លើកទឹកចិត្តដោយនៅក្បែរ
មានពេលមួយ អ្នកស្រីជែន(Jen) ដែលជាបុគ្គលិកធ្វើការនៅសួនកម្សាន្ត បានឃើញរ៉ាព(Ralph) ដួលនៅលើដី ដោយទឹកភ្នែករហាម នាងក៏បានប្រញាប់ទៅជួយគាត់។ រ៉ាពជាក្មេងប្រុស ដែលមានជម្ងឺអូទីហ្សិម កំពុងយំខ្សិកខ្សួល ព្រោះទោងវិលដែលគាត់បានរង់ចាំវេណពេញមួយថ្ងៃ បានខូចហើយ។ នាងមិនបានប្រញាប់លើកគាត់ឲ្យក្រោកឡើង ឬនិយាយលួងគាត់ឲ្យមានអារម្មណ៍ល្អឡើងវិញនោះទេ ផ្ទុយទៅវិញ នាងបានអង្គុយនៅលើដីជាមួយរ៉ាព ដោយស្វែងយល់អំពីអារម្មណ៍របស់គាត់ ហើយមិនរំខានគាត់យំ។
សកម្មភាពរបស់អ្នកស្រីចេន គឺជាគំរូដ៏ល្អ ដែលបានបង្ហាញយើង អំពីរបៀបដែលយើងអាចកម្សាន្តចិត្ត អ្នកដែលកំពុងតែសោកសង្រេង ឬរងទុក្ខវេទនា។ ព្រះគម្ពីរបានចែង អំពីទុក្ខសោកដ៏ធ្ងន់ធ្ងររបស់លោកយ៉ូប បន្ទាប់ពីគាត់បានបាត់បង់ផ្ទះសម្បែង ហ្វូងសត្វ មានជម្ងឺ ហើយកូនរបស់គាត់ទំាង១០នាក់ បានស្លាប់ជាបន្តបន្ទាប់។ ពេលដែលមិត្តសំឡាញ់របស់លោកយ៉ូបបានដឹងថា គាត់កំពុងតែមានការឈឺចាប់ ពួកគេក៏បានចាកចេញពីផ្ទះ ដើម្បីមកកម្សាន្តចិត្តគាត់(យ៉ូប ២:១១)។ លោកយ៉ូបក៏បានអង្គុយសោកសង្រេង នៅលើដី។ ពេលដែលមិត្តសំឡាញ់ទាំងនោះមកដល់ ពួកគេក៏បានអង្គុយកំដរគាត់ អស់៧ថ្ងៃ ដោយមិននិយាយអ្វីសោះ ដោយយល់អំពីជម្រៅនៃការឈឺចាប់របស់គាត់។
នៅក្នុងភាពជាមនុស្ស មិត្តសំឡាញ់របស់លោកយ៉ូបក៏បានលើកទឹកចិត្តគាត់ បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់អស់រយៈពេល៧ថ្ងៃ ដែលជាអំណោយដ៏មានតម្លៃ ដោយការអង្គុយកំដរ និងមិននិយាយអ្វីសោះ។ យើងប្រហែលមិនយល់អំពីការសោកសង្រេងរបស់នរណាម្នាក់ឡើយ តែយើងអាចបង្ហាញក្តីស្រឡាញ់ដល់ពួកគេ ដោយវត្តមានរបស់យើង នៅកំដរពួកគេ ពេលដែលពួកគេសោកសង្រេង។—Kirsten Holmberg
ដើម្បីបង្កើតផលផ្លែបានល្អ
អ្នកស្រីរេបេកា លេម៉ូស-អូតេរ៉ូ(Rebecca Lemos-Otero) ដែលជាស្ថាបនិក នៃកម្មវិធីស៊ីធី ប្លូសិម បានឲ្យយោបល់ថា “យើងគួរតែអនុញ្ញាតឲ្យក្មេងៗបោះគ្រាប់ពូជ នៅកន្លែងណាដែលពួកគេចង់បោះ នៅក្នុងច្បារដំណាំ ហើយយើងចាំមើល តើនឹងមានអ្វីដុះចេញមក”។ នេះមិនមែនជាគំរូ នៃការដាំដំណាំ ដោយប្រុងប្រយ័ត្ននោះទេ តែវាបានឆ្លុះបញ្ចាំងអំពីការពិតដែលថា គ្រាប់ពូជនីមួយៗ មានសក្តានុពល នៅក្នុងការលូតលាស់មានជីវិត។ ចាប់តាំងពីឆ្នាំ២០០៤ កម្មវិធីស៊ីធី ប្លូសិម បានបង្កើតច្បារដំណាំជាច្រើន សម្រាប់សាលារៀន និងតំបន់ដែលប្រជាជនប្រាក់ចំណូលតិចរស់នៅ។ ក្មេងៗនៅទីនោះបានសិក្សា អំពីអាហារបម្រុង និងបានរៀនជំនាញដាំដំណាំ សម្រាប់ប្រកបរបរនៅពេលអនាគតផងដែរ។ អ្នកស្រីរេបេកាបានមានប្រសាសន៍ថា “ការមានច្បារដំណាំ នៅក្នុងទីប្រជុំជន … បានផ្តល់ឱកាសឲ្យក្មេងៗបានចេញទៅក្រៅ ដើម្បីធ្វើអ្វីដែលមានប្រយោជន៍ និងបង្កើតឲ្យមានភាពស្រស់ស្អាត”។
ព្រះយេស៊ូវបានមានបន្ទូល អំពីការព្រោះគ្រាប់ពូជ ដែលមានសក្តានុពល នៅក្នុងការបង្ករបង្កើតផល “បាន១ជា១រយភាគ”(លូកា ៨:៨)។ គ្រាប់ពូជនោះជាដំណឹងល្អរបស់ព្រះ ដែលបានបណ្តុះនៅលើ “ដីល្អ” ដែលជា “ពួកអ្នកដែលមានចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្តីអត់ធន់វិញ”(ខ.១៥)។
ព្រះយេស៊ូវមានបន្ទូលថា វិធីតែមួយគត់ ដើម្បីឲ្យយើងអាចបង្កើតផលផ្លែ គឺត្រូវនៅជាប់នឹងព្រះអង្គ(យ៉ូហាន ១៥:៤)។ កាលណាយើងបានទទួលការបង្រៀនពីព្រះយេស៊ូវ ហើយនៅជាប់នឹងព្រះអង្គ ព្រះវិញ្ញាណព្រះអង្គក៏បានបង្កើតផលផ្លែខាងវិញ្ញាណ ក្នុងជីវិតយើង ដែលមានដូចជា…
ចំណុចខ្សោយដែលព្រះទ្រង់រៀបចំ
នៅផ្នែកខាងកើត នៃទីក្រុងយេរូសាឡិម មានទឹកផុសធម្មជាតិមួយកន្លែង។ នៅសម័យបុរាណ វាជាប្រភពទឹកតែមួយគត់ របស់ទីក្រុងយេរូសាឡិម ហើយមានទីតាំងនៅក្រៅកំផែងទីក្រុង។ ដូចនេះ វាជាចំណុចខ្សោយបំផុត របស់ទីក្រុងនេះ។ កងទ័ពរបស់សត្រូវមិនងាយនឹងរំលំកំផែងទីក្រុងនេះឡើយ តែដោយសារប្រភពទឹកនេះ នៅក្រៅកំផែងក្រុង នោះពួកគេអាចបង្វែរទិសដៅរបស់ទឹកផុសនេះ ឲ្យហូរទៅកន្លែងផ្សេង ឬធ្វើទំនប់ទប់ទឹកមិនឲ្យហូរចូលទីក្រុង ដើម្បីបង្ខំទីក្រុងនេះ ឲ្យចុះចាញ់។
ស្តេចហេសេគាក៏បានលើកឡើង អំពីចំណុចខ្សោយនេះ ហើយបង្គាប់ឲ្យគេជីករូងក្រោមដី កាត់តាមថ្មកម្រាស់ជាង៥០០ម៉ែត្រ ដើម្បីបង្ហូរទឹកចូលទៅក្នុងទីក្រុងយេរូសាឡិម(មើល២ពង្សាវតាក្សត្រ ២០:២២ និង ២របាក្សត្រ ៣២:២-៤)។ ប៉ុន្តែ នៅក្នុងរឿងនេះ ស្តេចហេសេគា មិនបានពឹងពាក់ដល់ព្រះដែលទ្រង់ធ្វើការទាំងនេះ ឬទទួលស្គាល់ព្រះអង្គ ដែលបានរៀបផែនការ ជាយូរមកហើយនោះទេ”(អេសាយ ២២:១១)។ តើព្រះអង្គបានរៀបផែនការអ្វី ?
ត្រង់ចំណុចនេះ ព្រះជាម្ចាស់បាន “រៀបផែនការ” សម្រាប់ទីក្រុងយេរូសាឡិម ដោយដាក់ប្រភពទឹកនៅក្រៅកំផែងក្រុង ធ្វើឲ្យពួកគេមិនអាចការពារប្រភពទឹកនោះបាន។ ប្រភពទឹកនៅក្រៅកំផែងក្រុង បានធ្វើជាការរំឭកជាប្រចាំ ដល់អ្នកក្រុងយេរូសាឡិមថា ពួកគេត្រូវពឹងផ្អែកលើព្រះអង្គទាំងស្រុង ដើម្បីទទួលការជួយសង្រ្គោះពីព្រះអង្គ។
នៅក្នុងរឿងនេះមានន័យថា ព្រះជាម្ចាស់បានឲ្យយើងមានចំណុចខ្សោយ ដើម្បីជាប្រយោជន៍ដល់យើងឬ? ជាការពិតណាស់ សាវ័កប៉ុលបានមានប្រសាសន៍ថា គាត់ “អួត” តែអំពីចំណុចខ្សោយរបស់គាត់ ព្រោះគេអាចមើលឃើញសម្រស់ និងព្រះចេស្តារបស់ព្រះយេស៊ូវ នៅក្នុងគាត់ តាមរយៈភាពកម្សោយរបស់គាត់(២កូរិនថូស ១២:៩-១០)។…
បានលាងសម្អាត ក្នុងសេចក្តីស្រឡាញ់
មានពេលមួយ ព្រះវិហារតូចមួយ នៅរដ្ឋកាលីហ្វូញ៉ាខាងត្បូង បានរកឃើញឱកាស ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដោយការប្រព្រឹត្តជាក់ស្តែង។ អ្នកជឿព្រះ នៅព្រះវិហារនេះក៏បានមកជួបជុំគ្នា នៅកន្លែងបោកគក់សំលៀកបំពាក់មួយ ក្នុងតំបន់ដែលពួកគេរស់នៅ ដើម្បីបម្រើសហគមន៍របស់ពួកគេ ដោយបោកគក់សំលៀកបំពាក់ ឲ្យអ្នកដែលមានការខ្វះខាតផ្នែកហិរញ្ញវត្ថុ។ អ្នកស្ម័គ្រចិត្តទាំងនោះបានបោកគក់ និងបត់ខោអាវឲ្យអ្នកទាល់ក្រ ហើយជួនកាល ក៏បានចែកអាហារក្តៅៗ ឬគ្រឿងទេស ឲ្យពួកគេផងដែរ។
អ្នកស្ម័គ្រចិត្តម្នាក់បានរកឃើញថា គាត់មានអំណរបំផុត នៅក្នុងការងារនេះ នៅពេលដែលគាត់បានទំនាក់ទំនងដោយផ្ទាល់ជាមួយពួកគេ … ហើយបានស្តាប់ពួកគេចែកចាយអំពីរឿងរ៉ាវផ្សេងៗ”។ ដោយសារអ្នកស្ម័គ្រចិត្តទាំងនោះមានការប្រកបទាក់ទងជាមួយព្រះយេស៊ូវ នោះពួកគេចង់បង្ហាញចេញនូវជំនឿរបស់ខ្លួន តាមរយៈពាក្យសម្តី និងការប្រព្រឹត្តដោយសេចក្តីស្រឡាញ់ ដែលបានជួយពួកគេ ឲ្យអាចមានទំនាក់ទំនងពិតប្រាកដ ជាមួយអ្នកដទៃ។
សាវ័កយ៉ាកុបបានបញ្ជាក់ថា ការបម្រើ ដែលគ្រីស្ទបរិស័ទបានធ្វើដោយសេចក្តីស្រឡាញ់ គឺបានបង្ហាញថា ពួកគេមានជំនឿដ៏ពិត ចំពោះព្រះយេស៊ូវ។ គាត់បានលើកឡើងថា “ជំនឿដែលគ្មានការប្រព្រឹត្ត គឺជាជំនឿស្លាប់”(យ៉ាកុប ២:១៤-១៧)។ ពេលដែលយើងទទួលជឿព្រះយេស៊ូវ យើងក្លាយជាកូនព្រះ ប៉ុន្តែ ពេលដែលយើងបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃ គឺមានន័យថា យើងបានប្រព្រឹត្ត ក្នុងនាមជាអ្នកដែលជឿ និងដើរតាមព្រះយេស៊ូវ(ខ.២៤)។ សេចក្តីជំនឿ និងការបម្រើ មានការពឹងផ្អែកគ្នាទៅវិញទៅមកយ៉ាងស្អិតរមួត ដូចជារូបកាយ និងព្រលឹងវិញ្ញាណរបស់មនុស្ស(ខ.២៦) ដែលជាការបង្ហាញចេញដ៏មានន័យ នូវអំណាចចេស្តារបស់ព្រះគ្រីស្ទ ដែលបានធ្វើការ នៅក្នុង…
មិនដែលភ្លេចយើង
មានពេលមួយ កូនៗរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យលេងព្យាណូឲ្យពួកគេស្តាប់ បន្ទាប់ពីខ្ញុំបានតស៊ូនៅក្នុងការរៀនលេងព្យាណូ ថ្នាក់មូលដ្ឋាន កាលពីប៉ុន្មានឆ្នាំមុន។ ខ្ញុំក៏បានអង្គុយចុះ ហើយចាប់ផ្តើមលេងណោត C Major។ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ ខ្ញុំបានលេងព្យាណូតែបន្តិចបន្តួចទេ ដូចនេះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានដឹងថា ខ្ញុំនៅចាំរបៀបលេងព្យាណូ។ ពេលនោះ ខ្ញុំក៏បានលេងព្យាណូ ដោយគ្មានការភ័យខ្លាច ដោយលេងណោតមួយហើយ បន្តទៅណោតមួយទៀត រហូតបាន៧ណោត។ ការហ្វឹកហាត់អស់ជាច្រើនឆ្នាំនេះ បានធ្វើឲ្យណោត និងតិចនិចនៃការលេង ដក់ជាប់យ៉ាងជ្រៅ និងធ្វើឲ្យខ្ញុំចាំដៃ ហើយមានការរេផ្លិច នៅក្នុងការលេងព្យាណូយ៉ាងស្ទាត់ជំនាញ។
មានរឿងជាច្រើន ដែលដក់ជាប់យ៉ាងជ្រៅ ក្នុងចិត្តយើង ធ្វើឲ្យយើងមិនអាចភ្លេចបាន។ ប៉ុន្តែ សេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានចំពោះកូនរបស់ព្រះអង្គ បានដក់ជាប់ក្នុងចិត្តយើង ជ្រៅជាងអ្វីៗទាំងអស់ ដែលយើងបានជួប។ តាមពិត ព្រះជាម្ចាស់ក៏មិនអាចបំភ្លេចយើងបានឡើយ។ នេះជាអ្វីដែលពួកសាសន៍អ៊ីស្រាអែលត្រូវដឹង ពេលដែលពួកគេមានអារម្មណ៍ថា ព្រះអង្គបានបោះបង់ពួកគេចោល បន្ទាប់ពីពួកគេត្រូវបាននិរទេសអស់ជាច្រើនឆ្នាំ(អេសាយ ៤៩:១៤)។ ព្រះអង្គបានឆ្លើយតបតាមរយៈហោរាអេសាយ ដោយបញ្ជាក់យ៉ាងច្បាស់ថា ព្រះអង្គមិនដែលភ្លេចពួកគេឡើយ(ខ.១៥)។ ព្រះជាម្ចាស់បានសន្យាថា ព្រះអង្គនឹងថែរក្សារាស្រ្តព្រះអង្គ ដោយសេចក្តីស្រឡាញ់ ដែលលើសក្តីស្រឡាញ់ ដែលម្តាយមានចំពោះកូន។
ព្រះអង្គក៏បានមានបន្ទូលធានា អំពីសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ដោយប្រាប់ពួកគេថា ព្រះអង្គចារឹកពួកគេទុកនៅលើព្រះហស្តព្រះអង្គហើយ(ខ.១៦)។ នេះជាបន្ទូលប្រៀបប្រដូចដ៏មានន័យ អំពីការយកព្រះទ័យទុកដាក់គ្រប់ពេលវេលា ចំពោះកូនរបស់ព្រះអង្គ…
ដឹកនាំយើង ដោយព្រះបន្ទូលព្រះអង្គ
កាលលោកប៉ុល អាណុល(Paul Arnold)បានចូលធ្វើការក្នុងវិទ្យុប៊ីប៊ីស៊ី នៅប្រទេសអង់គ្លេស ការងារទីមួយរបស់គាត់ គឺត្រូវធ្វើសម្លេងដើរ ដើម្បីបញ្ចូលសម្លេង ក្នុងល្ខោននិយាយ តាមវិទ្យុ។ ខណៈពេលដែលតួអង្គទាំងអស់បានពោល តាមនាដកថា ក្នុងឈុតដែលតួអង្គកំពុងដើរ ក្នុងនាមលោកប៉ុលជាអ្នកគ្រប់គ្រងឆាក គាត់ក៏បានធ្វើសម្លេងដើរ ដោយប្រើជើងរបស់គាត់ ឲ្យត្រូវនឹងសម្លេងនិយាយរបស់តួអង្គ យ៉ាងប្រុងប្រយ័ត្ន។ គាត់ក៏បានពន្យល់ថា គន្លឹះដើម្បីបញ្ចូលសម្លេងឲ្យបានល្អ គឺត្រូវចុះចូលនឹងតួអង្គ នៅក្នុងរឿង ដើម្បីឲ្យយើងទាំងពីរអាចធ្វើការជាមួយគ្នាបានល្អ។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក ១១៩ ក៏បានស្វែងរកការចុះចូលនឹងព្រះ ដើម្បីឲ្យអាចដើរជាមួយព្រះអង្គឲ្យបានល្អ។ បទគម្ពីរទំនុកដំកើង ជំពូក ១១៩ បាននិយាយសង្កត់ធ្ងន់ អំពីការរស់នៅតាមព្រះបន្ទូលព្រះ។ គឺដូចដែលខ.១ បានចែងថា “មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្តរបស់ខ្លួនបានគ្រប់លក្ខណ៍ គឺជាអ្នកដែលដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា”។ កាលណាយើងប្រយ័ត្ននឹងប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គ យើងអាចរក្សាភាពស្អាតស្អំ (ខ.៩) ជម្នះការប្រមាថ(ខ.២៣) និងគេចផុតពីភាពលោភលន់(ខ.៣៦)។ ព្រះអង្គនឹងជួយយើងឲ្យអាចប្រឆាំងនឹងអំពើបាប(ខ.៦១) រកបានមិត្តភក្តិដែលកោតខ្លាចព្រះ(ខ.៦៣) ហើយរស់នៅ ដោយអំណរ(ខ.១១១)។
ទេវវិទូ ឈ្មោះ ឆាល ប្រ៊ីជ(Charles Bridges) បានបកស្រាយអត្ថន័យរបស់ខ.១៣៣ថា “ពេលណាខ្ញុំបោះជំហាន ចូលទៅក្នុងលោកិយ៍ ខ្ញុំត្រូវសួរខ្លួនឯងថា តើអ្វីដែលខ្ញុំចង់ធ្វើនោះ ស្របតាមព្រះបន្ទូលព្រះ ហើយនាំឲ្យគេដឹងថា ខ្ញុំកំពុងតែមានព្រះគ្រីស្ទជាគំរូដ៏ល្អឥតខ្ចោះឬទេ?”
កាលណាយើងដើរតាមព្រះបន្ទូលព្រះ…
ការយល់ខុសអំពីសេចក្តីសង្រ្គោះ
សៀវភៅដែលលោករ៉ូបឺត ខូល(Robert Coles) បាននិពន្ធ មានចំណងជើងថា “ការត្រាសហៅឲ្យបម្រើ” បាននាំអ្នកអានឲ្យស្វែងយល់ អំពីមូលហេតុដែលយើងត្រូវបម្រើ។ ក្នុងសៀវភៅនេះ គាត់បានចែកចាយរឿង ដែលនិយាយអំពីការបម្រើរបស់ស្រ្តីចំណាស់ម្នាក់។ វាជារឿងដែលធ្វើឲ្យប៉ះពាល់ចិត្តណាស់។ ស្រ្តីចំណាស់នោះជាអ្នកបើកឡានក្រុង ដែលបានបង្ហាញចេញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះក្មេងៗ ដែលគាត់ដឹកទៅរៀនជារៀងរាល់ថ្ងៃ ដោយចោទសួរពួកគេអំពីកិច្ចការដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះ និងអបអរជោគជ័យរបស់ពួកគេ។ គាត់ក៏បានមានប្រសាសន៍ថា មូលហេតុដែលគាត់ធ្វើដូចនេះ គឺដោយសារគាត់ចង់ឃើញពួកគេមានជោគជ័យក្នុងជីវិត។ ប៉ុន្តែ គាត់នៅមានហេតុផលមួយទៀត។
កាលគាត់នៅក្មេង ពាក្យសម្តីរបស់ម្តាយមីងគាត់ បានជំរុញចិត្តគាត់យ៉ាងខ្លាំង។ ម្តាយមីងរបស់គាត់បានប្រាប់គាត់ថា គាត់ត្រូវធ្វើអំពើល្អឲ្យបានច្រើន ដើម្បីឲ្យព្រះទ្រង់កត់ទុកនូវការល្អដែលគាត់ធ្វើ ពុំនោះទេ គាត់នឹងត្រូវទទួលទោស នៅក្នុងការជំនុំជម្រះដ៏ធំ។ គាត់ក៏បានខ្លាចធ្លាក់នរក បន្ទាប់ពីការជំនុំជម្រះដ៏ធំ ហេតុនេះហើយ គាត់ក៏បានស្វែងរកវិធី ដើម្បីធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យ ដោយទៅព្រះវិហារ ដើម្បីឲ្យព្រះអង្គទតឃើញថា គាត់មានភាពស្មោះត្រង់ចំពោះព្រះអង្គ ហើយខិតខំបម្រើអ្នកដទៃ ដើម្បីឲ្យពួកគេអាចរៀបរាប់ថ្វាយព្រះអង្គ អំពីការល្អដែលគាត់បានធ្វើនោះ។
ខ្ញុំមានការសោកស្តាយណាស់ ពេលដែលបានឮគាត់និយាយដូចនេះ។ កាលនោះ គាត់មិនបានដឹងទេថា ព្រះជាម្ចាស់បានស្រឡាញ់គាត់រួចទៅហើយ?(ម៉ាថាយ ១០:៣០)។ ហេតុអ្វីបានជាគាត់មិនបានដឹងថា ព្រះយេស៊ូវបានទទួលទោសជំនួសយើងរាល់គ្នាហើយ ដោយរំដោះយើង ឲ្យរួចពីការជំនុំជម្រះជារៀងរហូត(រ៉ូម ៨:១)? គាត់មិនដឹងទេឬថា យើងមិនអាចយកអំពើល្អ ទៅទិញសេចក្តីសង្រ្គោះពីព្រះអង្គបានទេ ព្រោះសេចក្តីសង្រ្គោះ គឺជាអំណោយដែលព្រះអង្គប្រទាន ដល់អស់អ្នកដែលជឿព្រះអង្គ?(អេភេសូរ…
ការចម្រើនឡើង នៅក្នុងការឲ្យ
មានពេលមួយចៅប្រុសរបស់ខ្ញុំ ដែលមានអាយុ២ឆ្នាំ បានស្រែកឡើង ដោយចិត្តរំភើបរីករាយថា “ចៅមានអំណោយមួយ សម្រាប់លោកតា!” គាត់ក៏បានដាក់ប្រអប់មួយនៅក្នុងដៃខ្ញុំ។ ភរិយារបស់ខ្ញុំក៏បានញញឹម ហើយនិយាយថា ចៅប្រុសយើងបានរើសអំណោយនោះសម្រាប់ខ្ញុំ ដោយខ្លួនឯង។
ខ្ញុំក៏បានបើកប្រអប់នោះ ឃើញរូបតុក្កតាសម្រាប់តាំងលម្អក្នុងផ្ទះ នៅថ្ងៃបុណ្យណូអែល គឺរូបតុក្កតា ក្នុងរឿងគំនូរជីវចលដែលគាត់ចូលចិត្តមើល។ គាត់ក៏បានសួរខ្ញុំដោយចិត្តអន្ទះសារថា “តើចៅអាចមើលវាបានទេ?” បន្ទាប់មក គាត់ក៏បានលេងជាមួយនឹងអំណោយដែលគាប់បាន “ឲ្យមកខ្ញុំ”នោះ ពេញមួយថ្ងៃ ហើយខ្ញុំក៏បានមើលគាត់លេង ដោយទឹកមុខញញឹម។
ខ្ញុំញញឹម ព្រោះខ្ញុំបាននឹកចំា អំពីអំណោយដែលខ្ញុំបានឲ្យមនុស្សជាទីស្រឡាញ់ កាលពីមុន ដែលមានដូចជាអាល់ប៊ុមបទចម្រៀងជាដើម ដែលខ្ញុំបានឲ្យបងប្រុសខ្ញុំ នៅថ្ងៃណូអែល កាលពីឆ្នំាមួយនោះ។ កាលនោះ ខ្ញុំនៅរៀននៅវិទ្យាល័យ ខ្ញុំចង់ស្តាប់បទចម្រៀងទាំងនោះណាស់(ហើយខ្ញុំក៏បានស្តាប់)។ ហើយខ្ញុំក៏បានដឹងថា ជាច្រើនឆ្នំាក្រោយមក ព្រះជាម្ចាស់នៅតែបន្តកែប្រែ និងបង្រៀនខ្ញុំ ឲ្យចេះឲ្យអំណោយដល់អ្នកដទៃ ដោយចិត្តដែលកាន់តែជ្រះថ្លា។
ការឲ្យជាអ្វីដែលយើងត្រូវរៀនធ្វើ។ សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំនៅក្រុងកូរិនថូស ឲ្យមានការចម្រើនឡើង នៅក្នុងការឲ្យ ដូចដែលពួកគេបានចម្រើនឡើងគ្រប់ជំពូក(២កូរិនថូស ៨:៧)។ អំពើសប្បុរសរបស់យើង មានពេញដោយព្រះគុណ ពេលដែលយើងដឹងថា អ្វីៗដែលយើងមាន គឺសុទ្ធតែមកពីព្រះ ហើយព្រះអង្គក៏បានបង្ហាញយើងហើយថា “ដែលឲ្យនោះមានពរជាងទទួល”(កិច្ចការ ២០:៣៥)។
ព្រះជាម្ចាស់បានប្រទានយើង នូវអំណោយដោយការលះបង់ធំបំផុត គឺប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដែលនឹងសុគតនៅលើឈើឆ្កាង ដើម្បីលោះយើងឲ្យរួចពីបាប…
អំណោយណូអែល នៅក្នុងគុក
កាលពីល្ងាចថ្ងៃណូអែល ឆ្នាំ១៩៤៤ បុរសម្នាក់ ដែលគេបានដាក់រហ័សនាមឲ្យថា “អូល ប្រ៊ីងឃ័រ(Old Brinker)” កំពុងតែដេកឈឺជិតស្លាប់ នៅក្នុងមន្ទីរពេទ្យ នៃមន្ទីរឃុំឃាំងមួយ ដោយរង់ចាំកម្មវិធីបុណ្យណូអែលតូចមួយ ដែលត្រូវបានដឹកនាំ ដោយអ្នកទោសដទៃទៀត នៅក្នុងមន្ទីរឃុំឃាំងម៉ុនតុក នៅកោះស៊ូម៉ាត្រា។ គាត់ក៏បានសួរលោកវីលៀម មែកដូហ្គល(William McDougall) ដែលជាអ្នកទោសដូចគាត់ដែរថា “តើគេនឹងចាប់ផ្តើមច្រៀង នៅពេលណា?”។ លោកវីលៀមក៏បានឆ្លើយថា “បន្តិចទៀត គេចាប់ផ្តើមហើយ”។ បុរសដែលជិតស្លាប់នោះក៏បានតបថា “ល្អណាស់។ ពេលនោះ ខ្ញុំនឹងអាចប្រៀបធៀបក្រុមចម្រៀងនោះ នឹងពួកទេវតានៅស្ថានសួគ៌ បន្ទាប់ពីខ្ញុំស្លាប់ទៅ”។
កាលពីប៉ុន្មានទសវត្សរ៍មុន លោកប្រ៊ីងគ័រ បានឈប់ជឿព្រះ តែនៅថ្ងៃដែលគាត់ជិតស្លាប់ គាត់បានលន់តួបាបរបស់គាត់ ហើយក៏បានរកឃើញសន្តិភាពជាមួយព្រះអង្គ។ លោកវីលៀមក៏បានមានប្រសាសន៍ថា “គាត់មិនបានស្វាគមន៍អ្នកដទៃ ដោយទឹកមុខជូរទេ ផ្ទុយទៅវិញ គាត់បានញញឹមដាក់គេគ្រប់គ្នា។ ជីវិតគាត់បានផ្លាស់ប្រែហើយ”។
លោកប្រ៊ីងឃ័រក៏បានលាចាកលោកទៅ ដោយសន្តិភាព បន្ទាប់ពីក្រុមអ្នកទោសដ៏ស្គមស្គាំងទាំង១១នាក់ បានច្រៀងបទ “យប់ដ៏សុខសាន្ត” តាមសំណូមពររបស់គាត់។ លោកវីលៀមដឹងថា លោកប្រ៊ីងឃ័រ បានដើរតាមព្រះយេស៊ូវឡើងវិញហើយ ហើយគាត់នឹងបានទៅនៅជាមួយព្រះអង្គនៅនគរស្ថានសួគ៌។ លោកវីលៀមក៏បានមានប្រសាសន៍ថា “លោកអូល ប្រ៊ីងឃ័របានទទួលអំណោយដ៏ថ្លៃថ្លាបំផុត នៅថ្ងៃបុណ្យណូអែលឆ្នាំនោះ មុនពេលព្រះអង្គស្វាគមន៍គាត់ ទៅនៅនគរស្ថានសួគ៌”។
លោកប៊្រីងឃ័របានទន្ទឹងរង់ចាំ ការស្លាប់របស់គាត់…
ការឆ្លើយថា បាទ ឬចាស ជាច្រើនដង
នៅថ្ងៃបុណ្យណូអែល កាលឆ្នាំមួយនោះ ជីដូនរបស់ខ្ញុំបានឲ្យខ្សែកគុជខ្យង់ដ៏ស្រស់ស្អាតមួយខ្សែ។ គ្រាប់គុជខ្យងដ៏ស្រស់ស្អាតបានបញ្ចេញពន្លឺភ្លឺផ្លេក នៅលើករបស់ខ្ញុំ រហូតដល់ថ្ងៃមួយ ខ្សែកនោះក៏បានដាច់។ គ្រាប់គុជមូលៗក៏បានជ្រុះ ហើយលោតប្រសាច នៅលើរនាបផ្ទះរបស់យើង ដែលធ្វើពីឈើប្រណិត។ ខ្ញុំក៏បានលូនពីលើរនាបផ្ទះ ដើម្បីរើសគ្រាប់គុជដ៏តូចល្អិតទំាងនោះឲ្យអស់។ ពេលដែលគ្រាប់គុជខ្យងនីមួយៗនៅដាច់ពីគ្នា ពួកវាមានរាងតូចល្អិតមិនសូវស្អាតទេ ប៉ុន្តែ ពេលដែលយើងតភ្ជាប់ពួកវាធ្វើជាខ្សែក គ្រាប់គុជខ្យងទំាងនោះបានបង្កើតនូវសម្រស់ដែលគួរឲ្យស្ងើចសរសើរ
ជួនកាល ខ្ញុំមានអារម្មណ៍ថា ការឆ្លើយតបរបស់ខ្ញុំចំពោះព្រះជាម្ចាស់ ដោយពាក្យថា “ចាស” ហាក់ដូចជាមិនសូវសំខាន់សោះ គឺប្រៀបដូចជាគ្រាប់គុជនីមួយៗ ដែលនៅដាច់ពីគ្នា។ ខ្ញុំក៏បានប្រៀបធៀបខ្លួនខ្ញុំ នឹងនាងម៉ារាដែលជាមាតារបស់ព្រះយេស៊ូវ ដែលមានការស្តាប់បង្គាប់ដ៏អស្ចារ្យ ចំពោះព្រះជាម្ចាស់។ នាងបានឆ្លើយថា “ចាស” ចំពោះការត្រាស់ហៅរបស់ព្រះ ដែលបានឲ្យនាងធ្វើជាម្តាយបង្កើតរបស់ព្រះមែស៊ី។ ពេលដែលទេវតានាំព្រះរាជសាររបស់ព្រះ មកប្រាប់នាង នាងក៏បានឆ្លើយថា “ខ្ញុំនេះជាអ្នកបំរើរបស់ព្រះអម្ចាស់ ដូច្នេះ សូមឲ្យបានសំរេចដូចពាក្យលោកចុះ”(លូកា ១:៣៨)។ តើនាងដឹងទេថា នាងនឹងត្រូវលះបង់អ្វីខ្លះ? តើនាងដឹងទេថា ការឆ្លើយថា “ចាស” កាន់តែពិបាកជាងមុន ពេលដែលនាងត្រូវលះបង់បុត្រារបស់នាង នៅលើឈើឆ្កាង នៅពេលខាងមុខ?
បទគម្ពីរលូកា ២:១៩ បានប្រាប់យើងថា បន្ទាប់ពីពួកទេវតាបានលេចមក ហើយពួកអ្នកគង្វាលបានចូលមកថ្វាយបង្គំបុត្រតូចហើយ “នាងរក្សាទុករឿងទាំងនោះ ដោយរំពឹងគិតតែក្នុងចិត្ត”។ ត្រង់ចំណុចនេះ ពាក្យថា…