ដំណោះស្រាយ បែបទាល់ច្រក
នៅចុងសតវត្សរ៍ទី១៧ ស្តេចវីលៀម អហ្វ អូរេញ(William of Orange) មានចេតនាធ្វើឲ្យទឹកដីរបស់ទ្រង់មួយភាគធំ ត្រូវទឹកជន់លិច។ ក្សត្រនៃប្រទេសហូឡង់អង្គនេះបានសម្រេចព្រះទ័យធ្វើនូវរឿងដែលគេមិននឹកស្មានដល់នេះ ដើម្បីបណ្តេញកងទ័ពអេស្ប៉ាញដែលកំពុងឈ្លានពានទឹកដីទ្រង់។ ទ្រង់មិនបានទទួលជោគជ័យឡើយ ហើយវាលស្រែដ៏ធំល្វឹងល្វើយត្រូវបានទឹកសមុទ្រជន់លិចអស់។ គេក៏បាននិយាយថា “ពេលទាល់ច្រក នាំឲ្យមនុស្សសម្រេចចិត្តប្រើដំណោះស្រាយបែបទាល់ច្រក”។
នៅសម័យហោរាអេសាយ ទីក្រុងយេរូសាឡិមបានសម្រចចិត្តប្រើដំណោះស្រាយបែបទាល់ច្រក ពេលដែលកងទ័ពរបស់សាសន៍អាស៊ើបានគម្រាមកំហែងមកលើពួកគេ។ ពួកគេបានបង្កើតប្រព័ន្ធផ្គត់ផ្គង់ទឹក ដើម្បីទប់ទល់នឹងការឡោមព័ទ្ធរបស់សត្រូវ ដោយប្រជាជនបានផ្តួលរំលំផ្ទះជាច្រើនខ្នង ដើម្បីជីកស្រះជាប់នឹងកំផែងក្រុង។ ពួកគេប្រហែលជាបានគិតដិតដល់ណាស់ មុនសម្រេចជ្រើសរើសយកផ្លូវមួយនេះ ប៉ុន្តែ ពួកគេបានភ្លេចជំហានដែលសំខាន់បំផុត។ គឺដូចដែលព្រះអម្ចាស់មានបន្ទូលថា “ឯងរាល់គ្នាបានជីកស្រះទឹក នៅកណ្តាលកំផែងទាំង២ សំរាប់ទឹករបស់ស្រះចាស់ ប៉ុន្តែឯងមិនបានពឹងពាក់ដល់ព្រះដែលទ្រង់ធ្វើការទាំងនេះ ឬផ្អែកដល់ទ្រង់ដែលបានសំរេចការនេះជាយូរមកហើយ នោះទេ”(អេសាយ ២២:១១)។
យើងមិនទំនងជាមានសត្រូវ ដែលមកឡោមព័ទ្ធផ្ទះរបស់យើងឡើយ។ លោកអូស៊្វល ឆេមបឺ(Oswald Chambers) បានមានប្រសាសន៍ថា “ការវាយប្រហារតែងតែកើតមាន ជាធម្មតា និងតាមរយៈមនុស្សធម្មតា”។ ប៉ុន្តែ ការវាយប្រហារដូចនេះ គឺជាការគំរាមកំហែងពិតប្រាកដ។ តែអរគុណព្រះអង្គ ការវាយប្រហារនោះ គឺជាឱកាស សម្រាប់ឲ្យយើងងាកមករកព្រះអង្គជាទីមួយ ដើម្បីទូលសូមអ្វីដែលយើងត្រូវការ។
ពេលណាការរំខានក្នុងជីវិតកើតមានចំពោះយើង តើយើងនឹងប្រើវាជាឱកាស ដើម្បីងាកមករកព្រះឬទេ? ពុំនោះទេ តើយើងនឹងស្វែងរកដំណោះស្រាយ បែបទាល់ច្រក ដោយខ្លួនឯងឬ?—Tim Gustafson
គិតខុសពីលោកិយ
កាលខ្ញុំរៀននៅមហាវិទ្យាល័យ ខ្ញុំបានចំណោយពេលវិស្សមកាលរដូវក្តៅដ៏រីករាយ នៅប្រទេសវេនេហ្ស៊ូអេឡា។ ចំណីអាហារមានភាពឈ្ងុយឆ្ងាញ់ប្លែក ប្រជាជនមានភាពរីករាយ អាកាសធាតុ និងការស្វាគមន៍ក៏ល្អ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលមួយថ្ងៃ ឬពីរថ្ងៃដំបូង ខ្ញុំក៏បានដឹងថា ខ្ញុំ និងមិត្តភក្តិខ្ញុំមានទស្សនៈខុសគ្នា ចំពោះការគ្រប់គ្រងពេលវេលា។ បើយើងមានគម្រោងញំាអាហារថ្ងៃត្រង់ នោះគឺមានន័យថា យើងញាំអាហារនៅចន្លោះម៉ោង ១២ ដល់ ម៉ោង១រសៀល។ ការប្រើពេលវេលា ក្នុងការជួបជុំគ្នា ឬការធ្វើដំណើរ ក៏មានលក្ខណៈដូចនេះផងដែរ ពោលគឺចូលចិត្តប្រើពាក្យប្រហែល គឺមិនប្រើពាក្យដាច់ខាតទេ។ ខ្ញុំក៏បានដឹងថា ការគិតរបស់ខ្ញុំ អំពី “ការធ្វើអ្វីឲ្យទាន់ពេលវេលា” គឺបានទទួលឥទ្ធិពលពីវប្បធម៌ លើសពីអ្វីដែលខ្ញុំបានដឹងទៅទៀត។
យើងម្នាក់ៗសុទ្ធតែបានទទួលឥទ្ធិពល ពីគោលតម្លៃនៃវប្បធម៌ ដែលនៅជុំវិញខ្លួនយើង ដោយភាគច្រើន យើងបានទទួលដោយមិនដឹងខ្លួន។ សាវ័កប៉ុលបានហៅ អំណាចនៃវប្បធម៌នេះថា “លោកិយ”(រ៉ូម ១២:២)។ ត្រង់ចំណុចនេះ “លោកិយ” មិនសំដៅទៅលើផែនដីនោះទេ តែគឺសំដៅទៅលើរបៀបនៃការគិត ដែលមានផលប៉ះពាល់មកលើជីវិតយើង។ គឺសំដៅទៅលើការសន្និដ្ឋាន និងការគិត ដែលគេបានផ្តល់ឲ្យយើង ដោយសារយើងកំពុងតែរស់នៅ ក្នុងទីកន្លែង ឬពេលវេលាណាមួយ។
ត្រង់ចំណុចនេះ សាវ័កប៉ុលបានដាស់តឿនយើង ឲ្យមានការប្រុងប្រយ័ត្ន គឺ “មិនត្រូវត្រាប់តាមលោកិយនេះឡើយ”។ ផ្ទុយទៅវិញ យើងត្រូវតែ “ផ្លាស់ប្រែ…
មុខកាត់ដូចឪពុក
ក្នុងអំឡុងពេលនៃដំណើរកំសាន្ត ក្រុមគ្រួសារខ្ញុំបានជួបស្ត្រីម្នាក់ ដែលបានស្គាល់គ្រួសាររបស់ស្វាមីខ្ញុំ តាំងពីពេលគាត់នៅក្មេង។ នាងក៏បានមើលទៅស្វាមីខ្ញុំឈ្មោះ អាលែន(Alan) រួចមើលទៅកូនប្រុសយើងឈ្មោះហ្សាវីយ័រ(Xavier)។ នាងថា “កូនមុខដូចប៉ាណាស់។ ភ្នែក និងស្នាមញញឹម ពិតជាដូចគាត់ណាស់”។ ខណៈពេលដែលគាត់មានចិត្តរីករាយ ក្នុងការទទួលស្គាល់ភាពកាត់រកគ្នា រវាងឪពុក និងកូន គាត់ថែមទាំងបានកត់សំគាល់ភាពស្រដៀងគ្នា នៅក្នុងបុគ្គលិកលក្ខណៈរបស់ពួកគេផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមានភាពដូចគ្នាច្រើន តែកូនប្រុសខ្ញុំ មិនបានកាត់រកស្វាមីខ្ញុំទាំងស្រុងឡើយ។
មានតែព្រះរាជបុត្រានៃព្រះ ព្រះនាមយេស៊ូវទេ ដែលដូចព្រះវរបិតាទាំងស្រុង។ គឺដូចមានសេចក្តីចែងថា ព្រះគ្រីស្ទ “ជារូបអង្គនៃព្រះដ៏មើលមិនឃើញ ជាបងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក”(កូល៉ុស ១:១៥)។ ដ្បិតគឺទ្រង់ហើយ ដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង(ខ.១៦)។ “ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏ស្ថិតស្ថេរ ដោយសារទ្រង់”(ខ.១៧)។
យើងអាចចំណាយពេលអធិស្ឋាន និងសិក្សាព្រះគម្ពីរប៊ីប ដោយស្វែងយល់អំពីចរិតលក្ខណៈរបស់ព្រះវរបិតា ដោយមើលទៅព្រះយេស៊ូវ ជាព្រះ ដែលបានយកកំណើតជាមនុស្ស។ ព្រះអង្គអញ្ជើញយើង ឲ្យមើលទៅសេចក្តីស្រឡាញ់របស់ទ្រង់ ដែលបានបង្ហាញចេញមកតាមរយៈការអ្វីដែលព្រះអង្គបានធ្វើជាមួយមនុស្ស ដែលមានចែងក្នុងព្រះគម្ពីរ និងក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង។ កាលណាយើងថ្វាយជីវិតយើងដាច់ដល់ព្រះគ្រីស្ទ ហើយទទួលអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចចម្រើនវ័យធំឡើង ក្នុងការស្គាល់ និងទុកចិត្តព្រះវរបិតានៃក្តីស្រឡាញ់របស់យើង។ ព្រះអង្គកែប្រែជីវិតយើង ឲ្យមានចរិកលក្ខណៈដូចព្រះអង្គ ដើម្បីឲ្យយើងអាចរស់នៅថ្វាយព្រះអង្គ។
តើយើងនឹងមានអំណរយ៉ាងណា…
ការស្វែងរកជំនួយ
នៅពេលដែលខ្ទមរបស់បុរសម្នាក់ដែលតាំងទីលំនៅ ក្នុងតំបន់ភ្នំ នៃរដ្ឋអាឡាស្កាត្រូវភ្លើងឆេះ គាត់ក៏បានបាត់បង់ជម្រក ហើយនៅសល់ស្បៀងអាហារបន្តិចបន្តួច ក្នុងរដ្ឋត្រជាក់បំផុត នៅសហរដ្ឋអាមេរិក ក្នុងរដូវរងារដែលមានភាពត្រជាក់ខ្លាំង។ បីសប្តាហ៍ក្រោយមក បុរសនោះក៏ត្រូវបានគេជួយសង្រ្គោះ នៅពេលដែលយន្តហោះមួយគ្រឿងបានហោះពីលើ បានសង្កេតឃើញអក្សរ SOS ធំៗ ដែលគាត់បានសរសេរនឹងម្រែងភ្លើង នៅលើកម្រាលព្រឹល។
មានពេលមួយ ដាវីឌ ដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដោយស្តេចសូល មានព្រះទ័យច្រណែនឈ្នានីស បានតាមសម្លាប់គាត់។ ដូចនេះ គាត់ក៏បានរត់គេចទៅទីក្រុងកាថ ដែលនៅទីនោះ ទ្រង់បានធ្វើពុតជាឆ្កួត ដើម្បីរក្សាជីវិតគាត់(មើល ១សាំយ៉ូអែល ២១)។ ទាក់ទងនឹងរឿងនេះ ទ្រង់ក៏បាននិពន្ធបទគម្ពីរ ទំនុកដំកើង ជំពូក ៣៤ ដែលក្នុងនោះ ដាវីឌបានអធិស្ឋានស្រែករកព្រះ ហើយក៏រកឃើញសន្តិភាព(ខ.៤,៦)។ ព្រះទ្រង់ក៏បានស្តាប់ឮពាក្យទូលអង្វររបស់គាត់ ហើយក៏បានរំដោះគាត់ឲ្យរួចពីគ្រោះថ្នាក់នោះ។
តើអ្នកកំពុងតែស្ថិតក្នុងស្ថានភាពអស់សង្ឃឹម ហើយកំពុងតែស្រែករកជំនួយឬ? សូមយើងចាំថា ព្រះទ្រង់តែងតែស្តាប់ឮ ហើយឆ្លើយតបការអធិស្ឋានទូលអង្វររបស់យើង នៅថ្ងៃនេះ។ ព្រះអង្គយកព្រះទ័យទុកដាក់ ចំពោះការស្រែករកជំនួយរបស់យើង ហើយក៏ដកចេញការភ័យខ្លាច(ខ.៤) ហើយជួនកាល ថែមទាំងជួយសង្រ្គោះយើង ឲ្យរួចពីបញ្ហារបស់យើង(ខ.៦)។
ព្រះគម្ពីរបានអញ្ជើញយើងថា “ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ”(ទំនុកដកើង ៥៥:២២)។
ពេលណាយើងថ្វាយស្ថានភាពដ៏លំបាករបស់យើង ដល់ព្រះ នោះយើងអាចទុកចិត្តថា…
ធ្វើការថ្មីមួយ
ការដាំដុះមានការពិបាក នៅក្នុងតំបន់ដែលខ្វះខាតទឹកសាប។ ដើម្បីជួយដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Seawater Greenhouse ក៏បានធ្វើការច្នៃបង្កើតថ្មីមួយ គឺផលិត “ផ្ទះត្រជាក់” ក្នុងប្រទេសសូម៉ាលី នៅទី្វបអាហ្វ្រិក និងក្នុងប្រទេសដទៃទៀត ដែលមានអាកាសធាតុស្រដៀងគ្នា។ ផ្ទះត្រជាក់ទាំងនោះប្រើម៉ាស៊ីនបូមទឹកសមុទ្រ ដែលប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បីច្រោះទឹក នឹងជញ្ជាំង ដែលផលិតពីក្រដាស់ក្រាស់ៗ ដែលត្រូវបានបត់ជាច្រើនផ្នត់។ ពេលដែលទឹកសមុទ្រឆ្លងកាត់បន្ទះចម្រោះនីមួយៗ វាក៏បានបន្សល់ទុកនូវអំបិល។ ទឹកស្អាតដែលនៅសល់ជាច្រើន ក្នុងអគារនោះ ក៏បានហួត ធ្វើឲ្យកន្លែងនោះមានសំនើមល្អ មានអំណោយផលដល់ការលូតលាស់របស់បន្លែ និងដើមឈើហូបផ្លែ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះទ្រង់មានបន្ទូលសន្យា តាមរយៈហោរាអេសាយថា ព្រះអង្គ និងធ្វើ “ការថ្មីមួយ” ដោយប្រទាន “ទន្លេក្នុងសមុទ្រខ្សាច់” សម្រាប់រាស្រ្តអ៊ីស្រាអែលពីបុរាណ(អេសាយ ៤៣:១៩)។ ការថ្មីនេះ គឺខុសពីការចាស់ ដែលទ្រង់បានធ្វើ ដើម្បីសង្រ្គោះរាស្រ្តព្រះអង្គ ឲ្យរួចពីកងទ័ពអេស៊ីព្ទ ដោយឲ្យពួកគេឆ្លងកាត់សមុទ្រក្រហម។ ព្រះទ្រង់សព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គ នឹកចាំ អំពីពេលអតីតកាល ប៉ុន្តែ មិនឲ្យពួកគេរាប់វាជាសំខាន់ជាង ការអ្វីដែលព្រះអង្គកំពុងធ្វើ ក្នុងជីវិតពួកគេនោះឡើយ(ខ.១៨)។ គឺដូចដែលព្រះអង្គមានបន្ទូលថា “មើល អញនឹងធ្វើការ១ថ្មីវិញ ការនោះនឹងលេចឡើងឥឡូវ តើឯងរាល់គ្នានឹងមិនស្គាល់ទេឬ អញនឹងធ្វើផ្លូវ១នៅទីរហោស្ថាន ហើយទន្លេនៅសមុទ្រខ្សាច់”(ខ.១៩)។
ការក្រឡេកមើល ពេលអតីតកាល អាចជួយឲ្យយើងមានជំនឿ ចំពោះការផ្គត់ផ្គង់របស់ព្រះ…
ការអបអរ ពេញដោយអំណរ
មិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះសារុន(Sharon) បានលាចាកលោក មុនមែលីសា(Melissa) ១ឆ្នាំ ដែលមែលីសាជាកូនស្រីរបស់លោកដេវ(Dave) ។ អ្នកទាំងពីរសុទ្ធតែបានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ នៅពេលយប់មួយនោះ ខ្ញុំបានយល់សប្តិឃើញសារុន និងមែលីសា ជជែកគ្នា ដោយសម្លេងសើចក្អឹកៗ ខណៈពេលដែលពួកគេកំពុងតែចងព្យួររំយោល ក្នុងសាលជប់លៀងធំមួយ ដោយមិនបានចាប់អារម្មណ៍នឹងខ្ញុំ ដែលកំពុងតែបោះជំហានចូលទៅក្នុងបន្ទប់នោះ។ ខ្ញុំក៏បានឃើញតុវែងមួយ មានកម្រាលតុពណ៌ស និងមានចាន និងពែងពណ៌មាស តម្រៀបពីលើ។ ខ្ញុំសួរពួកគេ តើខ្ញុំអាចជួយតុបតែងបានទេ តែ ពួកគេហាក់ដូចជាស្តាប់ខ្ញុំមិនឮ ហើយក៏បានបន្តធ្វើការទៀត។
ប៉ុន្តែ បន្ទាប់មកសារ៉ុនក៏បាននិយាយថា “នេះជាពិធីជប់លៀង សម្រាប់មង្គលការរបស់មែលីសា”។
ខ្ញុំក៏សួរថា “តើកូនកំលោះជានរណា?”
អ្នកទាំងពីរមិនបានឆ្លើយតបទេ គឺគ្រាន់តែញញឹម ហើយមើលមុខគ្នា។
ពេលដែលខ្ញុំភ្ញាក់ដឹងខ្លួនឡើង ខ្ញុំក៏បាននឹកចាំ អំពីមង្គលការរបស់កូនចៀម និងកូនក្រមុំរបស់ទ្រង់ គឺនៅពេលដែលព្រះអង្គយាងត្រឡប់មកវិញ។ កណ្ឌគម្ពីរវិវរណៈបានបកស្រាយថា ពិធីជប់លៀងនោះ “ជាពិធីភោជនីហារ នៃមង្គលការរបស់កូនចៀម(១៩:៩)។ លោកយ៉ូហានបាទីស្ទ បាននាំពួកបណ្តាជនរៀបចំខ្លួន សម្រាប់ការយាងមកលើកទីមួយនៃព្រះគ្រីស្ទ ដែលគាត់បានហៅព្រះអង្គថា “កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក”(យ៉ូហាន ១:២៩)។ គាត់ក៏បានហៅព្រះយេស៊ូវថា “កូនកំឡោះ” ហើយហៅខ្លួនគាត់ថា “មិត្តសំឡាញ់”របស់ទ្រង់ ដែលកំពុងរង់ចាំទ្រង់(៣:២៩)។
នៅថ្ងៃជប់លៀងដ៏ធំនោះ និងក្នុងពេលដ៏អស់កល្បជានិច្ច…
ស្ងប់ស្ងាត់ដូចសម្លេងទ្រនិចនាឡិកា
មានកម្មករមួយក្រុម កំពុងកាត់ទឹកកក នៅក្នុងបឹងមួយ ដែលកក ក្នុងរដូវរងា ហើយក៏បានយកទឹកកកនោះ ទៅរក្សាទុក ក្នុងឃ្លាំងទឹកកក។ ពេលនោះ ក្នុងចំណោមពួកគេមានម្នាក់ដឹងខ្លួនថា បានបាត់នាឡិការ ក្នុងអគារដែលគ្មានបង្អួចនោះ។ គាត់ និងមិត្តភក្តិគាត់ ក៏បានខិតខំស្វែងរក តែរកមិនឃើញ។
បន្ទាប់ពីពួកគេបោះបង់ការព្យាយាម ក្មេងប្រុសម្នាក់ ដែលបានឃើញពួកគេដើរចេញ ក៏បានចូលទៅក្នុងអគារនោះ។ មិនយូរប៉ុន្មាន វាក៏បានដើរចេញមកក្រៅវិញ ដោយមានកាន់នាឡិកានោះ។ គេក៏បានសួរវាថា តើវាបានរកឃើញនាឡិកានោះ ដោយរបៀបណា? វាក៏បានឆ្លើយថា វាគ្រាន់តែអង្គុយចុះ ហើយរក្សាភាពស្ងៀមស្ងាត់ ហើយមិនយូរប៉ុន្មានវាក៏បានឮសម្លេងនាឡិកាដើរតឹកៗ។
ព្រះគម្ពីរបានចែងជាញឹកញាប់ អំពីតម្លៃនៃការនៅស្ងៀម។ ហេតុនេះហើយបានជា នៅពេលខ្លះ ព្រះទ្រង់មានបន្ទូល ដោយសម្លេងតូចរហៀងៗ(១ពង្សាវតាក្សត្រ ១៩:១២)។ ក្នុងភាពមមាញឹកនៃជីវិត យើងអាចពិបាកស្តាប់ព្រះអង្គ។ ប៉ុន្តែ បើយើងមិនប្រញាប់ប្រញាល់ ហើយងាកមកចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអង្គ និងព្រះគម្ពីរ នោះយើងអាចស្តាប់ឮសម្លេងដ៏ស្រទន់របស់ព្រះអង្គ ក្នុងចិត្តគំនិតរបស់យើង។
បទគម្ពីរទំនុកដំកើង ៣៧:១-៧ បានធានាយើងថា យើងអាចទុកចិត្តថា ព្រះទ្រង់នឹងសង្រ្គោះយើង ឲ្យរួចពី “ផែនការអាក្រក់” របស់មនុស្សអាក្រក់ និងប្រទានកន្លែងជ្រកកោន ហើយជួយយើងឲ្យនៅតែបន្តមានចិត្តស្មោះត្រង់។ ប៉ុន្តែ តើយើងអាចទុកចិត្តព្រះអង្គដោយរបៀបណា នៅពេលដែលយើងស្ថិតក្នុងភាពវឹកវរ?
ខ.៧ ចែងថា…
នរណាគ្រប់គ្រងស្ថានការណ៍?
កាលខ្ញុំកំពុងរៀនបើកបរ ក្នុងទីក្រុងចេនណៃ ប្រទេសឥណ្ឌា ខ្ញុំបានបើកបរ នៅពេលព្រឹកព្រលឹម។ ពីដំបូងខ្ញុំមានការភិតភ័យ ហើយមានពេលមួយនោះ ខ្ញុំក៏បានស្លន់ ហើយច្រឡំជាន់ហ្គែរស្មានថាហ្វ្រាំង។ ខ្ញុំមានការកត់ស្លត់ ពេលដែលឡានកញ្ឆក់ទៅមុខ បន្ទាប់មកក៏បានឈប់ទំាងបង្ខំ។ គ្រូបង្រៀនបានជាន់ហ្វ្រាំង នៅក្រោមកៅអីអង្គុយរបស់គាត់។ ខ្ញុំមានអារម្មណ៍តក់ស្លត់ តែគ្រូបង្រៀនរបស់ខ្ញុំបានឆ្លើយតប ដោយចិត្តសុភាព។
បទគម្ពីរម៉ាកុស ៤:៣៥-៤១ បានពិពណ៌នា អំពីការដែលព្រះយេស៊ូវផ្ទុំក្នុងទូក ក្នុងពេលមានខ្យល់ព្យុះបក់បោកមក ខណៈពេលដែលពួកសិស្សរបស់ទ្រង់កំពុងតែភ័យស្លន់ស្លោរ។ ពួកគេក៏បានដាស់ព្រះអង្គ។ ព្រះអង្គក៏បានក្រោកឡើង ហើយក៏បានធ្វើឲ្យខ្យល់ព្យុះស្ងប់។ តើហេតុអ្វីព្រះយេស៊ូវមានព្រះទ័យស្ងប់ នៅពេលដែលសិស្សទ្រង់ ខ្លះជាអ្នកនេសាទដ៏ជំនាញ កំពុងតែមានការព្រួយបារម្ភខ្លាំងយ៉ាងនេះ?
ព្រះយេស៊ូវមានព្រះទ័យស្ងប់ ព្រោះព្រះអង្គមានការគ្រប់គ្រងទាំងស្រុងមកលើស្ថានការណ៍នោះ។ ព្រះអម្ចាស់នៃយើងមានគ្រប់អំណាចចេស្តា ហើយក៏គ្រប់គ្រងមកលើស្នាព្រះហស្តទ្រង់ និងរាប់បញ្ចូលទាំងស្ថានភាពនីមួយៗដែលយើងជួបប្រទះផងដែរ។ គ្មានស្ថានភាពអ្វីដែលព្រះអង្គមិនអាចគ្រប់គ្រងបាននោះឡើយ។ ព្រះអង្គអាចធ្វើឲ្យខ្យល់ព្យុះស្ងប់(ខ.៣៩) ដូចនេះ ព្រះអង្គក៏អាចជួយយើង ក្នុងពេលដែលមានវិបត្តិ និងបញ្ហាប្រឈមផងដែរ។
សព្វថ្ងៃនេះ បើអ្នកស្ថិតក្នុងស្ថានភាពដ៏គួរឲ្យភ័យខ្លាច នោះសូមចាំថា ព្រះយេស៊ូវកំពុងតែគ្រប់គ្រងទាំងស្រុងមកលើស្ថានភាពនោះ។ ព្រះអង្គមិនគ្រាន់តែអាចប្រទានសន្តិភាព និងធ្វើឲ្យចិត្តអ្នកស្ងប់ប៉ុណ្ណោះឡើយ តែថែមទាំងជួយអ្នកឲ្យឆ្លងកាត់ខ្យល់ព្យុះនៃជីវិតផងដែរ។—Ebinezar Mohan
ការមើលទៅលើ
សត្វមឹកភ្នែកស្រលៀង រស់នៅក្នុងតំបន់ងងឹត នៃមហាសមុទ្រ ដែលពន្លឺថ្ងៃអាចចូលទៅដល់ទឹកជ្រៅ តែបន្តិចបន្តួច។ រហ័សនាមរបស់សត្វមឹកនេះ ត្រូវបានគេដាក់ឲ្យដូចនេះ សំដៅទៅលើភ្នែកទាំងពីររបស់វា ដែលខុសគ្នាយ៉ាងខ្លាំង។ ភ្នែកខាងឆ្វេងរបស់វាបានលូតលាស់ធំជាងភ្នែកខាងស្តាំ ស្ទើរតែពីរដង។ អ្នកវិទ្យាសាស្រ្តបានធ្វើការសន្និដ្ឋានថា សត្វមឹកប្រើភ្នែកស្តាំរបស់វា ដែលតូចជាង ដើម្បីមើលទៅខាងក្រោម ទៅរកទីជម្រៅដែលងងឹតជាង។ ចំណែកភ្នែកខាងឆ្វេងវាមើលទៅលើ ទៅរកពន្លឺថ្ងៃ។
រឿងរបស់សត្វមឹកនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការរស់នៅរបស់យើងជាគ្រីស្ទបរិស័ទ ក្នុងពិភពលោកសព្វថ្ងៃ ក៏ដូចជាក្នុងពេលអនាគត ដែលយើងកំពុងរង់ចំា ក្នុងនាមជាមនុស្សដែល “ត្រូវបានប្រោសឲ្យរស់ឡើងវិញ ជាមួយព្រះគ្រីស្ទ”(កូល៉ុស ៣:១)។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំនៅក្រុងកូល៉ុស គាត់បានបង្រៀនពួកគេ ឲ្យផ្ចង់ចិត្តទៅឯសេចក្តីទាំងអស់ដែលនៅខាងលើ កុំឲ្យផ្ចង់ទៅឯសេចក្តីទាំងប៉ុន្មាន ដែលនៅផែនដីឡើយ ដ្បិតពួកគេបានស្លាប់ហើយ ជីវិតពួកគេក៏លាក់ទុកក្នុងព្រះ ជាមួយនឹងព្រះគ្រីស្ទ(ខ.២-៣)។
ក្នុងនាមជាមនុស្សកំពុងរស់នៅលើផែនដី ដែលកំពុងរង់ចាំការចូលទៅរស់នៅ ក្នុងនគរស្ថានសួគ៌ ភ្នែករបស់យើងមានទម្លាប់មើលអ្វីៗ ដែលកំពុងកើតឡើងជុំវិញខ្លួនយើង ក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែ ភ្នែកខាងវិញ្ញាណរបស់យើងក៏អាចលូតលាស់ នៅក្នុងការមើលទៅការអ្វី ដែលព្រះទ្រង់កំពុងធ្វើការ ក្នុងពិភពខាងវិញ្ញាណ គឺមិនខុសពីភ្នែករបស់សត្វមឹកដែលលូតធំឡើង ដោយសារវាមើលទៅខាងលើនោះឡើយ។ យើងប្រហែលមិនទាន់យល់ទាំងស្រុង អំពីអត្ថន័យនៃការមានជីវិតរស់ ក្នុងព្រះយេស៊ូវ តែពេលដែលយើងមើលទៅព្រះអង្គ យើងនឹងយល់កាន់តែច្បាស់។—Kirsten Holmberg
ជឿដល់ពន្លឺ
ថ្ងៃមួយ អ្នកព្យាករណ៍ឧតុនិយមបានប្រកាស់អំពីខ្យល់ព្យុះ ដែលនឹងបក់បោកមក។ ខ្យល់ព្យុះរដូវរងាកាន់តែមានភាពធ្ងន់ធ្ងរឡើង យ៉ាងចាប់រហ័ស ខណៈពេលដែលសម្ពាធអាកាសមានការធ្លាក់ចុះ។ នៅពេលយប់ អាកាសធាតុត្រជាក់ខ្លាំង ធ្វើឲ្យអ្នកដំណើរស្ទើរតែមិនអាចមើលឃើញផ្លូវឆ្ពោះទៅរកអាកាសយាន្តដ្ឋាន ដេនវើរ។ ប៉ុន្តែ ពេលដែលកូនស្រីរបស់ខ្ញុំត្រូវជិះយន្តហោះមកលេងខ្ញុំ ខ្ញុំត្រូវតែបើកបរទៅទទួលនាង នៅអាកាសយាន្តដ្ឋាន។ ខ្ញុំក៏ដាក់ខោអាវក្រាស់ៗ និងទឹកក្នុងឡាន ជាបន្ថែមទៀត(ទុកបង្ការ ក្រែងលោ ខ្ញុំត្រូវស្ទះចរាចរណ៍នៅតាមផ្លូវ) រួចក៏បានបើកបរយឺតៗ ទាំងអធិស្ឋានជាប់ជានិច្ច ដោយភ្នែក ខំមើលផ្លូវ ដែលភ្លើងហ្វាឡានរបស់ខ្ញុំបានបញ្ចាំងខាងមុខ។ ហើយខ្ញុំក៏បានទៅដល់អាកាសយាន្តដ្ឋាន ដែលជាអ្វីដែលខ្ញុំស្ទើរតែមិនអាចធ្វើទៅបាន។
ព្រះយេស៊ូវធ្លាប់មានបន្ទូល អំពីខ្យល់ព្យុះ ដែលកំពុងតែបក់បោកមក ដែលក្នុងនោះ ខ្យល់ព្យុះទីមួយ គឺរាប់បញ្ចូលការសុគតរបស់ព្រះអង្គ(យ៉ូហាន ១២:៣១-៣៣) ហើយខ្យល់ព្យុះមួយទៀត គឺបញ្ហាប្រឈមដែលអ្នកជឿទ្រង់ នឹងជួប ដែលនាំឲ្យពួកគេសម្រេចចិត្តថា នឹងនៅតែបន្តមានចិត្តស្មោះត្រង់ និងបម្រើទ្រង់ទៀតឬយ៉ាងណា(ខ.២៦)។ ភាពងងឹតជិតមកដល់ ពួកគេស្ទើរតែមិនអាចមើលយល់អ្វី ដែលនៅចំពោះមុខ។ ដូចនេះ តើព្រះយេស៊ូវបានប្រាប់ពួកគេឲ្យធ្វើអ្វី? គឺព្រះអង្គមានបន្ទូលបង្គាប់ថា “ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ”(យ៉ូហាន ១២:៣៦)។
គឺមានតែការជឿដល់ពន្លឺទេ ដែលនាំឲ្យពួកគេអាចបន្តដំណើរទៅមុខ ដោយភាពស្មោះត្រង់ទៀត។
ព្រះយេស៊ូវអាចគង់នៅជាមួយពួកគេ តែបន្តិចទៀតប៉ុណ្ណោះ។ ប៉ុន្តែ អ្នកជឿព្រះអង្គមានព្រះវិញ្ញាណព្រះអង្គ ធ្វើជាអ្នកនាំ និងបំភ្លឺផ្លូវយើង។ យើងក៏នឹងជួបពេលដ៏ងងឹត ដែលយើងស្ទើរតែមិនអាចមើលឃើញផ្លូវ…