ដំណឹងដ៏អស្ចារ្យ!
មានពេលមួយខ្ញុំបានអានកាសែតប្រចាំតំបន់ ឃើញមានអត្ថបទដ៏ខ្លីមួយ តែវាបានធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅ។ អត្ថបទនោះបានពិពណ៌នាថា បន្ទាប់ពីអ្នកទោសមួយក្រុមបានចូលរួម ក្នុងកម្មវិធីរឹតចំណងគ្រួសារ ផ្អែកទៅលើសេចក្តីជំនឿលើព្រះ ពួកគេក៏បានទទួលការអនុញ្ញាតដ៏កម្រ ឲ្យជួបជុំក្រុមគ្រួសាររបស់ខ្លួន ដោយបើកចំហ។ ក្នុងចំណោមពួកគេ មានអ្នកខ្លះមិនបានជួបកូនៗរបស់ខ្លួនអស់ជាច្រើនឆ្នាំ។ ថ្ងៃនោះ ពួកគេមិនបានជួបគ្នា នៅក្នុងបន្ទប់ ដែលមានកញ្ចក់ខណ្ឌជាពីរនោះឡើយ ផ្ទុយទៅវិញ ពួកគេអាចប៉ះ និងឱបមនុស្សជាទីស្រឡាញ់របស់ខ្លួន។ ទឹកភ្នែកពួកគេក៏បានស្រក់ចុះមក ខណៈពេលដែលពួកគេមានភាពស្និទ្ធស្នាល កាន់តែខ្លាំងជាមួយក្រុមគ្រួសាររបស់ខ្លួន ហើយរបួសរបស់ពួកគេក៏បានចាប់ផ្តើមទទួលការប្រោសឲ្យជា។
សម្រាប់អ្នកអានភាគច្រើន នេះគ្រាន់តែជារឿងប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់ក្រុមគ្រួសារទាំងនោះ ការឱបគ្នាជាព្រឹត្តិការណ៍ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ហើយសម្រាប់អ្នកខ្លះទៀត ដំណើរការនៃការអត់ឱនទោស និងការផ្សះផ្សាក៏បានចាប់ផ្តើម។
ការអត់ទោសបាប ដែលព្រះជាម្ចាស់មានសម្រាប់យើង និងការផ្សះផ្សាដែលទ្រង់បានប្រទាន តាមរយៈព្រះរាជបុត្រាទ្រង់ គឺមិនគ្រាន់តែជាសេចក្តីពិតដ៏សាមញ្ញ នៃជំនឿគ្រីស្ទបរិស័ទប៉ុណ្ណោះទេ។ អត្ថបទកាសែតនៅថ្ងៃនោះ បាននិយាយអំពីការផ្សៈផ្សា ដែលបានរំឭកយើងថា ការលៈបង់របស់ព្រះយេស៊ូវ គឺជាដំណឹងដ៏អស្ចារ្យ មិនគ្រាន់តែសម្រាប់លោកិយប៉ុណ្ណោះទេ តែក៏សម្រាប់អ្នក និងខ្ញុំផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ពេលណាយើងមានអារម្មណ៍ថា ពិបាកពេក ដោយសារកំហុសដែលយើងបានធ្វើ នោះយើងអាចតោងឲ្យជាប់សេចក្តីមេត្តារបស់ព្រះ។ សេចក្តីមេត្តាដ៏ស្ថិតស្ថេររបស់ទ្រង់ គឺជាដំណឹងល្អដែលប្រកាសថា ដោយសារព្រះយេស៊ូវបានសុគតជំនួសយើង នោះយើងអាចចូលមករកព្រះវរបិតា ដោយឲ្យទ្រង់លាងសម្អាតបាបរបស់យើង ឲ្យ “សដូចព្រិល”(ទំនុកដំកើង ៥១:៧)។ ស្ថិតក្នុងពេលបែបនោះ ពេលដែលយើងដឹងថា…
ដោយសារមាត់កូនក្មេង
មានពេលមួយ មីសែល(Michele) ឃើញវ៉ាយអូឡា(Viola) ដែលមានអាយុ១០ឆ្នាំ កំពុងតែប្រើមែកឈើ ធ្វើជាម៉ៃក្រូហ្វូន ដើម្បីធ្វើត្រាប់តាមគ្រូអធិប្បាយ។ មីសែលក៏បានសម្រេចចិត្តឲ្យវ៉ាយអូឡាឡើងចែកចាយព្រះបន្ទូល ក្នុងអំឡុងពេលនៃកម្មវិធីឈោងចាប់ ក្នុងភូមិមួយ។ វ៉ាយអូឡាក៏បានយល់ព្រម។ មីសែល ដែលជាបេសកជន នៅប្រទេសស៊ូដានខាងត្បូង ក៏បានសរសេរថា “ហ្វូងមនុស្សមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង … ពេលដែលក្មេងស្រីតូចម្នាក់ ដែលគេបានបោះបង់ចោល បានក្រោកឈរ ដោយមានអំណាច នៅចំពោះពួកគេ ក្នុងនាមជាកូនស្រីរបស់ស្តេចលើអស់ទាំងស្តេច ដោយចែកចាយ ដោយអំណាចចេស្តា អំពីភាពពិតនៃនគរព្រះ។ ហ្វូងមនុស្សប្រហែលពាក់កណ្តាល បានឡើងមកខាងមុខ ដើម្បីទទួលជឿព្រះយេស៊ូវ” (Michele Perry, Love Has a Face)។
នៅថ្ងៃនោះ ហ្វូងមនុស្សមិននឹកស្មានថា នឹងបានស្តាប់ក្មេងចែកចាយព្រះបន្ទូលឡើយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យមួយឃ្លាដែលសរសេរថា “ដោយសារមាត់កូនក្មេង” ដែលមានប្រភពក្នុងបទគម្ពីរទំនុកដំកើង ជំពូក៨។ ក្នុងបទគម្ពីរនេះ ស្តេចដាវីឌបានចែងថា “ទ្រង់បានតាំងឲ្យមានសេចក្តីសរសើរ ដោយសារមាត់កូនក្មេង និងកូនដែលនៅបៅដោះ ដោយព្រោះពួកតតាំងនឹងទ្រង់”(ខ.២)។ ក្រោយមក ព្រះយេស៊ូវក៏បានដកស្រង់ខគម្ពីរនេះ ក្នុងបទគម្ពីរទំនុកដំកើង ២១:១៦ បន្ទាប់ពីពួកសង្ឃ និងពួកអាចារ្យបានរិះគន់ក្មេងៗ ដែលបានស្រែកសរសើរដំកើងព្រះយេស៊ូវ ក្នុងព្រះវិហារនៅក្រុងយេរូសាឡិម។ ក្មេងៗទាំងនោះបាននាំឲ្យមានអារម្មណ៍រំខាន ដល់អ្នកដឹកនាំសាសនាទាំងនោះណាស់។ ព្រះយេស៊ូវក៏បានដកស្រង់ខគម្ពីរ…
ការធ្វើការផ្អែកទៅលើព័ត៌មានខុស
កាលខ្ញុំ និងភរិយារបស់ខ្ញុំបានធ្វើដំណើរ ទៅទីក្រុងញូយ៉ក កាលពីពេលថ្មីៗនេះ យើងចង់ចេញទៅខាងក្រៅ ដោយមិនខ្លាចអាកាសធាតុត្រជាក់ ដែលមានព្រឹលធ្លាក់ខ្លាំងនៅពេលល្ងាច។ យើងក៏បានជួលឡានតាក់ស៊ី ដើម្បីធ្វើដំណើរចម្ងាយជាង៤គីឡូម៉ែត្រ ពីសណ្ឋាគារបស់យើង ទៅកាន់ភោជនីយដ្ឋានរបស់ជនជាតិគុយបា។ ពេលដែលខ្ញុំបំពេញព័ត៌មាន នៅក្នុងApp របស់តាក់ស៊ី ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលកញ្ចក់ទូរស័ព្ទរបស់ខ្ញុំបានបង្ហាញទឹកប្រាក់ $1,547.26 ដែលខ្ញុំនឹងត្រូវបង់សម្រាប់ការធ្វើដំណើរនោះ។ បន្ទាប់ពីខ្ញុំសម្រួលអារម្មណ៍ឡើងវិញហើយ ខ្ញុំក៏បានដឹងថា តាមពិតខ្ញុំបានច្រឡំប្រើapp នោះ ដើម្បីស្នើសុំឲ្យឡានតាក់ស៊ីដឹកយើង ទៅផ្ទះរបស់យើងដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ។
បើអ្នកកំពុងតែធ្វើការងារ ដោយពឹងផ្អែកទៅលើព័ត៌មានខុស អ្នកនឹងទទួលលទ្ធផលអាក្រក់មិនខាន។ ហេតុនេះហើយបានជាបទគម្ពីរសុភាសិតបានលើកទឹកចិត្តយើង ឲ្យ “ផ្ចង់ចិត្តឯងចំពោះសេចក្តីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយដំរិះ”(សុភាសិត ២៣:១២)។ យើងមិនត្រូវស្វែងរកយោបល់ ពីអ្នកដែលល្ងង់ខ្លៅ ដែលតាំងខ្លួនជាអ្នកចេះ ហើយបែរខ្នងដាក់ព្រះជាម្ចាស់នោះឡើយ ពុំនោះទេ យើងនឹងមានបញ្ហាជាមិនខាន។ ពួកគេ “មើលងាយចំពោះប្រាជ្ញានៃពាក្យសម្តី” ហើយអាចនាំឲ្យយើងវង្វេង ដោយសារយោបលដែលគ្មានប្រយោជន៍ ឬនាំយើងដើរផ្លូវខុស ឬក៏បោកប្រាស់យើង(ខ.៩)។
ផ្ទុយទៅវិញ យើងអាច “ផ្ទៀងត្រចៀកស្តាប់ពាក្យប្រកបដោយតម្រិះ”(ខ.១២)។ យើងអាចបើកចិត្តរបស់យើង ហើយទទួលការប្រៀនប្រដៅរបស់ព្រះ ដែលជួយរំដោះយើង គឺព្រះបន្ទូលនៃភាពច្បាស់លាស់ និងក្តីសង្ឃឹម។ ពេលដែលយើងស្តាប់យោបលរបស់អ្នកដែលមានការយល់ដឹងជ្រៅជ្រះ អំពីផ្លូវរបស់ព្រះ ពួកគេអាចជួយយើងឲ្យទទួល និងដើរតាមប្រាជ្ញាដែលមកពីព្រះអង្គ។ ហើយប្រាជ្ញារបស់ព្រះជាម្ចាស់ នឹងមិនដែលនាំឲ្យយើងដើរផ្លូវខុសឡើយ ផ្ទុយទៅវិញ ប្រាជ្ញាទ្រង់តែងតែលើកទឹកចិត្ត…
អត្ថន័យនៃឈ្មោះ ហ្វ៊ីកា
ក្នុងក្រុងរបស់ខ្ញុំ មានហាងកាហ្វេមួយ នៅក្បែរផ្ទះខ្ញុំ ដែលមានឈ្មោះថា ហាងកាហ្វេហ្វ៊ីកា។ ពាក្យ ហ្វ៊ីកា គឺជាពាក្យជាភាសាស៊ុយអែត ដែលមានន័យថា សម្រាកញាំកាហ្វេ និងនំផ្សេងៗ ជាមួយក្រុមគ្រួសារ មិត្តរួមការងារ ឬមិត្តភក្តិ។ ខ្ញុំមិនមែនជាជនជាតិស៊ុយអែតទេ តែអត្ថន័យនៃពាក្យហ្វ៊ីកា បានពិពណ៌នា អំពីការអ្វីម្យ៉ាង ដែលខ្ញុំស្រឡាញ់បំផុត នៅក្នុងអង្គព្រះយេស៊ូវ គឺការដែលទ្រង់មានទម្លាប់ឈប់ពីការងារ ដើម្បីសោយអាហារ និងសម្រាកជាមួយអ្នកដទៃ។
អ្នកប្រាជ្ញព្រះគម្ពីរទាំងឡាយបានមានប្រសាសន៍ថា ព្រះយេស៊ូវមិនបានសោយអាហារ ដោយចៃដន្យឡើយ។ លោកម៉ាក គ្លែនវីល(Mark Glanville) ដែលជាទេវវិទូបានហៅការសោយអាហាររបស់ព្រះអង្គថា “ការសោយអាហារតាមបែបអ៊ីស្រាអែល ដែលមានអាហារពីមុខ ដ៏រីករាយ និងជាការអបអរ តាមព្រះគម្ពីរសញ្ញាចាស់។ ពេលព្រះយេស៊ូវគង់នៅតុអាហារ ព្រះអង្គបានសម្តែងចេញនូវលក្ខណៈ ដែលព្រះជាម្ចាស់សព្វព្រះទ័យឲ្យជនជាតិអ៊ីស្រាអែលមាន គឺធ្វើជាចំណុចកណ្តាលនៃក្តីអំណរ ការអបអរ និងយុត្តិធម៌ សម្រាប់លោកិយទាំងមូល”។
រាប់ចាប់ពីពេលដែលទ្រង់ប្រទានអាហារដល់មនុស្ស៥ពាន់នាក់ រហូតដល់ពេលដែលទ្រង់សោយអាហារជាលើកចុងក្រោយ មុនពេលទ្រង់សុគត និងសូម្បីតែនៅពេលទ្រង់សោយអាហារជាមួយអ្នកជឿពីរនាក់ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ(លូកា ២៤:៣០) ព្រះរាជកិច្ចនៃតុអាហាររបស់ព្រះអង្គ បានអញ្ជើញយើង ឲ្យផ្អាកភាពមមាញឹកមួយរយៈពេលសិន ហើយចូលក្នុងព្រះវត្តមានទ្រង់វិញ។ ជាការពិតណាស់ ទាល់តែអ្នកជឿទាំងពីរនាក់នោះបានញាំអាហារជាមួយព្រះយេស៊ូវ ទើបពួកគេមើលទ្រង់ស្គាល់ ហើយដឹងថា ទ្រង់ជាព្រះអម្ចាស់ដែលបានមានព្រះជន្មរស់ឡើងវិញ។ “ទ្រង់យកនំបុ័ងមកប្រទានពរ រួចកាច់ប្រទានទៅឲ្យគេ។ នោះភ្នែកគេបានបើកភ្លឺឡើង…
ការកោតស្ញែង ក្នុងភាពស្ងប់ស្ងាត់
ការរស់នៅរបស់ខ្ញុំ ច្រើនតែមានអារម្មណ៍ថា ប្រញាប់ប្រញាល់ និងបន្ទាន់។ ខ្ញុំបានប្រញាប់ចេញពីកន្លែងណាត់ជួបមួយ ទៅកន្លែងណាត់ជួបមួយទៀត និងទូរស័ព្ទទៅរកគេវិញ ហើយនៅតាមផ្លូវ ខ្ញុំក៏បានបើកមើលបញ្ជីរកិច្ចការដែលខ្ញុំត្រូវធ្វើ ដែលហាក់ដូចជាមិនចេះចប់មិនចេះហើយ។ ពេលថ្ងៃអាទិត្យមកដល់ ខ្ញុំក៏បានប្រាសខ្លួនសម្រាក នៅលើអង្រឹងក្រោយផ្ទះ ដោយការខ្សោះអស់កម្លាំង។ ខ្ញុំបានទុកទូរស័ព្ទក្នុងផ្ទះ ហើយកូនៗ និងស្វាមីខ្ញុំក៏នៅក្នុងផ្ទះដែរ។ ពីដំបូង ខ្ញុំមានគម្រោងអង្គុយនៅលើអង្រឹងនោះ តែពីរបីនាទីទេ ប៉ុន្តែ ពេលដែលខ្ញុំកំពុងនៅស្ងៀម ដោយគ្មានការរំខាន ខ្ញុំក៏បានចាប់ផ្តើមកត់សំគាល់ឃើញថា មានអ្វីមួយ ដែលបានឃាត់ខ្ញុំ ឲ្យនៅបន្តអង្គុយកាន់តែយូរថែមទៀត។ ខ្ញុំអាចឮសម្លេងអង្រឹងយោលចុះឡើងថ្មមៗ សម្លេងសត្វឃ្មំទទះស្លាបហើរ នៅក្បែរដើមផ្កាឡាវែនដឺរ ដែលនៅជិតនោះ និងសម្លេងសត្វបក្សីទទះស្លាបហើរ នៅពីលើក្បាលខ្ញុំ។ ផ្ទៃមេឃមានពណ៌ខៀវស្រស់ ហើយពពកកំពុងរសាត់តាមខ្យល់។
ខ្ញុំក៏បានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ជាការឆ្លើយតប ចំពោះភាពអស្ចារ្យនៃស្នាព្រះហស្តទ្រង់ នៅថ្ងៃនោះ។ ខ្ញុំក៏បានយោលអង្រឹងយឺតៗល្មមនឹងអាចទទួលយកនូវភាពអស្ចារ្យជាច្រើន តាមរយៈភ្នែក និងត្រចៀករបស់ខ្ញុំ ហើយពេលនោះ ខ្ញុំក៏បានទទួលការបណ្តាលចិត្ត ឲ្យថ្វាយបង្គំព្រះជាម្ចាស់ ដោយការដឹងគុណ ចំពោះអំណាចនៃការបង្កើតដ៏ប៉ិនប្រសប់របស់ទ្រង់។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក១០៤ ក៏បានបន្ទាបខ្លួនចុះ ដោយសារភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះផងដែរ បានជាគាត់បន្លឺសម្លេងឡើងថា “ទ្រង់ស្រោចអស់ទាំងភ្នំពីដំណាក់ទ្រង់ ហើយផែនដីបានពេញដោយផលនៃស្នាដៃទ្រង់”(ខ.១៣)។
ក្នុងការរស់នៅដ៏ប្រញាប់ប្រញាល់ ការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ អាចជួយរំឭកយើង អំពីភាពអស្ចារ្យនៃស្នាព្រះហស្តទ្រង់។ ព្រះអង្គបានហ៊ុមព័ទ្ធយើង ដោយរបស់សព្វសារពើ…
ការរស់នៅ តាមរឿងរបស់ព្រះជាម្ចាស់
មានពេលមួយ គេបានសុំឲ្យលោកអឺនេស ហេមីងវេយ(Ernest Hemingway) និពន្ធរឿងមួយ ដែលជំរុញចិត្តអ្នកអាន ដោយប្រើតែ៦ពាក្យប៉ុណ្ណោះ។ គាត់ក៏បានឆ្លើយតប ដោយសរសេររឿងនោះ យ៉ាងដូចនេះថា “ស្បែកជើង កូនង៉ែត សម្រាប់លក់ មិនទាន់មានគេពាក់។” រឿងដ៏ខ្លីតែប៉ុន្មានម៉ាត់នេះ មានអំណាច ព្រោះវាបានជំរុញចិត្តយើង ឲ្យចង់បំពេញសាច់រឿងនោះជាលម្អិត ដោយខ្លួនឯង។ តើស្បែកជើងនោះត្រូវបានគេយកមកដាក់លក់ ដោយសារក្មេងដែលមានសុខភាពល្អ មិនត្រូវការវាឬ? ឬក៏ដោយសារការបាត់បង់ដ៏សោកសៅណាមួយ ដែលធ្វើឲ្យគេត្រូវការសេចក្តីស្រឡាញ់ និងការកម្សាន្តចិត្តដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់?
រឿងល្អៗធ្វើឲ្យយើងមានការស្រមៃ ដោយមានចិត្តចង់ដឹង ចង់យល់សាច់រឿង ហេតុនេះហើយ វាមិនចំឡែកទេ ដែលរឿងដ៏អស្ចារ្យបំផុត ដែលមនុស្សបានថ្លែងប្រាប់ បានធ្វើឲ្យយើងមានចិត្តឆេះឆួលឡើង។ រឿងរបស់ព្រះជាម្ចាស់ មានចំណុចកណ្តាលមួយ ដែលចង់ឲ្យយើងដឹងថា “ទ្រង់បានបង្កើតអ្វីៗទាំងអស់។ យើងដែលជាមនុស្សជាតិ បានធ្លាក់ចូលក្នុងអំពើបាប។ ព្រះយេស៊ូវបានយាងចុះមកផែនដី ហើយបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីជួយសង្រ្គោះយើង ឲ្យរួចពីបាប ហើយសព្វថ្ងៃនេះ យើងរង់ចាំទ្រង់យាងត្រឡប់មកវិញ និងរង់ចាំការស្អាងឡើងវិញ នូវអ្វីៗទាំងអស់។
ពេលដែលយើងដឹងថា មានរឿងអ្វីខ្លះបានកើតឡើងកាលពីមុន ហើយមានរឿងអ្វីខ្លះដែលនឹងកើតឡើងនៅពេលខាងមុខ តើយើងគួរតែរស់នៅយ៉ាងដូចម្តេច ក្នុងពេលបច្ចុប្បន្ន? បើសិនជាព្រះយេស៊ូវកំពុងតែស្អាងស្នាព្រះហស្តរបស់ទ្រង់ ឲ្យរួចផុតពីក្រញាំនៃសេចក្តីអាក្រក់ យើងត្រូវតែ “ដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ”(រ៉ូម ១៣:១២)។ ការនេះក៏រាប់បញ្ចូលការបែរចេញពីអំពើបាប…
ទ្រង់កាន់ដៃយើង
មានក្មេងស្រីតូចម្នាក់ ឡើងចុះតាមជណ្តើរ នៅព្រះវិហារ កាលពីថ្ងៃអាទិត្យ។ នាងមានលក្ខណៈគួរឲ្យស្រឡាញ់ ឆ្លាត ហើយមានម្ចាស់ការ។ នាងមានអាយុប្រហែលមិនលើសពីពីរឆ្នាំទេ។ នាងបានចុះតាមកាំជណ្តើរម្តងមួយកាំៗ មកជាន់ក្រោម។ ការចុះតាមជណ្តើរ គឺជាបេសកកម្មរបស់នាង ហើយនាងក៏បានធ្វើដូចបំណង។ ខ្ញុំក៏បានញញឹម ខណៈពេលដែលខ្ញុំជញ្ជឹងគិត អំពីភាពម្ចាស់ការដ៏ក្លាហាន នៃក្មេងតូច ដែលទើបតែចេះដើរនេះ។ ក្មេងតូចនេះមិនមានការភ័យខ្លាចទេ ព្រោះនាងដឹងថា ម្តាយនាងតែងតែតាមមើលនាងជានិច្ច ហើយដៃរបស់គាត់បានត្រៀមចាំជួយទប់នាង ដោយសេចក្តីស្រឡាញ់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះជាម្ចាស់ត្រៀមខ្លួនជាស្រេច ដើម្បីជួយកូនទ្រង់ ខណៈពេលដែលពួកគេធ្វើដំណើរឆ្លងកាត់ជីវិត ដោយភាពមិនច្បាស់លាស់។
បទគម្ពីរដែលយើងត្រូវអាន ក្នុងសៀវភៅនេះ នៅថ្ងៃនេះ មានខគម្ពីរយោងពីរ ដែលនិយាយអំពី “ដៃ”។ ព្រះអម្ចាស់បានដាស់តឿនរាស្រ្តទ្រង់ កុំឲ្យមានការភ័យខ្លាច ឬអស់សង្ឃឹមឡើយ បន្ទាប់មក ទ្រង់ក៏បានប្រាប់ពួកគេថា “អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ”(អេសាយ ៤១:១០)។ មានក្មេងៗដែលមានការថប់បារម្ភ និងការភ័យខ្លាចជាច្រើន ត្រូវបានឪពុកម្តាយជួយឲ្យមានលំនឹងក្នុងជីវិត។ ព្រះជាម្ចាស់ក៏បានបង្ហាញអំណាចចេស្តាទ្រង់ យ៉ាងដូចនេះផងដែរ។ ក្នុងខគម្ពីរយោងទីពីរ ដែលនិយាយអំពី “ដៃ” ព្រះអម្ចាស់បានប្រទានសុវត្ថិភាព ដល់កូនទ្រង់។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង”(ខ.១៣)។ ស្ថានភាពនៃជីវិត និងពេលវេលាមានការផ្លាស់ប្តូរ តែព្រះអម្ចាស់មិនផ្លាស់ប្តូរឡើយ។ យើងមិនត្រូវមានការអស់សង្ឃឹមឡើយ(ខ.១០)…
មិត្តភាពដ៏ពិត
តើជីវិតរបស់យើងនឹងកាន់តែមានភាពល្អប្រសើរប៉ុណ្ណា ពេលដែលយើងអាចរស់នៅ ដោយមានមិត្តភាពដ៏ពិត?
ខណៈពេលដែលយើងស្វែងរកមិត្តល្អ ហើយថែរក្សាមិត្តភាពដែលយើងមានជាមួយគាត់ យើងក៏គួរតែមានចិត្តចង់ធ្វើជាមិត្តល្អសម្រាប់គាត់ផងដែរ។ ប៉ុន្តែ តើធ្វើដូចម្តេច ឲ្យយើងអាចធ្វើជាមិត្តភក្តិពិតប្រាកដ? តើធ្វើដូចម្តេចឲ្យយើងអាចធ្វើឲ្យមិត្តភាពយើងកាន់តែមានភាពរឹងមាំ? តើនរណានឹងធ្វើជាមិត្តភក្តិដ៏ល្អឥតខ្ចោះរបស់យើង? សូមទទួលការលើកទឹកចិត្ត ពីសៀវភៅ មិត្តភាពដ៏ពិត សម្រាប់អានប្រចាំថ្ងៃ រយៈពេល៧ថ្ងៃ ដើម្បីស្វែងយល់អំពីអត្ថន័យនៃមិត្តភាពដ៏ពិត។
ដង្វាយដ៏រស់
ម្តាយមីងរបស់ឪពុកម្តាយខ្ញុំ ធ្លាប់មានការងារដ៏រីករាយ នៅក្នុងផ្នែកផ្សាយពាណិជ្ជកម្ម ហើយបានធ្វើដំណើរឡើងចុះ ពីទីក្រុងឈីកាហ្គោ ទៅទីក្រុងញូយ៉ក។ ប៉ុន្តែ គាត់បានសម្រេចចិត្តបោះបង់ចោលអាជីពនេះ ដោយសារសេចក្តីស្រឡាញ់ ដែលគាត់មានចំពោះឪពុកម្តាយនាង។ ពួកគេកំពុងរស់នៅ ក្នុងរដ្ឋមេនេសូតា ហើយត្រូវការអ្នកថែទាំ។ គាត់មានបងប្អូនប្រុសពីរនាក់ ដែលបានបាត់បង់ជីវិតទាំងវ័យក្មេង ក្នុងហេតុការណ៍ដ៏សោកសៅ ដូចនេះ គាត់គឺជាកូនតែមួយដែលឪពុកម្តាយគាត់នៅសល់។ សម្រាប់ខ្លួនគាត់ផ្ទាល់ ការបម្រើឪពុកម្តាយរបស់គាត់ គឺជាការបង្ហាញចេញនូវជំនឿរបស់នាង។
សំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើ ទៅពួកជំនុំនៅទីក្រុងរ៉ូម បានជំរុញគ្រីស្ទបរិស័ទ ឲ្យថ្វាយជីវិត ធ្វើជា “ដង្វាយដ៏រស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ”(រ៉ូម ១២:១)។ គាត់សង្ឃឹមថា ពួកគេនឹងចែករំលែកសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលមានការលះបង់ ដល់គ្នាទៅវិញទៅមក(ខ.៣)។ ពេលដែលពួកគេធ្លាក់ចូល ទៅក្នុងការមិនចុះសម្រុងគ្នា និងការបែកបាក់ គាត់បានបង្គាប់ពួកគេ ឲ្យលះបង់អំណួតរបស់ខ្លួន ព្រោះពួកគេ “ដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ”(ខ.៥)។ គាត់ចង់ឲ្យពួកគេ បង្ហាញចេញនូវសេចក្តីស្រឡាញ់ដែលមានការលះបង់ ដល់គ្នាទៅវិញទៅមក។
ជារៀងរាល់ថ្ងៃ យើងមានឱកាសបម្រើគ្នា ទៅវិញទៅមក។ ឧទាហរណ៍ យើងអាចឲ្យនរណាម្នាក់ចូលទទួលសេវ៉ាកម្មមុនយើង ឬយើងអាចថែទាំអ្នកដែលមានជម្ងឺជាដើម។ ពុំនោះទេ យើងអាចចែករំលែកបទពិសោធន៍របស់យើង ខណៈពេលដែលយើងផ្តល់យោបល់ ឬទិសដៅ សម្រាប់អ្នកដទៃ។ កាលណាយើងថ្វាយជីវិតយើង ធ្វើជាដង្វាយដ៏រស់ គឺមានន័យថា…
សំបុត្រលើកទឹកចិត្ត
រូប៊ី(Ruby) ចូលចិត្តរត់ ច្រៀង រាំ និងលេង ដូចក្មេងអាយុ៤ឆ្នាំដទៃទៀតដែរ។ ប៉ុន្តែ នាងក៏បានចាប់ផ្តើមរអ៊ូរទាំអំពីការឈឺចាប់ នៅក្បាលជង្គង់របស់នាង។ ឪពុកម្តាយរបស់រូប៊ីក៏បាននាំនាងទៅជួបពេទ្យ ដើម្បីពិនិត្យមើល។ ពួកគេក៏បានទទួលលទ្ធផលដ៏តក់ស្លត់ ដោយគ្រូពេទ្យបានរកឃើញថា នាងមានជម្ងឺមហារីកជាលីកាប្រសាទ ដំណាក់កាលទី៤។ នេះជារឿងដ៏សោកសៅណាស់។ ឪពុកម្តាយរបស់នាង ក៏បានប្រញាប់នាំនាង ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ការសម្រាកព្យាបាលរបស់រូប៊ីនៅពេទ្យ ក៏បានអូសបន្លាយពេលដ៏យូរ ដោយឈានចូលទៅដល់រដូវកាលនៃបុណ្យណូអែល ធ្វើឲ្យនាងកាន់តែពិបាកបន្តស្នាក់នៅទៀត។ ក្នុងចំណោមពេទ្យរបស់រូប៊ី មានពេទ្យម្នាក់បានផ្តល់យោបល់ ឲ្យគេដាក់ប្រអប់សំបុត្រនៅក្រៅបន្ទប់នាង ដើម្បីឲ្យក្រុមគ្រួសារ អាចផ្ញើសំបុត្រ ដែលមានពេញទៅដោយការអធិស្ឋាន និងការលើកទឹកចិត្តសម្រាប់នាង។
បន្ទាប់មក ការអំពាវនាវក៏បានកើតមាន ក្នុងហ្វេសប៊ុក ហើយនៅពេលនោះ នាងក៏បានទទួលសំបុត្រជាច្រើន ពីមិត្តភក្តិ និងអ្នកដែលនាងមិនដែលស្គាល់សោះ។ រឿងនេះ បាននាំឲ្យមានការភ្ញាក់ផ្អើល ដល់គេរាល់គ្នា ជាពិសេសគឺរូប៊ី។ ជាសរុបរូប៊ីបានទទួលសំបុត្រជាង១សែនច្បាប់ ធ្វើឲ្យនាងមានការលើកទឹកចិត្តច្រើនជាងមុនបន្តិច ហើយទីបំផុត នាងក៏បានត្រឡប់ទៅផ្ទះវិញ។
សំបុត្រដែលសាវ័កប៉ុលបានផ្ញើទៅពួកជំនុំ នៅក្រុងកូល៉ុស គឺជាប្រភេទសំបុត្រដែលរូប៊ីបានទទួល(កូល៉ុស ១:២)។ ពាក្យដែលគាត់បានសរសេរ នៅលើទំព័រសំបុត្រនោះ បានពាំនំាសេចក្តីសង្ឃឹម ឲ្យពួកគេបន្តបង្កើតផលផ្លែ និងចំណេះដឹង ព្រមទាំងកម្លាំង និងការស៊ូទ្រំា និងអត់ធ្មត់(ខ.១០-១១)។ សូមយើងស្រមៃថា តើពាក្យទាំងនោះបានធ្វើជាថ្នាំពេទ្យដ៏ល្អយ៉ាងណា សម្រាប់ពួកអ្នកស្មោះត្រង់…