ប្រភេទ  |  នំម៉ាណាប្រចាំថ្ងៃ

នាំចូលផ្ទះ

ឆ្កែ​របស់​ខ្ញុំ​មាន​វ័យ​ចាស់​ណាស់​ហើយ។ មាន​ពេល​មួយ​ វា​បាន​អង្គុយ​នៅ​ក្បែរ​ខ្ញុំ ហើយ​សម្លឹង​មើល​ទៅ​ផ្ទៃ​មេឃ។ តើ​វា​កំពុង​តែ​គិត​អំពី​អ្វី? តែ​ខ្ញុំ​អាច​ដឹង​ថា វា​មិន​កំពុង​តែ​គិត​អំពី​ការ​ស្លាប់​នោះ​ទេ ព្រោះ​សត្វ​ឆ្កែ​មិន​មាន “ការ​យល់​ដឹង” អំពី​ការ​ស្លាប់​នោះ​ទេ។ ពួក​វា​ក៏​មិន​គិត​អំពី​ពេល​អនាគត​ដែរ។ តែ​យើង​គិត។ ទោះ​យើង​ស្ថិត​ក្នុង​វ័យ​ណា ឬ​មាន​សុខ​ភាព​យ៉ាង​ណា​ ទោះ​មាន​ ឬ​ក្រ​ក្តី នៅ​ពេល​ខ្លះ យើង​គិត​អំពី​ការ​ស្លាប់។

តាម​បទ​គម្ពីរ ទំនុក​ដំកើង ៤៩:២០ មូល​ហេតុ គឺ​ដោយ​សារ​យើង​មាន “ការ​យល់​ដឹង ឬុ​យោបល់” គឺ​ខុស​ពី​សត្វ​តិរច្ឆាន។  យើង​ដឹង​ថា យើង​នឹង​ស្លាប់​នៅ​ថ្ងៃ​ណា​មួយ ហើយ​យើង​មិន​អាច​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ឃាត់​សេចក្តី​ស្លាប់​បាន​ទេ។ “​គ្មាន​អ្នក​ណា​មួយ​នឹង​អាច​លោះ​បង​ប្អូន​ខ្លួន ឬ​យក​ដំឡៃ​សំរាប់​លោះ​គេ​ទៅ​ថ្វាយ​ដល់​ព្រះ​បាន​ឡើយ”(ខ.៧)។ គ្មាន​នរណា​មាន​លុយ​គ្រប់​គ្រាន់ ដើម្បី​លោះ​ខ្លួន​ឯង ឲ្យ​រួច​ពី​សេចក្តី​ស្លាប់។

ប៉ុន្តែ មាន​ផ្លូវ​មួយ សម្រាប់​គេច​ចេញ​ពី​ការ​ស្លាប់​អស់​កល្ប​ជា​និច្ច គឺ​ការ​ប្រោស​លោះ​របស់​ព្រះ ឲ្យ​យើង​រួច​ផុត​ពី​ស្ថាន​ឃុំ​ព្រលឹង មនុស្ស​ស្លាប់ ហើយ​នាំ​យើង​ចូល​មក​រក​អង្គ​ទ្រង់(ខ.១៥)។ លោក​រ៉ូបឺត ហ្វ្រូស(Robert Frost) មាន​ប្រសាសន៍​ថា “ផ្ទះ​របស់​អ្នក​ជា​ទីកន្លែង​មួយ ដែល​ពួក​គេ​ត្រូវ​ទទួល​ស្វាគមន៍​អ្នក ពេល​ដែល​អ្នក​ត្រូវ​ចូល​ខាង​ក្នុង”។ ព្រះ​ទ្រង់​បាន​រំដោះ​យើង ឲ្យ​រួច​ពី​សេចក្តី​ស្លាប់ តាម​រយៈ​ព្រះ​រាជ​បុត្រា​ទ្រង់​ ដែល​បាន​ថ្វាយ​ព្រះអង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ដែល​ត្រូវ​មាន​ទី​បន្ទាល់​នៅ​ពេល​កំណត់ (១ធីម៉ូថេ ២:៦)។ ដូច​នេះ ព្រះ​យេស៊ូវ​បាន​សន្យា​ថា ពេល​ណា​យើង​ដល់​ពេល​ដែល​ត្រូវ​ទៅ​នៅ​ជា​មួយ​ព្រះអង្គ…

ទឹកជាបរិបូរ

នៅ​ប្រទេស​អូស្រ្តាលី ព័ត៌មាន​បាន​ផ្សាយ អំពី “រឿង​ដ៏​ក្រៀម​ក្រំ​”   នៃ​ភាព​រាំង​ស្ងួត ភាព​ក្តៅ​ហួត​ហែង និង​ភ្លើង​ឆេះ​ព្រៃ។ រឿង​នោះ​បាន​ពិពណ៌នា អំពី​រយៈ​ពេល​មួយ​១​ឆ្នាំ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច ដែល​មាន​ភ្លៀង​ធ្លាក់​តិច​តួច ដែល​បណ្តាល​ឲ្យ​គុម្ពោត​ព្រៃ​ដ៏​ក្រៀម​ក្រោះ​ប្រែ​ក្លាយ​ជា​ឈើ​ដែល​ងាយ​នឹង​ឆាប​ឆេះ។ ភ្លើង​ឆេះ​ព្រៃ​ដ៏​កាច​សាហាវ បាន​ដុត​បំផ្លាញ​តំបន់​ជន​បទ។ ត្រី​ក៏​ស្លាប់​អស់​ច្រើន​។ ការ​ដាំ​ដុះ​ក៏​បរាជ័យ​ទៀត។ មូល​ហេតុ គឺ​ដោយ​សារ​ពួក​គេ​មិន​មាន​ធន​ធាន​មួយ ដែល​យើង​ច្រើន​តែ​មើល​ស្រាល គឺ​ទឹក ដែល​យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ ដើម្បី​ឲ្យ​អាច​រស់​នៅ។

ជន​ជាតិ​អ៊ីស្រាអែល​ក៏​ធ្លាប់​ឆ្លង​កាត់​រឿង​ដ៏​រន្ធត់​ផង​ដែរ។ ខណៈ​ពេល​ដែល​ពួក​គេ កំពុង​តែ​បោះ​ជំរុំ នៅ​ក្នុង​វាល​រហោ​ស្ថាន​ដ៏​ហួត​ហែង គ្មាន​ជី​ជាតិ ពួក​គេ​មិន​មាន​ទឹក​សម្រាប់​ផឹក​នោះ​ទេ(និក្ខមនំ ១៧:១)។ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច។ បំពង់​ក​របស់​ពួក​គេ​ស្ងួត កូន​ចៅ​របស់​ពួក​គេ​កំពុង​តែ​ស្រេក​ទឹក។​ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច ហើយ​ក៏​បាន​រអ៊ូរទាំ​ដាក់​លោក​ម៉ូសេ ដោយ​ទាម​ទា​ទឹកផឹក​(ខ.២)។ ប៉ុន្តែ តើ​លោក​ម៉ូសេ​អាច​ធ្វើ​អ្វី​បាន? ស្ថិត​ក្នុង​ពេល​នោះ គាត់​មិន​អាច​ធ្វើ​អ្វី​បាន ក្រៅពី​ចូល​ទៅ​រក​ព្រះ​នោះ​ឡើយ។

ហើយ​ព្រះ​ទ្រង់​ក៏​បាន​បង្គាប់​ដល់​លោក​ម៉ូសេ​ថា “ត្រូវ​ឲ្យ​ឯង​វាយ​ថ្ម​នោះ រួច​នឹង​មាន​ទឹក​ចេញ​មក​ឲ្យ​គេ​ផឹក​ហើយ”(ខ.៥-៦)។ ដូច​នេះ លោក​ម៉ូសេ​ក៏​បាន​វាយ​ថ្ម​នោះ ហើយ​ទឹក​ក៏​បាន​ហូរ​ចេញ​មក​ដូច​ទឹក​ទន្លេ សម្រាប់​ឲ្យ​ប្រជាជន និង​សត្វ​ចិញ្ចឹម​របស់​ពួកគេ​ផឹក។ នៅ​ថ្ងៃ​នោះ ពួក​អ៊ីស្រា​អែល​ក៏​បាន​ដឹង​ថា ព្រះ​របស់​ពួក​គេ​ស្រឡាញ់​ពួក​គេ។

ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ទឹក​ហូរ​ហៀរ។

បើ​អ្នក​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​កំពុង​ស្ថិត នៅ​ក្នុង​ភាព​រាំង​ស្ងួត ឬ​វាល​រហោស្ថាន សូម​ចាំ​ថា ព្រះ​ទ្រង់​ជ្រាប​អំពី​ស្ថាន​ភាព​របស់​អ្នក ហើយ​ព្រះ​អង្គ​គង់​នៅ​ជា​មួយ​អ្នក។ ទោះ​អ្នក​ត្រូវ​ការ​អ្វី ឬ​ខ្វះ​អ្វី​ក៏​ដោយ…

ការផ្លាស់ប្តូរជាថ្មី ក្នុងការមើលឃើញ

បន្ទាប់​ពី​ភ្នែក​ខាង​ឆ្វេង​របស់​ខ្ញុំ បាន​ទទួល​ការ​វះ​កាត់​ដ៏​ឈឺ​ចាប់ វេជ្ជ​បណ្ឌិត​ក៏​បាន​ណែ​នាំ​ខ្ញុំ ឲ្យ​ធ្វើ​តេស្ត​ភ្នែក ដើម្បី​ឲ្យ​ដឹង​ថា​ ខ្ញុំមើល​ច្បាស់​ប៉ុណ្ណា។  ខ្ញុំ​ក៏​បាន​បិទ​ភ្នែក​ស្តាំ​ដោយ​ទំនុក​ចិត្ត ហើយ​ក៏​បាន​ចង្អុល​ទៅ​បន្ទាត់​នីមួយ​ៗ​ នៅ​លើ​តារាង យ៉ាង​ងាយ​ស្រួល​ តាម​បង្គាប់​របស់​គ្រូ​ពេទ្យ។ ខ្ញុំ​ក៏​បាន​បិទ​ភ្នែក​ឆ្វេង​ទៀត ហើយ​ក៏​បាន​ដក​ដង្ហើម​ដង្ហក់ ព្រោះ​ពេល​ដែល​បិទ​ភ្នែក​ទាំង​សង្ខាង​ដូច​នេះ ខ្ញុំ​ប្រៀប​ដូច​ជា​មនុស្ស​ខ្វាក់​អញ្ចឹង។

ខណៈ​ពេល​ដែល​ខ្ញុំ​សម្រប​ខ្លួន​នឹង​វែន​តា​ថ្មី និង​ការ​មើល​ឃើញ​ជា​ថ្មី​ឡើង​វិញ ខ្ញុំ​ក៏​បាន​គិត​ដល់ ទុក្ខ​លំបាក​ប្រចាំ​ថ្ងៃ ដែល​ច្រើនតែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភ្នែក​មីញ៉ូប​ខាង​វិញ្ញាណ។ បាន​សេចក្តី​ថា ពេល​ណា​ខ្ញុំ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​អាច​មើល​ឃើញ នៅ​ជិត​ខ្លួន​ខ្ញុំ ដែល​មាន​ដូច​ជា​ការ​ឈឺ​ចាប់ និង​ស្ថាន​ភាព​ដែល​ផ្លាស់​ប្តូរ​ឥត​ឈប់ នោះ​ខ្ញុំ​ក៏​បាន​ប្រែ​ជា​ខ្វាក់ មើល​ឃើញ​មិន​ឃើញ​ ភាព​ស្មោះត្រង់​នៃ​ព្រះ​ដ៏​អស់​កល្ប និង​មិន​ចេះ​ប្រែ​ប្រួល។ ដោយសារ​ខ្ញុំ​មិន​បាន​មើល​វែង​ឆ្ងាយ នោះ​ក្តី​សង្ឃឹម​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ ក្នុង​សភាព​ព្រាល​ៗ។

បទ​គម្ពីរ​សាំយ៉ូអែល​ទី​១ បាន​ប្រាប់​យើង អំពី​រឿង​របស់​ស្រ្តី​ម្នាក់​ទៀត ដែល​មិន​បាន​គិត​ដល់​ភាព​ស្មោះ​ត្រង់​របស់​ព្រះ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​ផ្តោត​ទៅ​លើ​ការ​ឈឺ​ចាប់ ភាព​មិន​ច្បាស់​លាស់ និង​ការ​បាត់​បង់​ក្នុង​ពេល​បច្ចុប្បន្ន។ នាង​ហាណា​បាន​ស៊ូទ្រាំ​នឹង​ភាព​ជា​ស្រី​អារ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយក៏​ទទួល​រង​ការ​ធ្វើ​ទុក​បុក​ម្នេញ​ឥត​ឈប់​ឈរ ពី​នាង​ពេនីណា ​ដែលជា​ភរិយា​ម្នាក់​ទៀត មួយ​លោក​អែលកាណា។ ស្វាមី​របស់​នាង​ហាណា​បាន​ស្រឡាញ់ និង​ឲ្យ​តម្លៃ​នាង តែ​នាង​នៅ​តែ​មិន​ស្កប់​ចិត្ត។ ថ្ងៃ​មួយ នាង​ក៏​បាន​អធិស្ឋាន​សូម​ចិត្ត​ស្មោះ​ត្រង់។ ពេល​ដែល​លោក​អេលី ដែល​ជា​សង្ឃ​របស់​ព្រះ​ចោទ​សួរ​នាង នាង​ក៏បាន​ពន្យល់​ប្រាប់​គាត់ អំពី​ស្ថាន​ភាព​របស់​នាង។ ពេល​ដែល​នាង​ចាក​ចេញ​ទៅ គាត់​ក៏​បាន​អធិស្ឋាន​សូម​ព្រះ​ទ្រង់​ឆ្លើយ​តប ចំពោះ​សេចក្តី​សំណួរ​របស់​នាង​(១សាំយ៉ូអែល ១:១៧)។ ទោះ​ស្ថាន​ភាព​របស់​នាង​ហាណា​មិន​បាន​ផ្លាស់​ប្តូរ​ភ្លាម​ៗ​ក៏​ដោយ ក៏​នាង​នៅ​តែ​ដើរ​ចេញ​ទៅ…

ការស្តាប់តាមយោបល់ប្រកបដោយប្រាជ្ញា

ក្នុង​អំឡុង​សម័យ​សង្រ្គាម​ស៊ីវិល អាមេរិក លោក​ប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) ចង់​ផ្គាប់​ចិត្ត​អ្នក​នយោបាយ​ម្នាក់ ដូច​នេះ គាត់​ក៏​បាន​បង្គាប់​ឲ្យ​កង​ទ័ព​ផ្លាស់​ប្តូរ​ទី​តាំង ទៅ​កន្លែង​ផ្សេង។ ពេល​ដែល​លោក អេដវីន ស្តាតុន(Edwin Stanton)  ដែល​ជា​រដ្ឋ​មន្រ្តី​ការពារ​ជាតិ បាន​ទទួល​បញ្ជា​នេះ គាត់​ក៏​បាន​បដិសេធ​មិន​ព្រម​អនុវត្ត​តាម។ គាត់​ថា លោក​ប្រធានាធិបតី​ជា​មនុស្ស​ភ្លីភ្លើ។ គេ​ក៏​បាន​ជម្រាប​លោក​លីនខិន អំពី​អ្វី​ដែល​លោក​ស្តាតុន​បាន​និយាយ ហើយ​គាត់​ក៏​បាន​ឆ្លើយ​តប​ថា “បើ​លោក​ស្តាតុន​ថា ខ្ញុំ​ជា​មនុស្ស​ភ្លីភ្លើ នោះ​ខ្ញុំ​ប្រាកដ​ជា​ភ្លី​ភ្លើ​មែន​ហើយ ព្រោះ​គាត់​និយាយ​ត្រូវ​ស្ទើរ​តែ​គ្រប់​ពេល។ ខ្ញុំ​យល់​ហើយ”។ ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​ពិភាក្សា​គ្នា លោក​ប្រធានាធិបតី​ក៏​បាន​ដឹង​ថា ការ​សម្រេច​ចិត្ត​របស់​ខ្លួន គឺ​ជា​កំហុស​ដ៏​ធ្ងន់​ធ្ងរ​មួយ ហើយ​គាត់​ក៏​បាន​ដក​បទ​បញ្ជា​នោះ​ចេញ​វិញ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ។ លោក​ស្តាតុន បាន​ហៅ​លោក​លីនខិន​ថា ជា​ជា​មនុស្ស​ភ្លីភ្លើ​មែន តែ​លោក​លីនខិន​ក៏​បាន​ធ្វើ​នូវ​រឿង​ដ៏​ឆ្លាត​វ័យ ដោយ​មិន​បាន​ប្រកាន់​យក​ចិត្ត​មានៈ ពេល​ដែល​លោក​ស្តាតុន​មិន​យល់​ស្រប​នឹង​គំនិត​គាត់។  ផ្ទុយ​ទៅ​វិញ គាត់​បាន​ស្តាប់​យោបល់​របស់​លោក​ស្តាតុន ហើយ​ក៏​បាន​ផ្លាស់​ប្តូរ​គំនិត។​

តើ​អ្នក​ធ្លាប់​ជួប​នរណា​ម្នាក់ ដែល​មិន​ព្រម​ស្តាប់​យោបល់​គេ​ទេ?(មើល ១ពង្សាវតាក្សត្រ ១២:១-១១)។ រឿង​នេះ​អាច​ធ្វើ​ឲ្យ​យើង​ខឹង តើ​មែន​ទេ? ពុំ​នោះ​ទេ តើ​អ្នក​ធ្លាប់​បដិសេធ​មិន​ព្រម​ស្តាប់​យោបល់​របស់​គេ​ទេ? គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត ១២:១៥ បាន​ចែង​ថា “មនុស្ស​ល្ងីល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន​ជា​ត្រឹមត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្តី​ដំបូន្មាន​វិញ”។ មនុស្ស​មិន​តែង​តែ​ត្រូវ​រហូត​ទេ។ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា នរណា​ក៏​ចេះ​ធ្វើ​ខុស​ដែរ…

ព្រះអង្គច្រៀង សម្រាប់យើង

មាន​ឪពុក​វ័យ​ក្មេង​ម្នាក់​កំពុង​តែ​បី​កូន​តូច​របស់​គាត់ ក្នុង​ដៃ​ ដោយ​ច្រៀង​ឲ្យ​កូន​គាត់​ស្តាប់ ហើយ​យោល​តិច​ៗ តាម​ចង្វាក់​ដ៏​រលូន​។ ទារក​នោះ​ពិការ​ត្រចៀក មិន​អាច​ស្តាប់​ឮ​សម្លេង​គាត់​ច្រៀង​ឡើយ។ តែ​បុរស​ជា​ឪពុក​នៅ​តែ​ច្រៀង ដោយ​សម្លេង ដ៏​ពីរោះ ដោយ​ក្តី​ស្រឡាញ់​ដ៏​ស្រទន់ ចំពោះ​កូន​ប្រុស​គាត់។ ហើយ​ការ​ប្រឹង​ប្រែង​នេះ បាន​នាំ​ឲ្យ​គាត់​ទទួល​បាន​នូវ​ស្នាម​ញញឹម​ដ៏​រីក​រាយ ពី​កូន​ប្រុស​របស់​គាត់​ជា​រង្វាន់។

រឿង​នៃ​ក្តី​ស្រឡាញ់​រវាង​ឪពុក​និង​កូន​ប្រុស​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ​សម្តី​របស់​លោក​សេផានា។ លោក​សេផានា ដែល​ជា​ហោរា​សម័យ​សញ្ញា​ចាស់ បាន​មាន​ប្រសាសន៍​ថា ព្រះ​ទ្រង់​នឹង​ច្រៀង​ ដោយ​អំណរ សម្រាប់​កូន​ស្រី​ទ្រង់ ដែល​ជា​ប្រជា​ជន​នៅ​ទីក្រុង​យេរូសាឡិម(សេផានា ៣:១៧)។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ​ការ​ល្អ សម្រាប់​រាស្រ្ត​ជា​ទីស្រឡាញ់​របស់​ទ្រង់ ដោយ​ដក​ទោស​របស់​ពួក​គេ​ចេញ ហើយ​បណ្តេញ​ខ្មាំង​សត្រូវ​របស់​ពួក​គេ​ចេញ​(ខ.១៥)។ លោក​សេផានា​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​មិន​ចំា​បាច់​ត្រូវ​ភ័យ​ខ្លាច​ទៀត​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ពួកគេ​មាន​ហេតុ​ផល​ដែល​ត្រូវ​អរ​សប្បាយ។

យើង​ដែល​ជា​កូន​របស់​ព្រះ ដែល​បាន​ប្រោស​លោះ ដោយ​ការ​លះ​បង់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជួន​កាល យើង​ពិបាក​ស្តាប់ ឬ​មិនអាច​ ឬ​ក៏​មិន​ចង់​ស្តាប់ សម្លេង​ចម្រៀង​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ។ ព្រះ​អង្គ​ស្រឡាញ់​យើង ដូច​ឪពុក​ដែល​ស្រឡាញ់​កូន ដោយ​ច្រៀង​ឲ្យ​កូន​ស្តាប់ ទោះ​កូន​មិន​អាច​ឮ​សម្លេង​គាត់​ច្រៀង​ក៏​ដោយ។ ព្រះ​អង្គ​ក៏​បាន​ដក​ទោស​ចេញ​ពី​យើង​ផង​ដែរ ដោយ​ប្រទាន​ឲ្យ​យើង​នូវ​ហេតុ​ផល​ជា​ច្រើន​ទៀត ដែល​ត្រូវ​អរ​សប្បាយ។

យើង​ប្រហែល​ជា​ព្យាយាម​ស្តាប់ ដោយ​ចូល​ទៅ​រក​ព្រះ​អង្គ កាន់​តែ​ជិត​ស្និទ្ធ ដើម្បី​ឮ​សម្លេង​នៃ​ក្តី​អំណរ ក្នុង​ព្រះ​សូរ​សៀង​ព្រះ​អង្គ។ ឱ​ព្រះ​វរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ស្តាប់​ឮ​សម្លេង​ចម្រៀង​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ហើយ​ទុក​ចិត្ត​ថា ទូល​បង្គំ​កំពុង​តែ​នៅ​ក្នុង​ព្រះ​ហស្ត​ព្រះ​អង្គ ដោយ​សុវត្ថិ​ភាព។​—Kirsten…

ការពិចារណាអំពីធម្មជាតិ

ថ្មីៗនេះ ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ដើរ​កម្សាន្ត​នៅ​កន្លែង ដែល​ខ្ញុំ​ចូល​ចិត្ត​ទៅ។ យើង​បាន​ឡើង​ភ្នំ​ដែល​មិន​មាន​ដើម​ឈើ​ដុះ​ច្រើន យើង​ដើរ​កាត់​តាម​វាល ​ដែល​មាន​ផ្កា​ព្រៃ ហើយ​ចូល​ទៅ​ក្នុង​ព្រៃ​ដែល​មាន​ដើម​ស្រល់​ខ្ពស់​ៗ​ត្រដែត បន្ទាប់​មក យើង​ក៏​បាន​ចុះ​តាម​ជ្រលង​ភ្នំ​មួយ ហើយ​ក៏​បាន​ផ្អាក​ដំណើរ​មួយ​រយៈ។ យើង​ឃើញ​ពពក​អណ្តែត​យ៉ាង​ស្រទន់​ពី​លើ​យើង។ មាន​ទឹក​អូរ​មួយ​នៅ​ក្បែរ​នោះ។ យើង​ស្តាប់​ឮ​តែ​សម្លេង​សត្វ​ចាប​ច្រៀង​យ៉ាង​ពីរោះ។ ខ្ញុំ និង​ចេសិន(Jason) ក៏​បាន​ឈរ​នៅ​ទីនោះ យ៉ាង​ស្ងាត់ស្ងៀម អស់​រយៈ​ពេល​១៥​នាទី ដើម្បី​ទទួល​យក​នូវ​អ្វី​ៗ​គ្រប់​យ៉ាង នៅ​ទីនោះ ដែល​ព្រះ​ទ្រង់​បាន​បង្កើត​យ៉ាង​ស្រស់​ស្អាត។

យើង​ក៏​បាន​ដឹង​ថា អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ថ្ងៃ​នោះ គឺ​ពិត​ជា​មាន​ប្រយោជន៍​ណាស់។ យោង​តាម​ការ​ស្រាវ​ជ្រាវ​នៅ​សកល​វិទ្យាល័យ ដឺប៊ី មនុស្ស​ដែល​ឈប់​បង្អង់ ដើម្បី​គយ​គន់​សម្រស់​ធម្ម​ជាតិ គឺ​បាន​ពិសោធ​នូវ​សុភមង្គល​មួយ​កំរិត​ទៀត ការ​ថប់​បារម្ភ​ក៏បាន​ថយ​ចុះ ហើយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​មក​លើ​ភព​ផែន​ដី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​គ្រាន់​តែ​ដើរ​កម្សាន្ត​កាត់​តាម​ព្រៃ​ភ្នំ នោះ​គឺ​មិន​គ្រប់​គ្រាន់​ឡើយ។ អ្នក​ត្រូវ​គយ​គន់​ពពក ស្តាប់​សម្លេង​សត្វ​បក្សី​យំ។ ដែល​សំខាន់​នោះ គឺ​យើង​បាន​កត់​សំគាល់​មក​លើ​ធម្មជាតិ គឺ​មិន​គ្រាន់​តែ​បាន​ចូល​ទៅ​ក្នុង​ធម្ម​ជាតិ​នោះ​ឡើយ។

តើ​ការ​ទទួល​អត្ថ​ប្រយោជន៍​ពី​ធម្មជាតិ មាន​ហេតុ​ផល​ខាង​វិញ្ញាណ​ដែរ​ឬទេ? សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា ស្នា​ព្រះ​ហស្ត​របស់​ព្រះ បង្ហាញ​ឲ្យ​គេ​ឃើញ​អំណាច និង​លក្ខណៈ​របស់​ព្រះ​អង្គ​(រ៉ូម ១:២០)។ ព្រះ​ទ្រង់​បាន​ប្រាប់​លោក​យ៉ូប​ឲ្យ​មើល​ទៅ​សមុទ្រ ផ្ទៃ​មេឃ និង​ផ្កាយ ដើម្បី​រក​មើល​ភស្តុតាង​នៃ​ព្រះ​វត្ត​មាន​ព្រះ​អង្គ​(យ៉ូប ៣៨-៣៩)។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ការ​ជញ្ជឹងគិត​អំពី “សត្វ​បក្សី​នៅ​លើ​អាកាស” និង “ផ្កា​ដែល​ដុះ​នៅ​ទីវាល” អាច​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​អង្គ​ក៏​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ហើយ​ការ​នេះ​ក៏​បាន​កាត់​បន្ថយ​ការ​ថប់​បារម្ភ​របស់​យើង​ផង​ដែរ​(ម៉ាថាយ…

ជាកូនព្រះអង្គ ដោយស្របច្បាប់

មាន​ពេល​មួយ​អ្នក​ស្រី​លីហ្ស(Liz) បាន​យំ​ដោយ​អំណរ ពេល​ដែល​គាត់ និង​ស្វាមី​គាត់ បាន​ទទួល​សំបុត្រ​កំណើត​ និង​លិខិត​ឆ្លង​ដែន សម្រាប់​កូន​ចិញ្ចឹម​របស់​ពួក​គេ ដែល​អាច​ឲ្យ​ពួក​គេ​ទទួល​ចិញ្ចឹម​កូន​នោះ ដោយ​ស្រប​ច្បាប់។ ឥឡូវ​នេះ មីលេណា(Milena) ក៏​បាន​ក្លាយ​ជា​កូន​ស្រី​របស់​ពួក​គេ ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ពួក​គេ​ជា​រៀង​រហូត។ ខណៈ​ពេល​ដែល​អ្នក​ស្រី​លីហ្ស ជញ្ជឹង​គិត អំពី​នីតិ​វិធី ដើម្បី​ទទួល​ចិញ្ចឹម​នាង គាត់​ក៏​បាន​គិត ​អំពី “ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ” ដែល​កើត​មាន​ ពេល​ដែល​យើង​ក្លាយជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​ព្រះ​យេស៊ូវ ដោយ​យើង​មិន​ជាប់​ចំណង​នៃ​អំពើ​បាប និង​ភាព​ប្រេះ​បែក​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ ​យើង​បាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​យ៉ាង​ពេញ​សិទ្ធិ ស្រប​តាម​ច្បាប់​របស់​ព្រះ​អង្គ ពេល​ដែល​​យើង​ត្រូវ​បាន​ទទួល​ចិញ្ចឹម ជា​កូន​របស់​ព្រះ​អង្គ។

នៅ​សម័យ​សាវ័ក​ប៉ុល ពេល​ដែល​គ្រួសារ​ជន​ជាតិ​រ៉ូម៉ាំង​ណា​មួយ ទទួល​ចិញ្ចឹម​កូន​ប្រុស​ម្នាក់ នោះ​សិទ្ធិ​ និង​ឯក​សិទ្ធិ​របស់​គាត់ នឹង​មាន​ការ​ផ្លាស់​ប្តូរ​ទាំង​ស្រុង។ បាន​សេចក្តី​ថា បំណុល​ដែល​គាត់​ជាប់​ជំពាក់​ក្នុង​ជីវិត​ចាស់ នឹង​ត្រូវ​គេ​លប់​ចោល ហើយ​គាត់​នឹង​មាន​សិទ្ធិ និង​ឯក​សិទ្ធិ​ដូច​សមាជិក​នីមួយ​ៗ​នៃ​គ្រួសារ​ថ្មី​គាត់។ ដូច​នេះ សាវ័ក​ប៉ុល​ចង់​ឲ្យ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម​ដឹង​ថា ពួក​គេ​ក៏​មាន​សិទ្ធិ និង​ឯក​សិទ្ធិ​ថ្មី ក្នុង​មហា​គ្រួសារ​ព្រះ​ផង​ដែរ។ ពួក​គេ​មិន​ជាប់​ចំណង​នៃ​អំពើ​បាប និង​ទោស​របស់​វា​នោះ​ឡើយ តែ​ឥឡូវ​នេះ ពួក​គេ​ដើរ​តាម​ព្រះ​វិញ្ញាណ​វិញ​(រ៉ូម ៨:៤)។ ហើយ​អ្នក​ដែល​ព្រះ​វិញ្ញាណ​ដឹក​នាំ ជា​អ្នក​ដែល​ព្រះ​ទ្រង់​បាន​ទទួល​ចិញ្ចឹម​ជា​កូន​ទ្រង់​(ខ.១៤-១៥)។ សិទ្ធិ និង​ឯក​សិទ្ធិ​របស់​ពួក​គេ​មាន​ការ​ផ្លាស់​ប្តូរ ពេល​ដែល​ពួក​គេ​ក្លាយ​ជា​ពលរដ្ឋ​នៃ​ស្ថាន​សួគ៌។

បើ​យើង​បាន​ទទួល​អំណោយ​នៃ​សេចក្តី​សង្រ្គោះ នោះ​យើង​ក៏​ជា​កូន​ព្រះ​ ទាយាទ​នៃ​នគរ​ទ្រង់ ហើយ​ក៏​រួប​រួម​ជា​មួយ​ព្រះ​គ្រីស្ទ​ផង​ដែរ។ បំណុល​យើង​ត្រូវ​បាន​លប់…

ពាក្យដែលត្រឹមត្រូវ

កាល​ប៉ុន្មាន​ឆ្នាំ​មុន មាន​អ្នក​និពន្ធ​មួយ​ចំនួន បាន​ជំរុញ​គ្រីស្ទ​បរិស័ទ​ទាំង​ឡាយ ឲ្យ​ធ្វើ​ការ​ពិនិត្យ​មើល​ជា​ថ្មី​ អំពី “ពាក្យ​បច្ចេក​ទេស” នៃ​ជំនឿ។ ឧទាហរណ៍ អ្នក​និពន្ធ​ម្នាក់​បាន​និយាយ​សង្កត់​ធ្ងន់​ថា សូម្បី​តែ​ពាក្យ​បច្ចេក​ទេស​ផ្នែក​ទេវសាស្រ្ត នៃ​ជំនឿ ក៏​អាច​បាត់​បង់​ឥទ្ធិ​ពល​របស់​ខ្លួន ពេល​ដែល​យើង​មិន​និយាយ​ឲ្យ​ស៊ី​ជម្រៅ អំពី​ដំណឹង​ល្អ​ និង​ការ​ត្រូវ​ការ​ជំនួយ​របស់​ព្រះ បើ​សិន​ជា​ពាក្យ​នោះ​ច្រំ​ដែល​ពេក ឬ​ប្រើ​ច្រើន​ដង​ពេក។ គាត់​លើក​ឡើង​ថា ពេល​ដែល​មាន​រឿង​នេះ​កើត​ឡើង យើង​ប្រហែល​ជា​ចាំ​បាច់​ត្រូវ រៀន​ភាសា​នៃ​ជំនឿ “សារ​ឡើង​វិញ” ហើយ​មុន​នឹង​សន្និដ្ឋាន យើង​ត្រូវ​យល់​ដំណឹង​ល្អ​ឲ្យ​បាន​ច្បាស់​សិន។

ការ​លើក​ទឹក​ចិត្ត​ឲ្យ​រៀន “និយាយ​អំពី​ព្រះ តាម​របៀប​ដ៏​សាមញ្ញ” ក្នុង​រឿង​ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​សាវ័ក​ប៉ុល ដែល​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​ខ្លួន​គាត់ “​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយសារ​សណ្ឋាន​ទាំង​នោះ …ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ”(១កូរិនថូស ៩:២២-២៣)។ គាត់​មិន​ដែល​សន្និដ្ឋាន​ថា គាត់​មាន​ការ​ចេះ​ដឹង​ជាង​គេ អំពី​របៀប​ចែក​ចាយ អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ពឹង​ផ្អែក​ទៅ​លើ​ការ​អធិស្ឋាន​ជា​ប្រចាំ ហើយ​បាន​សំណូម​ពរ​បង​ប្អូន​រួម​ជំនឿ ឲ្យ​អធិស្ឋាន​ឲ្យ​គាត់​ផង​ដែរ  ដើម្បី​ឲ្យ​​ព្រះ​ទ្រង់​បាន​ប្រទាន​ “ពាក្យ​សំដី​មក​គាត់”(អេភេសូរ ៦:១៩) ដើម្បី​ផ្សាយ​ដំណឹង​ល្អ។

សាវ័ក​ប៉ុល​ក៏​បាន​ដឹង​ថា អ្នក​ជឿ​ម្នាក់​ៗ​សុទ្ធ​តែ​ត្រូវ​បន្ទាប​ខ្លួន និង​ទទួល​ស្គាល់​ថា ពួក​គេ​ត្រូវ​ចាក់​ឫស​កាន់​តែ​ជ្រៅ ក្នុង​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​(៣:១៦-១៧)។ ទាល់​តែ​យើង​បាន​ចាក់​ឫស​ចូល​ជ្រៅ ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដោយ​ទទួលស្គាល់​កាន់​តែ​ច្បាស់​ថា យើង​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​គុណ​ព្រះ​អង្គ ទើប​យើង​អាច​ចាប់​ផ្តើម​រក​ឃើញ​ពាក្យ​ដ៏​ត្រឹម​ត្រូវ ដើម្បី​ផ្សាយ​ដំណឹង​ល្អ…

ទុក្ខធ្ងន់ តែមានសង្ឃឹម

ក្នុង​សៀវភៅ​រឿង​ដោយ​រូប​ភាព មាន​ចំណង​ជើង​ថា សណ្ដែក​ដី  តួអង្គ ឈ្មោះ លូស៊ី(Lucy) ដែល​ចូល​ចិត្ត​ធ្វើអ្វី​ប្លែក​ៗ បាន​ផ្សាយ​ពាណិជ្ជ​កម្ម អំពី​ជំនួយ​ផ្នែក​ផ្លូវ​ចិត្ត ដែល​គេ​អាច​មក​ទទួល ដោយ​បង់​ប្រាក់​៥​សេន ក្នុង​មួយ​លើក។ ឡាញនើស(Linus) ក៏​បាន​ទៅ​កាន់​ការិយាល័យ​របស់​នាង ហើយ​ទទួល​ស្គាល់​ថា គាត់​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ ពេល​ដែល​គាត់​សួរ​លូស៊ី​ថា តើ​គាត់​ធ្វើ​ដូច​ម្តេច ចំពោះ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​របស់​គាត់ នាង​ក៏​បាន​ឆ្លើយ​ប្រាប់​យ៉ាង​លឿន​ថា “ ចូរ​ជា​ពី​ជំងឺ​ភ្លាម! សូម​ឲ្យ​លុយ​ខ្ញុំ៥​សេន​មក​”។

សៀវភៅ​រឿង​សម្រាប់​កម្សាន្ត​សប្បាយ​នេះ នាំ​ឲ្យ​អ្នក​អាន​មាន​ទឹក​មុខ​ញញឹម​បាន​មួយ​រយៈ​ពេល ប៉ុន្តែ ភាព​ក្រៀម​ក្រំ និង​ស្រងេះ​ស្រងោច ដែល​អាច​ចង​រឹត​យើង ក្នុង​ជីវិត​ពិត គឺ​យើង​មិន​អាច​បណ្តេញ​ចេញ​យ៉ាង​ងាយ​ស្រួល​ដូច​នេះ​ឡើយ។ ការ​មាន​អារម្មណ៍​អស់​សង្ឃឹម គឺ​ជា​រឿង​ពិត ហើយ​ជួន​កាល យើង​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ជំនាញ​ខាង​លើក​ទឹក​ចិត្ត។

ការ​ប្រឹក្សា​យោបល់​របស់​លូស៊ី គឺ​មិន​មាន​ប្រយោជន៍​ ក្នុង​ការ​បំបាត់​ការ​ឈឺ​ចាប់​ពិត​ប្រាកដ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក​៨៨ ពិត​ជា​បាន​ផ្តល់​ឲ្យ​យើង នូវ​ដំណោះ​ស្រាយ ដែល​គួរ​ជា​ទី​សង្ឃឹម។ មាន​​​​​​​​បញ្ហា​​​​​​​​​​ជា​ច្រើន​សន្ធឹក​បាន​មក​ដល់​មាត់​ទ្វារ​ផ្ទះ​គាត់។ ហើយ​គាត់​ក៏​ថ្វាយ​ចិត្ត​ខ្ទេច​ខ្ទាំ​របស់​គាត់ ដល់​ព្រះ ដោយ​ចិត្ត​ស្មោះ​ត្រង់។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ឡើង​ថា “ដ្បិត​ព្រលឹង​នៃ​ទូលបង្គំ​មាន​ពេញ​ដោយ​សេចក្តី​វេទនា ជីវិត​នៃ​ទូលបង្គំ​ក៏​កាន់​តែ​ជិត​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់”(ខ.៣)។ “ទ្រង់​បាន​ផ្តេក​ទូលបង្គំ​នៅ​ក្នុង​រណ្តៅ​ជ្រៅ​បំផុត គឺ​ក្នុង​ទី​ងងឹត នៅ​ទី​ជំរៅ”(ខ.៦)។ “ពួក​មិត្ត​ភក្តិ​របស់​ទូលបង្គំ​ក៏​បាត់​ទៅ ក្នុង​សេចក្តី​ងងឹត​ហើយ”(ខ.១៨)។ យើង​បាន​ឮ មាន​អារម្មណ៍ ហើយ​ក៏​ប្រហែល​ធ្លាប់​មាន​បទ​ពិសោធន៍​ដូច​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ផង​ដែរ។ ប៉ុន្តែ រឿង​របស់​គាត់​មិន​ចប់​តែ​ប៉ុណ្ណេះ​ឡើយ។ ទំនួញ​របស់​គាត់…

អ្នកដែលយើងស្គាល់

កាល​ពី​ដើម​ឆ្នាំ​២០១៩ លោក​ឆាលី វែនឌ័រមា(Charlie VanderMeer) បាន​ស្លាប់ ក្នុង​អាយុ​៨៤​ឆ្នាំ។ អស់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​កន្លង​មក​នេះ មនុស្ស​រាប់​ពាន់​នាក់​បាន​ស្គាល់​គាត់ ថា​ជា​លោក​ពូ ឆាលី(Uncle Charlie) ដែល​ជា​ពិធីករ នៃ​កម្ម​វិធី​វិទ្យុ​ជាតិ ក្នុង​កម្ម​វិធី​ព្រះ​គម្ពីរ​សម្រាប់​កុមារ។ រយៈ​ពេល​មួយ​ថ្ងៃ មុន​ពេល​គាត់​លា​ចាក​លោក​ចូល​ទៅ​ក្នុង​ភាព​អស់​កល្ប គាត់​បាន​ប្រាប់​មិត្ត​ល្អ​របស់​គាត់​ម្នាក់​ថា “អ្វី​ដែល​សំខាន់​នោះ គឺ​មិន​មែន​ជា​អ្វី​ដែល​អ្នក​ស្គាល់​ តែ​ជា​បុគ្គល ដែល​អ្នក​ស្គាល់។ ជា​ការ​ពិត​ណាស់ ខ្ញុំ​កំពុង​តែ​និយាយ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ”​។​

សូម្បី​តែ​នៅ​ពេល​ដែល​គាត់​កំពុង​ប្រឈម​មុខ​ដាក់​ចុង​បញ្ចប់​នៃ​ជីវិត​ ក៏​គាត់​នៅ​តែ​មិន​អាច​ឈប់​និយាយ​អំពី​ព្រះ​យេស៊ូវ  និង​អំពី​ភាព​ចាំ​បាច់​ដែល​មនុស្ស​យើង​ត្រូវ​ទទួល​ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់ និង​ព្រះ​សង្រ្គោះ។​

សាវ័ក​ប៉ុល​ក៏​បាន​ចាត់​ទុក​ការ​ស្គាល់​ព្រះ​យេស៊ូវ​ ​ជា​កិច្ចការ​ដែល​សំខាន់​បំផុត បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​ខ្ញុំ ដែល​ដោយ​យល់​ដល់​ទ្រង់ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​បាន​ព្រះគ្រីស្ទ​វិញ  ហើយ​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ទ្រង់”(ភីលីព ៣:៨-៩)។ តើ​យើង​ស្គាល់​ព្រះ​យេស៊ូវ​ដោយ​របៀប​ណា? “បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត”(រ៉ូម ១០:៩)។

យើង​អាច​ដឹង​អំពី​សេចក្តី​ពិត ដែល​ចែង​អំពី​ព្រះ​យេស៊ូវ យើង​អាច​ដឹង​អំពី​ពួក​ជំនុំ ហើយ​ថែម​ទាំង​អាច​ចេះ​ព្រះ​គម្ពីរ​ទៀត​ផង។ ប៉ុន្តែ ដើម្បី​ទទួល​ព្រះ​អង្គ​ជា​ព្រះ​សង្រ្គោះ យើង​ត្រូវ​ទទួល​យក​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ​អង្គ ដោយ​ឥត​គិត​ថ្លៃ។ ព្រះ​អង្គ​ជា​អង្គ​បុគ្គល ដែល​យើង​ចាំ​បាច់​ត្រូវ​ស្គាល់។​—Dave Branon