តន្រ្តីចេញពីតំបន់អនាធិបតេយ្យ
ខាតូរ៉ា ជាតំបន់អណាធិបតេយ្យតូចមួយ នៅប្រទេសប៉ារ៉ាហ្កាយ ក្នុងតំបន់អាមេរិកខាងត្បូង។ អ្នកភូមិនៅទីនោះមានជីវភាពក្រីក្រតោកយ៉ាកណាស់ ដោយពួកគេត្រូវចិញ្ចឹមជីវិតដោយដើររើសអេតចាយ នៅកន្លែងចាក់សំរាម។ ប៉ុន្តែ មានវង់តន្រ្តីមួយ បានកើតចេញមក ចេញពីស្ថានភាពដ៏ពិបាកនេះ គឺជារឿងដ៏ប្រសើរណាស់។
វីយូឡុងថ្មីមួយគ្រឿងមានតម្លៃថ្លៃជាងខ្ទមមួយខ្នង នៅក្នុងតំបន់អនាធិបតេយ្យនេះ ដូចនេះ វង់តន្រ្តីនេះក៏បានកើតមានភាពប៉ិនប្រសប់ ដោយច្នៃបង្កើតឧបករណ៍តន្រ្តី ដោយខ្លួនឯង ចេញពីអេតចាយ។ ពួកគេបានច្នែបង្កើតវីយូឡុង ពីធុងប្រេងឆា និងសម ដែលពួកគេបានកាត់ និងបត់ ដើម្បីចងភ្ជាប់នឹងខ្សែវីយូឡុង។ ពួកគេក៏បានច្នៃបង្កើតឧបករណ៍ផ្លុំសាក់សូហ្វូន ពីទុយោទឹក ដោយប្រើគំរបដប ធ្វើជារន្ធចុច។ ពួកគេក៏បានផលិតវីយូឡុងធំ សេឡូ ពីធុងស័ង្កសី ដោយប្រើប្រអប់កិននំ ធ្វើជាឧបករណ៍រឹតខ្សែ។ ទស្សនិកជនមានអារម្មណ៍រីករាយណាស់ ពេលដែលបានស្តាប់ពួកគេប្រគុំបទភ្លេងរបស់លោកម៉ូហ្សាត ដោយប្រើឧបករណ៍កែច្នៃទាំងនេះ។ វង់ភ្លេងមួយនេះ បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដើម្បីប្រគុំតន្រ្តី ដោយបានលើកស្ទួយជីវិតយុវជនក្នុងក្រុមតន្រ្តីនេះ ឲ្យមានក្តីសង្ឃឹមឡើង។
វីយូឡុងចេញពីកន្លែងចាក់សម្រាម។ តន្រ្តីចេញពីតំបន់អនាធិបតេយ្យ។ នោះជានិមិត្តរូប នៃការផ្លាស់ប្រែ ដែលព្រះទ្រង់តែងធ្វើ ក្នុងជីវិតមនុស្សជាច្រើន។ ពេលដែលហោរាអេសាយ បានទទួលការបើកសម្តែងពីព្រះ អំពីស្នាព្រះហស្តថ្មីរបស់ព្រះអង្គ គាត់ក៏បានមើលឃើញការផ្លាស់ប្តូរស្រដៀងគ្នា នៃភាពស្រស់ស្អាត ដែលបានកើតចេញពីភាពទុរគត ដែលមានដូចជា ដីដែលក្រៀមក្រោះគ្មានជីវជាតិ ប្រែក្លាយជាកន្លែងដែលមានផ្ការីកស្គុសស្គាយ(អេសាយ ៣៥:១-២) វាលរហោសា្ថនប្រែជាមានផ្លូវទឹក ហូរកាត់(ខ.៦-៧)…
ស្គាល់សម្លេងព្រះអង្គ
កាលលោកឃែន(Ken) នៅបង្រៀននៅសាលាព្រះគម្ពីរសម្រាប់កុមារ អស់រយៈពេល១ឆ្នាំ គាត់ក៏បានសម្រេចចិត្តនាំសត្វដែលមានជីវិត ចូលក្នុងសាលារៀន ដើម្បីពន្យល់រឿងក្នុងព្រះគម្ពីរ។ ពេលដែលគាត់មកដល់សាលា ដើម្បីជួយបង្រៀន គេក៏បានសុំឲ្យគាត់នាំសត្វចៀមមួយក្បាលចូលកន្លែងបង្រៀន។ គាត់ត្រូវទាញសត្វដែលមានរោមស្រម៉ូវនោះ នឹងខ្សែ ចូលក្នុងទីលានហាត់ប្រាណរបស់ព្រះវិហារ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក វាមិនសូវមានភាពស្ទាក់ស្ទើរនៅក្នុងការដើរតាមគាត់ឡើយ។ នៅចុងសប្តាហ៍ គាត់មិនចាំបាច់ត្រូវដឹកវានឹងខ្សែទៀតទេ គឺគាត់គ្រាន់តែហៅវា នោះវាក៏តាមគាត់ ដោយដឹងថា វាអាចទុកចិត្តគាត់។
ក្នុងកណ្ឌគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានប្រៀបធៀបអង្គទ្រង់ ទៅនឹងអ្នកគង្វាល ដោយមានបន្ទូលថា សត្វចៀម ដែលជាអ្នកជឿទ្រង់ នឹងដើរតាមទ្រង់ ព្រោះពួកគេស្គាល់សម្លេងទ្រង់(យ៉ូហាន ១០:៤)។ តែចៀមទ្រង់ នឹងគេចចេញពីមនុស្សចម្លែក ឬចោរ(ខ.៥)។ ដូចនេះ យើងដែលជាកូនព្រះ ត្រូវស្គាល់សម្លេងរបស់ព្រះដែលជាអ្នកគង្វាល តាមរយៈការប្រកបទាក់ទងជាមួយព្រះអង្គ។ ហើយខណៈពេលដែលយើងស្គាល់សម្លេងព្រះអង្គហើយ នោះយើងស្គាល់ចារិកលក្ខណៈរបស់ព្រះអង្គ ហើយរៀនទុកចិត្តព្រះអង្គ។
ពេលណាយើងស្គាល់ និងស្រឡាញ់ព្រះកាន់តែខ្លាំង នោះយើងនឹងស្គាល់សម្លេងព្រះអង្គ ហើយអាចគេចចេញពី “ចោរដែលមកលួច សម្លាប់ និងបំផ្លាញ”(ខ.១០) គឺគេចចេញពីអ្នកដែលព្យាយាមបោកបញ្ឆោត និងនាំយើងចេញឆ្ងាយពីព្រះអង្គ។ យើងអាចទុកចិត្តថា សម្លេងរបស់ព្រះដែលជាអ្នកគង្វាលរបស់យើង នឹងនាំយើងទៅរកកន្លែងដែលមានសុវត្ថិភាព គឺផ្ទុយស្រឡះពីពួកគ្រូបង្រៀនខុសឆ្គងទាំងនោះ។—Julie Schwab
ការអ្វីដែលធំជាងខ្លួនយើង
អ្នកស្ម័គ្រចិត្តជាង២០០នាក់ បានជួយរើឥវ៉ាន់ពីបណ្ណាគារតុលា នៅទីក្រុងសោតថែមតុន ប្រទេសអង់គ្លេស ទៅកាន់អស័យដ្ឋានថ្មី ស្ថិតនៅតាមបណ្តោយផ្លូវដដែល។ អ្នកស្ម័គ្រចិត្តទាំងនោះ ក៏បានឈរបន្តគ្នា ជាជួរ នៅលើផ្លូវសម្រាប់មនុស្សថ្មើរជើង ហើយក៏បានហុចសៀវភៅបន្តគ្នា ពីអាស័យដ្ឋានចាស់ ទៅកាន់អាស័យដ្ឋានថ្មី។ ពេលដែលបុគ្គលិកបណ្ណាគាម្នាក់ បានឃើញអ្នកស្ម័គ្រចិត្តទាំងនោះ ធ្វើការយ៉ាងសកម្មដូចនេះ គាត់ក៏បាននិយាយថា គាត់មានការប៉ះពាល់ចិត្តណាស់ ដែលបានឃើញមនុស្សជាច្រើនមកជួយយកអសារ ដោយពួកគេចង់រួមចំណែក នៅក្នុងការអ្វីដែលធំជាងខ្លួនពួកគេ។
យើងក៏អាចមានចំណែក នៅក្នុងការអ្វី ដែលធំជាងខ្លួនយើងផងដែរ។ព្រះទ្រង់ប្រើយើង ឲ្យឈោងចាប់ពិភពលោក ដោយព្រះរាជសារនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ដោយសារមាននរណាម្នាក់បានផ្សាយព្រះរាជសារនោះមកយើង នោះយើងអាចផ្សព្វផ្សាយព្រះរាជសារនោះបន្តទៅអ្នកដទៃទៀត។ សាវ័កប៉ុលបានប្រៀបធៀបការនេះ ទៅនឹងការធ្វើស្រែ។ ក្នុងចំណោមយើង មានអ្នកខ្លះដាំ ហើយអ្នកខ្លះទៀតស្រោចទឹក។ យើងជាអ្នកធ្វើការជាមួយព្រះ(១កូរិនថូស ៣:៩)។
ការងារនីមួយៗ ដែលយើងធ្វើបម្រើព្រះ សុទ្ធតែសំខាន់ តែយើងត្រូវធ្វើ ដោយអំណាចរបស់ព្រះវិញ្ញាណរបស់ព្រះអង្គ។ ដោយអំណាចនៃព្រះវិញ្ញាណព្រះអង្គ នោះព្រះទ្រង់ជួយឲ្យរាស្រ្តព្រះអង្គ ចម្រើនឡើងខាងវិញ្ញាណ ពេលដែលពួកគេដឹងថា ព្រះអង្គស្រឡាញ់ពួកគេ ហើយចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យយាងមកសុគត ជំនួសពួកគេ ដើម្បីឲ្យពួកគេរួចពីបាប(យ៉ូហាន ៣:១៦)។
ព្រះទ្រង់ធ្វើការងារទ្រង់ នៅលើផែនដី តាមរយៈ “អ្នកស្ម័គ្រចិត្ត” ដូចអ្នក និងខ្ញុំ។ ទោះយើងជាផ្នែកមួយនៃសហគមន៍ដែលធំជាងការរួមចំណែករបស់យើង ក៏យើងនៅតែអាចជួយឲ្យសហគមន៍នោះចម្រើនឡើង ដោយធ្វើការជាមួយគ្នា ដើម្បីចែករំលែកក្តីស្រឡាញ់របស់ព្រះអង្គ…
មូលហេតុដែលត្រូវសម្រាក
បើអ្នកចង់រស់នៅ ឲ្យបានយូរ ចូរសម្រាកលំហែរកាយ។ បន្ទាប់ពីការសិក្សាអស់រយៈពេល៤០ឆ្នាំ មកលើពួកនាយកប្រតិបត្តិភេទប្រុស ក្នុងវ័យកណ្តាល ដែលសុទ្ធតែមានហានិភ័យ នៅក្នុងការកើតជំងឺបេះដូង អ្នកស្រាវជ្រាវ នៅទីក្រុងហេស៊ីនគី ប្រទេសហ្វាំងឡង់ ក៏បានបន្តការសិក្សា មកលើអ្នកចូលរួមទាំងនោះទៀត។ អ្នកវិទ្យាសាស្ត្រទាំងនោះក៏បានរកឃើញ អ្វីមួយ ដែលពួកគេមិនបានរកឃើញ ក្នុងការសិក្សាពីដំបូង។ គឺពួកគេរកឃើញថា អត្រានៃការស្លាប់ មានកំរិតទាបជាង ក្នុងចំណោមអ្នកដែលបានចំណាយពេលសម្រាកលំហែរកាយ។
ការងារជាផ្នែកដ៏ចាំបាច់នៃជីវិត ដែលព្រះទ្រង់បានប្រទានឲ្យមនុស្សជាតិ តាំងពីមុនពេលដែលទំនាក់ទំនងជាមួយទ្រង់ បានប្រេះបែក ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក៣។ ក្នុងកណ្ឌគម្ពីរសាស្តា ស្តេចសាឡូម៉ូនបានចែង អំពីភាពគ្មានន័យ នៃការងាររបស់អ្នកដែលមិនបានធ្វើការថ្វាយព្រះកិត្តិនាមដល់ព្រះ ដោយទ្រង់ទទួលស្គាល់ថា ពួកគេបានប្រឹងប្រែង ដោយការនឿយហត់ និងទុក្ខព្រួយ(សាស្តា ២:២២-២៣)។ ទ្រង់មានបន្ទូលថា សូម្បីតែនៅពេលដែលពួកគេមិនធ្វើការ គំនិតរបស់ពួកគេមិនបានសម្រាកទេ ព្រោះពួកគេនៅតែគិត អំពីការអ្វីដែលចាំបាច់ត្រូវធ្វើ(ខ.២៣)។
ពេលខ្លះ យើងក៏មានអារម្មណ៍ថា យើងហាក់ដូចជាកំពុងតែដេញតាមខ្យល់(ខ.១៧) ហើយក៏មានចិត្តនឿយណាយ ចំពោះអសមត្ថភាពរបស់យើង នៅក្នុង “ការបញ្ចប់” កិច្ចការ ។ តែពេលណាយើងនឹកចាំថា ព្រះទ្រង់ជាផ្នែកមួយនៃការងាររបស់យើង ហើយមានគោលបំណង ដែលស្របនឹងព្រះទ័យព្រះអង្គ នោះយើងអាចធ្វើការ និងចំណាយពេលសម្រាក។ យើងអាចទុកចិត្តថា ព្រះអង្គនឹងផ្គត់ផ្គង់យើង ដ្បិតព្រះអង្គជាអ្នកប្រទានអ្វីៗគ្រប់យ៉ាង។ ស្តេចសាឡ៉ូម៉ូនបានទទួលស្គាល់ថា…
អ្វីៗដែលអ្នកត្រូវការ
នៅក្នុងការជួបជុំគ្រួសារ កាលពីពេលកន្លងមក ខ្ញុំបានអង្គុយនៅតុអាហារ ហើយមើលទៅភាពច្របូកច្របល់ដ៏រីករាយ នៅជុំវិញខ្លួនខ្ញុំ។ ម្តាយមីង ពូ ក្មួយប្រុសស្រី និងបងប្អូនជីដូនមួយរបស់ខ្ញុំ កំពុងតែញាំអាហារ និងជួបជុំគ្នាយ៉ាងរីករាយ។ ខ្ញុំក៏មានអំណរផងដែរ។ ពេលនោះ ខ្ញុំស្រាប់តែនឹកឃើញថា នៅទីនោះ មានតែខ្ញុំទេ ដែលជាស្រ្តីគ្មានកូន និងគ្មានគ្រួសារផ្ទាល់ខ្លួន។
ស្រ្តីនៅលីវជាច្រើន មានបទពិសោធន៍ស្រដៀងនេះផងដែរ។ ក្នុងវប្បធម៌របស់ខ្ញុំ ដែលជាជនជាតិអាស៊ី យើងឲ្យតម្លៃមកលើមង្គលការ និងការមានកូន ដូចនេះ ការមិនមានគ្រួសារផ្ទាល់ខ្លួន អាចនាំឲ្យមានអារម្មណ៍ថា មិនពេញលក្ខណៈ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែខ្វះចំណុចស្នូលមួយ ដែលជាអត្តសញ្ញាណរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំមានភាពពេញលេញ។
ហេតុនេះហើយ សេចក្តីពិត ដែលចែងថា ព្រះទ្រង់ជា “ទីពឹងនៃចិត្តខ្ញុំ” បានកម្សាន្តចិត្តខ្ញុំណាស់(ទំនុកដំកើង ៧៣:២៦)។ ពេលដែលព្រះទ្រង់បែកចែកទឹកដីឲ្យពូជអំបូរទាំងឡាយ របស់សាសន៍អ៊ីស្រាអែល ពូជអំបូរលេវី ដែលជាពូជសង្ឃ មិនបានទទួលចំណែកនឹងគេឡើយ។ ផ្ទុយទៅវិញ ព្រះទ្រង់បានសន្យាថា ព្រះអង្គជាទីពឹងនៃចិត្ត ហើយជាចំណែកមរដកនៃពួកគេ ជារៀងរហូត(ចោទិយកថា ១០:៩)។ ពួកគេអាចរកឃើញភាពស្កប់ចិត្តដ៏ពេញលេញ ក្នុងព្រះអង្គ ហើយទុកចិត្តថា ព្រះអង្គនឹងបំពេញតម្រូវការគ្រប់យ៉ាងរបស់ពួកគេ។
អ្នកខ្លះមានអារម្មណ៍ថា ខ្វះអ្វីមួយ ដែលមិនទាក់ទងនឹងគ្រួសារនោះឡើយ។ យើងប្រហែលជាកំពុងតែស្រេកឃ្លាន ចង់បានការងារដែលល្អជាងមុន ឬរៀនឲ្យបានខ្ពស់ជាងមុន។…
ព្រះទ្រង់កំពុងធ្វើការ
ខណៈពេលដែលកូនស្រី អាយុ១០ឆ្នាំ របស់លោក ប៊ីល ហាលេយ(Bill Haley) កំពុងតែឈរក្រោមដំណក់ទឹកភ្លៀង ជាមួយអ្នកជឿព្រះយេស៊ូវ ដែលមានជាតិសាសន៍ចម្រុះ នាងក៏បាននិយាយខ្សិបៗថា “ព្រះកំពុងតែព្រះកន្សែងហើយ”។ កាលនោះ ពួកគេបានមកជ្រលងភ្នំសេណានដូអា នៃរដ្ឋវើជីនា ដើម្បីស្វែងរកបំណងព្រះទ័យព្រះ និងស្វែងយល់អំពីកេរដំណែល នៃជម្លោះជាតិសាសន៍ ក្នុងសហរដ្ឋអាមេរិក។ ខណៈពេលដែលពួកគេកំពុងតែឈរ នៅក្នុងកន្លែង ដែលគេបានបញ្ចុះសពរបស់ពួកទាសករ ពួកគេក៏បានកាន់ដៃគ្នាអធិស្ឋាន។ ភ្លាមៗនោះ ខ្យល់ក៏ចាប់ផ្តើមបក់មក ហើយភ្លៀងក៏បានធ្លាក់។ ខណៈពេលដែលអ្នកដឹកនាំបានអធិស្ឋានសូមការប្រោសឲ្យជា សម្រាប់ជម្លោះជាតិសាសន៍ ភ្លៀងក៏បានធ្លាក់ចុះមកកាន់តែខ្លាំង។ អ្នកដែលឈរនៅទីនោះ ក៏បានជឿថា ព្រះកំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីនាំការផ្សះផ្សារ និងការអត់ឱនទោសឲ្យគ្នាទៅវិញទៅមក។
កាលនៅកាល់វ៉ារី ព្រះទ្រង់ក៏កំពុងធ្វើការរបស់ទ្រង់ផងដែរ។ បន្ទាប់ពីព្រះយេស៊ូវបានផុតដង្ហើម នៅលើឈើឆ្កាង “ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា អស់ទាំងផ្នូរខ្មោចក៏របើកឡើង”(ម៉ាថាយ ២៧:៥១-៥២)។ អ្នកខ្លះបានបដិសេធថា ព្រះយេស៊ូវមិនមែនជាព្រះទេ តែមេទ័ពម្នាក់ ដែលគេបានចាត់តាំងឲ្យយាម នៅកន្លែងនោះ បានធ្វើការសន្និដ្ឋានខុសពីគេ។ “ឯមេទ័ព និងពួកអ្នកដែលចាំយាមព្រះយេស៊ូវជាមួយគ្នា កាលបានឃើញកក្រើកដី និងការទាំងប៉ុន្មាន ដែលកើតមកដូច្នោះ នោះក៏ភ័យញ័រជាខ្លាំង គាត់និយាយថា នេះពិតជាព្រះរាជបុត្រានៃព្រះមែន”(ខ.៥៤)។
នៅក្នុងការសុគតរបស់ព្រះយេស៊ូវ ព្រះទ្រង់កំពុងតែធ្វើការរបស់ទ្រង់ ដើម្បីប្រទានការអត់ទោសបាប សម្រាប់អស់អ្នកដែលជឿព្រះអង្គ។ “ព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ…
ការកែតម្រង់ដោយក្តីស្រឡាញ់
អស់រយៈពេលជាង៥០ឆ្នាំកន្លងមកនេះ ឪពុកខ្ញុំបានខិតខំធ្វើការឲ្យបានល្អប្រសើរ ក្នុងផ្នែកកែសម្រួលអត្ថបទ។ គាត់មានចិត្តឆេះឆួល មិនគ្រាន់តែនៅក្នុងការស្វែងរកកំហុសក្នុងការសរសេរប៉ុណ្ណោះទេ តែក៏ចង់ឲ្យអត្ថបទដែលគាត់កែសម្រួល មានភាពច្បាស់លាស់ សមហេតុផល មានភាពស៊ីសង្វាក់គ្នា និងមានវេយ្យករណ៍ត្រឹមត្រូវ។ គាត់បានប្រើប៊ិចពណ៌បៃតង ក្នុងការកែសម្រួល ជាជាងប្រើប៊ិចពណ៌ក្រហម។ គាត់យល់ឃើញថា ប៊ិចពណ៌បៃតង “មានភាពរួសរាយជាង” ខណៈពេលដែលអ្នកនិពន្ធដែលមានបទពិសោធន៍តិច ឬមិនសូវមានទំនុកចិត្ត ប្រហែលមិនចូលចិត្តប៊ិចពណ៌ក្រហម។ គោលបំណងរបស់គាត់ គឺដើម្បីចង្អុលបង្ហាញគេដោយសុភាព ឲ្យជ្រើសរើសផ្លូវល្អជាង។
ពេលដែលព្រះយេស៊ូវកែតម្រង់មនុស្ស ព្រះអង្គកែតម្រង់ ដោយក្តីស្រឡាញ់។ ក្នុងកាលៈទេសៈខ្លះ គឺដូចកាលដែលព្រះអង្គប្រឈមមុខដាក់ភាពមានពុតរបស់ពួកអាចារ្យផារិស៊ី(ម៉ាថាយ ២៣) ព្រះអង្គបានស្តីបន្ទោសពួកគេ ដោយពាក្យធ្ងន់ៗ តែក៏ដើម្បីជាប្រយោជន៍របស់ពួកគេផងដែរ។ តែក្នុងករណីរបស់មិត្តសំឡាញ់ទ្រង់ គឺនាងម៉ាថា ការកែតម្រង់ដ៏សុភាព គឺជាអ្វីដែលនាងត្រូវការ(លូកា ១០:៣៨-៤២)។ ពួកផារិស៊ីមិនបានឆ្លើយតប ដោយវិជ្ជមាន ចំពោះការស្តីបន្ទោសរបស់ព្រះអង្គនោះឡើយ ខណៈពេលដែលនាងម៉ាថា នៅតែជាមិត្តសំឡាញ់របស់ព្រះអង្គ(យ៉ូហាន ១១:៥)។
ការកែតម្រង់អាចធ្វើឲ្យយើងមានអារម្មណ៍មិនល្អ ហើយមនុស្សតិចណាស់ ដែលចូលចិត្តការស្តីបន្ទោស។ ជួនកាល ដោយសារអំណួតរបស់យើង នោះយើងពិបាកនឹងទទួលការកែតម្រង់ ដោយការដឹងគុណ។ កណ្ឌគម្ពីរសុភាសិត បានចែងអំពីប្រាជ្ញា និងបានបង្ហាញថា “ការស្តាប់តាមការកែតម្រង់” គឺជាសញ្ញាបង្ហាញ អំពីប្រាជ្ញា និងការយល់ដឹង(១៥:៣១-៣២)។
ការកែតម្រង់របស់ព្រះ ដោយក្តីស្រឡាញ់ ជួយយើងឲ្យផ្លាស់ប្តូរទិសដៅរបស់យើង ហើយដើរតាមព្រះអង្គកាន់តែស្និទ្ធស្នាល។…
កន្សែងបង់កពណ៌ស្វាយ
ខណៈពេលដែលខ្ញុំកំពុងមើលថែជំងឺម្តាយរបស់ខ្ញុំ នៅមជ្ឈមណ្ឌលជំងឺមហារីក ដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ ពីផ្ទះខ្ញុំ ខ្ញុំបានសុំឲ្យគេអធិស្ឋានឲ្យពួកយើង។ ប៉ុន្មានខែក្រោយមក ភាពឯកោ និងការនៅដាច់ឆ្ងាយពីគេ បានធ្វើឲ្យខ្ញុំអន់ថយកម្លាំងជាលំដាប់។ តើធ្វើដូចម្តេចឲ្យខ្ញុំអាចមើលថែម្តាយខ្ញុំបាន បើខ្ញុំចុះចាញ់នឹងភាពខ្សោះអស់កម្លាំងផ្នែករូបកាយ ផ្លូវចិត្ត និងអារម្មណ៍?
ថ្ងៃមួយ មិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះយ៉ូឌី(Jodi) បានផ្ញើរអំណោយដែលខ្ញុំមិននឹកស្មានដល់ ដើម្បីបង្ហាញការយកចិត្តទុកដាក់។យ៉ូឌីបានចាក់កន្សែងបង់កពណ៌ស្វាយមួយ ឲ្យខ្ញុំ ដើម្បីរំឭកខ្ញុំថា មានមនុស្សជាច្រើនកំពុងអធិស្ឋានឲ្យខ្ញុំ។ ពេលណា ខ្ញុំយកកន្សែងនោះមកបង់ក ខ្ញុំមានអារម្មណ៍ថា ព្រះទ្រង់កំពុងតែឱបខ្ញុំ តាមរយៈការអធិស្ឋានរបស់រាស្រ្តរបស់ព្រះអង្គ។ ប៉ុន្មានឆ្នាំក្រោយមក ព្រះអង្គនៅតែបន្តប្រើកន្សែងបង់កពណ៌ស្វាយនោះ ដើម្បីកម្សានចិត្តខ្ញុំ និងជួយឲ្យខ្ញុំមានការប្តេជ្ញាចិត្តកាន់តែរឹងមាំ។
សាវ័កប៉ុលបាននិយាយបញ្ជាក់ អំពីសារៈសំខាន់នៃអំណាចការអធិស្ឋានឲ្យអ្នកដទៃ ដែលនាំឲ្យវិញ្ញាណមានភាពស្រស់ថ្លាឡើង។ តាមរយៈការស្នើសុំដ៏ឆេះឆួលនូវការគាំទ្រ និងលើកទឹកចិត្ត ដោយការអធិស្ឋានពីអ្នកដទៃ ក្នុងអំឡុងពេលនៃដំណើរបេសកកម្មរបស់គាត់ គាត់ក៏បានពិពណ៌នាថា គ្រីស្ទបរិស័ទដែលអធិស្ឋានឲ្យអ្នកដទៃ គឺជាដៃគូរក្នុងការងារបម្រើព្រះ(រ៉ូម ១៥:៣០)។ គាត់បានសំណូមពរអធិស្ឋាន អំពីរឿងដ៏ជាក់លាក់ ហើយក៏បានបង្ហាញថា គាត់មានការពឹងផ្អែកទៅលើជំនួយរបស់បងប្អូនរួមជំនឿ ហើយក៏បានទុកចិត្តថា ព្រះទ្រង់ឆ្លើយតបការអធិស្ឋានរបស់គាត់ ដោយអំណាចចេស្តាទ្រង់(ខ.៣១-៣៣)។
យើងរាល់គ្នាសុទ្ធតែបានឆ្លងកាត់ពេលដ៏ឯកោ។ ប៉ុន្តែ សាវ័កប៉ុលបានបង្ហាញយើង អំពីរបៀបសំណូមពរអធិស្ឋាន និងអធិស្ឋានឲ្យអ្នកដទៃ។ ពេលណាការអធិស្ឋានទូលអង្វរនៃរាស្រ្តរបស់ព្រះ បានហ៊ុមព័ទ្ធយើង នោះយើងអាចពិសោធន៍នឹងកម្លាំង និងការកម្សាន្តចិត្តមកពីព្រះ ទោះជីវិតយើងស្ថិតក្នុងសភាពបែបណាក៏ដោយ។—Xochitl Dixon
តូចតែខ្លាំង
នៅពេលយប់ជ្រៅ នៅវាលរហោស្ថាន សូណូរ៉ាន ដ៏ក្រៀមក្រោះ នៅតំបន់អាមេរិកខាងជើង គេអាចស្តាប់ឮសម្រែកសត្វ ដែលាន់ឮដូចគេផ្លុំកញ្ចែ។ ប៉ុន្តែ អ្នកប្រហែលមិនបានដឹងថា សម្លេងនោះចេញមកពីប្រភពណាទេ។ តាមពិត វាជាសម្លេងលូរបស់សត្វកណ្តុរប្រមេះ ដែលគេបានដាក់រហ័សនាមឲ្យថា កណ្តុះប្រមេះកណ្តូប។ វាលូដាក់លោកខែ ដើម្បីប្រកាសឲ្យគេដឹងថា តំបន់នោះជាតំបន់របស់វា។
សត្វកកេរដ៏ចម្លែកនេះក៏ជាសត្វដែលស៊ីសាច់ជាអាហារផងដែរ។ តាមពិត វាក៏តាមប្រម៉ាញ់សត្វមួយចំនួនតូច ដែលសត្វដទៃទៀតមិនហ៊ាននៅក្បែរ ដែលមានដូចជាសត្វខ្យាដំរីជាដើម។ តែព្រះទ្រង់បានប្រទានឲ្យសត្វកណ្តុរប្រមេះមានសមត្ថភាព សម្រាប់ការប្រយុទ្ធជាមួយសត្វសាហាវប្រភេទនេះ។ វាមិនគ្រាន់តែមានភាពស៊ាំនឹងជាតិពិសរបស់សត្វខ្យាដំរីប៉ុណ្ណោះទេ តែថែមទាំងអាចកែប្រែជាតិពិស ឲ្យក្លាយជាថ្នាំបំបាត់ការឈឺចាប់ទៀតផង។
មានមេរៀនលើកទឹកចិត្តជាច្រើនដែលយើងអាចរៀនបាន ពីសត្វកណ្តុរតូចល្អិតដ៏មោះមុតនេះ ដែលព្រះទ្រង់បានបង្កើតមក ឲ្យអាចរស់ និងថែមទាំងចម្រើនឡើង ក្នុងបរិស្ថានដ៏ក្រៀមក្រោះ។ សាវ័កប៉ុលបានពន្យល់ ក្នុងបទគម្ពីរអេភេសូរ ២:១០ ថា ព្រះទ្រង់ក៏បានរចនារាស្រ្តរបស់ទ្រង់មក ដោយភាពប៉ិនប្រសប់ដ៏អស្ចារ្យដូចនេះផងដែរ ដើម្បីឲ្យពួកគេអាចរស់នៅ ក្នុងលោកិយដែលមានពេញដោយអំពើបាប និងទុក្ខលំបាក។ យើងម្នាក់ៗជាស្នាដៃដែលទ្រង់បានបង្កើត ក្នុងព្រះគ្រីស្ទ ដែលត្រូវបានបំពាក់នូវសមត្ថភាពពិសេស ដើម្បីរួមចំណែកនៅក្នុងនគររបស់ព្រះអង្គ។ ទោះព្រះទ្រង់បានប្រទានអ្នក នូវអំណោយទានអ្វីក៏ដោយ អ្នកមានការជាច្រើន ដែលត្រូវធ្វើថ្វាយទ្រង់។ ខណៈពេលដែលអ្នកបានដឹងច្បាស់ថា ព្រះទ្រង់បានកែប្រែជីវិតអ្នកឲ្យក្លាយជាមនុស្សថ្មីហើយ នោះអ្នកត្រូវរស់នៅ ជាស្មរបន្ទាល់ដ៏រស់ ដែលនាំឲ្យគេស្គាល់ក្តីសង្ឃឹម និងក្តីអំណរនៃជីវិត ក្នុងព្រះអង្គ។
ដូចនេះ ទោះអ្នកជួបបញ្ហាលំបាកយ៉ាងណាក៏ដោយ ក្នុងជីវិត…
ព្រះយេស៊ូវគង់នៅក្នុងខ្ញុំ!
ក្នុងវគ្គមួយ នៃការប្រកួតភាពប៉ិនប្រសប់ នៅសហរដ្ឋអាមេរិក ឬ America’s Got Talent ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ បានបន្លឺសម្លេងច្រៀង ដោយសំនៀងដ៏ពិរោះយ៉ាងខ្លាំង បានជាចៅក្រមម្នាក់បានប្រៀបធៀបគាត់ ទៅនឹងក្មេងម្នាក់ទៀត ដែលជាអ្នកចម្រៀង និងអ្នករាំដ៏ល្បីល្បាញ នៅទសវត្សរ៍ឆ្នាំ១៩៣០។ គាត់ក៏បាននិយាយថា គាត់គិតថា ក្មេងស្រីឈ្មោះ សឺលី ធែមភល(Shirley Temple) កំពុងតែរស់នៅក្នុងនាង។ នាងក៏បានផ្តល់ឲ្យនូវការឆ្លើយតប ដ៏គួរឲ្យភ្ញាក់ផ្អើលថា “សឺលី ធែមភល មិនរស់នៅក្នុងខ្ញុំទេ។ គឺព្រះយេស៊ូវទេតើ ដែលគង់នៅក្នុងខ្ញុំ!”
ខ្ញុំមានការភ្ញាក់ផ្អើល ចំពោះក្មេងស្រីនេះ ដែលបានដឹងច្បាស់ថា ក្តីអំណររបស់នាង មានប្រភពមកពីព្រះយេស៊ូវ ដែលគង់នៅក្នុងនាង។ ព្រះគម្ពីរប៊ីបបានធានាដល់យើងថា តាមពិត អស់អ្នកដែលទុកចិត្តព្រះអង្គ នឹងមិនគ្រាន់តែទទួលបានជីវិតអស់កល្ប តាមព្រះបន្ទូលសន្យាប៉ុណ្ណោះឡើយ តែក៏ទទួលបាននូវព្រះវត្តមានព្រះយេស៊ូវ គង់នៅក្នុងពួកគេ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដោយព្រះអង្គគង់នៅក្នុងចិត្តយើង(កូល៉ុស ១:២៧ និង អេភេសូរ ៣:១៧)។
ដោយសារព្រះយេស៊ូវ មានព្រះវត្តមានក្នុងចិត្តយើង នោះយើងមានហេតុផលរាប់មិនអស់ ដែលត្រូវអរព្រះគុណព្រះអង្គ(កូល៉ុស ២:៦-៧)។ ព្រះអង្គប្រទានយើងនូវសមត្ថភាព ដើម្បីរស់នៅ ដោយមានគោលបំណង និងកម្លាំង(១:២៨-២៩)។ ព្រះអង្គបង្កើតឲ្យមានក្តីអំណរ ក្នុងចិត្តយើង គ្រប់កាលៈទេសៈទាំងអស់ គឺទាំងក្នុងពេលរីករាយ ក៏ដូចជាពេលលំបាក(ភីលីព…