តើអ្នកជានរណា?
អ្នកដឹកនាំនៃការប្រជុំតាមអ៊ីនធឺណិត បាននិយាយថា “អរុណសួស្តី”។ ខ្ញុំក៏បាននិយាយថា សួស្តី ទៅកាន់គាត់វិញ តែខ្ញុំមិនបានមើលទៅគាត់ទេ ព្រោះខ្ញុំរវល់តែមើលរូបខ្លួនឯង នៅលើអេក្រង់។ ខ្ញុំសួរខ្លួនឯងថា តើខ្ញុំមានរូបរាង្គដូចនេះឬ? ខ្ញុំក៏បានមើលទៅទឹកមុខញញឹមរបស់អ្នកដទៃ នៅក្នុងការជួបជុំតាមអនឡាញនោះ។ ខ្ញុំស្គាល់មុខពួកគេម្នាក់ៗ ដូចនេះ ម្នាក់ដែលមានរាងធាត់នោះ គឺជាខ្ញុំហើយ។ ខ្ញុំគួរតែសម្រកទម្ងន់ខ្លះ ហើយកាត់សក់ឲ្យខ្លីផងដែរ។
ក្នុងគំនិតរបស់ស្តេចផារ៉ោន ទ្រង់គិតថា ទ្រង់ជាមនុស្សអស្ចារ្យ។ ទ្រង់ “ប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសំបើមនៅក្នុងសមុទ្រ”(អេសេគាល ៣២:២)។ ប៉ុន្តែ បន្ទាប់មក ទ្រង់ក៏បានស្គាល់ខ្លួនឯងច្បាស់ជាងមុន តាមទស្សនៈរបស់ព្រះ។ ព្រះទ្រង់មានបន្ទូលថា ស្តេចផារ៉ោនកំពុងមានរឿង ហើយព្រះអង្គនឹងទុកសាកសពរបស់ស្តេចអង្គនេះ ឲ្យសត្វព្រៃស៊ី នឹងឲ្យជនជាតិជាច្រើន មានការភ្ញាក់ផ្អើល ចំពោះរឿងដែលបានកើតឡើងមកលើស្តេចផារ៉ោន ហើយស្តេចរបស់គេ នឹងភ័យខ្លាចជាខ្លាំង”(ខ.១០)។ ដូចនេះ ស្តេចផារ៉ោនមិនអស្ចារ្យដូច ដែលទ្រង់ធ្លាប់គិតនោះទេ។
យើងប្រហែលជាគិតថា យើង “មានភាពសង្ហាខាងវិញ្ញាណ” តែយើងនឹងផ្លាស់ប្តូរការគិតនេះ ពេលដែលយើងមើលឃើញអំពើបាបរបស់យើង ដូចដែលព្រះទ្រង់បានទតឃើញវា។ បើធៀបនឹងខ្នាតគំរូនៃភាពបរិសុទ្ធរបស់ព្រះអង្គ នោះសូម្បីតែ “អស់ទាំងអំពើសុចរិតរបស់យើង ក៏ដូចជាអាវកខ្វក់”(អេសាយ ៦៤:៦)។ ប៉ុន្តែ ព្រះទ្រង់ក៏ទតឃើញអ្វីផ្សេងទៀត គឺទតឃើញព្រះយេស៊ូវ ហើយក៏ទតឃើញយើងនៅក្នុងព្រះយេស៊ូវ។
បើអ្នកមានការបាក់ទឹកចិត្ត ចំពោះលក្ខណៈសម្បត្តិរបស់អ្នក នោះចូរចាំថា…
ឆ្ពោះទៅរកភាពពេញវ័យខាងវិញ្ញាណ
ថ្មីៗនេះ មានការស្ទង់មតិមួយ បានសួរគេថា តើអ្នកពេញវ័យនៅអាយុប៉ុន្មាន។ អ្នកដែលជឿថា ខ្លួនឯងជាមនុស្សពេញវ័យ ក៏បានលើកឡើងថា ពួកគេមានអាកប្បកិរិយាដ៏ជាក់លាក់មួយចំនួន ជាភស្តុតាងបញ្ជាក់ថា ពួកគេជាមនុស្សពេញវ័យ។ អ្នកខ្លះទៀតជឿថា ការមានថវិកា និងសមត្ថភាពទិញផ្ទះ គឺជាកត្តាសំខាន់បំផុត ដែលបង្ហាញថា ពួកគេជាមនុស្សពេញវ័យ។ អ្នកខ្លះបានលើកឡើង អំពីសកម្មភាពរបស់មនុស្សពេញវ័យ ដែលរាប់ចាប់តាំងពីការចំអិនអាហារពេលល្ងាច និងការរៀបចំកាលវិភាពសម្រាប់ការណាត់ជួបពេទ្យ រហូតដល់សមត្ថភាពនៃការសម្រេចចិត្តញាំអាហារសម្រន់ ជំនួសអាហារពេលល្ងាច ឬការមានចិត្តរំភើបនៅក្នុងការនៅផ្ទះ នៅពេលល្ងាចថ្ងៃសៅរ៍ ជាជាងចេញទៅក្រៅ។
ព្រះគម្ពីរប៊ីបបានចែងថា យើងក៏គួរតែខំមមុល ទៅរកភាពពេញវ័យខាងវិញ្ញាណផងដែរ។ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងអេភេសូរ ដោយជំរុញពួកគេ ឲ្យ “បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ”(៤:១៣)។ កាលណាយើងនៅ “ក្មេងវ័យ” ខាងជំនឿ យើងងាយនឹងទទួលរងនូវ “ខ្យល់នៃសេចក្តីបង្រៀន”(ខ.១៤) បក់បោកមក ដែលច្រើនតែនាំឲ្យមានការបែកបាក់គ្នា។ ផ្ទុយទៅវិញ ពេលណាយើងមានភាពពេញវ័យ ក្នុងការយល់សេចក្តីពិត យើងក៏មានការរួបរួមគ្នា ជារូបកាយ ដែលមានព្រះគ្រីស្ទជាសិរសា(ខ.១៥)។
ព្រះទ្រង់ប្រទានយើងនូវព្រះវិញ្ញាណព្រះអង្គ ដើម្បីជួយយើងឲ្យលូតលាស់ នៅក្នុងការស្គាល់ព្រះអង្គជានរណា(យ៉ូហាន ១៤:២៦) ហើយព្រះអង្គប្រទានលទ្ធភាពដល់គ្រូគង្វាល និងគ្រូបង្រៀន ឲ្យបង្រៀន និងដឹកនាំយើង ឆ្ពោះទៅរកភាពពេញវ័យ ក្នុងជំនឿរបស់យើង(អេភេសូរ ៤:១១-១២)។ ចារិកលក្ខណៈមួយចំនួន គឺជាភស្តុតាងបង្ហាញពីភាពពេញវ័យខាងរូបកាយ ហើយការរួបរួមរបស់យើង…
ការជួយសង្រ្គោះមកពីព្រះ
បន្ទាប់ពីពលរដ្ឋម្នាក់ដែលកំពុងមានការព្រួយបារម្ភបានទូរស័ព្ទចូលលេខ៩១១ មន្រ្តីប៉ូលិសម្នាក់បានបើកឡាន អែបនឹងផ្លូវរថភ្លើង ដោយបើកភ្លើងបញ្ចាំងមើលទៅឆ្ងាយ ក្នុងពេលយប់ងងឹត ទាល់តែគាត់បានប្រទះឃើញរថយន្ត ដែលកំពុងជាប់នឹងផ្លូវរថភ្លើង។ កាំមីរ៉ានៅក្នុងឡានរបស់ប៉ូលិសនោះថតបានសកម្មភាពរថភ្លើងកំពុងបោះពួយយ៉ាងលឿនមករកឡាននោះ។ គាត់ថា រថភ្លើងនោះបើកលឿនណាស់ ប្រហែលល្បឿន១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ គាត់ក៏បានប្រញាប់ទៅជួយគេ ដោយគ្មានការស្ទាក់ស្ទើរ ដោយចាប់ទាញបុរសម្នាក់ដែលកំពុងសន្លប់ ចេញពីក្នុងឡានដោយសុវត្ថិភាព ក្នុងរយៈពេលពីរបីវិនាទី មុនពេលរថភ្លើងបុកឡាននោះមួយទំហឹង។
ព្រះគម្ពីរប៊ីបបានបង្ហាញថា ព្រះទ្រង់ជាអ្នកជួយសង្រ្គោះ ជាពិសេស នៅពេលដែលអ្វីៗហាក់ដូចជាបាត់បង់អស់។ កាលពួកអ៊ីស្រាអែលកំពុងតែជាប់ចំណង ក្នុងទឹកដីអេស៊ីព្ទ និងមានភាពក្រៀមក្រោះ និងថប់ដង្ហើម ដោយសារការកៀបសង្កត់ ពួកគេមិនបានគិតថា ពួកគេអាចរត់គេចបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងកណ្ឌគម្ពីរនិក្ខមនំ យើងឃើញថា ព្រះទ្រង់បានមានបន្ទូលលើកទឹកចិត្តពួកគេថា “អញបានឃើញសេចក្តីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ ក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែលសង្កត់សង្កិនដែរ ពីព្រោះអញស្គាល់សេចក្តីទុក្ខព្រួយរបស់គេ។ ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ”(៣:៧,៨)។ ព្រះទ្រង់ក៏បានដឹកនាំពួកអ៊ីស្រាអែលចេញពីភាពជាទាសករ។ នេះជាការសង្រ្គោះមកពីព្រះដ៏ខ្ពស់។
ការសង្រ្គោះរបស់ព្រះអង្គ សម្រាប់ប្រជាជនអ៊ីស្រាអែល គឺបានបង្ហាញព្រះទ័យ និងអំណាចរបស់ព្រះ ដែលនឹងជួយយើងរាល់គ្នា នៅពេលដែលយើងត្រូវការជំនួយពីព្រះអង្គ។ ព្រះអង្គនឹងជួយយើង មិនឲ្យវិនាសឡើយ។ ទោះស្ថានភាពរបស់យើងហាក់ដូចជាទាល់ច្រក ឬមិនអាចមានសង្ឃឹម យើងអាចបើកភ្នែក និងចិត្តយើង មើលទៅព្រះដែលសព្វព្រះទ័យនឹងជួយសង្រ្គោះយើង។—Winn Collier
អ្នកសង់ផ្ទះដែលមានប្រាជ្ញា
គ្រប់ទាំងស្រីៗ ដែលមានប្រាជ្ញារមែងសង់ផ្ទះរបស់ខ្លួនឡើង តែស្ត្រីល្ងីល្ងើគេរំលំផ្ទះដោយដៃខ្លួនវិញ។ សុភាសិត ១៤:១
អ្នកស្រីសូជូន័រ ធ្រូត(Sojourner Truth) មានឈ្មោះពីកំណើតថា អ៊ីសាបេឡា បូមហ្វ្រ៊ី(Isabella Baumfree) បានចាប់កំណើតជាទាសករ ក្នុងឆ្នាំ១៧៩៧ ក្នុងតំបន់អេសូប៉ូស ក្នុងរដ្ឋញូយ៉ក។ កូនៗរបស់គាត់ស្ទើរតែទាំងអស់ ត្រូវគេយកទៅលក់ជាទាសករ តែគាត់បានរត់គេចជាមួយកូនស្រីម្នាក់ រហូតមានសេរីភាព ក្នុងឆ្នាំ១៨២៦ ហើយក៏បានរស់នៅជាមួយក្រុមគ្រួសារមួយ ដែលបានបង់ថ្លៃលោះ ឲ្យគាត់មានសេរីភាព។ គាត់មិនព្រមឲ្យប្រព័ន្ធច្បាស់ដ៏អយុត្តិធម៌បន្តបំបែកបំបាក់គ្រួសារគាត់ទៀតឡើង ផ្ទុយទៅវិញ គាត់ក៏បានស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ ដើម្បីឲ្យកូនប្រុសគាត់ឈ្មោះភីធ័រ(Peter) បានមករស់នៅជាមួយគាត់ឡើងវិញ ដែលនេះជាជោគជ័យដ៏អស្ចារ្យ ដែលស្រ្តីអាមេរិកដើមកំណើតអាហ្វ្រិកអាចធ្វើបាន នៅសម័យនោះ។ នាងដឹងថា នាងមិនអាចចិញ្ចឹមកូននាង ដោយគ្មានជំនួយពីព្រះបានឡើយ ដូចនេះ នាងក៏បានទទួលជឿព្រះគ្រីស្ទ ហើយក្រោយមកក៏បានប្តូរឈ្មោះទៅជា សូជូន័រ ធ្រូត ដើម្បីបង្ហាញថាជីវិតរបស់នាង បានសង់ឡើង នៅលើគ្រឹះនៃសេចក្តីពិតរបស់ព្រះ។
ស្តេចសាឡូម៉ូន ដែលជាអ្នកនិពន្ធបទគម្ពីរសុភាសិត ជំពូក១៤ បានប្រកាសថា “គ្រប់ទាំងស្រីៗ ដែលមានប្រាជ្ញារមែងសង់ផ្ទះរបស់ខ្លួនឡើង តែស្ត្រីល្ងីល្ងើគេរំលំផ្ទះដោយដៃខ្លួនវិញ”(ខ.១)។ ការប្រៀបប្រដូច អំពីការសង់ផ្ទះនេះ គឺបានបង្ហាញ អំពីប្រាជ្ញាដែលព្រះទ្រង់ប្រទានដល់អ្នកដែលព្រមស្តាប់ព្រះបន្ទូលព្រះអង្គ។ តើគេសង់ផ្ទះដោយប្រាជ្ញា ដោយរបៀបណា? គឺដោយនិយាយ “តែពាក្យណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ”(អេភេសូរ ៣:២៩…
ខ្លួនពិតប្រាកដរបស់យើង
នៅក្នុងសៀវភៅដាក់រូបថតចាស់មួយក្បាលរបស់ឪពុកម្តាយខ្ញុំ មានរូបថតក្មេងប្រុសម្នាក់។ គាត់មានមុខមូល មានអាចម៍រុយ និងមានសក់ត្រង់ វែង ពណ៌ទង់ដែង។ គាត់ចូលចិត្តគំនូរជីវចល ស្អប់ផ្លែប័រ ហើយមានឌីសចាក់ចម្រៀងរបស់ក្រុមចម្រៀង ABBA។ នៅក្នុងសៀវភៅរូបថតនោះ ក៏មានរូបថតក្មេងជំទង់ម្នាក់។ គាត់មានមុខវែង មិនមូល ហើយសក់គាត់វិញ ក៏រួញ មិនត្រង់ដូចក្មេងនោះទេ។ មុខគាត់គ្មានអាចម៍រុយ គាត់ចូលចិត្តផ្លែប័រ ចូលចិត្តមើលខ្សែភាពយន្ត ជាជាងមើលគំនូរជីវចល ហើយមិនដែលទទួលស្គាល់ថា គាត់ឌីសចាក់ចម្រៀងរបស់ក្រុមចម្រៀង ABBA។ ក្មេងប្រុស និងក្មេងជំទង់នោះ មានចំណុចដូចគ្នាបន្តិចបន្តួចដែរ។
យោងតាមវិទ្យាសាស្រ្ត អ្នកទាំងពីរមានស្បែក ធ្មេញ ឈាម និងឆ្អឹងខុសគ្នា។ តែពួកគេជាមនុស្សតែមួយទេ និយាយឲ្យខ្លី ពួកគេគឺជាខ្ញុំកាលនៅក្មេង។ ការផ្លាស់ប្តូរនៅក្នុងវ័យរបស់មនុស្សម្នាក់ៗ បានធ្វើឲ្យទស្សនវិទូជាច្រើនមានការងឿងឆ្ងល់។ ដោយសារយើងមានការផ្លាស់ប្តូរពេញមួយជីវិតយើង ដូចនេះ តើយើងមានលក្ខណៈពិតប្រាកដជាខ្លួនរបស់យើង នៅក្នុងវ័យមួយណា?
ព្រះគម្ពីរមានចម្លើយសម្រាប់សំណួរមួយនេះ។ ចាប់តាំងពីពេលដែលព្រះបានចាប់ផ្តើមផ្សំខ្លួនយើង នៅក្នុងផ្ទៃម្តាយរបស់យើងម្នាក់ៗ(ទំនុកដំកើង ១៣៩:១៣-១៤) យើងក៏បានលូតលាស់ តាមការរចនាដ៏ពិសេសរបស់ព្រះអង្គ។ យើងមិនអាចដឹងជាមុនថា យើងនឹងមានរូបរាង្គយ៉ាងណានៅពេលខាងមុខ តែយើងដឹងថា បើយើងជាកូនរបស់ព្រះ នោះយើងនឹងមានលក្ខណៈសម្បត្តិដូចព្រះយេស៊ូវ(១យ៉ូហាន ៣:២) ដោយការផ្លាស់ប្រែពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យមានចារិកលក្ខណៈកាន់តែល្អ និងបរិសុទ្ធដូចព្រះអង្គ។
ទំរាំតែដល់ថ្ងៃដែលព្រះយេស៊ូវយាងត្រឡប់មកវិញ យើងកំពុងតែត្រូវបានទាញនាំទៅរកខ្លួនរបស់យើង ក្នុងពេលអនាគត។…
រង់ចំាដោយសង្ឃឹម
លោករ៉ូជេលីយ៉ូ(Rogelio) បានធ្វើការ ជាអ្នករត់តុ ក្នុងអំឡុងពេលដែលខ្ញុំសម្រាកលំហែកាយជាមួយក្រុមគ្រួសារខ្ញុំ អស់រយៈពេលពេញមួយអាទិត្យ។ ពេលដែលយើងបានសន្ទនាជាមួយគាត់ គាត់បានអរព្រះគុណព្រះយេស៊ូវ ដែលបានប្រទានពរឲ្យគាត់មានអ្នកស្រីឃែលី(Kaly) ធ្វើជាប្រពន្ធដែលមានចិត្តឆេះឆួល និងមានជំនឿរឹងមាំ។ បន្ទាប់ពីពួកគេមានកូនដំបូង ព្រះទ្រង់ក៏បានប្រទានឲ្យពួកគេមានឱកាសថែរក្សាក្មួយស្រីរបស់ពួកគេ ដែលមានជំងឺពិការខួរក្បាល។
មិនយូរប៉ុន្មាន ម្តាយក្មេករបស់លោករ៉ូជេលីយ៉ូក៏ត្រូវការអ្នកថែទាំ ក្នុងពេលគាត់ចាស់ជរា។
លោករ៉ូជេលីយ៉ូក៏បានធ្វើការដោយក្តីអំណរ ដោយជាញឹកញាប់ គាត់បានធ្វើការនៅពេលយប់បន្ថែម ដើម្បីឲ្យភរិយាគាត់ អាចនៅផ្ទះថែទាំមនុស្សដែលព្រះទ្រង់បានប្រទានមក។ ខ្ញុំក៏បានចែកចាយ អំពីការដែលប្តីប្រពន្ធមួយគូរនេះ បានបណ្តាលចិត្តខ្ញុំឲ្យមានក្តីស្រឡាញ់កាន់តែខ្លាំង ដោយពួកគេបានបើកចំហចិត្ត និងផ្ទះ ដើម្បីបម្រើសមាជិកគ្រួសាររបស់ពួកគេ ហើយពេលនោះ គាត់ក៏បាននិយាយថា គាត់មានអំណរ ក្នុងការបម្រើពួកគេ និងក្រុមគ្រួសារខ្ញុំ។
ការរស់នៅរបស់លោក រ៉ូជែលីយ៉ូបានបញ្ជាក់ អំពីអំណាចនៃការរស់នៅ ដោយចិត្តសប្បុរស និងទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះ ខណៈពេលដែលយើងបម្រើគ្នាទៅវិញទៅមក ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន។ សាវ័កប៉ុលបានជំរុញរាស្រ្តរបស់ព្រះ ឲ្យ ប្តូរផ្តាច់ចំពោះគ្នា … ឲ្យអរសប្បាយ ដោយមានសង្ឃឹម អត់ធន់ក្នុងសេចក្តីទុក្ខលំបាក ឲ្យខ្ជាប់ខ្ជួនក្នុងសេចក្តីអធិស្ឋាន ហើយផ្គត់ផ្គង់អ្នកដែលខ្វះខាត ទាំងខំប្រឹងឲ្យមានសេចក្តីចៅរ៉ៅ(រ៉ូម ១២:១០-១៣)។
ជីវិតយើងអាចផ្លាស់ប្តូរភ្លាមៗ ធ្វើឲ្យយើង ឬអ្នកដែលយើងស្រឡាញ់ជាប់នៅក្នុងកាលៈទេសៈ ដែលហាក់ដូចជាមិនអាចស៊ូទ្រាំបាន។ ប៉ុន្តែ ពេលណាយើងស្ម័គ្រចិត្តចែករំលែកអ្វីដែលព្រះបានប្រទានយើង ខណៈពេលដែលយើងកំពុងរង់ចាំព្រះអង្គ នោះយើងអាចតោងឲ្យជាប់សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ ទាំងអស់គ្នា។—Xochitl Dixon
យុត្តិធម៌ដ៏ឥតខ្ចោះ
កាលពីឆ្នាំ១៩៨៣ ប៉ូលិសបានចាប់ខ្លួនក្មេងជំទង់៣នាក់ ពីបទមនុស្សឃាតមកលើក្មេងអាយុ១៤ឆ្នាំម្នាក់។ ព័ត៌មានបានផ្សាយថា ក្មេងជំទង់ម្នាក់នោះ ត្រូវបានគេបាញ់សម្លាប់ ដោយសារតែគាត់ពាក់អាវកីឡា។ អ្នកទាំងបីក៏ត្រូវគេកាត់ទោស ឲ្យជាប់ពន្ធនាគាអស់មួយជីវិត។ បន្ទាប់ពីពួកគេបានជាប់គុកអស់៣៦ឆ្នាំហើយ ភស្តុតាងក៏បានលេចឡើងមក បង្ហាញថា ពួកគេមិនមែនជាឃាតករនោះទេ។ តាមពិត បុរសម្នាក់ទៀតបានប្រព្រឹត្តបទឧក្រិដ្ឋនេះ។ មុនពេលចៅក្រមសម្រេចដោះលែងអ្នកទាំងបី ឲ្យមានសេរីភាព គាត់ក៏បានសូមការអភ័យទោសពីពួកគេ។
ទោះយើងខិតខំខ្លាំងប៉ុណ្ណា (ហើយទោះមន្ត្រីប៉ូលិសធ្វើការបានល្អយ៉ាងណា) យុត្តិធម៌របស់មនុស្ស ច្រើនតែមានការខ្វះចន្លោះ។ យើងមិនដែលមានព័ត៌មានគ្រប់គ្រាន់។ ជួនកាល មនុស្សដែលមិនស្មោះត្រង់ បានកែប្រែការពិត និងធ្វើឲ្យត្រូវឲ្យទៅជាខុស។ ជួនកាល យើងជាអ្នកខុស។ ហើយជាញឹកញាប់ ជួនកាល គេត្រូវរង់ចាំជាច្រើនឆ្នាំ ទំរាំតែខុស ក្លាយជាត្រូវវិញ បើសិនជាយើងនៅមានជីវិតដល់ពេលនោះ។ តែអរព្រះគុណព្រះអង្គ ដែលខុសពីមនុស្សដែលមិនស្មោះត្រង់ ព្រះអង្គតែងតែប្រទានយុត្តិធម៌ដ៏ឥតខ្ចោះ។ គឺដូចដែលលោកម៉ូសេបានមានប្រសាសន៍ថា “ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្តិធម៌”(ចោទិយកថា ៣២:៤)។
សម្រាប់ព្រះអង្គ ត្រូវគឺត្រូវ ខុសគឺខុស។ ព្រះអង្គនឹងជំនុំជម្រះយើង តាមអ្វីដែលយើងបានធ្វើ។ យើងមិនដឹងថា នៅពេលណា តែយើងមានទំនុកចិត្ត ព្រោះយើងបម្រើ “ព្រះដ៏ស្មោះត្រង់ ឥតមានសេចក្តីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់”(ខ.៤)។
យើងប្រហែលមិនដឹងច្បាស់ថា រឿងដែលយើងកំពុងជួប ត្រូវឬខុស។ យើងប្រហែលខ្លាចថា…
ការទួញយំមិនមែនជាការទាស់ខុសអ្វីទេ
មានពេលមួយខ្ញុំបានលត់ជង្គង់ចុះ ហើយទឹកភ្នែកក៏បានស្រក់នៅលើកម្រាលឥដ្ឋ។ ខ្ញុំក៏បានស្រែកយំថា “ព្រះអង្គអើយ ហេតុអ្វីព្រះអង្គមិនថែរក្សាទូលបង្គំ? ក្នុងអំឡុងពេលដែលជំងឺកូវីត១៩ កំពុងរាតត្បាត ក្នុងឆ្នាំ២០២០ ខ្ញុំបានបាត់បង់ការងារធ្វើ អស់រយៈពេលជិត១ខែ ហើយពាក្យសុំធ្វើការរបស់ខ្ញុំក៏មានបញ្ហាទៀត។ ខ្ញុំមិនទាន់បានទទួលប្រាក់ចំណូលទាល់តែសោះ ហើយប្រាក់ឧបត្ថម្ភ ដែលរដ្ឋាភិបាលអាមេរិក បានសន្យាផ្តល់ឲ្យ ក៏មិនទាន់បានមកដល់។ ក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំជឿថា ព្រះទ្រង់នឹងធ្វើអ្វីម្យ៉ាងសម្រាប់ខ្ញុំ។ ខ្ញុំជឿថា ព្រះអង្គពិតជាស្រឡាញ់ខ្ញុំ ហើយនឹងថែរក្សាខ្ញុំ តែក្នុងពេលនោះ ខ្ញុំមានអារម្មណ៍ថា ព្រះអង្គហាក់ដូចជាបានបោះបង់ខ្ញុំចោល។
កណ្ឌគម្ពីរបរិទេវបានរំឭកយើងថា ការពោលទំនួញទៅរកព្រះអង្គ គឺមិនមែនជាទង្វើខុសឆ្គងនោះទេ។ កណ្ឌគម្ពីរនេះទំនងជាត្រូវបាននិពន្ធ ក្នុងអំឡុងសម័យ ឬនៅក្រោយសម័យដែលចក្រភពបាប៊ីឡូនបានបំផ្លាញទីក្រុងយេរូសាឡិម នៅឆ្នាំ៥៨៧ មុនគ្រីស្ទសករាជ។ បទគម្ពីរនេះបានពិពណ៌នា អំពីទុក្ខវេទនា(៣:១,១៩) ការគាបសង្កត់(១:១៨) និងភាពអត់ឃ្លាន(២:២០ ៤:១០) ដែលប្រជាជនបានជួបប្រទះ។ តែក្នុងពាក់កណ្តាលនៃកណ្ឌនេះ អ្នកនិពន្ធក៏បាននឹកចាំ អំពីមូលហេតុដែលគាត់អាចមានក្តីសង្ឃឹម បានជាគាត់មានប្រសាសន៍ថា “កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់”(៣:២២-២៣)។ ទោះអ្នកនិពន្ធកណ្ឌគម្ពីរនេះបានជួបភាពហិនវិនាសយ៉ាងណាក៏ដោយ គាត់បាននឹកចាំថា ព្រះអង្គនៅតែស្មោះត្រង់ជានិច្ច។
ជួនកាល យើងមានអារម្មណ៍ថា យើងពិបាកនឹងជឿថា “ទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់ គឺដល់ព្រលឹងនៃអ្នកណាដែលស្វែងរកទ្រង់”(ខ.២៥) ជាពិសេស នៅពេលដែលទុក្ខវេទនារបស់យើងហាក់ដូចជាមិនស្រាក់ស្រានសោះ។…
ការរស់នៅដែលគួរឲ្យកត់សំគាល់
មានពេលមួយ ខ្ញុំបានសិក្សាអំពីអ្នកស្រី ខាត់ធ័ររីន ហាំលីន (Catherine Hamlin) ដែលជាគ្រូពេទ្យវះកាត់សញ្ជាតិអូស្រ្តាលី ដ៏គួរឲ្យកត់សំគាល់ ពេលដែលខ្ញុំបានអានដំណឹងមរណៈភាពរបស់គាត់ ដែលបានចុះផ្សាយតាមសារព័ត៌មាន។ កាលអ្នកស្រីខាត់ធ័ររីន និងស្វាមីគាត់ នៅប្រទេសអេធីយ៉ូពី ពួកគេបានបង្កើតមន្ទីរពេទ្យដំបូងគេ ដែលបើកព្យាបាលតែស្រ្តី ដែលបានទទួលរងរបួសផ្លូវកាយ និងផ្លូវអារម្មណ៍ ដោយសាររបួសក្រោយពេលសម្រាលកូន ដែលកើតមានជាធម្មតា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ គេបានទទួលស្គាល់ថា អ្នកស្រីខាត់ធ័ររីនបានមើលការខុសត្រូវ មកលើការព្យាបាលស្រ្តីជាង៦ម៉ឺននាក់។
គាត់នៅតែបន្តធ្វើការវះកាត់ឲ្យអ្នកជំងឺនៅមន្ទីរពេទ្យ ពេលដែលគាត់មានអាយុ៩២ឆ្នាំ ហើយនៅតែចាប់ផ្តើមថ្ងៃនីមួយៗ ដោយការញាំតែមួយពែង និងរៀនព្រះគម្ពីរប៊ីប។ កាលនោះ មានមនុស្សជាច្រើនមានការងឿងឆ្ងល់ចំពោះគាត់ ហើយគាត់ក៏បានឆ្លើយសំណួររបស់ពួកគេថា គាត់គ្រាន់តែជាអ្នកជឿព្រះយេស៊ូវធម្មតាម្នាក់ ដែលគ្រាន់តែធ្វើកិច្ចការ ដែលព្រះបានប្រទានឲ្យគាត់ធ្វើ។
ខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលខ្ញុំបានរៀនសូត្រ អំពីជីវិតដ៏គួរឲ្យកត់សំគាល់នេះ ព្រោះគាត់បានធ្វើជាគំរូដ៏មានអំណាច សម្រាប់ខ្ញុំ គឺដូចដែលព្រះគម្ពីរប៊ីបបានលើកទឹកចិត្តអ្នកជឿទាំងឡាយ ឲ្យរស់នៅ តាមរបៀបដែលនាំឲ្យអ្នកមិនជឿ អាចមើលឃើញការល្អរបស់យើង ហើយពោលសរសើរដល់ព្រះ(១ពេត្រុស ២:១២)។
អំណាចនៃព្រះវិញ្ញាណរបស់ព្រះ ដែលបានត្រាស់ហៅយើង ចេញពីភាពងងឹតខាងវិញ្ញាណ ចូលទៅក្នុងការប្រកបជាមួយព្រះអង្គ(ខ.៩) ក៏អាចធ្វើឲ្យការងារ ឬផ្នែកណាមួយនៃការបម្រើរបស់យើង ក្លាយជាទីបន្ទាល់ដ៏ល្អ នៃជំនឿរបស់យើង។ ទោះព្រះទ្រង់បានប្រទានឲ្យយើងមានបំណងចិត្ត ឬជំនាញ សម្រាប់ធ្វើការអ្វីក៏ដោយ ចូរយើងធ្វើ តាមរបៀបដែលនាំឲ្យគេងាកមករកព្រះអង្គ ហើយនាំឲ្យកិច្ចការទាំងនោះមានន័យ និងមានគោលបំណង។—Lisa…
ព្រះនៃសេចក្តីយុត្តិធម៌
គេប្រហែលជាបានទម្លាក់កំហុសមកលើសត្វគោមួយក្បាល យ៉ាងធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្រ្ត។ យើងមិនដឹងថា មេគោមួយក្បាលនោះឈ្មោះ ដេស៊ី(Daisy) ម៉ាដេលីន(Madeline) ឬ គ្វែនដូលីន(Gwendolyn)នោះទេ ប៉ុន្តែ មេគោរបស់អ្នកស្រី អូ លារី(O’Leary) បានទទួលរងការចោទប្រកាន់ថា បានបង្កឲ្យមានភ្លើងឆេះទីក្រុងឈីកាហ្គោ ដែលបណ្តាលឲ្យប្រជាជន១ភាគ៣បាត់បង់ផ្ទះសំបែង។ ភ្លើងបានឆាបឆេះផ្ទះឈើទាំងនោះយ៉ាងឆាប់រហ័ស ដោយសារខ្យល់បក់ខ្លាំង ហើយក៏បានបន្តឆេះអស់បីថ្ងៃ ព្រមទាំងបានឆក់យកជីវិតមនុស្សជិត៣រយនាក់។
ប៉ុន្មានឆ្នាំក្រោយមក មនុស្សជាច្រើនជឿថា ភ្លើងនោះបានចាប់ផ្តើមឆាបឆេះ ពេលដែលមេគោមួយក្បាល បានធ្វើឲ្យចង្កៀងដួល បណ្តាលឲ្យភ្លើងឆេះជង្រុក។ បន្ទាប់ពីមានការស្រាវជ្រាវបន្ថែម ប្រហែល១២៦ឆ្នាំក្រោយមក មន្ទីរប៉ូលិស និងមន្ទីរពន្លត់អគ្គីភ័យរបស់ទីក្រុងនេះ ក៏បានលប់ចោលការចោទប្រកាន់ មកលើមេគោ និងម្ចាស់របស់វា ហើយក៏បានយល់ឃើញថា អគ្គីភ័យនោះ ប្រហែលជាបានបង្គរឡើង ដោយអ្នកជិតខាងរបស់ម្ចាស់គោនោះទេ។
ជាញឹកញាប់ ការស្វែងរកយុត្តិធម៌ត្រូវការពេលវេលា ហើយព្រះគម្ពីរប៊ីបក៏បានទទួលស្គាល់ថា ការស្វែងរកយុត្តិធម៌មានការពិបាកប៉ុណ្ណា។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៣ ស្តេចដាវីឌបានប្រើពាក្យ “តើដល់កាលណា?” ចំនួន៤ដង។ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត? តើដល់អស់កល្បឬអី?តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា? តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា? ដោយមានចិត្តព្រួយវាល់ព្រឹកវាល់ល្ងាចដូច្នេះ ខ្មាំងសត្រូវនឹងលើកខ្លួនឡើង ទាស់នឹងទូលបង្គំដល់កាលណាទៅ?(ខ.១-២)។ ប៉ុន្តែ នៅក្នុងពាក់កណ្តាលនៃបទទំនួញនេះ ទ្រង់បានរកឃើញហេតុផល ដែលត្រូវមានជំនឿ និងក្តីសង្ឃឹម។ គឺដូចដែលទ្រង់បានពោលថា “ប៉ុន្តែទូលបង្គំបានទុកចិត្តនឹងសេចក្តីសប្បុរសរបស់ទ្រង់…