Month: May 2020

ធ្វើតាមសម្រួល

ខ្ញុំ និង​ឪពុក​ខ្ញុំ​ធ្លាប់​កាប់​រំលំ​ដើម​ឈើ ហើយ​កាត់​ដើម​ឈើ​ទាំង​នោះ​ជា​កំណាត់​ៗ ដោយ​ប្រើ​រណា​វែង​មួយ ដែល​ត្រូវប្រើ​កម្លាំង​មនុស្ស​ពីរ​នាក់។ កាល​នោះ ដោយ​សារ​ខ្ញុំ​នៅ​ក្មេង​ពេញ​កម្លាំង ខ្ញុំ​​ក៏​បាន​ព្យាយាម​សង្កត់​រណា ឲ្យ​កាត់​ចូលទៅ​ក្នុង​សាច់​ឈើ​ទាំង​បង្ខំ។ ឪពុក​របស់​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ​ឲ្យ “ធ្វើ​តាម​សម្រួល ដោយ​អនុញ្ញា​ឲ្យ​រណា​បំពេញ​តួនាទីរបស់​វា ដោយ​គ្មាន​ការ​បង្ខំ”។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​ភីលីព ដែល​បាន​ចែង​ថា “ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​ទ្រង់​ដែរ”(ភីលីព ២:១៣)។ ដូច​នេះ ចូរ​យើង​ធ្វើ​តាម​សម្រួល ដោយ​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​ធ្វើ​ការ​ក្នុង​ជីវិត​យើង ដើម្បី​កែ​ប្រែ​យើង។​

លោកស៊ី អែស លូអ៊ីស(C. S. Lewis) បាន​មាន​ប្រសាសន៍​ថា ការ​លូត​លាស់ គឺ​លើស​ពី​ការ​អាន​ព្រះ​បន្ទូល​ព្រះ​គ្រីស្ទ និង​អនុវត្ត​តាម។ គាត់​ពន្យល់​ថា “ព្រះ​គ្រីស្ទ​កំពុង​តែ​ធ្វើ​ការ​ក្នុង​ជីវិត​អ្នក ដោយ​កែ​ប្រែ​អ្នក​បន្តិច​ម្តង​ៗ ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី ដែល​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ ដោយ​ទទួល​អំណាច​ចេស្តា​ ក្តី​អំណរ ប្រាជ្ញា និង​ភាព​អស់​កល្ប​ជានិច្ច​ពី​ព្រះ​អង្គ”។

ព្រះ​ជា​ម្ចាស់​កំពុង​តែ​ធ្វើ​ការ ក្នុង​ជីវិត​យើង ក្នុង​ពេល​សព្វ​ថ្ងៃ។ ចូរ​អង្គុយ​នៅ​ទាប​ព្រះ​បាទ​ព្រះ​យេស៊ូវ ហើយ​ទទួល ព្រះ​បន្ទូល​ព្រះ​អង្គ ទុក​ក្នុង​ចិត្ត។ ចូរ​អធិស្ឋាន។ ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ(យ៉ាកុប ១:២០) ដោយរំឭក​ខ្លួន​ឯង ពេញ​មួយ​ថ្ងៃ​ថា អ្នក​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​អង្គ។ ចូរ​សម្រាក ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​កំពុង​តែ​កែ​ប្រែជីវិត​អ្នក​បន្តិច​ម្តង​ៗ។​

ប៉ុន្តែ…

ធ្វើអ្វីក៏ដោយ

ក្នុង​ខ្សែ​ភាព​យន្ត​ដែល​បាន​ចាក់​បញ្ចាំង កាល​ពី​ពេលថ្មី​ៗ​នេះ បុរស​ម្នាក់​ដែល​បាន​តាំង​ខ្លួន​ជា “អ្នក​ប្រាជ្ញ” បានស្រែក​ឡូឡា នៅពី​មុខ​កាំមីរ៉ា អំពី “រឿង​អាក្រក់​ៗ អំពើ​ពុក​រលួយ ភាព​ល្ងង់​ខ្លៅ និង​ភាព​ក្រីក្រ” ក្នុង​ពិភព​លោក​នេះ ដោយ​ប្រកាស់​ថា ការអាក្រក់​ទាំង​នោះ គឺ​បណ្តាល​មក​ពី​ការ​រស់​នៅ​ក្នុង​ជីវិត​ដែល​គ្មាន​ព្រះ និង​គ្មាន​ហេតុ​ផល។ នៅ​ក្នុង​សាច់​រឿង​របស់​ខ្សែ​ភាព​យន្ត​សម័យ​ទំនើប ការ​គិត​ដូច​នេះ គឺ​មិន​មែន​ជា​រឿង​ចម្លែក​ទេ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ តើ​ការ​គិត​ដូច​នេះ​បាន​ប្រយោជន៍​អ្វី​ខ្លះ? នៅ​ទី​បញ្ចប់ តួឯក​ក្នុង​រឿង​នេះ ក៏​បាន​ងាក​មក​រក​ទស្សនិក​ជន​ទាំង​ឡាយ ដោយ​អង្វរ​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ក៏​ដោយ ឲ្យ​តែ​រកបាន​សុភមង្គល​​។ សម្រាប់​គាត់ ការ​ស្វែងរក​សុភ​មង្គល គឺ​រាប់​បញ្ចូល​ការ​បោះ​បង់​ចោល​ក្រម​សីលធម៌ នៅ​ក្នុង​ប្រពៃណី។ ​

ប៉ុន្តែ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ក៏​ដោយ ឲ្យ​តែ​បាន​សុភ​មង្គល​ឬ? អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សាស្តា​បាន​សាក​ល្បង​វិធី​សាស្ត្រ​នេះ តាំង​ពី​យូរ​មក​ហើយ ពេល​ដែល​គាត់​កំពុង​តែ​ជួប​ប្រទះ​ភាព​អស់​សង្ឃឹម ដោយ​សារ​រឿង​អាក្រក់​ជា​ច្រើន ក្នុង​ជីវិត។ គាត់​បាន​ព្យាយាម​ស្វែង​រក​សុភ​មង្គល តាម​រយៈ​ការ​សប្បាយ​(សាស្តា ២:១,១០) គម្រោង​ធំ​ៗ(ខ.៤-៦) ទ្រព្យ​សម្បត្តិ(ខ.៧-៩) និង​ការ​ស្វែង​រក​ចំណេះ​ដឹង​ក្នុង​ទស្សន​វិជ្ជា(ខ.១២-១៦​)។ ប៉ុន្តែ ទី​បំផុត​គាត់​ក៏​បាន​រក​ឃើញ​ថា “ការ​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ជា​អសារ​ឥត​ការ​ទទេ”(ខ.១៧)។ របស់​ទាំង​អស់​នេះ​មិន​អាច​ធន់​នឹង​សេចក្តី​ស្លាប់ គ្រោះ​មហន្ត​រាយ ឬ​ភាព​អយុត្តិ​ធម៌​ឡើយ​(៥:១៣-១៧)។

មាន​តែ​ដំណោះ​ស្រាយ​មួយ​ប៉ុណ្ណោះ ដែល​អាច​នាំ​អ្នក​និពន្ធ​បទ​គម្ពីរ​សាស្តា ចេញ​ពី​ភាព​អស់​សង្ឃឹម។ ពេល​ដែលជីវិត​មាន​ទុក្ខ​លំបាក យើង​អាច​រក​ឃើញ​ភាព​ស្កប់​ចិត្ត ពេល​ដែល​យើង​អនុញ្ញាត​ឲ្យ​​ព្រះ​ជា​ម្ចាស់ ធ្វើ​ជា​ផ្នែក​មួយ​នៃការ​រស់​នៅ និង​ការងារ​របស់​យើង។…

អ្នកបង្កើតស្ថានព្រះច័ន្ទ

បន្ទាប់​ពី​ពួក​អវកាស​យានិក​បាន​ចុះ​ចត​យាន្ត​អវកាស​អ៊ីហ្គល នៅ​លើ​ដី​ស្ថាន​ព្រះ​ច័ន្ទ លោក​នេល អាមស្រ្តង(Neil Armstrong) ក៏​បាន​ប្រកាស់​ថា “នេះ​ជា​ការ​បោះ​ជំហាន​ដ៏​តូច​មួយ​សម្រាប់​មនុស្ស​ម្នាក់ តែ​ជា​ការ​បោះ​ជំហាន​យក្សសម្រាប់​មនុស្ស​ជាតិ”។ គាត់​ជា​មនុស្ស​ទី​មួយ ដែល​បាន​ដើរ​នៅ​លើ​ស្ថាន​ព្រះ​ច័ន្ទ។ ក្រោយ​មក មាន​អវកាស​យានិក​ដទៃ​ទៀត ក៏​បាន​ឡើង​ដល់​ស្ថាន​ព្រះ​ច័ន្ទ​ផង​ដែរ ដែល​រាប់​បញ្ចូល​ទំាង​លោក​ជីន ឃ័រណាន(Gene Cernan) ដែល​ជា​មេ​បញ្ជា​ការ នៃ​បេសក​កម្ម​អាប៉ូឡូ​ចុង​ក្រោយ។ លោក​ឃ័រណាន​មាន​ប្រសាសន៍​ថា “ពេល​ខ្ញុំ​បាន​ឈរ​នៅលើ​ស្ថាន​ព្រះ​ច័ន្ទ ហើយ​អ្នក​ទាំង​អស់​គ្នា កំពុង​តែ​នៅ​លើ​ភព​ផែន​ដី ខ្ញុំ​មាន​អារម្មណ៍​ស្ងប់​ស្ងែង​យ៉ាង​ខ្លាំង ចំពោះ​អ្វីដែល​ខ្ញុំ​បាន​ជួប … ភព​នេះ​ពិត​ជា​ស្រស់​ស្អាត​ណាស់ គឺ​មិន​អាច​កើត​មាន​ដោយ​ឯក​ឯង​ឡើយ។ ខ្ញុំ​ជឿ​ថា ប្រាកដ​ជាមាន​នរណា​ម្នាក់ ដែល​ធំ​ជាង​អ្នក និង​ធំ​ជាង​ខ្ញុំ  ដែល​បាន​រៀប​ចំ​ឲ្យ​មាន​ស្ថាន​នេះ​ឡើង”។ តាម​ទស្សនៈ​របស់​ពួក​គេនៅ​ក្នុង​ទីអវកាស​ដ៏​សែន​ជ្រៅ ពួក​គេ​បាន​យល់​ឃើញ​ថា ពួក​គេ​មាន​ភាព​តូច​ល្អិត​ណាស់ បើ​ធៀប​នឹង​វិសាល​ភាពនៃ​ចក្រ​វាល​ទាំង​មូល។​

លោក​ហោរា​យេរេមា ក៏​បាន​ពិចារណា អំពី​ភាព​ធំ​ឧត្តម្ភ​នៃ​ព្រះ ដែល​ជា​ព្រះ​អាទិករ និង​ព្រះ​ដែល​ទ្រទ្រង់​ផែន​ដី និងអ្វី​ៗ​ដែល​នៅ​ក្រៅ​ផែន​ដី។ ព្រះ​ដែល​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​បាន​សន្យា​ថា នឹង​បើក​បង្ហាញ​ព្រះ​អង្គ​ទ្រង់​ តាម​របៀបដែល​ជិត​ស្និទ្ធ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ប្រទាន​រាស្រ្ត​ព្រះ​អង្គ នូវ​សេចក្តី​ស្រឡាញ់ ការ​អត់​ទោស និង​ក្តី​សង្ឃឹម​(យេរេមា ៣១:៣៣-៣៤)។ លោក​យេរេមា​ក៏​បាន​បញ្ជាក់ អំពី​ភាព​ធំ​ឧត្តម​របស់​ព្រះ ដោយ​ពិពណ៌នា​ថា “ឯ​ព្រះ ដែល​ប្រទាន​ព្រះអាទិត្យ សំរាប់​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ ហើយ​តាំង​របៀប​នៃ​ព្រះចន្ទ និង​តារា​ទាំង​ប៉ុន្មាន​សំរាប់​បំភ្លឺ​នៅ​ពេល​យប់”(ខ.៣៥)។ ព្រះ​អាទិករ និង​ព្រះ​ដ៏​មាន​ចេស្តា​នៃ​យើង…

រង្វាល់ដ៏ល្អ

មាន​ពេល​មួយ ស្តាស៊ី(Staci) បាន​ទៅ​ស្ថានីយ៍​ចាក់​ប្រេង ហើយ​ក៏​បាន​ជួប​ស្រ្តី​ម្នាក់ ដែល​បាន​ភ្លេច​យក​កាត​ធនាគារ​ដាក់​តាម​ខ្លួន។ ដោយ​សារ​គាត់​ និង​កូន​តូច​របស់​គាត់​មិន​អាច​ទៅ​​ណា​រួច គាត់​ក៏​បាន​សុំ​ជំនួយ​ពី​មនុស្សដែល​ធ្វើ​ដំណើរ​កាត់​តាម​នោះ។ កាល​នោះ ស្តាស៊ី​មិន​ទាន់​មាន​ការងារ​ធ្វើ​នៅ​ឡើយ​ទេ តែ​នាង​បាន​ជួយ​ចេញ​ថ្លៃសាំង​ឲ្យ​គាត់ ១៥​ដុល្លា ទោះ​នាង​មិន​ដែល​ស្គាល់​គាត់​ក៏​ដោយ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ពេល​ស្តាស៊ី​វិល​មក​ដល់​ផ្ទះ នាង​ក៏​បាន​ឃើញ​អំណោយ​ដែល​ជា​របស់​ក្មេង​លេង​មួយ​កញ្ច្រែង និង​អំណោយ​ដទៃ​ទៀត កំពុង​តែ​រង់​ចាំ​នាង នៅមុខ​ទ្វារ​ចូល​ផ្ទះ។ មិត្ត​ភក្តិ​របស់​ស្រ្តី​នោះ បាន​តប​ស្នង​អំពើ​សប្បុរស​ធម៌​របស់​ស្តាស៊ីវិញ ដោយ​ធ្វើ​ឲ្យ​លុយ​១៥​ដុល្លា​របស់​នាង​ដែល​ជា​ព្រះ​ពរ​មក​ពី​ព្រះ ​ក្លាយ​ជា​អំណោយ​ថ្ងៃ​ណូអែល​ដែល​មិន​អាច​បំភ្លេច​បាន សម្រាប់​ក្រុម​គ្រួសារ​នាង។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បន្ទូល​របស់​ព្រះ​យេស៊ូវ​ ដែល​ទ្រង់​បាន​បង្រៀន​គេ​ថា “ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ នឹង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ”(លូកា ៦:៣៨)។​

ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ត្រង់​ចំណុច​នេះ មិន​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ផ្តោត​ទៅ​លើ​ការ​តប​ស្នង ឬ​ចង់​បាន​ការ​តបស្នង​ពី​គេ​វិញ​នោះ​ឡើយ។ ព្រោះ​មុន​នោះ ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា “ចូរ​ស្រឡាញ់​ដល់​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​ល្អ​នឹង​គេ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​ឥត​សង្ឃឹម​នឹង​បាន​អ្វី​មក​វិញ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​ជា​យ៉ាង​ធំ ហើយ​និង​ធ្វើ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ទ្រង់​តែង​ល្អ ដល់​ទាំង​មនុស្ស​អកត្តញ្ញូ និង​មនុស្ស​អាក្រក់​ដែរ”(ខ.៣៥)។

យើង​មិន​ត្រូវ​ឲ្យ​អ្វី​ទៅ​នរណា​ម្នាក់ ដើម្បី​ឲ្យ​បាន​ការ​តប​ស្នង​មក​វិញ​នោះ​ឡើយ។ យើង​ឲ្យ​ទៅ​គេ ព្រោះ​ព្រះ​ជា​ម្ចាស់សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​ចិត្ត​សប្បុរស​ធម៌ និង​សេចក្តី​ស្រឡាញ់។ សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​អ្នកដទៃ នឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ឃើញ​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង។​—Remi Oyedele

ហេតុអ្វីខ្ញុំជួបទុក្ខលំបាក

សៀវភៅ​កំណត់​ត្រា​ប្លែក​ៗ បាន​លើក​ឡើង​ថា ជា​មធ្យម មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​១​លាន​នាក់ បាន​ជួប​គ្រោះ​ថ្នាក់​រន្ទះ​បាញ់។ សៀវភៅ​នេះក៏​បាន​និយាយ​ផង​ដែរ​ថា មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​២៥០០០​នាក់ មានបញ្ហា​សុខ​ភាព​ម្យ៉ាង ដែល​គេ​ហៅ​ថា “រោគ​សញ្ញា​ខូច​ចិត្ត” ដែល​បណ្តាល​មក​ពី​ភាព​តក់​ស្លត់ ឬ​ការ​បាត់​បង់​ដ៏​លើសលប់​។ ទំព័រ​នីមួយ​ៗ​ក្នុង​សៀវ​ភៅ​នេះ មាន​ការ​កត់​ត្រា​រឿង​ប្លែក​ៗ​ជា​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​យើង​សួរ​ខ្លួន​ឯង​ថា តើយើង​គួរ​ធ្វើ​ដូច​ម្តេច បើ​សិន​ជា​យើង​កំពុង​តែ​ជួប​បញ្ហា​ណា​មួយ ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​នោះ?

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​យ៉ូប ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា ដែល​មនុស្ស​ភាគ​ច្រើន​មិន​អាច​ឆ្លង​កាត់​រួច​។ ព្រះជា​ម្ចាស់​បាន​មាន​បន្ទូល​អំពី​គាត់​ថា “​គ្មាន​អ្នក​ណា​មួយ នៅ​ផែនដី​ឲ្យ​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍​ហើយ​ទៀង​ត្រង់ ក៏​កោតខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​ផង”(យ៉ូប ១:៨)។ ប៉ុន្តែ​ ព្រះអង្គ​បាន​ជ្រើស​រើស​លោក​យ៉ូប ឲ្យ​ទទួល​រង​ការ​បាត់​​បង់​ជា​បន្ត​បន្ទាប់ ដែល​មនុស្ស​ភាគ​ច្រើន​មិន​ដែល​ជួប​ប្រទះ។ លោក​យ៉ូប​មាន​ហេតុ​ផល ដែល​ត្រូវ​សួរ​ថា ហេតុ​អ្វី​គាត់​ត្រូវ​ជួប​ទុក្ខ​លំបាក? ពេល​ដែល​យើង​បាន​អាន​ជំពូក​នីមួយ​ៗ​នៃ​កណ្ឌគម្ពីរ​យ៉ូប យើង​នឹង​បាន​ដឹង​ថា ហេតុ​អ្វី​គាត់​ត្រូវ​ជួប​ទុក្ខ​លំបាក​យ៉ាង​នេះ។​

រឿង​របស់​លោក​យ៉ូប បាន​បង្រៀន​យើង អំពី​របៀប​ឆ្លើយ​តប ចំពោះ​ភាព​អាថ៌​កំបាំង​នៃ​ការ​ឈឺ​ចាប់ និង​ការ​អាក្រក់ ​ដែល​យើង​មិន​អាច​យល់​បាន។ រឿង​នេះ​បាន​ពិពណ៌​នា អំពី​ការ​រង​ទុក្ខ និង​គំរូ​ដ៏​ល្អ​បំផុត​នៃ​សេចក្តី​ល្អ និង​សេចក្តីមេត្តា​របស់​ព្រះ​ជា​ម្ចាស់ ក្នុង​ពេល​ដែល​មាន​ការ​ភ័ន្ត​ភាំង​(ជំពូក ២៥)។ តាម​រយៈ​ការ​ពិពណ៌នា​នេះ យើង​អាច​យល់អំពី​ច្បាប់​នៃ​ការ​សាប​ព្រោះ និង​ការ​ទទួល​ផល​(៤:៧-៨)។ សេចក្តី​ផ្តើម​នៃ​រឿង​នេះ​និយាយ​អំពី​ភាព​វឹក​វរ ដែលសាតាំង​បាន​បង្ក​(ជំពូក១) ហើយ​ចុង​បញ្ចប់​នៃ​រឿង​នេះ​(៤២:៧-១៧) បាន​កត់​ទុក​នូវ​ព្រះ​បន្ទូល​ព្រះ ដែល​នឹងអនុញ្ញាត​ឲ្យ​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ​ទទួល​បាប​របស់​យើង…

ការលូតលាស់ ក្នុងភាពទាល់ច្រក ឬការជាប់គាំង ក្នុងអំឡុងពេល Covid-19 រាតត្បាត

ពី​ព្រោះ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ទ្រង់​ជា​ព្រះអាទិត្យ ហើយ​ជា​ខែល ព្រះយេហូវ៉ា​ទ្រង់​នឹង​ផ្តល់​ព្រះគុណ ព្រម​ទាំង​កិត្តិយស ទ្រង់​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​ពួក​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ។ ទំនុកដំកើង ៨៤:១១

បន្ទាប់​ពី​ខ្ញុំ​បាន​បញ្ចប់​បរិញ្ញា​ប័ត្រ​ជាន់​ខ្ពស់ ផ្នែក​អ្នក​និពន្ធ នៅ​ចក្រ​ភព​អង់​គ្លេស​ បាន​ប្រហែល​មួយ​ខែ កាល​ពី​ឆ្នាំ​មុន ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ការ ដូច​និស្សិត​ភាគ​ច្រើន ដែល​បាន​បញ្ចប់​ការ​សិក្សា។ ខ្ញុំ​មាន​ចិត្ត​ចង់​បន្ត​រស់​នៅ ក្នុង​ចក្រភព​អង់​គ្លេស ពីរ​បី​ឆ្នាំ​ទៀត ដើម្បី​ស្វែង​រក​បទ​ពិសោធន៍​ការងារ…

ផ្អែមជាងទឹកឃ្មុំ

វា​គ្មិន​ម្នាក់​បាន​ឡើង​និយាយ ក្រោម​ប្រធាន​បទ​មួយ ដែល​នាំ​ឲ្យ​មាន​ភាព​តាន​តឹង ក្នុង​រឿង​រើស​អើង​ពូជ​សាសន៍។ តែ​គាត់​នៅ​តែ​មាន​ភាព​នឹង​ធឹង ​ក្នុង​ការ​ឈរ​នៅ​លើ​វេទិការ នៅ​ចំពោះ​មុខ​អ្នក​ស្តាប់​ជា​ច្រើន​នាក់។ គាត់​បាន​និយាយ​ដោយ​ចិត្ត​ក្លាហាន ប៉ុន្តែ ប្រកប​ដោយ​ព្រះ​គុណ​ព្រះ ការ​បន្ទាប​ខ្លួន ភាព​សប្បុរស និង​ភាព​កំប្លុក​កំប្លែង​ផងដែរ។​ មិន​យូរ​ប៉ុន្មាន គេ​សង្កេត​ឃើញ​អ្នក​ស្តាប់​ដែល​មាន​អារម្មណ៍​តាន​តឹង កំពុង​តែ​សម្រួល​អារម្មណ៍ ដោយ​ពួកគេបាន​អស់​សំណើច​ជា​មួយ​លោក​វាគ្មិន ជុំវិញ​បញ្ហា​ដែល​ពួក​គេ​បាន​ជួប​ដូច​គ្នា។ គឺ​បញ្ហា​នៃ​ភាព​តាន​តឹង​ដែល​បានឡើង​កម្តៅ​មុន​នោះ តែ​ឥឡូវ​នេះ អារម្មណ៍ និង​ពាក្យ​សម្តី​របស់​ពួក​គេ​ក៏​បាន​ថយ​កម្តៅ​វិញ។ ដូច​នេះ តើ​ធ្វើ​ដូច​ម្តេចឲ្យ​គេ​អាច​បក​ស្រាយ​ប្រធាន​បទ​ដ៏​ចម្រូង​ចម្រាស់ ដោយ​ប្រើ​ពាក្យ​សម្តី​ប្រកប​ដោយ​ព្រះ​គុណបាន?

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​បន្ទូល​របស់​ស្តេច​សាឡូម៉ូន ដែល​បាន​លើក​ទឹក​ចិត្ត​យើង​រាល់​គ្នា​ថា “ពាក្យ​សំដី​ពីរោះ នោះ​ធៀប​ដូច​ជា​សំណុំ​ឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​ផង”(សុភាសិត ១៦:២៤)។ ទ្រង់ក៏​មានបន្ទូល​ផង​ដែរ​ថា “ចិត្ត​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​បង្រៀន​មាត់​របស់​ខ្លួន ហើយ​ក៏​បង្កើត​ឲ្យ​បបូរ​មាត់​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ផង”(ខ.២៣)។

ហេតុ​អ្វី​បាន​ជា​ក្សត្រ​ដែល​មាន​អំណាច ដូច​ស្តេច​សាឡូម៉ូន​បាន​លះ​បង់​ពេល​វេលា ដើម្បី​បង្រៀន​យើង អំពី​របៀប​និយាយ​ស្តី? ព្រោះ​ពាក្យ​សម្តី​អាច​បំផ្លាញ​។ នៅ​សម័យ​ស្តេច​សាឡូម៉ូន ពួក​ស្តេច​ពឹង​ផ្អែក​ទៅ​លើ​អ្នក​នាំ​សារ ដើម្បី​ទទួល​ដំណឹង​ផ្សេង​ៗ​អំពី​នគរ​របស់​ខ្លួន ដូច​នេះ អ្នក​នាំ​សារ​ដែល​មាន​ភាព​នឹង​ធឹង និង​គួរ​ឲ្យ​ទុក​ចិត្ត គឺ​ពិត​ជា​មាន​តម្លៃ​ណាស់។ ពួក​គេ​ប្រើ​ពាក្យ​សម្តី​យ៉ាង​ប្រុង​ប្រយ័ត្ន និង​សម​ហេតុ​ផល គឺ​បញ្ចេញ​ប្រតិ​កម្ម​ខ្លាំង​ពេក ​ឬ​និយាយពាក្យ​គំរោះ​គំរើយ​នោះ​ឡើយ ទោះ​បញ្ហា​នោះ​មាន​ភាព​ធ្ងន់​ធ្ងរ​យ៉ាង​ណា​ក៏​ដោយ។​

យើង​រាល់​គ្នា​សុទ្ធ​តែ​អាច​ទទួល​ប្រយោជន៍ ពី​ការ​បញ្ចេញ​មតិ និង​គំនិត ដោយ​ពាក្យ​សម្តី​ផ្អែម ដោយ​កោត​ខ្លាច​ព្រះ និង​មាន​ការ​ប្រុង​ប្រយ័ត្ន។​ គឺ​ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​មាន​បន្ទូល​ថា…

នឹកចាំពីការលះបង់

ពេល​ដែល​ទិវា​អតីត​យុទ្ធ​ជន​មក​ដល់​ ខ្ញុំ​បាន​គិត​ដល់​អតីត​យុទ្ធ​ជន​ជា​ច្រើន​នាក់ ជា​ពិសេស​ឪពុក និង​ពូ​របស់​ខ្ញុំ ដែល​បាន​បម្រើ​ក្នុង​ជួរ​កង​ទ័ព​អាមេរិក ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២។ ពួក​គេ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សុវត្ថិ​ភាព ប៉ុន្តែ នៅ​សម័យ​សង្រ្គាម​នោះ ប្រជាជន​រាប់​សែន​គ្រួសារ​បាន​បាត់​បង់​មនុស្ស​ជា​ទីស្រឡាញ់​របស់ខ្លួន ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​។​ ប៉ុន្តែ ពេល​ដែល​មាន​គេ​សួរ​ឪពុក​ខ្ញុំ និង​ទាហាន​ភាគ​ច្រើន ដែល​បាន​ប្រយុទ្ធ​ក្នុង​សង្រ្គាម​នោះ ពួកគេ​ក៏​បាន​និយាយ​ថា ពួក​គេ​បាន​ស្ម័គ្រ​ចិត្ត​បូជា​ជីវិត ដើម្បី​ការពារ​មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្លួន និង​ដើម្បី​គាំ​ទ្រ​អ្វី​ដែល​ត្រឹម​ត្រូវ​សម្រាប់​ពួក​គេ។​

នៅ​សហ​រដ្ឋ​អាមេរិក ពេល​នរណា​ម្នាក់​ពលី​ជីវិត ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ​របស់​ខ្លួន ​ជា​ញឹក​ញាប់ គេ​បាន​យក​បទ​គម្ពីរ យ៉ូហាន ១៥:១៣ មក​សូត្រ ក្នុង​ពិធី​បុណ្យ​សព ដើម្បី​ផ្តល់​កិត្តិ​យស សម្រាប់​ការ​លះ​បង់​របស់​ពួក​គេ។ បទគម្ពីរនេះចែងថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”។ ប៉ុន្តែ តើ​ខគម្ពីរ​នេះ​មាន​ប្រវត្តិ​ដើម​យ៉ាង​ដូច​ម្តេច​ខ្លះ?

ខគម្ពីរ​នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ ដែល​បាន​ថ្លែង​ទៅ​កាន់​ពួក​សិស្ស​របស់​ព្រះ​អង្គ ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់ នៅ​ពេល​ដែល​ព្រះ​អង្គ​ជិត​ដល់​ពេល​សុគត។ តាម​ពិត នៅ​ពេល​នោះ យូដាស​បាន​ចេញ​ទៅ​ក្រៅ​ហើយ ដើម្បី​ក្បត់​ព្រះ​អង្គ(១៣:១៨-៣០)។ ​ព្រះ​គ្រីស្ទ​បាន​ជ្រាប​អំពី​រឿង​នេះ​ទាំង​ស្រុង តែ​ព្រះ​អង្គ​នៅ​តែ​សម្រេច​ព្រះ​ទ័យ​លះ​បង់ព្រះ​ជន្ម ដើម្បី​មិត្ត​សម្លាញ់ និង​សត្រូវ​របស់​ទ្រង់។​

ព្រះ​យេស៊ូវ​បាន​ស្ម័គ្រ​ព្រះ​ទ័យ និង​ត្រៀម​ព្រះ​កាយ​ជា​ស្រេច ដើម្បី​សុគត សម្រាប់​អ្នក​ដែល​នឹង​ជឿ​ព្រះ​អង្គ​នៅ​ថ្ងៃណា​មួយ និង​ថែម​ទាំង​សម្រាប់​អ្នក​ដែល​ជា​សត្រូវ​របស់​ទ្រង់​នៅ​ឡើយ​(រ៉ូម ៥:១០)។  បន្ទាប់​មក ព្រះ​អង្គ​ក៏​បានបង្គាប់​សិស្ស​ព្រះ​អង្គ ឲ្យ “ស្រឡាញ់​គ្នា” ដូច​ដែល​ព្រះ​អង្គ​បាន​ស្រឡាញ់​ពួក​គេ​(យ៉ូហាន ១៥:១២)។…

តុសម្រាប់ជជែកគ្នា

ភាព​ឯកោ​ស្ថិត​ក្នុង​ចំណោម​ការ​គំរាម​កំហែង​ខ្លាំង​បំផុត មក​លើ​ការ​រស់​នៅ​របស់​យើង ដែល​មាន​ផល​ប៉ះ​ពាល់​មកលើ​សុខ​ភាព​របស់​យើង តាម​រយៈ​អាកប្ប​កិរិយា ដែល​យើង​មាន​ចំពោះ​ពត៌​មាន​សង្គម ការ​បរិភោគ​អាហារ ។ល។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ២​ភាគ​៣ នៃ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី គ្រប់​វ័យ និង​ភេទ​ ធ្លាប់​មាន​អារម្មណ៍​ឯកោ យ៉ាង​ហោច​ណាស់ ក្នុង​ពេល​ណា​មួយ​នៃ​ជីវិត។ ផ្សារ​ទំនើប​មួយ​នៅ​ប្រទេស​អង់​គ្លេស បាន​បង្កើត “តុ​សម្រាប់ជជែក​គ្នា” ក្នុង​តូប​កាហ្វេ​របស់​ខ្លួន ដើម្បី​ជំរុញ​ឲ្យ​មនុស្ស​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា។ អ្នក​ដែល​ចង់​បាន​មនុស្សអង្គុយ​និយាយ​គ្នា​លេង​ ​គឺគ្រាន់​តែ​អង្គុយ​នៅ​តុ​នោះ ដោយ​ចូល​រួម​ជា​មួយ​អ្នក​ដទៃ ឬ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ខ្លួន​ចង់​មាន​អ្នក​និយាយ​ជា​មួយ។​ ពេល​នោះ ការ​សន្ទនា​ក៏​បាន​កើត​មាន ដោយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​បាន​តភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ឬ​មានទំ​នាក់​ទំនង​ជា​សហគមន៍។

ពួក​ជំនុំ​ដំបូង ក៏​មាន​ការ​ប្តេជ្ញា​ចិត្ត នៅ​ក្នុង​ការ​ប្រកប​ទាក់​ទង​គ្នា​ផង​ដែរ។ បើ​គ្មាន​ការ​ប្រកប​គ្នា​ទេ ​ពួក​គេ​មាន​អារម្មណ៍​ថា​ឯកោ​ខ្លាំង​ណាស់ នៅ​ក្នុង​ការ​អនុវត្តន៍​នូវ​ជំនឿ​របស់​ខ្លួន ដែល​នៅ​មាន​ភាព​ថ្មី​ស្រឡាង សម្រាប់​លោកិយ នៅ​សម័យ​នោះ។​ ពួក​គេ​មិន​គ្រាន់​តែ​មាន​ការ​ប្តេជ្ញា​ចិត្ត ចំពោះ​ការ​បង្រៀន​របស់​ពួក​សាវ័ក ដើម្បី​ស្វែងយល់​អំពី​អត្ថ​ន័យ​នៃ​ការ​ដើរ​តាម​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ជួប​ជុំ​គ្នា ក្នុង​ទី​ធ្លា​ព្រះ​វិហារ និង​កាច់​នំប៉័ង​នៅ​ផ្ទះ​របស់​ពួក​គេ ដើម្បី​ធ្វើ​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រកប​គ្នា​(កិច្ចការ ២:៤២,៤៦)។

យើង​ត្រូវ​ការ​ការ​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​បង្កើត​យើង​មក ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា។ យើង​ចាំ​បាច់​ត្រូវ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង និង​រួប​រួម​គ្នា​ ដើម្បី​ឲ្យ​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ គឺ​មិន​ខុសពី​ពួក​ជំនុំ​ដំបូង​នោះ​ឡើយ។—Kirsten Holmberg

អ្នកបញ្ចាំងពន្លឺ

នៅ​លើ​ឆក​នៃ​កោះ​ហាតេរ៉ាស ដែល​មាន​ទីតាំង​នៅ​ក្បែរ​តំបន់​ឆ្នេរ​នៃ​រដ្ឋ​ឃែរ៉ូឡៃណា​ខាង​ជើង សហរដ្ឋ​អាមេរិក មាន​ប៉ម​បញ្ចាំង​ពន្លឺ​មួយ ដែល​ជា​ទី​រំឭក​ដល់​អ្នក​ដែល​បាន​ធ្វើ​ការ​ក្នុង​ស្ថានីយ​បញ្ចាំង​ពន្លឺ តាំង​ពី​ឆ្នាំ​១៨០៣។ គេ​បាន​ហៅអ្នក​ទាំង​នោះ​ថា “អ្នក​បញ្ចាំង​ពន្លឺ”។ គេ​បាន​ផ្លាស់​ប្តូរ​ទីតាំង​របស់​សំណង់​អគារ​នោះ ឲ្យ​នៅ​ឆ្ងាយ​ពី​សមុទ្រ ដោយ​សារ​ខ្សែ​បន្ទាត់​ឆ្នេរ​មាន​ការ​សឹក​រីក​រិល ហើយ​មិន​យូរ​ប៉ុន្មាន គេ​ក៏​បាន​ឆ្លាក់​ឈ្មោះ​របស់​អ្នក​បញ្ចាំង​ពន្លឺ​ទាំង​នោះ នៅ​លើ​ថ្ម​របស់​គ្រឹះ​ចាស់ ដោយ​រៀប​ចំ​ផ្លាក​ឈ្មោះ​នោះ​ ឲ្យ​បែរ​មុខ​ទៅ​រក​ទីតាំង​ថ្មី។​ នៅ​លើ​ផ្លាក​នោះ គេ​ក៏​បាន​ឆ្លាក់អក្សរ​ដើម្បី​ពន្យល់​ថា ការ​រៀប​ចំ​ដូច​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​ទស្សនា​ក្នុង​ពេល​សព្វ​ថ្ងៃ អាច​ដើរ​តាម​គំរូ​របស់​អ្នក​បញ្ចាំង​ពន្លឺ​ទាំង​នោះ ហើយ​ “ថែរក្សា” ប៉ម​បញ្ចាំង​ពន្លឺ​ផង​ដែរ។​

ព្រះយេស៊ូវ​ជា​អ្នក​ប្រទាន​ពន្លឺ។ ព្រះ​អង្គ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”(យ៉ូហាន ៨:១២)។ ការ​អះ​អាង​របស់​ព្រះ​អង្គ​ត្រង់​ចំណុច​នេះ បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល។ ប៉ុន្តែ ព្រះ​​យេស៊ូវ​បាន​មាន​បន្ទូល​ដូច​នេះ ដើម្បី​បញ្ជាក់​ អំពី​ទំនាក់​ទំនង​ដែល​ព្រះ​អង្គ​មាន​ជា​មួយ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​ជា​អ្នក​បង្កើត​ពន្លឺ និង​ជីវិត និង​ជា​អ្នក​ចាត់ព្រះ​អង្គ​ឲ្យ​យាង​ចុះ​មក។

ពេល​ណា​យើង​ទទួល​សេចក្តី​សង្រ្គោះ​ពី​ព្រះ​យេស៊ូវ ហើយ​ដើរ​តាម​ការ​បង្រៀន​របស់​ព្រះ​អង្គ គឺ​មាន​ន័យ​ថា យើង​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ ហើយ​ព្រះ​អង្គ​ប្រទាន​ឲ្យ​យើង​មាន​អំណាច និង​គោល​បំណង​ថ្មី។ ព្រះ​ជន្ម និង​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ មាន​អំណាច​កែ​ប្រែ​ជីវិត​មនុស្ស និង​ជា “ពន្លឺ​សម្រាប់​មនុស្ស​ទាំង​អស់”(១:៤) ដែលបាន​ចែង​ចាំង​ក្នុង​យើង និង​តាម​រយៈ​យើង ចូល​ទៅ​ក្នុង​លោកិយ​ដែល​ងងឹត ហើយ​ពេល​ខ្លះ មាន​ពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់។​

ក្នុង​នាម​យើង​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​ក្លាយ​ជា “អ្នក​បញ្ចាំង​ពន្លឺ” ដល់​លោកិយ។…