ប្រភេទ  |  នំម៉ាណាប្រចាំថ្ងៃ

ផ្សាយដំណឹងល្អ ដោយមិនរើសមុខ

ប្រទេស អេល សាលវ៉ាដូ បាន​ថ្វាយ​ការគោរព​ដល់​ព្រះ​យេស៊ូវ ដោយ​សង់​រូប​ចម្លាក់​របស់​ព្រះ​អង្គ ដាក់​នៅ​ចំ​កណ្តាល​រដ្ឋ​ធានីរបស់​ខ្លួន។ ទោះ​វិមាន​នោះ មាន​ទីតាំង​នៅ​ចំ​កណ្តាល​រង្វង់​មូល ក្នុង​តំបន់​ដែល​មាន​ចរាចរណ៍​ដ៏​មមា​ញឹក​ក៏​ដោយ គេ​ងាយ​នឹងមើល​ឃើញ​វិមាន​នោះ ដោយសារ​កម្ពស់​ដ៏​ខ្ពស់​ត្រដែត ហើយ​ឈ្មោះ​ដែល​គេ​បាន​ដាក់​វិមាន​នោះ​ឲ្យ​ថា “ព្រះ​អង្គ​សង្រ្គោះ​នៃពិភព​លោក” គឺ​បាន​បង្ហាញ អំពី​ការ​កោត​ខ្លាច ចំពោះ​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ។

គេ​មិន​បាន​សង់​រូប​ចម្លាក់​ដ៏​ធំ​នេះ ដើម្បី​ថ្វាយ​បង្គំ​នោះ​ទេ ប៉ុន្តែ វា​បាន​រំឭក​យើង អំពី​សេចក្តី​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ អំពី​ព្រះយេស៊ូវ​(១យ៉ូហាន ៤:១៤)។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា ព្រះ​អង្គ​ជា​ព្រះ​ដែល​ប្រទាន​សេចក្តី​សង្រ្គោះ ដល់​មនុស្ស​ម្នាក់​ៗ។ ព្រះយេស៊ូវ​បាន​ឆ្លង​កាត់​ព្រំដែន​នៃ​វប្បធម៌ ហើយ​ទទួល​អស់​អ្នក​ណា ដែល​ចង់​ស្គាល់​ព្រះ​អង្គ ដោយ​ចិត្ត​ស្មោះ ដោយ​មិន​ប្រកាន់​អាយុ ចំណេះ​ដឹង ការ​សិក្សា ជាតិ​សាសន៍ អំពើ​បាប​ពី​អតីត​កាល ឬ​ថានៈ​ក្នុង​សង្គម​នោះ​ឡើយ។​

សាវ័ក​ប៉ុល​បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត នៅ​សម័យ​បុរាណ ដើម្បី​ប្រាប់​គេ​អំពី​ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ។ គាត់​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នេះ ទៅ​ដល់​អ្នក​មាន​អំណាច ​អ្នក​ដឹក​នាំ​សាសនា ទាហាន ជន​ជាតិ​យូដា សាសនា​ដទៃ បុរស ស្រ្តី និង​កុមារ។ គាត់​បាន​ពន្យល់​ថា មនុស្ស​អាច​ចាប់​ផ្តើម​ទំនាក់​ទំនង​ជា​មួយ​ព្រះគ្រីស្ទ ដោយ​ទទួល​ជឿ​ព្រះ​អង្គ ជា​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ ដោយ​ជឿ​ថា ព្រះ​ទ្រង់​ពិត​ជា​បាន​ប្រោស​ព្រះ​អង្គ ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​(រ៉ូម ១០:៩)។ គាត់​ថា…

អ្វីដែលខ្ញុំរៀនបានពីសត្វមាន់ទើគី

តើ​អ្នក​ដឹង​ទេ​ថា សត្វ​មាន់​ទើគី​ព្រៃ ចូល​ចិត្ត​ចេញ​រក​ស៊ី​ជា​ហ្វូង​? ហេតុ​អ្វី​បាន​ជា​ពេល​នេះ ខ្ញុំ​ចង់​លើក​យក​សត្វ​មាន់​ទើគី​ មកនិយាយ? ព្រោះ​ខ្ញុំ​ទើប​តែ​វិល​ត្រឡប់​មក​ពី​ការ​សម្រាក​លំហែរ​កាយ នៅ​ក្នុង​ខ្ទម​ឈើ នៅ​ជើង​ភ្នំ នៅ​ថ្ងៃ​ចុង​សប្តាហ៍។ កាល​ខ្ញុំ​នៅ​ទីនោះ​ ខ្ញុំ​មាន​ការ​ស្ញប់​ស្ញែង ចំពោះ​សត្វ​មាន់​ទើគី​មួយ​ហ្វូង​ដើរ​បន្ត​កន្ទុយ​គ្នា ដូច​រទេះ​ភ្លើង កាត់​ពី​មុខ​ផ្ទះ​របស់​យើង​ រៀង​រាល់​ថ្ងៃ។

ខ្ញុំ​មិន​ដែល​អង្គុយ​មើល​សត្វ​មាន់​ទើគី ពី​មុន​មក​ទេ។ ពួក​វា​បាន​កកាយ​ដី ដោយ​គ្មាន​មេត្តា ដោយ​ក្រញាំ​ជើង ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ បន្ទាប់​មក ពួក​វា​ក៏​បាន​ចឹក​ចំណី​នៅ​លើដី។(ដោយ​សារ ​នេះ​ជា​លើក​ទីមួយ ដែល​ខ្ញុំ​បាន​សង្កេត​មើល​ពួក​វា នោះ​ខ្ញុំមិន​ដឹង​ច្បាស់​១​រយ​ភាគ​រយ​ថា វា​កំពុង​តែ​ចឹក​អ្វី​ទេ)។ ដើម​គុម្ពោត​ព្រៃ​ដែល​ដុះ ក្នុង​តំបន់​នោះ ហាក់​ដូច​ជា​មិន​គួរ​ឲ្យ​ចាប់អារម្មណ៍​ទេ តែ​សត្វ​មាន់ទើគី​ទាំង​អស់​នោះ គឺ​ប្រហែល​ជាង​១០​ក្បាល សុទ្ធ​តែ​ថ្លោស​ៗ​គួរ​ឲ្យ​ទាក់​ទាញ​ណាស់។​

ការ​ទស្សនា​សត្វ​ទើគី ដែល​មាន​ចំណី​ស៊ី​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៦:២៦ ដែល​បាន​ចែង​ថា “ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាបព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី”។ ត្រង់​ចំណុច​នេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​ការ​ផ្គត់​ផ្គង់​របស់​ព្រះ សម្រាប់​សត្វ​ចាប​ដែល​គេ​មិន​ឲ្យ​តម្លៃ ដើម្បី​រំឭក​យើង​ថា ព្រះ​អង្គ​ក៏​យកព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ផង​ដែរ។ បើ​សត្វ​ចាប​នោះ​មាន​តម្លៃ ​តើ​ជីវិត​របស់​យើង​មាន​តម្លៃ​លើស​ពួក​វា ជាង​អម្បាលម្មានទៅ? បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ប្រៀប​ធៀប…

ព្រះអង្គមានកន្លែងសម្រាប់ខ្ញុំ

មាន​អតីត​យុទ្ធជន​ម្នាក់​មាន​វ័យ​កាន់​តែ​ចាស់ គាត់​មិន​ល្អ​ឥត​ខ្ចោះ​ទេ ហើយ​ការ​និយាយ​ស្តី​ក៏គ្រោត​គ្រាត​ផង​ដែរ។ ថ្ងៃ​មួយ​ មិត្តភក្តិ​គាត់​ម្នាក់​ដែល​ខ្វល់​ពី​គាត់ ក៏​បាន​សាក​សួរ​គាត់​ អំពី​ជំនឿ​របស់​គាត់។​ គាត់​ក៏​បាន​ឆ្លើយ​តប ក្នុង​លក្ខណៈ​បដិសេធន៍​យ៉ាងលឿន​ថា “ព្រះ​មិន​មាន​កន្លែង​សម្រាប់​មនុស្ស​ដូច​ខ្ញុំ​ទេ”។

ការ​នេះ​ប្រហែល​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​សម្តែង​របស់​គាត់ “ក្នុង​លក្ខណៈ​ជា​បុរស​មិន​ចុះ​ញម” ប៉ុន្តែ អ្វី​ដែល​គាត់​និយាយ មិន​មែន​ជា​ការ​ពិត​ទេ។ ព្រះ​ទ្រង់​ក៏​បាន​បង្កើត​កន្លែង ជា​ពិសេស សម្រាប់​មនុស្ស​ដែល​គ្រោត​គ្រាត ប្រកាន់​ទោស​ខ្លួន​ឯង និងគេ​មិន​រាប់​រក ដើម្បី​ឲ្យ​ពួក​គេ​មាន​ចំណែក និង​លូត​លាស់​ក្នុង​សហគមន៍​របស់​ព្រះ​អង្គ។ ជាក់​ស្តែង ចាប់​តាំង​ពី​ដើម​ដំបូង​នៃ​ព្រះរាជ​កិច្ច​របស់​ព្រះ​យេស៊ូវ ព្រះ​អង្គ​បាន​ជ្រើស​រើស​សាវ័ក​របស់​ព្រះ​អង្គ តាម​របៀប​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ ពី​ដំបូង ព្រះ​អង្គ​បានជ្រើស​រើស​អ្នក​នេសាទ​មួយ​ចំនួន នៅ​ស្រុក​កាលីឡេ គឺ​ខុស​ពី​ការ​រំពឹង​គិត របស់​អ្នក​នៅ​ទី​ក្រុង​យេរូសាឡិម។ ព្រះ​អង្គ​ក៏​បាន​ជ្រើស​រើស​អ្នក​យក​ពន្ធ​ម្នាក់ ឈ្មោះ​ម៉ាថាយ ដែល​ការ​ងារ​របស់​គាត់ ក៏​បាន​រាប់​បញ្ចូល​ការ​កេង​ប្រវ័ញ្ច​ជន​រួម​ជាតិ​របស់​គាត់ ដែល​ស្ថិត​ក្រោម​ការ​កៀប​សង្កត់​របស់​សាសន៍​ដទៃ។ បន្ទាប់​មក ជាង​នេះ​ទៅ​ទៀត ព្រះ​អង្គ​ក៏​បាន​ត្រាស់​ហៅ​មនុស្ស​ម្នាក់​ទៀត ដែល​មាន​ឈ្មោះ​ស៊ីម៉ូន​ផង​ដែរ និង​ជា “ពួក​ឧស្សាហ៍​ដែល​បះ​បោរ​ប្រឆាំង​នឹង​ចក្រ​ភព​រ៉ូម៉ាំង”(ម៉ាកុស ៣:១៨)។

ព្រះ​គម្ពីរ​មិន​បាន​និយាយ​លម្អិត អំពី​លោក​ស៊ីម៉ូន​ទេ​(មិន​មែន​ស៊ីម៉ូន ពេត្រុស) ប៉ុន្តែ យើង​អាច​ដឹង​ថា ពួក​ឧស្សាហ៍​ជា​នរណា។ ពួក​នេះ​ស្អប់​ជន​ក្បត់​ជាតិ​ ដូច​លោក​ម៉ាថាយ​ជា​ដើម ដែល​បាន​ក្លាយ​ជា​អ្នក​មាន​ដោយ​សារ​ការ​ចូល​ដៃ​ជា​មួយ​ចក្រ​ភព​រ៉ូម៉ាំងដែល​ជន​ជាតិ​យូដា​ស្អប់​ខ្ពើម។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​ធ្វើ​នូវ​រឿង​ដែល​គេ​មិន​នឹក​ស្មាន​ដល់ ដោយ​ជ្រើស​រើស​ទាំង​លោក​ស៊ីម៉ូន និង​លោក​ម៉ាថាយ ឲ្យ​នៅ​ជា​មួយ​គ្នា នៅ​ក្នុង​ក្រុម​សាវ័ក​របស់​ព្រះ​អង្គ។​

យើង​មិន​អាច​និយាយ​ថា នរណា​ម្នាក់​មាន​លក្ខណៈ​អាក្រក់​ពេក សម្រាប់​ព្រះ​យេស៊ូវ​នោះ​ឡើយ។ សរុប​មក…

ចិត្តដែលបើកចំហរ និងសប្បុរស

បន្ទាប់​ពី​ឡាន​កញ្ចាស់​របស់​អ្នក​ស្រី​វីគី(Vicki)ខូច មិន​អាច​ជួស​ជុល​បាន គាត់​ក៏​បាន​ចាប់​ផ្តើម​ប្រមូល​លុយ ដើម្បី​ទិញ​ឡានមួយ​ទៀត។ អ្នក​ស្រី​វីគី​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន សម្រាប់​កម្មុង​អាហារ​តាម​មាត់​បង្អូច​ភោជនីយដ្ឋាន។ លោក​គ្រីស(Chris) ​ជា​ភ្ញៀវដែល​បាន​ទៅ​ទិញ​អាហារ នៅ​ភោជនីយដ្ឋាន​នោះ​ជា​ញឹក​ញាប់ ក៏​បាន​ឮ​អ្នក​ស្រី​វីគី​និយាយ​ថា គាត់​ត្រូវ​ការ​ឡាន​មួយ​គ្រឿង។ លោក​គ្រីស​ក៏​បាន​និយាយ​ថា គាត់​មិន​អាច​ឈប់​គិត​អំពី​រឿង​នោះ​បាន​ទេ ហើយ​គាត់​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង។ គាត់​ក៏​បាន​ទិញ​ឡានដែល​កូន​ប្រុស​របស់​គាត់​ដាក់​លក់ បន្ទាប់​ពី​បាន​ប្រើ​ប្រាស់​វា កាល​ពី​ពេល​កន្លង​មក ។ គាត់​ឲ្យ​គេ​បាញ់​ថ្នាំ​ថ្មី ហើយ​ក៏​បានប្រគល់​កូន​សោរ​ទៅ​អ្នក​ស្រី​ វីគី។ អ្នកស្រី​វីគី​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ បាន​ជា​គាត់​លាន់​មាត់ ដោយ​ការ​ងឿង​ឆ្ងល់ និង​ការ​ដឹង​គុណ។

ព្រះ​គម្ពីរ​បាន​ត្រាស់​ហៅ​យើង ឲ្យ​រស់​នៅ ដោយ​ដៃ​ដែល​បើក​ទូលាយ ចែក​រំលែក​អ្វី​ដែល​យើង​មាន​ ដោយ​ចិត្ត​ជ្រះ​ថ្លា តាម​លទ្ធ​ភាព​របស់​យើង ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នក​ដទៃ។​ គឺ​ដូច​ដែល​បទ​គម្ពីរ​ធីម៉ូថេ​បាន​មាន​ចែង​ថា “ចូរ​បង្គាប់​ឲ្យ​គេ​ធ្វើ​គុណ និង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង”(១ធីម៉ូថេ ៦:១៨)។ យើង​មិន​ចេះ​តែ​ធ្វើអំពើ​សប្បុរស​ដោយ​គ្មាន​ការ​ពិចារណា​នោះ​ឡើយ តែ​យើង​ត្រូវ​រស់​នៅ ដោយ​វិញ្ញាណ​ដែល​ចេះ​ចែក​រំលែក ដោយ​អំណរ។ ​ចូរយើង​រស់​នៅ ដោយ​ចិត្ត​ទូលាយ។​ ព្រះ​ទ្រង់​បាន​បង្គាប់​យើង​ឲ្យ “មាន​ចិត្ត​សប្បុរស ហើយ​ស្ម័គ្រ​ចិត្ត​ចែក​រំលែក”(ខ.១៨)។

កាល​ណា​យើង​រស់​នៅ ដោយ​ចិត្ត​ទូលាយ និង​សប្បុរស នោះ​យើង​មិន​ចាំ​បាច់​ត្រូវ​ខ្លាច​ខ្វះ​ខាត​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះគម្ពីរ​បាន​ប្រាប់​យើង​ថា ការ​ធ្វើ​ដូច​នេះ គឺ​មាន​ន័យ​ថា យើង​​កំពុង​តែ​រស់​នៅ ក្នុង​ជីវិត​ពិត ដែល​ព្រះ​ទ្រង់សព្វ​ព្រះ​ទ័យ(ខ.១៩)។ ដោយសារ​យើង​មាន​ព្រះ​គង់​នៅ​ជា​មួយ​នោះ ជីវិត​ពិត​របស់​យើង​…

ធ្វើជាឧបករណ៍នៃសន្តិភាព

កាល​សង្រ្គាម​លោក​លើក​ទី​១ បាន​ផ្ទុះ​ឡើង ក្នុងឆ្នាំ១៩១៤ រដ្ឋ​បុរស​នៃ​ចក្រ​ភព​អង់​គ្លេស លោក អេដវើត ក្រេយ(Edward Grey) បាន​ប្រកាស់​ថា “ចង្កៀង​បាន​រលត់ នៅ​ទូទាំង​ទ្វីប​អឺរ៉ុប យើង​នឹង​មិន​បាន​ឃើញ​ចង្កៀង​ទំាង​នោះ​ឆេះ​ឡើង​វិញ ក្នុង​មួយជីវិត​យើង​ឡើយ”។ លោក​ក្រេយ​ពិត​ជា​និយាយ​ត្រូវ។ ពេល​ដែល​សង្រ្គាម​ចប់ មនុស្ស​ប្រហែល​២​០​លាន​នាក់​បាន​ស្លាប់បាត់​បង់​ជីវិ​ត(១០​លាន​នាក់ ជា​ជន​ស៊ីវិល) ហើយ​មនុស្ស​២១​លាន​នាក់​ទៀត​រង​របួស។​

ពេល​ខ្លះ​រឿង​ដ៏​តក់​ស្លត់​ក៏​អាច​កើត​មាន​ឡើង ក្នុង​ជីវិត​យើង​ផ្ទាល់​ផង​ដែរ ទោះ​មិន​ធំ ឬ​ធ្ងន់​ធ្ងរ​ដូច​សង្រ្គាម​លោក​ក៏​ដោយ។ ផ្ទះ កន្លែង​ធ្វើ​ការ ព្រះ​វិហារ ឬ​តំបន់​ដែល​យើង​រស់​នៅ ក៏​អាច​ត្រូវ​បាន​គ្រប​ដណ្តប់ ទៅ​ចំណុច​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​នៃ​ជម្លោះ។ ហេតុនេះ​ហើយ​បាន​ជា​ព្រះ​អម្ចាស់​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​លោកិយ​នេះ។ ប៉ុន្តែ យើង​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ប្រាជ្ញា​របស់​ព្រះ​អង្គ។ ត្រង់​ចំណុច​នេះ សាវ័ក​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា “​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្តី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្តី​មេត្តាករុណា និង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង ១៨ រីឯ​ផល​នៃ​សេចក្តី​សុចរិត នោះ​បាន​ព្រោះ​ចុះ​ដោយ​សេចក្តី​មេត្រី សំរាប់​ពួក​អ្នក​ដែល​រក​សេចក្តី​មេត្រី​នោះ​ឯង”(យ៉ាកុប ៣:១៧-១៨)។

តួ​នាទី​របស់​អ្នក​ផ្សះផ្សា​គឺ​សំខាន់​ណាស់ បើ​សិន​ជា​យើង​គិត​ដល់​លទ្ធ​ផល​នៃ​ការ​ផ្សះ​ផ្សា។​ ពាក្យសេចក្តី​សុចរិត គឺ​មាន​ន័យ​ថា “ភាព​ត្រូវ ជា​មួយ​ព្រះ” ឬ “មាន​ទំនាក់​ទំនង​ដែល​ត្រឹម​ត្រូវ”។ អ្នក​ផ្សះផ្សា​អាច​ជួយ​ស្អាង ទំនាក់​ទំនង ឡើង​វិញ។ ហេតុ​នេះហើយ​បាន​ជា​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “មាន​ពរ​ហើយ…

ការងាកបែរចេញពីជម្លោះ

នៅ​ក្នុង​ការ​សម្តែង​នូវ​ការ​គោរព នៅ​ទី​បញ្ចុះ​សព​របស់​លោក​ហ៊ែនរិក អេ ឡូរេន(Hendrik A. Lorentz) លោក​អាល់បឺត អាញស្ទាញ(Albert Einstein) មិន​បាន​និយាយ​អំពី​ការ​ប្រកែក​គ្នា​ផ្នែក​វិទ្យា​សាស្រ្ត ដែល​ខ្លួន​ធ្លាប់​មាន ជា​មួយ​អ្នក​វិទ្យា​សាស្រ្តហូឡង់​ដ៏​ល្បី​ល្បាញ​រូប​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​រំឭក​អំពី “សេចក្តី​សប្បុរស” របស់​លោក​ហ៊ែនរិក ជា​រូប​វិទូ ដែល​គេ​បាន​គោរព​ស្រឡាញ់ ដោយ​សារ​គាត់​មិន​ចេះ​សាំញំា និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​យុត្តិ​ធម៌។ លោក​អាញ់​ស្ទាញ​ក៏​បានមាន​ប្រសាស៍​ថា “គេ​គ្រប់​គ្នា​ដើរ​តាម​គាត់ ដោយ​ចិត្ត​រីក​រាយ ព្រោះ​ពួក​គេ​គិត​ថា គាត់​មិន​ដែល​ព្យាយាម​គ្របសង្កត់​មក​លើ​អ្នកដទៃ​នោះ​ទេ តែ​គ្រាន់​តែ​បាន​ព្យាយាម​ធ្វើ​ខ្លួន​ឯង​ឲ្យ​មាន​ប្រយោជន៍”។​

លោក​ហ៊ែន​រិក​បាន​បណ្តាល​ចិត្ត​អ្នក​វិទ្យា​សាស្រ្ត​ទាំង​ឡាយ ឲ្យ​ធ្វើ​ការ​ជា​មួយ​គ្នា ដោយ​មិន​ប្រកាន់​និន្នា​ការ​នយោ​បាយ ជាពិសេស នៅ​ក្រោយ​សម័យ​សង្រ្គាម​លោក​លើក​ទី​១។ លោក​ហ៊ែនរិក ក៏​បាន​ទទួល​ពាន​រង្វាន់​ណូបែល ដូច​លោក​អាញស្ទាញផង​ដែរ​។ លោក​អាញ​ស្ទាញ​ក៏​បាន​មាន​ប្រសាសន៍​អំពី​គាត់​ថា “លោក​ហ៊ែនរិក​ថែម​ទាំង​បាន​លះ​បង់​អាត្មា​ខ្លួន​ឯង ដើម្បី​ការងារ​ផ្សះ​ផ្សា មុន​ពេល​សង្រ្គាម​បញ្ចប់​ទៀង​ផង”។

មនុស្ស​ម្នាក់​ៗ​នៅ​ក្នុង​ពួក​ជំនុំ ក៏​គួរ​តែ​យក​ការងារ​ផ្សះផ្សា ជា​គោល​ដៅ​ផង​ដែរ។ ជា​ការ​ពិត​ណាស់ ការ​ប៉ះ​ទង្គិច​គ្នា​ខ្លះ គឺ​មិន​អាច​ជៀស​រួច​ឡើយ។​ តែ​យើង​ត្រូវ​តែ​មាន​ចំណែក​ចូល​រួម នៅ​ក្នុង​ការ​ដោះ​ស្រាយ ដោយ​សន្តិ​វិធី។ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ”(អេភេសូរ ៤:២៦)។ ដើម្បី​លូតលាស់​ជា​មួយ​គ្នា សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ថា “មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់​អ្នក​ដែល​ស្តាប់”(ខ.២៩)។…

ការលះបង់ដ៏ក្លាហាន

លោក​ចន ហាភ័រ(John Harper) មិន​បាន​ដឹង​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង នៅ​ពេល​ដែល​គាត់ និង​កូន​ស្រី​របស់​គាត់​អាយុ​៦ឆ្នាំ ឡើង​ជិះ​កប៉ាល់​ទីតានិច។ ប៉ុន្តែ គាត់​គ្រាន់​តែ​ដឹង​ថា : គាត់​ស្រឡាញ់​ព្រះ​យេស៊ូវ ហើយ​មាន​ចិត្ត​ឆេះ​ឆួល​ចង់​ឲ្យ​អ្នក​ដទៃស្គាល់​ព្រះ​អង្គ​ផង​ដែរ។ បន្ទាប់​ពី​កប៉ាល់​ទីតានិច​បុក​ផ្ទាំង​ទឹកកក​ភ្លាម ទឹក​ក៏​បាន​លិច​ចូល​ខាង​ក្នុង។ បុរស​ពោះ​ម៉ាយ ហាភ័រ ក៏បាន​ដាក់​កូន​ស្រី​តូច​របស់​គាត់ ក្នុង​ទូក​សង្រ្គោះ រួច​ចូល​ទៅ​ក្នុង​ភាព​ជ្រួល​ច្របល់ នៅ​លើ​កប៉ាល់​នោះ ដើម្បី​ជួយ​សង្រ្គោះ​ជីវិតមនុស្ស​ឲ្យ​បាន​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ខណៈ​ពេល​ដែល​គាត់​កំពុង​ចែក​អាវ​សុវត្ថិ​ភាព គាត់​បាន​ស្រែក​ឡើង​ថា “​ស្រ្តី និង​ក្មេង​ៗ និង​អ្នក​ដែល​មិន​ទាន់​បាន​សង្រ្គោះ សូម​ចូល​ទៅ​ក្នុង​ទូក​សង្រ្គោះ​មុនគេ”។ រហូត​ដល់​ដង្ហើម​ចុង​ក្រោយ លោកហាភ័រ​បាន​ចែក​ចាយ​អំពី​ព្រះ​យេស៊ូវ ដល់​នរណា​ក៏​ដោយ ដែល​នៅ​ក្បែរ​គាត់។ គាត់​បាន​ស្ម័គ្រ​ចិត្ត​លះ​បង់​ជីវិត ដើម្បី​ឲ្យ​អ្នកដទៃ​អាច​មាន​ជីវិត​រស់។​

មាន​ព្រះ​មួយ​អង្គ ដែល​បាន​លះ​បង់​ព្រះ​ជន្ម ដោយ​ស្ម័គ្រ​ព្រះ​ទ័យ កាល​ពី​ជាង​២​ពាន់​ឆ្នាំ​មុន ដើម្បី​ឲ្យ​ខ្ញុំ​ និង​អ្នក​អាច​រស់​នៅ មិនគ្រាន់​តែ​នៅ​ក្នុង​ជីវិត​នេះ តែ​នៅ​ក្នុង​ជីវិត​អស់​កល្ប​ផង​ដែរ។ ការជួយសង្រ្គោះមនុស្សជាតិ​ គឺជាបេសកកម្មប្រចំាព្រះជន្មរបស់ព្រះអង្គ។​ មាន​ពេល​មួយ​នោះ ពេល​ដែល​ព្រះ​អង្គ​កំពុង​មាន​បន្ទូល​ជា​មួយ​អ្នក​ដឹក​នាំ​សាសនា ព្រះ​អង្គ​បាន​មាន​បន្ទូល​ម្តងហើយ​ម្តង​ទៀត​ថា ព្រះ​អង្គ​បាន​ស៊ូ​លះ​បង់​ព្រះ​ជន្ម​ព្រះ​អង្គ​(យ៉ូហាន ១០:១១,១៥,១៧,១៨)។ ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​មានបន្ទូល​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ធ្វើ​តាម​បន្ទូល​ព្រះ​អង្គ ដោយ​បាន​សុគត​យ៉ាង​វេទនា នៅ​លើ​ឈើ​ឆ្កាង។ ព្រះ​អង្គ​បាន​យាង​មក ដើម្បី​ឲ្យ​មនុស្ស​ទំាង​អស់​មាន​ជីវិត ហើយ​ឲ្យ​ជីវិត​នោះ​ពេញ​បរិបូរ​ផង​(ខ.១០)។-Estera Pirosca Escobar

ការមានទំនុកចិត្តខុស

ពីរ​បី​ឆ្នាំ​មុន គ្រូ​ពេទ្យ​បាន​និយាយ​អំ​ពី​បញ្ហា​សុខ​ភាព​របស់​ខ្ញុំ យ៉ាង​ម៉ឺងម៉ាត់។ ខ្ញុំ​ក៏​បាន​ចង​ចំា​ពាក្យ​សម្តី​របស់​គាត់ ហើយ​ក៏​បាន​ចាប់​ផ្តើម​ទៅ​កន្លែង​ហាត់​ប្រាណ ហើយ​ផ្លាស់​ប្តូរ​របប​អាហារ​របស់​ខ្ញុំ។ មួយ​រយៈ​ក្រោយ​មក ជាតិ​ខ្លាញ់​របស់​ខ្ញុំ​បាន​ថយ​ចុះ ហើយ​ខ្ញុំ​ក៏​ស្រក​ទម្ងន់ ហើយ​មាន​ជំនឿ​ចិត្ត​កាន់​តែ​ខ្លាំង។ ប៉ុន្តែ បន្ទាប់​មក មាន​រឿង​ដែល​មិន​សូវ​ល្អ​កើត​ឡើង ដោយ​ខ្ញុំ​ចាប់​ផ្តើមកត់​សម្គាល់ អំពី​របប​អាហារ​របស់​អ្នក​ដទៃ ហើយ​ក៏​បាន​ចាប់​ផ្តើម​វិនិច្ឆ័យ​ពួក​គេ។ តើ​វា​មិន​គួរ​ឲ្យ​អស់​សំណើចទេ​ឬ​ នៅ​ពេលដែល​យើង​រក​ឃើញ​ប្រព័ន្ធ​នៃ​ការ​ដាក់​ពិន្ទុ ​ហើយ​ក៏​បាន​ប្រើ​វា ដើម្បី​លើក​ដំកើង​ខ្លួន​ឯង ហើយ​​បន្ទាប​អ្នក​ដទៃ​។ មនុស្សយើង​ហាក់​ដូច​ជា​មាន​សភាវ​គតិ ដែល​ចូល​ចិត្ត​បង្កើត​ស្តង់​ដារ​ដោយ​ខ្លួន​ឯង ដើម្បី​កាត់​សេចក្តី​ថា ខ្លួន​ឯង​ជា​មនុស្ស​ត្រឹម​ត្រូវ។

សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព មិន​ឲ្យ​ប្រព្រឹត្ត​យ៉ាង​ដូច​នេះ​ឡើយ។ អ្នក​ខ្លះ​បាន​ទុក​ចិត្ត​លើ​ការ​ប្រព្រឹត្ត​ល្អតាម​សាសនា ឬ​ប្រពៃណី​វប្ប​ធម៌ ហើយ​សាវ័ក​ប៉ុល​ក៏​បាន​ប្រាប់​ពួក​គេ​ថា បើ​ត្រូវ​អួត នោះ​គាត់​មាន​ហេតុ​ផល​ដែល​ត្រូវ​អួតច្រើន​ជាង​ពួក​គេ​ទៅ​ទៀត។ គាត់​ថា “បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន នោះ​ខ្ញុំ​ក៏​លើស​ទៅ​ទៀត”(៣:៤)។ តែ​គាត់​ដឹង​ថា សាវតា និង​ការ​ប្រព្រឹត្ត​ល្អ​របស់​គាត់ គឺ​សុទ្ធ​តែ​ជា “សំរាម” បើ​ធៀប​នឹង “ការ​ស្គាល់​ព្រះ​គ្រីស្ទ”(ខ.៨)។ មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​ស្រឡាញ់​យើង ដោយ​មិន​ប្រកាន់​ថា យើង​ជា​នរណា ហើយ​ក៏​បាន​សង្រ្គោះ និង​ប្រទាន​យើង​ នូវអំណាច ដើម្បី​ផ្លាស់​ប្រែ ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ល្អ​ដូច​ព្រះ​អង្គ។ យើង​មិន​ពឹង​អាង​កម្លាំង​ខ្លួន​ឯង ឬ​ខំ​សន្សំ​ពិន្ទុដែល​គ្មានប្រយោជន៍​ទៀត​ឡើយ។​

អំណួត​គឺ​ជា​អំពើ​បាប តែ​ការ​អួត ដោយ​ផ្អែក​ទៅ​លើ​ការ​មាន​ទំនុក​ចិត្ត​ខុស នឹង​នាំ​មក​នូវ​រឿង​ដ៏​សោក​សៅ។ ដំណឹង​ល្អ​បានត្រាស់​ហៅ​យើង ឲ្យ​ងាក​ចេញ​ពី​ការ​មាន​ទំនុក​ចិត្ត​ខុស…

លើសពីសមត្ថភាពរបស់យើង

ដើមសេដា​នៅ​រដ្ឋអាឡាស្កា បាន​យោល​យោក​ពី​ម្ខាង​ទៅ​ម្ខាង ដោយ​សារ​កម្លាំង​ខ្យល់​ខ្លាំង ក្នុង​ពេល​មាន​ព្យុះ។ អ្នក​ស្រី​រេជី(Regie) ស្រឡាញ់​ដើម​សេដា​មួយ​ដើម​នោះណាស់ ដោយសារ​វា​មិន​គ្រាន់​តែ​បាន​ផ្តល់​ម្លប់ ក្នុង​រដូវ​ក្តៅ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ជួយ​ឲ្យ​ក្រុម​គ្រួសារ​នាង​អាច​រស់​នៅ​ដាច់​ពី​គេ​ផង​ដែរ។ នៅ​ថ្ងៃ​នោះ​ ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ កំពុង​តែ​រំលើង​ឫសរបស់​វា។ អ្នក​ស្រី​រេជី និង​កូន​ប្រុស​របស់​គាត់​អាយុ​១៥​ឆ្នាំ ក៏​បាន​រត់​ទៅ​ជួយ​សង្រ្គោះ​វា។ អ្នក​ទាំង​ពីរ​ក៏​បាន​យក​ឈើ​ទល់​វា កុំឲ្យ​ដួល ប៉ុន្តែ ពួក​គេ​មិន​មាន​ភាព​រឹង​មាំ​ល្មម​នឹង​អាច​ជួយ​វា​បាន​ទេ។​​

ព្រះ​អម្ចាស់ គឺ​ជា​កម្លាំង​របស់​ស្តេច​ដាវីឌ ពេល​ដែល​ស្តេច​អង្គ​នេះ​ស្រែក​អំពាវ​រក​ព្រះ​អង្គ នៅ​ក្នុង​ខ្យល់​ព្យុះ​មួយ​ប្រភេទ​ទៀត(ទំនុកដំកើង ២៨:៨)។ ទ្រង់​ប្រហែល​ជា​បាន​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ ក្នុង​អំឡុង​ពេល​ដែល​ជីវិត​ទ្រង់​មាន​ការ​ធ្លាក់​ចុះយ៉ាង​ខ្លាំង។ បុត្រា​ទ្រង់​បាន​បះ​បោរ​នឹង​ទ្រង់ ដើម្បី​ដណ្តើម​រាជ្យ​(២សាំយ៉ូអែល ១៥)។ កាល​នោះ ​ទ្រង់​មាន​អារម្មណ៍​ថា ងាយនឹង​រង​គ្រោះ ហើយ​ខ្សោយ​យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ភ័យ​ខ្លាច​ព្រះ​អម្ចាស់​នៅ​តែ​ស្ងាត់​ស្ងៀម ហើយ​ទ្រង់​ក៏​ខ្លាច​សេចក្តី​ស្លាប់​(ទំនុកដំកើង ២៨:១)។

ទ្រង់​ក៏​បាន​ទូល​ដល់​ព្រះ​ថា “សូម​ស្តាប់​សំឡេង​ដែល​ទូលបង្គំ​ទូលអង្វរ ក្នុង​កាល ដែល​ទូលបង្គំ​អំពាវនាវ​ដល់​ទ្រង់”(ខ.២)។ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​កម្លាំង​ដល់​ស្តេច​ដាវីឌ ដើម្បី​ឲ្យ​ទ្រង់​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ទោះ​ការ​បាក់​បែក​រវាង​ទ្រង់ និង​បុត្រា​ទ្រង់​មិន​បាន​ផ្សៈ​ផ្សា​ក៏​ដោយ។​

យើង​ពិត​ជា​ចង់​ការពារ​មិន​ឲ្យ​មាន​រឿង​អាក្រក់​កើត​ឡើង! ប៉ុន្តែ​ ជា​ញឹក​ញាប់ យើង​មិន​អាច​ធ្វើ​បាន​ឡើយ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ក្នុង​សេចក្តី​កម្សោយ​របស់​យើង ព្រះ​ទ្រង់​ក៏​បាន​សន្យា​ថា យើង​អាច​អំពាវ​នាវ​រក​ព្រះ​អង្គ សូម​ព្រះ​អង្គ​ធ្វើ​ជា​ថ្ម​ដា​របស់​យើង បាន​គ្រប់​ពេល​វេលា​(ខ.១-២)។ ពេល​ណា​យើង​គ្មាន​កម្លាំង​ នោះ​ព្រះ​អង្គ​ធ្វើ​ជា​អ្នក​គង្វាល​របស់​យើង ហើយ​នឹង​បី​យើងជា​រៀង​រហូត(ខ.៨-៩)។-Anne Cetas

ស្បែកជើងដែលគេឲ្យខ្ចី

ហ្គេប(Gabe)​គឺ​ជា​សិស្ស​ដែល​ជិត​បញ្ចប់​ថ្នាក់​វិទ្យាល័យ។ គាត់​បាន​ភាស​ខ្លួន​ចេញ​ពី​ផ្ទះ​របស់​គាត់ យ៉ាង​វក់​វី ក្នុង​អំឡុង​ពេលភ្លើង​ឆេះ​ព្រៃ នៅ​ឆ្នាំ ២០១៨ ជា​ហេតុ​បណ្តាល​ឲ្យ​គាត់ ខក​ខាន​មិន​បាន​ចូល​រួម​ការ​រត់​ប្រណាំង ក្នុង​ទី​ជន​បទ ក្នុង​រដ្ឋ​របស់​គាត់់ ដែល​គាត់​បាន​ហ្វឹក​ហាត់​ជា​យូរ​ឆ្នំា ដើម្បី​ចូល​ប្រកួត។ ដោយ​សារ​ការ​ខក​ខាន​នេះ គាត់​មិន​មាន​ឱកាស​ចូល​រួម​ការ​ប្រកួត​ប្រចាំរដ្ឋ ដែល​ជា​ព្រឹត្តិ​ការណ៍​សំខាន់​បំផុត នៅ​ក្នុង​អាជីព​ជា​កីឡាករ​រត់​ប្រណាំង ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ​កន្លង​មក​នេះ។ ដោយឃើញ​ស្ថាន​ភាព​គាត់​ដូច​នេះ ក្រុម​ប្រឹក្សា​កីឡាករ​ប្រចំា​រដ្ឋ ក៏​ផ្តល់​ឱកាស​ទីពីរ​ដល់​គាត់ ដែល​ក្នុង​នោះ គាត់​ត្រូវ​រត់​ក្នុង​ថេរវេលា ដែល​គេ​បាន​កំណត់ នៅ​លើ​កំណាត់​ផ្លូវ​រត់​ប្រណាំង​របស់​សាលា​ដែល​ជា​គូ​ប្រកួត ដោយ​ពាក់​ស្បែក​ជើង “សម្រាប់​ដើរ” ព្រោះស្បែក​ជើង​សម្រាប់​រត់​របស់​គាត់ ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ នៅ​ក្នុង​ផ្ទះ​របស់​គាត់​។​

ពេល​ដែល​គាត់​បង្ហាញ​ខ្លួន នៅ​ក្នុង​ការ​ប្រកួត គាត់​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​គូ​ប្រកួត​របស់​គាត់ ដែល​បាន​ឲ្យ​គាត់​ខ្ចី​ស្បែក​ជើងកីឡា​ពាក់ ហើយ​ក៏​បាន​រត់​ទន្ទឹម​គាត់ ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​អាច​រត់​បាន​ក្នុង​ថេរវេលា ដែល​រដ្ឋ​បាន​តម្រូវ។​

គូ​ប្រកួត​របស់​គាត់ គ្មាន​កាតព្វ​កិច្ច​អ្វី​ត្រូវ​ជួយ​គាត់​នោះ​ទេ។ តាម​ធម្មតា មនុស្ស​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន តាម​និស្ស័យ​សាច់​ឈាម​របស់​ពួក​គេ​(កាឡាទី ៥:១៣) ដើម្បី​អាច​មាន​ឱកាស​ឈ្នះ​កាន់​តែ​ច្រើន។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​ជំរុញ​យើង ឲ្យ​បង្ហាញ​ចេញ​នូវ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ ក្នុង​ជីវិត​យើង ដើម្បី​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ក្តី​ស្រឡាញ់ និង​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស និង​សេចក្តី​ល្អ​(ខ.១៣,២២)។ ពេល​ណា​យើង​ពឹង​ផ្អែក​លើ​ជំនួយ​ពី​ព្រះ​វិញ្ញាណ ជា​ជាង​ធ្វើ​តាម​សភាវគតិ​របស់​យើង នោះ​យើង​នឹង​កាន់​តែ​មាន​លទ្ធភាព​ស្រឡាញ់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង។​-Kirsten Holmberg