ប្រភេទ  |  November

ជ័យជម្នះ នៃការអត់ទោសបាប

លោក​មែក(Mack) បាន​តយុទ្ធ​ការ​ញៀន​ថ្នាំ និង​អំពើ​បាប​ខាង​ផ្លូវ​ភេទ ដោយ​ការ​អស់​សង្ឃឹម។ ទំនាក់​ទំនង​ដែល​គាត់​បាន​ឲ្យតម្លៃ​មាន​ភាព​ច្របូក​ច្របល់ ហើយ​មនសិការ​របស់​គាត់ កំពុង​តែ​ស្តី​បន្ទោស​គាត់។​ ស្ថិត​ក្នុង​ស្ថានភាព​ដ៏វេទនា​នេះ គាត់​ក៏បាន​ទៅ​ព្រះ​វិហារ ដើម្បី​ជួប​គ្រូ​គង្វាល​ម្នាក់។ នៅ​ទីនោះ​ គាត់​ក៏​បាន​រក​ឃើញ​ភាព​ធូរ​ស្រាល​ក្នុងចិត្ត តាម​រយៈ​ការ​រៀប​រាប់​អំពី​រឿង​ដ៏​ស្មុគ្រ​ស្មាញ​របស់​គាត់ និង​បាន​ស្តាប់​លោក​គ្រូ​គង្វាល​ចែក​ចាយ អំពី​សេចក្តី​មេត្តា និង​ការ​អត់​ទោស​បាប ដែល​ព្រះ​ទ្រង់បាន​ប្រទាន។

គេជឿ​ថា​ ស្តេច​ដាវីឌ ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក​៣២ បន្ទាប់​ពី​ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​បាប​ខាង​ផ្លូវ​ភេទ។ ទ្រង់​បាន​ព្យាយាម​លាក់​បាំង​កំហុស ដោយ​ប្រើ​ល្បិច​ដ៏​ពិស​ពុល ដែល​នាំ​ឲ្យ​ស្វាមី​របស់​ស្រ្តី​នោះ​បាត់​បង់​ជីវិត​(២សាំយ៉ូអែល ១១-១២)។ ទ្រង់​ក៏​បាន​ទទួល​ផល​វិបាក ពី​អំពើ​បាប​នេះ។ បទ​គម្ពីរ​ទំនុក​ដំកើង ៣២:៣-៤ បាន​ពិពណ៌នា អំពី​ទុក្ខ​លំបាក​ដ៏​ធ្ងន់​ធ្ងរ ដែលទ្រង់​បាន​ជួប មុន​ពេល​ទ្រង់​ទទួល​ស្គាល់​កំហុស។ ទ្រង់​មិន​អាច​បដិសេធ​ផល​វិបាក​នៃ​អំពើ​បាប ដែល​មិន​បាន​សារ​ភាព​នោះ​ឡើយ។ តើ​ទ្រង់​អាច​មាន​ភាព​ធូរ​ស្បើយ​ដោយ​របៀប​ណា? ភាព​ធូរ​ស្បើយ​បាន​ចាប់​ផ្តើម ដោយ​ការ​សារភាព​អំពើ​បាប​នៅចំពោះ​ព្រះ និង​ទទួល​ការ​អត់​ទោស​បាប ដែល​ព្រះ​អង្គ​បាន​ប្រទាន​(ខ.៥)។

ពេល​ណា​យើង​និយាយ ឬ​ធ្វើ​អ្វី​ខុស​មក​លើ​អ្នក​ដទៃ ឬ​ខុស​នឹង​ព្រះ​បន្ទូល​ព្រះ យើង​ចាំ​បាច់​ត្រូវ​ចូល​ទៅ​ចំពោះ​ព្រះ ដើម្បីសារ​ភាព​អំពើ​បាប​យើង។ យើង​មិន​ត្រូវ​បន្ត​រស់​នៅ ជា​មួយ​នឹង​អំពើ​បាប​ទំាង​នោះ ដោយ​មិន​ប្រែ​ចិត្ត​នោះ​ឡើយ។ ព្រះ​ទ្រង់​តែង​តែបើក​ព្រះ​ពាហុ​ចំហរ​យ៉ាង​ធំ ដើម្បី​ទទួល​យើង ពេល​ណា​យើងទទួល​ស្គាល់​កំហុស​យើង ហើយ​ស្វែង​រក​ការ​អត់​ទោស​បាប​ពីព្រះ​អង្គ។​ បាន​ជា​យើង​អាច​សរសើរ​ព្រះ​អង្គ​ថា “មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលង ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ គឺដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ”(ខ.១)។-Arthur Jackson

ការបំពេញតួនាទីរបស់យើង

ពេល​ដែល​ចៅ​របស់​ខ្ញុំ​ពីរ​នាក់ បាន​សាក​ល្បង​សម្តែង​រឿង អាលីស(Alice) នៅ​ក្នុង​ទឹក​ដី​ដ៏​អស្ចារ្យ  ពួក​គេ​សុទ្ធ​តែ​ចង់​ធ្វើ​ជាតួ​ឯក​។ មែគី(Maggie) ចង់​ដើរ​តួ​ជា​ក្មេង​ស្រី​អាលីស ហើយ​ខេធី(Katie) គិត​ថា ម៉ាធីលដា(Mathilda) គឺ​ជា​តួ​ដ៏​ល្អ ដែល​នាងចង់​សម្តែង។ ប៉ុន្តែ គេ​បាន​ជ្រើស​រើស​ពួក​គេ ឲ្យ​ដើរ​តួ​ជា​ផ្កា​។  នេះ​មិន​មែន​ជា​អ្វី​ដែល​ពួក​គេ​បាន​រំពឹង​ចង់​បាន​នោះ​ទេ។ ប៉ុន្តែ កូន​ស្រី​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា ចៅ​ស្រី​ទាំង​ពីរ​មាន​ចិត្ត “រំភើប​រីក​រាយ ចំពោះ​មិត្ត​ភក្តិ​របស់​ពួក​គេ ដែល​បាន​ធ្វើ​ជា​តួ​ឯក។ ពួក​គេហាក់​ដូច​ជា​មាន​អំណរ​កាន់​តែ​ខ្លាំង នៅ​ក្នុង​ការ​អប​អរ​មិត្ត​ភក្តិ​របស់​ពួក​គេ និង​ចែក​រំលែក​ភាព​រំភើប​រីក​រាយ​របស់​ពួក​គេ”។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​របៀប​ដែល​យើង​គួរ​តែ​ទំនាក់​ទំនង​គ្នា ក្នុង​រូប​កាយ​ព្រះ​គ្រីស្ទ! ក្នុង​ពួក​ជំនុំ​ក្នុង​តំបន់​នីមួយ​ៗ មាន​អ្នក​ដឹក​នាំ ដែល​មាន​តួនាទី​ជា​គន្លឹះ​ដ៏​សំខាន់ ប៉ុន្តែ ក៏​ត្រូវ​ការ​អ្នក​ដទៃ​ទៀត ដែល​មាន​តួនាទី​សំខាន់​ផង​ដែរ តែ​មិន​បានចេញ​មុខ​ចេញ​មាត់។ បើ​អ្នក​ដទៃ​កំពុង​បំពេញ​តួនាទី​ដែល​យើង​ចង់​បាន នោះ​យើង​អាច​លើក​ទឹក​ចិត្ត​ពួក​គេ ខណៈ​ពេល​ដែលយើង​បំពេញ​តួនាទី ដែល​ព្រះ​បាន​ប្រទាន ដោយ​ចិត្ត​ឆេះ​ឆួល។​

តាម​ពិត ការ​ជួយ និង​ការ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ គឺ​ជា​វិធី​បង្ហាញ​ចេញ​នូវ​ក្តី​ស្រឡាញ់​ដល់​ព្រះ​អង្គ។ បទ​គម្ពីរ​ហេព្រើរ ៦:១០ បាន​ចែង​ថា “ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមឹលគុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ និង​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះនាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ ហើយ​ក៏​នៅ​តែ​បំរើ​ទៀត​នោះ​ទេ”។ គ្រប់​ទាំង​អំណោយ​ដែល​ព្រះហស្ត​ព្រះ​អង្គ​ប្រទាន គ្មាន​អំណោយ​ណា ដែល​មិន​សំខាន់​នោះ​ទេ ដូច​នេះ យើង​ត្រូវខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ…

មនុស្សភ្លេចច្រើន

មាន​ពេល​មួយ ស្រ្តី​ម្នាក់​បាន​រអ៊ូរទាំ​ដាក់​លោក​គ្រូ​គង្វាល​របស់​នាង​ថា នាង​បាន​សង្កេត​ឃើញ​ថា គាត់​បាន​អធិប្បាយ​ព្រះ​បន្ទូល ក្រោម​ប្រធាន​បទ​ដដែល​ៗ។ នាង​ក៏​បាន​សួរ​គាត់​ថា “ហេតុ​អ្វី​លោក​គ្រូ​អធិប្បាយ​ព្រះ​បន្ទូល​ដដែល​ៗ”។ លោក​គ្រូ​គង្វាល​ក៏បាន​ឆ្លើយ​ថា “មូល​ហេតុ គឺ​ដោយ​សារ​មនុស្ស​ភ្លេច​ច្រើន”។​

យើង​ភ្លេច ដោយ​សារ​មូល​ហេតុ​ជា​ច្រើន ដូច​ជា ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ យើង​មាន​វ័យ​កាន់​តែ​ចាស់ ឬ​យើង​មាន​ការជាប់​រវល់​ពេក។ យើង​ភ្លេច​លេខ​សម្ងាត់ ឈ្មោះ​មនុស្ស ឬ​ថែម​ទំាង​ភ្លេច​កន្លែង​ដែល​យើង​ចត​ឡាន ឬ​ម៉ូតូ​របស់​យើង។ ស្វាមី​ខ្ញុំបាន​និយាយ​ថា ខួរ​ក្បាល​គាត់​មិន​អាច​ដាក់​បាន​ច្រើន​ទេ។ គាត់​ត្រូវ​តែ​លប់​ការ​ចង​ចាំ​ខ្លះ​ចោល មុន​នឹង​គាត់​អាច​ចង​ចាំ​អ្វី​ដែលថ្មី​។​

លោក​គ្រូ​គង្វាល​រូបនោះ​និយាយ​ត្រូវ​ណាស់។ មនុស្ស​ភ្លេច​ច្រើន។ ហេតុ​នេះ​ហើយ​ ជា​ញឹក​ញាប់ យើង​ត្រូវ​ការ​អ្នក​ជួយ​ក្រើន​រំឭក​យើង ឲ្យ​នឹក​ចាំ អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង។ ពួក​អ៊ីស្រា​អែល​ក៏​ឧស្សាហ៍​ភ្លេច​ផង​ដែរ។ ពួក​គេ​បានឃើញ​ការ​អស្ចារ្យ​ជា​ច្រើន​កើត​ឡើង តែ​ពួក​គេ​នៅ​តែ​ត្រូវ​ការ​ឲ្យ​គេ​រំឭក​ថា ព្រះ​ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ។ ក្នុង​បទ​គម្ពីរ​ចោទិយកថា ជំពូក​៨ ព្រះ​អង្គ​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ជួប​ភាព​អត់​ឃ្លាន​នៅ​វាល​រហោ​ស្ថាន ប៉ុន្តែ បន្ទាប់​មក ព្រះ​អង្គក៏​បាន​ប្រទាន​អាហារ​ដ៏​អស្ចារ្យ ជា​ប្រចាំ​ថ្ងៃ គឺ​នំម៉ាណា។ ព្រះ​អង្គ​ក៏​បាន​ប្រទាន​សម្លៀក​បំពាក់ ដែល​មិ​នចេះ​សឹក​រហែក។ ព្រះអង្គ​បាន​នាំ​ពួក​គេ​ឆ្លង​កាត់​វាល​រហោ​ស្ថាន ដែល​មាន​សត្វ​ពស់ និង​ខ្យាដំរី ហើយ​បាន​ប្រទាន​ទឹក ចេញ​ពី​ថ្ម​ដា។

ពួក​គេ​ក៏​បាន​រៀន​បន្ទាប​ខ្លួន ពេល​ដែល​ពួក​គេ​ដឹង​ថា ពួក​គេ​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ ទៅ​លើ​ការ​ថែរក្សា និង​ផ្គត់​ផ្គង់​របស់​ព្រះ(ខ.២0៤,១៥-១៨)។

ភាព​ស្មោះ​ត្រង់​របស់​ព្រះ នៅ​តែ​បន្ត​គ្រប់​ជំនាន់​(ទំនុក​ដំកើង ១០០:៥)។ ពេល​ណា​យើង​ដឹង​ថា យើង​ឧស្សាហ៍​ភ្លេច​…

ថ្វាយលទ្ធផលដល់ព្រះ

កាល​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ទទួល​ការ​អញ្ជើញ ឲ្យ​ចែក​ចាយ​ព្រះ​បន្ទូល ក្នុង​កន្លែង​ស្នាក់​នៅ​របស់​និស្សិត​ប្រុស​ៗ នៅ​សកល​វិទ្យា​ល័យ​មួយ។ ខ្ញុំ​ឮ​ល្បី​ថា ពួក​គេ​ចូល​ចិត្ត​ឡូឡា គ្មាន​របៀប​រៀប​រយ ដូច​នេះ ខ្ញុំ​ក៏​បាន​នាំ​មិត្ត​ភក្តិ​ម្នាក់​ទៅ​ជា​មួយ​ខ្ញុំ គ្រាន់​បាន​ជាគ្នា។ ពួក​គេ​កំពុង​តែ​អបអរ​ជ័យ​ជម្នះ​របស់​ខ្លួន ក្នុង​ការ​ប្រកួត​បាល់​ទាត់។ ក្នុង​ការ​ញាំ​អាហារ​ពេល​ល្ងាច ភាព​រញេរញ៉ៃ​ក៏​បានកើត​មាន! ទីបំផុត ប្រធាន​នៃ​កន្លែង​ស្នាក់​នៅ​នោះ​ក៏​បាន​ប្រកាស់​ថា “មាន​បុរស​ពីរ​នាក់​បាន​មក​ទីនេះ ដើម្បី​ជជែក​គ្នា​អំពី​ព្រះ”។

ខ្ញុំ​ក៏បាន​ក្រោក​ឈរ ហើយ​ក៏​បាន​ចាប់​ផ្តើម​ចែក​ចាយ​ដល់​ពួក​គេ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​បន្ទប់​ទាំង​មូល​ក៏​មាន​ភាព​ស្ងាត់​ស្ងៀម។ ពួក​គេ​បាន​ស្តាប់​ខ្ញុំ​និយាយ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​។ បន្ទាប់​មក យើងក៏​មាន​កម្ម​វិធី​សំណួរ​ចម្លើយ។ ក្រោយ​មក​ទៀត យើង​ក៏​បាន​ចាប់​ផ្តើម​ការ​សិក្សា​ព្រះ​គម្ពីរ នៅ​ទីនោះ ហើយ​ប៉ុន្មាន​ឆ្នាំ​ជា​បន្ត​បន្ទាប់​មក​ទៀត មាន​មនុស្ស​ជាច្រើន​នាក់​បាន​ទទួល​សេចក្តី​សង្រ្គោះ នៃ​ព្រះ​យេស៊ូវ។

ខ្ញុំ​នឹក​ឃើញ​ថ្ងៃ​ដ៏​មាន​អំណរ​ដូច​នេះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច “បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ​មក ដូច​ផ្លេក​បន្ទោរ”(លូកា ១០:១៨) ប៉ុន្តែ នៅ​ថ្ងៃ​ផ្សេង​ទៀត ខ្ញុំ​បាន​ឱន​ក្រាប​នៅ​លើ​ដី។​ ​

បទ​គម្ពីរ​លូកា ជំពូក១០ បាន​ចែង​អំពី​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូវ ដែល​បាន​វិល​ត្រឡប់​មក​រាយ​ការណ៍​ថ្វាយ​ព្រះ​អង្គ អំពី​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រ​ចង់។ ពួក​គេ​បាន​នាំ​មនុស្ស​ជា​ច្រើន​ចូល​ក្នុង​នគរ​ព្រះ ពួក​វិញ្ញាណ​អាក្រក់​បាន​រត់​ខ្ចាត់​ខ្ចាយ ហើយ​មនុស្ស​ជា​ច្រើន​ក៏​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​ពី​ជំងឺ។​ ពួក​សាវ័ក​មាន​មោទនៈ​ភាព​ណាស់។ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​តប​ថា ព្រះ​អង្គ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ ដូច​ផ្លេក​បន្ទោរ តែ​ព្រះ​អង្គ​ក៏​បាន​ដាស់​តឿន​ថា “​កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះ​ចូល​អ្នក​រាល់​គ្នា​នោះ​ឡើយ ត្រូវ​ឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថានសួគ៌​វិញ”(ខ.២០)។

យើង​ត្រេក​អរ​នឹង​ជោគ​ជ័យ​របស់​យើង។…

ការបង្កើតផលផ្លែដែលផ្អែមបំផុត

ពេល​ដែល​គ្រួសារ​ខ្ញុំ​ទិញ​ផ្ទះ យើង​ក៏​ទទួល​បាន​នូវ​ដើម​ទំពាំង​បាយ​ជូរ​ដ៏​ល្អ​មួយ​ដើម​ផង​ដែរ។ ដោយ​សារ​យើង​ទើប​តែ​រៀន​ដាំ​ដើម​ទំពាំងបាយជូរ នោះ​យើង​បាន​ចំណាយ​ពេល​ច្រើន ដើម្បី​រៀន​លួស​មែក ស្រោច​ទឹក និង​ថែ​ទាំ​វា។ ពេល​ដែល​ផ្លែ​វា​ទុំ ខ្ញុំ​ក៏​បាន​បេះ​ផ្លែ​វា​មួយ​ផ្លែ ដាក់​ចូល​ក្នុង​មាត់ ហើយ​ក៏​មាន​ការ​ខក​ចិត្ត ចំពោះ​រស់​ជាតិ​ជូរ​របស់​វា។

ខ្ញុំ​ក៏​មាន​អារម្មណ៍​នឿយ​ណាយ នៅ​ក្នុង​ការ​ថែទាំ​ដើម​ទំពាំង​បាយ​ជូរ​នោះ យ៉ាង​លំបាក​លំបិន ដែល​មិន​បាន​ទទួល​ផល​ល្អ ហើយ​ក៏​បាន​នឹក​ចាំ អំពី​បទ​គម្ពីរ​អេសាយ ជំពូក​៥ ដែល​និយាយ​ប្រៀប​ប្រដូច អំពី​ទំនាក់​ទំនង​របស់​ព្រះ ជា​មួយ​នឹង​ប្រជាជន​អ៊ីស្រាអែល។ គេ​បាន​ប្រៀប​ប្រដូច​ព្រះ​អង្គ ទៅ​នឹង​កសិករ​ម្នាក់ ដែល​បាន​កាប់​ឆ្កា​ព្រៃ​នៅ​ជើង​ភ្នំ ដើម្បី​ដាំ​ដើម​ទំពាំង​បាយ​ជូរ​ល្អ​ៗ ហើយ​ក៏​បាន​សង់​ប៉ម​យាម​ចំការ ព្រម​ទាំង​បាន​ធ្វើ​ឧបករណ៍​គាប​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក ​ដើម្បី​អរសប្បាយ​នឹង​ភោគ​ផល​របស់​ខ្លួន​(អេសាយ ៥:១-២)។

កសិករ​នោះ​មាន​ការ​សោក​ស្តាយ ពេល​ដែល​ចំការ​ទំពាំង​បាយ​ជូរ ​ជា​តំណាង​ឲ្យ​រាស្រ្ត​អ៊ីស្រាអែល បាន​ផ្តល់​ឲ្យ​នូវ​ផល​ផ្លែទំពាំង​បាយ​ជូរ មាន​រស់​ជាតិ​ជូរ ដែល​ជា​ភាព​អាត្មា​និយម អយុត្តិធម៌ និង​ការ​គាប​សង្កត់​(ខ.៧)។ ទី​បំផុត​ ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ​នឹង​បំផ្លាញ​ចំការ​ទំពាំង​បាយ​ជូរ​នោះ​ទេ តែ​ព្រះ​អង្គ​បាន​ជួយ​សង្រ្គោះ​ដើម​ទំពាំង​បាយ​ជូរ​ដែល​នៅ​សេស​សល់ ដើម្បី​ឲ្យ​ពួក​វា​អាច​បង្កើត​ផល​ផ្លែ​ល្អ នៅ​ពេល​ក្រោយ។​

ក្នុង​ដំណឹង​ល្អ​យ៉ូហាន ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា “ខ្ញុំ​ជា​គល់​ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ”(យ៉ូហាន ១៥:៥)។ ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ព្រះ​យេស៊ូវ​បាន​ចាត់​ទុក​អ្នក​ជឿ​ព្រះ​អង្គ ជា​ខ្នែង​ទំពាំង​បាយ​ជូរ ដែល​ត្រូវ​នៅ​ជាប់​នឹង​ព្រះអង្គ ដែល​ជា​ដើម។ ដូច​នេះ កាល​ណា​យើង​នៅ​ជាប់​នឹង​ព្រះ​អង្គ…

បំផ្លាញផ្ទះនោះចោល

នៅ​ទីក្រុង​ផុតធាក រដ្ឋ​មីឈឺហ្គិន មាន​ក្រុម​ហ៊ុន​វាយ​កំទេច​ផ្ទះ​មួយ បាន​យក​គ្រឿង​ចក្រ​ទៅ​វាយ​កំទេច​ផ្ទះ​មួយ​ខ្នង ​ដោយ​ការ​យល់​ច្រឡំ។ អ្នក​ស្រាវជ្រាវ​ជឿ​ថា ម្ចាស់​ផ្ទះ​ដែល​គេ​គ្រោង​នឹង​វាយ​កំទេច​នោះ បាន​យក​ផ្លាក​លេខ​ផ្ទះ​គាត់ ទៅ​ដំ​ដែក​គោលភ្ជាប់​នឹង​ផ្ទះ​របស់​អ្នក​ជិត​ខាង ដើម្បី​ជៀស​វាង​កុំ​ឲ្យ​គេ​វាយ​បំផ្លាញ​ផ្ទះ​គាត់។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​បាន​ធ្វើ​ផ្ទុយ​ពី​ម្ចាស់​ផ្ទះ​នោះ។ ព្រះ​អង្គ​បាន​យាង​មក​បំពេញ​បេសក​កម្ម​របស់​ព្រះ​អង្គ ដោយ​អនុញ្ញាត​ឲ្យ​គេ “បំផ្លាញ​ដំណាក់​(​ឬ​ផ្ទះ​)របស់​ព្រះ​អង្គ” ដើម្បី​ជួយ​សង្រ្គោះ​ជីវិត​អ្នក​ដទៃ។ នៅ​សម័យ​នោះ គេ​ម្នាក់​ៗ បូក​រួម​ទាំង​ពួក​សាវ័ក​ផង មាន​ការ​ភ័ន្ត​ភាំង​ណាស់ ហើយ​ពួក​គេ​ប្រហែលជា​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ពេល​ដែល​ព្រះ​អង្គ​មាន​បន្ទូល​តប​ទៅ​ពួក​អ្នក​ដឹក​នាំ​សាសនា​ថា “ចូរ​បំផ្លាញ​ព្រះវិហារ​នេះ​ចុះ រួច​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​ឡើង​វិញ”(យ៉ូហាន ២:១៩)។ ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ ក៏​បាន​តប​វិញ​ភ្លាម​ថា “គេ​សង់​ព្រះវិហារ​នេះ ពេញ​៤៦​ឆ្នាំ​គត់ តែ​លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​ឬ?”(ខ.២១)។ ប៉ុន្តែ ព្រះ​យេស៊ូវ​ជ្រាប​ថា ព្រះ​អង្គ​កំពុង​តែ​មាន​បន្ទូល​សំដៅ​ទៅ​លើ​ព្រះ​វិហារ ដែលជា​ព្រះ​កាយ​ព្រះ​អង្គ(ខ.២១) តែ​ពួក​គេ​មិន​យល់​ទេ។

ពួក​គេ​មិន​ដឹង​ថា ព្រះ​អង្គ​បាន​យាង​មក ដើម្បី​ទទួល​គ្រប់​ទាំង​អំពើ​បាប​របស់​យើង​រាល់​គ្នា ផ្ទុក​នៅ​លើ​អង្គ​ទ្រង់។ ព្រះ​អង្គ​បានប្រោស​លោះ​យើង​ហើយ។​

ព្រះ​ជា​ម្ចាស់​តែង​តែ​ស្គាល់​ចិត្ត​យើង ច្បាស់​ជាង​យើង​ស្គាល់​ចិត្ត​ខ្លួន​ឯង។ ដូច​នេះ ព្រះ​អង្គ​មិន​បើក​បង្ហាញ​ផែន​ការ​របស់​ព្រះ​អង្គមួយ​រយ​ភាគ​រយ​តែ​ម្តង ដល់​អ្នក​ដែល​បាន​ឃើញ​ការ​អស្ចារ្យ ហើយ​ជឿ​ព្រះ​អង្គ​នោះ​ទេ(ខ.២៣-២៥)។ រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ​នេះ ព្រះ​អង្គ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ល្អ​របស់​ព្រះ​អង្គ​បន្តិច​ម្តង​ៗ ក្នុង​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ។​-Mart DeHaan

សម្រាក ដោយមានគោលបំណង

លោក​រ៉ាមេស(Ramesh) ចូល​ចិត្ត​និយាយ​ប្រាប់​អ្នក​ដទៃ អំពី​ព្រះ​យេស៊ូវ។ គាត់​បាន​និយាយ​ទៅ​កាន់​មិត្ត​រួម​ការ​ងារ​របស់​គាត់ ដោយ​ចិត្ត​ក្លាហាន ហើយ​នៅ​ពេល​ចុង​សប្តាហ៍ រៀង​រាល់​ខែ គាត់​បាន​ត្រឡប់​ទៅ​ភូមិ​របស់​គាត់ ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ពី​ផ្ទះមួយ ទៅ​ផ្ទះ​មួយ​ទៀត។ ភាព​ក្លៀវ​ក្លា​របស់​គាត់​បាន​រីក​រាល​ដាល​ដល់​អ្នក​ដទៃ​ផង​ដែរ ជា​ពិសេស គឺ​ដោយ​សារ​គាត់​បាន​ស្គាល់​តម្លៃ នៃ​ការ​ចំណាយ​ពេល​សម្រាក។

លោក​រ៉ាមេស​ធ្លាប់​ចំណាយ​ពេល​រៀង​រាល់​ចុង​សប្តាហ៍ និង​នៅ​ពេល​ល្ងាច​ភាគ​ច្រើន ដើម្បី​ប្រកាស់​ដំណង​ល្អ។ ប្រពន្ធ​កូន​គាត់នឹក​គាត់ ពេល​គាត់​ចេញ​ទៅ​ក្រៅ ហើយ​ពួក​គេ​ឃើញ​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​អស់​កម្លាំង​ល្ហិត​ល្ហៃ។ គាត់​បាន​ប្រើ​ពេលវេលា​គ្រប់​នាទី និង​ការ​សន្ទនា​នីមួយ​ៗ ឲ្យ​មាន​តម្លៃ។ គាត់​មិន​អាច​អរ​សប្បាយ​នឹង​ល្បែង​កម្សាន្ត ឬ​ការ​ជជែក​​គ្នា​លេង​នោះឡើយ​។ លោក​រ៉ាមេស​ពិត​ជា​មាន​ភាព​តាន​តឹង​ក្នុង​ជីវិត​ណាស់។​

ក្រោយ​មក គាត់​ក៏​បាន​ភ្ញាក់​ខ្លួន ដឹង​ថា គាត់​មិន​មាន​តុល្យ​ភាព​ក្នុង​ការ​រស់​នៅ ពេល​ដែល​ភរិយា​គាត់ មិត្ត​ភក្តិ និង​ខគម្ពីរ​មួយចំនួន​បាន​ផ្តល់​ការ​ប្រឹក្សា​ដ៏​ស្មោះ​ត្រង់។ បទ​គម្ពីរ​សុភាសិត ជំពូក​៣០ បាន​លើក​ឡើង អំពី​សត្វ​ដ៏​សាមញ្ញ ដូច​ជា ស្រមោច និងកណ្តូប​ជា​ដើម។ ខ​គម្ពីរ​នេះ​បាន​បង្ហាញ​នូវ​ការ​ស្ងើច​សរសើរ​ អំពី “ជីង​ចក់​១ ជា​សត្វ​ដែល​ចាប់​ដោយ​ដៃ​បាន តែ​វា​នៅ​ក្នុង​ដំណាក់​ស្តេច​ផង”(ខ.២៨)។

លោក​រ៉ាមេស​ក៏​បាន​ឆ្ងល់​ថា ហេតុ​អ្វី​សត្វ​ដ៏​សាមញ្ញ​យ៉ាង​នេះ ត្រូវ​បាន​ព្រះ​គម្ពីរ​លើក​មក​និយាយ។ គាត់​ក៏​បាន​ដឹង​ថា គេ​អាច​សង្កេត​មើល​សត្វ​ជីង​ចក់​នៅ​ពេល​ទំនេរ។ អ្នក​ខ្លះ​មាន​ការ​ចាប់​អារម្មណ៌ ពេល​បាន​ឃើញ​សត្វ​ជីង​ចក់​រត់​ច្រវ៉ាត់​ក្នុង​រាជ​វំាង ហើយ​ក៏​បាន​ផ្អាក់​សកម្ម​ភាព​ដែល​ពួក​គេ​កំពុង​ធ្វើ ដើម្បី​មើល​ពួក​វា​ទៀត។ ព្រះ​ជា​ម្ចាស់​ប្រហែល​ជា​បាន​មាន​បន្ទូល​អំពី​សត្វ​ដ៏សាមញ្ញ​ទំាង​នោះ ដើម្បី​រំឭក​យើង​ថា យើង​ត្រូវ​មាន​តុល្យភាព ឬ​ថ្លឹង​ឲ្យ​ស្មើ​គ្នា រវាង​ការងារ…

អ្នកចេះភាសាដើមឈើ

អ្នក​ខ្លះ​ហៅ​លោក​ថូនី រីណូដូ(Tony Rinaudo)ថា “មនុស្ស​ចេះ​ភាសា​ដើម​ឈើ”។ តាម​ពិត គាត់​ជា​អ្នក​អភិរក្ស​ព្រៃ​ឈើ នៃ​អង្គ​ការ​ទស្សនៈ​ពិភព​លោក អូស្រ្តាលី។ គាត់​ជា​បេសកជន និង​អ្នក​ជំនាញ​ព្រៃ​ឈើ ដែល​បាន​ចូល​រួម ក្នុង​ការ​ប្រឹង​ប្រែង​អស់​រយៈ​ពេល​៣០​ឆ្នំា ដើម្បី​ផ្សាយ​អំពី​ព្រះ​យេស៊ូវ ដោយ​ប្រយុទ្ធ​ប្រឆាំង និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​តំបន់​សាហ៊ែល ដែល​នៅ​ជាប់ភាគ​ខាង​ត្បូង​នៃ​សមុទ្រ​ខ្សាច់​សាហារ៉ា។

ពេល​មួយ​គាត់​បាន​រក​ឃើញ​ថា​ តាម​ពិត ដើម​គុម្ពោធ​ព្រៃ​ជា​ច្រើន នៅ​តំបន់​នោះ គឺ​ជា​ដើម​ឈើ​ដែល​មាន​ការ​លូត​លាស់​យឺត។ គាត់​ក៏​បាន​ចាប់​ផ្តើម​លួស​មែក ថែ​ទាំ និង​ស្រោច​ទឹក​ពួកវា។ ការងារ​របស់​គាត់​បាន​បណ្តាល​ចិត្ត​កសិករ​រាប់​សែន​នាក់ ឲ្យ​ជួយ​សង្រ្គោះ​ដំណាំ​របស់​ពួក​គេ ដោយ​ដំា​ដើម​ឈើ ក្នុង​តំបន់​ជិត​ខាង​ឲ្យ​មាន​ព្រៃ​ឡើង​វិញ ព្រម​ទាំង​ជួយ​ទប់​ស្កាត់​ការ​រីក​រិល​ដី។ ឧទាហរណ៍ កសិករ​នៅ​ប្រទេស​នីហ្សេ បាន​ធ្វើ​ការ​ដាំ​ដុះ និង​រក​ចំណូល​បាន​ច្រើន​ជាង​មុន​ទ្វេរ​ដង ហើយ​បាន​ផលិត​អាហារ សម្រាប់​មនុស្ស​២,៥ លាន​នាក់ ជា​បន្ថែម ក្នុង​មួយ​ឆ្នំា។

ក្នុង​បទ​គម្ពីរ​យ៉ូហាន ១៥ ព្រះ​យេស៊ូវ ដែល​ជា​អ្នក​បង្កើត​ឲ្យ​មាន​កសិ​កម្ម បាន​មាន​បន្ទូល​សំដៅ​ទៅ​លើ​វិ​ធី​សាស្រ្ត​ធ្វើ​ស្រែ​ចំការស្រដៀង​នេះ​ដែរ ដោយ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​ដើម​ទំពាំងបាយជូរ​ដ៏​ពិត ហើយ​ព្រះវរបិតា​ខ្ញុំ​ជា​អ្នក​ដាំ ២ អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​កាត់​ចោល តែ​អស់​ទាំង​ខ្នែង​ណា ដែល​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​លួស​ខ្នែង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង”(ខ.១-២)។

បើ​គ្មាន​ការ​ថែរក្សា​ជា​ប្រចំា​ថ្ងៃ​ពី​ព្រះ​ទេ នោះ​វិញ្ញណ​របស់​យើង​គ្មាន​ជីវ​ជាតិ និង​ក្រៀម​ក្រោះ។ ពេល​ណា​យើង​ត្រេក​អរ នឹងក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ…

ព្រះទ្រង់តែងតែស្តាប់ឮយើងជានិច្ច

ការ​ពន្យា​ពេល​នៃ​ការ​ផ្ញើ​សំបុត្រ ដែល​យូរ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត គឺ​មាន​រយៈ​ពេល​៨៩​ឆ្នាំ។ កាល​ពី​ឆ្នំា​២០០៨ ម្ចាស់​ផ្ទះ​ម្នាក់ នៅ​ចក្រ​ភព​អង់​គ្លេស បាន​ទទួល​ការ​អញ្ជើញ ឲ្យ​ចូល​រួម​កម្ម​វិធី​ជប់​លៀង​មួយ ដែល​គេ​បាន​ផ្ញើ​លិខិត​អញ្ជើញ​នេះ​ ​តាំង​ពី​ឆ្នំា​១៩១៩ មក​ម្ចាស់​ផ្ទះ​មុន តាម​អាស័យ​ដ្ឋាន​របស់​គាត់។ គេ​បាន​យក​លិខិត​អញ្ជើញ​នោះ មក​ដាក់​ក្នុង​ប្រអប់​សំបុត្រ​គាត់ តាម​រយៈ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​ប្រៃសណីយ៍ ប៉ុន្តែ មូល​ហេតុ​នៃ​ការ​ពន្យា​ពេល​ដ៏​យូរ​នេះ នៅ​តែ​ជា​អាថ៌​កំបាំង។​

ជួន​កាល សូម្បី​តែ​ការ​ប្រឹង​ប្រែង​ដ៏​ល្អ​បំផុត​របស់​មនុស្ស នៅ​ក្នុង​ការ​ទំនាក់​ទំនង ក៏​អាច​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ផង​ដែរ ប៉ុន្តែ ព្រះ​គម្ពីរបាន​ចែង​ច្បាស់​ថា ព្រះ​ជា​ម្ចាស់​មិន​ដែល​ខក​ខាន នៅ​ក្នុង​ការ​ស្តាប់​រាស្រ្ត​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ​ឡើយ។ ក្នុង​បទ​គម្ពីរ ១ពង្សាវតាក្សត្រ ជំពូក ១៨  លោក​អេលីយ៉ា​បាន​បង្ហាញ​យ៉ាង​ច្បាស់ អំពី​ភាព​ខុស​គ្នា រវាង​ព្រះ​បាល​របស់​សាសន៍​ដទៃ និង​ព្រះ​យេហូវ៉ា។​ នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា ដើម្បី​បង្ហាញ​ថា ព្រះ​អង្គ​មួយ​ណា ជា​ព្រះ​ពិត ហោរា​របស់​ព្រះ​បាល​ក៏​បាន​បួង​សួង​អស់​រាប់​ម៉ោង បន្ទាប់​មក លោក​អេលីយ៉ា​ក៏​បាន​ចំអក​ឲ្យ​ពួក​គេ​ថា “ចូរ​ស្រែក​ឲ្យ​ខ្លាំង​ឡើង ដ្បិត​លោក​ជា​ព្រះ ប្រហែល​ជា​កំពុង​រំពឹង​គិត​ឬ​បាន​ថយ​ចេញ​១​ភ្លែត ឬ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ដេក​លក់​ទេ​ដឹង ត្រូវ​ដាស់​លោក​ឡើង”(ខ.២៧)។ លោក​អេលីយ៉ា​ក៏បាន​អធិស្ឋាន ដល់​ព្រះ​យេហូវ៉ា សូម​ព្រះ​អង្គ​ឆ្លើយ​តប ដើម្បី​ឲ្យ​រាស្រ្ត​ព្រះ​អង្គ ត្រឡប់​មក​រក​ព្រះ​អង្គ ដោយ​ជំនឿ​វិញ។  ពួក​គេ​ក៏​បាន​ឃើញ​ការ​អស្ចារ្យ ដែល​ព្រះ​អង្គ​បាន​បង្ហាញ​ចេញ​មក។

ជា​ញឹក​ញាប់ ការ​អធិស្ឋាន​របស់​យើង​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ភ្លាម​ៗ ដូច​លោក​អេលីយ៉ា​ទេ តែ​យើង​អាច​មាន​ទំនុក​ចិត្ត​ថា…

សូម្បីតែអាហារដ៏តូច

លោក​អះស្តុន(Ashton) និង​អូស្ទីន ស៊ែម​ញួលសាន់(Austin Samuelson) បាន​បញ្ចប់​ការ​សិក្សា ​នៅ​មហា​វិទ្យាល័យ​គ្រីស្ទ​បរិស័ទ ដោយ​ចិត្ត​ឆេះ​ឆួល​ ចង់​បម្រើ​ព្រះ​យេស៊ូវ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ទាំង​ពីរ​មិន​បាន​គិត​ថា ព្រះ​ទ្រង់​ត្រាស់​ហៅពួក​គេ​ឲ្យ​ធ្វើ​ការ​បម្រើ​ព្រះ​អង្គ ក្នុង​ពួក​ជំនុំ​នោះ​ឡើយ។ ជា​ការ​ពិត​ណាស់ ពួក​គេ​បាន​ចេញ​ទៅ​បម្រើ​ព្រះ​អង្គ ក្នុង​ពិភព​ខាង​ក្រៅ។ ពួក​គេ​ក៏​បាន​ប្រើ​ជំនាញ​ធ្វើ​អាជីវ​កម្ម​ រួម​ផ្សំ​នឹង​ចិត្ត​ដែល​ចង់​បញ្ចប់​ភាព​អត់​ឃ្លាន​របស់​កុមារ ហើយ​នៅ​ឆ្នាំ​២០១៤ ពួក​គេ​ក៏​បាន​បើក​ភោជនីដ្ឋាន​លក់​នំ​តាកូ។ តែ​វា​ខុស​ពី​ភោជនីយដ្ឋាន​ដទៃ។ បង​ប្អូន​ស៊ែមញួលសាន់​ទាំង​ពីរ​នាក់ ក៏​បាន​ធ្វើ​អាជីវកម្ម ដោយ​ផ្អែក​ទៅ​លើ​គោល​ការណ៍​ទិញ​មួយ បរិច្ចាក​មួយ។ សម្រាប់​នំ​តាកូ​ដែល​ពួក​គេ​លក់​បាន​មួយ​ដុំ ​ពួក​គេ​បាន​បរិច្ចាក​ប្រាក់ ដើម្បី​ផ្តល់​អាហារ​មួយ​ពេល ដែល​បាន​រៀប​ចំ ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ជីវ​ជាតិ​របស់​ក្មេង​ៗ ដែល​ខ្វះ​ជីវជាតិ។ សព្វ​ថ្ងៃ​នេះ ពួក​គេ​បាន​ធ្វើ​ការ​បរិច្ចាក​ដល់​កុមារ​ក្រីក្រ ក្នុង​ប្រទេស​ជាង​៦០។ គោល​ដៅ​របស់​ពួក​គេ គឺ​ដើម្បី​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ការ​បញ្ចប់​ភាព​អត់​ឃ្លាន​របស់​កុមារ តាម​រយៈ​ការ​លក់​តាក់​កូ​បាន​មួយ ជួយ​បាន​ម្នាក់។​

ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក១០ គ្មាន​អ្វី​ដែល​ពិបាក​យល់​ទេ។ តាម​ព្រះ​បន្ទូល​ព្រះ​អង្គ យើង​អាច​ដឹង​ច្បាស់​ថា ភាព​ស្មោះ​ស្ម័គ្រ​ចំពោះ​ព្រះ​អង្គ គឺ​មាន​ការ​ប្រព្រឹត្ត​ជា​ភស្តុតាង គឺ​មិន​ផ្អែក​ទៅ​លើ​ពាក្យ​សម្តី​នោះ​ទេ​(ខ.៣៧-៤២)។ ក្នុង​ចំណោម​ការ​ប្រព្រឹត្ត​នោះ គឺ​រាប់​បញ្ចូល​ការ​ឲ្យ​ទឹក​ដល់ “កូន​ក្មេង​តូច”។ សម្រាប់​បង​ប្អូន​ត្រកូល​ស៊ែម​ញួលសាន់ ពួក​គេ​បានផ្តោត​ទៅ​លើ​ការ​ជួយ​ដល់​កុមារ​ក្រីក្រ។ ប៉ុន្តែ យើង​ក៏​អាច​ធ្វើ​ការ​ល្អ​ដល់​មនុស្ស​ស្ថិត​ក្នុង​វ័យ​ផ្សេង​ផង​ដែរ ព្រោះ​ក្នុង​បទ​គម្ពីរ​នេះ ព្រះយេស៊ូវ​មិន​គ្រាន់​តែ​សំដៅ​ទៅ​លើ ក្មេង​តូច​ប៉ុណ្ណោះ​ឡើយ។ ព្រះ​គ្រីស្ទ​កំពុង​តែ​ត្រាស់​ហៅ​យើង ឲ្យ​បរិច្ចាក​ដល់​អ្នក ដែល…