មានសេរីភាពពិតប្រាកដ
ខ្សែភាពយន្តមានចំណងជើងថា អាមីស្តាត និយាយអំពីរឿងរបស់ទាសករមកពីតំបន់អាហ្វ្រិកខាងលិច ក្នុងឆ្នាំ១៨៣៩ ដែលត្រូវបានគេដឹកជញ្ជូនតាមសំពៅ ហើយពួកគេក៏បានសម្លាប់កាពីទែនរបស់នាវា និងពួកនាវិកមួយចំនួន។ ទីបំផុត ពួកគេក៏ត្រូវបានគេចាប់ដាក់គុក ហើយបន្ទាប់មក ក៏បានទទួលការជំនុំជម្រះទោស។ នៅក្នុងឈុតដែលមិនអាចបំភ្លេចបាន គេឃើញលោកស៊ីនគេ(Cinqué) ដែលជាអ្នកដឹកនាំរបស់ពួកទាសករ បានអង្វរសុំសេរីភាព។ គាត់និយាយពាក្យតែបីម៉ាត់ជាភាសាអង់គ្លេស ដែលប្រែមកថា “សូមឲ្យយើងខ្ញុំមានសេរីភាព”។ ទោះគាត់និយាយភាសាអង់គ្លេសមិនត្រូវទំាងស្រុង តែបុរសដែលជាប់ច្រវ៉ាក់ម្នាក់នេះ បានធ្វើឲ្យបន្ទប់សាវនាការទាំងមូលមានភាពស្ងប់ស្ងាត់។ ពួកគេក៏ទទួលបាននូវយុត្តិធម៌ ហើយត្រូវគេដោះលែងឲ្យមានសេរីភាព។
សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនស្ថិតនៅក្នុងការជាប់ចំណងខាងរូបកាយនោះទេ តែពួកគេនៅតែមិនទាន់បានស្គាល់ការរំដោះពិតប្រាកដ ឲ្យរួចពីចំណងនៃអំពើបាប ដែលជាចំណងខាងវិញ្ញាណ។ ក្នុងបទគម្ពីរយ៉ូហាន ៨:៣៦ ព្រះយេស៊ូវបានមានបន្ទូលកម្សាន្តចិត្តថា “បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត”។ ព្រះយេស៊ូវបានចង្អុលបង្ហាញឲ្យយើងដឹងថា ព្រះអង្គជាប្រភព នៃសេរីភាពពិតប្រាកដ ព្រោះព្រះអង្គប្រទានការអត់ទោសបាប ដល់អ្នកណាដែលជឿព្រះអង្គ។ អ្នកខ្លះបានអះអាងថា ពួកគេមិនជាប់ចំណងអ្វីទេ(ខ.៣៣) តែពាក្យសម្តី អាកប្បកិរិយា សកម្មភាពដែលពួកគេបានធ្វើ ដាក់ព្រះយេស៊ូវ បានបង្ហាញថា ពួកគេមិនទាន់បានរួចពីចំណងនៃអំពើបាបនៅឡើយទេ។
ព្រះយេស៊ូវសព្វព្រះទ័យឲ្យមនុស្សទំាងអស់ទទួលការរំដោះពិតប្រាកដពីព្រះអង្គ។ ព្រះអង្គសព្វព្រះទ័យនឹងរំដោះ ពួកគេ ឲ្យមានសេរីភាព ឲ្យរួចពីអំពើបាប ការមិនជឿ និងការភ័យខ្លាច។ ពួកគេត្រូវតែបើកចិត្តទទួលសេរីភាពនោះ។ សេរីភាពប្រភេទនេះ គឺសម្រាប់អស់អ្នកដែលបានជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ ដែលបានយាងចុះមកក្នុងលោកិយនេះ ដើម្បីកាត់ផ្តាច់ចំណងនៃអំពើបាប តាមរយៈការសុគត…
ព្រះអង្គគង់នៅជិតបង្កើយ
រៀងរាល់ថ្ងៃ នៅការិយាល័យប្រៃសណីយ៍ ក្នុងទីក្រុងយេរូសាឡិម បុគ្គលិកប្រៃសណីយ៍បានរៀបចំសំបុត្រជាច្រើនគំនរដែលមិនទាន់បានផ្ញើ ក្នុងគោលបំណងដើម្បីនាំសំបុត្រទាំងនោះទៅរកអ្នកទទួលទំាងឡាយ។ មានសំបុត្រជាច្រើន ត្រូវបានគេយកទៅដាក់ ក្នុងប្រអប់ដែលមានផ្លាកពិសេសបិទពីលើថា “សំបុត្រផ្ញើរទៅព្រះ”។
ជារៀងរាល់ឆ្នាំ មានសំបុត្រប្រភេទនេះប្រហែល១ពាន់ច្បាប់ បានមកដល់ទីក្រុងយេរូសាឡិម ដែលផ្ញើទៅអាស័យដ្ឋានរបស់ព្រះជាម្ចាស់ ឬព្រះយេស៊ូវ។ ដោយមិនដឹងថា ត្រូវធ្វើដូចម្តេច ចំពោះសំបុត្រទាំងនោះ បុគ្គលិកប្រៃសណីយ៍ម្នាក់ ក៏បានចាប់ផ្តើមយកសំបុត្រទាំងនោះ ទៅកំផែងខាងលិចរបស់ទីក្រុងយេរូសាឡិម ដោយសៀតពួកវាចូលទៅក្នុងគម្លាតថ្មជ្រុងរបស់កំផែងនោះ ជាមួយនឹងក្រដាស់សំណូមពរអធិស្ឋានដទៃទៀត។ ភាគច្រើននៃសំបុត្រទាំងនោះ គឺជាការទូលសូមការងារ ប្តីឬប្រពន្ធ ឬសូមឲ្យមានសុខភាពល្អ។ សំបុត្រខ្លះ មានការទូលសូមការអត់ទោសបាប ឬគ្រាន់តែអរព្រះគុណព្រះ។ មានបុរសម្នាក់បានទូលសូមឲ្យគាត់អាចជួបភរិយាគាត់ នៅក្នុងសុបិន្ត ព្រោះគាត់នឹកនាងខ្លាំងណាស់។ អ្នកផ្ញើរម្នាក់ៗជឿថា ព្រះជាម្ចាស់នឹងស្តាប់ពាក្យអធិស្ឋានទាំងនោះ ឲ្យតែពាក្យអធិស្ឋានទាំងនោះបានឮដល់ព្រះកាណ៍ព្រះអង្គ។
ពួកអ៊ីស្រាអែលបានរៀនមេរៀនជាច្រើន ខណៈពេលដែលពួកគេធ្វើដំណើរ កាត់តាមវាលរហោស្ថាន។ ក្នុងចំណោមមេរៀនទាំងនោះ ពួកគេបានទទួលការបង្រៀនថា ព្រះរបស់ពួកគេ មិនដូចព្រះដទៃទៀត ដែលគេបានស្គាល់ នៅសម័យនោះ ដែលនៅឆ្ងាយ ថ្លង់ស្តាប់មិនឮ មានវត្តមានតែនៅកន្លែងខ្លះ ហើយត្រូវធ្វើដំណើរធម្មយាត្រាដ៏វែងឆ្ងាយ ដើម្បីទៅជួប។ តែព្រះរបស់ពួកអ៊ីស្រាអែល ទ្រង់តែងតែគង់នៅជិត ក្នុងកាលដែលពួកគេអំពាវនាវរកទ្រង់នោះ(ចោទិយកថា ៤:៧)។ សព្វថ្ងៃនេះ អ្នកដែលនៅក្រៅប្រទេសអ៊ីស្រាអែល ក៏អាចប្រកាស់ដូចនេះផងដែរ។ នេះជាដំណឹងដ៏អស្ចារ្យណាស់!
ព្រះជាម្ចាស់មិនគ្រាន់តែមានវត្តមាននៅទីក្រុងយេរូសាឡិមប៉ុណ្ណោះឡើយ។ ព្រះអង្គគង់នៅក្បែរយើងជានិច្ច ទោះយើងនៅទីណាក៏ដោយ។…
ចូរយើងច្រៀងសរសើរដំកើង
រៀងរាល់ថ្ងៃ នៅម៉ោង៣:១៦ រសៀល នាឡិការ នៅក្នុងទូរស័ព្ទរបស់ស៊ែលលី(Shelley) តែងតែរោទ៍ឡើង ហើយនាងក៏បានឈប់សម្រាកមួយភ្លែត ដើម្បីសរសើរដំកើងព្រះ។ នាងបានអរព្រះគុណព្រះ និងទទួលស្គាល់សេចក្តីល្អរបស់ព្រះអង្គ។ ទោះនាងបានប្រកបជាមួយព្រះជាម្ចាស់ ពេញមួយថ្ងៃហើយក្តៅ នាងនៅតែចូលចិត្តការឈប់សម្រាកមួយភ្លែត ដើម្បីសរសើរដំកើងព្រះ ព្រោះការនេះបានជួយឲ្យនាងអរសប្បាយនឹងការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ។
វាជាការប្តេជ្ញាចិត្តរបស់នាង ដែលមានពេញដោយអំណរ ដែលបានបណ្តាលចិត្តខ្ញុំ ឲ្យសម្រេចចិត្តញែកពេលវេលាជារៀងរាល់ថ្ងៃ ដើម្បីអរព្រះគុណព្រះគ្រីស្ទ សម្រាប់ការលះបង់របស់ព្រះអង្គនៅលើឈើឆ្កាង និងអធិស្ឋានឲ្យអ្នកដែលមិនទាន់បានសង្រ្គោះ។ ខ្ញុំឆ្ងល់ថា តើនឹងមានរឿងអ្វីកើតឡើង នៅពេលដែលគ្រីស្ទបរិស័ទទាំងអស់រំលែកពេលបន្តិច ដើម្បីសរសើរដំកើងព្រះអង្គ តាមរបៀបដែលព្រះអង្គសព្វព្រះទ័យ និងអធិស្ឋានឲ្យអ្នកដទៃ ជារៀងរាល់ថ្ងៃ។
ពេលដែលខ្ញុំបានអានបទគម្ពីរទំនុកដំកើង ជំពូក ៦៧ ខ្ញុំក៏បានគិតដល់ទិដ្ឋភាពដ៏ស្រស់ស្អាត នៃការថ្វាយបង្គំរបស់មនុស្សជាច្រើន ដែលលាតសន្ធឹងរហូតដល់ចុងបំផុតនៃផែនដី។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានទូលអង្វរសូមព្រះគុណរបស់ព្រះ ដោយប្រកាស់ថា គាត់ចង់លើកដំកើងព្រះនាមព្រះអង្គ ឲ្យបានខ្ពស់ឡើង ក្នុងគ្រប់ទាំងជាតិសាសន៍(ខ.១-២)។ គាត់បានបន្លឺសម្លេងច្រៀងថា “សូមឲ្យជនទាំងឡាយសរសើរដល់ទ្រង់ ឲ្យជនទាំងអស់សរសើរដល់ទ្រង់”(ខ.៣)។ គាត់ក៏បានសរសើរដំកើងការគ្រប់គ្រង និងការដឹកនាំដ៏ស្មោះត្រង់របស់ព្រះអង្គ(ខ.៤)។ ក្នុងនាមគាត់ជាស្មរបន្ទាល់ដ៏រស់ នៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យ និងព្រះពរដ៏បរិបូររបស់ព្រះ អ្នកនិពន្ធទំនុកដំកើងបានដឹកនាំរាស្រ្តព្រះអង្គចូលទៅក្នុងការសរសើរដំកើងដ៏មានអំណរ(ខ.៥-៦)។
សេចក្តីស្មោះត្រង់ដ៏ស្ថិតស្ថេររបស់ព្រះជាម្ចាស់ ចំពោះកូនស្ងួនភ្ងារបស់ព្រះអង្គ បានបណ្តាលចិត្តយើង ឲ្យទទួលស្គាល់ព្រះអង្គ។ ពេលយើងទទួលស្គាល់ព្រះអង្គ អ្នកដទៃក៏អាចចូលរួមជាមួយយើង នៅក្នុងការទុកចិត្ត កោតខ្លាច និងដើរតាមព្រះអង្គ ហើយប្រកាស់ថា…
Covid-19 និងការពិនិត្យសុខភាពខាងវិញ្ញាណ
ក្នុងអំឡុងពេលនៃរដូវកាលបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ក្រៅពីការអធិស្ឋាន ការតមអត់ និងធ្វើអំណោយដល់អ្នកដទៃ ពេលនេះក៏ជាពេលដែលយើងត្រូវពិនិត្យមើលខុសភាពរបស់វិញ្ញាណយើងផងដែរ។
ខណៈពេលដែលខ្ញុំឆែកមើលវិញ្ញាណខ្លួនឯង ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងតែមានការភ័យខ្លាចប៉ុណ្ណា ចំពោះការរាតត្បាតនៃវីរូស Covid-19។ វាបាននាំឲ្យមានការផ្លាស់ប្តូរ នៅក្នុងរបៀបដែលយើងធ្វើការងារ ជួបជុំគ្នា និងទំនាក់ទំនងគ្នាក្នុងសង្គម។
វាក៏បាននាំឲ្យយើងមានឱកាសបង្ហាញចេញនូវលក្ខណៈសម្បតិ្តដែលល្អបំផុត ឬអាក្រក់បំផុតរបស់យើងផងដែរ។ អ្នកខ្លះបានស្ម័គ្រចិត្តចែករំលែកម៉ាស់ និងទឹកលាងដៃ ដល់អ្នកដទៃ។ ខណៈពេលដែលអ្នកខ្លះទៀត…
ឆ្លងទឹកធំ
ខ្សែភាពយន្តដែលមានចំណងជើងថា រដ្ឋចូនជារដ្ឋសេរី និយាយអំពីរឿងរបស់មនុស្សមួយចំនួន នៅសម័យសង្រ្គាមស៊ីវិលអាមេរិក។ អ្នកទាំងនោះមានដូចជា លោកញូតុន ណៃ(Newton Knight) និងពួកទាហានរត់ចោលជួរមួយចំនួនរបស់រដ្ឋសហព័ន្ធ និងពួកទាសករ ដែលបានចូលដៃជាមួយកងទ័ពរបស់រដ្ឋសហភាព ហើយបន្ទាប់មក ពួកគេក៏បានប្រឆាំងពួកម្ចាស់ទាសករ បន្ទាប់ពីសង្រ្គាមចប់។ មនុស្សជាច្រើនបានលើកដំកើងលោកណៃ ជាវីរបុរស ប៉ុន្តែ តាមពិត មុនពេលគាត់ក្លាយជាអ្នកក្លាហាន មានទាសករពីរនាក់បានជួយសង្រ្គោះជីវិតគាត់ បន្ទាប់ពីគាត់បានរត់ចោលជួរទ័ព។ ពួកគេបានសែងគាត់ ចូលក្នុងតំបន់ព្រៃលិចទឹក ដែលនៅដាច់ពីគេ ហើយក៏បានជួយព្យាបាលរបួសជើង ដែលគាត់ទទួលរង ក្នុងពេលរត់ចោលជួរទ័ពរបស់រដ្ឋសហព័ន្ធ។ បើសិនជាពួកគេទុកគាត់ចោល គាត់មុខជាស្លាប់មិនខាន។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីប្រជាជាតិយូដា ដែលធ្លាក់ចូលក្នុងស្ថានភាពដូចមនុស្សត្រូវរបួស និងអស់សង្ឃឹម ក្នុងការប្រឈមមុខដាក់ខ្មាំងសត្រូវ។ នគរអ៊ីស្រាអែលត្រូវចក្រភពអាស៊ើរវាយយក ហើយលោកអេសាយក៏បានថ្លែងទំនាយថា ថ្ងៃណាមួយពួកយូដា ក៏នឹងត្រូវពួកបាប៊ីឡូនចូលកាន់កាប់ផងដែរ។ ដូចនេះ ពួកគេត្រូវការជំនួយមកពីព្រះ ដែលនឹងជួយសង្រ្គោះ ដោយមិនបោះបង់ពួកគេចោលឡើយ។ សូមយើងស្រមៃថា តើពួកគេមានសង្ឃឹមប៉ុណ្ណា ពេលដែលបានឮព្រះអម្ចាស់មានបន្ទូលធានាថា “កុំឲ្យខ្លាចឡើយ ដ្បិតអញនៅជាមួយ”(អេសាយ ៤៣:៥)។ ទោះពួកគេជួបគ្រោះភ័យ ឬបញ្ហាអ្វីក៏ដោយ ព្រះអង្គនៅតែគង់នៅជាមួយជានិច្ច។ ព្រះអង្គនឹងឆ្លងទឹកធំជាមួយពួកគេ ដោយនាំពួកគេទៅដល់ត្រើយសុវត្ថិភាព(ខ.២)។ ព្រះអង្គក៏នឹង “លុយកាត់ភ្លើង” ជាមួយពួកគេ ដោយមិនឲ្យពួកគេរលាកឡើយ(ខ.២)។
ក្នុងព្រះគម្ពីរទាំងមូល ព្រះជាម្ចាស់បានសន្យាថា នឹងគង់នៅជាមួយរាស្រ្តព្រះអង្គ…
បទចម្រៀងរបស់ព្រះវរបិតា
លោកឌែនឌី(Dandy) ចូលចិត្តលើកទឹកចិត្តអ្នកដទៃ ដោយច្រៀងចម្រៀងឲ្យពួកគេស្តាប់។ ថ្ងៃមួយ ពេលយើងកំពុងញាំអាហារថ្ងៃត្រង់ នៅភោជនីដ្ឋានដែលគាត់ចូលចិត្ត គាត់ក៏បានកត់សម្គាល់ឃើញថា អ្នករត់តុ កំពុងតែមានការហត់នឿយយ៉ាងខ្លាំង។ គាតក៏បានសួរនាងពីរបីសំណួរ ហើយបន្ទាប់មក គាត់ក៏បានចាប់ផ្តើមច្រៀងចម្រៀងមួយបទ យ៉ាងពិរោះ ដើម្បីលើកទឹកចិត្តនាង។ ខណៈពេលដែលនាងកំពុងតែកត់មុខម្ហូបដែលយើងបានកម្មុង នាងក៏បាននិយាយ ដោយទឹកមុខញញឹមស្រស់ថា “លោកចិត្តល្អមែន ថ្ងៃនេះ លោកបានធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំអរគុណលោកខ្លាំងណាស់”។
ពេលយើងបើកកណ្ឌគម្ពីរសេផានា យើងរកឃើញថា ព្រះជាម្ចាស់ចូលចិត្តច្រៀង។ លោកហោរាបានប្រើពាក្យពេចន៍របស់គាត់ យ៉ាងប៉ិនប្រសប់ ដើម្បីពិពណ៌នាថា ព្រះជាម្ចាស់ជាតន្រ្តីករដែលចូលចិត្តច្រៀងឲ្យកូនៗរបស់ព្រះអង្គស្តាប់ ក៏ដូចជាច្រៀងជាមួយពួកគេ។ គឺដូចដែលគាត់បានសរសេរថា “ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង”(៣:១៧)។ ព្រះជាម្ចាស់បានសន្យាថា នឹងគង់នៅជារៀងរហូត ជាមួយអ្នកដែលបានផ្លាស់ប្រែ ដោយសារសេចក្តីមេត្តារបស់ព្រះអង្គ។ ប៉ុន្តែ ជាងនេះទៅទៀត ព្រះអង្គក៏បានអញ្ជើញរាស្រ្តព្រះអង្គឲ្យ “អរសប្បាយ ហើយរីករាយឲ្យអស់អំពីចិត្ត”ជាមួយព្រះអង្គ(ខ.១៤)។
យើងអាចស្រមៃថា ថ្ងៃណាមួយយើងនឹងបានទៅនៅជាមួយព្រះអង្គ និងអស់អ្នកដែលបានទទួលជឿព្រះយេស៊ូវ ជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះ។ ពេលនោះ យើងនឹងបានឮព្រះវរបិតាដែលគង់នៅស្ថានសួគ៌ច្រៀងឲ្យយើងស្តាប់ ក៏ដូចជាច្រៀងជាមួយយើង ហើយបានពិសោធន៍នឹងសេចក្តីស្រឡាញ់ ការសព្វព្រះទ័យ និងការទទួលស្គាល់ពីព្រះអង្គ។—Estera Pirosca Escobar
រត់សំដៅទៅរកបញ្ហាប្រឈម
មានពេលមួយ ថម(Tom) បានដេញតាមយុវជនពីរនាក់ ដែលកំពុងតែលួចកង់របស់មិត្តភក្តិគាត់ ដែលជាអ្នកក្រីក្រ។ គាត់មិនមានផែនការអ្វីទេ។ គាត់គ្រាន់តែដឹងថា មិត្តភក្តិគាត់ត្រូវការកង់នោះមកវិញ។ គាត់មានការភ្ញាក់ផ្អើលណាស់ ពេលដែលបានឃើញចោរទាំងបីរនោះមើលមកគាត់ ហើយក៏បានផ្តួលកង់នោះ រួចដើរចេញទៅបាត់។ ពេលនោះ ថមមានអារម្មណ៍ធូរស្បើយ និងស្ងើចចំពោះខ្លួនឯង ខណៈពេលដែលគាត់លើកកង់នោះបញ្ឈរ ហើយក៏បានត្រឡប់មកវិញ។ គឺនៅពេលនោះហើយ ដែលគាត់បានឃើញចេហ្វ(Jeff) ដែលជាមិត្តភក្តិរបស់គាត់ ដែលមានសាច់ដុំធំកង់ៗ កំពុងតែតាមពីក្រោយគាត់យ៉ាងប្រកិត។ តាមពិត គេខ្លាចមិត្តភក្តិរបស់គាត់ ដែលកំពុងតែឈរពីក្រោយខ្នងគាត់សោះ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីអ្នកបម្រើរបស់លោកអេលីសេ នៅពេលដែលទីក្រុងរបស់គាត់កំពុងតែស្ថិតក្នុងការលោមព័ទ្ធរបស់កងទ័ពសត្រូវ។ គាត់ក៏បានរត់ទៅជម្រាបលោកអេលីសេថា “វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច?” លោកអេលីសេក៏បានលើកទឹកចិត្តគាត់ថា “កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត”។ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបំរើនោះ ហើយវាក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចំបាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ(២ពង្សាវតាក្សត្រ ៦:១៥,១៧)។
បើអ្នកខិតខំដើរតាមព្រះយេស៊ូវ អ្នកអាចជួបស្ថានភាពដ៏គ្រោះថ្នាក់ នៅពេលខ្លះ។ អ្នកប្រហែលជាប្រឈមមុខនឹងការបាត់បង់កេរ្តិ៍ឈ្មោះ ហើយក៏ប្រហែលជាបាត់បង់សន្តិសុខផ្ទាល់ខ្លួនផងដែរ ដោយសារអ្នកបានប្តេជ្ញាចិត្តថា នឹងធ្វើតែអ្វីដែលត្រឹមត្រូវ។ អ្នកប្រហែលជាគេងមិនគ្រប់ ដោយឆ្ងល់ថា តើបញ្ហារបស់អ្នកនឹងទៅជាយ៉ាងណា? សូមចាំថា មិនមែនមានតែអ្នកទេ ដែលជួបបញ្ហានេះ។ អ្នកមិនចាំបាច់ត្រូវធ្វើឲ្យខ្លួនឯងខ្លាំងជាង ឬឆ្លាតជាងបញ្ហាប្រឈម ដែលនៅពីមុខអ្នកឡើយ។ ព្រះយេស៊ូវគង់នៅជាមួយអ្នកស្រាប់ហើយ…
តាមការរៀបចំរបស់ព្រះជាម្ចាស់
មានពេលមួយ ខ្ញុំមានការតប់ប្រម៉ល់យ៉ាងខ្លាំង ហើយក៏បានក្រោកពីគេងទាំងយប់ ដើរចុះឡើងៗ ហើយក៏បានអធិស្ឋាន។ និយាយដោយស្មោះត្រង់ ឥរិយាបថនៃការអធិស្ឋានរបស់ខ្ញុំ នៅពេលនោះ គឺមិនមានការចុះចូលចំពោះព្រះទេ តែខ្ញុំបែរជាទូលសួរព្រះអង្គ នូវសំណួរជាច្រើន ហើយខ្ញុំក៏មានកំហឹងផងដែរ។ ខ្ញុំមិនបានធូរស្បើយក្នុងអារម្មណ៍សោះ។ ដូចនេះ ខ្ញុំក៏បានអង្គុយចុះ ហើយសម្លឹងមើលទៅផ្ទៃមេឃពេលយប់ តាមមាត់បង្អួចធំមួយ។ ពេលនោះ ស្រាប់តែមានអ្វីមួយនាំចិត្តខ្ញុំឲ្យផ្តោតទៅលើបណ្តុំផ្កាយអូរ៉ាយអិន ដែលមានផ្កាយបីដួងធំៗ ដែលត្រូវបានរៀបចំមកឲ្យនៅជាជួរយ៉ាងល្អឥតខ្ចោះ ដែលយើងច្រើនតែអាចមើលឃើញពួកវា នៅពេលយប់ ដែលមានផ្ទៃមេឃស្រឡះ។ ខ្ញុំបានស្វែងយល់អំពីតារាសាស្រ្តខ្លះ គឺល្មមនឹងអាចដឹងថា ផ្កាយទាំងបីដួងនោះមានគំលាតពីគ្នា ចម្ងាយរាប់រយឆ្នាំពន្លឺ(១ឆ្នាំពន្លឺ គឺស្មើនឹង៩.៤៦ ទ្រីលាន គីឡូម៉ែត្រ)។
ខ្ញុំក៏បានដឹងផងដែរថា កាលណាខ្ញុំកាន់តែចូលទៅជិតផ្កាយទាំងនោះ នោះខ្ញុំនឹងសង្កតឃើញថា ពួកវាក៏ហាក់ដូចជាកាន់តែនៅខុសជួរ។ តែតាមការគិតរបស់ខ្ញុំពីចម្ងាយ ខ្ញុំសង្កេតឃើញថា ពួកវាហាក់ដូចជាត្រូវបានព្រះទ្រង់ដាក់ឲ្យចំទីតាំង នៅក្នុងលំហរអវកាស់ យ៉ាងប្រុងប្រយ័ត្ន។ នៅពេលនោះ ខ្ញុំក៏បានដឹងថា ខ្ញុំបានគិតអំពីខ្លួនឯងខ្លាំងពេក បានជាមិនអាចមានទស្សនៈ ដែលស្របនឹងព្រះជាម្ចាស់។ បើយើងស្វែងយល់ឲ្យទូលំទូលាយជាងនេះ យើងនឹងបានដឹងថា ព្រះអង្គបានរៀបចំអ្វីៗទាំងអស់ ឲ្យមានរបៀបរៀបរយ យ៉ាងឥតខ្ចោះ។
សាវ័កប៉ុលបានបន្លឺសម្លេងច្រៀងទំនុកសរសើរ បន្ទាប់ពីគាត់បានបញ្ចប់ការនិយាយសង្ខេប អំពីបំណងព្រះទ័យព្រះ (រ៉ូម ១១:៣៣-៣៦)។ ពាក្យពេចន៍របស់គាត់ក្នុងបទគម្ពីរនេះ បាននាំយើងឲ្យគយគន់ព្រះនៃយើង ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ ហើយផ្លូវរបស់ព្រះអង្គ ក៏លើសពីសមត្ថភាព…
សត្វក្ងានដែលកំសត់បំផុត
មានពេលមួយ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេយកបាល់មួយមកចោល នៅកន្លែងចតឡាន? ប៉ុន្តែ ពេលដែលខ្ញុំចូលទៅជិតវា ខ្ញុំក៏បានដឹងថា វត្ថុមូលៗពណ៌ប្រផេះនោះ មិនមែនជាបាល់ទេ។ តាមពិត វាជាសត្វក្ងានព្រៃ កាណាដា កំសត់បំផុត ដែលខ្ញុំធ្លាប់ឃើញ។
ជាញឹកញាប់ សត្វក្ងានព្រៃច្រើនតែមកជួបជុំគ្នា នៅទីធ្លា ក្បែរកន្លែងធ្វើការរបស់ខ្ញុំ នៅក្នុងរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ។ ប៉ុន្តែ ថ្ងៃនេះ ខ្ញុំឃើញតែមួយក្បាលទេ។ វាបានបត់កទៅក្រោយ ដោយបង្កប់ក្បាលវានៅពីក្រោមស្លាប។ ខ្ញុំក៏បានគិតក្នុងចិត្តថា តើមិត្តភក្តិរបស់ឯងទៅណាអស់ហើយ? សត្វដ៏កំសត់នេះ នៅតែម្នាក់ឯង។ មើលទៅវា ដូចឯកោណាស់។ ខ្ញុំចង់តែឱបវាទេ។(កំណត់សំគាល់: សូមកុំសាកល្បងឱបវាអី ប្រយ័ត្នគ្រោះថ្នាក់)
ខ្ញុំកម្របានឃើញសត្វក្ងាន ដែលមានភាពឯកោយ៉ាងនេះណាស់។ គេបានកត់សំគាល់ឃើញថា តាមធម្មតា សត្វក្ងានព្រៃទៅណាមកណាជាក្រុម ដោយពួកវាហើរនៅលើមេឃទំាងហ្វូងៗ ដែលមើលពីចម្ងាយមានរាងដូចអក្សរV។ ពួកវាបានកើតមកសម្រាប់នៅជាក្រុម។
ក្នុងនាមយើងជាមនុស្ស យើងក៏បានកើតមក សម្រាប់រស់នៅជាសហគមន៍ផងដែរ(មើល លោកុប្បត្តិ ២:១៨)។ ហើយក្នុងបទគម្ពីរសាស្តា ៤:១០ ស្តេចសាឡូម៉ូនបានពិពណ៌នាថា យើងងាយនឹងមានគ្រោះថ្នាក់ប៉ុណ្ណា ពេលដែលយើងនៅតែឯង។ គឺដូចដែលទ្រង់មានបន្ទូលថា “វរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ”។ ទ្រង់ក៏បានមានបន្ទូលបន្ថែមទៀតថា “ហើយបើមានខ្មាំងណាមក ដែលមានកំឡាំងជាង នោះ២នាក់នឹងអាចទប់ទល់បាន ឯពួរ៣ធ្លុងមិនងាយដាច់ទេ”(ខ.១២)។…
ពិភពនៃការផ្គត់ផ្គង់
ថ្ងៃមួយ នៅម៉ោង២យប់ អ្នកស្រីណាឌា(Nadia) ដែលជាអ្នកនេសាទឈ្លើងសមុទ្រ ដើរចូលទៅក្នុងឡូនេសាទមួយ ដែលព័ទ្ធជុំវិញ ដោយខ្សែពួរ នៅកន្លែងទឹករាក់ក្នុងសមុទ្រ នៅក្បែរភូមិរបស់នាង នៅប្រទេសម៉ាដាកាស្កា ដើម្បីប្រមូល “ផល” នេសាទរបស់នាង។ ការឆាប់ក្រោកពីដំណេកយ៉ាងនេះ គឺមិនពិបាកសម្រាប់នាងទេ។ នាងថា ការរស់នៅរបស់នាង មានការពិបាកយ៉ាងខ្លាំង មុនពេលនាងចាប់ផ្តើមការនេសាទប្រភេទនេះ។ កាលនោះ នាងមិនមានប្រភពនៃប្រាក់ចំណូលទាល់តែសោះ។ តែពេលនេះ ក្នុងនាមជាសមាជិកនៃកម្មវិធីការពារសត្វសមុទ្រ ដែលមានឈ្មោះថា វេឡុនដ្រេក(Velondriake ដែលមានន័យថា “ការរស់នៅជាមួយសមុទ្រ”) នាងបានសង្កេតឃើញថា ប្រាក់ចំណូលរបស់នាងមានការកើនឡើង និងមានភាពនឹងនរ។ នាងបាននិយាយបន្ថែមទៀតថា “យើងអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រទានគម្រោងមួយនេះ”។
វាជាការត្រឹមត្រូវណាស់ ដែលនាងបានអរព្រះគុណព្រះអង្គ ព្រោះព្រះអង្គបានផ្គត់ផ្គង់តម្រូវការនៃគម្រោងរបស់ពួកគេមួយផ្នែកធំ តាមរយៈសត្វនិងរុក្ខជាតិក្នុងសមុទ្រដែលជាស្នាព្រះហស្តរបស់ព្រះអង្គ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងក៏បានសរសើរដំកើងព្រះដ៏ផ្គត់ផ្គង់ផងដែរថា “ទ្រង់ធ្វើឲ្យស្មៅដុះឡើងសំរាប់សត្វ ហើយបន្លែសំរាប់មនុស្ស ដើម្បីឲ្យទាំង២បានអាហារពីផែនដីមក… នុ៎ះន៍ សមុទ្រដ៏ធំ ហើយទូលាយ នៅក្នុងទឹកនោះមានរបស់រវើកឥតគណនា ជាសត្វទាំងតូចទាំងធំ”(ទំនុកដំកើង ១០៤:១៤,២៥)។
វាពិតជាអស្ចារ្យណាស់ ដែលស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ក៏បានផ្គត់ផ្គង់តម្រូវការយើងផងដែរ។ ឧទាហរណ៍ សត្វឈ្លើងសមុទ្រដ៏តូចទៀប បានជួយឲ្យជីវចម្រុះក្នុងសមុទ្រ មានច្រវាក់នៃចំណីអាហារដែលមានផាសុខភាព។ ការប្រមូលផលឈ្លើងសមុទ្រយ៉ាងប្រុងប្រយ័ត្ន ក៏បាននាំឲ្យអ្នកស្រីណាឌា និងអ្នកជិតខាងរបស់នាង មានប្រាក់ចំណូលសមរម្យ។
នៅក្នុងស្នាព្រះហស្តរបស់ព្រះជាម្ចាស់ គឺគ្មានអ្វីដែលបានកើតឡើងដោយចៃដន្យឡើយ។…