ប្រភេទ  |  នំម៉ាណាប្រចាំថ្ងៃ

សំបុត្រនៃការយកព្រះទ័យទុកដាក់

កាល​ប៉ុន្មាន​ទសវត្សរ៍​មុន បណ្ឌិត ជើរី ម៉ូតូ(Jerry Motto) បាន​រក​ឃើញ​អំណាច នៃ “សំបុត្រ ដែល​សរសេរ​ដោយ​ការ​យក​ចិត្តទុក​ដាក់”។ ការ​ស្រាវ​ជ្រាវ​របស់​គាត់​បាន​រក​ឃើញ​ថា ការ​សរសេរ​សំបុត្រ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ ផ្ញើ​ទៅ​អ្នក​ជំងឺ ដែល​ធ្លាប់ប៉ុន​ប៉ង​សម្លាប់​ខ្លួន អាច​កាត់​បន្ថយ​អត្រានៃ​ការ​ព្យាយាម​សម្លាប់​ខ្លួន​ម្តង​ទៀត បាន​៥០​ភាគ​រយ។ ថ្មី​ៗ​នេះ អ្នក​ថែទំា​អ្នក​ជំងឺ​ផ្លូវចិត្ត​បាន​រក​ឃើញ​អំណាច​នៃ​សំបុត្រ​ប្រភេទ​នេះ ពេល​ដែល​ពួក​គេ​ផ្ញើ​សារ កាត​ប៉ុស្តាល់ ឬ​ពាក្យ​ខ្លី​ៗ​ក្នុង​បណ្តាញ​សង្គម ដើម្បី​បន្ត​លើក​ទឹក​ចិត្ត​អ្នក​ជំងឺ ដែល​ធ្លាប់​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ។

ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល មាន​កណ្ឌ​គម្ពីរ​២១​កណ្ឌ ដែល​សុទ្ធ​តែ​ជា​សំបុត្រ​របស់​ពួក​សាវ័ក ដែល​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់ ដល់​អ្នក​ជឿ​នៅ​សតវត្សរ៍​ទី​១ ដែល​កំពុង​តែ​ជួប​ការ​លំបាក​ផ្សេង​ៗ។ សាវ័ក​ប៉ុល យ៉ាកុប និង​យ៉ូហាន បាន​សរសេរ​សំបុត្រ​ទាំង​នោះ ដើម្បី​ពន្យល់ អំពី​មូល​ដ្ឋាន​គ្រឹះនៃ​ជំនឿ ការ​ថ្វាយ​បង្គំ និង​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​ជម្លោះ និង​បង្កើត​ការ​រួប​រួម។

ចំណែក​ឯ​សាវ័ក​ពេត្រុស​វិញ លោក​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​អ្នក​ជឿ ដែល​កំពុង​ទទួល​រង​ការ​បៀត​បៀន ដោយ​អធិរាជនេរ៉ូ (Nero)នៃ​ចក្រ​ភព​រ៉ូម៉ាំង។  សាវ័ក​ពេត្រុស​បាន​រំឭក​ពួក​គេ អំពី​តម្លៃ​ដែល​ពួក​គេ​មាន​ក្នុង​ព្រះ ដោយ​ពន្យល់​ពួក​គេ នៅ​ក្នុង​បទគម្ពីរ ១ពេត្រុស ២:៩ ថា “អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើសរើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់។ ការ​នេះ​បាន​នាំ​ឲ្យ​ពួក​គេ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​ អំពី​បំណង​ព្រះ​ទ័យ​ ដែល​ព្រះ​ទ្រង់​មានចំពោះ​ពួក​គេ…

ខ្យល់ព្យុះនៃការភ័យខ្លាច

ក្នុង​កម្ម​វិធី​ផ្សាយ​ពាណិជ្ជ​កម្ម នៅ​លើ​កញ្ចក់​ទូរទស្សន៍ ដែល​ខ្ញុំ​បាន​មើល​កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​ឃើញ​ស្រ្តី​ម្នាក់ បាន​សួរ​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម ដែល​កំពុង​ទស្សនា​ទូរទស្សន៍។ គាត់​សួរ​ថា “លោកម៉ាក(Mark) តើ​លោក​កំពុង​ស្វែង​រក​អ្វី នៅ​លើ​កញ្ចក់​ទូរទស្សន៍?” គាត់​ក៏​បាន​ឆ្លើយ​តប ដោយ​ការ​គិត​ដិត​ដល់​ថា គាត់​កំពុង​ស្វែង​រក​ចារិក​លក្ខណៈ​របស់​គាត់ ដែល​ធ្វើការ​សម្រេច​ចិត្ត មិន​ផ្អែក​ទៅ​លើ​ការ​ភ័យ​ខ្លាច។ គាត់​ឆ្លើយ​ដូច​នេះ ដោយ​មិន​បាន​ដឹង​ថា តាម​ពិត នាង​កំពុង​តែ​សួរ​គាត់​ថា តើគាត់​ចូល​ចិត្ត​មើល​អ្វី នៅ​លើ​កញ្ចក់​ទូរទស្សន៍។

ខ្ញុំ​គិត​ថា នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់។ ខ្ញុំ​មិន​បាន​រំពឹង​ថា កម្ម​វិធី​ផ្សាយ​ពាណិជ្ជ​កម្ម​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ ​ធ្វើ​ឲ្យ​ខ្ញុំមាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​យ៉ាង​នេះ​ទេ។ តែ​ខ្ញុំ​អាច​យល់​អារម្មណ៍​របស់​លោក​ម៉ាក។ ជួន​កាល​ ខ្ញុំ​ក៏​មាន​ការ​អៀន​ខ្មាស់​ផង​ដែរ នៅ​ពេល​ដែល​ការ​ភ័យ​ខ្លាច​ដឹក​នាំ​ជីវិត​ខ្ញុំ។

ពួក​សាវ័ក​របស់​ព្រះ​យេស៊ូវ ក៏​ធ្លាប់​មាន​ការ​ភ័យ​ខ្លាច​ដ៏​ធ្ងន់​ធ្ងរ​ផង​ដែរ។ មាន​ពេល​មួយ ពួក​គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​កាឡីឡេ​(ម៉ាកុស ៤:៣៥) នោះ​កើត​មាន​ខ្យល់​ព្យុះ​ជា​ខ្លាំង ហើយ​រលក​បោក​ចូល​ក្នុង​ទូក ដល់​ម៉្លេះ​បាន​ជា​ទូក​ពេញ​ហើយ(ខ.៣៧)។ ការ​ភ័យ​ខ្លាច​ក៏​បាន​គ្រប​សង្កត់​ពួក​គេ ហើយ​ពួក​គេ​គិត​ថា ព្រះ​យេស៊ូវ​ប្រហែល​មិន​ខ្វល់​អំពី​ពួក​គេ​ទេ​ ព្រោះ​ព្រះ​អង្គ​កំពុង​ផ្ទុំ​នៅលើ​កន្សៃ​ទូក​យ៉ាង​សុខ​សាន្ត។ ពួក​គេ​ក៏​បាន​ទូល​ព្រះ​អង្គ​ថា​ “លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬ​អី?”(ខ.៣៨)។

ការ​ភ័យ​ខ្លាច ធ្វើ​ឲ្យ​ពួក​សាវ័ក​មាន​ការ​យល់​ខុស ដោយ​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​មើល​ឃើញ​ព្រះ​ទ័យ​ដ៏​ល្អ ដែល​ព្រះ​យេស៊ូវ មានចំពោះ​ពួក​គេ។ បន្ទាប់​ពី​ព្រះ​អង្គ​កំហែង​ខ្យល់ និង​បង្គាប់​ទៅ​សមុទ្រឲ្យ​ស្ងប់(ខ.៣៩) ព្រះ​អង្គ​ក៏​បាន​ប្រដៅ​ពួក​សិស្ស ដោយ​សួរ​ពួក​គេ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ដល់​ម៉្លេះ ម្តេច​ក៏​គ្មាន​សេចក្តី​ជំនឿ?”(ខ.៤០)។

ខ្យល់​ព្យុះ​ក៏​បក់​បោក​ក្នុង​ជីវិត​យើង​ផង​ដែរ តើ​មែន​ទេ?…

សៀវភៅរឿងរបស់ព្រះ

នៅ​ថ្ងៃ​ដ៏​ស្រស់​ស្រាយ ខ្ញុំ​បាន​ចេញ​ដើរ​កម្សាន្ត ហើយ​មិន​យូរ​ប៉ុន្មាន ក៏​បាន​ជួប​អ្នក​ជិត​ខាង​ម្នាក់ ដែល​ទើប​តែ​ផ្លាស់​ទី​លំ​នៅ មកក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ។ គាត់​បាន​បង្អាក់​ដំណើរ​ខ្ញុំ ហើយ​ក៏​បាន​ណែ​នាំ​ខ្លួន​ថា គាត់​ឈ្មោះ លោកុប្បត្តិ មាន​អាយុ​៦​ឆ្នាំ​កន្លះ។

ខ្ញុំក៏​បាន​តប​ថា “លោកុប្បត្តិ គឺ​ជា​ឈ្មោះដ៏​អស្ចារ្យ! ​គឺ​ជា​កណ្ឌ​គម្ពីរ​មួយ នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប”។

គាត់​ក៏​បាន​សួរ​ខ្ញុំ​ថា “ព្រះ​គម្ពីរ​ប៊ីប​ជា​អ្វី?”

ខ្ញុំក៏​បាន​ប្រាប់​គាត់​ថា ​“ព្រះ​គម្ពីរ​ប៊ីប​ជា​សៀវភៅ​រឿង​របស់​ព្រះ ដែល​និយាយ អំពី​ការ​ដែល​ព្រះ​អង្គ​បង្កើត​ពិភព​លោក និងមនុស្ស និង​អំពី​ក្តី​ស្រឡាញ់ ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង”។

ខ្ញុំ​ក៏​បាន​ញញឹម ពេល​ដែល​គាត់​ជជីក​សួរ​ថា “ហេតុអ្វី​បាន​ជា​ទ្រង់​បង្កើត​ពិភព​លោក និង​មនុស្ស​ ឡាន និង​ផ្ទះ? តើ​មាន​រូប​ថត​ខ្ញុំ ក្នុង​សៀវភៅ​របស់​ទ្រង់​ទេ?”

ព្រះ​គម្ពីរ​ប៊ីប​មិន​មាន​រូប​ថត មិត្ត​ភក្តិ​ថ្មី​ខ្ញុំ ឈ្មោះ​លោកុប្បត្តិ ឬ​រូប​ថត​យើង​រាល់​គ្នា​នោះ​ឡើយ តែ​យើង​ជា​ចំណែក​ដ៏​សំខាន់ នៅក្នុង​ព្រះ​គម្ពីរ​ប៊ីប ដែល​ជា​សៀវភៅ​រឿង​របស់​ព្រះ។ យើង​ឃើញ​ថា ក្នុង​បទ​គម្ពីរ លោកុប្បត្តិ ជំពូក១ “ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី”(ខ.២៧)។ ព្រះ​អង្គ​ក៏​បាន​ដើរ​ជា​មួយ​ពួក​គេ នៅ​ក្នុង​សួន​ច្បារ ហើយ​ក៏​បាន​ដើរ​ជា​មួយ​ពួក​គេ នៅ​ក្នុង​សួន​ច្បារ​អេដែន ហើយ​បន្ទាប់​មក​ក៏​បាន​ព្រមាន​ពួក​គេ ​អំពីគ្រោះ​ថ្នាក់ នៃ​ការ​ល្បួង ដែល​នាំ​ឲ្យ​ពួក​គេ​ចង់​ធ្វើ​ជា​ព្រះ ដោយ​ខ្លួន​ឯង​(ជំពូក៣)។ ក្រោយ​មក នៅ​ក្នុង​ព្រះ​គម្ពីរ​ ទ្រង់​ក៏​បានប្រាប់​យើង អំពី​ព្រះ​យេស៊ូវ…

ជីវិតទំាងអស់ដែលមានដង្ហើម

មាន​ពេល​មួយ លោកទី អ៊ុន(Tee Unn) មាន​ជំងឺ​ដ៏​កម្រ​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​សាច់​ដុំ​គាត់​ទាំង​អស់​ចុះ​ខ្សោយ ហើយ​គាត់​ស្ទើរ​តែ​បាត់​បង់​ជីវិត។ ពេល​នោះ គាត់​ដឹង​ថា ការ​ដែល​គាត់​នៅ​អាច​ដក​ដង្ហើម គឺ​អំណោយ​មក​ពី​ព្រះ។ អស់​រយៈ​ពេល​ជាង​១​សប្តាហ៍ ម៉ាស៊ីន​អុក​ស៊ីសែន​បាន​បញ្ចូល​ខ្យល់ ទៅ​ក្នុង​សួត​គាត់ រៀង​រាល់​ពីរ​បី​វិនាទី​ម្តង ជា​ដំណាក់​កាល​ដែល​ធ្វើ​ឲ្យ​គាត់​មាន​ការ​ឈឺ​ចុក​ចាប់​បំផុត ក្នុង​ការ​ព្យាបាល​នោះ។​

លោកទី អ៊ុន ក៏​បាន​ជា​ពី​ជំងឺ​នោះ ដោយ​ការ​អស្ចារ្យ ហើយ​សព្វ​ថ្ងៃ​នេះ គាត់​បាន​រំឭក​ខ្លួន​គាត់​ថា គាត់​មិន​ត្រូវ​រអ៊ូ​រទាំ អំពី​បញ្ហា​ប្រឈម​ក្នុង​ជីវិត​ឡើយ។ គាត់​ថា គាត់​គ្រាន់​តែ​ដក​ដង្ហើម​ឲ្យ​ជ្រៅ ហើយ​និយាយ​ថា “ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែលទូល​បង្គំ​អាច​ដក​ដង្ហើម”។

យើង​ពិត​ជា​ងាយ​នឹង​ផ្តោត​ទៅ​លើ​អ្វី ដែល​យើង​ត្រូវ​ការ ​ឬ​ចង់​បាន ហើយ​ភ្លេច​គិត​ថា ជូន​កាល ការ​តូច​បំផុត ក្នុង​ជីវិត​ អាច​ជាការ​អស្ចារ្យ​បំផុត។ ក្នុង​ការ​បើក​សម្តែង ដែល​លោក​អេសេគាល​បាន​ទទួល​ពី​ព្រះ(អេសេគាល ៣៧:១-១៤) ព្រះ​អង្គ​បានបង្ហាញ​ឲ្យ​ហោរា​រូប​នេះ​ដឹង​ថា មានតែ​ព្រះ​អង្គ​ទេ ដែល​អាច​ធ្វើ​ឲ្យ​គ្រោង​ឆ្អឹង​ដែល​រីង​ស្ងួត មាន​ជីវិត​ឡើង។ ហើយ​បន្ទាប់​ពី សន្លាក់ សាច់ និង​ស្បែក​ដុះ​នៅ​លើ​ឆ្អឹង​នោះ​ហើយ “រូប​កាយ​នោះ​មិន​ទាន់​មាន​ដង្ហើម​ទេ”(ខ.៨)។ គឺ​ទាល់​តែ​ព្រះ​ទ្រង់​ប្រទាន​ខ្យល់​ដង្ហើម​ដល់​ពួក​គេ ទើប​ពួក​គេ​អាច​មាន​ជីវិត​រស់​ឡើង​វិញ​(ខ.១០)។

ការ​បើក​សម្តែង​នេះ បាន​បក​ស្រាយ​អំ​ពី​ព្រះ​បន្ទូល​របស់​ព្រះ ដែល​បាន​សន្យា​ថា នឹង​ស្អាង​ប្រជា​ជាតិ​អ៊ីស្រាអែល ពី​ភាព​ហិនហោច​ឡើង​វិញ។ ការ​បើក​សម្តែង​នេះ​ក៏​បាន​រំឭក​ខ្ញុំ​ផង​ដែរ​ថា អ្វី​ក៏​ដោយ​ដែល​ខ្ញុំ​មាន ធំ ឬ​តូច…

ថ្វាយចេញពីការខ្វះខាត

លោក​វររេន ប៊ូហ្វេត(Warren Buffett) និង​លោក​ប៊ីល(Bill) និង​អ្នក​ស្រី មែលីនដា ហ្គេត(Melinda Gates) បាន​ធ្វើ​នូវ​រឿង​ដ៏​ល្បី​ល្បាញ​មួយ ក្នុង​ប្រវត្តិ​សាស្រ្ត ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​ធ្វើ​ការ​សន្យា​បរិច្ចាក​លុយ ចេញ​ពី​ពាក់​កណ្តាល​នៃ​ទ្រព្យ​សម្បត្តិទាំង​អស់​របស់​ពួក​គេ។ គិត​មក​ដល់​ឆ្នាំ​២០១៨ ការ​បរិច្ចាក​នេះ ប្រហែល​ជា​បាន​ឈាន​ដល់​ទឹក​ប្រាក់​សរុប​ចំនួន ៩២​ពាន់​លានដុល្លា​ហើយ។ ការ​សន្យា​បរិច្ចាក​ប្រាក់​នេះ បាន​ធ្វើ​ឲ្យ​លោក​ប៉ុល ពីហ្វ(Paul Piff ) ដែល​ជា​អ្នក​ចិត្ត​វិទ្យា បាន​ធ្វើ​ការ​សិក្សា​អំពីគំរូ​នៃ​ការ​បរិច្ចាក​ប្រាក់ ដោយ​ការ​ងឿង​ឆ្ងល់។​តាម​រយៈ ការ​ស្រាវ​ជ្រាវ ដោយ​ធ្វើ​តេស្ត គាត់​ក៏​បាន​រក​ឃើញ​ថា អ្នក​ក្រ​ ច្រើន​តែ​មាន​ចិត្ត​ចង់​បរិច្ចាក​នូវ ៤៤​ភាគ​រយ​ នៃ​ទ្រព្យ​សម្បត្តិ​ដែល​ពួក​គេ​មាន ពោល​គឺ​មាន​ចិត្ត​ចង់​បរិច្ចាក ខ្លាំង​ជាង​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តម្ភ។ អ្នក​ដែល​ស្គាល់​ទុក្ខ​លំបាក​នៃ​ភាព​ក្រីក្រ​របស់​ខ្លួន​ឯង ច្រើន​តែ​មាន​ចិត្ត​សប្បុរស​ជាង​អ្នក​ដែល​មាន​ទ្រព្យ​ច្រើន​ជាង។

ព្រះ​យេស៊ូវ​បាន​ជ្រាប​អំពី​បញ្ហា​នេះ។ ពេល​ដែល​ព្រះ​អង្គ​យាង​ចូល​ព្រះ​វិហារ​ទីក្រុង​យេរូសាឡិម ទ្រង់​ក៏​បាន​ទត​មើល​ពួក​បណ្តាជន​ថ្វាយ​ប្រាក់​ដង្វាយ ចូល​ឃ្លាំង​(ម៉ាកុស ១២:៤១)។​ ពួក​អ្នក​មាន​បាន​ទម្លាក់​លុយ​ជា​ច្រើន ចូល​ក្នុង​ហឹប​ដង្វាយ តែ​ស្រ្តីមេម៉ាយ​ក្រីក្រ បាន​ដាក់​ដង្វាយ​តែ​២​ស្លឹង ដែល​ជា​ប្រាក់​ចុង​ក្រោយ ដែល​គាត់​មាន ចូល​ទៅ​ក្នុង​ហឹប។ ខ្ញុំ​ជឿ​ថា ពេល​នោះ​ ព្រះយេស៊ូវ​កំពុង​តែ​ឈរ​ទត​មើល ដោយ​ព្រះ​ទ័យ​រីក​រាយ និង​ស្ញើច​សរសើរ​គាត់។ ភ្លាម​ៗ​នោះ ទ្រង់​ក៏​បាន​ហៅ​ពួក​សាវ័ក​ឲ្យ​មក​ជុំគ្នា ដើម្បី​បក​ស្រាយ អំពី​ទង្វើរ​ដ៏​ប្រពៃ​នេះ។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា “ស្ត្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង”(ខ.៤៣)។ ពួក​សិស្ស​ប្រហែល​ជា​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ងឿង​ឆ្ងល់ ចំពោះ​អ្វី​ដែល​ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល។…

អនុវត្តតាមសេចក្តីទាំងនេះ

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​បង្រៀន​កូន​ប្រុស​ខ្ញុំ​ធ្វើ​លំហាត់​គណិត​វិទ្យា ជា​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​នៅ​ផ្ទះ ខ្ញុំ​សង្កេត​ឃើញ​ថា គាត់​ហាក់​ដូច​ជា​មិន​សូវ​ចូល​ចិត្ត​ធ្វើ​លំហាត់ ដែល​ប្រើ​រូប​មន្ត​ដដែល​ៗ។ គាត់​ក៏​និយាយ​ថា​ “ប៉ា កូន​យល់​ហើយ!” គាត់​ចង់​ឲ្យ​ខ្ញុំបណ្តោយ​ឲ្យ​គាត់​ធ្វើ​លំហាត់​ទំាង​អស់ ដោយ​ខ្លួន​ឯង។ បន្ទាប់​មក ​ខ្ញុំ​ក៏​បាន​ពន្យល់​គាត់​ថា រូប​មន្ត គឺ​គ្រាន់​តែ​ជា​រូប​មន្ត​ប៉ុណ្ណោះ បើ​សិន​ជា​យើង​មិន​ចេះ​ប្រើ​វា នៅ​ក្នុង​ការ​អនុវត្តន៍​ជាក់​ស្តែង​ទេ​នោះ។​

ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ ផ្ញើ​ទៅ​កាន់​មិត្ត​សំឡាញ់​គាត់ នៅ​ទីក្រុង​ភីលីព គាត់​បាន​និយាយ​អំពី​ការ​អនុវត្តន៍​តាម យ៉ាង​ដូច​នេះ​ថា “​សេចក្តី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ​ចុះ”(ភីលីព ៤:៩)។ គាត់​ក៏​បាន​លើក​ឡើង អំពី​ការ​៥​យ៉ាង ដែល​មាន​ដូច​ជា : ទី១: ការ​ផ្សះ​ផ្សា  គឺ​ដូច​ដែល​គាត់​បាន​ជំរុញឲ្យ “នាង​អ៊ើរ៉ូឌា និង​នាង​ស៊ុនទីច”ផ្សះផ្សាគ្នា(ខ.២-៣)។ ទី២ : ក្តីអំណរ  គឺ​ដូច​ដែល​គាត់​បាន​បង្គាប់​អ្នក​អាន​សំបុត្រ​គាត់ ឲ្យស្វែង​រក​ក្តី​អំណរ(ខ.៤)។ ទី៣ : សេចក្តី​សម្លូត  គឺ​ដូច​ដែល​គាត់​បាន​ជំរុញ​ពួក​គេ ឲ្យ​បង្ហាញ​សេចក្តី​សម្លូត ក្នុង​ទំនាក់​ទំនង​ជា​មួយ​លោកិយ​(ខ.៥)។ ទី៤ : ការអធិស្ឋាន  គឺ​ដូច​ដែល​គាត់​បាន​ធ្វើ​ជា​គំរូ​ពួក​គេ ដោយ​ផ្ទាល់ និង​ក្នុង​ការ​សរសេរ​របស់​គាត់​(ខ.៦-៧) ហើយ​ទី​៥ : ការ​ផ្តោត​ចិត្ត  ​គឺ​ដូច​ដែល​គាត់​បាន​បង្ហាញ​ពួក​គេ ដោយ​ផ្ទាល់(ខ.៨)។ ការ​ផ្សះ​ផ្សា ក្តី​អំណរ ភាព​សម្លូត…

ព្រះអង្គបំភ្លឺជីវិតទូលបង្គំ

ជន​ជាតិ​ចិន​មាន​ពិធី​បុណ្យ​ដ៏​រ៉ូមិនទិច ក្នុង​អំឡុង​ពេល​យប់​ដែល​មាន​ដួង​ច័ន្ទ​ពេញ​វង់ នៅ​ខែ​ទី​៨ នៃ​ច័ន្ទ​គតិ។  នោះ​ជា​ពេល​ដែល​ដួង​ច័ន្ទ​មាន​សម្រស់​ស្រស់​ស្អាត​បំផុត ហើយ​គេ​ក៏​បាន​អបអរ​ដួង​ច័ន្ទ ដោយ​ញាំ​នំ​លោក​ខែ ឬ​ដើរ​លេង​ពេល​យប់ ដោយ​យួរ​ចង្កៀង​គោម តាម​ផ្លូវ។

ឆ្នាំនេះ យើង​បាន​ដើរ​យួរ​ចង្កៀង​គោម កម្សាន្ត​ជា​មួយ​អែនណា(Ana) ដែល​ជា​កូន​ប្រសារ​ខ្ញុំ ជា​ជន​ជាតិ​ឌូស៊ុន និង​កូន​ប្រុសរបស់​នាង នៅ​តូច​ៗ​នៅ​ឡើយ។(ជន​ជាតិ​ឌូស៊ុន ជា​ជន​ជាតិ​ដើម នៅ​រដ្ឋ​សាបាហ ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​ម៉ាឡេស៊ី)។ កូនប្រុសខ្ញុំ​បាន​ចង​ព្យួរ​ចង្កៀង​គោម​នឹង​ចុង​កំណាត់​ចម្រៀក​ឫស្សី។ បន្ទាប់​មក គាត់​ក៏​បាន​ដុត​ទៀន​តូច​ៗ ក្នុង​ចង្កៀង​គោម​ទាំង​នោះ រួច​យើង​ក៏​បាន​ចាប់​ផ្តើម​ដើរ​ចេញ​ទៅ។ ខណៈ​ពេល​ដែល​យើង​ដើរ​ត្រេត​ត្រត តាម​ផ្លូវ​ងងឹត ខ្ញុំ​ក៏​បាន​ញញឹម ពេល​ដែល​បាន​ឃើញ​ពន្លឺ​ភ្លើង​តូច​ៗ​នៃ​ចង្កៀង​ទាំង​នោះ បាន​បំភ្លឺ​ផ្លូវ​ដើរ​។ ភ្លាម​នោះ ខ្ញុំក៏​បាន​នឹក​ចាំ អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ១១៩:១០៥ ដែល​បាន​ចែង​ថា “ព្រះ​បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូល​បង្គំ​ផង”។

ដែល​ពន្លឺ​បណ្តេញ​ភាព​ងងឹត​ជា​យ៉ាង​ណា នោះ​ព្រះ​បន្ទូល​ព្រះ​ក៏​បំភ្លឺ​ផ្លូវ​របស់​យើង ដោយ​ជួយ​យើង​ឲ្យ​ជៀស​វាង​ក្រឡុក និង​ជង្ហុក ហើយ​ធានា​ថា យើង​នឹង​មិន​វង្វេង​ឡើយ។ ព្រះ​បន្ទូល​ព្រះ​បង្ហាញ​សេចក្តី​ពិត​របស់​ព្រះ ប្រៀន​ប្រដៅ​មនុស្ស​មាន​បាប(ខ.៨) ហើយ​នាំ​ផ្លូវ​មនុស្ស​ដែល​បន្ទាប​ខ្លួន​(ខ.៩)។ យើង​ត្រូវ​ការ​ព្រះ​បន្ទូល​ព្រះ ដើម្បី​នាំ​ផ្លូវ និង​ប្រទាន​សេចក្តី​សង្ឃឹម ពេល​ណាយើង​ជួប​ប្រទះ​នឹង​ភាព​ងងឹត នៅ​ជុំវិញ​ខ្លួន​យើង ដែល​មាន​ដូច​ជា​ទំនាក់​ទំនង​ដែល​បាក់​បែក ជម្លោះ និង​ការ​បោក​បញ្ឆោត​ជា​ដើម​។ យើង​ក៏​ត្រូវ​ការ​ព្រះ​បន្ទូល​ព្រះ ដើម្បី​ជម្នះ​ភាព​ងងឹត នៅ​ក្នុង​យើង ដែល​មាន​ដូច​ជា​អំណួត និង​ចិត្ត​ដែល​ចង់​លើក​ដំកើង​ខ្លួន​ឯង។ ចូរ​យើង​បន្ទាប​ខ្លួន…

មូលហេតុដែលត្រូវសរសេរ

នៅ​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ ១៩៤៣ អ្នកស្រី អេតធី ហ៊ីលេស៊ូម(Etty Hillesum) បាន​បោះ​កាត​ប៉ុស្តាល់​មួយ​សន្លឹក ចេញ​ពី​រថ​ភ្លើង។ នៅ​លើ​កាត​ប៉ូស្តាល់​នោះ គាត់​បាន​សរសេរ​ថា “ព្រះ​អម្ចាស់​ជា​ប៉ម​ដ៏​ខ្ពស់​របស់​ខ្ញុំ … យើង​ចាក​ចេញ​ពី​បន្ទាយ ដោយ​សម្លេងច្រៀង​សរសើរ”។ នេះ​ជា​ពាក្យ​ដែល​គាត់​បាន​សរសេរ ជា​លើក​ចុង​ក្រោយ។ នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ១៩៤៣ គេ​បាន​សម្លាប់គាត់ នៅ​ក្នុង​ជំរុំ​ប្រមូល​ផ្តុំ​អូកឈ្វីត។ ក្រោយ​មក គេ​ក៏​បាន​បក​ប្រែ និង​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក​ស្រី​ហ៊ីលេស៊ូម ដែល​គាត់​បាន​កត់​ត្រា អំពី​ជីវិត​របស់​គាត់ នៅ​ក្នុង​ជំរុំ​ប្រមូល​ផ្តុំ​នោះ។ សៀវភៅ​កំណត់​ហេតុ​ទាំង​នោះ​បាន​បង្ហាញ​ទស្សនៈដែល​គាត់​មាន ចំពោះ​ការ​គ្រប់​គ្រង​របស់​ពួក​ណាហ្ស៊ី និង​សម្រស់​នៃ​ពិភព​លោក​របស់​ព្រះ។​ គេ​បាន​បក​ប្រែ​សៀវ​ភៅកំណត់​ហេតុ​របស់​គាត់​ជា​៦៧​ភាសា ធ្វើ​ជា​អំណោយ​ដល់​អ្នក​ដែល​ចង់​អាន និង​ជឿ​ថា​ លោកិយ​នេះ​មាន​ការ​ល្អ ក៏​ដូច​ជា​ការ​អាក្រក់។​

ពេល​ដែល​សាវ័ក​យ៉ូហាន​កត់​ត្រា អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ នៅ​លើ​ផែន​ដី​នេះ គាត់​មិន​បាន​ជៀស​វាង​ការ​រៀប​រាប់​អំពី​ទុក្ខលំបាក​ដែល​ទ្រង់​បាន​ជួប​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​សរសេរ​អំពី​ការ​ល្អ ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ និង​បញ្ហា​ប្រឈមដែល​ទ្រង់​បាន​ជួប​ផង​ដែរ។ ពាក្យ​ពេចន៍​ចុង​ក្រោយ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​របស់​គាត់ បាន​បង្ហាញ​អំពី​គោល​បំណង នៃ​ការ​និពន្ធ​កណ្ឌ​គម្ពីរ​នេះ។ ព្រះ​យេស៊ូវ​បាន​ធ្វើ “​ទី​សំគាល់​ជា​ច្រើន​ទៀត នៅ​មុខ​ពួក​សិស្ស​ទ្រង់ ដែល​មិន​បាន​ចែង​ទុក​”(២០:៣០) ដោយ​លោក​យ៉ូហាន។ តែ​គាត់​ថា អ្វី​ដែល​បាន​ចែង​អំពី​ទ្រង់​នោះ គឺ​ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ជឿ​ព្រះ​អង្គ(ខ.៣១)។ កណ្ឌ​គម្ពីរ​កំណត់​ហេតុ​របស់​លោក​យ៉ូហាន បាន​បញ្ចប់ ដោយ​ពាក្យ​នៃ​ជ័យ​ជម្នះ ដែល​បាន​ចែង​ថា…

ការអធិស្ឋានទូលអង្វរ

ការ​ជួប​ជុំ​គ្នា​អធិស្ឋាន ក្នុង​ក្រុម​គ្រួសារ​មួយ បាន​បញ្ចប់ ដោយ​ការ​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល នៅ​ពេល​ព្រឹក​មួយ។ គ្រាន់​តែ​បុរសជា​ឪពុក​បាន​និយាយ​ថា “អាម៉ែន” ខេត​លីន(Kaitlyn) ដែល​ជា​ក្មេង​អាយុ​៥​ឆ្នាំ ក៏​បាន​ប្រកាស​ថា ខ្លួន​បាន​អធិស្ឋាន​ឲ្យ​ឡូហ្គិន(Logan) ព្រោះ​ឡូហ្គិន​បាន​បើក​ភ្នែក ក្នុង​អំឡុង​ពេល​អធិ​ស្ឋាន។

ខ្ញុំ​ដឹង​ច្បាស់​ថា ការ​អធិស្ឋាន​ឲ្យ​បង​ប្រុស​អាយុ​១០​ឆ្នាំ ដោយសារ​គាត់​បើក​ភ្នែក​ពេល​អធិស្ឋាន មិន​មែន​ជា​ការ​ទូល​អង្វរ​ទេ តែយ៉ាង​ហោច​ណាស់ ខេតលីន​បាន​ដឹង​ថា យើង​អាច​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​អូស្វូល ឆែមបឺរ(Oswald Chambers) ដែល​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សារៈ​សំខាន់​នៃ​ការអធិស្ឋាន​ឲ្យ​អ្នក​ដទៃ។ គាត់​មាន​ប្រសាសន៍​ថា “ការ​ទូល​អង្វរ គឺ​ជា​ការ​ដាក់​ខ្លួន​របស់​អ្នក ក្នុង​កន្លែង​របស់​ព្រះ គឺ​បាន​សេចក្តី​ថា អ្នក​មាន​ចិត្ត​គំនិត និង​ទស្សនៈ​ដែល​ស្រប​នឹង​ព្រះ​ទ័យ​ព្រះ​អង្គ”។ គឺ​ជា​ការ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ដោយ​ការ​យល់​ដឹង​ អំពី​ការ​អ្វីដែល​យើង​បាន​ដឹង អំពី​ព្រះ និង​សេចក្តី​ស្រឡាញ់ ដែល​ទ្រង់​មាន​ចំពោះ​យើង។

បទ​គម្ពីរ​ដានី​យ៉ែល ជំពូក​៩ បាន​ផ្តល់​ឲ្យ​នូវ​គំរូ​ដ៏​ប្រសើរ នៃ​ការ​អធិស្ឋាន​ទូល​អង្វរ។ ហោរា​រូប​នេះ​បាន​យល់ ​អំពី​ព្រះ​បន្ទូល​របស់ព្រះ ដែល​បាន​សន្យា​ថា ប្រជាជន​យូដា​នឹង​ត្រូវ​ជាប់​ជា​ឈ្លើយ​សឹក​របស់​ចក្រ​ភព​បាប៊ីឡូន អស់​រយៈ​ពេល​៧០​ឆ្នាំ( យេរេមា ២៥:១១-១២)។ លោក​ដានីយ៉ែល​ដឹង​ថា រយៈ​ពេល​នោះ ជិត​ដល់​ទី​បញ្ចប់​ហើយ ដូច​នេះ គាត់ក៏​បាន​អធិស្ឋាន​កាន់​តែ​ខ្លាំង​ឡើង។ ក្នុង​ការ​អធិស្ឋាន​នោះ គាត់​បាន​លើក​ឡើង អំពី​ក្រឹត្យ​វិន័យ​របស់​ព្រះ​(ដានីយ៉ែល ៩:៤-៦) បន្ទាប​ខ្លួន(ខ.៨) …

មិនជ្រៀតជ្រែកកិច្ចការអ្នកដទៃ

កាល​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ និង​កូន​ប្រុស​ខ្ញុំ​ឈ្មោះ ចូស(Josh) បាន​នាំ​គ្នា​ឡើង​ភ្នំ តាម​ផ្លូវ​មួយ។ ពេល​នោះ យើង​ក៏​បាន​ឃើញ​ដី​ហុយ​សំពោង។ យើង​ក៏​បាន​ដើរ​យឺត​ៗ​ទៅ​មុខ​ទៀត ហើយ​ក៏​បាន​ឃើញ​សត្វ​ស្កា​មួយ​ក្បាល កំពុង​កាយ​ដី​ធ្វើ​រន្ធ។ វា​បាន​មុជ​ក្បាល និង​ស្មា​វា ទៅ​ក្នុង​រន្ធ​នោះ ដោយ​ជើង​មុខ​វា​បាន​កាយ​ដី ហើយ​ជើង​ក្រោយ​បាន​ធាក់​ដី​ចេញ​មក​ក្រៅ​រន្ធ​ញាប់​ស្មេរ។ វា​កំពុង​តែជក់​នឹង​កិច្ច​ការ​របស់​វា បាន​ជា​វា​មិន​បាន​ឮ​សម្លេង​យើង​ដើរ​សោះ។

ដោយ​ទប់​ចិត្ត​មិន​បាន ខ្ញុំ​ក៏​បាន​រើស​ឈើ​វែង​មួយ​ដើម​ពី​ដី ដើម្បី​ញល់​ខ្លួន​វា​តិច​ៗ។ វា​មិន​ឈឺ​ទេ តែ​វា​បាន​លោត​ឡើង ហើយ​ក៏បាន​ស្ទុះ​មក​រក​យើង។ ខ្ញុំ និង​ចូស​ក៏​បាន​ប្រញាប់​រត់​យ៉ាង​លឿន​បំផុត ​ចម្ងាយ​ប្រហែល​១​រយ​ម៉ែត្រ ដូច​អ្នក​រត់​ប្រណំាង។

តាម​រយៈ​ការ​លេង​សើច​នេះ ខ្ញុំ​ក៏​រៀន​បាន​មេរៀន​មួយ គឺ​ថា ជួន​កាល យក​ល្អ យើង​មិន​ត្រូវ​រំខាន​ការងារ​របស់​អ្នក​ដទៃ​ឡើយ។ នេះ​ក៏​ជា​រឿង​ពិត នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ក្នុង​ព្រះ​គ្រីស្ទ​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ នៅក្រុង​ថែស្សាឡូនិច​ឲ្យ “ខំ​ប្រឹង​ឲ្យ​អស់​ពី​ចិត្ត និង​នៅ​ដោយ​ស្រគត់​ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយដៃ​ខ្លួន​ឯង​ផង​”(១ថែស្សាឡូនិច ៤:១១)។ យើង​ត្រូវ​តែ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ហើយ​ស្វែង​រក​ឱកាស​ផ្សាយ​ព្រះ​បន្ទូល ដោយ​ព្រះគុណ​ព្រះ ហើយ​ព្រះ​អង្គ​ក៏បាន​ត្រាស់​ហៅ​យើង​ឲ្យ​កែ​តម្រង់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ចិត្ត​សុភាព នៅ​ពេល​ខ្លះ។  ​តែ​ការ​រៀន​រស់នៅ ក្នុង​ជីវិត​ដែល​ស្ងប់​ស្ងាត់ ដោយ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​អ្នក​ដទៃ គឺ​ជា​រឿង​សំខាន់។ នេះ​ក៏​ជា​គំរូ​ល្អ សម្រាប់​អ្នក ដែល​មិនមែន​ជា​សមាជិក​នៃ​មហា​គ្រួសារ​របស់​ព្រះ(ខ.១២)។​ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ “ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.៩)។—David H.…