លើសពីសមត្ថភាពរបស់យើង
ដើមសេដានៅរដ្ឋអាឡាស្កា បានយោលយោកពីម្ខាងទៅម្ខាង ដោយសារកម្លាំងខ្យល់ខ្លាំង ក្នុងពេលមានព្យុះ។ អ្នកស្រីរេជី(Regie) ស្រឡាញ់ដើមសេដាមួយដើមនោះណាស់ ដោយសារវាមិនគ្រាន់តែបានផ្តល់ម្លប់ ក្នុងរដូវក្តៅប៉ុណ្ណោះទេ តែថែមទាំងបានជួយឲ្យក្រុមគ្រួសារនាងអាចរស់នៅដាច់ពីគេផងដែរ។ នៅថ្ងៃនោះ ខ្យល់ព្យុះដ៏កាចសាហាវ កំពុងតែរំលើងឫសរបស់វា។ អ្នកស្រីរេជី និងកូនប្រុសរបស់គាត់អាយុ១៥ឆ្នាំ ក៏បានរត់ទៅជួយសង្រ្គោះវា។ អ្នកទាំងពីរក៏បានយកឈើទល់វា កុំឲ្យដួល ប៉ុន្តែ ពួកគេមិនមានភាពរឹងមាំល្មមនឹងអាចជួយវាបានទេ។
ព្រះអម្ចាស់ គឺជាកម្លាំងរបស់ស្តេចដាវីឌ ពេលដែលស្តេចអង្គនេះស្រែកអំពាវរកព្រះអង្គ នៅក្នុងខ្យល់ព្យុះមួយប្រភេទទៀត(ទំនុកដំកើង ២៨:៨)។ ទ្រង់ប្រហែលជាបាននិពន្ធបទគម្ពីរទំនុកដំកើងនេះ ក្នុងអំឡុងពេលដែលជីវិតទ្រង់មានការធ្លាក់ចុះយ៉ាងខ្លាំង។ បុត្រាទ្រង់បានបះបោរនឹងទ្រង់ ដើម្បីដណ្តើមរាជ្យ(២សាំយ៉ូអែល ១៥)។ កាលនោះ ទ្រង់មានអារម្មណ៍ថា ងាយនឹងរងគ្រោះ ហើយខ្សោយយ៉ាងខ្លាំង បានជាទ្រង់ភ័យខ្លាចព្រះអម្ចាស់នៅតែស្ងាត់ស្ងៀម ហើយទ្រង់ក៏ខ្លាចសេចក្តីស្លាប់(ទំនុកដំកើង ២៨:១)។
ទ្រង់ក៏បានទូលដល់ព្រះថា “សូមស្តាប់សំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាល ដែលទូលបង្គំអំពាវនាវដល់ទ្រង់”(ខ.២)។ ព្រះទ្រង់ក៏បានប្រទានកម្លាំងដល់ស្តេចដាវីឌ ដើម្បីឲ្យទ្រង់អាចបន្តដំណើរទៅមុខទៀត ទោះការបាក់បែករវាងទ្រង់ និងបុត្រាទ្រង់មិនបានផ្សៈផ្សាក៏ដោយ។
យើងពិតជាចង់ការពារមិនឲ្យមានរឿងអាក្រក់កើតឡើង! ប៉ុន្តែ ជាញឹកញាប់ យើងមិនអាចធ្វើបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងសេចក្តីកម្សោយរបស់យើង ព្រះទ្រង់ក៏បានសន្យាថា យើងអាចអំពាវនាវរកព្រះអង្គ សូមព្រះអង្គធ្វើជាថ្មដារបស់យើង បានគ្រប់ពេលវេលា(ខ.១-២)។ ពេលណាយើងគ្មានកម្លាំង នោះព្រះអង្គធ្វើជាអ្នកគង្វាលរបស់យើង ហើយនឹងបីយើងជារៀងរហូត(ខ.៨-៩)។-Anne Cetas
ស្បែកជើងដែលគេឲ្យខ្ចី
ហ្គេប(Gabe)គឺជាសិស្សដែលជិតបញ្ចប់ថ្នាក់វិទ្យាល័យ។ គាត់បានភាសខ្លួនចេញពីផ្ទះរបស់គាត់ យ៉ាងវក់វី ក្នុងអំឡុងពេលភ្លើងឆេះព្រៃ នៅឆ្នាំ ២០១៨ ជាហេតុបណ្តាលឲ្យគាត់ ខកខានមិនបានចូលរួមការរត់ប្រណាំង ក្នុងទីជនបទ ក្នុងរដ្ឋរបស់គាត់់ ដែលគាត់បានហ្វឹកហាត់ជាយូរឆ្នំា ដើម្បីចូលប្រកួត។ ដោយសារការខកខាននេះ គាត់មិនមានឱកាសចូលរួមការប្រកួតប្រចាំរដ្ឋ ដែលជាព្រឹត្តិការណ៍សំខាន់បំផុត នៅក្នុងអាជីពជាកីឡាកររត់ប្រណាំង ដែលមានរយៈពេល៤ឆ្នាំកន្លងមកនេះ។ ដោយឃើញស្ថានភាពគាត់ដូចនេះ ក្រុមប្រឹក្សាកីឡាករប្រចំារដ្ឋ ក៏ផ្តល់ឱកាសទីពីរដល់គាត់ ដែលក្នុងនោះ គាត់ត្រូវរត់ក្នុងថេរវេលា ដែលគេបានកំណត់ នៅលើកំណាត់ផ្លូវរត់ប្រណាំងរបស់សាលាដែលជាគូប្រកួត ដោយពាក់ស្បែកជើង “សម្រាប់ដើរ” ព្រោះស្បែកជើងសម្រាប់រត់របស់គាត់ ត្រូវភ្លើងឆេះបំផ្លាញ នៅក្នុងផ្ទះរបស់គាត់។
ពេលដែលគាត់បង្ហាញខ្លួន នៅក្នុងការប្រកួត គាត់មានការភ្ញាក់ផ្អើល ចំពោះគូប្រកួតរបស់គាត់ ដែលបានឲ្យគាត់ខ្ចីស្បែកជើងកីឡាពាក់ ហើយក៏បានរត់ទន្ទឹមគាត់ ធ្វើយ៉ាងណាឲ្យគាត់អាចរត់បានក្នុងថេរវេលា ដែលរដ្ឋបានតម្រូវ។
គូប្រកួតរបស់គាត់ គ្មានកាតព្វកិច្ចអ្វីត្រូវជួយគាត់នោះទេ។ តាមធម្មតា មនុស្សគិតប្រយោជន៍ផ្ទាល់ខ្លួន តាមនិស្ស័យសាច់ឈាមរបស់ពួកគេ(កាឡាទី ៥:១៣) ដើម្បីអាចមានឱកាសឈ្នះកាន់តែច្រើន។ ប៉ុន្តែ សាវ័កប៉ុលបានជំរុញយើង ឲ្យបង្ហាញចេញនូវផលផ្លែនៃព្រះវិញ្ញាណ ក្នុងជីវិតយើង ដើម្បីបម្រើគ្នាទៅវិញទៅមក ដោយក្តីស្រឡាញ់ និងបង្ហាញចេញនូវសេចក្តីសប្បុរស និងសេចក្តីល្អ(ខ.១៣,២២)។ ពេលណាយើងពឹងផ្អែកលើជំនួយពីព្រះវិញ្ញាណ ជាជាងធ្វើតាមសភាវគតិរបស់យើង នោះយើងនឹងកាន់តែមានលទ្ធភាពស្រឡាញ់មនុស្សនៅជុំវិញខ្លួនយើង។-Kirsten Holmberg
ឧបស័គ្គដែលមិនអាចឆ្លងកាត់បាន
ក្នុងនាមជាអ្នកដឹកនាំយុវជន ខ្ញុំបានរៀបចំការធ្វើដំណើររបស់សិស្ស ទៅធ្វើកម្មសិក្សា នៅទីលានឆ្លងកាត់ឧបសគ្គ។ យើងបានណែនាំសិស្សទាំងឡាយឲ្យពាក់គ្រឿងសុវត្ថិភាព ដើម្បីឡើងជញ្ជាំងដែលមានកម្ពស់ជិត៣ម៉ែត្រ។ អ្នកដែលបានឡើងមុនគេ ក៏បានលើកទឹកចិត្តអ្នកឡើងក្រោយៗ ឲ្យទុកចិត្តលើខ្សែពួរសុវត្ថិភាព ហើយបន្តឡើងទៅលើទៀត ដោយមិនមើលក្រោម។ ក្នុងចំណោមសិស្សរបស់យើង មានសិស្សម្នាក់បានសម្លឹងមើលជញ្ជាំងដែលជាឧបស័គ្គនោះ ខណៈពេលដែលយើងបំពាក់ខ្សែក្រវ៉ាត់ជុំវិញចង្កេះរបស់គាត់។ នាងក៏បាននិយាយថា នាងមិនអាចឡើងជញ្ជាំងនោះបានទេ។ យើងក៏បានបញ្ជាក់ថា ខ្សែពួរនោះរឹងមាំណាស់ ហើយក៏បានលើកទឹកចិត្តនាង និងស្រែកអបអរ ពេលដែលនាងឡើងជញ្ជំាង ហើយបោះជំហានឡើងទៅដល់កំពូលខាងលើ។
ពេលណាយើងប្រឈមមុខដាក់បញ្ហា ដែលហាក់ដូចជាមិនអាចជម្នះ ការភ័យខ្លាច និងការខ្វះជំនឿ អាចនាំឲ្យយើងមានការសង្ស័យ។ ប៉ុន្តែ ការធានា អំពីព្រះចេស្តា សេចក្តីល្អ និងសេចក្តីស្មោះត្រង់ ដែលមិនចេះប្រែប្រួលរបស់ព្រះ បង្កើតឲ្យមានទំនុកចិត្តដ៏រឹងមាំ។ ទំនុកចិត្តនេះក៏បានជំរុញពួកបរិសុទ្ធនៅគ្រាសញ្ញាចាស់ ឲ្យមានចិត្តក្លាហាន ដោយបង្ហាញថា ការមានជំនឿ នោះគឺប្រសើរជាងការត្រូវការដឹងផែនការលម្អិតរបស់ព្រះ(ហេព្រើរ ១១:១-១៣,៣៩)។ យើងអាចផ្លាស់ប្តូររបៀបដែលយើងប្រឈមមុខដាក់បញ្ហារបស់យើង ដោយផ្លាស់ប្តូរទស្សនៈដែលយើងមាន ចំពោះកាលៈទេសៈរបស់យើង ឲ្យស្របតាមបំណងព្រះទ័យព្រះ ដោយដឹងថាបញ្ហារបស់យើង មិនស្ថិតស្ថេរឡើយ(ខ.១៣-១៦)។
ការផ្តោតទៅលើផ្លូវដ៏ពិបាក និងចោទ ក្នុងជីវិតយើង អាចរារាំងមិនឲ្យយើងជឿថា ព្រះនឹងនាំយើងឆ្លងកាត់ដោយជោគជ័យ។ ប៉ុន្តែ ពេលណាយើងដឹងថា ព្រះអង្គគង់នៅជាមួយយើង យើងអាចជម្នះភាពមិនច្បាស់លាស់របស់យើង ដោយជំនឿ ខណៈពេលដែលយើងទុកចិត្តថា ព្រះអង្គនឹងជួយយើងជម្នះឧបស័គ្គ ដែលកាលពីមុន…
អាចស៊ូទ្រាំនៅក្នុងភ្លើង
ភ្លើងឆេះព្រៃនៅតំបន់អ៊ែនឌីឡា ប្រទេសអេស្ប៉ាញ បានបំផ្លិចបំផ្លាញព្រៃឈើ អស់ជិត២ម៉ឺនហិចតា។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលនៃវិនាសកម្មនោះ ដើមសាយប្រេសមួយក្រុម ជិត១ពាន់ដើម នៅតែបន្តឈនៅក្នុងព្រៃ ដោយមានស្លឹកបៃតងស្រស់។ ដោយសារដើមឈើប្រភេទនេះមានសមត្ថភាពរក្សាទុកជាតិទឹកបានល្អ នោះពួកវាអាចស៊ូទ្រាំនឹងភ្លើងឆេះព្រៃ ដោយសុវត្ថិភាព។
ក្នុងអំឡុងពេលដែលស្តេចនេប៊ូក្នេសា គ្រប់គ្រងចក្រភពបាប៊ីឡូន បុរសមួយក្រុមតូច ដែលជាមិត្តសំឡាញ់នឹងគ្នា បានរួចជីវិត នៅក្នុងគុកភ្លើងនៃសេចក្តីក្រោធរបស់ស្តេចអង្គនេះ។ បុរសមួយក្រុមនោះ មានដូចជា លោកសាដ្រាក់ លោកមែសាក់ និងលោកអ័បេឌ-នេកោ។ ពួកគេបានបដិសេធមិនព្រមថ្វាយបង្គំរូបព្រះ ដែលស្តេចនេប៊ូក្នេសាបានសាងសង់ ហើយក៏បានទូលទ្រង់ថា “ព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ”(ដានីយ៉ែល ៣:១៧)។ ស្តេចក៏បានខ្ញាល់កាន់តែខ្លាំង ហើយក៏បានឲ្យគេដាក់ភ្លើងកាន់តែក្តៅជាងមុន៧ដង(ខ.១៩)។
ពួកទាហានដែលបានអនុវត្តតាមរាជបញ្ជាស្តេច ដោយបោះពួកគេចូលទៅក្នុងភ្លើង ត្រូវភ្លើងឆេះស្លាប់ តែអ្នកដែលបានឃើញហេតុការណ៍នោះ ក៏បានមើលលោកសាដ្រាក់ លោកមែសាក់ និងលោកអ័បេឌ-នេកោ ដើរក្នុងភ្លើង “ឥតមានជាប់ចំណង ដោយមិនមានគ្រោះថ្នាក់អ្វីឡើយ”។ គេក៏បានឃើញ បុគ្គលទីបួន នៅក្នុងគុកភ្លើងជាមួយអ្នកទំាងបី ដែលមានសណ្ឋានដូច “កូនព្រះ”(ខ.២៥)។ អ្នកប្រាជ្ញព្រះគម្ពីរជាច្រើនជឿថា ហេតុការណ៍នោះ គឺជាការបង្ហាញព្រះកាយរបស់ព្រះយេស៊ូវ មុនពេលព្រះអង្គប្រសូត្រ។
ព្រះយេស៊ូវក៏គង់នៅជាមួយយើងផងដែរ ពេលណាយើងជួបការគំរាមកំហែង និងទុក្ខលំបាក។ ពេលណាយើងជួបការបង្ខិតបង្ខំ នោះយើងមិនត្រូវមានការភ័យខ្លាចឡើយ។…
ពេលណាព្រះទ្រង់មានបន្ទូល
អ្នកស្រីលីលី(Lily) ជាអ្នកបកប្រែព្រះគម្ពីរ។ មានពេលមួយ គាត់បានធ្វើដំណើរទៅកាន់ប្រទេសមួយ ហើយក៏ត្រូវគេឃុំខ្លួននៅក្នុងអាកាសយាន្តដ្ឋាន។ ពួកមន្រ្តីនៅអាកាសយាន្ដដ្ឋានក៏បានឆែកមើលទូរស័ព្ទគាត់ ហើយពេលដែលពួកគេរកឃើញព្រះគម្ពីរសញ្ញាថ្មីជាសម្លេង នៅក្នុងទូរស័ព្ទរបស់គាត់ ពួកគេក៏បានដកហូតទូរស័ព្ទនោះ ហើយក៏បានសួរចម្លើយគាត់ អស់រយៈពេល២ម៉ោង។ នៅពេលមួយនោះ ពួកគេក៏បានប្រាប់គាត់ឲ្យបើកកម្មវិធីក្នុងទូរស័ព្ទនោះ ហើយក៏បានប៉ះចំបទគម្ពីរ ម៉ាថាយ ៧:១-២ ដែលបានចែងថា “កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង”។ ទឹកមុខរបស់ពួកមន្រ្តីម្នាក់បានប្រែជាស្លេកស្លាំង ពេលដែលគាត់បានឮសម្លេងអានខគម្ពីរនេះជាភាសាខ្លួន។ ក្រោយមក គេក៏បានដោះលែងគាត់ឲ្យមានសេរីភាព ដោយមិនមានការចាត់វិធានការអ្វីទៀតដែរ។
យើងមិនដឹងថា មានអ្វីកំពុងតែកើតឡើង ក្នុងចិត្តរបស់មន្រ្តីម្នាក់នោះ នៅអាកាសយាន្តដ្ឋាននោះឡើយ តែយើងដឹងថា “ព្រះបន្ទូលដែលចេញពីព្រះឱសព្រះ” នឹងសម្រេចតាមបំណងព្រះទ័យព្រះអង្គ(អេសាយ ៥៥:១១)។ លោកអេសាយបានថ្លែងទំនាយ នៃក្តីសង្ឃឹម ដល់រាស្រ្តរបស់ព្រះ ដែលកំពុងស្ថិតក្នុងការនិរទេស ដោយធានាពួកគេថា ដែលភ្លៀង និងហិមៈធ្លាក់ចុះមកពីលើមេឃ ស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយក៏ឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា នោះព្រះបន្ទូល ដែលចេញពីព្រះឱសព្រះអង្គ ក៏នឹងសម្រេចបំណងព្រះទ័យព្រះអង្គផងដែរ(ខ.១០-១១)។
យើងអាចអានខគម្ពីរនេះ ដើម្បីពង្រឹងជំនឿរបស់យើង។ ពេលណាយើងប្រឈមមុខដាក់ស្ថានភាព ដែលមិនអំណោយផលល្អ ដូចអ្នកស្រីលីលី នៅអាកាសយាន្តដ្ឋាន នោះយើងអាចទុកចិត្តថា ព្រះជាម្ចាស់កំពុងតែធ្វើការ សូម្បីតែនៅពេលដែលយើងមិនឃើញលទ្ធផលចុងក្រោយក៏ដោយ។-Amy Boucher Pye
ផ្លូវដ៏វែងឆ្ងាយ
ខណៈពេលដែលមិត្តរួមការងាររបស់លោកបេនយ៉ាមីន(Benjamin) បានឡើងតំណែងជាបន្តបន្ទាប់ គាត់ក៏កើតមានចិត្តច្រណែនបន្តិចបន្តួច។ មិត្តភក្តិគាត់ក៏បានសួរគាត់ថា “ហេតុអ្វីឯងនៅតែមិនទាន់បានឡើងតំណែងជាអ្នកគ្រប់គ្រង? ឯងសមនឹងតួនាទីនេះណាស់”។ ប៉ុន្តែ លោកប៊ែនក៏បានសម្រេចចិត្តថ្វាយអាជីពរបស់គាត់ ដាច់ដល់ព្រះ។ បានជាគាត់ឆ្លើយតបថា “បើនេះជាផែនការរបស់ព្រះ នោះខ្ញុំនឹងបន្តធ្វើការងារ ដែលខ្ញុំមានសព្វថ្ងៃ ឲ្យបានល្អ”។
ប៉ុន្មានឆ្នាំក្រោយមក លោកប៊ែនក៏បានឡើងតំណែង។ នៅពេលនោះ បទពិសោធន៍ដែលគាត់មានជាបន្ថែមទៀត បានជួយឲ្យគាត់ធ្វើការងារ ដោយមានទំនុកចិត្ត ហើយក៏បានទទួលការគោរពពីអ្នកក្រោមបង្គាប់គាត់ផងដែរ។ ទន្ទឹមនឹងនោះ មិត្តរួមការងាររបស់គាត់ នៅតែមានការពិបាកនៅក្នុងការបំពេញការទទួលខុសត្រូវផ្នែកគ្រប់គ្រង ដោយសារពួកគេបានឡើងតំណែង មុនពេលដែលពួកគេមានសមត្ថភាពគ្រប់គ្រាន់។ លោកប៊ែនក៏បានដឹងថា ព្រះទ្រង់បាននាំគាត់ “ទៅតាមផ្លូវវាង” ដើម្បីឲ្យគាត់បានត្រៀមខ្លួនសម្រាប់មុខនាទីនេះ។
ពេលដែលព្រះទ្រង់ដឹកនាំពួកអ៊ីស្រាអែល ចេញពីនគរអេស៊ីព្ទ(និក្ខមនំ ១៣:១៧-១៨) ទ្រង់បានជ្រើសរើសយកផ្លូវវាង ព្រោះ “ផ្លូវកាត់” តាមទឹកដីកាណាន មានពេញទៅដោយគ្រោះថ្នាក់ ដែលពួកគេមិនទាន់អាចប្រឈមមុខ។ ការធ្វើដំណើរ ក្នុងផ្លូវដែលឆ្ងាយជាង ក្នុងវាលរហោស្ថាន បាននាំឲ្យពួកគេមានពេលកាន់តែច្រើន ដើម្បីឲ្យមានភាពរឹងមាំ ផ្នែករូបកាយ ផ្លូវចិត្ត និងផ្លូវវិញ្ញាណ សម្រាប់សឹកសង្រ្គាមដែលនឹងកើតឡើងជាបន្តបន្ទាប់។
ផ្លូវកាត់មិនតែងតែល្អជាងគេនោះឡើយ។ ជួនកាល ព្រះទ្រង់អនុញ្ញាតឲ្យយើងធ្វើដំណើរតាមផ្លូវវាង ក្នុងជីវិតយើង ទោះក្នុងអាជីព ឬកិច្ចការផ្សេងទៀតក្តី ដើម្បីឲ្យយើងបានត្រៀមខ្លួនឲ្យបានល្អជាងមុន សម្រាប់ការធ្វើដំណើរខាងមុខទៀត។ ពេលណាអ្វីៗហាក់ដូចជាមិនបានកើតឡើង ឲ្យទាន់ចិត្តយើង នោះយើងអាចទុកចិត្តព្រះ ដែលដឹកនាំ…
ការវិលត្រឡប់មករកព្រះអង្គវិញ
លោកវលធ័រ ឌីកសិន(Walter Dixon) នឹងត្រូវធ្វើដំណើរតាមនាវា ទៅចូលរួមការប្រយុទ្ធនៅក្នុងសង្គ្រាមឧបទ្វីបកូរ៉េ។ ប៉ុន្តែ មុននឹងគាត់ចេញដំណើរ គាត់នៅសល់ពេលតែ៥ថ្ងៃប៉ុណ្ណោះ ដើម្បីទៅក្រេបទឹកឃ្មំជាមួយភរិយាគាត់។ ប្រហែលជាជិតមួយឆ្នាំក្រោយមក ពួកកងទ័ពក៏បានរកឃើញអាវក្រៅរបស់លោកឌីកសិន ក្នុងសមរភូមិ ដោយមានសំបុត្ររបស់ភរិយាគាត់ នៅក្នុងហោប៉ៅ។ ពួកមន្រ្តីទាហានក៏បានឲ្យដំណឹងដល់ភរិយាគាត់ថា ស្វាមីរបស់គាត់បានបាត់បង់ជីវិត នៅពេលបំពេញភារកិច្ចហើយ។ តាមពិត លោកឌីកសិននៅមានជីវិតរស់នៅឡើយទេ ហើយក៏បានជាប់នៅក្នុងមន្ទីរឃុំឃាំងឈ្លើយសឹកអស់រយៈពេល២ឆ្នាំកន្លះ។ រៀងរាល់ពេលដែលគាត់ភ្ញាក់ដឹងខ្លួន គាត់តែងតែរៀបគម្រោងរត់គេចមកផ្ទះវិញ។ គាត់បានលួចរត់អស់៥ដង តែគេតែងតែចាប់ខ្លួនគាត់ត្រឡប់មកមន្ទីរឃុំឃាំងវិញ។ ទីបំផុត គេក៏បានដោះលែងគាត់។ តើអ្នកដឹងទេថា គេមានការភ្ញាក់ផ្អើលយ៉ាងណា ពេលដែលឃើញគាត់ត្រឡប់មកផ្ទះវិញ។
រាស្រ្តរបស់ព្រះ ក៏ធ្លាប់ឆ្លងកាត់ជីវិតជាឈ្លើយសឹកផងដែរ ដោយផ្លាស់ទៅរស់នៅតំបន់ឆ្ងាយៗ ហើយពួកគេស្រេកឃ្លានចង់ត្រឡប់មកទឹកដីកំណើតវិញ។ ដោយសារពួកគេបានបះបោរទាស់នឹងព្រះ នោះពួកគេត្រូវបាននិរទេសទៅទឹកដីរបស់សាសន៍ដទៃ។ ពួកគេចង់វិលត្រឡប់មកស្រុកកំណើតវិញណាស់ ប៉ុន្តែ ពួកគេគ្មានវិធីរំដោះខ្លួនឯងឡើយ។ តែអរព្រះគុណព្រះអង្គ ទ្រង់បានសន្យាថា ព្រះអង្គមិនដែលភ្លេចពួកគេឡើយ។ ព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងស្អាងពួកគេឡើងវិញ ព្រោះព្រះអង្គមានព្រះទ័យអាណិតពួកគេ(សាការី ១០:៦)។ ព្រះអង្គនឹងបំពេញបំណងពួកគេ ដែលចង់វិលត្រឡប់មកទឹកដីកំណើតវិញ មិនមែនដោយសារការស៊ូទ្រាំរបស់ពួកគេឡើយ ប៉ុន្តែ ដោយសារសេចក្តីមេត្តារបស់ទ្រង់។ ព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងហួចហៅពួកគេ ហើយពួកគេនឹងវិលត្រឡប់មកវិញ(ខ.៨-៩)។
យើងអាចមានអារម្មណ៍ពិបាកដូចពួកគេផងដែរ ដោយសារការសម្រេចចិត្តខុស ឬដោយសារបញ្ហា ដែលយើងមិនអាចគ្រប់គ្រងបាន។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់មិនដែលភ្លេចយើងឡើង។ ព្រះអង្គជ្រាបអំពីបំណងចិត្តរបស់យើង…
ជ័យជម្នះ នៃការអត់ទោសបាប
លោកមែក(Mack) បានតយុទ្ធការញៀនថ្នាំ និងអំពើបាបខាងផ្លូវភេទ ដោយការអស់សង្ឃឹម។ ទំនាក់ទំនងដែលគាត់បានឲ្យតម្លៃមានភាពច្របូកច្របល់ ហើយមនសិការរបស់គាត់ កំពុងតែស្តីបន្ទោសគាត់។ ស្ថិតក្នុងស្ថានភាពដ៏វេទនានេះ គាត់ក៏បានទៅព្រះវិហារ ដើម្បីជួបគ្រូគង្វាលម្នាក់។ នៅទីនោះ គាត់ក៏បានរកឃើញភាពធូរស្រាលក្នុងចិត្ត តាមរយៈការរៀបរាប់អំពីរឿងដ៏ស្មុគ្រស្មាញរបស់គាត់ និងបានស្តាប់លោកគ្រូគង្វាលចែកចាយ អំពីសេចក្តីមេត្តា និងការអត់ទោសបាប ដែលព្រះទ្រង់បានប្រទាន។
គេជឿថា ស្តេចដាវីឌ ជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើងជំពូក៣២ បន្ទាប់ពីទ្រង់បានប្រព្រឹត្តអំពើបាបខាងផ្លូវភេទ។ ទ្រង់បានព្យាយាមលាក់បាំងកំហុស ដោយប្រើល្បិចដ៏ពិសពុល ដែលនាំឲ្យស្វាមីរបស់ស្រ្តីនោះបាត់បង់ជីវិត(២សាំយ៉ូអែល ១១-១២)។ ទ្រង់ក៏បានទទួលផលវិបាក ពីអំពើបាបនេះ។ បទគម្ពីរទំនុកដំកើង ៣២:៣-៤ បានពិពណ៌នា អំពីទុក្ខលំបាកដ៏ធ្ងន់ធ្ងរ ដែលទ្រង់បានជួប មុនពេលទ្រង់ទទួលស្គាល់កំហុស។ ទ្រង់មិនអាចបដិសេធផលវិបាកនៃអំពើបាប ដែលមិនបានសារភាពនោះឡើយ។ តើទ្រង់អាចមានភាពធូរស្បើយដោយរបៀបណា? ភាពធូរស្បើយបានចាប់ផ្តើម ដោយការសារភាពអំពើបាបនៅចំពោះព្រះ និងទទួលការអត់ទោសបាប ដែលព្រះអង្គបានប្រទាន(ខ.៥)។
ពេលណាយើងនិយាយ ឬធ្វើអ្វីខុសមកលើអ្នកដទៃ ឬខុសនឹងព្រះបន្ទូលព្រះ យើងចាំបាច់ត្រូវចូលទៅចំពោះព្រះ ដើម្បីសារភាពអំពើបាបយើង។ យើងមិនត្រូវបន្តរស់នៅ ជាមួយនឹងអំពើបាបទំាងនោះ ដោយមិនប្រែចិត្តនោះឡើយ។ ព្រះទ្រង់តែងតែបើកព្រះពាហុចំហរយ៉ាងធំ ដើម្បីទទួលយើង ពេលណាយើងទទួលស្គាល់កំហុសយើង ហើយស្វែងរកការអត់ទោសបាបពីព្រះអង្គ។ បានជាយើងអាចសរសើរព្រះអង្គថា “មានពរហើយ មនុស្សណាដែលការរំលង ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ”(ខ.១)។-Arthur Jackson
ការបំពេញតួនាទីរបស់យើង
ពេលដែលចៅរបស់ខ្ញុំពីរនាក់ បានសាកល្បងសម្តែងរឿង អាលីស(Alice) នៅក្នុងទឹកដីដ៏អស្ចារ្យ ពួកគេសុទ្ធតែចង់ធ្វើជាតួឯក។ មែគី(Maggie) ចង់ដើរតួជាក្មេងស្រីអាលីស ហើយខេធី(Katie) គិតថា ម៉ាធីលដា(Mathilda) គឺជាតួដ៏ល្អ ដែលនាងចង់សម្តែង។ ប៉ុន្តែ គេបានជ្រើសរើសពួកគេ ឲ្យដើរតួជាផ្កា។ នេះមិនមែនជាអ្វីដែលពួកគេបានរំពឹងចង់បាននោះទេ។ ប៉ុន្តែ កូនស្រីរបស់ខ្ញុំប្រាប់ខ្ញុំថា ចៅស្រីទាំងពីរមានចិត្ត “រំភើបរីករាយ ចំពោះមិត្តភក្តិរបស់ពួកគេ ដែលបានធ្វើជាតួឯក។ ពួកគេហាក់ដូចជាមានអំណរកាន់តែខ្លាំង នៅក្នុងការអបអរមិត្តភក្តិរបស់ពួកគេ និងចែករំលែកភាពរំភើបរីករាយរបស់ពួកគេ”។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរបៀបដែលយើងគួរតែទំនាក់ទំនងគ្នា ក្នុងរូបកាយព្រះគ្រីស្ទ! ក្នុងពួកជំនុំក្នុងតំបន់នីមួយៗ មានអ្នកដឹកនាំ ដែលមានតួនាទីជាគន្លឹះដ៏សំខាន់ ប៉ុន្តែ ក៏ត្រូវការអ្នកដទៃទៀត ដែលមានតួនាទីសំខាន់ផងដែរ តែមិនបានចេញមុខចេញមាត់។ បើអ្នកដទៃកំពុងបំពេញតួនាទីដែលយើងចង់បាន នោះយើងអាចលើកទឹកចិត្តពួកគេ ខណៈពេលដែលយើងបំពេញតួនាទី ដែលព្រះបានប្រទាន ដោយចិត្តឆេះឆួល។
តាមពិត ការជួយ និងការលើកទឹកចិត្តអ្នកដទៃ គឺជាវិធីបង្ហាញចេញនូវក្តីស្រឡាញ់ដល់ព្រះអង្គ។ បទគម្ពីរហេព្រើរ ៦:១០ បានចែងថា “ព្រះទ្រង់មិនមែនជាអ្នករមឹលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ”។ គ្រប់ទាំងអំណោយដែលព្រះហស្តព្រះអង្គប្រទាន គ្មានអំណោយណា ដែលមិនសំខាន់នោះទេ ដូចនេះ យើងត្រូវខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ…
មនុស្សភ្លេចច្រើន
មានពេលមួយ ស្រ្តីម្នាក់បានរអ៊ូរទាំដាក់លោកគ្រូគង្វាលរបស់នាងថា នាងបានសង្កេតឃើញថា គាត់បានអធិប្បាយព្រះបន្ទូល ក្រោមប្រធានបទដដែលៗ។ នាងក៏បានសួរគាត់ថា “ហេតុអ្វីលោកគ្រូអធិប្បាយព្រះបន្ទូលដដែលៗ”។ លោកគ្រូគង្វាលក៏បានឆ្លើយថា “មូលហេតុ គឺដោយសារមនុស្សភ្លេចច្រើន”។
យើងភ្លេច ដោយសារមូលហេតុជាច្រើន ដូចជា ពេលវេលាចេះតែកន្លងផុតទៅ យើងមានវ័យកាន់តែចាស់ ឬយើងមានការជាប់រវល់ពេក។ យើងភ្លេចលេខសម្ងាត់ ឈ្មោះមនុស្ស ឬថែមទំាងភ្លេចកន្លែងដែលយើងចតឡាន ឬម៉ូតូរបស់យើង។ ស្វាមីខ្ញុំបាននិយាយថា ខួរក្បាលគាត់មិនអាចដាក់បានច្រើនទេ។ គាត់ត្រូវតែលប់ការចងចាំខ្លះចោល មុននឹងគាត់អាចចងចាំអ្វីដែលថ្មី។
លោកគ្រូគង្វាលរូបនោះនិយាយត្រូវណាស់។ មនុស្សភ្លេចច្រើន។ ហេតុនេះហើយ ជាញឹកញាប់ យើងត្រូវការអ្នកជួយក្រើនរំឭកយើង ឲ្យនឹកចាំ អំពីការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់យើង។ ពួកអ៊ីស្រាអែលក៏ឧស្សាហ៍ភ្លេចផងដែរ។ ពួកគេបានឃើញការអស្ចារ្យជាច្រើនកើតឡើង តែពួកគេនៅតែត្រូវការឲ្យគេរំឭកថា ព្រះទ្រង់បានយកព្រះទ័យទុកដាក់ចំពោះពួកគេ។ ក្នុងបទគម្ពីរចោទិយកថា ជំពូក៨ ព្រះអង្គបានអនុញ្ញាតឲ្យពួកគេជួបភាពអត់ឃ្លាននៅវាលរហោស្ថាន ប៉ុន្តែ បន្ទាប់មក ព្រះអង្គក៏បានប្រទានអាហារដ៏អស្ចារ្យ ជាប្រចាំថ្ងៃ គឺនំម៉ាណា។ ព្រះអង្គក៏បានប្រទានសម្លៀកបំពាក់ ដែលមិនចេះសឹករហែក។ ព្រះអង្គបាននាំពួកគេឆ្លងកាត់វាលរហោស្ថាន ដែលមានសត្វពស់ និងខ្យាដំរី ហើយបានប្រទានទឹក ចេញពីថ្មដា។
ពួកគេក៏បានរៀនបន្ទាបខ្លួន ពេលដែលពួកគេដឹងថា ពួកគេត្រូវពឹងផ្អែកទាំងស្រុង ទៅលើការថែរក្សា និងផ្គត់ផ្គង់របស់ព្រះ(ខ.២0៤,១៥-១៨)។
ភាពស្មោះត្រង់របស់ព្រះ នៅតែបន្តគ្រប់ជំនាន់(ទំនុកដំកើង ១០០:៥)។ ពេលណាយើងដឹងថា យើងឧស្សាហ៍ភ្លេច…