសោកសង្រេង គឺជាអារម្មណ៍ដែលមានអំណាចណាស់ ដែលយើងរាល់គ្នាសុទ្ធតែឆ្លងកាត់ ជាពិសេស នៅពេលបាត់បង់មនុស្សជាទីស្រឡាញ់ ឬបាត់បង់ក្តីសង្ឃឹម។ នាងម៉ារា ម៉ាក់ដាឡា មានការសោកសង្រេងយ៉ាងខ្លាំង នៅពេលដែលព្រះយេស៊ូវសុគត។ នាងស្ថិតក្នុងចំណោមអ្នកគាំទ្រព្រះយេស៊ូវ ហើយបានធ្វើដំណើរជាមួយព្រះអង្គ និងពួកសិស្ស(លូកា ៨:១-៣)។ ប៉ុន្តែ ការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង បាននាំឲ្យនាងសោកសង្រេង។ អ្វីដែលនាងអាចធ្វើថ្វាយព្រះយេស៊ូវនៅពេលនោះ គឺការបញ្ចប់ការចាក់ប្រេងក្រអូបពីលើព្រះសពរបស់ព្រះអង្គ សម្រាប់ការបញ្ចុះសព ជាកិច្ចការដែលត្រូវបានបង្អាក់ ដោយសារថ្ងៃបុណ្យឈប់សម្រាក។ ប៉ុន្តែ សូមយើងស្រមៃថា នាងម៉ារាមានអារម្មណ៍ដូចម្តេច ពេលដែលបានទៅដល់ផ្នូរ មិនឃើញព្រះសព តែបានឃើញព្រះអង្គសង្រ្គោះមានព្រះជន្មរស់ឡើងវិញ។ ពីដំបូងនាងមិនស្គាល់បុរសដែលឈរនៅពីមុខនាងទេ តែពេលដែលនាងបានឮសម្លេងព្រះអង្គមានបន្ទូលហៅឈ្មោះនាង នាងក៏បានដឹងថា បុរសនោះជាព្រះយេស៊ូវ! ភ្លាមនោះ ការសោកសង្រេងក៏បានប្រែក្លាយជាក្តីអំណរ។ ពេលនេះ នាងម៉ារាមានដំណឹងដ៏រីករាយ ដើម្បីចែករំលែកប្រាប់គេថា នាងបានឃើញព្រះអម្ចាស់ហើយ(យ៉ូហាន ២០:១៨)។
ព្រះយេស៊ូវបានយាងចូលក្នុងលោកិយដ៏ងងឹត…
វាំងននរហែក
ពេលដែលយន្តហោះធ្វើដំណើរ ចូលដល់ល្បឿនមធ្យមរបស់វា អ្នកបម្រើនៅលើយន្តហោះក៏បានបើកវាំងនន ដែលបានបាំងបន្ទប់អ្នកដំណើរថ្នាក់ជាន់ខ្ពស់ ហើយខ្ញុំក៏បាននឹកចាំ អំពីភាពខុសគ្នាយ៉ាងខ្លាំង រវាងតំបន់ផ្សេងៗនៅក្នុងយន្តហោះ។ អ្នកដំណើរខ្លះត្រូវឡើងជិះយន្តហោះមុនគេ ដោយអរសប្បាយនឹងកៅអីដែលល្អជាងគេ ដែលមានកន្លែងទ្រជើង និងសេវ៉ាកម្មផ្ទាល់ខ្លួន ដោយសារពួកគេមានលទ្ធភាពបង់ប្រាក់ច្រើនជាង ដើម្បីឲ្យបានកន្លែងអង្គុយល្អជាង។ វាំងនននោះក៏បានរំឭកខ្ញុំផងដែរ អំពីការបែងចែករវាងខ្ញុំ និងពួកគេ។
ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិទាំងមូល យើងក៏អាចរកឃើញការបែងចែកទីកន្លែង សម្រាប់ក្រុមមនុស្សផ្សេងគ្នាផងដែរ។ ជាក់ស្តែងការបែងចែកទីកន្លែង ក្នុងព្រះវិហាររបស់ព្រះ នៅទីក្រុងយេរូសាឡិម ត្រូវបានអនុវត្តផងដែរ តែមិនមែនដោយសារក្រុមមួយមានលទ្ធភាពបង់ប្រាក់ច្រើនជាងក្រុមមួយទៀតនោះឡើយ។ អស់អ្នកដែលមិនមែនជាជនជាតិយូដា ត្រូវបានអនុញ្ញាតឲ្យថ្វាយបង្គំព្រះតែនៅក្នុងទីធ្លាខាងក្រៅប៉ុណ្ណោះ។ បន្ទាប់មក គឺទីធ្លាសម្រាប់ស្រ្តី ដែលនៅជិតទីធ្លាដែលគេបានរៀបចំសម្រាប់តែប្រុសៗ។ ជាចុងក្រោយ ទីបរិសុទ្ធបំផុតគឺជាកន្លែងដែលព្រះជាម្ចាស់បង្ហាញព្រះអង្គទ្រង់ តាមរបៀបពិសេសខុសពីកន្លែងផ្សេង។ កន្លែងនោះត្រូវបានបិទបាំងដោយវាំងននមួយ សម្រាប់ឲ្យសង្ឃតែម្នាក់ចូលទៅក្នុងនោះ មួយឆ្នាំម្តង ដោយមានការញែកជាបរិសុទ្ធជាមុន(ហេព្រើរ ៩:១-១០)។
ប៉ុន្តែ អ្វីដែលអស្ចារ្យនោះគឺ ការបែងចែកនោះលែងមានទៀតហើយ។ ព្រះយេស៊ូវបានលប់បំបាត់រនាំងណាក៏ដោយ ដែលអាចរារាំងមនុស្សមិនឲ្យចូលទៅរកព្រះ ជាពិសេសអំពើបាប ដែលជារនាំងធំបំផុត(១០:១៧)។ វាំងនននៅព្រះវិហារយេរូសាឡិមបានរហែកជាពីរ នៅពេលដែលព្រះយេស៊ូវសុគត(ម៉ាថាយ ២៧:៥០-៥១) គឺជាសញ្ញាបញ្ជាក់ថា ព្រះកាយរបស់ព្រះអង្គដែលបានជាប់ឆ្កាង បានដករនាំងទាំងអស់ ដែលបានរារាំងមនុស្សមិនឲ្យចូលព្រះវត្តមានព្រះ។ គ្មានរនាំងណា ដែលចំាបាច់ត្រូវរារាំងអ្នកជឿទាំងអស់ មិនឲ្យពិសោធនឹងសិរីល្អ និងសេចក្តីស្រឡាញ់របស់ព្រះដ៏រស់ទៀតឡើយ។ —Lisa M. Samra
ការឈរយ៉ាងមាំមួន
អេទ្រាន(Adrian) និងក្រុមគ្រួសាររបស់គាត់បានទទួលរងការបៀតបៀន ដោយសារពួកគេជឿព្រះយេស៊ូវ នៅក្នុងប្រទេសដែលពួកគេរស់នៅ។ តែក្នុងពេលដ៏ពិបាកនោះ ពួកគេបានបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដល់អ្នកដទៃ។ មានពេលមួយ គាត់បានឈរនៅក្នុងទីធ្លាព្រះវិហាររបស់គាត់ ដែលដិតដាមទៅដោយស្នាមគ្រាប់កំាភ្លើងជាច្រើនគ្រាប់ ដោយសារពួកភារវករបានប្រើប្រាស់ទីកន្លែងនោះ ជាកន្លែងហ្វឹកហាត់។ គាត់ក៏បានប្រកាស់ប្រាប់គេថា “ថ្ងៃនេះជាថ្ងៃសុក្រដ៏ប្រសើរ ជាថ្ងៃដែលយើងនឹកចាំថា ព្រះយេស៊ូវបានរងទុក្ខជំនួយយើង នៅលើឈើឆ្កាង”។ ហើយគាត់ក៏បានបន្តរងទុក្ខវេទនា ហើយអ្នកជឿទាំងឡាយអាចយល់ អំពីបញ្ហានេះ។ ប៉ុន្តែ ក្រុមគ្រួសារគាត់បានសម្រេចចិត្តបន្តរស់នៅទីនោះ។ ពួកគេនិយាយថា “យើងបន្តរស់នៅទីនេះ យើងនៅតែឈរឲ្យមាំមួន”។
គ្រីស្ទបរិស័ទទំាងនេះ បានយកគំរូតាមអស់អ្នកដែលបានឈរមើលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង(ម៉ាកុស ១៥:៤០)។ ស្រ្តីទាំងនោះមានដូចជា ម៉ារាពីស្រុកម៉ាក់ដាឡា១ និងម៉ារា ជាម្តាយយ៉ាកុបតូច និងយ៉ូសេ១ ហើយនិងសាឡូមេ១ ក៏មានស្ត្រីឯទៀតជាច្រើន ដែលសុទ្ធតែហ៊ានឈរនៅទីនោះ ព្រោះតាមធម្មតា មិត្តភក្តិ និងក្រុមគ្រួសាររបស់បុគ្គលដែលជាសត្រូវរបស់រដ្ឋ អាចត្រូវគេសើចចម្អក និងដាក់ទោស។ តែស្រ្តីទាំងនេះបានបង្ហាញចេញនូវសេចក្តីស្រឡាញ់ចំពោះព្រះយេស៊ូវ ដោយបន្តឈរនៅទីនោះ នៅក្បែរព្រះអង្គ។ ពួកគេបានដើរតាមព្រះអង្គ និងផ្គត់ផ្គង់តម្រូវការរបស់ព្រះអង្គ នៅស្រុកកាលីឡេរួចមកហើយ (ខ.៤១) តែពួកគេនៅតែបន្តឈរ នៅក្បែរព្រះអង្គ នៅពេលដែលព្រះអង្គមានតម្រូវការដ៏ជ្រាលជ្រៅបំផុត។
នៅថ្ងៃនេះ ពេលដែលយើងនឹកចាំ អំពីអំណោយដ៏អស្ចារ្យបំផុតរបស់ព្រះអង្គសង្រ្គោះ និងការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ចូរយើងចំណាយពេលពិចារណា អំពីរបៀបដែលយើងអាចឈរឲ្យមាំមួន ថ្វាយព្រះយេស៊ូវ ខណៈពេលដែលយើងប្រឈមមុខដាក់ទុក្ខលំបាកជាច្រើនប្រភេទ(មើលយ៉ាកុប ១:២-៤)។ ចូរយើងគិតអំពីបងប្អូនរួមជំនឿនៅទូទាំងពិភពលោក…
តាមពីក្រោយយ៉ាងប្រកិត
ធូលីដីបានធ្លាក់ចុះមក ខណៈពេលដែលខ្ញុំដើរតាមលោកលី ប៉ាវ(Li Bao) ឡើងតាមផ្លូវ ដែលគេបានចោះកាត់ចំហៀងភ្នំ នៅភូមិភាគកណ្តាលនៃប្រទេសចិន។ ខ្ញុំមិនដែលធ្លាប់ធ្វើដំណើរតាមផ្លូវនេះពីមុខមកទេ ហើយខ្ញុំមិនអាចមើលឃើញផ្លូវនៅពីមុខខ្ញុំលើសពីមួយជំហាន ឬមើលដឹងថា ជ្រោះដែលនៅខាងឆ្វេងដៃយើង ចោទប៉ុណ្ណាទេ។ ខ្ញុំក៏បានលេបទឹកមាត់ ហើយតាមពីក្រោយលោកលីយ៉ាងប្រកិត។ ខ្ញុំមិនដឹងថា យើងកំពុងតែទៅទីណា ឬវានឹងត្រូវចំណាយពេលយូរប៉ុណ្ណាទេ តែខ្ញុំបានទុកចិត្តមិត្តភក្តិខ្ញុំម្នាក់នេះ។
បទពិសោធន៍ពេលនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកថូម៉ាស ជាសាវ័កដែលហាក់ដូចជាត្រូវការការធានាជានិច្ច។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសិស្សព្រះអង្គថា ព្រះអង្គត្រូវតែយាងឡើងស្ថានសួគ៌វិញ ដើម្បីរៀបចំកន្លែងឲ្យពួកគេ ហើយពួកគេក៏បានស្គាល់ផ្លូវទៅកន្លែងដែលព្រះអង្គនឹងយាងទៅផងដែរ(យ៉ូហាន ១៤:៤)។ ពេលនោះ ថូម៉ាសក៏បានជជីកសួរ តាមហេតុផលរបស់គាត់ថា “ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងជាទ្រង់យាងទៅឯណាទេ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន?”(ខ.៥)។
ព្រះយេស៊ូវមិនបានបំបាត់ការសង្ស័យរបស់លោកថូម៉ាស ដោយពន្យល់គាត់ អំពីកន្លែងដែលព្រះអង្គនឹងយកពួកគេទៅនោះទេ។ ព្រះអង្គគ្រាន់តែបានធានាដល់ពួកសាវ័កថា ព្រះអង្គជាផ្លូវទៅកាន់ទីកន្លែងនោះ។ ហើយការដែលព្រះអង្គមានបន្ទូលតែប៉ុណ្ណេះ គឺគ្រប់គ្រាន់ហើយ។
យើងក៏មានសំណួរ អំពីអនាគតរបស់យើងផងដែរ។ គ្មាននរណាម្នាក់ដឹងច្បាស់ថា ខ្លួននឹងជួបរឿងអ្វីខ្លះឡើយ។ ជីវិតរបស់យើងពេញទៅដោយផ្លូវដែលបត់ចុះបត់ឡើង ដែលយើងមិនអាចមើលឃើញជាមុន។ តែវាមិនអីទេ។ ការដែលយើងបានស្គាល់ព្រះយេស៊ូវ នោះគឺគ្រប់គ្រាន់ហើយ ព្រោះព្រះអង្គ “ជាផ្លូវ ជាសេចក្តីពិត និងជាជីវិត”(ខ.៦)។
ព្រះយេស៊ូវជ្រាបអំពីអនាគតរបស់យើង។ ព្រះអង្គបានត្រាស់ហៅយើង ឲ្យដើរតាមព្រះអង្គយ៉ាងប្រកិត។ —Mike Wittmer
វីរូស COVID-19 និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ
សព្វថ្ងៃនេះ នរណាៗក៏និយាយអំពីវីរូសកូរ៉ូណាដែរ ហើយភាពច្របូកច្របល់បានកើតឡើង ស្ទើរគ្រប់ទីកន្លែង ក្នុងពិភពលោក ដោយសារតែការរាតត្បាតជាសកលនេះ។ ពិធីបុណ្យព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ជិតមកដល់ហើយ ប៉ុន្តែ ការរាតត្បាតនៃមេរោកកូរ៉ូណាហាក់ដូចជាបានក្លាយជារឿងដែលគេបានយកមកគិតច្រើនជាងគេ។ ប៉ុន្តែ ខ្ញុំមិនជឿថា ក្នុងរយៈពេល១ពាន់ ឬ២ពាន់ឆ្នំាខាងមុខ គេនឹងនៅតែបន្តជជែកគ្នាអំពីវីរូសកូវីឌ-១៩ ទៀតឡើយ។ ប៉ុន្តែ គេនឹងមិនឈប់ជជែកគ្នា អំពីការមានព្រះជន្មរស់ឡើងវិញ របស់ព្រះយេស៊ូវឡើយ។…
ព្រះជាម្ចាស់មានតម្លៃលើសអ្វីៗទាំងអស់
កាលពីមុន ម្តាយរបស់ខ្ញុំធ្លាប់ទទួលការឈឺចាប់ ដោយសារអ្នកជឿដទៃទៀត ហេតុនេះហើយ គាត់ក៏ឆ្លើយតបចំពោះខ្ញុំ ដោយកំហឹង ពេលដែលបានដឹងថា ខ្ញុំបានថ្វាយជីវិតដល់ព្រះអង្គ។ គាត់ក៏បាននិយាយមកកាន់ខ្ញុំថា “តើពេលនេះ កូននឹងវិនិច្ឆ័យម៉ាក់ឬ? ម៉ាក់មិនឲ្យកូនវិនិច្ឆ័យម៉ាក់ជាដាច់ខាត”។ គាត់ក៏បានបិទទូរស័ព្ទ ហើយមិនព្រមនិយាយរកខ្ញុំពេញមួយឆ្នាំ។ ពេលនោះ ខ្ញុំមានអារម្មណ៍សោកសៅណាស់ ប៉ុន្តែ ទីបំផុត ខ្ញុំក៏បានដឹងថា ទំនាក់ទំនងដែលខ្ញុំមានជាមួយព្រះជាម្ចាស់ សំខាន់ជាងទំនាក់ទំនងជាមួយមនុស្សដែលខ្ញុំបានឲ្យតម្លៃបំផុត។ ខ្ញុំក៏បានអធិស្ឋានឲ្យគាត់ រៀងរាល់ពេលគាត់បដិសេធមិនព្រមលើកទូរស័ព្ទ ហើយក៏បានសូមឲ្យព្រះជួយខ្ញុំអាចបង្ហាញសេចក្តីស្រឡាញ់ចំពោះគាត់។
ទីបំផុត យើងក៏បានផ្សះផ្សារគ្នា។ ពីរបីខែក្រោយមក គាត់ក៏បាននិយាយថា “កូនមានការផ្លាស់ប្តូរច្រើនណាស់។ ម៉ាក់គិតថា ម៉ាក់ចង់ស្តាប់កូននិយាយអំពីព្រះយេស៊ូវ ជាបន្ថែមទៀត”។ មិនយូរប៉ុន្មាន គាត់ក៏បានទទួលជឿព្រះគ្រីស្ទ ហើយរស់នៅក្នុងជីវិតដែលនៅសល់ ដោយស្រឡាញ់ព្រះជាម្ចាស់ និងស្រឡាញ់អ្នកដទៃ។
ខ្ញុំក៏មានការពិបាកនៅក្នុងការលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីដើរតាមព្រះអង្គផងដែរ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំាអំពីរឿងបុរសអ្នកមានម្នាក់ ដែលបានស្កាត់មកជួបព្រះយេស៊ូវ ដើម្បីសួរព្រះអង្គ ពីរបៀបទទួលជីវិតអស់កល្បជាមរតក ប៉ុន្តែ បុរសនោះក៏បានដើរចេញទៅវិញ ដោយទុកព្រួយ ព្រោះគាត់មិនចង់លះបង់ទ្រព្យសម្បត្តិរបស់គាត់ឡើយ(ម៉ាកុស ១០:១៧-២២)។
ការលះបង់អ្វីៗ ឬមនុស្សដែលយើងគិតថាយើងអាចពឹងផ្អែក គឺមិនមែនជាការងាយស្រួលទេ(ខ.២៣-២៥)។ ប៉ុន្តែ អ្វីៗដែលយើងបានលះបង់ ឬបាត់បង់ក្នុងពិភពលោកនេះ នឹងមិនអាចមានតម្លៃលើសអំណោយនៃជីវិតអស់កល្បក្នុងព្រះយេស៊ូវឡើយ។ ព្រះនៃសេចក្តីស្រឡាញ់របស់យើង ស្ម័គ្រព្រះទ័យលះបង់ព្រះជន្មទ្រង់ ដើម្បីសង្រ្គោះមនុស្សទាំងអស់ឲ្យរួចពីបាប។ ព្រះអង្គបានហ៊ុមព័ទ្ធយើង ដោយសន្តិភាពរបស់ព្រះអង្គ…
បើកសម្តែងឲ្យស្គាល់ច្បាស់
ទស្សនិកជនទំាងឡាយ បានស្តាប់សម្លេងដ៏ពិរោះរបស់អ្នកស្រី អេមីលី ប្លាន់(Emily Blunt) ដែលជាតួឯក ក្នុងរឿង ដែលមានចំណងជើងថា ការវិលត្រឡប់របស់អ្នកស្រីម៉ារី ផុបភីន(Mary Poppins)។ ស្វាមីគាត់ទើបតែដឹងថា គាត់មានសម្លេងល្អយ៉ាងនេះ បន្ទាប់ពីបានរៀបការរយៈពេល៤ឆ្នាំ។ គាត់បាននិយាយនៅក្នុងការសម្ភាសថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានឮអ្នកស្រីម៉ារីច្រៀងជាលើកដំបូង បានជាគាត់គិតថា តើដល់ពេលណាទើបភរិយាគាត់ព្រមប្រាប់គាត់ថា ខ្លួនចេះច្រៀង?
ជាញឹកញាប់ ក្នុងទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ យើងច្រើនតែមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ពួកគេមានអ្វីមួយ ដែលយើងមិននឹកស្មានដល់។ ក្នុងព្រះគម្ពីរដំណឹងល្អម៉ាកុស ពីដំបូងពួកសាវ័កមិនទាន់ស្គាល់ព្រះយេស៊ូវច្បាស់ទេ ហើយក៏មានការពិបាកនៅក្នុងយល់ឲ្យច្បាស់ អំពីអត្តសញ្ញាណរបស់ព្រះអង្គ។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលពួកគេជួបព្រះយេស៊ូវ នៅលើផ្ទៃសមុទ្រកាលីឡេ ព្រះអង្គក៏បានបើកបង្ហាញអត្តសញ្ញាណរបស់ព្រះអង្គបន្ថែមទៀត ដោយបញ្ចេញព្រះចេស្តា មកលើអំណាចធម្មជាតិ។
បន្ទាប់ពីបានប្រទានអាហារដល់មនុស្សជាង៥ពាន់នាក់ហើយ ព្រះអង្គក៏បានចាត់ពួកសិស្សព្រះអង្គ ឲ្យចេញទៅសមុទ្រកាលីឡេ ដែលនៅទីនោះ ពួកគេក៏បានជួបខ្យល់ព្យុះដ៏កាចសាហាវ។ ជិតដល់ពេលទៀបភ្លឺ ពួកសាវ័កមានការភ័យខ្លាចយ៉ាងខ្លាំង ពេលដែលបានឃើញនរណាម្នាក់កំពុងតែដើរលើទឹក។ ពេលនោះពួកគេស្គាល់សម្លេងព្រះគ្រីស្ទ ពេលដែលព្រះអង្គមានបន្ទូលកម្សាន្តចិត្តថា “ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី”(ម៉ាកុស ៦:៥០)។ បន្ទាប់មក ទ្រង់ក៏បានធ្វើឲ្យទឹកសមុទ្រដែលកំពុងតែរំជួល ប្រែជាស្ងប់វិញ។ ពេលដែលបានឃើញអំណាចចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គ ពួកសាវ័កមានការភ្ញាក់ផ្អើលជាពន់ពេក(៦:៥១) ខណៈពេលដែលពួកគេកំពុងតែព្យាយាមស្វែងយល់ឲ្យច្បាស់ អំពីអំណាចចេស្តារបស់ព្រះអង្គ ដែលពួកគេបានឃើញនៅពេលនោះ។
កាលណាយើងបានពិសោធនឹងអំណាចចេស្តាដែលព្រះយេស៊ូវមាន មកលើខ្យល់ព្យុះនៃជីវិតយើង…
តើជំនួយរបស់ខ្ញុំមកពីណា ក្នុងពេលដែល Covid-19 កំពុងតែរាតត្បាត?
តើការរីករាលដាលនៃមេរោគកូរូណា បានធ្វើឲ្យអ្នកមានអារម្មណ៍ដូចម្តេច? តើអ្នកមានអារម្មណ៍ប្រយ័ត្នប្រយែងជាងមុន មានអារម្មណ៍ព្រួយបារម្ភ ឬមានការភ័យខ្លាច ឬក៏តក់ស្លត់ ដូចមនុស្សជាច្រើន ដែលបានប្រញាប់ប្រញាល់ទិញស្បៀងអាហារទុក នៅផ្សាទំនើបកាលពីពេលថ្មីៗនេះ ជាពិសេសនៅតាមបណ្តាប្រទេសជឿនលឿនជាច្រើន?
ចុះបើសិនជាអ្នកដឹងថា មនុស្សជាទីស្រឡាញ់ ឬមិត្តភក្តិណាម្នាក់បានឆ្លងមេរោគCovid-19នេះ? តើអ្នកនឹងធ្វើដូចម្តេច?
វិបត្តិនេះមានផលប៉ះពាល់កាន់តែខ្លាំងមកលើអារម្មណ៍របស់ខ្ញុំផ្ទាល់ បន្ទាប់ពីខ្ញុំបានទទួលដំណឹងថា ប្អូនថ្លៃស្រីខ្ញុំ និងកូនស្រីរបស់គាត់ បានទៅថ្វាយបង្គំព្រះ នៅព្រះវិហារមួយកន្លែង…
កម្លាំងនៅក្នុងទុក្ខលំបាក
កាលពីឆ្នាំ ១៩៤៨ លោកហាឡាន ប៉ូប៉ូវ(Harlan Popov) ជាគ្រូគង្វាលនៃព្រះវិហារដែលថ្វាយបង្គំលួចលាក់ ត្រូវគេនាំខ្លួនពីក្នុងផ្ទះរបស់គាត់ ដើម្បី “ធ្វើការសាកសួរបន្តិចបន្តួច”។ ពីរសប្តាហ៍ក្រោយមក គាត់ក៏ត្រូវគេសួរចម្លើយ២៤ម៉ោង ដោយគ្មានអាហារបរិភោគ អស់រយៈពេល១០ថ្ងៃ។ រៀងរាល់ពេលដែលគាត់បដិសេធថា គាត់មិនមែនជាចារបុរស គាត់ត្រូវគេវាយដុំ។ លោកប៉ូប៉ូវមិនគ្រាន់តែបានរួចជីវិត នៅក្នុងការបៀតបៀនដ៏ព្រៃផ្សៃប៉ុណ្ណោះឡើយ តែថែមទាំងបាននាំអ្នកទោសដទៃទៀត ឲ្យជឿព្រះយេស៊ូវផងដែរ។ ទីបំផុត ១១ឆ្នាំក្រោយមក គាត់ក៏ត្រូវបានគេដោះលែង ហើយក៏បានបន្តផ្សព្វផ្សាយជំនឿរបស់គាត់ ហើយ២ឆ្នាំក្រោយមក គាត់អាចចាកចេញពីប្រទេសគាត់ ដើម្បីជួបជុំគ្រួសារ។ នៅឆ្នាំបន្ទាប់ គាត់ក៏បានចំណាយពេលផ្សាយដំណឹងល្អ និងរៃអង្គាសប្រាក់ ដើម្បីចែកព្រះគម្ពីរ នៅក្នុងបណ្តាប្រទេសដែលគេបិទមិនឲ្យផ្សាយដំណឹងល្អ។
លោកប៉ូប៉ូវត្រូវគេបៀតបៀន ដោយសារជំនឿរបស់គាត់ គឺមិនខុសពីអ្នកជឿព្រះយេស៊ូវ ជាច្រើនរាប់មិនអស់ ក្នុងប្រវត្តិសាស្រ្ត។ មុនពេលព្រះគ្រីស្ទត្រូវគេធ្វើទណ្ឌកម្ម រហូតដល់អស់ព្រះជន្ម និងមុនពេលអ្នកដើរតាមទ្រង់ជួបការបៀតបៀន ទ្រង់មានបន្ទូលថា “មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ”(ម៉ាថាយ ៥:១០)។ ព្រះអង្គក៏បានមានបន្ទូលទៀតថា “អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ”(ខ.១១)។
“តើមានពរមែនឬ?” តើព្រះបន្ទូលព្រះអង្គក្នុងបទគម្ពីរនេះ មានន័យដូចម្តេច? ត្រង់ចំណុចនេះ ព្រះអង្គកំពុងតែមានបន្ទូលសំដៅទៅលើភាពពេញលេញ ក្តីអំណរ និងការកម្សាន្តចិត្ត…